autoadmin
  • អន្តរជាតិ

    អ្នកនាំពាក្យរដ្ឋាភិបាលលោក Thanakorn Wangboonkongchana បាននិយាយថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើសំណើរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 (CCSA) ដើម្បីរក្សាចំនួនថ្ងៃបុណ្យសង្ក្រាន្តរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា។ ប៉ុន្តែការឈប់នោះ ក៏ត្រូវបានបូកបញ្ចូលគ្នាជាមួយនឹងថ្ងៃចុងសប្តាហ៍ នៅថ្ងៃទី១៦-១៧ ខែមេសា ដូច្នេះពិធីបុណ្យសង្ក្រាន្តរបស់ពួកគេនឹងមានរយៈពេល ៥ថ្ងៃ នៅឆ្នាំនេះ។ រំលឹកដែរថា ពីមុនមករដ្ឋាភិបាលថៃធ្លាប់បានប្រកាសពីការឈប់សម្រាកបន្ថែម មុន ឬក្រោយបុណ្យសង្ក្រាន្ត ដើម្បីបង្កើតរយៈពេលឈប់សម្រាកយូរជាងនេះ ក្នុងគោលបំណងលើកកម្ពស់វិស័យទេសចរណ៍ ប៉ុន្តែដោយសារការចម្លងរាលដាលនៃវ៉ារ្យ៉ង់ អូមីក្រុង ធ្វើឱ្យពួកគេគិតថាគួរតែកាត់បន្ថយ ដើម្បីជៀសវាងហានិភ័យបន្ថែមទៀត។ លោក Thanakorn បាននិយាយថា៖«ក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាយករដ្ឋមន្រ្តីលោក

    March 10, 2022
  • អន្តរជាតិ

    លោក Yoon Suk-yeol ដែលជាបេក្ខភាព​នៃ​គណបក្ស​អំណាច​ប្រជាជន (People Power Party) និងជាគណបក្សប្រឆាំងផងនោះ បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​របស់ប្រទេស​កូរ៉េខាងត្បូង។ បន្ទាប់​ពី​ការ​ប្រកួតប្រជែងយ៉ាងស្វិតស្វាញ គណបក្ស​អភិរក្ស​និយមនេះ នឹង​ដណ្តើម​យក​ការ​គ្រប់​គ្រង​មកវិញ​បន្ទាប់​ពី​ការ​ដឹក​នាំ​របស់គណបក្សសេរី​ អស់រយៈពេល ៥​ ឆ្នាំកន្លងមក។ លោក Yoon បាននិយាយថា៖«ខ្ញុំគិតថាវាជាជ័យជំនះរបស់ពលរដ្ឋដ៏អស្ចារ្យ។ ឥឡូវនេះការប្រកួតបានបញ្ចប់។ ខ្ញុំជឿថា យើងទាំងអស់គ្នាត្រូវតែធ្វើការរួមគ្នា និងរួបរួមដើម្បីប្រជាជន និងប្រទេសរបស់យើង»។ ជម្រាបដែរថា ការ​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​គឺ​តឹងតែង​តាំង​ពី​ដើម​ដល់​ចប់ ហើយមនុស្សជាច្រើនមានការអន្ទះសារចង់ឃើញលទ្ធផល ប៉ុន្តែលទ្ធផលត្រូវអូសបន្លាយដល់ជិតម៉ោង ៣ និង ៣០ នាទីទៀបភ្លឺ នៅថ្ងៃព្រហស្បតិ៍នេះ។ សំឡេងឆ្នោតរបស់គាត់ច្រើនជាងលោក Lee

