- autoadmin
- អន្តរជាតិ
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ប្រទេសរបស់លោកនឹងបង្កើនថវិកាការពារជាតិរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលលោកជឿថា វាគឺជាការគំរាមកំហែងដល់សន្តិសុខរបស់អឺរ៉ុប។ លោក Scholz បានប្រាប់ស្ថាប័ន Bundestag កាលពីថ្ងៃអាទិត្យថា អាល្លឺម៉ង់ត្រូវការវិនិយោគបន្ថែមទៀតលើសន្តិសុខជាតិ ដើម្បីការពារសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន។ លោកបាននិយាយថា ប្រទេសអាល្លឺម៉ង់នឹងផ្តល់ប្រាក់ចំនួន ១០០ ពាន់លានអឺរ៉ូ ឬប្រហែល ១១២ ពាន់លានដុល្លារ ដើម្បីកសាងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនជារៀងរាល់ឆ្នាំ ដល់ជាង ២% នៃផលិតផលក្នុងស្រុកសរុប។ ការសម្រេចចិត្តនេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងគោលនយោបាយការពារជាតិអាល្លឺម៉ង់ ដោយសារតែមតិសាធារណៈនៅក្នុងប្រទេស មាននិន្នាការអវិជ្ជមានចំពោះការពង្រីកយោធា ដោយសារតែវិប្បដិសារីអំពីសង្គ្រាមកាលពីអតីតកាល។ ថវិកាការពារជាតិរបស់ប្រទេសអាល្លឺម៉ង់
February 28, 2022 - អន្តរជាតិ
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កំពុងបង្កើនភាពតានតឹងនៅភាគបូព៌ា-ខាងលិចកាន់តែខ្លាំងឡើងៗ ដោយលោកបានបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររុស្ស៊ី ត្រូវដាក់ការប្រុងប្រយ័ត្នឱ្យបានខ្ពស់កាលពីថ្ងៃអាទិត្យនេះ ស្របពេលដែលកងទ័ព និងរថក្រោះរបស់រុស្សី បានបើកចូលកាន់តែជ្រៅទៅក្នុងប្រទេសអ៊ុយក្រែន។ ឆ្លើយតបនឹង «សេចក្តីថ្លែងការណ៍អំពីការឈ្លានពាន» របស់អង្គការណាតូ និងទណ្ឌកម្មហិរញ្ញវត្ថុដ៏តឹងរ៉ឹង លោក វ្ល៉ាឌីមៀ ពូទីន បានចេញសេចក្តីណែនាំមួយ ដើម្បីឱ្យមានការត្រៀមខ្លួនផ្នែកអាវុធនុយក្លេអ៊ែរ ហើយវាកំពុងធ្វើឱ្យមានការភ៏យខ្លាចថា ការឈ្លានពាននៅអ៊ុយក្រែនអាចនាំឱ្យមានសង្គ្រាមនុយក្លេអ៊ែរ ទោះបីជាចេតនា ឬអចេតនាក៏ដោយ។ មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖«មេដឹកនាំរុស្ស៊ីកំពុងដាក់ការគំរាមដោយប្រើកម្លាំងយោធា ដែលប្រសិនបើមានការគណនាខុស អាចធ្វើឱ្យអ្វីៗកាន់តែមានគ្រោះថ្នាក់»។ ការណែនាំរបស់លោក ពូទីន បានកើតមានឡើង នៅពេលដែលកងកម្លាំងរុស្ស៊ីប្រឈមនឹងការតស៊ូយ៉ាងខ្លាំងពីសំណាក់អ្នកការពារអ៊ុយក្រែន។ ទោះបីជាមានការរំកិលខ្លួនយ៉ាងលឿនរបស់រុស្ស៊ី នៅកាន់ទូទាំងប្រទេសអ៊ុយក្រែនក៏ដោយ ក៏មន្ត្រីអាមេរិកជឿថា ការលុកលុយរបស់រុស្ស៊ីមានការលំបាក
February 28, 2022 - អន្តរជាតិ
