- autoadmin
- អន្តរជាតិ
អាជ្ញាធរក្នុងប្រទេសអង់គ្លេសធ្លាប់បានដាក់ចេញនូវការរឹតបន្តឹងជាច្រើន ដើម្បីព្យាយាមកំណត់ការរីករាលដាលនៃជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ថ្មីៗនេះ ពួកគេបានសម្រេចដកវិធានការទាំងនោះចេញវិញហើយ ដោយសារតែស្ថានភាពនៃជំងឺ COVID-19 មានភាពប្រសើរឡើង នេះបើតាមការចូហផ្សាយរបស់សារព័ត៌មាន NHK ។ ជាក់ស្ដែងអង់គ្លេសបានរាយការណ៍ពីការឆ្លងជាង ២០០,០០០ នាក់ ក្នុងមួយថ្ងៃ នៅដើមឆ្នាំនេះ ប៉ុន្តែករណីបានធ្លាក់ចុះមកត្រឹមពាក់កណ្តាលប៉ុណ្ណោះនាពេលបច្ចុប្បន្ន។ ដូច្នេះពលរដ្ឋនឹងលែងតម្រូវឱ្យពាក់ម៉ាស់នៅទីសាធារណៈ ឬបង្ហាញលិខិតឆ្លងដែន COVID ដើម្បីចូលទៅកន្លែងធំៗទៀតហើយ ប៉ុន្តែម៉ាស់នៅតែជាកាតព្វកិច្ច សម្រាប់ស្ថានីយ៍ក្រោមដីទីក្រុងឡុងដ៍ និងនៅលើឡានក្រុង ខណៈអ្នកលក់រាយមួយចំនួន នៅតែស្នើសុំឱ្យអតិថិជនពាក់ម៉ាស់របស់ពួកគេ។ នាយករដ្ឋមន្ត្រី Boris Johnson ក៏គ្រោងនឹងដកការរឹតបន្តឹងបន្ថែមទៀត រួមទាំងការដាក់ឱ្យនៅដាច់ដោយឡែក សម្រាប់អ្នកដែលធ្វើតេស្តវិជ្ជមានផងដែរ។
January 28, 2022 - អន្តរជាតិ
ក្រុមហ៊ុនឱសថអាមេរិក Moderna បានប្រកាសថា ខ្លួនបានចាប់ផ្តើមការសាកល្បងព្យាបាលនៅដំណាក់កាលដំបូង លើវ៉ាក់សាំងប្រឆាំងមេរោគអេដស៍ (HIV) ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ។ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅ ក្រុមហ៊ុនបានបញ្ចេញវ៉ាក់សាំងដូសដំបូងរបស់ខ្លួន ដែលសហការបង្កើតជាមួយនឹងអង្គការគំនិតផ្តួចផ្តើមវ៉ាក់សាំងជំងឺអេដស៍អន្តរជាតិ (International AIDS Vaccine Initiative) ដល់អ្នកស្ម័គ្រចិត្តនៅសាលាវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រសុខាភិបាលរបស់សាកលវិទ្យាល័យ George Washington ។ ដូចទៅនឹងវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុនដែរ ការព្យាបាលថ្មីនេះគឺប្រើបច្ចេកវិទ្យា mRNA ដើម្បីបញ្ឆោតរាងកាយមនុស្សឱ្យផលិតប្រូតេអ៉ីន ដែលនឹងធ្វើឱ្យមានការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ។ ក្រុមហ៊ុន Moderna សង្ឃឹមថា វ៉ាក់សាំងនេះនឹងបង្កើតកោសិកាឈាមសជាក់លាក់មួយ ដែលគេស្គាល់ថាជា B-cells
January 28, 2022 - អន្តរជាតិ
ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ គ្រោងនឹងប្រកាសជំងឺ COVID-19 ថាជាជំងឺឆ្លងរាតត្បាតត្រាំត្រែងដោយតំបន់នៅចុងឆ្នាំនេះ «Endemic» ដោយប្រើលក្ខណៈវិនិច្ឆ័យផ្ទាល់ខ្លួន ទោះបីជាមាន ឬគ្មានការបញ្ជាក់ពីអង្គការសុខភាពពិភពលោកក៏ដោយ។ លេខាធិការអចិន្ត្រៃយ៍សុខាភិបាលលោក Kiattiphum Wongrajit បានប្រកាសពីចេតនានេះ បន្ទាប់ពីមានកិច្ចប្រជុំនៃគណៈកម្មាធិការជាតិជំងឺឆ្លងរបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ ហើយគណៈកម្មាធិការគ្រោងនឹងប្រកាសវានៅមុនដំណាច់ឆ្នាំ លើលក្ខណៈវិនិច្ឆ័យដែលអាចទទួលយកបានតាមការសិក្សារបស់ខ្លួន។ គាត់បាននិយាយថា លក្ខណៈវិនិច្ឆ័យគឺមិនត្រូវលើសពី ១០,០០០ ករណីថ្មី ក្នុងមួយថ្ងៃ ខណៈអត្រាមរណភាពមិនលើសពី ០.១% ហើយជាង ៨០% នៃអ្នកដែលមានហានិភ័យបានទទួលវ៉ាក់សាំងចំនួន ២ ដង។ លោកវេជ្ជបណ្ឌិត Kiattiphum បាននិយាយថា ក្រសួងសុខាភិបាលសាធារណៈមានទស្សនៈថា ជំងឺ COVID-19 បានរីករាលដាលជាង
January 28, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រទេសថៃនឹងរៀបចំឱ្យមានការចែកចាយស្រោមអនាម័យ ជូនដល់ពលរដ្ឋរបស់ខ្លួនដោយឥតគិតថ្លៃ ក្នុងម្នាក់ៗចំនួន ១០ ក្នុងមួយសប្តាហ៍ ហើយពលរដ្ឋអាចជ្រើសរើសទំហំបានតាមចិត្ត ដោយនឹងចាប់ផ្តើមពីខែមេសាខាងមុខនេះ។ ជាមួយគ្នានេះដែរ ក្រុមនារីៗក៏នឹងទទួលបានថ្នាំពន្យារកំណើតដោយឥតគិតថ្លៃផងដែរ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០១ ខែកុម្ភៈ ដោយសង្ឃឹមថា វានឹងជំរុញឱ្យមានការកាត់បន្ថយការមានផ្ទៃពោះក្នុងវ័យជំទង់ និងជំងឺកាមរោគជាដើម។ លោកវេជ្ជបណ្ឌិត Chakkrit Ngowsiri អគ្គលេខាធិការរងនៃការិយាល័យសន្តិសុខជាតិ (NHSO) បានលើកឡើងអំពីអត្ថប្រយោជន៍ថ្នាំគ្រាប់ពន្យារកំណើត និងស្រោមអនាម័យ ដោយបាននិយាយថា ការប្រើប្រាស់របស់ទាំង ២ គឺជាសិទ្ធិរបស់ពលរដ្ឋ ដើម្បីការលើកកម្ពស់សុខភាព និងការការពារជំងឺផ្សេងៗ ជាពិសេសគឺការពារការមានផ្ទៃពោះដោយមិនចង់បាន ក្នុងចំណោមមនុស្សជំទង់
January 27, 2022 - អន្តរជាតិ
ប្រទេសថៃកាលពីថ្ងៃអង្គារកន្លងទៅនេះ បានក្លាយជាប្រទេសដំបូងបំផុតក្នុងទ្វីបអាស៊ី ដែលអនុម័តលើច្បាប់ទទួលស្គាល់ការប្រើប្រាស់កញ្ឆា ដោយមិនជាប់ទោសឧក្រិដ្ឋ (de facto decriminalization of marijuana) ទោះបីជាអាជ្ញាធរថៃនៅមិនទាន់មានភាពច្បាស់លាស់ចំពោះការផ្លាស់ប្ដូរថ្មីនេះក៏ដោយ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul បានប្រកាសថា ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន បានអនុម័តលើការលុបកញ្ឆាចេញពីបញ្ជីថ្នាំញៀនរបស់ក្រសួង។ ច្បាប់នេះនឹងចូលជាធរមានក្នុងរយៈពេល ១២០ថ្ងៃ បន្ទាប់ពីការបោះពុម្ពផ្សាយនៅក្នុងសារាចរណ៍របស់រដ្ឋាភិបាល Royal Gazette ។ វាក៏ធ្វើតាមការលុបចេញនូវរាល់កញ្ឆា (មិនថាជាប្រភេទរុក្ខជាតិ និងកញ្ឆាជាកម្មសិទ្ធិ) កាលពីខែមុន ពីបញ្ជីថ្នាំខុសច្បាប់ក្រោមច្បាប់គ្រឿងញៀនរបស់ប្រទេសថៃ។ បើទោះជាច្បាប់នេះនៅតែស្ថិតក្នុងដំណើរការតាក់តែងក៏ដោយ វាហាក់បីដូចជាប្រទេសថៃនឹងអនុញ្ញាតឱ្យពលរដ្ឋរបស់ខ្លួនអាចដាំកញ្ឆា សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (សម្រាប់ប្រើប្រាស់ក្នុងគោលបំណងវេជ្ជសាស្ត្រ) ប៉ុន្តែពួកគេត្រូវតែរាយការណ៍ទៅរដ្ឋបាលខេត្តរៀងៗខ្លួន។ ប្រភពបាននិយាយថា រុក្ខជាតិដែលពួកគេអាចដាំដុះសម្រាប់ការប្រើប្រាស់នៅផ្ទះ
