- autoadmin
- អន្តរជាតិ
ក្រសួងសុខាភិបាលជប៉ុនបានអនុម័តផែនការពង្រីកកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បីដាក់បញ្ចូលកុមារអាយុពី ៥ ទៅ ១១ ឆ្នាំ ទៅក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិរបស់ខ្លួន។ វាធ្វើទៅតាមពាក្យស្នើសុំដែលដាក់ដោយក្រុមហ៊ុនឱសថអាមេរិក Pfizer ក្នុងខែវិច្ឆិកា ដែលបានសុំការអនុញ្ញាតពង្រីកការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន ដល់ក្រុមអាយុពី ៥ ទៅ ១១ ឆ្នាំ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ពីក្រុមអ្នកជំនាញរបស់ក្រសួង ដែលបាននិងកំពុងពិនិត្យមើលប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំង Pfizer។ វាបានក្លាយជាការអនុម័តលើកដំបូងដោយអាជ្ញាធរជប៉ុន សម្រាប់ការចាក់វ៉ាក់សាំងកុមារអាយុក្រោម ១២ឆ្នាំ ប្រឆាំងនឹង COVID-19 ។ បច្ចុប្បន្ននេះ ប្រទេសជប៉ុនបានយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំង Pfizer និងមួយទៀតដោយក្រុមហ៊ុនផលិតថ្នាំអាមេរិក
January 21, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន US News បានរាយការណ៍ថា ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ក្នុងសហគមន៍ជាលើកដំបូងបំផុត ខណៈអាជ្ញាធរសុខាភិបាលបានជំរុញឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នជាមួយនឹងវ៉ារ្យ៉ង់ថ្មីនេះ។ កាសែត Tien Phong បានរាយការណ៍ដោយដកស្រង់សម្តីអាជ្ញាធរសុខាភិបាលថា ករណីវិជ្ជមានចំនួន ៣ ត្រូវបានរកឃើញកាលពីចុងសប្តាហ៍នៅទីក្រុងហូជីមិញ ហើយត្រូវបានបញ្ជាក់ថាជាករណី អូមីក្រុង កាលពីល្ងាចថ្ងៃអង្គារ។ ប្រទេសវៀតណាមធ្លាប់បានរកឃើញករណី អូមីក្រុង ច្រើនជាង ៧០ ករណី ពីអ្នកដំណើរមកពីបរទេស នៅពេលដែលពួកគេត្រូវដាក់ឱ្យនៅដាច់ដោយឡែកតាមកន្លែងកំណត់។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុនថា៖«សហគមន៍ចាំបាច់ត្រូវបង្កើនការប្រុងប្រយ័ត្នរបស់ពួកគេប្រឆាំងនឹង អូមីក្រុង ដោយមិនគួរប្រមូលផ្តុំនៅកន្លែងដែលមានមនុស្សច្រើន និងគួរទៅចាក់វ៉ាក់សាំងឱ្យបានពេញលេញ»។ គួរឱ្យដឹងដែរថា វៀតណាមបានកត់ត្រាការឆ្លងជំងឺ COVID-19 ជាង ២ លានករណី
