- autoadmin
- អន្តរជាតិ
រដ្ឋាភិបាលជប៉ុនបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិកចំនួន ២ គ្រាប់ នៅព្រឹកថ្ងៃចន្ទនេះ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Kishi Nobuo បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីល ១ គ្រាប់ នៅម៉ោងប្រហែល ៨៖៤៩ នាទីព្រឹក ហើយគ្រាប់ទី២ នៅម៉ោងប្រហែល ៨៖៥២ ព្រឹក (ម៉ោងនៅប្រទេសជប៉ុន) ។ លោក Kishi បាននិយាយថា មីស៊ីលត្រូវបានបាញ់ក្នុងកម្ពស់អតិបរមាប្រហែល ៥០ គីឡូម៉ែត្រ ហើយទំនងជាហោះបានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ តាមគន្លងផ្លោងជាធម្មតា។ លោកបាននិយាយថា មីស៊ីលទំនងជាបានចុះចតនៅជិតឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកូរ៉េខាងជើង
January 17, 2022 - អន្តរជាតិ
អ្នកវិទ្យាសាស្ត្របានព្រមានថា ជំងឺ COVID-19 បំប្លែងខ្លួនថ្មី អូមីក្រុង ដែលកំពុងធ្វើឱ្យមានការព្រួយបារម្ភនៅទូទាំងពិភពលោក មិនមែនជាវ៉ារ្យ៉ង់ចុងក្រោយ ដែលយើងនឹងត្រូវប្រឈមនោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន ABC news ។ លោក Leonardo Martinez អ្នកឯកទេសជំងឺឆ្លងនៃសាកលវិទ្យាល័យ Boston បាននិយាយថា រាល់ការឆ្លងថ្មីៗផ្តល់ឱកាសឱ្យមេរោគមានការផ្លាស់ប្តូរ ហើយវ៉ារ្យ៉ង់ អូមីក្រុង មានភាពលេចធ្លោជាងប្រភេទមុនៗ ដោយសារវាមានការរីករាលដាល និងចម្លងលឿនជាងមុន ទោះបីជាពិភពលោកមានវ៉ាក់សាំងគ្រប់គ្រាន់ហើយក៏ដោយ។ នោះមានន័យថា អ្នកជំងឺកាន់តែច្រើនធ្វើឱ្យមេរោគអាចវិវត្តន៍បន្ថែមទៀត។ ប៉ុន្តែរូបរាង ឬរបៀបនៃការរាតត្បាតបែបណា គឺអ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចនិយាយបាននៅឡើយទេ។ អ្នកវិទ្យាសាស្ដ្រក៏មិនអាចធានាបានថា អ្នកស្នងវេនបន្ទាប់ពី អូមីក្រុង អាចនឹងធ្វើឱ្យមានជំងឺស្រាល ឬថា
January 17, 2022 - អន្តរជាតិ
តុងហ្គា៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានរាយការណ៍ថា ផ្ទុះភ្នំភ្លើងក្រោមបាតសមុទ្រដ៏ធំមួយ បានបង្កឱ្យមានការរញ្ជួយដីកម្រិត ៧.៤ រិចទ័រ និងបណ្តាលឱ្យមានរលកយក្សស៊ូណាមិ ដែលធ្វើឱ្យមានការជន់លិចរហូតដល់ ១០,០០០ គីឡូម៉ែត្រ ពីបរិវេណផ្ទុះ។ នូវែលសេឡង់ សហរដ្ឋអាមេរិក កាណាដា និងអាមេរិកខាងត្បូង សុទ្ធតែអាចមានអារម្មណ៍ដឹងពីការរញ្ជួយនេះ ខណៈការព្រមានក៏ត្រូវបានដាក់ជូន សម្រាប់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអូស្ត្រាលី, ហ្វីជី, ញូវវ៉ានូអាទូ, អាមេរិកសាម័រ, កោះ Lord Howe, កោះ Macquarie និងកោះ Norkfolk ។ ការផ្ទុះពីក្រោមសមុទ្របានធ្វើឱ្យមានការរញ្ជួយដី ហើយការរញ្ជួយដីក៏បានធ្វើឱ្យមានរលកយក្សស៊ូណាមិ ដែលមានកម្ពស់រហូតដល់
