autoadmin
  • អន្តរជាតិ

    មនុស្សប្រហែល ១០,០០០ នាក់ មកពីទូទាំងសហរដ្ឋអាមេរិក បានប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងនឹងការចាក់វ៉ាក់សាំងជាកាតព្វកិច្ច។ អ្នកចូលរួមជាច្រើនបានស្រែកថា រដ្ឋាភិបាលកំពុងធ្វើអន្តរាគមន៍ក្នុងបញ្ហាសុខភាពបុគ្គល ខណៈអ្នកពន្លត់អគ្គីភ័យម្នាក់ ដែលត្រូវបានព្យួរពីការងារដោយសារបដិសេធមិនទទួលថ្នាំបង្ការបាននិយាយថា សេរីភាពនៃការជ្រើសរើសរបស់បុគ្គលគួរតែត្រូវបានគោរព។ រដ្ឋាភិបាលសហព័ន្ធរបស់សហរដ្ឋអាមេរិកបានអនុវត្តវិធានការមួយ ដែលតម្រូវឱ្យក្រុមហ៊ុនដែលមានកម្មករ ១០០ នាក់ ឬច្រើនជាងនេះ ត្រូវចាក់វ៉ាក់សាំងបង្ការបំពេញកាតព្វកិច្ចរបស់ពួកគេ។ សាលាក្រុងមួយចំនួនកំពុងធ្វើឱ្យនិយោជិតរបស់ពួកគេត្រូវទទួលវ៉ាក់សាំង ប៉ុន្តែ​តុលាការ​កំពូល​អាមេរិក​បាន​ចេញ​ដីកា​រារាំង​វិធានការ​របស់​រដ្ឋាភិបាល។ ជម្រាបដែរថា ចំនួនករណីថ្មីប្រចាំថ្ងៃនៅសហរដ្ឋអាមេរិក នៅតែមានជាង ៧០០,០០០ ករណី ទោះបីជាមានការចាក់វ៉ាក់សាំងទូលំទូលាយក៏ដោយ៕ អត្ថបទ៖ លីដា ប្រភព៖ Independent

    January 24, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន RT បានរាយការណ៍ថា ប្រធានាធិបតីអាមេនីលោក Armen Sarksyan បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីកាន់តំណែងអស់រយៈពេលជិត ៤ឆ្នាំ មកហើយនោះ។ លោកបាននិយាយថា មូលហេតុនៅពីក្រោយការសម្រេចចិត្តរបស់គាត់ គឺដោយសារគាត់មិនមានសំឡេងគាំទ្រចាំបាច់ ដើម្បីឱ្យគាត់អាចមានឥទ្ធិពលនៅលើនយោបាយទាំងក្នុងប្រទេស ឬក្រៅប្រទេសបាន។ លោកបានចង្អុលបង្ហាញជាពិសេសចំពោះការពិតដែលថា ប្រធានាធិបតីនៅប្រទេសអាមេនី មិនអាចជំទាស់ច្បាប់ដែលគាត់ចាត់ទុកថាមិនសមហេតុផល ឬ បញ្ហាដែលមានឥទ្ធិពលទាក់ទងនឹងសង្គ្រាម និងសន្តិភាពបានឡើយ។ លោក Sarkysan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការិយាល័យប្រធានាធិបតី «មិនគួរក្លាយជាគោលដៅសម្រាប់ការនិយាយដើមគេ និងការសមគំនិតគ្នា» ដែលទាក់ទាញការយកចិត្តទុកដាក់របស់សាធារណជនឱ្យឆ្ងាយពីបញ្ហាសំខាន់នោះទេ។ លោក​មិន​បាន​បញ្ជាក់​លម្អិត​ទេ ប៉ុន្តែ​បាន​បន្ត​ពណ៌នា​អំពី​ស្ថានភាព​បច្ចុប្បន្ន​ក្នុង​ប្រទេស​អាមេនី​ថា​ជា «វិបត្តិ​ជាតិ» ។ គួរឱ្យដឹងដែរថា អាមេនី​បាន​ក្លាយ​ជាប្រទេសគោរព​សាធារណរដ្ឋសភា (Parliamentary

