- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ជួរកងទ័ពរុស្ស៊ីដែលឆ្ពោះទៅមុខ ចេញពីភាគឦសាននៃប្រទេសអ៊ុយក្រែន បានរំកិលទៅជិតដល់រដ្ឋធានី Kyiv ហើយ។ មន្ត្រីជាន់ខ្ពស់នៅក្រសួងការពារជាតិអាមេរិក បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ីកំពុងស្ថិតនៅចម្ងាយប្រហែល ២០ ទៅ ៣០ គីឡូម៉ែត្រ ពីរដ្ឋធានី Kyiv ដោយរំកិលបានប្រមាណពី ១០ ទៅ ២០ គីឡូម៉ែត្រ ក្នុងរយពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ខណៈវាមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីកណ្តាលទីក្រុងកាលពីថ្ងៃព្រហស្បតិ៍។ យ៉ាងណាក៏ដោយ កងទ័ពរុស្ស៊ីឈរជើងនៅភាគពាយ័ព្យប្រទេសអ៊ុយក្រែន ដែលនៅជិតបំផុតនឹងទីក្រុង Kyiv ចម្ងាយប្រហែល
March 12, 2022 - អន្តរជាតិ
អ្នកលបបាញ់ (Sniper) សាហាវជាងគេបំផុតលើពិភពលោកម្នាក់ បានមកចូលរួមក្នុងការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន ហើយគាត់ក៏បានចាប់ផ្តើមចងក្រងឯកសារបេសកកម្មថ្មីចុងក្រោយរបស់គាត់បង្ហោះតាមអ៉ីនធឺណេត ដោយហៅសង្រ្គាមនេះថាជាកាកសំណល់របស់មនុស្ស។ គ្មាននរណាម្នាក់ស្គាល់ឈ្មោះពេញរបស់គាត់នោះទេ ប៉ុន្តែគាត់មានឈ្មោះក្រៅហៅថា Wali អាយុ ៤០ឆ្នាំ គឺជាអតីត Sniper ជាមួយកងកម្លាំងកាណាដា ហើយថ្មីៗនេះគាត់បានឆ្លើយតបនឹងការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដែលបានប្រកាសថា បរទេសណាដែលចង់មកជួយប្រទេសរបស់លោកនឹងត្រូវបានអញ្ជើញ ដើម្បីជួយកម្ចាត់ការឈ្លានពានរបស់រុស្ស៊ី។ លោក Wali គឺមកពីទីក្រុង Montreal ហើយលោកប្រើប្រាស់ឈ្មោះ ដែលប្រជាជនអាហ្វហ្គានីស្ថានដាក់ឱ្យគាត់ នៅអំឡុងពេលកំពុងបំពេញបេសកកម្ម ១ ក្នុងចំណោម ២ ជាមួយកងវរសេនាធំកាណាដា Royal 22nd Regiment
March 12, 2022 - អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការបន្តទប់ទល់នឹងយោធារុស្ស៊ី ដោយនិយាយថា ប្រទេសរបស់លោកនឹងមិនប្រគល់ទឹកដីរបស់ខ្លួនឡើយ។ លោក Zelenskyy បានបង្ហោះវីដេអូមួយកាលពីថ្ងៃសុក្រ ខណៈដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី១៦ របស់ខ្លួន។ លោកបាននិយាយថា ការប្រយុទ្ធគ្នាមានរយៈពេលយូរជាងការរំពឹងទុករបស់រុស្ស៊ី ៤ ដង។ លោកប្រធានាធិបតីបានមានប្រសាសន៍ថា ប្រទេសត្រូវការពេលវេលា និងការអត់ធ្មត់បន្តិចទៀត ដើម្បីទទួលបានជ័យជម្នះ។ លោកបាននិយាយថា អ៊ុយក្រែនកំពុងធ្វើឱ្យមានការរីកចម្រើនជាលំដាប់ ឆ្ពោះទៅរកគោលដៅនោះ។ លោក Zelenskyy បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យគាំទ្រអ៊ុយក្រែន ដោយការពង្រឹងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរុស្ស៊ី៕ អត្ថបទ៖ លីដា ប្រភព៖ NHK
