- autoadmin
- កូវីដ-១៩
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ បានរាយការណ៍ពីកំណត់ត្រាប្រចាំថ្ងៃនៃករណីជំងឺ COVID-19 រហូតដល់ទៅ ៩០,៤៤៣ ករណី ចំពេលមានការរីករាលដាលយ៉ាងខ្លាំងនៃវ៉ារ្យ៉ង់អូមីក្រុង ដែលនាំឱ្យការឆ្លងសរុបនៅក្នុងប្រទេសនេះ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមមានដល់ ១,៥៥២,៨៥១ ករណី។ យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅតែមានកម្រិតទាប ជាមួយនឹងការស្លាប់ចំនួន ៣៩ នាក់ កាលពីថ្ងៃអង្គារ ដែលនាំឱ្យការស្លាប់សរុបមាន ៧,២០២ ករណី គិតមកទល់ពេលនេះ។ យ៉ាងណា ប្រទេសមានប្រជាជនច្រើនជាង ៥២ លាននាក់មួយនេះ បានជោគជ័យមួយភាគធំក្នុងការទប់ស្កាត់ជំងឺ COVID-19 ដោយសារមានការរឹតត្បឹតលើការពាក់ម៉ាស់
February 16, 2022 - អន្តរជាតិ
កូរ៉េខាងជើងកំពុងរីករាយក្នុងការប្រារព្ធខួបកំណើតគម្រប់ ៨០ឆ្នាំ របស់អតីតមេដឹកនាំលោក គីម ជុងអ៉ីល នៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ ជាក់ស្ដែងលោក គីម ជុងអ៊ុន បានបញ្ជាក់ហើយថា ខួបរបស់ឪពុករបស់លោកនឹងត្រូវប្រារព្ធឡើងជាទ្រង់ទ្រាយធំ។ ក្នុងអំឡុងពេលសម្តែងតន្ត្រីមួយនៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ ក៏មានការបង្ហាញរូបថតនៃមីស៉ីលលឿនជាងសំឡេង (Hypersonic missile) ដែលខ្លួនបានបាញ់កាលពីថ្ងៃទី០៥ ខែមករា ដើមឆ្នាំនេះ។ ទូរទស្សន៍រដ្ឋកូរ៉េកណ្តាលបាននឹងកំពុងចាក់ផ្សាយភាពយន្តឯកសារថ្មីមួយ អំពីសមិទ្ធផលរបស់លោក គីម ជុងអ៉ីល ដោយភាពយន្តនោះ មានឈុតឆាកដែលឪពុកកូនទាំង ២នាក់ បានទៅលេងកន្លែងផ្សេងៗក្នុងប្រទេសជាមួយគ្នា។ នៅក្នុងឯកសារនោះលោក គីម ជុងអ៉ីល បាននិយាយថា ក្រោមការដឹកនាំរបស់សមមិត្ត គីម
February 16, 2022 - អន្តរជាតិ
គិលានុបដ្ឋាយិការាប់ពាន់នាក់នៅក្នុងរដ្ឋ New South Wales ដែលជារដ្ឋមានប្រជាជនច្រើនបំផុតរបស់ប្រទេសអូស្ត្រាលី បានប្រមូលគ្នាធ្វើកូដកម្ម ដើម្បីតវ៉ាប្រឆាំងនឹងប្រាក់ឈ្នួល និងកង្វះបុគ្គលិក ខណៈដែលរដ្ឋនេះកំពុងមានការកើនឡើងយ៉ាងខ្លាំងនូវករណីថ្មីៗ នៃជំងឺ COVID-19។ វាគឺជាសកម្មភាពតវ៉ាដំបូងបំផុតដែលធ្វើឡើងដោយគិលានុបដ្ឋាយិកា នៅក្នុងរយៈពេលជិតមួយទសវត្សរ៍កន្លងមកនេះ នៅចំពេលដែលវ៉ារ្យ៉ង់ អូមីក្រុង បាននាំឱ្យមានការកើនឡើងនៃករណីថ្មីៗ ហើយធ្វើឱ្យប្រព័ន្ធធ្វើតេស្ត និងមន្ទីរពេទ្យរបស់ប្រទេសស្ថិតនៅក្រោមភាពតានតឹងបន្ថែមទៀត។ គិលានុបដ្ឋាយិការាប់ពាន់នាក់ និងបុគ្គលិកថែទាំសុខភាពផ្សេងទៀត បានដើរដង្ហែរតាមដងផ្លូវនៃទីក្រុងស៊ីដនី ដែលជាក្រុងមានប្រជាជនច្រើនជាងគេបំផុតរបស់រដ្ឋ NSW ។ ការទាមទាររបស់ពួកគេរួមមាន៖ សមាមាត្ររវាងគិលានុបដ្ឋាយិកាទៅអ្នកជំងឺ និងការដំឡើងប្រាក់ឈ្នួលលើសពី ២.៥%។ កូដកម្មបានបន្តបើទោះបីជាមានការបញ្ជាដោយស្ថាប័នដោះស្រាយវិវាទ បានទាមទារឱ្យមានការរំសាយវិញក៏ដោយ។ ជម្រាបដែរថា រដ្ឋ New South Wales មានចំនួនករណីនៃជំងឺ COVID-19
