autoadmin
  • អន្តរជាតិ

    ប្រធានាធិបតី​សហរដ្ឋ​អាមេរិកគឺលោក ចូ បៃដិន បាន​និយាយ​ថា ជនជាតិ​រុស្ស៊ី​កំពុង​តែហែកហួរប្រទេសអ៊ុយក្រែន ហើយអ្វីដែលលោកបានឃើញ គឺប្រទេសរុស្ស៊ីបានចាប់ផ្តើមឈ្លានពានប្រទេសអ៊ុយក្រែន។ ជាក់ស្ដែងលោកក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​កាល​ពី​ថ្ងៃ​អង្គារ​ ដែលបន្ថែមទៅលើទណ្ឌកម្មចាស់ដែលប្រទេសរុស្ស៊ីកំពុងតែមានស្រាប់។ មន្ត្រីអាមេរិកនឹងកាត់ផ្តាច់ការផ្តល់ហិរញ្ញប្បទានលោកខាងលិចដល់ស្ថាប័នហិរញ្ញវត្ថុចំនួន ២ គឺសាជីវកម្មអភិវឌ្ឍន៍រដ្ឋ VEB និងធនាគារយោធា Promsvyazbank របស់ប្រទេសរុស្ស៊ី។ ប្រទេសរុស្ស៊ីក៏នឹងត្រូវហាមឃាត់ពីការជួញដូរបំណុលថ្មីរបស់ខ្លួននៅលើទីផ្សារអាមេរិក ឬអឺរ៉ុប ហើយមន្ត្រីអាមេរិកនឹងផ្តោតលើការដាក់ទណ្ឌកម្ម​លើពួកឥស្សរជនរុស្ស៊ី និងក្រុមគ្រួសាររបស់ពួកគេផងដែរ។ លោក ចូ បៃដិន ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលនឹងហាមប្រាមប្រតិបត្តិការសេដ្ឋកិច្ចនានា រួមបញ្ចូលទាំងការវិនិយោគថ្មីដោយជនជាតិអាមេរិកនៅ Donetsk និង Luhansk ។ ការហាមប្រាមការជួញដូរទំនិញ សេវាកម្ម និងបច្ចេកវិទ្យា ក៏ដូចជាការរារាំងប្រតិបត្តិការហិរញ្ញវត្ថុ

    February 23, 2022
  • អន្តរជាតិ

    អាជ្ញាធរហុងកុងបាននិយាយថា ពួកគេបានរកឃើញមេរោគនៃជំងឺ COVID-19 នៅក្នុងសំណាក ដែលយកចេញពីការវេចខ្ចប់សាច់គោក្លាសេ ដែលនាំចូលពីប្រទេសប្រេស៊ីល និងស្បែកជ្រូកក្លាសេពីប្រទេសប៉ូឡូញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ បញ្ហានេះបានធ្វើឱ្យអាជ្ញាធរត្រូវបង្កើនការប្រុងប្រយ័ត្នរបស់ខ្លួនបន្ថែមទៀត ស្របពេលដែលទីក្រុងនេះកំពុងប្រឈមនឹងការផ្ទុះឡើងយ៉ាងខ្លាំងជាមួយនឹងជំងឺ COVID-19 នៅក្នុងឆ្នាំនេះផ្ទាល់តែម្ដង ដោយសារតែវ៉ារ្យ៉ង់អូមីក្រុង ដែលកំពុងធ្វើឱ្យមានសម្ពាធយ៉ាងខ្លាំងទៅលើប្រព័ន្ធវេជ្ជសាស្ត្រនៅក្នុងទីក្រុង ហើយនៅតាមមន្ទីរពេទ្យ និងកន្លែងធ្វើចត្តាឡីស័កពោរពេញទៅដោយអ្នកជំងឺ។ មជ្ឈមណ្ឌលសម្រាប់សុវត្ថិភាពចំណីអាហារ (CFS) បានរកឃើញការវេចខ្ចប់ខាងក្រៅចំនួន ១ និងសំណាកវេចខ្ចប់ខាងក្នុងចំនួន ២ ចេញពីសំណាកចំនួន ៣៦ មានភាពវិជ្ជមានជាមួយជំងឺ COVID-19 ខណៈដែលសំណាកទាំងនោះ គឺត្រូវបានយកចេញពីដុំសាច់កកប្រហែល ១,១០០ កេស, មានទម្ងន់សរុប