March 12, 2022 - អន្តរជាតិ
ប្រទេសចិនដីគោកបានរាយការណ៍ពីការឆ្លងថ្មីៗ នៃករណី COVID-19 ក្នុងស្រុកជាង ១,០០០ ករណី កាលពីថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២ ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីទីក្រុងប៉េកាំងបានគ្រប់គ្រងការផ្ទុះឡើងដំបូងនៅដើមឆ្នាំ២០២០ ដោយសារតែការចម្លងរាលដាលនៃករណីជំងឺ COVID-19 អូមីក្រុង។ ទំហំនៃជំងឺរាតត្បាតចុងក្រោយបំផុត គឺតូចជាងកន្លែងច្រើនផ្សេងទៀត នៅខាងក្រៅប្រទេសចិនដីគោក ប៉ុន្តែការកើនឡើងនៃចំនួនករណីនេះ នឹងបន្ថែមសម្ពាធដល់មហិច្ឆិតា «ការបោសសំអាតថាមវន្ត» របស់ប្រទេសចិន ដើម្បីទប់ស្កាត់ការឆ្លងនីមួយៗឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ យោងតាមទិន្នន័យពីអាជ្ញាធរសុខាភិបាលកាលពីថ្ងៃសុក្របានឱ្យដឹងថា ប្រទេសចិនបានរកឃើញការឆ្លងមេរោគក្នុងស្រុកចំនួន ៧០៣ ករណី សម្រាប់ថ្ងៃព្រហស្បត្តិ៍។ នោះគឺជាការកើនឡើងយ៉ាងខ្លាំងពីជាមធ្យមប្រហែល ១០ ករណី/ថ្ងៃ ក្នុងរយៈពេល ២ ខែដំបូងក្នុងឆ្នាំនេះ។
March 11, 2022 - អន្តរជាតិ
ខណៈដែលប្រទេសម៉ាឡេស៊ីកំពុងឈានទៅរកដំណាក់កាលចាត់ទុកជំងឺកូវីដ-១៩ ជាជំងឺត្រាំត្រែងតាមតំបន់ មានមនុស្សភាគច្រើនបានចាប់ផ្តើមរស់នៅជាមួយនឹងបទដ្ឋានថ្មីៗ ហើយអ្នកខ្លះទៀតក៏មានជាគំនិតប្លែកៗ ដើម្បីឱ្យអាចសម្របទៅតាមស្ថានភាពជំងឺឆ្លងនាពេលបច្ចុប្បន្ននេះ។ ជាក់ស្ដែងនៅក្នុងវីដេអូ TikTok មួយ បានបង្ហាញពីបុរសម៉ាឡេស៊ីម្នាក់ត្រូវបានមិត្តភក្តិបោះពុម្ពរូបថតរបស់គាត់ ដែលមានទំហំប៉ុនខ្លួនគាត់ផ្ទាល់ ដើម្បីចូលរួមពិធីមង្គលការមិត្តភក្តិ ដោយសារតែគាត់កំពុងវិជ្ជមានជាមួយជំងឺកូវីដ-១៩ មិនអាចទៅចូលរួមដោយផ្ទាល់បាន។ នៅក្នុងវីដេអូនោះបានបង្ហាញឱ្យឃើញថា បុរសដែលត្រូវជាមិត្តភក្តិទាំងកូនក្រមុំ និងកូនកំលោះ មិនអាចទៅចូលរួមពិធីមង្គលការនោះបានទេ ដោយសារគាត់ត្រូវដាក់ឱ្យនៅដាច់ដោយឡែកនៅផ្ទះ បន្ទាប់ពីបានឆ្លងវិជ្ជមានជាមួយជំងឺកូវីដ-១៩ ។ ប៉ុន្តែយ៉ាងណាក៏ដោយ វាមិនបានរារាំងគាត់ពីការចូលរួមពិធីមង្គលការនោះទេ ដោយគាត់សម្រេចចិត្តបោះពុម្ពក្រដាសកាតុងទំហំប៉ុនគាត់ ដើម្បីឱ្យគាត់អាចចូលរួមពិធីអាពាហ៍ពិពាហ៍នោះ និងថតរូបជុំគ្នាបាន។ ភ្ញៀវទាំងអស់មានភាពស្ញប់ស្ញែង នៅពេលដែលបានឃើញក្រដាសកាតុងតំណាងឱ្យមិត្តម្នាក់នោះ ក៏ដូចជាអ្នកដែលបានរចនារូបបញ្ឈរបស់បុរសនោះ៕ អត្ថបទ៖ លីដា ប្រភព៖ World of Buzz
March 11, 2022 - អន្តរជាតិ