    January 24, 2022
  • អន្តរជាតិ

    សត្វតោ និងសត្វពូម៉ា នៅសួនសត្វឯកជនមួយក្នុងប្រទេសអាហ្រ្វិកខាងត្បូង បានឆ្លងជំងឺ COVID-19 យ៉ាងធ្ងន់ធ្ងរពីអ្នកគ្រប់គ្រងសួនសត្វ ដែលបានឆ្លងជំងឺប៉ុន្តែមិនមានចេញរោគសញ្ញា ដែលនាំឱ្យមានការព្រួយបានរម្ភថា វ៉ារ្យ៉ង់ថ្មីៗអាចនាំឱ្យមានការឆ្លងរាតត្បាតនៅក្នុងចំណោមសត្វ។ សាកលវិទ្យាល័យ Pretoria នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ បាននិយាយថា ការសិក្សារបស់ពួកគេក្នុងឆ្នាំ២០២០ ដោយពិនិត្យមើលលើលាមកសត្វពូម៉ា ២ក្បាល ដែលមានជំងឺរាគរូស ហៀរសំបោរតាមច្រមុះ និងមិនឃ្លានអាហារ បានបង្ហាញថា សត្វពូម៉ាទាំងនោះបានឆ្លងជំងឺ COVID-19 ហើយបានជាសះស្បើយពេញលេញឡើងវិញ បន្ទាប់ពីរយៈពេល ២៣ ថ្ងៃ។ មួយឆ្នាំក្រោយមកទៀត នៅអំឡុងពេលមានរលកទី៣ ដែលជំរុញឱ្យមានវ៉ារ្យ៉ង់ ដែលតា

    January 24, 2022
  • អន្តរជាតិ

    មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បាននិយាយថា ការស្រាវជ្រាវថ្មីបានបង្ហាញថា ដូសជំរុញរបស់ថ្នាំបង្ការជំងឺ COVID-19 មានប្រសិទ្ធភាព ៩០% ក្នុងការការពារពីការធ្លាក់ខ្លួនសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារវ៉ារ្យ៉ង់អូមីក្រុង។ CDC កាលពីថ្ងៃសុក្រ បានចេញផ្សាយការសិក្សារបស់ខ្លួនមួយ លើប្រសិទ្ធភាពនៃការចាក់ថ្នាំបង្ការ Pfizer និង Moderna ដោយផ្អែកលើទិន្នន័យពីស្ថាប័នវេជ្ជសាស្ត្រទូទាំងប្រទេស ដោយបាននិយាយថា វ៉ាក់សាំងចំនួន ២ដូស គឺមានប្រសិទ្ធភាព ៨១% ប្រឆាំងនឹងការសម្រាកនៅមន្ទីរពេទ្យ បន្ទាប់ពីរយៈពេល ៦ខែ នៅពេលដែលវ៉ារ្យ៉ង់ ដែលតា កំពុងតែមានការកើនឡើង ហើយត្រឹមតែ ៥៧% នៅពេលដែលអូមីក្រុង ក្លាយជាវ៉ារ្យ៉ង់នាំមុនគេ។

    January 24, 2022
  • អន្តរជាតិ

    ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារនៅក្នុងខេត្ត Oita, Miyazaki, Kumamoto និង Kochi ភាគខាងលិចនៃប្រទេសជប៉ុន ប៉ុន្តែមិនមានការព្រមានពីរលកយក្សស៊ូណាមិទេ។ គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារនៅម៉ោងប្រហែល ១៖០៨ នាទី យប់រំលងអធ្រាត្រ ម៉ោងក្នុងតំបន់ នៅថ្ងៃសៅរ៍នេះ។ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុននិយាយថា ការរញ្ជួយគឺចេញក្នុងឆ្នេរសមុទ្រ Kyushu ជម្រៅ ៤៥ គីឡូម៉ែត្រ។ វាមានអាំងតង់ស៊ីតេអតិបរមា ៥ បូក លើមាត្រដ្ឋានរញ្ជួយដីរបស់ប្រទេសជប៉ុនពី ០ ដល់ ៧ ។ គ្រោះរញ្ជួយដីនេះបានបណ្ដាលឱ្យមនុស្សច្រើនជាង ១០នាក់ ត្រូវរងរបួស ខណៈមានការខូចខាតអគារ

