- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា នាយកប្រតិបត្តិក្រុមហ៊ុន Merck Research Laboratories កាលពីថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ បាននិយាយថា ថ្នាំគ្រាប់ Molnupiravir ប្រឆាំងនឹងជំងឺ COVID-19 របស់ក្រុមហ៊ុនខ្លួន អាចមានសមត្ថភាពប្រឆាំងនឹងវ៉ារ្យ៉ង់ អូមីក្រុង និងវ៉ារ្យ៉ង់ផ្សេងទៀតបាន។ លោក Dean Li បាននិយាយថា៖«យើងមានទំនុកចិត្តយ៉ាងខ្លាំងថា វានឹងមានប្រសិទ្ធភាពជាមួយ អូមីក្រុង… ហើយខ្ញុំគិតថា វាអាចប្រឆាំងនឹងវ៉ារ្យ៉ង់ថ្មីផ្សេងទៀតបានដូចគ្នា»។ ទិន្នន័យស្តីពីឥទ្ធិពលរបស់ Molnupiravir ប្រឆាំងនឹង អូមីក្រុង មិនទាន់មាននៅឡើយទេ ប៉ុន្តែថ្នាំគ្រាប់នេះត្រូវបានបង្ហាញថា
January 11, 2022 - អន្តរជាតិ
តុលាការមួយក្នុងរដ្ឋធានីណៃពិដោ របស់ប្រទេសមីយ៉ាន់ម៉ា បានកាត់ទោសមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំបន្ថែមទៀត លើបទចោទប្រកាន់ជាច្រើន។ អ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋបាននិយាយនៅថ្ងៃចន្ទនេះថា លោកស្រីត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទចោទប្រកាន់រួមទាំងការនាំចូលដោយខុសច្បាប់នូវឧបករណ៍អាយកូម ដែលប្រើដោយឆ្មាំសន្តិសុខរបស់លោកស្រី និងបំពានវិធានការទប់ស្កាត់មេរោគឆ្លង។ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋត្រូវបានបង្កើតឡើងដោយយោធា បន្ទាប់ពីរដ្ឋប្រហារកាលពីខែកុម្ភៈកន្លងទៅ។ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ កាលពីខែមុននេះ ពីបទញុះញង់ និងបទចោទប្រកាន់ផ្សេងទៀត។ ប៉ុន្តែប្រធានក្រុមប្រឹក្សាបានសម្រាលទោសឱ្យលោកស្រីពាក់កណ្តាល ក្រោមការលើកលែងទោសពិសេស។ ការដាក់ពន្ធនាគារចុងក្រោយបំផុតនេះ នឹងត្រូវបន្ថែមទៅក្នុងទោស ២ ឆ្នាំនោះ ដែលស្មើនឹង ៦ឆ្នាំ ។
January 10, 2022 - អន្តរជាតិ
ដូចដែលយើងបានដឹងរួចមកហើយថា ជំងឺ COVID-19 វ៉ារ្យ៉ង់ថ្មី អូមីក្រុង កំពុងធ្វើឱ្យករណីឆ្លងថ្មីៗនៅជុំវិញពិភពលោក មានការកើនឡើងយ៉ាងគំហុក ហើយជាក់ស្ដែងវាកំពុងដាក់សម្ពាធយ៉ាងខ្លាំងនៅឯសហរដ្ឋអាមេរិក ខណៈប្រទេសជាច្រើនក៏បានមើលឃើញពីការកើនឡើងក្នុងចំនួនច្រើនមិនធ្លាប់មានពីមុន។ ថ្វីបើការយល់ដឹងពី អូមីក្រុង នៅមានកម្រិតពិតមែន ប៉ុន្តែអ្នកជំនាញក៏កំពុងចាប់ផ្ដើមស្គាល់ពីរោគសញ្ញារបស់វាជាបណ្ដើរៗ និងថាតើវានឹងប៉ះពាល់បែបណាចំពោះ ពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការ, អ្នកចាក់ដូសជំរុញ (វ៉ាក់សាំង+ដូសជំរុញ) និងអ្នកដែលមិនចាក់វ៉ាក់សាំងទាល់តែសោះ។ ពលរដ្ឋដែលបានប៉ះពាល់ទៅនឹងវ៉ារ្យ៉ង់ អូមីក្រុង គឺអាចនឹងឆ្លងមេរោគមួយនេះលឿនជាងប្រភេទណាទាំងអស់ ប៉ុន្តែរោគសញ្ញាក៏មិនដូចគ្នាទាំងស្រុងនោះដែរ ដោយសារ អូមីក្រុង មានរោគសញ្ញាគួរឱ្យកត់សម្គាល់ដូចជា៖ ក្អក, អស់កម្លាំង, ស្ទះផ្លូវដង្ហើម ឬ ហៀរសំបោរ, ស្អក-ក និង ឈឺក្បាល ដែលមើលទៅគឺអាចច្រឡំជាមួយនឹងជំងឺផ្ដាសាយធម្មតា។ វាមិនដូចនឹងវ៉ារ្យ៉ងដទៃទៀត
January 10, 2022 - អន្តរជាតិ