January 27, 2022 - អន្តរជាតិ
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទបានរាយការណ៍ថា ជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ប្រភេទថ្មី BA.2 កំពុងមានការកើនឡើងនៅក្នុងប្រទេសជាច្រើន ហើយ WHO កំពុងជំរុញឱ្យអ្នកស្រាវជ្រាវស៊ើបអង្កេតថា តើប្រភេទថ្មីនេះអាចបង្កការគំរាមកំហែងថ្មីចំពោះស្ថានភាពជំងឺរាតត្បាតនាពេលបច្ចុប្បន្ន ឬអត់ នេះបើតាមការចុះផ្សាយរបស់ Health ។ ជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ត្រូវបានគេស្គាល់ថាជា B.1.1.529 (អូមីក្រុងដំបូង) ហើយវាបានបំបែកខ្លួនជា ២ ប្រភេទផ្សេងទៀត គឺ BA.2 និង BA.1 ។ BA.2
January 27, 2022 - អន្តរជាតិ
យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ២គ្រាប់ ដែលគេជឿថាជាមីស៊ីលផ្លោងរយៈចម្ងាយខ្លី ឆ្ពោះទៅកាន់សមុទ្រពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានធ្វើសេចក្តីប្រកាសភ្លាមៗក្រោយម៉ោង ៨:០០ ព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក ហើយខ្លួនក៏កំពុងធ្វើការជាមួយកងកម្លាំងអាមេរិក ដើម្បីប្រមូល និងវិភាគព័ត៌មានអំពីការបាញ់បង្ហោះនោះ។ ជម្រាបផងដែរថា កូរ៉េខាងជើងបានបាញ់មីស៊ីលម្ដងហើយម្ដងទៀតនៅឆ្នាំនេះ ដោយបានបាញ់មីស៊ីល ២ គ្រាប់ នៅថ្ងៃទី០៥ និង ១១ ខែមករា ហើយក៏បានប្រកាសនៅថ្ងៃបន្ទាប់ថា ខ្លួនបានសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង Hypersonic ។ កូរ៉េខាងជើងបានបាញ់បង្ហោះមីស៉ីលនៅថ្ងៃទី១៤ និង ១៧ ខែមករា ហើយក៏បានបាញ់មីស៊ីលចេញពីនាវាចំនួន ២ គ្រាប់ កាលពីថ្ងៃអង្គារផងដែរ ខណៈការបាញ់បង្ហោះនៅថ្ងៃព្រហស្បតិ៍នេះ
January 27, 2022 - អន្តរជាតិ
ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Moderna កាលពីថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ បានប្រកាសថា ខ្លួនបានចាប់ផ្តើមការសាកល្បងលើដូសជំរុញប្រភេទថ្មីមួយ ដែលរចនាពិសេសដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 វ៉ារ៉្យង់អូមីក្រុង។ ការសាកល្បងនឹងមានការចូលរួមពីមនុស្សពេញវ័យចំនួន ៦០០ នាក់ ដោយពាក់កណ្តាលនៃពួកគេបានទទួលវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ Moderna ចំនួន ២ ដូស យ៉ាងហោចណាស់ ៦ខែ ហើយពាក់កណ្តាលនៃពួកគេផ្សេងទៀត បានទទួលវ៉ាក់សាំងទាំង ២ ដូស បូកនឹងដូសជំរុញ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន។ ដូសជំរុញដែលកំណត់គោលដៅជាពិសេសសម្រាប់អូមីក្រុងមួយនេះ គឺនឹងត្រូវវាយតម្លៃថា តើត្រូវប្រើជាដូសទី៣ និងទី៤ ឬយ៉ាងណា។
