- autoadmin
- អន្តរជាតិ
តម្លៃប្រេងឆៅនៅសហរដ្ឋអាមេរិក បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ៧ឆ្នាំ ចុងក្រោយនេះ។ ដោយជាក់ស្ដែងតម្លៃប្រេងឆៅនៅលើ West Texas Intermediate នៅក្នុងការជួញដូររបស់ខ្លួនកាលពីថ្ងៃអង្គារបានបង្ហាញថា តម្លៃប្រេងឆៅបានកើនឡើងលើសពី ៨៦ ដុល្លារ ក្នុងមួយបារ៉ែល ហើយវាគឺជាតម្លៃខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤។ ជាមួយគ្នានេះដែរ អ្នកជំនាញរបស់ Goldman Sachs ក៏រំពឹងដែរថា តម្លៃប្រេងឆៅអាចនឹងឡើងថ្លៃរហូតដល់ ១០០ ដុល្លារ/បារ៉ែល ក្នុងឆ្នាំនេះ។ កត្តាដែលនាំឱ្យមានការកើនឡើងតម្លៃប្រេងឆៅ គឺអាចមកពីតម្រូវការពេលបើកសេដ្ឋកិច្ចឡើងវិញ និងភាពតានតឹងនៅមជ្ឈិមបូព៌ា ខណៈដែលអតិផរណា (លុយហើម) បាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងរួចស្រាប់ទៅហើយ។ កាលពីថ្ងៃចន្ទកន្លងទៅ ក្រុមឧទ្ទាមមកពីប្រទេសយេម៉ែន បានវាយប្រហារលើរថយន្តដឹកប្រេងនៅ Abu Dhabi
January 19, 2022 - អន្តរជាតិ
ជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ឥឡូវនេះបានវ៉ាដាច់ប្រភេទ ដែលតា ហើយក្លាយជាវ៉ារ្យ៉ង់នាំមុខគេនៅក្នុងប្រទេសថៃ នេះបើតាមអ្នកជំនាញផ្នែកមេរោគ លោកវេជ្ជបណ្ឌិត Yong Poovorawan បានសរសេរនៅក្នុងការបង្ហោះ Facebook កាលពីថ្ងៃអង្គារ។ លោកបានចង្អុលបង្ហាញថា វាត្រូវចំណាយពេលពី ២ ទៅ ៣ខែ ដើម្បីឱ្យ ដែលតា ជំនួសកន្លែងរបស់ អាល់ហ្វា ដែលធ្លាប់ជាប្រភេទលេចធ្លោ ប៉ុន្តែវាចំណាយពេលត្រឹមតែ ១ខែ ប៉ុណ្ណោះសម្រាប់ អូមីក្រុង ដើម្បីនាំមុខប្រភេទ ដែលតា ។ លោកបានពន្យល់ថា ករណីរបស់ អូមីក្រុង
January 19, 2022 - អន្តរជាតិ
រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសកាណាដា បានសម្តែងការមិនពេញចិត្តចំពោះការអះអាងរបស់ទីក្រុងប៉េកាំង ដែលថា ករណីជំងឺ COVID-19 ដំបូងគេរបស់ប្រទេសចិន អាចមានការផ្សារភ្ជាប់ទៅនឹងសំបុត្រ ដែលទទួលបានពីប្រទេសកាណាដា។ លោក Jean-Yves Duclos បានពណ៌នាការអះអាងនេះថាជា «ទស្សនៈខុសពីប្រក្រតី» នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ។ ប្រព័ន្ធផ្សព្វផ្សាយកាណាដាបាននិយាយថាលោក Jean-Yves Duclos បានឆ្លើយតបថា ការអះអាងរបស់ទីក្រុងប៉េកាំងគឺ «មិនស្របតាមអ្វីដែលយើងបានធ្វើទាំងអន្តរជាតិ និងក្នុងស្រុក»។ លោកក៏បាននិយាយដែរថា លោកនឹងអនុញ្ញាតឱ្យអ្នកជំនាញសម្រេចថា តើការអះអាងបែបនេះទទួលយកបាន ឬអត់។ អាជ្ញាធរសុខាភិបាលកាណាដាក៏បានបញ្ជាក់ហើយថា ហានិភ័យជំងឺ COVID-19 នៅពេលប៉ះពាល់នឹងសំបុត្រ ឬកញ្ចប់បញ្ញើរ រួមទាំងសំបុត្រអន្តរជាតិ គឺមានកម្រិតទាបបំផុត៕ អត្ថបទ៖ លីដា