January 17, 2022 - អន្តរជាតិ
សីតុណ្ហភាពនៅទីក្រុង Onslow នៅរដ្ឋ Western Australian របស់ប្រទេសអូស្ត្រាលី បានឡើងដល់ ៥០.៧ អង្សាសេ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាសីតុណ្ហភាពក្ដៅបំផុតចាប់តាំងពីឆ្នាំ១៩៦២ ដែលកាលនោះវាធ្លាប់បានកត់ត្រានៅតំបន់ភាគខាងត្បូងរបស់ប្រទេស។ ការិយាល័យឧតុនិយមបានបញ្ជាក់ថា Onslow បានកត់ត្រាសីតុណ្ហភាពក្ដៅខ្លាំងនៅម៉ោង ២ និង ២៦ នាទី ម៉ោងក្នុងស្រុក។ វាកើតឡើងបន្ទាប់ពី Western Australian បានរាយការណ៍ថា មានភ្លើងឆេះព្រៃដ៏ធំកាលពីខែមុន ដោយភ្លើងមួយនៅជិតទន្លេ Margaret បានឆាបឆេះលើផ្ទៃដីជាង ៦,០០០ ហិកតា ហើយយបង្ខំឱ្យមានការជម្លៀសចេញ។ អ្នកព្យាករណ៍អាកាសធាតុរបស់ BBC បាននិយាយថា
January 15, 2022 - អន្តរជាតិ
ខេត្តកេបិច (Quebec) របស់ប្រទេសកាណាដា បានប្រកាសពីផែនការដាក់ «ពន្ធសុខភាព» លើពលរដ្ឋដែលបដិសេធមិនទទួលថ្នាំបង្ការជំងឺ COVID-19 ហើយមិនមានហេតុផលវេជ្ជសាស្ត្រត្រឹមត្រូវ ដោយសាររលកថ្មីនៃជំងឺរាតត្បាតបានឆ្លងរាលដាលពាសពេញខេត្តនេះ។ នាយករដ្ឋមន្ត្រី François Legault កាលពីថ្ងៃអង្គារ បានប្រកាសពីការរឹតត្បឹតថ្មីនេះ សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការ នៅចំពេលដែលខេត្តបានរាយការណ៍ពីការស្លាប់ថ្មីចំនួន ៦២ ករណី ដែលនាំឱ្យការស្លាប់ដោយសារជំងឺ COVID-19 របស់ខេត្តកើនឡើងដល់ ១២,០២៨ ករណី។ ផែនការថ្មីនេះនឹងដាក់សម្ពាធដល់អ្នកដែលមិនព្រមចាក់វ៉ាក់សាំង ដោយសារថា ពួកគេជាបន្ទុកសម្រាប់បុគ្គលិកមន្ទីរពេទ្យ និងពលរដ្ឋនៅកេបិចទាំងមូល។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីការលាលែងពីតំណែងភ្លាមៗរបស់មន្ត្រីសុខាភិបាលជាន់ខ្ពស់ក្នុងខេត្ត វេជ្ជបណ្ឌិត Horacio Arruda ស្របពេលមានកំហឹងកាន់តែខ្លាំងឡើងចំពោះវិធានការបិទខ្ទប់ថ្មី មន្ទីរពេទ្យឈានដល់ចំនួនកំណត់ និងការចាក់ដូសជំរុញមានភាពយឺតយ៉ាវ។ ដំណឹងនៃពន្ធសុខភាព
January 14, 2022 - អន្តរជាតិ