    January 22, 2022
  • អន្តរជាតិ

    មន្ត្រីស៊ើបការណ៍សម្ងាត់កំពូលមួយរូបក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថា សហរដ្ឋអាមេរិកធ្លាប់បានស្នើផ្តល់ប្រទេសកូរ៉េខាងជើងនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន ៦០ លានដូស។ កាយវិការមនុស្សធម៌របស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានគេមើលឃើញថា ជាការចង់ផ្សះផ្សាគ្នាពីភាគីអាមេរិក ដើម្បីជំរុញកិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាងឡើងវិញ នេះបើតាមលោក Park Jie-won ប្រធាន​សេវា​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​កូរ៉េខាងត្បូង​។ សមាជិកសភាម្នាក់បានដកស្រង់សម្តីលោកស្រី Park ហើយបាននិយាយថា សហរដ្ឋអាមេរិកស្នើផ្តល់ថ្នាំនេះក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ។ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បាននិយាយថា ការស្នើផ្តល់ជូននោះត្រូវបានធ្វើឡើងនៅក្នុងខែធ្នូ ទៅកាន់ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ លោក គីម សុង (Kim Song)។ គាត់ត្រូវបានគេរាយការណ៍ថា បានបង្ហាញពីចំណាប់អារម្មណ៍ ហើយបានសួរថា តើវ៉ាក់សាំងនេះគឺ Pfizer ឬ

    January 22, 2022
  • អន្តរជាតិ

    នាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃប្រទេសថៃ នៅថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ បានប្រកាសថា វ៉ារ្យ៉ង់អូមីក្រុង ឥឡូវនេះត្រូវបានរកឃើញនៅក្នុងខេត្តក្រុងទាំង ៧៧ របស់ប្រទេសថៃ។ ប្រធាននាយកដ្ឋានលោក Supakit Sirilak បាននិយាយថា ខេត្តក្រុងចំនួន ១០ ដែលមានករណី អូមីក្រុង ច្រើនជាងគេ គឺទីក្រុងបាងកក (៤ ១៧៨ ករណី), ឈុនបុរី (៨៣៧ ករណី), ភូកេត (៤៣៤ ករណី) រ៉យអ៊េត, (៣៥៥ ករណី), សាមុតប្រាកាន (៣២៩

    January 21, 2022
  • អន្តរជាតិ

    ការសិក្សាជាបឋមមួយបានបង្ហាញថា កម្រិតអង្គបដិប្រាណក្នុងការការពារពីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំង Sputnik V របស់រុស្ស៊ី មិនបានចុះថយដូចអ្នកដែលបានចាក់វ៉ាក់សាំង Pfizer របស់អាមេរិកនោះទេ។ ការសិក្សារួមគ្នាមួយ រវាងអ្នកស្រាវជ្រាវរុស្ស៊ីនិងអ៉ីតាលី បានធ្វើការប្រៀបធៀបសេរ៉ូមឈាមរបស់អ្នកចាក់វ៉ាក់សាំង Sputnik V ចំនួន ៥១ នាក់ និង Pfizer ចំនួន ១៧ នាក់ ក្នុងចន្លោះពី ៣ ទៅ ៦ខែ បន្ទាប់ពីការចាក់ដូសទី២រួច ហើយពួកគេបានរកឃើញថា អ្នកដែលចាក់វ៉ាក់សាំង Sputnik V នៅមានកម្រិតអាចធន់ជាមួយ អូមីក្រុង ច្រើនជាងអ្នកចាក់វ៉ាក់សាំង Pfizer ។