    March 10, 2022
  • អន្តរជាតិ

    ក្មេងប្រុសអាយុ ១១ឆ្នាំម្នាក់ បានធ្វើដំណើរចម្ងាយ ៦០០ ម៉ាយ (៩៦៥ គីឡូម៉ែត្រ) ពីភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន ទៅកាន់ព្រំដែនប្រទេសស្លូវ៉ាគីដោយខ្លួនឯង ដោយមានត្រឹមតែថង់ច្រកខោអាវ លិខិតឆ្លងដែន និងលេខទូរស័ព្ទ ដែលសរសេរនៅលើដៃរបស់គាត់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail។ មូលហេតុដែលគាត់ត្រូវធ្វើដំណើរផ្លូវឆ្ងាយម្នាក់ឯង គឺដោយសារម្តាយរបស់គាត់ជាប់គាំងនៅក្នុងក្រុង Zaporizhzhia, ជាកន្លែងដែលទាហានរុស្ស៊ីបានវាយយករោងចក្រថាមពលកាលពីសប្តាហ៍មុន។ ជាសំណាងល្អអ្នកស្ម័គ្រចិត្តនៅព្រំដែនអាចទាក់ទងទៅខាងគ្រួសាររបស់គាត់នៅឯប្រទេសស្លូវ៉ាគីបាន តាមរយៈលេខទូរស័ព្ទសរសេរនៅលើដៃរបស់គាត់ ដូច្នេះហើយគាត់មិនបានវង្វេងផ្លូវទៅណានោះទេ។ ក្មេងប្រុសម្នាក់នេះ បានទទួលនូវការកោតសរសើរពីមហាជន ជាមួយនឹងស្នាមញញឹម ភាពក្លាហាន និងការប្តេជ្ញាចិត្តទៅឱ្យដល់គោលដៅរបស់គាត់។ នៅក្នុងការបង្ហោះនៅលើទំព័រហ្វេសប៊ុកមួយបានសរសេរថា៖«អ្នកស្ម័គ្រចិត្តបានមើលថែគាត់ ផ្ដលចំណីអាហារ និងភេសជ្ជៈដល់គេ ដែលពួកគេបានវេចខ្ចប់អាហារសម្រាប់ការធ្វើដំណើរបន្ទាប់។ អរគុណចំពោះលេខទូរស័ព្ទនៅលើដៃរបស់គាត់ និងក្រដាសមួយសន្លឹកនៅចង្កេះរបស់គាត់ ក្មេងប្រុសនោះអាចទាក់ទងមនុស្សជាទីស្រលាញ់របស់គាត់

    March 9, 2022
  • អន្តរជាតិ

    អ្នកនាំពាក្យរដ្ឋាភិបាលថៃកាលពីថ្ងៃអាទិត្យបាននិយាយថា ស្ថានភាពជំងឺ COVID-19 នឹងប្រសើរឡើងគ្រប់គ្រាន់ ដើម្បីអាចចាត់ទុកថា ជាជំងឺឆ្លងត្រាំត្រែងតាមតំបន់នៅដើមខែកក្កដា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ។ លោក Thanakorn Wangboonkongchana នៅក្នុងរបាយការណ៍របស់ខ្លួន ទៅកាន់នាយករដ្ឋមន្ត្រីលោក Prayut Chan-o-cha បាននិយាយថា ក្រសួងសុខាភិបាលថៃបាននិយាយថា ស្ថានភាពជំងឺ COVID-19 កំពុងបន្តប្រសើរឡើង ដូច្នេះស្ថានភាពរបស់វាគួរតែត្រូវបានផ្លាស់ប្តូរទៅជាជំងឺឆ្លងត្រាំត្រែងធម្មតា (Endemic) នៅពាក់កណ្តាលឆ្នាំនេះ។ លោកបានបន្ថែមថា ស្ថានភាពជំងឺ COVID-19 ក្នុងប្រទេសថៃមានស្ថិរភាពល្អ ដោយសារការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់រដ្ឋាភិបាល និងការថែទាំសុខភាពសាធារណៈដ៏ល្អ ហើយនាយករដ្ឋមន្ត្រីលោក Prayut

    March 9, 2022
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសហាមប្រាមការនាំចូលថាមពលពីរុស្ស៊ី ខណៈការ​សម្រេច​ចិត្ត​នេះ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ កំពុងកំណត់​គោលដៅ​សេដ្ឋកិច្ច​រុស្ស៊ី ​ជុំវិញ​ការ​ឈ្លានពានលើ​អ៊ុយក្រែន។ លោក ចូ បៃដិន បានប្រកាសពីការហាមប្រាមនេះនៅសេតវិមានកាលពីថ្ងៃអង្គារ ដោយការហាមប្រាមនោះមានរួមបញ្ចូលទាំងប្រេង ធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ។ លោកបាននិយាយថា សហរដ្ឋអាមេរិកចង់រក្សាសម្ពាធកាន់តែខ្លាំងលើលោក ពូទីន និងការធ្វើសង្រ្គាមរបស់គាត់។ លោក​ បៃដិន បាន​និយាយ​ថា លោក​កំពុង​អនុវត្ត​បម្រាម​នេះ ដើម្បី​បង្ក​ការ​ឈឺចាប់​បន្ថែម​ទៀត​លើ​លោក ពូទីន ។ លោក ចូ បៃដិន ក៏បានទទួលស្គាល់ផងដែរថា ការហាមប្រាមថាមពលនឹងត្រូវប៉ះពាល់ដល់គ្រួសារ និងអាជីវកម្មអាមេរិក។ ជាក់ស្ដែងកាលពីឆ្នាំមុន