រដ្ឋាភិបាលអង់គ្លេសនឹងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័ក សម្រាប់ប្រជាជនក្នុងប្រទេសអង់គ្លេសដែលតេស្តវិជ្ជមានជាមួយជំងឺ COVID-19 មកត្រឹម ៥ថ្ងៃ ដែលកាត់បន្ថយពីរយៈពេល ៧ ថ្ងៃ ពីច្បាប់ចាស់ នេះបើតាមការបញ្ជាក់របស់លោក Sajid Javid រដ្ឋមន្ត្រីក្រសួងសុខាភិបាលកាលពីថ្ងៃព្រហស្បតិ៍។ លោកបានមានប្រសាសន៍ថា ចាប់ពីថ្ងៃចន្ទក្រោយនេះ ពលរដ្ឋអាចផ្អាកការធ្វើចត្តាឡីស័កនៅថ្ងៃទី៦ ប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមាន ២ដង និងមិនមានអាការគ្រុនក្តៅ។ លោក Javid បាននិយាយថា ការកាត់បន្ថយពេលវេលានេះ គឺដោយសាររដ្ឋាភិបាលចង់បង្កើនសកម្មភាពនៅក្នុងសេដ្ឋកិច្ច និងការអប់រំឡើងវិញ ខណៈដែលតាមទិន្នន័យផ្លូវការបានបង្ហាញថា ២ ភាគ ៣ នៃអ្នកកើតជំងឺ COVID-19 នឹងមិនចម្លងមេរោគចេញក្រៅទៀតទេ ក្រោយរយៈពេល ៥ថ្ងៃ
January 14, 2022 - អន្តរជាតិ
បុរសម្នាក់រស់នៅទីក្រុង Da Nang របស់ប្រទេសវៀតណាម ត្រូវបានគេចាប់ឃុំខ្លួន បន្ទាប់ពីគាត់បានលួចលុយប្រហែល ១.១ ពាន់លានដុង (៤៨,៤៥៨ ដុល្លារអាមេរិក) ពីសង្សាររបស់គាត់ ហើយផ្ទេរលុយទាំងនោះទៅឱ្យប្រពន្ធរបស់គាត់ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។ មន្ដ្រីប៉ូលីសស្រុក Thanh Khe បាននិយាយថា បុរសម្នាក់នោះមានឈ្មោះថា Luu Manh Tuan មានអាយុ ៣២ឆ្នាំ ពេលនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត សម្រាប់ការកាន់កាប់ទ្រព្យសម្បត្តិដោយប្រើបណ្តាញកុំព្យូទ័រ បណ្តាញទូរគមនាគមន៍ ឬឧបករណ៍អេឡិចត្រូនិក។ ប្រភពបាននិយាយថា លោក Tuan បានជួបស្ត្រីម្នាក់តាមអ៉ីនធើណេត ដែលមានឈ្មោះថា Hoa
January 13, 2022 - អន្តរជាតិ
ថ្មីៗនេះរដ្ឋាភិបាលថៃគ្រោងនឹងប្រមូលថ្លៃចុះចត (landing fee) ពីភ្ញៀវទេសចរបរទេស ដែលចូលមកប្រទេសថៃក្នុងម្នាក់ៗចំនួន ៣០០ បាត ឬ ៩ ដុល្លារអាមេរិ ចាប់ពីខែមេសាឆ្នាំនេះតទៅ ហើយវាកំពុងទាក់ទាញការរិះគន់ពីអ្នកលេងអ៉ីនធឺណេតជាច្រើន។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡា លោក Phiphat Ratchakitprakarn បាននិយាយកាលពីថ្ងៃពុធថា ថ្លៃចុះចតដែលប្រមូលបាននឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ រួមទាំងការសាងសង់ផ្លូវចូលសម្រាប់ជនពិការ និងបង្គន់អនាម័យ នៅតាមតំបន់ទេសចរណ៍នានា។ លោកបាននិយាយថា ប្រទេសជាច្រើនដូចជា៖ ជប៉ុន ម៉ាឡេស៊ី និងប្រជាជាតិនៅអឺរ៉ុប ក៏បានប្រមូលលុយថ្លៃចុះចតនេះរួចហើយដែរ ដែលភាគច្រើនត្រូវបានរួមបញ្ចូលក្នុងតម្លៃសំបុត្រយន្តហោះ ឬថ្លៃស្នាក់នៅ។ លោកបានបន្តថា៖«ក្រសួងដឹកជញ្ជូនកំពុងពិភាក្សាបញ្ហានេះជាមួយក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ហើយរំពឹងថា ដំណើរការនេះនឹងត្រូវបញ្ចប់នៅខែមីនា»។ លោកបានបន្ដថា៖ «ចំពោះការធ្វើដំណើរតាមផ្លូវគោក