    January 21, 2022
  • អន្តរជាតិ

    ក្រុមហ៊ុន Neuralink ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាសរសៃប្រសាទរបស់សហរដ្ឋអាមេរិក និងត្រូវបានសហការបង្កើតឡើងដោយមហាសេដ្ឋី Elon Musk កំពុងស្វែងរក​ប្រធាន​ផ្នែក​សាកល្បង​ព្យាបាល និង​អ្នក​សម្របសម្រួល​ការ​សាកល្បង​ព្យាបាល ដើម្បីមកចូលរួមជាមួយក្រុមហ៊ុននៅក្នុងគម្រោងថ្មីរបស់ខ្លួន។ ប្រការនេះគឺជាការបង្ហាញថា ក្រុមហ៊ុនទំនងជាឈានជិតដល់ការសាកល្បងថ្មីមួយ ដែលនឹងធ្វើការវះកាត់ដាក់បន្ទះឈីបចូលខួរក្បាលមនុស្ស ខណៈដែលក្រុមហ៊ុនផ្ទាល់ក៏កំពុងរង់ចាំការអនុម័តច្បាប់ពីរដ្ឋបាល​ចំណីអាហារ​ និង​ឪ​ស​ថអាមេរិក (FDA) នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Russia Today ។ នៅក្នុងផ្សាយពាណិជ្ជកម្មស្វែងរកបុគ្គលិកសំខាន់ៗរបស់ខ្លួន ក្រុមហ៊ុនបាននិយាយថា៖«បុគ្គលិកនឹងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយវេជ្ជបណ្ឌិត និងវិស្វករដែលមានគំនិតច្នៃប្រតិដ្ឋបំផុតមួយចំនួន ក៏ដូចជាធ្វើការជាមួយអ្នកចូលរួមសាកល្បងព្យាបាលដំបូងរបស់ Neuralink»។ ក្រុមហ៊ុន Neuralink បាននិយាយថា ប្រធាន​ផ្នែក​សាកល្បង​ព្យាបាលនឹងត្រូវមកដឹកនាំ និងជួយបង្កើតក្រុមស្រាវជ្រាវ ហើយបង្កើតបាននូវការប្រាស្រ័យទាក់ទងគ្នា ដែលភ្ជាប់មកជាមួយបរិយាកាសដែលមានល្បឿនលឿន និងវិវឌ្ឍន៍ឥតឈប់ឈរ។ រំលឹកផងដែរថា កាលពីខែមុនលោក Elon

    January 21, 2022
  • អន្តរជាតិ

    ​អង្គការ Medicines Patent Pool ដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) បានធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីឱ្យក្រុមហ៊ុនផលិតឱសថជិត ៣០ អាចធ្វើការផលិតថ្នាំគ្រាប់ Molnupiravir របស់ក្រុមហ៊ុន Merck & Co នាំទៅប្រទេសក្រីក្របាន។ កិច្ចព្រមព្រៀងដែលត្រូវបានចរចាដោយ MPP ជាមួយក្រុមហ៊ុន Merck នឹងពង្រីកទិន្នផលថ្នាំគ្រាប់ Molnupiravir ដោយសារវានឹងមានក្រុមហ៊ុនជាច្រើនជួយចូលរួមផលិត ខណៈដែលកាលពីខែតុលាកន្លងទៅនេះ ក្រុមហ៊ុន Merck ក៏ទើបតែចុះអាជ្ញាប័ណ្ណជាមួយក្រុមហ៊ុនឥណ្ឌាចំនួន ៨ ផងដែរ។ គួរឱ្យដឹងដែរថា ថ្នាំគ្រាប់ Molnupiravir មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យចូលមន្ទីរពេទ្យ និងការស្លាប់បានចំនួន ៣០% ចំពោះអ្នកជំងឺ

    January 21, 2022