    February 23, 2022
  • អន្តរជាតិ

    យោងតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានបង្ហាញថា មនុស្សដែលឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង អាចវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ឬស្លាប់ តិចជាងអ្នកដែលឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់ដែលតា រហូតដល់ទៅ ៧៥%។ ការសិក្សាដោយទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) លើការឆ្លងប្រហែល ៦៧,២០០ ករណី ដែលបានបញ្ជាក់ចាប់តាំងពីខែធ្នូ បានបង្ហាញថា ភាពធ្ងន់ធ្ងរ និងអត្រាមរណភាពរបស់វ៉ារ្យ៉ង់អូមីក្រុង មានជាមធ្យម ០.៣៨% និង ០.១៨% បើធៀបនឹង ១.៤% និង ០.៧% សម្រាប់វ៉ារ្យ៉ង់ដែលតា។ ជម្រាបដែរថា KDCA បានចាត់ថ្នាក់ករណីធ្ងន់ធ្ងរ គឺជាមនុស្សដែលសម្រាកនៅមន្ទីរពេទ្យក្នុងបន្ទប់ថែទាំ

    February 22, 2022
  • អន្តរជាតិ

    វៀតណាម៖ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ហាប្រេងឡើងថ្លៃលឿនពេក បានធ្វើឱ្យអ្នកលក់សាំងមួយចំនួននៅក្នុងទីក្រុងហូជីមិញ របស់ប្រទេសវៀតណាម ត្រូវលើកបដាដាក់ថា «អស់សាំង» បើទោះបីជាហ្គារ៉ាស់សាំង ឬកន្លែងលក់របស់ពួកគេនៅមានសាំងពេញក៏ដោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoitre News ។ ពលរដ្ឋជាច្រើនមានការមិនពេញចិត្តចំពោះទង្វើនេះឡើយ ដោយសារមានអ្នកខ្លះបានខកខានមិនអាចដឹកទំនិញទៅលក់បាន ហើយវាបានធ្វើឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើរជារួម។ មានពលរដ្ឋខ្លះបានយកពីដុងតាមខ្លួន ដើម្បីស្វែងរកកន្លែងទិញសាំង ខណៈដែលអ្នកលក់សាំងទាំងនោះបានត្រឹមតែនិយាយថាអស់សាំង និងប្រាប់ឱ្យពួកគេមកថ្ងៃនេះ ឬថ្ងៃនោះជាដើម។ ពលរដ្ឋខ្លះក៏បានថតសកម្មភាពអ្នកលក់សាំងទាំងនោះ ប៉ុន្តែម្ចាស់ហ្គារ៉ាស់សាំងខ្លះ បានស្ទុះ​ចេញ​ទៅ​គំរាម​ហាម​មិនឱ្យ​ថត​ស្ថានីយ​ប្រេង​របស់ពួកគេឡើយ។ បើតាមសម្ដីរបស់អ្នកលក់សាំងបាននិយាយថា តម្លៃសាំងសព្វថ្ងៃនៅមិនទាន់ឡើងថ្លៃខ្លាំងផង ហើយបើអ្នកលក់តូចៗដូចជាពួកគេនៅបន្ដលក់ថោក ស្របពេលដែលតម្លៃប្រេងកំពុងឡើងថ្លៃបែបនេះ វានឹងធ្វើឱ្យពួកគេមានការខាតបង់ខ្លាំង។ អ្នកលក់សាំងខ្លះបាននិយាយថា ពលរដ្ឋបានសម្រុកទៅទិញសាំងច្រើនជាងធម្មតា ដែលធ្វើឱ្យហ្គារ៉ាស់សាំងត្រូវអស់សាំងមុនកាលកំណត់ ហើយពួកគេក៏លើកបដាថា «អស់សាំង»

    February 22, 2022
  • កូវីដ-១៩

    ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ក្នុងស្រុកថ្មីចំនួន ៤៦,៨៦១ ករណី នៅក្នុងទីក្រុង និងខេត្តចំនួន ៦២ កាលពីយប់ថ្ងៃចន្ទ ដែលជំរុញឱ្យចំនួនឆ្លងនៅក្នុងរលកបច្ចុប្បន្នកើនឡើងដល់ ២,៧៩១,៨១០ ករណី។ មូលដ្ឋានចំនួន ៣ ដែលមានចំនួនករណីថ្មីខ្ពស់បំផុត គឺទីក្រុងហាណូយ ៥,៤៧៧ ករណី, បាក់និញ ២,៥៨២ ករណី និង ភូថូ ១,៩០៨ ករណី។ ក្នុងចំណោមចំនួនឆ្លងសរុបប្រចាំថ្ងៃ មានករណីចំនួន ៣២,៩៧៥ ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍ ដោយក្នុងនោះមានករណីអូមីក្រុងចំនួន ២០៥ ករណី ដែលក្នុងនោះមាន