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បាននិយាយកាលពីថ្ងៃអាទិត្យថា មានមនុស្សប្រហែល ៣៦៨,០០០ នាក់ បានចាកចេញពីអ៊ុយក្រែនរួចទៅហើយ គិតមកទល់ពេលនេះ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី។ ទីភ្នាក់ងារនេះបាននិយាយថា ជនជាតិអ៊ុយក្រែនជាច្រើននាក់បានភៀសខ្លួនឆ្លងដែនទៅកាន់ប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី និងម៉ុលដូវ៉ា ដែលជាប្រទេសជាប់ព្រំដែនអ៊ុយក្រែនស្រាប់។ ចំណែកសហភាពអឺរ៉ុបក៏បានបញ្ជាក់ដែរថា មនុស្សជាង ៣០០,០០០ នាក់ បានជម្លៀសខ្លួនចេញពីអ៊ុយក្រែន ហើយប្រទេសជាសមាជិកអឺរ៉ុបនឹងចាត់វិធានការបន្ថែមទៀតដើម្បីទទួលយកពួកគេ។ តួលេខនេះត្រូវបានបង្ហាញ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកពីរដ្ឋសមាជិកសហភាពអឺរ៉ុប បានពិភាក្សាអំពីការឆ្លើយតប ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យ។ ស្នងការកិច្ចការផ្ទៃក្នុងសហភាពអឺរ៉ុប លោកស្រី Ylva Johansson បាននិយាយថា ជនជាតិអ៊ុយក្រែនត្រូវបានអនុញ្ញាតជាគោលការណ៍ឱ្យស្នាក់នៅក្នុងសហភាពអឺរ៉ុប ដោយគ្មានទិដ្ឋាការរហូតដល់ ៩០ថ្ងៃ។ នាងបានកត់សម្គាល់ថា
February 28, 2022 - អន្តរជាតិ
យោងតាមមន្ត្រីអ៊ុយក្រែន បានឱ្យដឹងថា យន្តហោះដ៏ធំបំផុតរបស់ពិភពលោក Antonov AN-225 ត្រូវបានបំផ្លាញ នៅក្នុងអំឡុងពេលការលុកលុយរបស់រុស្សីមកលើអ៊ុយក្រែន ដែលបង្កើតឱ្យមានការភ្ញាក់ផ្អើល និងសោកសៅ ក្នុងចំណោមពិភពអាកាសចរណ៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ យន្តហោះដ៏ធំសម្បើម ដែលមានឈ្មោះថា «Mriya» ឬ «Dream» នៅក្នុងភាសាអ៊ុយក្រែន ត្រូវបានចតនៅអាកាសយានដ្ឋានក្បែរទីក្រុង Kyiv នៅពេលដែលវាត្រូវបានវាយប្រហារដោយប្រទេសរុស្ស៊ី។ យ៉ាងណា អាជ្ញាធរអ៊ុយក្រែនបាននិយាយថា ពួកគេនឹងសាងសង់យន្តហោះនេះឡើងវិញឱ្យបាន។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba នៅលើបណ្ដាញ Twitter បានសរសេរថា៖«រុស្ស៊ីប្រហែលជាបានបំផ្លាញ «Mriya» របស់យើង។ ប៉ុន្តែពួកគេនឹងមិនអាចបំផ្លាញក្តីសុបិនរបស់យើង
February 28, 2022 - អន្តរជាតិ
បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា គូស្នេហ៍ជនជាតិអ៊ុយក្រែន ១គូ បានប្រញាប់ប្រញាល់ចូលព្រះវិហារ ដើម្បីស្បថស្បែរៀបការនឹងគ្នាមុនកាលកំណត់ បន្ទាប់ពីប្រទេសរបស់ពួកគេកំពុងធ្លាក់ចូលទៅក្នុងសង្គ្រាមជាមួយប្រទេសរុស្ស៊ី។ អ្នកទាំង ២នាក់ មានឈ្មោះថា Yaryna Arieva (ស្រី) និង Sviatoslav Fursin (ប្រុស) បានរៀបការជាមួយគ្នា អមដោយសំឡេងនៃការទម្លាក់គ្រាប់ និងរថយន្តស៊ីរ៉ែនពាសពេញទីក្រុង ខណៈដែលរុស្ស៊ីបានប្រកាសពីការឈ្លានពាន មកលើអ៊ុយក្រែនជាផ្លូវការ។ អ្នកទាំង ២ បាននិយាយថា ពួកគេមិនដឹងថាអនាគតរបស់ពួកគេនឹងទៅជាយ៉ាងណានោះទេ ហើយបន្ទាប់ពីការស្បថស្បែរៀបការនេះ ពួកគេក៏បានចូលរួមជាមួយមជ្ឈមណ្ឌលការពារទឹកដី ដើម្បីចូលរួមជាកម្លាំងក្នុងការការពារជាតិរបស់ពួកគេ។ ដើមឡើយនៅមុនពេលរុស្ស៊ីធ្វើការឈ្លានពានលើអ៊ុយក្រែន គូស្នេហ៍ទាំង ២ គ្រោងនឹងរៀបការនៅថ្ងៃទី០៦ ខែឧសភា