January 20, 2022 - អន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា កូរ៉េខាងជើងនឹងពង្រឹងការការពាររបស់ខ្លួនប្រឆាំងនឹងសហរដ្ឋអាមេរិក ហើយពិចារណាឡើងវិញនូវរាល់សកម្មភាពដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ពោលគឺពួកគេសំដៅទៅលើការផ្អាកការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន។ ភាពតានតឹងបាននិងកំពុងកើនឡើងជុំវិញការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងក្នុងរយៈពេលថ្មីៗនេះ ហើយការដាក់ទណ្ឌកម្មថ្មីពីភាគីសហរដ្ឋអាមេរិក ក៏កំពុងធ្វើឱ្យមានប្រតិកម្មដ៏ក្តៅគគុកពីទីក្រុងព្យុងយ៉ាង ដែលទំនងជាអាចឱ្យមានកម្ដៅក្ដៅខ្លាំងដូចជំនាន់ឆ្នាំ២០១៧។ ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកោះប្រជុំសមាជិកគណបក្សកម្មករដែលកំពុងកាន់អំណាចកាលពីថ្ងៃពុធ ដើម្បីពិភាក្សាអំពី «បញ្ហាគោលនយោបាយសំខាន់ៗ» រួមទាំងវិធានការប្រឆាំងនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលពួកគេហៅវាថាជានយោបាយ «អរិភាព» ។ KCNA បាននិយាយថា ការិយាល័យបានបញ្ជាឱ្យមានការពិចារណាឡើងវិញនូវវិធានការកសាងទំនុកចិត្ត និង ពិនិត្យមើលភ្លាមៗអំពីបញ្ហានៃការចាប់ផ្តើមឡើងវិញនូវរាល់សកម្មភាព ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈពេលដែលអំពាវនាវឱ្យពង្រឹងមធ្យោបាយរូបវន្តដ៏មានឥទ្ធិពលជាបន្ទាន់៕ អត្ថបទ៖ លីដា
January 20, 2022 - អន្តរជាតិ
ប្រទេសអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ បានអនុម័ត្រឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Novavax ដែលធ្វើឱ្យវាក្លាយជាវ៉ាក់សាំងទី៥ ដែលត្រូវបានអនុញ្ញាតឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់នៅក្នុងប្រទេសនេះ។ ឥឡូវនេះប្រទេសអូស្ត្រាលីក៏បានបញ្ជាទិញវ៉ាក់សាំង Nuvaxovid របស់ក្រុមហ៊ុន Novavax ចំនួន ៥១ លានដូស សម្រាប់ពលរដ្ឋទាំង ២៦ លាននាក់ របស់ខ្លួនរួចហើយ។ វ៉ាក់សាំង Pfizer, AstraZeneca និង Moderna ត្រូវបានប្រើប្រាស់រួចហើយនៅក្នុងប្រទេសនេះ ខណៈវ៉ាក់សាំង Janssen របស់ក្រុមហ៊ុន Johnson & Johnson ក៏ត្រូវបានអនុម័តផងដែរ
January 20, 2022 - អន្តរជាតិ
ការបំពាក់ប្រព័ន្ធ 5G ជុំវិញអាកាសយានដ្ឋានអាមេរិក កំពុងជំរុញក្រុមហ៊ុនអាកាសចរណ៍មកពីជុំវិញពិភពលោក ធ្វើការលុបចោល ឬកំណត់ពេលជើងហោះហើរឡើងវិញ ទៅកាន់សហរដ្ឋអាមេរិកឡើងវិញ។ យ៉ាងហោចណាស់មានជើងហោះហើរចំនួន ២៥ ទៅកាន់សហរដ្ឋអាមេរិក ត្រូវបានលុបចោលនៅថ្ងៃនាពេលថ្មីៗនេះ ហើយក្រុមហ៊ុនអាកាសចរណ៍ជាច្រើននិយាយថា ពួកគេនឹងលុបចោលបន្ថែមទៀត ដោយសារមានយន្ដហោះមួយចំនួនអាចមានហានិភ័យជាមួយបណ្ដាញ 5G ដែលបំពាក់ដោយ AT&T និង Verizon Communications ។ កង្វល់ចម្បងជុំវិញបញ្ហានេះ គឺដោយសារប្រេកង់ដែលប្រើក្នុង 5G ដែលអាចប៉ះទង្គិចជាមួយប្រេកង់ដែលប្រើដោយឧបករណ៍នៅលើយន្តហោះ Boeing 777 និងយន្តហោះ 747-8 ។ សញ្ញា 5G អាចរំខានដល់ឧបករណ៍រុករកដែលប្រើដើម្បីចុះចត នៅពេលអាកាសធាតុអាក្រក់ ហើយការមើលឃើញត្រូវបានរារាំង។