រដ្ឋាភិបាលថៃកាលពីម្សិលមិញនេះ បានបដិសេធចំពោះពាក្យចោទប្រកាន់ដែលថា ខ្លួនបានបិទបាំងពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក (AFS) នៅក្នុងប្រទេសថៃ នៅចំពេលមានការធ្លាក់ចុះការផ្គត់ផ្គង់សាច់ជ្រូក និងការកើនឡើងតម្លៃសាច់ជ្រូកក្នុងស្រុក នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nation Thailand នៅថ្ងៃអាទិត្យ ទី០៩ ខែមករា ឆ្នាំ២០២២។ ជាក់ស្ដែង AFS កំពុងបំផ្លាញហ្វូងជ្រូកនៅក្នុងប្រទេសជិតខាងដូចជា៖ ម៉ាឡេស៊ី កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក៏ដូចជាប្រទេសរាប់សិបផ្សេងទៀត។ ការផ្គត់ផ្គង់សាច់ជ្រូកថៃបានធ្លាក់ចុះ ៣០% នៅឆ្នាំនេះ ហើយនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចានអូចា ក៏បានបញ្ជាឱ្យមន្ត្រីបសុសត្វពន្លឿនការត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក។ រដ្ឋាភិបាលទទូចថា អ្នកជំនាញបសុសត្វកំពុងអនុវត្តតាមស្តង់ដារអន្តរជាតិ ហើយនឹងរាយការណ៍ករណី AFS របស់ថៃទៅកាន់អង្គការសុខភាពសត្វអន្តរជាតិ
January 10, 2022 - អន្តរជាតិ
អភិបាលក្រុងញូវយ៉ក លោក Eric Adams បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ១៩នាក់ បូករួមទាំងកុមារ ៩នាក់ ដែលបាត់បង់ជីវិតនៅក្នុងភ្លើងឆេះដ៏ធំមួយ នៅឯទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យ។ លោក Adams បាននិយាយថា៖«យើងបានបាត់បង់អ្នកជិតខាងរបស់យើង ១៩នាក់ នៅថ្ងៃនេះ។ វាជាសោកនាដកម្មហួសពីការប៉ាន់ស្មាន។ សូមចូលរួមជាមួយខ្ញុំ ក្នុងការអធិស្ឋានសម្រាប់អ្នកដែលបានបាត់បង់ ជាពិសេសជីវិតក្មេងស្លូតត្រង់ ៩នាក់ ដែលត្រូវស្លាប់ទាំងអាយុខ្លី»។ គាត់បានថ្លែងអំណរគុណដល់ក្រុមពន្លត់អគ្គីភ័យនៃនាយកដ្ឋានពន្លត់អគ្គីភ័យទីក្រុងញូវយ៉ក (FDNY) ដែលបានគ្រប់គ្រងភ្លើងដែលឆាបឆេះ នៅក្នុងអគារលំនៅដ្ឋានខ្ពស់មួយនៅផ្លូវ 333 East 181st ក្នុងតំបន់ Bronx ។ លោក Adams
January 10, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress បានរាយការណ៍ថា អតីតលេខារងនៃអង្គភាពបក្សរបស់ទីក្រុងហូជីមិញ ត្រូវបានគេកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ពីបទធ្វើឱ្យបាត់បង់ថវិការបស់ទីក្រុងចំនួន ៦៦៩ ពាន់លានដុង ឬ ស្មើនឹង ២៩.៤ លានដុល្លារអាមេរិក។ តុលាការប្រជាជនទីក្រុងហូជីមិញបានរកឃើញថា លោក Tat Thanh Cang (តាត ថាញកាង) អាយុ ៥០ឆ្នាំ ត្រូវបានតុលាការកាត់ទោសពីបទ រំលោភលើការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ដែលនាំឱ្យបាត់បង់ ឬខ្ជះខ្ជាយថវិកាទាំងអស់នោះ។ លោកត្រូវបានគេចាប់ខ្លួនកាលពីឆ្នាំ២០២០ ទាក់ទិននឹងសំណុំរឿងគម្រោងអភិវឌ្ឍន៍សៃហ្គនខាងត្បូង Sadeco ។ បើតាមដីកាចោទប្រកាន់ គឺលោក Cang បានអនុញ្ញាតឱ្យក្រុមហ៊ុន Tan
January 10, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg កាលពីថ្ងៃសៅរ៍ បានរាយការណ៍ថា អ្នកស្រាវជ្រាវម្នាក់នៅឯប្រទេស Cyprus (ស៊ីប) បានរកឃើញមេរោគវីរុសកូវីដ-១៩ថ្មី ដែលជាការរួមបញ្ចូលគ្នារវាងវ៉ារ្យ៉ង់ ដែលតា និង អូមីក្រុង ប៉ុន្តែអ្នកស្រាវជ្រាវមិនទាន់អាចកំណត់បានថា វានឹងមានផលប៉ះពាល់ប៉ុនណានោះទេ។ លោក Leondios Kostrikis សាស្ត្រាចារ្យផ្នែកជីវវិទ្យាសាស្រ្តនៅសាកលវិទ្យាល័យស៊ីប បានហៅប្រភេទនេះថា«Deltacron» «ដែលតាក្រុង» ដោយសារតែហ្សែនរបស់វាស្រដៀងនឹង អូមីក្រុង នៅពីក្នុងបណ្ដំហ្សែនរបស់វ៉ារ្យ៉ង់ ដែលតា។ រហូតមកដល់ពេលនេះ មានករណីចំនួន ២៥ ត្រូវបានគេរាយការណ៍ទាក់ទងនឹង ដែលតាក្រុង ហើយលោក Kostrikis បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Sigma TV កាលពីថ្ងៃសុក្រថា៖«យើងនឹងដឹងនៅពេលអនាគត