January 13, 2022 - អន្តរជាតិប្រទេសកូរ៉េខាងត្បូងអនុម័តវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Novavax សម្រាប់ការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់
ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំង Novavax និងតៀមរៀបចំចែកចាយថ្នាំគ្រាប់ Paxlovid ដែលជាថ្នាំប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer នៅក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង។ ក្រសួងសុខាភិបាលបាននិយាយថា ថ្នាំគ្រាប់ Paxlovid ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់នៅក្នុងខែធ្នូ ចំនួន ២១,០០០ គ្រាប់ នឹងមកដល់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ ជាមួយនឹងថ្នាំ ១០,០០០ គ្រាប់ទៀត រំពឹងថានឹងមកដល់នៅចុងខែនេះ។ ក្រសួងបានបន្ថែមថា ថ្នាំគ្រាប់ Paxlovid នឹងចាប់ផ្តើមប្រើប្រាស់ក្នុងការព្យាបាលមនុស្សជាង ១,០០០ នាក់ ក្នុងមួយថ្ងៃចាប់ពីថ្ងៃសុក្រ។ អ្នកនាំពាក្យក្រសួងបានប្រាប់សន្និសីទសារព័ត៌មានថា៖«តាមអាទិភាព
January 13, 2022 - អន្តរជាតិ
ប្រទេសថៃគ្រោងនឹងប្រមូលថ្លៃពីអ្នកទេសចរបរទេសចំនួន ៣០០ បាត ឬ ៩ ដុល្លារអាមេរិក ចាប់ពីខែមេសាតទៅ ដើម្បីអភិវឌ្ឍតំបន់ទេសចណ៍ និងធានារ៉ាប់រងគ្រោះថ្នាក់ សម្រាប់ជនបរទេសដែលមិនអាចបង់ថ្លៃដោយខ្លួនឯងបាន។ ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់អាស៊ី បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការធ្លាក់ចុះនៃវិស័យទេសចរណ៍ ដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 ដោយមានភ្ញៀវទេសចរចូលមកប្រហែល ២០០,០០០ នាក់ ប៉ុណ្ណោះកាលពីឆ្នាំមុន បើធៀបនឹងជិត ៤០ លាននាក់ ក្នុងឆ្នាំ២០១៩។ ថ្លៃសេវាបន្ថែមនេះនឹងដាក់ទៅក្នុងបញ្ជីតម្រូវការ សម្រាប់ភ្ញៀវទេសចរបរទេសដែលស្វែងរកការចូលប្រទេសថៃ ដែលរួមមានការបង់ប្រាក់ជាមុនសម្រាប់ការធ្វើតេស្ត COVID-19 ការស្នាក់នៅក្នុងសណ្ឋាគារ ឬការដាក់ឱ្យនៅដាច់ពីគេ និងការធានារ៉ាប់រង ជាមួយនឹងការរ៉ាប់រងលើការព្យាបាលជំងឺ COVID-19 យ៉ាងតិច ៥០,០០០
January 13, 2022