January 18, 2022 - អន្តរជាតិ
សេវាប្រៃសណីយ៍របស់ប្រទេសចិន បានបញ្ជាឱ្យបុគ្គលិកធ្វើការសម្អាតនិងសម្លាប់មេរោគ លើការដឹកជញ្ជូនអន្តរជាតិរបស់ខ្លួន និងបានជំរុញឱ្យសាធារណជនកាត់បន្ថយការបញ្ជាទិញពីក្រៅប្រទេស បន្ទាប់ពីអាជ្ញាធរបានអះអាងថា សំបុត្រផ្ញើពីបរទេសអាចជាប្រភពនៃការផ្ទុះឡើងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង នាពេលថ្មីៗនេះ។ រំលឹកផងដែរថា ប្រទេសចិនធ្លាប់ជាទីតាំងនៃការផ្ទុះឡើងដំបូងនៃជំងឺ COVID-19 កាលពីចុងឆ្នាំ២០១៩ ប៉ុន្តែឥឡូវនេះ ប្រទេសចិនកំពុងអនុវត្តគោលនយោបាយ Zero-COVID-19 ហើយជាលទ្ធផល ប្រទេសនេះមិនសូវជាមានករណីច្រើន រាប់ពាន់ ឬរាប់ម៉ឺនករណី ដូចជាប្រទេសដទៃទៀតឡើយ។ យ៉ាងណាក៏ដោយ ការព្រួយបារម្ភនៅតែមានសម្រាប់ប្រទេសចិន ដោយសារប្រទេសនេះបានមើលឃើញពីការឆ្លងថ្មីៗ និងករណីដំបូងនៃវ៉ារ្យ៉ង់ អូមីក្រុង ខណៈប្រទេសនេះកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារនៅខែក្រោយ។ សេវាប្រៃសណីយ៍ China Post កាលពីថ្ងៃចន្ទបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាឱ្យបុគ្គលិករបស់ខ្លួន ត្រូវសម្លាប់មេរោគលើសំបកវេចខ្ចប់ខាងក្រៅទាំងអស់
January 18, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ នៅថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានសភាឥណ្ឌូនេស៊ីលោក Puan Maharani បាននិយាយនៅថ្ងៃអង្គារនេះថា សភារបស់ប្រទេសឥណ្ឌូនេស៊ីបានអនុម័តច្បាប់មួយ ដើម្បីនឹងធ្វើការផ្លាស់ប្តូររដ្ឋធានីពីហ្សាកាតា ទៅកាន់តំបន់ Kalimantan នៅលើកោះ Borneo ។ ច្បាប់ផ្លាស់ប្តូរថ្មីនេះ នឹងតំណត់ពីរបៀបនៃការផ្តល់មូលនិធិ និងការគ្រប់គ្រង សម្រាប់ការអភិវឌ្ឍន៍រដ្ឋធានីថ្មី។ គួរឱ្យដឹងផងដែរថា គំនិតនៃការផ្លាស់ប្តូររដ្ឋធានីត្រូវបានលេចឡើងជាច្រើនលើកច្រើនសាររួចមកហើយ ចាប់តាំងពីឥណ្ឌូនេស៊ីទទួលបានឯករាជ្យពីហូឡង់ក្នុងឆ្នាំ១៩៤៥។ កាលពីឆ្នាំ២០១៦ ការស្ទង់មតិមួយបានរកឃើញថា ទីក្រុងហ្សាកាតាមានការកកស្ទះចរាចរណ៍ដ៏អាក្រក់បំផុតនៅពិភពលោក ហើយរបាយការណ៍មួយនៅឆ្នាំ២០១៩ ក៏បានបង្ហាញថា ទីក្រុងនេះកំពុងប្រឈមនឹងបញ្ហាលិចទិក ដោយសារតែ ៤០% នៃប្រជាជនទាំង ១០លាននាក់ របស់ទីក្រុងនេះ