    March 9, 2022
  • អន្តរជាតិ

    McDonald’s បានប្រកាសថា ខ្លួននឹងបិទហាងរបស់ខ្លួនចំនួន ៨៥០ កន្លែង នៅក្នុងប្រទេសរុស្ស៊ីជាបណ្តោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ប៉ុន្តែក្រុមហ៊ុនប៊ឺហ្គឺយក្សនេះបាននិយាយថា ខ្លួននឹងបន្តផ្តល់ប្រាក់ឈ្នួលដល់បុគ្គលិករបស់ខ្លួនចំនួន ៦២,០០០ នាក់ នៅក្នុងប្រទេសរុស្ស៊ី ដែលធ្វើការឱ្យ McDonald’s នៅទីនោះ។ នៅក្នុងលិខិតចំហទៅកាន់និយោជិតរបស់ខ្លួន លោក Chris Kempczinski ដែលជាប្រធាន និងជានាយកប្រតិបត្តិ McDonald’s បាននិយាយថា ការបិទហាងទាំងនោះនៅពេលនេះ គឺជារឿងត្រឹមត្រូវដែលត្រូវធ្វើ។ លោក Kempczinski បាននិយាយថា៖«តម្លៃរបស់យើងមានន័យថា យើងមិនអាចព្រងើយកន្តើយចំពោះការឈឺចាប់របស់មនុស្សនៅក្នុងប្រទេសអ៊ុយក្រែនបានឡើយ»។ លោកបាននិយាយថា លោកមិនប្រាកដថា នៅពេលណាដែលក្រុមហ៊ុននឹងអាចបើកហាងរបស់ខ្លួនឡើងវិញបានទេ។ ជម្រាបដែរថា McDonald’s បានបើកហាងដំបូងនៅក្នុងប្រទេសរុស្ស៊ីនៅឆ្នាំ១៩៩០

    March 9, 2022
  • អន្តរជាតិ

    កងកម្លាំងយោធារុស្ស៊ីបានរឹបអូសយករោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ យោងតាមប្រភពដែលដកស្រង់សម្ដីរបស់អធិការកិច្ចនុយក្លេអ៊ែរអ៊ុយក្រែន បានឱ្យដឹងថា៖«បុគ្គលិកប្រតិបត្តិការកំពុងត្រួតពិនិត្យស្ថានភាពនៃអង្គភាពថាមពលមួយនោះ»។ វាបាននិយាយថា កិច្ចខិតខំប្រឹងប្រែងស្វែងក្នុងពេលនេះ គឺដើម្បីធានាថា ប្រតិបត្តិការគឺស្របតាមតម្រូវការសុវត្ថិភាព។ អ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហាររោងចក្រ Zaporizhzhia នៅព្រឹកព្រលឹមថ្ងៃសុក្រ ដោយបានដុតបំផ្លាញកន្លែងហ្វឹកហាត់កម្ពស់ ៥ជាន់ ដែលនៅជាប់គ្នានោះ។ រដ្ឋលេខាធិការថាមពលសហរដ្ឋអាមេរិកលោកស្រី Jennifer Granholm បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា រ៉េអាក់ទ័រនៅស្ថានីយ៍ថាមពល Zaporizhzhia ត្រូវបានការពារដោយរចនាសម្ព័ន្ធទប់ស្កាត់ដ៏រឹងមាំ ហើយពេលនេះរ៉េអាក់ទ័រកំពុងត្រូវបានបិទដោយសុវត្ថិភាព។ លោកស្រី Granholm បាននិយាយនៅលើ Twitter ថា លោកស្រីបាននិយាយជាមួយរដ្ឋមន្ត្រីថាមពលរបស់អ៊ុយក្រែន