មន្ត្រីជាន់ខ្ពស់អាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមីនា បាននិយាយថា ការសាកល្បងមីស៊ីលថ្មីៗចំនួន ២ ដែលធ្វើឡើងដោយកូរ៉េខាងជើង គឺជាប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលវានឹងធ្វើឱ្យទីក្រុងព្យុងយ៉ាងប្រឈមនឹងទណ្ឌកម្មថ្មីៗ។ យោងតាមប្រទេសកូរ៉េខាងជើង ការធ្វើតេស្តនៅថ្ងៃទី២៦ ខែកុម្ភៈ និងថ្ងៃទី០៤ ខែមីនា គឺផ្តោតលើការបង្កើតផ្កាយរណបឈ្លបយកការណ៍ ប៉ុន្តែមន្ត្រីអាមេរិកបាននិយាយថា ការវិភាគយ៉ាងម៉ត់ចត់បានសន្និដ្ឋានថា ពួកគេពិតជាការសាកល្បងជាមុន សម្រាប់ការបាញ់បង្ហោះ ICBM រយៈចម្ងាយពេញលេញ។ រាល់ការបាញ់បង្ហោះបែបនេះ នឹងបង្ហាញពីការបញ្ចប់នៃការដាក់កម្រិតទៅលើការបង្ហោះមីស៊ីល ដែលទីក្រុងព្យុងយ៉ាងមានតាំងពីឆ្នាំ២០១៧ ហើយបានបញ្ជូនភាពតានតឹងផ្នែកយោធាកើនឡើងនៅលើឧបទ្វីបកូរ៉េ និងលើសពីនេះ។ កូរ៉េខាងជើងបានធ្វើតេស្ត ICBM ចំនួន ៣លើក ហើយចុងក្រោយគឺនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ហៅថា
March 11, 2022 - អន្តរជាតិ
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា ជនស៊ីវិលយ៉ាងតិច ៥៤៩នាក់ រួមទាំងកុមារចំនួន ៤១ នាក់ បានស្លាប់នៅក្នុងការវាយប្រហារដោយប្រដាប់អាវុធ នៅក្នុងប្រទេសអ៊ុយក្រែនគិតត្រឹមថ្ងៃពុធ។ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ឬ OHCHR បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីជនរងគ្រោះស៊ីវិលចុងក្រោយរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយបាននិយាយថា ការស្លាប់ចំនួន ១២៣ ត្រូវបានបញ្ជាក់នៅក្នុងតំបន់ភាគខាងកើតនៃ Donetsk និង Luhansk ។ វាបាននិយាយថា ការស្លាប់ចំនួន ៤២៦ នាក់ ផ្សេងទៀតបានកើតឡើងនៅក្នុងរដ្ឋធានី Kyiv, ទីក្រុងធំទី២ Kharkiv, ទីក្រុងភាគខាងជើង Chernihiv, ទីក្រុង Kherson ភាគខាងត្បូង និងកន្លែងផ្សេងទៀត។
March 11, 2022 - អន្តរជាតិ
រដ្ឋមន្ត្រីការពារជាតិលោក Ben Wallace បានប្រកាសថា ចក្រភពអង់គ្លេសគ្រោងនឹងបញ្ជូនអាវុធប្រឆាំងមីស៊ីល ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការទម្លាក់គ្រាប់មីស៊ីលរបស់ប្រទេសរុស្ស៊ី។ លោក Wallace បានប្រាប់សភាថា រដ្ឋាភិបាលកំពុងរិះរក បរិច្ចាគអាវុធល្បឿនលឿន Starstreak ដែលផលិតនៅចក្រភពអង់គ្លេស។ លោកបាននិយាយថា សមត្ថភាពប្រឆាំងដែនអាកាសរបស់អ៊ុយក្រែន «ត្រូវការការពង្រឹង» ដោយសារតែកងកម្លាំងរុស្ស៊ីកំពុង «ផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ពួកគេ» ដើម្បីផ្តោតលើការបាញ់ផ្លោង