    February 22, 2022
  • អន្តរជាតិ

    រដ្ឋាភិបាលជប៉ុននឹងចាប់ផ្តើមចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅសប្តាហ៍នេះ ទៅតាមទីក្រុង និងកន្លែងវេជ្ជសាស្ត្រនានា ដើម្បីការចាក់វ៉ាក់សាំងបង្ការលើកុមារអាយុចន្លោះពី ៥ ទៅ ១១ឆ្នាំ។ ការចាក់វ៉ាក់សាំងសម្រាប់ក្រុមអាយុនោះ នឹងត្រូវដាក់បញ្ចូលជាផ្លូវការនៅក្នុងកម្មវិធីចាក់វ៉ាក់សាំងជាសាធារណៈនៅថ្ងៃចន្ទ ហើយរដ្ឋាភិបាល​គ្រោង​នឹង​ផ្តល់​វ៉ាក់សាំង​បង្ការ COVID-19 សរុប​ប្រមាណ ១២ លាន​ដូស​ នៅ​ទូទាំង​ប្រទេស​រហូត​ដល់​ខែ​ឧសភា។ ក្រុមអាយុនេះនឹងទទួលបានកម្រិតដូស ១ ភាគ ៣ នៃកម្រិតដូសសម្រាប់មនុស្ស ដែលមានអាយុលើសពី ១២ឆ្នាំ ហើយពួកគេនឹងអាចចាក់ដូសទី២ នៅក្នុងចន្លោះពេល ៣ សប្ដាហ៍។ មិនដូចមនុស្សដែលមានអាយុពី ១២ឆ្នាំ ឬចាស់ជាងនេះទេ កុមារដែលមានអាយុពី ៥ ទៅ

    February 22, 2022
  • អន្តរជាតិ

    អូស្ត្រាលី​បាន​បើក​ទ្វារ​វិញ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស​ ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ COVID-19 ពេញលេញ​ បន្ទាប់​ពី​បិទ​ព្រំដែន​អស់រយៈពេលជិត​ ២​ឆ្នាំ។ ពោលគឺប្រទេសអូស្ត្រាលីបានចាប់ផ្តើមទទួលយកអ្នកកាន់ទិដ្ឋាការ ដែលបានចាក់វ៉ាក់សាំងបង្ការពេញលេញ ពីប្រទេសដទៃទៀតនៃពិភពលោកនៅថ្ងៃនេះផ្ទាល់តែម្ដង។ នៅថ្ងៃនេះផ្ទាល់ ជើងហោះហើរពីសហរដ្ឋអាមេរិក កាណាដា និងកន្លែងផ្សេងទៀត បានមកដល់ព្រលានយន្តហោះដ៏ធំបំផុតរបស់ប្រទេសក្នុងទីក្រុងស៊ីដនី។ អ្នកធ្វើដំណើរដែលមកដល់ត្រូវបានស្វាគមន៍ដោយមនុស្សម្នាក់ ក្នុងសំលៀកបំពាក់កង់ហ្គូរូ ហើយពួកគេ​មួយ​ចំនួន​មើល​ទៅ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​បាន​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ។ បុរសម្នាក់មកពីប្រទេសកាណាដាបាននិយាយថា គាត់នឹងអាចជួបឪពុកម្តាយរបស់គាត់ជាលើកដំបូង ចាប់តាំងពីគាត់បានទៅលេងគ្រួសារនៅប្រទេសអូស្ត្រាលីលើកចុងក្រោយ នៅមុនពេលចាប់ផ្តើមនៃជំងឺរាតត្បាត។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Dan Tehan បានសម្តែងការជឿជាក់ថា ទីផ្សារទេសចរណ៍របស់ប្រទេសអូស្ត្រាលីនឹងងើបឡើងវិញ បន្ទាប់ពីការបើកទ្វារឡើងវិញនេះ។ កាលពីខែមីនា ឆ្នាំ២០២០ ប្រទេសអូស្ត្រាលីបានដាក់បម្រាមចេញចូលលើអ្នកដំណើរបរទេស ដើម្បីការពារការរីករាលដាលនៃ COVID-19។