January 27, 2022 - អន្តរជាតិ
អ្នកនេសាទជនជាតិឥណ្ឌូនេស៊ី ២នាក់ ត្រូវបានពិន័យជាប្រាក់ចំនួន ១០០,០០០ ដុល្លារតៃវ៉ាន់ (៣,៦១០ ដុល្លារអាមេរិក) ដោយអាជ្ញាធរសុខាភិបាលតៃវ៉ាន់ ដោយសារពួកគាត់បានចេញពីបន្ទប់សណ្ឋាគារ សម្រាប់ការដាក់ដាច់ដោយឡែកត្រឹមតែ ១ នាទីប៉ុណ្ណោះ។ អ្នកទាំង ២នាក់ បានមកដល់កោះតៃវ៉ាន់តាមយន្តហោះ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយត្រូវបានបង្គាប់ឱ្យនៅដាច់ដោយឡែក ប៉ុន្តែនៅល្ងាចថ្ងៃទី២២ វិច្ឆិកា ពួកគេបានចេញពីបន្ទប់ទៅទិញម្ហូប។ ពេលដើរចូលកាត់បន្ទប់ទទួលភ្ញៀវរបស់សណ្ឋាគារ បុគ្គលិកប្រាប់ឱ្យពួកគាត់ត្រឡប់ទៅបន្ទប់វិញភ្លាម ហើយបុរសទាំងនោះក៏ធ្វើតាម។ ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា ទោះបីជាពួកគេចេញបានតែ ១នាទី ក៏ដោយ ពួកគេនៅតែទទួលការផាកពិន័យដោយអាជ្ញាធរ។ ប៉ុន្តែគិតមកទល់ពេលនេះពួកគេមិនទាន់បង់ប្រាក់បានគ្រប់ចំនួនទេ ហើយមន្ត្រីបានប្រកាសនៅថ្ងៃចន្ទ ទី២៤ ខែមករា
January 24, 2022 - អន្តរជាតិ
ស្ដាប់មើលទៅវាដូចជាកំប្លែង និងមិនគួរឱ្យជឿបន្ដិច ប៉ុន្តែលោកគ្រូពេទ្យម្នាក់បានអះអាងថា ការផោមមិនត្រឹមត្រូវអាចធ្វើឱ្យអ្នកងងឹតភ្នែកភ្លាមៗបាន ហើយវាក៏មានមូលហេតុរបស់វាផងដែរ។ វេជ្ជបណ្ឌិត Anthony Youn ដែលជាអ្នកនិពន្ធ និងជាគ្រូពេទ្យវះកាត់កែសម្ផស្ស នៅរដ្ឋ Michigan របស់សហរដ្ឋអាមេរិក ធ្លាប់បានឆ្លើយតបទៅនឹងចម្ងល់របស់អ្នកលេងបណ្ដាញអ៉ីនធើណេតម្នាក់ ដែលបានលើកឡើងថា គាត់បានងងឹតភ្នែកភ្លាមៗអស់រយៈពេល ៣នាទី បន្ទាប់ពីផោមរួច ហើយលោកគ្រូពេទ្យក៏បានពន្យល់ហេតុផលមួយចំនួនទាក់ទងនឹងបញ្ហានេះ។ នៅក្នុងវីដេអូ Tiktok មួយគាត់បាននិយាយថា៖ «ទោះបីវាមិនសូវកើតមានក៏ដោយ ប្រសិនបើផោមដែលអ្នកបញ្ចេញមកដោយការប្រឹងខ្លាំងពេក វាអាចផ្ទុកនូវអ៉ីដ្រូសែនស៊ុលហ្វីតយ៉ាងច្រើន។» លោកបានបន្ដថា៖«ការសិក្សាបង្ហាញថា អ៉ីដ្រូសែនស៊ុលហ្វីតមានអនុភាពខ្លាំងណាស់ក្នុងការកាត់បន្ថយសម្ពាធឈាម។ ប្រសិនបើ [ការផោម] កាត់បន្ថយសម្ពាធឈាមដែលចរន្តទៅកាន់សរសៃឈាមខួរក្បាលកណ្តាល នោះខ្យល់ចេញដ៏ស្ញៀមស្ងាត់ប៉ុន្តែអាចមានគ្រោះថ្នាក់ ដោយតាមទ្រឹស្តីអាចធ្វើឱ្យអ្នកងងឹតភ្នែកបាន។ ដូច្នេះសូមប្រយ័ត្ន ប្រសិនបើអ្នកប្រឹងផោមខ្លាំងពេក!»
January 24, 2022