    March 4, 2022
  • អន្តរជាតិ

    អ្នក​ចរចា​មក​ពី​រុស្ស៊ី និង​អ៊ុយក្រែន​ បាន​ជួប​គ្នា​ជា​លើក​ទី​២ ​សម្រាប់​ការ​ចរចា​សន្តិភាព​ក្នុង​ប្រទេស​បេឡារុស។ ពួកគេបានលេចចេញនូវកិច្ចព្រមព្រៀងបណ្តោះអាសន្នមួយស្តីពីការការពារជនស៊ីវិល ប៉ុន្តែមិនមានកិច្ចព្រមព្រៀងស្តីពីការបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីទេ។ ក្រុមអ្នកចរចាបានយល់ព្រមរៀបចំការផ្តល់ជំនួយមនុស្សធម៌ ដល់អ្នកដែលជាប់នៅក្នុងការប្រយុទ្ធ ហើយខាងរុស្សីបានហៅវាថាជា «វឌ្ឍនភាពដ៏ច្រើន»។ ទោះបីជាយ៉ាងណាក៏ដោយ ភាគីខាងអ៊ុយក្រែនបាននិយាយថា ពួកគេមិនទទួលបានអ្វីដែលពួកគេសង្ឃឹមឡើយ បើទោះបីជាពួកគេមិនបាននិយាយថាជាអ្វីក៏ដោយ។ ភាគីទាំង ២ ក៏គ្រោងនឹងជួបគ្នាម្តងទៀតនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីបទឈប់បាញ់។ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោក Mykhailo Podolyak បាននិយាយថា ភាគីទាំង ២ បានឈានដល់ការយល់ដឹងអំពីការបង្កើត «ច្រករបៀងមនុស្សធម៌» ដែលជនស៊ីវិល អាចប្រើប្រាស់ដើម្បីជម្លៀសចេញពីទីតាំងមានជម្លោះ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានធ្វើការកត់សម្គាល់អំពីវឌ្ឍនភាពនៃការលុកលុយរបស់ខ្លួន។ លោកបាននិយាយថា

    March 4, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានរាយការណ៍ថា ឧត្តមសេនីយ៍ជាន់ខ្ពស់របស់រុស្ស៊ីម្នាក់ ត្រូវបាន Sniper របស់អ៊ុយក្រែនលបបាញ់សម្លាប់ ដែលជាការឆ្លើយតបយ៉ាងចាស់ដៃចំពោះការលុកលុយរបស់រុស្ស៊ី។ លោក Andrey Sukhovetsky គឺជាឧត្តមសេនីយ៍ទោនៃកងទ័ពអាវុធចម្រុះទី៤១ នៃស្រុកយោធាកណ្តាលរបស់ប្រទេសរុស្ស៊ី។ លោក​បាន​ស្លាប់​កាល​ពី​ពេលថ្មីៗនេះ នៅពេលដែលជន​ជាតិ​អ៊ុយក្រែនតស៊ូប្រឆាំងនឹង​ការ​វាយ​លុក​របស់​រុស្ស៊ី។ រុស្ស៊ី​មិន​បាន​បញ្ជាក់​ពី​មរណភាព​របស់ Sukhovetsky ទេ ប៉ុន្តែសហសេវិករបស់គាត់ម្នាក់ គឺលោក Sergey Chipilyov ជាអ្នកបញ្ជាក់ការស្លាប់នេះ។ ប្រភពយោធាមួយបានបញ្ជាក់ថា គាត់ត្រូវបានសម្លាប់ដោយអ្នកលបបាញ់ (Sniper) ហើយពិធីបុណ្យសពរបស់គាត់ នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ីនៅថ្ងៃសៅរ៍។ ទន្ទឹមនឹងនេះដែរ បន្ទាប់ពីការបដិសេធជាច្រើនថ្ងៃ វិមានក្រឹមឡាំងកាលពីម្សិលមិញបានទទួលស្គាល់ថា  ទាហានរបស់ខ្លួនចំនួន ៤៩៨នាក់ ត្រូវបានសម្លាប់

    March 4, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា មនុស្សទាំង ៥នាក់ ដែលនៅលើទូកល្បឿនលឿន ជាមួយតារាសម្តែង Nida Patcharaveerapong ហៅ Tangmo នៅអំឡុងពេលដែលនាងធ្លាក់ពីលើទូកស្លាប់ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទំនងជាប្រឈមមុខនឹងការចោទប្រកាន់ទាំងអស់ ពីបទធ្វេសប្រហែសដែលឈានទៅដល់ការស្លាប់ និងផ្តល់សេចក្តីថ្លែងការណ៍មិនពិតដល់ប៉ូលីស។ អ្នកទាំង ៥នាក់ មានដូចជា៖ Idsarin Juthasuksawat ហៅ Gatick ដែលអ្នកគ្រប់គ្រង, Wisapat Manomairat ហៅក្រៅ Sand, Nitas Kiratisoothisathorn ហៅក្រៅ Job, Tanupat Lerttaweewit ហៅក្រៅ Por

    March 3, 2022