    February 21, 2022
  • អន្តរជាតិ

    អភិបាលក្រុងបាងកកបាននិយាយថា កុមារដែលមានអាយុពី ៣-១៤ ឆ្នាំ ដែលបានឆ្លងជំងឺ COVID-19 ប៉ុន្តែឪពុកម្តាយរបស់ពួកគេ មិនអាចផ្តល់ការថែទាំបានត្រឹមត្រូវនៅក្រោមប្រព័ន្ធដាច់ដោយឡែកពីគេផ្ទះបាន អាចត្រូវបានគេអនុញ្ញាតឱ្យចូលក្នុងមជ្ឈមណ្ឌលដាច់ដោយឡែកសម្រាប់កុមារនៅលើផ្លូវ Nakhon Chai Si ក្នុងសង្កាត់ Kiak Kai ខណ្ឌ Dusit នេះបើតាមការអះអាងរបស់លោកអភិបាល Aswin Kwanmuang កាលពីថ្ងៃអាទិត្យ។ លោកថា៖«ការឆ្លងប្រចាំថ្ងៃនៅទីក្រុងបាងកកកំពុងកើនឡើងជាបន្តបន្ទាប់ ជាពិសេសចំពោះកុមារ និងមនុស្សចាស់។ ទោះយ៉ាងណាក៏ដោយ គ្រួសារខ្លះអាចមានការពិបាកក្នុងការដាក់កុមារឱ្យនៅដាច់ដោយឡែក ឬផ្តល់ការថែទាំ ដោយសារតែការរឹតត្បិតការងារ»។ លោកបានបន្ដថា ដូច្នេះមជ្ឈមណ្ឌល​នឹង​ទទួល​យក​កុមារ​អាយុ​ពី ៣ ទៅ ១៤​ឆ្នាំ ដែល​នឹង​ត្រូវ​ព្យាបាល​ដាច់ដោយឡែក

    February 21, 2022
  • អន្តរជាតិ

    ម្ចាស់ក្សត្រី Elizabeth របស់ចក្រភពអង់គ្លេស បានធ្វើតេស្តវិជ្ជមានជាមួយជំងឺកូវីដ-១៩ នេះបើតាមការប្រកាសរបស់វិមាន Buckingham កាលពីថ្ងៃអាទិត្យ។ ការប្រកាសនោះបាននិយាយថា ព្រះមហាក្សត្រីកំពុងមានរោគសញ្ញាដូចជាជំងឺគ្រុនផ្ដាសាយ ប៉ុន្តែរំពឹងថានឹងអាចបន្តភារកិច្ចស្រាលៗក្នុងសប្តាហ៍ខាងមុខ នៅឯ Windsor Castle នៅជាយក្រុងឡុងដ៍បាន។ សេចក្តី​ប្រកាស​បាន​បន្ថែម​ថា ព្រះអង្គ​នឹង​បន្ត​ទទួល​បាន​ការ​ថែទាំ​ព្រះសុខភាព ហើយ​នឹង​ធ្វើ​តាម​គោលការណ៍​ណែនាំ​ដែល​សមរម្យ​ទាំងអស់។ កាលពីដើមខែនេះ ព្រះរាជបុត្រច្បងរបស់ព្រះមហាក្សត្រី គឺព្រះអង្គម្ចាស់ Charles ក៏បានធ្វើតេស្តវិជ្ជមានសម្រាប់កូវីដ-១៩ ជាលើកទី២ ហើយព្រះមហេសីរបស់ទ្រង់ព្រះនាម Camilla ក៏បានធ្វើតេស្តវិជ្ជមានជាច្រើនថ្ងៃក្រោយមកទៀត។ ម្ចាស់ក្សត្រីដែលមានព្រះជន្ម ៩៥ឆ្នាំអង្គនេះ ទើបតែបានប្រារព្ធព្រះរាជពិធីខួបលើកទី៧០ នៃការឡើងសោយរាជ្យរបស់ទ្រង់ នៅថ្ងៃទី០៦ ខែកុម្ភៈ ថ្មីៗនេះ ហើយការប្រារព្ធព្រះរាជពិធីជាបន្តបន្ទាប់ត្រូវបានគ្រោងទុកពេញមួយឆ្នាំ

    February 21, 2022
  • អន្តរជាតិ

    ប្រទេសថៃនឹងពិចារណាលើការដកចេញនូវការធ្វើតេស្តរក COVID-19 លើកទី២ សម្រាប់អ្នកដំណើរបរទេស ដែលបច្ចុប្បន្នត្រូវបានទាមទារជាចាំបាច់នៅថ្ងៃទី៥ បន្ទាប់ពីការមកដល់របស់ពួកគេ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក Anutin Charnvirakul បានជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន AirAsia លោក Tony Fernandes ដែលបានស្នើវិធានការនេះ ដើម្បីជាការកែលម្អគ្រោងការណ៍ «Test & Go» ជាពិសេសការដកចេញនូវតម្រូវការធ្វើតេស្តលើកទី២ នេះផ្ទាល់។ លោក Anutin បាននិយាយថា លោកបានស្នើសុំឱ្យនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) ពិចារណាលើគំនិតនេះ ដោយសារពួកគេព្រួយបារម្ភអំពីសុវត្ថិភាពរបស់ប្រជាជន។ ក្រុមហ៊ុន AirAsia ក៏​បាន​អះអាង​ដែរ​ថា អ្នក​ទេសចរ​ជា​ច្រើន​ដូច​ជា​អ្នក​មក​ពី​ម៉ាឡេស៊ី និង​សិង្ហបុរី​ ចាប់​អារម្មណ៍​មក​ប្រទេស​ថៃ

    February 19, 2022