January 20, 2022 - អន្តរជាតិ
នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន កំពុងប្រឈមមុខនឹងការដាក់សម្ពាធឱ្យលាលែងពីតំណែង ជុំវិញការចូលរួមពិធីជប់លៀងដែលធ្វើឡើងក្នុងអំឡុងពេលនៃការបិទខ្ទប់ទីក្រុង។ អតីតរដ្ឋមន្ត្រីខុទ្ទកាល័យម្នាក់មកពីគណបក្សអភិរក្សរបស់លោក ចនសុន បានអំពាវនាវឱ្យគាត់ចុះចេញពីតំណែង ហើយនៅក្នុងសភាកាលពីថ្ងៃពុធ អតីតលេខាធិការ Brexit លោក David Davis ក៏បានបន្ទោសលើរូបលោក ពីបទគេចចេញពីការទទួលខុសត្រូវ ហើយបានប្រាប់គាត់ថាឱ្យចុះពីតំណែងទៅ។ ចំណែកលោក ចនសុន ផ្ទាល់បាននិយាយថា លោកនឹងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតរបស់រដ្ឋាភិបាលលើការចោទប្រកាន់នេះ។ ពិធីជប់លៀងទាំងនោះត្រូវបានគេរាយការណ៍ថា បានធ្វើឡើងនៅឯគេហដ្ឋានរបស់លោក ចនសុន នៅឯ Downing Street និងកន្លែងផ្សេងទៀតក្នុងឆ្នាំ២០២០ និងកាលពីឆ្នាំមុន នៅអំឡុងពេលដែលមានការរឹតបន្តឹងតឹងរឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ យ៉ាងណាលោក
January 20, 2022 - អន្តរជាតិ
សកម្មប្រយុទ្ធឥណ្ឌូណេស៊ីដ៏លេចធ្លោម្នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងការបំផ្ទុះគ្រាប់បែកនៅកោះបាលី កាលពីឆ្នាំ២០០២ ដែលបានសម្លាប់មនុស្សចំនួន ២០២ នាក់ ត្រូវបានតុលាការនៃទីក្រុងហ្សាការតា កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ នៅថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ នេះផ្ទាល់តែម្ដង។ សកម្មប្រយុទ្ធឈ្មោះ Aris Sumarsono ហៅក្រៅ Zulkarnaen គឺជាអតីតមេបញ្ជាការយោធាក្រុម Jemaah Islamiah (JI) ដែលជាបណ្តាញសកម្មប្រយុទ្ធនៅអាស៊ីអាគ្នេយ៍ ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា។ គាត់ត្រូវបានគេចាប់ខ្លួននៅខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីចំណាយពេលជិត ១៨ឆ្នាំ ហើយត្រូវបានកាត់ទោសចំពោះការទម្លាក់គ្រាប់បែកនៅកោះបាលី ក៏ដូចជាការវាយប្រហារជាច្រើនទៀត ដែលធ្វើឡើងដោយអង្គភាពពិសេសក្រោមការបញ្ជារបស់គាត់។ គ្រាប់បែកត្រូវបានបំផ្ទុះទៅលើបារចំនួន ២ ដែលពោរពេញដោយភ្ញៀវទេសចរបរទេស
January 19, 2022 - អន្តរជាតិ