January 10, 2022 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times បានរាយការណ៍ថា ប្រទេសអូស្ត្រាលីបានបំបែកកំណត់ត្រាថ្មី ជាមួយនឹងករណីឆ្លងជំងឺ COVID-19 ច្រើនជាង ១០០,០០០ ករណី ក្នុងរយៈពេល ២៤ម៉ោង ជាលើកដំបូងបំផុត ដោយសារលទ្ធផលនៃការធ្វើតេស្តតាមផ្ទះត្រូវបានបូកបញ្ចូល ហើយការរឹតបន្តឹងមួយចំនួនត្រូវបានណែនាំ ដើម្បីបន្ថយសម្ពាធប្រព័ន្ធសុខាភិបាល ដែលរងការវាយប្រហារពីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ រដ្ឋ Victoria បានរាយការណ៍ពីករណីថ្មីចំនួន ៥១,៣៥៦ ករណី នៅថ្ងៃសៅរ៍នេះផ្ទាល់ ហើយលទ្ធផលវិជ្ជមានចំនួន ២៦,៤២៨ ករណី បានមកពីការធ្វើតេស្តចំពោះអ្នកដែលទើបនឹងចូលរៀន។ ចំណែកឯរដ្ឋ New South Wales ករណីបានកើនឡើងដល់ ៤៥,០៩៨
January 8, 2022 - អន្តរជាតិ
អង្គការសុខភាពពិភពលោកបានទទូចកាលពីថ្ងៃព្រហស្បតិ៍ថា ជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង កំពុងសម្លាប់មនុស្សនៅទូទាំងពិភពលោក ហើយមិនគួរចាត់ទុកថា វាអាចបង្កឱ្យមានជំងឺស្រាលៗនោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន France24 ។ ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថា ចំនួនអ្នកឆ្លងមេរោគបំប្លែងខ្លួនថ្មីមួយនេះ កំពុងមានការកើនឡើងច្រើនជាងអ្នកឆ្លងវ៉ារ្យ៉ង់ ដែលតា នៅក្នុងប្រទេសមួយចំនួន ហើយតាមមន្ទីរពេទ្យក៏កំពុងមានអ្នកជំងឺយ៉ាងច្រើនលើសលប់។ លោក Tedros បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«ខណៈពេលដែល អូមីក្រុង ហាក់ដូចជាមិនសូវធ្ងន់ធ្ងរបើប្រៀបធៀបទៅនឹង ដែលតា ជាពិសេសនៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងរួចនោះ វាមិនមានន័យថា វាគួរតែត្រូវបានចាត់ទុកថា ជាកម្រិតស្រាលនោះទេ»។ លោកបានពន្យល់ថា៖«ដូចទៅនឹងវ៉ារ្យ៉ង់មុនៗ អូមីក្រុង ធ្វើឱ្យអ្នកជំងឺចូលមន្ទីរពេទ្យ ហើយវាកំពុងសម្លាប់មនុស្ស។
January 8, 2022 - អន្តរជាតិ
ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ គឺលោក Suphakit Sirilak បាននិយាយកាលពីថ្ងៃសុក្រថា មិនទាន់មានករណីនៃជំងឺ Flurona (ហ្វ៊ូរ៉ូណា) ត្រូវបានរកឃើញនៅក្នុងប្រទេសថៃនៅឡើយទេ។ Flurona គឺជាពាក្យដែលប្រើ ដើម្បីពិពណ៌នាអំពីការឆ្លងក្នុងពេលដំណាលគ្នារវាងជំងឺ COVID-19 និងមេរោគគ្រុនផ្តាសាយ។ រោគសញ្ញារបស់ Flurona គឺស្រដៀងទៅនឹងរោគសញ្ញា COVID-19 ប៉ុន្តែចំនួនករណីនៅទូទាំងពិភពលោកមានកម្រិតទាបនៅឡើយ ខណៈករណីរបស់ Flurona ទើបតែត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីស្រាអែល ប្រេស៊ីល ហុងគ្រី និងហ្វីលីពីន។ លោក Suphakit បានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះជំងឺ២ផ្គួបគ្នាតែមួយនេះ ជាមួយនឹងការពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតពីអ្នកដទៃ។ ចំណែកការិយាល័យសន្តិសុខសុខភាពជាតិ ក៏បានរៀបចំវ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយចំនួន ៦លានដូស
January 8, 2022