January 18, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Insider បានឱ្យដឹងថា ទីក្រុងហុងកុងបានកំណត់ឱ្យអ្នកដំណើរដែលមកពីប្រទេសនៅក្នុងអាស៊ីមួយចំនួន ត្រូវធ្វើចត្តាឡីស័កក្នុងសណ្ឋាគាររយៈពេល ២១ថ្ងៃ នៅពេលមកដល់ទឹកដីរបស់ខ្លួន។ ប្រទេសក្នុងអាស៊ីដូចជា៖ វៀតណាម ឥណ្ឌូណេស៊ី ឡាវ សិង្ហបុរី កូរ៉េខាងត្បូង និងថៃ ត្រូវបានដាក់ចូលក្នុង Group A ដែលមានន័យថា មានហានិភ័យខ្ពស់ពីជំងឺ COVID-19 ហើយអ្នកដំណើរមកពីតំបន់ទាំងនេះត្រូវចំណាយពេល ២១ថ្ងៃ នៅដាច់ដោយឡែកក្នុងសណ្ឋាគារដែលបានកំណត់ និងឆ្លងកាត់ការធ្វើតេស្ត COVID-19 ចំនួន ៦ លើក។ ពួកគេក៏ត្រូវតែតាមដានសុខភាពរបស់ពួកគេដោយខ្លួនឯង ក្នុងរយៈពេល ៧ ថ្ងៃបន្ទាប់ពីនោះទៀតផងដែរ។ កាលពីថ្ងៃសុក្រ ទីក្រុងហុងកុងបានប្រកាសហាមឃាត់អ្នកដំណើរមកពីប្រទេសជាង
January 18, 2022 - អន្តរជាតិ
ថ្មីៗនេះប្រទេសចិនបានរកឃើញករណីដំបូងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង នៅក្នុងទីក្រុងប៉េកាំង ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ខណៈដែលខេត្តក្រុងមួយចំនួនកំពុងមើលឃើញពីការឆ្លងថ្មីៗ។ ឥឡូវនេះ អាជ្ញាធរចិនកំពុងចោទប្រកាន់ការឆ្លងដំបូងនៃករណី អូមីក្រុង ទៅលើសារសំបុត្រដែលផ្ញើមកពីបរទេស ហើយមន្ត្រីសុខាភិបាលក៏បានណែនាំឱ្យពលរដ្ឋ ត្រូវមានការពាក់ម៉ាស់ និងស្រោមដៃឱ្យបានត្រឹមត្រូវ នៅរាល់ពេលដែលពួកគេចាប់កាន់សំបុត្រដែលផ្ញើមកពីបរទេសទាំងនោះ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times ។ ប្រភពបាននិយាយថា អ្នកជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ម្នាក់នោះ មិនមានប្រវត្តិចេញទៅក្រៅទីក្រុងប៉េកាំងនោះទេ ក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយ នៅមុនពេលគាត់តេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ហើយគាត់ក៏មិនមានទំនាក់ទំនងអ្វីជាមួយអ្នកជំងឺសង្ស័យដទៃនោះដែរ ខណៈបុគ្គលិករួមការងារជាមួយគាត់សុទ្ធតែអវិជ្ជមានជាមួយជំងឺ។
January 18, 2022 - អន្តរជាតិ
រដ្ឋាភិបាលចិនបាននិយាយថា ប្រជាជនចិនបានកើនឡើងដល់ ១.៤១ ពាន់លាននាក់ គិតត្រឹមចុងឆ្នាំមុន ដែលជាការកើនឡើង ៤៨០,០០០ នាក់ ធៀបនឹងឆ្នាំមុនៗមួយទៀត។ ការិយាល័យស្ថិតិជាតិបានប្រកាសកាលពីថ្ងៃចន្ទថា កំណើនប្រជាជនថ្មីមានការចុះថយក្នុងរយៈពេល ៦ឆ្នាំ ចុងក្រោយនេះ ដោយមានទារកតែ ១០.៦ លាននាក់ បានកើតកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះ ១.៤ លាននាក់ ធៀបនឹងតួលេខសម្រាប់ឆ្នាំ២០២០។ អត្រានៃកំណើនប្រជាជនសរុបគឺទាបបំផុតចាប់តាំងពីឆ្នាំ១៩៦០ នៅពេលដែលគោលនយោបាយ «មហាលោតផ្លោះ» ដ៏បរាជ័យ បាននាំឱ្យមានការស្លាប់មនុស្សមួយចំនួនធំដោយសារភាពអត់ឃ្លាន។ ចំនួនសរុបនៃអ្នកដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ បានកើនឡើងជិត ១០ លាននាក់ បន្ថែមទៀត ដែលនាំឱ្យចំនួនមនុស្សវ័យចំណាស់កើនឡើងដល់
