- autoadmin
- អន្តរជាតិ
អ្នកវិទ្យាសាស្ត្រចិនបានបង្កើតឧបករណ៍ធ្វើតេស្តរកជំងឺ COVID-19 ថ្មីមួយ ដែលអាចដឹងលទ្ធផលក្នុងរយៈពេលតែ ៤ នាទី និងមានភាពត្រឹមត្រូវដូចការធ្វើតេស្ត PCR អីចឹងដែរ។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Fudan ក្នុងទីក្រុងសៀងហៃ បាននិយាយថា ប្រសិនបើត្រូវបានអភិវឌ្ឍបន្ថែមទៀត ឧបករណ៍នោះអាចត្រូវបានប្រើសម្រាប់ការធ្វើតេស្តនៅព្រលានយន្តហោះ គ្លីនិក នាយកដ្ឋានសង្គ្រោះបន្ទាន់ និងតាមផ្ទះ។ ពួកគេបាននិយាយថា មិនដូចការធ្វើតេស្តប្រតិកម្មខ្សែសង្វាក់ polymerase (PCR) ដែលយើងកំពុងប្រើប្រាស់នោះទេ រាល់សំណាកនឹងមិនតម្រូវឱ្យមានការវិភាគមន្ទីរពិសោធន៍ដែលចំណាយពេលច្រើននោះឡើយ។ ឧបករណ៍ថ្មីមួយនោះ គឺត្រូវបានភ្ជាប់ទៅនឹងកុំព្យូទ័រ ឬស្មាតហ្វូន ដើម្បីបង្ហាញលទ្ធផលរបស់វា។ អ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ Fudan បានប្រមូលសំណាក (តាមច្រមុះ) ពីអ្នកជំងឺចំនួន ៣៣
February 9, 2022 - អន្តរជាតិ
ប្រធានាធិបតី Rodrigo Duterte បានឱ្យដឹងថា គាត់បានចាប់ផ្តើមរើបង្វេចរបស់គាត់រួចហើយ ដូច្នេះគាត់អាចចាកចេញពីវិមាន Malacanang ទាន់ពេលវេលា ដោយសារអាណត្តិរបស់គាត់នឹងបញ្ចប់ក្នុងរយៈពេល ៤ ខែទៀត។ លោក Rodrigo Duterte បាននិយាយថា៖«ខ្ញុំបានវេចបង្វេចរបស់ខ្ញុំហើយ។ ដូច្នេះខ្ញុំគួរតែចេញនៅខែមីនា។ ខ្ញុំនឹងមិនរង់ចាំរហូតដល់ខែមេសាទៀតទេ។ ខ្ញុំក៏នឹងមិនដេកនៅទីនេះដែរ”។ គាត់បន្ថែមថា៖«កន្លែងណាដែលព្រះអម្ចាស់នាំខ្ញុំទៅ ខ្ញុំនឹងចាប់ផ្ដើមហាត់ដេកនៅទីនោះ។ ខ្ញុំនឹងមកទីនេះ [Malacanang] ដើម្បីធ្វើការជាធម្មតា ធ្វើអ្វីដែលនៅសេសសល់ដែលយើងត្រូវធ្វើប៉ុណ្ណោះ»។ លោក Duterte គាត់គ្រោងនឹងទិញខុនដូតូចមួយ ខណៈដែលគាត់គ្មានកន្លែងស្នាក់នៅក្នុងទីក្រុង Manila នោះទេ ហើយបងប្អូនរបស់គាត់សុទ្ធតែរស់នៅសហរដ្ឋអាមេរិក។ លោក Duterte បាននិយាយថា លោកនឹងរង់ចាំដល់ថ្ងៃប្រគល់តំណែង
February 8, 2022 - អន្តរជាតិ
អូស្ត្រាលីបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងបើកព្រំដែនរបស់ខ្លួនឡើងវិញក្នុងខែនេះ សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ដោយនឹងបញ្ចប់ភាពវេទនារយៈពេល ២ឆ្នាំ នៅក្នុងវិស័យទេសចរណ៍របស់ខ្លួន ក៏ដូចជាធ្វើឱ្យការធ្វើចំណាកស្រុករស់ឡើងវិញ និងចាក់បញ្ចូលទឹកប្រាក់រាប់ពាន់លានដុល្លារ ទៅក្នុងប្រទេសសេដ្ឋកិច្ចទី១៣ របស់ពិភពលោកមួយនេះ។ ចំណាត់ការមួយនេះ គឺដោយសារប្រទេសអូស្ត្រាលីមានអត្រាមរណភាព និងអត្រាឆ្លងថ្មីៗតិចតួច។ ប្រទេសនេះបានចាត់វិធានការក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីបន្ធូរបន្ថយការគ្រប់គ្រងព្រំដែន ដូចជាការអនុញ្ញាតឱ្យមានជនចំណាកស្រុកដែលមានជំនាញ និងការរៀបចំការធ្វើដំណើរដោយមិនមានការដាក់ឱ្យនៅដាច់ដោយឡែកពីគេ ជាមួយប្រទេសមួយចំនួនដូចជា នូវែលសេឡង់ជាដើម។ ប៉ុន្តែការបើកដំណើរការឡើងវិញដែលចូលជាធរមាននៅថ្ងៃទី២១ ខែកុម្ភៈ ខាងមុខនេះ គឺតំណាងឱ្យការបើកទ្វារជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២០ ដែលមនុស្សអាចចូលមកប្រទេសអូស្ត្រាលី ពីគ្រប់ទិសទីក្នុងពិភពលោក ដរាបណាពួកគេទទួលថ្នាំបង្ការពេញលេញ៕ អត្ថបទ៖ លីដា ប្រភព៖ Vietnam Insider
February 8, 2022 - អន្តរជាតិ
ប្រទេសឥណ្ឌាបានអនុម័តវ៉ាក់សាំងបង្ការជំងឺ COVID-19 តែមួយដូស Sputnik Light ដែលនឹងជួយពង្រីកកម្មវិធីចាក់វ៉ាក់សាំងជាតិរបស់ខ្លួន ចំពេលមានការធ្លាក់ចុះនៃករណីជំងឺ COVID-19 ថ្មី។ រដ្ឋមន្ត្រីសុខាភិបាលលោក Mansukh Mandaviya បានសរសេរនៅក្នុងបណ្ដាញ Twitter ថា៖«វ៉ាក់សាំងថ្មី Sputnik Light បានទទួលការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់។ ឥឡូវនេះ ប្រទេសឥណ្ឌាបានអនុម័តវ៉ាក់សាំងចំនួន ៩ ដែលក្នុងនោះមាន ៣ ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសឥណ្ឌា»។ គិតមកទល់ពេលនេះ ប្រទេសឥណ្ឌាបានបញ្ចេញវ៉ាក់សាំងជិត ១.៧ ពាន់លានដូស ហើយប្រហែល ៧៦% នៃមនុស្សពេញវ័យដែលមានសិទ្ធិ បានចាក់វ៉ាក់សាំងពេញលេញ ហើយជាង ៩៩% បានទទួលយ៉ាងហោចណាស់
February 7, 2022 - អន្តរជាតិ
ព្យុះស៊ីក្លូនមួយបានវាយប្រហារប្រទេសម៉ាដាហ្គាស្ការ និងបណ្តាលឱ្យមនុស្សយ៉ាងតិច ១០ នាក់ បានស្លាប់ ខណៈជិត ៥០,០០០ នាក់ ត្រូវជម្លៀសខ្លួនចេញពីភូមិស្រុករបស់ខ្លួន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ព្យុះស៊ីក្លូន Batsirai បានបោកបក់លើដែនកោះ ដែលស្ថិតនៅអាហ្រ្វិកភាគអាគ្នេយ៍មួយនេះ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានកកើតនៅមហាសមុទ្រឥណ្ឌា ហើយវាគឺជាព្យុះដ៏ធំទី ២ ដែលបានវាយប្រហារមកលើប្រទេសម៉ាដាហ្គាស្ការ នៅក្នុងរយៈពេល ២ សប្ដាហ៍ចុងក្រោយនេះ។ ព្យុះស៊ីក្លូន Batsirai បានបណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ជន់លិចទន្លេ ហើយដំបូលផ្ទះរបស់ពលរដ្ឋត្រូវបានបំផ្លាញ។ ប្រភពបាននិយាយថា រចនាសម្ព័ន្ធនៅក្រុង Nosy Varika ដែលស្ថិតនៅឆ្នេរសមុទ្រភាគខាងកើត
February 7, 2022 - អន្តរជាតិ