និងការវាយប្រហារតាមអាកាស។ រដ្ឋមន្ត្រីការពារជាតិរូបនេះបានលាតត្រដាងថា អង់គ្លេសក៏បានផ្តល់អាវុធប្រឆាំងរថក្រោះស្រាលចំនួន ៣,៦១៥ ដល់អ៊ុយក្រែនផងដែរ ព្រមទាំងអាវុធធុនតូច និងគ្រាប់ផ្ទុះផ្សេងទៀត។ លោកក៏បាននិយាយដែរថា រុស្ស៊ីទើបតែសម្រេចបាននូវគោលបំណងសំខាន់មួយរបស់ខ្លួន ចាប់តាំងពីវាបានចាប់ផ្តើមការឈ្លានពានរបស់ខ្លួនកាលពីជិត ២ សប្តាហ៍មុន។ ប្រធានាធិបតីអ៊ុយក្រែន លោក
March 10, 2022 - អន្តរជាតិសភាអាមេរិកអនុម័តផ្ដល់ជំនួយចំនួន ១៣.៦ ពាន់លានដុល្លារ សម្រាប់ជាជំនួយទៅអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុប
សភាអាមេរិកបានអនុម័តការចំណាយចំនួន ១៣.៦ ពាន់លានដុល្លារ នៅយប់ថ្ងៃពុធ សម្រាប់ជាជំនួយទៅអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បន្ទាប់ពីគណបក្សប្រជាធិបតេយ្យត្រូវបានបង្ខំឱ្យទម្លាក់ចុះផែនការភ្លាមៗ រួមបញ្ចូលមូលនិធិថ្មីៗ ដើម្បីប្រយុទ្ធប្រឆាំងនឹង COVID-19។ ជំនួយសម្រាប់ប្រទេសអ៊ុយក្រែន គឺមានគោលបំណងជួយពង្រឹងវិស័យយោធារបស់ពួកគេ និងផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋ ដែលរងគ្រោះនៅក្នុងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី។ ចំណែកការអនុម័តរបស់ព្រឹទ្ធសភា នឹងត្រូវបានធានានៅចុងសប្តាហ៍ ឬប្រហែលជាយូរជាងនេះបន្តិច។ ប៉ុន្មានម៉ោងមុននេះ ប្រធានសភាលោកស្រី Nancy Pelosi ក៏ត្រូវបោះបង់ចោលសេចក្ដីព្រាងទឹកប្រាក់ ១៥.៦ ពាន់លានដុល្លារ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលភាគច្រើននៃគម្រោងថវិកានោះ គឺដើម្បីជំរុញការផ្គត់ផ្គង់វ៉ាក់សាំង ការព្យាបាល និងការធ្វើតេស្តលើពលរដ្ឋអាមេរិក និងការប្រយុទ្ធប្រឆាំងនឹងជំងឺនៅជុំវិញពិភពលោក។ ជំនួយអ៊ុយក្រែនរួមមាន ៦.៥ ពាន់លានដុល្លារ សម្រាប់ការចំណាយរបស់អាមេរិក
March 10, 2022 - កូវីដ-១៩
ប្រទេសវៀតណាមបានប្រកាសពីករណីជំងឺ COVID-19 ក្នុងស្រុកថ្មីចំនួន ២៦៥,១៤៣ករណី កាលពីយប់ថ្ងៃពុធ ចេញពីក្នុងទីក្រុង និងខេត្តចំនួន ៦៣ របស់ខ្លួន ហើយវាជាចំនួនខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃ។ ករណីថ្មីភាគច្រើន ត្រូវបានរកឃើញនៅក្នុងខេត្ត Nghe An ដែលមានចំនួន ៥៦,១៩២ ករណី រួមទាំងករណីចំនួន ៤៥,៨៩៦ ករណី ដែលត្រូវបានរកឃើញនៅថ្ងៃមុន ប៉ុន្តែទើបតែបានរាប់បន្ថែមទៅក្នុងទិន្នន័យជាតិ។ ចំណែកខេត្ត Bac Giang បានកត់ត្រាករណីថ្មីចំនួន ៣៣,១៤៧ ករណី ដោយក្នុងនោះមាន ៣០,៣៥៣ ករណី ដែលបានកត់ត្រាពីលើកមុន។ ទីក្រុងហាណូយ បានកត់ត្រាករណីចំនួន
March 10, 2022