ថ្មីៗនេះក្រុមហ៊ុន Sotheby’s បានដាក់បង្ហាញនូវពេជ្រពណ៌ខ្មៅដ៏កម្របំផុតរបស់ពិភពលោក ដែលមានទំហំ ៥៥៥.៥៥ ការ៉ាត់ ដែលគេស្គាល់ថាជា «The Enigma» នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ វាក៏អាចហៅបានម៉្យាងទៀតថា Carbonado ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺថា ពេជ្រខ្មៅនេះត្រូវបានគេជឿថាមកពីភពក្រៅផ្សេងទៀត ដែលអាចបណ្ដាលមកពីឥទ្ធិពលនៃអាចម៍ផ្កាយ ឬ អាចម៍ផ្កាយដែលមានពេជ្រនៅក្នុងនោះបានធ្លាក់មកលើផែនដី។ វាអាចមានអាយុកាលចន្លោះពី ២.៦ ទៅ ៣.៨ ពាន់លានឆ្នាំមុន ហើយមានបរិមាណ អាសូត និងអ៊ីដ្រូសែន តិចតួចនៅក្នុងនោះ ដែលសារធាតុទាំងនោះមាននៅតំបន់ផុតទំនាញ Interstellar Space។ វាក៏មានសារធាតុ Osbornite
January 19, 2022 - អន្តរជាតិអតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានឆ្លងជំងឺកូវីដ១៩ជាលើកទី២ ជាមួយនឹងវ៉ារ្យ៉ង់អូមីក្រុង
តាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានឱ្យដឹងថា លោកបានឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ប៉ុន្តែពេលនេះលោកបានជាសះស្បើយវិញហើយ។ ថ្លែងក្នុងអំឡុងពេល Care Talk នៅលើបណ្ដាញ ClubHouse នៅម៉ោង ៨ យប់ថ្ងៃអង្គារ លោកថាក់ស៊ីនបាននិយាយថា ពលរដ្ឋថៃមិនចាំបាច់ភ័យស្លន់ស្លោចំពោះអូមីក្រុងឡើយ ដោយសារជំងឺនេះមានរោគសញ្ញាស្រាលៗប៉ុណ្ណោះ។ លោកបានឆ្លងជំងឺ COVID-19 សារជាថ្មីម្ដងទៀតជាមួយនឹងវ៉ារ្យ៉ង់ អូមីក្រុង នាពេលថ្មីៗនេះ ដោយមានរោគសញ្ញាដូចជា៖ ឈឺបំពង់ក និងគ្រុនក្ដៅ ហើយវាដូចជារោគសញ្ញាគ្រុនផ្ដាសាយដែរ។ រំលឹកដែរថា
January 19, 2022 - អន្តរជាតិ
ថ្មីៗនេះវត្តមួយនៅឃុំ Bang Phai ស្រុក Muang ខេត្ត Nonthaburi កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងច្រើនពីអ្នកលេងបណ្ដាញអ៉ីនធើណេត ជាមួយនឹងអ្វីដែលគេហៅថា «បិទសន្លឹកមាសលើករាសី» ដើម្បីសុំសេចក្ដីសុខ សិរីសួស្តី មានលាភសំណាង និងរកស៊ីមានបាន។ ការបិទសន្លឹកមាសលើករាសីនេះ គឺត្រូវបានធ្វើឡើងដោយព្រះចៅអធិការវត្តសាលារីដោយផ្ទាល់ ព្រះនាមព្រះគ្រូសាមុតប៉ាដន ដោយព្រះអង្គនឹងធ្វើការសរសេរគាថា នៅលើបាតដៃ និងការបិទសន្លឹកមាស ដល់ញាតិញោមដែលត្រូវការ។ ដើមឡើយវត្តគ្រាន់តែធ្វើការចារយ័ន្តលើបាតដៃ និងលើថ្ងាស់ជាធម្មតាប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏មានទាំងការបិទសន្លឹកមាសពេញមុខថែមទៀត ដោយសារញាតិញោមមានជំនឿថាវាស័ក្ដិសិទ្ធិពិតមែន។ ជាមួយគ្នានេះដែរ ព្រះចៅអធិការនឹងទទួលញាតិញោមតែមួយថ្ងៃ ២ នាក់ប៉ុណ្ណោះ សម្រាប់ការបិទសន្លឹកមាសលើករាសីនេះ ដូច្នេះអ្នកផ្សេងទៀតត្រូវធ្វើការកក់ជាមុន ដោយសារវត្តក៏ត្រូវការទទួលញាតិញោមដែលត្រូវការចារយ័ន្តផ្សេងៗទៀតដែរ។ ក្រៅពីការបិទសន្លឹកមាស ឬធ្វើយ័ន្តគាថារួចហើយនោះ
January 19, 2022