February 15, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា រដ្ឋាភិបាលថៃបានកំណត់ការបង់ប្រាក់បំណាច់អតិបរមា សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 ដែលមិនមានរោគសញ្ញាស្រាល ឬមានរោគសញ្ញាស្រាល។ លោកវេជ្ជបណ្ឌិត Jadet Thammathat-aree អគ្គលេខាធិការនៃការិយាល័យសន្តិសុខសុខភាពជាតិបាននិយាយនៅថ្ងៃអង្គារនេះថា ការបង់ប្រាក់ត្រូវបានកំណត់រហូតដល់ ៦,០០០ បាត (១៨៥ដុល្លារ) ក្នុងអ្នកជំងឺម្នាក់ សម្រាប់ការព្យាបាលរយៈពេល ១-៦ ថ្ងៃ និង ១២,០០០ បាត (៣៧០ដុល្លារ) សម្រាប់រយៈពេលនៃការព្យាបាល ៧ថ្ងៃ និងយូរជាងនេះ។ ប្រសិនបើដកថ្លៃអាហារការបង់ប្រាក់នឹងនៅត្រឹម ៤,០០០ បាត (១២៣ដុល្លារ) សម្រាប់ការព្យាបាលរយៈពេល ១-៦ ថ្ងៃ និង ៨,០០០
February 15, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងស្នើផ្តល់ជូនអ៊ុយក្រែននូវការធានាកម្ចីរហូតដល់ ១ ពាន់លានដុល្លារ ដើម្បីជួយសេដ្ឋកិច្ចរបស់ខ្លួន ចំពេលប្រទេសអ៊ុយក្រែនមានសម្ពាធពីការបង្កើនយោធារបស់រុស្ស៊ី។ រដ្ឋលេខាធិការអាមេរិកលោក Antony Blinken និយាយថា ការផ្តល់ជូននេះ៖«នឹងជំរុញសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការធានាស្ថិរភាពសេដ្ឋកិច្ច កំណើន និងវិបុលភាពសម្រាប់ប្រជាជនរបស់ខ្លួន ប្រឈមមុខនឹងអាកប្បកិរិយាអស្ថិរភាពរបស់រុស្ស៊ី»។ រំលឹកដែរថា សហរដ្ឋអាមេរិកក៏ធ្លាប់បានចេញការធានាប្រាក់កម្ចីអធិបតេយ្យចំនួន ១ ពាន់លានដុល្លារ ដាច់ដោយឡែកពីគ្នាដល់អ៊ុយក្រែន នៅចន្លោះឆ្នាំ២០១៤ និង២០១៦ ហើយក៏បានផ្តល់ជំនួយអភិវឌ្ឍន៍ជាង ២ ពាន់លានដុល្លារ ដល់អ៊ុយក្រែនផងដែរចាប់តាំងពីឆ្នាំ ២០១៥ ៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ
February 15, 2022 - កូវីដ-១៩
ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីករណីជំងឺ Covid-19 ក្នុងស្រុកថ្មីចំនួន ២៩,៤០៣ ករណី នៅក្នុងទីក្រុង និងខេត្តចំនួន ៦៣ របស់ខ្លួនកាលពីយប់ថ្ងៃចន្ទ ដែលជំរុញឱ្យចំនួនករណីនៅក្នុងរលកឆ្លងដែលកំពុងបន្ត កើនឡើងដល់ ២,៥១០,៦៦២ ករណី។ មូលដ្ឋានចំនួន ៣ ដែលមានចំនួនករណីថ្មីខ្ពស់បំផុតគឺទីក្រុងហាណូយ ដែលមាន ៣,៥០៧ ករណី, ទីក្រុង Hai Duong មាន ១,៩១៥ ករណី និងទីក្រុង Hai Phong មាន ១,៤៨៩ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។
February 15, 2022 - អន្តរជាតិ
លោក Matthew Guy មេដឹកនាំបក្សប្រឆាំងនៅរដ្ឋ Victoria របស់ប្រទេសអូស្ត្រាលី ត្រូវបានប៉ូលីសនៅរដ្ឋ Victorian ធ្វើការផាកពិន័យចំពោះការមិនពាក់ម៉ាស់របស់គាត់ នៅពេលដែលគាត់ រួមជាមួយនឹងមេដឹកនាំមួយចំនួនដូចជា៖ សមាជិកសភាជាន់ខ្ពស់លោក Peter Walsh, David Davis និងសមាជិកសភាលោកស្រី Melina Bath និងលោក Gary Blackwood មិនបានពាក់ម៉ាស់នោះទេកាលពីថ្ងៃអង្គារសប្តាហ៍មុន។ សមាជិកសភា ៤ នាក់ផ្សេងទៀត ក៏ត្រូវបានគេចោទប្រកាន់ផងដែរ។ ពួកគេទាំងអស់គ្នាបានចូលរួមសុន្ទរកថាមួយ ដែលត្រូវផ្ញើទៅកាន់ពិធីជប់លៀងរបស់អតីតតារាក្នុងលីគ AFL និងបានប្រែក្លាយគ្រូបង្វឹកក្លឹប Essendon គឺលោក Kevin
February 14, 2022 - អន្តរជាតិ
អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលសិង្ហបុរី (HSA) នៅថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រកាសថា ខ្លួនបានផ្តល់ការអនុញ្ញាតបណ្តោះអាសន្នលើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Nuvaxovid របស់ក្រុមហ៊ុន Novavax សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសសិង្ហបុរី។ ជម្រាបដែរថា វ៉ាក់សាំងនេះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ចំពោះបុគ្គលដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំនេះ។ វ៉ាក់សាំងនេះមាន ២ដូស កម្រិត ៥មីក្រូក្រាម និងមានគម្លាតពីគ្នា ៣ សប្ដាហ៍។ HSA បាននិយាយថា វ៉ាក់សាំងដំបូងគឺត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសសិង្ហបុរីក្នុងប៉ុន្មានខែខាងមុខនេះ។ ការអនុញ្ញាតបណ្តោះអាសន្ននេះ ត្រូវបានផ្តល់ឱ្យនៅក្រោមកម្មវិធី ផ្លូវចូលពិសេសសម្រាប់ជំងឺរាតត្បាត (PSAR) ។ ពោលគឺ PSAR
February 14, 2022 - អន្តរជាតិ
រដ្ឋបាលអន្តោប្រវេសន៍ជាតិរបស់ប្រទេសចិនបាននិយាយថា ខ្លួននឹងមិនបន្តលិខិតឆ្លងដែនសម្រាប់ការធ្វើដំណើរដែលមិនសំខាន់នោះទេ ខណៈដែលស្ថានភាពជំងឺរាតត្បាត COVID-19 នៅតែធ្ងន់ធ្ងរ ហើយការធ្វើដំណើរឆ្លងកាត់ព្រំដែនបង្ក «ហានិភ័យសន្តិសុខយ៉ាងធំធេង»។ រដ្ឋបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងចេញលិខិតឆ្លងដែន សម្រាប់បុគ្គលដែលត្រូវការធ្វើដំណើរទៅក្រៅប្រទេសសម្រាប់ការសិក្សា ការងារ ឬអាជីវកម្មប៉ុណ្ណោះ។ អាជ្ញាធរបាននិយាយថា ពាក្យចចាមអារ៉ាមដែលថា ខ្លួននឹងចេញការបន្តលិខិតឆ្លងដែនសម្រាប់បុគ្គល ដែលចង់ធ្វើដំណើរទៅក្រៅប្រទេសដើម្បីកម្សាន្ត គឺជារឿងមិនពិតទេ។ ជម្រាបដែរថា ប្រទេសចិនបានរឹតបន្តឹងលើការធ្វើដំណើរឆ្លងដែនរបស់ពលរដ្ឋរបស់ខ្លួន ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺ COVID-19 ដែលត្រូវបាននាំមកពីក្រៅប្រទេស និងការរីករាលដាលក្នុងស្រុក។ ដូច្នេះហើយប្រទេសនេះ បានផ្អាកការចេញលិខិតឆ្លងដែនថ្មី សម្រាប់បុគ្គលដែលមានបំណងទៅក្រៅប្រទេសសម្រាប់បញ្ហាមិនបន្ទាន់៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ
February 14, 2022 - អន្តរជាតិ
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បានចេញផ្សាយការសិក្សាមួយកាលពីម្សិលមិញ ដែលបានរកឃើញថា ដូសជំរុញ ឬដូសទី៣ របស់វ៉ាក់សាំង Pfizer និង Moderna នឹងបាត់បង់ប្រសិទ្ធភាពភាគច្រើន នៅក្នុងរយៈពេល ៤ខែ បន្ទាប់ពីអ្នកចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 បានចាក់ដូសជំរុញនេះរួច។ ការសិក្សានេះបានប្រៀបធៀបពីរបៀបនៃអ្នកទទួលថ្នាំបង្ការ និងមិនបានចាក់វ៉ាក់សាំងបង្លារ ថាពួកគេនឹងតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ឬយ៉ាងណា។ វាបានរកឃើញថា វ៉ាក់សាំងមានប្រសិទ្ធភាព ៨៧% សម្រាប់ពលរដ្ឋក្នុងអំឡុងពេល ២ខែ បន្ទាប់ពីពួកគេបានចាក់វ៉ាក់សាំងលើកទី៣ ប៉ុន្តែនៅខែទី៣ វានឹងនៅសល់ប្រសិទ្ធភាពតែ ៦៦% ប៉ុណ្ណោះ។ នៅពេលដែលវ៉ារ្យ៉ង់ អូមីក្រុង កំពុងមានភាពលេចធ្លោ
February 12, 2022