ដើម្បីជាវិធានការទប់ស្កាត់ជំងឺ COVID-19 សណ្ឋាគារមួយកន្លែង នៅឯសង្កាត់ Otemachi ក្នុងទីក្រុងតូក្យូ បានផ្ដើមគំនិតថ្មីមួយហៅថា «បទពិសោធន៍ទទួលទានអាហារក្នុងគោម» យ៉ាងប្លែកភ្នែកបំផុត ហើយគំនិតនោះក៏បានទទួលការគាំទ្រយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រទាំងក្រៅ និងក្នុងបណ្ដាញសង្គម។ វាត្រូវបានរៀបចំឡើងដោយសណ្ឋាគារផ្កាយ ៥ ឈ្មោះថា Hoshinoya Tokyo ដើម្បីឱ្យភ្ញៀវមានភាពរីករាយនឹងការបរិភោគអាហារ ខណៈអាចការពារខ្លួនពីការរីករាលដាលជាមួយនឹងជំងឺ COVID-19 កាលពីអំឡុងបុណ្យបង្ហោះគោម នៅក្នុងខែតុលាកន្លងទៅនេះ។ ថ្វីបើវាកន្លងទៅរាប់ខែក៏ដោយ ប៉ុន្តែគំនិតមួយនេះពិតជាគួរឱ្យចាប់អារម្មណ៍មែនទែន ដោយសារថា ស្ថិតនៅក្នុងសម័យកាលជំងឺរាតត្បាតបែបនេះ មនុស្សគ្រប់គ្នាតែងតែមានភាពញញើតក្នុងការជួបជុំគ្នា ហើយមនុស្សគ្រប់គ្នាមិនបានសប្បាយឱ្យអស់ពីចិត្តនោះទេ។ បទពិសោធន៍ទទួលទានអាហារក្នុងគោមមួយនោះ គឺសម្រាប់អ្នកដែលមកសម្រាកកម្សាន្ដនៅសណ្ឋាគារ Hoshinoya Tokyo ដែលចំណាយអស់ចាប់ពី ២៦០ ដុល្លារឡើងទៅ ហើយពួកគេក៏អាចអញ្ចើញអ្នកក្រៅមកចូលរួមបរិភោគអាហារជាមួយគ្នាផងដែរ។
February 7, 2022 - អន្តរជាតិ
អាជ្ញាធរនៅទីក្រុង Baise (ប៉ៃសឹ) ភាគនិរតីនៃប្រទេសចិន បានបញ្ជាឱ្យពលរដ្ឋរបស់ខ្លួនត្រូវស្នាក់នៅក្នុងផ្ទះចាប់ពីថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ ហើយជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីជំងឺ COVID-19 នៅក្នុងសហគមន៍។ ទីក្រុងដែលមានពលរដ្ឋប្រហែល ៣.៦ លាននាក់ និងជាប់ព្រំដែនប្រទេសវៀតណាមមួយនេះ នឹងត្រូវដាក់ការរឹតត្បឹតមួយចំនួន រួមទាំងការហាមឃាត់ការធ្វើដំណើរទាំងចេញនិងចូល និងអនុវត្តតាមគោលការណ៍ណែនាំជាតិ ដើម្បីទប់ស្កាត់ការផ្ទុះឡើងយ៉ាងឆាប់រហ័សដែលអាចកើតមាន។ ពោលគឺប្រទេសចិនបានដាក់ការរឹតត្បឹតយ៉ាងតឹងរ៉ឹងជាបន្ដបន្ទាប់ នៅចំពេលដែលប្រទេសនេះកំពុងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ ហើយបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន ក៏ទើបតែបញ្ចប់ទៅថ្មីៗនេះផងដែរ។ គួរឱ្យដឹងដែរថា ក្រុង Baise នៅក្នុងតំបន់ Guangxi បានរាយការណ៍ពីការឆ្លងក្នុងស្រុកចំនួន ៣៧ ករណី (ចេញរោគសញ្ញា)
February 7, 2022 - អន្តរជាតិ
យោងតាមរបាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិបានឱ្យដឹងថា ក្រុមវាយប្រហារតាមអ៉ីនធឺណេតរបស់កូរ៉េខាងជើង (Hackers) បានលួចលុយរាប់សិបលានដុល្លារពីបណ្ដាញដោះដូររូបិយប័ណ្ណគ្រីបតូ ក៏ដូចជាកម្មសិទ្ធិបញ្ញា ដើម្បីប្រើប្រាស់សម្រាប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល។ របាយការណ៍របស់ UN បាននិយាយថា៖«កូរ៉េខាងជើងបានបន្តស្វែងរកសម្ភារៈ បច្ចេកវិទ្យា និងចំណេះដឹងផ្សេងៗ សម្រាប់កម្មវិធីទាំងនេះពីបរទេស