January 17, 2022 - អន្តរជាតិ
អគារការិយាល័យមួយក្នុងរដ្ឋធានីប៉េកាំងត្រូវបានគេបិទខ្ទប់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានរកឃើញករណីដំបូងនៃជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង លើបុគ្គលិកម្នាក់ដែលធ្វើការនៅទីនោះ ខណៈអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ដែលទីក្រុងប៉េកាំងបានបង្កើនការប្រុងប្រយ័ត្នចំពោះវ៉ារ្យ៉ង់ថ្មីនេះ នៅពេលដែលប្រទេសចិនកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិករដូវរងា។ អគារការិយាល័យមួយនោះស្ថិតនៅភាគខាងលិចនៃទីក្រុងប៉េកាំង ហើយឥឡូវនេះមន្ត្រីសុខាភិបាលក៏បានរៀបចំខ្នើយ និងគ្រែ ដើម្បីធ្វើចត្តាឡីស័កលើបុគ្គលិកទាំងអស់ដែលនៅជាប់គាំង។ យោងតាមទិន្នន័យដែលប្រមូលបានដោយមន្ត្រីបានឱ្យដឹងថា ករណីជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង មួយនោះ គឺជាស្រ្តីរស់នៅទីក្រុងប៉េកាំង, មិនបានទាក់ទងជាមួយករណីសង្ស័យណាមួយ ហើយក៏មិនបានចាកចេញពីរដ្ឋធានីក្នុងរយៈពេល ១៤ថ្ងៃ កន្លងមកនេះ។ ប្រការនេះវាបានធ្វើឱ្យមានការភ័យខ្លាចចំពោះការឆ្លងក្នុងសហគមន៍នៃវ៉ារ្យ៉ង់ អូមីក្រុង ខណៈប៉ុន្មានសប្ដាហ៍កន្លងទៅនេះ ប្រទេសចិនក៏បានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺ COVID-19 នៅតំបន់ Tianjin និងកន្លែងផ្សេងទៀត។ ប្រទេសចិនកំពុងអនុវត្តយុទ្ធសាស្ត្រ Zero-Covid ដោយមានទាំងការបិទខ្ទប់,
January 17, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា ខ្យល់ព្យុះកំបុតត្បូងចំនួន ២ បានបោកបក់នៅភាគនិរតីនៃរដ្ឋផ្លរីដាកាលពីព្រឹកថ្ងៃអាទិត្យ ដោយបានបំផ្លាញផ្ទះយ៉ាងហោចណាស់ ២៨ ខ្នង និងខូចខាតជាច្រើនទៀត នៅក្នុង Lee County ខណៈផ្ទះប្រហែល ៧,០០០ ខ្នង គ្មានថាមពលអគ្គិសនីប្រើប្រាស់។ លោក Cecil Pendergrass សហប្រធានក្រុមប្រឹក្សាភិបាលនៅ Lee County បាននិយាយថា យ៉ាងហោចណាស់មានផ្ទះចំនួន ៦២ ខ្នង បច្ចុប្បន្នគឺមិនអាចចូលនៅបានទេ។ ព្យុះកំបុតត្បូងនោះជាប្រភេទ EF2 ដែលមានកម្លាំងខ្យល់អតិបរមា ១១៨ ម៉ាយ/ម៉ោង ហើយវាបានបំផ្លាញទាំងស្រុងនូវផ្ទះចល័តចំនួន ៣០ ក្នុងចំណោមផ្ទះចល័តចំនួន
January 17, 2022