February 26, 2022 - អន្តរជាតិ
នាវាដឹកទំនិញដែលគ្រប់គ្រងដោយក្រុមហ៊ុនជប៉ុនមួយគ្រឿង ត្រូវបានរងការវាយប្រហារដោយគ្រាប់មីស៊ីលនៅឯសមុទ្រខ្មៅ ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ដែលបណ្ដាលឱ្យនាវិកម្នាក់បានរងរបួស។ ប្រភពព័ត៌មានបាននិយាយថា មីស៊ីលនោះជារបស់រុស្ស៊ី ហើយវាបានបាញ់ចំផ្នែកខាងក្រោយរបស់នាវា ដែលបណ្តាលឱ្យមានការឆាបឆេះ។ ក្រសួងការពារជាតិអ៊ុយក្រែនបានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនថា នាវានោះមានឈ្មោះថា Namura Queen និងបានចុះបញ្ជីនៅប្រទេសប៉ាណាម៉ា ហើយវាគឺជានាវាគ្រប់គ្រងដោយក្រុមហ៊ុនដឹកជញ្ជូនមួយ ដែលមានមូលដ្ឋាននៅទីក្រុង Imabari ក្នុងខេត្ត Ehime របស់ប្រទេសជប៉ុន។ បុគ្គលិករបស់ក្រុមហ៊ុនបាននិយាយថា នាវិកទាំង ២០នាក់ រួមទាំង ១នាក់ ដែលបានរងរបួស គឺជាជនជាតិហ្វីលីពីន។ ចំណែកអ្នកនៅសេសសល់ទាំង ១៩ នាក់ទៀត ត្រូវបានគេរាយការណ៍ថា មិនបានរងរបួសអ្វីទេ។ នៅមុនពេលកើតហេតុ
February 26, 2022 - អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានអំពាវនាវជាថ្មីម្តងទៀតដល់ប្រជាជនឱ្យមានការតស៊ូបន្ថែមទៀត ខណៈដែលលោកបានព្រមានថា ការឈ្លានពានរបស់រុស្ស៊ីលើរដ្ឋធានី Kyiv ជិតមកដល់ហើយ។ ក្រុមអ្នកសង្កេតការណ៍និយាយថា ទាហានរុស្ស៊ីបាននិងកំពុងលុកលុយនៅជួរមុខជាច្រើនកន្លែង ដើម្បីផ្តួលរំលំទីក្រុង Kyiv ។ លោក Zelenskyy បាននិយាយបែបនេះ ទៅកាន់ប្រជាជាតិនៅក្នុងសារវីដេអូមួយកាលពីថ្ងៃសុក្រ ដោយនិយាយថា ទីក្រុងជាច្រើនកំពុងរងការវាយប្រហារ ហើយរដ្ឋធានីមិនត្រូវដួលរលំជាដាច់ខាត។ គាត់បាននិយាយថា៖«យើងត្រូវយល់ពីអ្វីដែលកំពុងរង់ចាំយើង» ដោយព្រមានថា «យប់នេះសត្រូវនឹងប្រើកម្លាំងរបស់ពួកគេទាំងអស់ ដើម្បីបំបែកការតស៊ូរបស់យើង ហើយវានឹងកាន់តែឃោរឃៅ»។ វិមានក្រឹមឡាំងបាននិយាយថា លោក ពូទីន ត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយមេដឹកនាំអ៊ុយក្រែន ប្រសិនបើប្រទេសនេះមានឆន្ទៈ ក្នុងការរំសាយអាវុធ និងក្លាយជាអព្យាក្រឹត។ ចំណែកអ្នកនាំពាក្យរបស់លោក Zelenskyy
February 26, 2022 - អន្តរជាតិ
ក្នុងចំណោមរូបភាពដ៏ក្រៀមក្រំនៃការស្លាប់ និងការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន មានរូបភាពដ៏គួរឱ្យរំជួលចិត្តមួយទៀត ត្រូវបានចែករំលែកនៅលើ Twitter ដោយអតីតជំទាវទី១ លោកស្រី Kateryna Yushchenko ដែលបង្ហាញពី លោកតាអាយុ ៨០ ឆ្នាំម្នាក់ ដែលបានចុះឈ្មោះចូលក្នុងជួរកងទ័ព ដើម្បីទឹកដីអ៊ុយក្រែន និងកូនចៅរបស់គាត់។ រូបភាពមួយនោះកំពុងឆក់យកដួងចិត្តមហាជនជាច្រើននាក់ ស្របពេលដែលស្ថានការណ៍នៅអ៊ុយក្រែនកំពុងធ្វើឱ្យពិភពលោកទាំងមូលមានភាពជ្រួលច្របល់។ នៅក្នុងការបង្ហោះមួយនោះ លោកស្រីបាននិយាយថា៖«មាននរណាម្នាក់ បានបង្ហោះរូបថតរបស់បុរសវ័យ ៨០ ឆ្នាំរូបនេះ (នៅក្នុងរូបខាងលើ) ដែលគាត់បានបង្ហាញខ្លួនដើម្បីចូលបម្រើកងទ័ព ដោយមានកាន់វ៉ាលីតូចមួយ មានអាវយឺត ២ ខោជើងវែង ១គូ ច្រាសដុសធ្មេញ និងនំសាំងវិចមួយចំនួន សម្រាប់អាហារថ្ងៃត្រង់របស់គាត់។ គាត់និយាយថា គាត់ធ្វើនេះគឺសម្រាប់ចៅៗរបស់គាត់»។
February 26, 2022 - អន្តរជាតិ
ប្រទេសចិនកាលពីថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានស្ទាក់ស្ទើរលើការបដិសេធមិនហៅសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែនថាជា «ការឈ្លានពាន» ឬរិះគន់ទីក្រុងមូស្គូ ទោះបីជាមានការវាយលុកកាន់តែខ្លាំងពីយោធារុស្ស៊ីនៅក្នុងប្រទេសអឺរ៉ុបខាងកើត ដែលនាំឱ្យមានការស្លាប់ និងរបួសកើនឡើងក៏ដោយ។ ប្រទេសចិនបានរំលឹកឡើងវិញថា ខ្លួនជឿជាក់លើការគោរពបូរណភាពទឹកដីនៃប្រទេសទាំងអស់ ប៉ុន្តែបាននិយាយថា ខ្លួនមើលឃើញបញ្ហាអ៊ុយក្រែនថា មានប្រវត្តិស្មុគស្មាញ និងមានភាពពិសេសផ្ទាល់ខ្លួន នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសចិនលោក Wang Wenbin។ លោក Wang ក៏បានវាយបកប្រឆាំងនឹងការអត្ថាធិប្បាយរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលថា ប្រទេសណាដែលគាំទ្រការឈ្លានពានរបស់រុស្ស៊ីនឹងត្រូវបាន «ជ្រោមជ្រែងដោយសមាគម» ដោយនិយាយថា អ្នកខាងក្រៅទៅវិញទេដែលជ្រៀតជ្រែកក្នុងកិច្ចការក្នុងស្រុករបស់អ្នកដទៃ។ ជម្រាបដែរថា សហរដ្ឋអាមេរិក អង់គ្លេស ជប៉ុន កាណាដា
February 26, 2022 - អន្តរជាតិ
ក្រុមហេកឃឺ Anonymous បានបិទគេហទំព័ររដ្ឋាភិបាលរុស្ស៊ីជាច្រើន រួមទាំងសេវាព័ត៌មាន «Russia Today» ដែលគ្រប់គ្រងដោយរដ្ឋ។ ក្រុមហេកឃឺដែលកំណត់អត្តសញ្ញាណជា Anonymous បានប្រកាសថា ពួកគេបានបើកប្រតិបត្តិការអ៉ីនធឺណេត វាយប្រហារលើ RT.com បានមួយរយៈខ្លី ក៏ដូចជាគេហទំព័ររបស់វិមានក្រឹមឡាំង រដ្ឋាភិបាលរុស្ស៊ី និងគេហទំព័រក្រសួងការពារជាតិរុស្ស៊ី។ វេបសាយព័ត៌មាន RT.com បានបញ្ជាក់ថា ការវាយប្រហារនេះបានធ្វើឱ្យគេហទំព័រមួយចំនួនមានល្បឿនយឺត ខណៈពេលដែលគេហទំព័រផ្សេងទៀតត្រូវ offline ។ ការវាយប្រហាររបស់ក្រុម Anonymous គឺជាប្រភេទ DDoS ដែលវាអាចបង្អាក់ចរាចររបស់វេបសាយទាំងនោះ។ ការប្រកាសសង្គ្រាមតាមអ៉ីនធឺណេតរបស់ Anonymous បង្កើនការរំពឹងទុកថា រុស្ស៊ីអាចនឹងត្រូវទទួលរងនូវការប៉ុនប៉ងលួចចូលជាប្រព័ន្ធ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ មុនពេលការលុកលុយលើអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍
February 25, 2022