រួមទាំងតាមរយៈមធ្យោបាយអ៉ីនធឺណេត និងការស្រាវជ្រាវវិទ្យាសាស្ត្រ»។ របាយការណ៍បានបន្ដថា៖«នៅឆ្នាំ២០២១ ទីក្រុងព្យុងយ៉ាងបានបន្តការថែទាំ និងការអភិវឌ្ឍន៍ លើហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន នៅចំពេលមានការចោទប្រកាន់ថា ខ្លួនបានបង្ហាញពីសមត្ថភាពខ្លាំងជាងមុន ក្នុងការដាក់ពង្រាយយ៉ាងឆាប់រហ័ស»។ របាយការណ៍សម្ងាត់បានអះអាងថា៖«ការវាយប្រហារតាមអ៉ីនធឺណេត ជាពិសេសលើរូបិយប័ណ្ណគ្រីបតូអន្តរជាតិ នៅតែជាប្រភពចំណូលដ៏សំខាន់មួយ»។ ដោយបន្ថែមថា រូបិយប័ណ្ណគ្រីបតូតម្លៃជាង ៥០ លានដុល្លារ ត្រូវបានលួចកាលពីឆ្នាំមុន ចេញពីបណ្ដាញដោះដូររូបិយប័ណ្ណគ្រីបតូអន្តរជាតិចំនួន ៣ នៅអាមេរិកខាងជើង
February 7, 2022 - អន្តរជាតិ
រដ្ឋបាលចំណីអាហារនិងឱសថថៃ (FDA) បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានយល់ព្រមលើការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Sinovac និង Sinopharm ចំពោះកុមារដែលមានអាយុចាប់ពី ៦ ឆ្នាំឡើងទៅ ដោយមិនមានការកែសម្រួលកម្រិតថ្នាំនោះទេ។ បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Paisan Dankhum អគ្គលេខាធិការ FDA បានឱ្យដឹងថា៖ «កាលពីមុនវ៉ាក់សាំងទាំង ២ ត្រូវបានអនុម័តសម្រាប់ប្រើប្រាស់ចំពោះមនុស្សពេញវ័យ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ក្នុងកម្រិត 0.5cc ក្នុងម្នាក់ៗ។ ឥឡូវនេះ កុមារដែលមានអាយុចាប់ពី ៦ឆ្នាំឡើងទៅ ក៏អាចទទួលបានពួកគេក្នុងបរិមាណដូចគ្នាដែរ»។ វ៉ាក់សាំង Sinovac
February 5, 2022 - អន្តរជាតិ
មេរោគអេដស៍បំប្លែងខ្លួនថ្មីមួយ ដែលធ្វើឱ្យបុគ្គលដែលឆ្លងមេរោគនោះ ឈឺខ្លាំងជាងមុន ២ដង ត្រូវបានគេរកឃើញវត្តមាននៅក្នុងប្រទេសហូឡង់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ មេរោគអេដស៍បំប្លែងខ្លួនថ្មី ដែលត្រូវបានគេហៅថាវ៉ារ្យ៉ង់ VB បានឆ្លងដល់មនុស្សយ៉ាងហោចណាស់ ១០៩ នាក់ ដែលភាគច្រើនស្ថិតនៅក្នុងប្រទេសហូឡង់ នេះបើយោងតាមការសិក្សារបស់សាកលវិទ្យាល័យ Oxford ។ មេរោគនេះបំផ្លាញប្រព័ន្ធការពាររាងកាយ និងធ្វើឱ្យសមត្ថភាពរបស់មនុស្សចុះខ្សោយក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគប្រចាំថ្ងៃ និងឈឺលឿនជាងមេរោគអេដស៍ពីមុនៗ។ ដូច្នេះវាមានន័យថា អ្នកដែលឆ្លងមេរោគនេះអាចវិវត្តន៍ទៅរកជំងឺអេដស៍បានលឿនបំផុត។ វ៉ារ្យ៉ង់ VB ក៏មានផ្ទុកមេរោគចន្លោះពី ៣.៥ ទៅ ៥.៥ ដង ខ្ពស់ជាងប្រភេទមេរោគអេដស៍បច្ចុប្បន្ន ដែលមានន័យថា អ្នកឆ្លងគឺងាយនឹងចម្លងមេរោគទៅអ្នកដទៃទៀត។ ទោះបីជាយ៉ាងណាក៏ដោយ
February 5, 2022












