- autoadmin
- អន្តរជាតិ
រដ្ឋាភិបាលរុស្សីកំពុងរឹបអូសយកយន្តហោះពាណិជ្ជកម្មរាប់រយគ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិក និងអឺរ៉ុប នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ វាគឺជាសកម្មភាពថ្មីមួយទៀតរបស់រុស្ស៊ី នៅពេលដែលឧស្សាហកម្មអាកាសចរណ៍របស់ខ្លួនប្រឈមនឹងភាពតានតឹង ដោយសារការដាក់ទណ្ឌកម្មបរទេស បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយកាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃវិធានការប្រឆាំងនឹងទណ្ឌកម្មបរទេស ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី មានសិទ្ធិចុះបញ្ជីលើយន្តហោះ ដែលខ្លួនជួលពីក្រុមហ៊ុនបរទេសនៅក្នុងប្រទេសរុស្ស៊ី។ ដូច្នេះច្បាប់នេះនឹងធ្វើក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី អាចរក្សាយន្តហោះដែលខ្លួនជួលពីក្រុមហ៊ុនបរទេស និងដំណើរការយន្តហោះនៅលើផ្លូវក្នុងស្រុក ប៉ុន្តែនឹងធ្វើឱ្យក្រុមហ៊ុនបរទេសកាន់តែពិបាកក្នុងការទាមទារយកយន្តហោះមកវិញ ប្រសិនគ្មានការយល់ព្រមពីរដ្ឋាភិបាលរុស្ស៊ី។ វាដូចជាការវាយបករបស់លោក ពូទីន ចំពោះទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប នៅពេលដែលទាំងសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប កំពុងតម្រូវឱ្យក្រុមហ៊ុនជួលរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដកហូតយន្តហោះដែលពួកគេជួលឱ្យក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីទាំងអស់ នៅចុងខែនេះ។ ជាក់ស្ដែងក្រុមហ៊ុនផលិតយន្តហោះបរទេសដូចជា Airbus (EADSF)
March 17, 2022 - អន្តរជាតិ
សារព័ត៌មាន Business Insider បានចុះផ្សាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា វាអាចទៅរួចដែលថា ការឈ្លានពានរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មកលើប្រទេសអ៊ុយក្រែន អាចឈានទៅដល់ការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី៣។ លោក Zelenskyy បានប្រាប់ទៅ NBC Nightly News ថា៖«គ្មាននរណាម្នាក់អាចដឹងថា តើវាបានចាប់ផ្តើមហើយមែនទេ ហើយតើអ្វីទៅជាលទ្ធភាពនៃសង្រ្គាមនេះ ប្រសិនបើអ៊ុយក្រែននឹងដួលរលំ ឬក្នុងករណីដែលអ៊ុយក្រែននឹងដួលរលំមែន? វាពិបាកនិយាយខ្លាំងណាស់»។ លោកបានបន្ថែមថា ៖«យើងបានឃើញរឿងនេះកាលពី ៨០ ឆ្នាំមុន នៅពេលដែលសង្រ្គាមលោកលើកទី២ បានចាប់ផ្តើម … គ្មាននរណាម្នាក់នឹងអាចទស្សន៍ទាយថា តើសង្រ្គាមពេញលេញនឹងចាប់ផ្តើមនៅពេលណាទេ»។
March 17, 2022 - កូវីដ-១៩
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Associated Press បានរាយការណ៍ថា លោក Doug Emhoff ដែលជាស្វាមីរបស់អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 ។ យ៉ាងណា អ្នកនាំពាក្យលោកស្រី Sabrina Singh បានប្រាប់ Associated Press ថា លោកស្រី Harris មិនទាន់វិជ្ជមានជាមួយជំងឺ COVID-19 នៅឡើយទេ។ លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អនុប្រធានាធិបតី Kamala Harris បានធ្វើតេស្តអវិជ្ជមានសម្រាប់ COVID-19 នៅថ្ងៃនេះ ហើយគាត់នឹងបន្តធ្វើតេស្តតាមដានសុខភាពបន្ថែមទៀត»។ រំលឹកដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ
March 16, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian បានរាយការណ៍ថា ហេកឃឺ (Hacker) ស្ម័គ្រចិត្តរាប់សិបម៉ឺននាក់ ដែលប្ដេជ្ញាចង់ផ្តួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងប្រមូលផ្តុំគ្នានៅលើវេទិកា Telegram ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ បើតាមអង្គភាព NetBlocks បានឱ្យដឹងថា សមាជិកជាហេកឃឺច្រើនជាង ៣០០,០០០ នាក់ បានប្រមូលផ្ដុំគ្នានៅក្នុង Group លើបណ្ដាញ Telegram ហើយក្រុមហេកឃឺទាំងនោះ ក៏បានវាយប្រហារលើវេបសាយព័ត៌មានមួយចំនួន របស់រដ្ឋាភិបាលរុស្ស៊ីដោយជោគជ័យផងដែរ។ រំលឹកដែរថាកាលពីចុងខែមុន ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Mykhailo Fedorov បានចេញការអំពាវនាវឱ្យមានមនុស្សចូលរួមយុទ្ធនាការនេះ។ គាត់បានសរសេរថា៖«យើងកំពុងបង្កើតកងទ័ព IT។ គ្រប់គ្នានឹងមានភារកិច្ចរៀងខ្លួន។ យើងបន្តប្រយុទ្ធនៅលើបណ្ដាញអ៉ីនធឺណិត»។ យ៉ាងណាក៏ដោយ ថ្វីបើការវាយប្រហារតាមបណ្ដាញអ៉ីនធឺណិត
March 16, 2022 - អន្តរជាតិ
ក្រុមហ៊ុនឱសថអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់ BioNTech កំពុងស្នើសុំឱ្យមានការអនុញ្ញាត «ការប្រើប្រាស់ជាបន្ទាន់» លើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសជំរុញទី២ ដែលត្រូវជាវ៉ាក់សាំងលើកទី៤ ចំពោះមនុស្សចំណាស់អាយុ ៦៥ ឆ្នាំឡើងទៅ ហើយក្រុមហ៊ុនក៏បានបញ្ជូនពាក្យសុំទៅរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិករួចហើយដែរ។ ក្រុមហ៊ុន Pfizer បាននិយាយថា ការវិភាគទៅលើវ៉ាក់សាំងដូសទី៤ ដែលដាក់ចេញឱ្យប្រើប្រាស់នៅក្នុងប្រទេសអ៉ីស្រាអែល ចំពោះមនុស្សដែលមានអាយុចាប់ពី ៦០ឆ្នាំ នៅក្នុងអំឡុងពេលមានការផ្ទុះឡើងនៃវ៉ារ្យ៉ង់អូមីក្រុង បានបង្ហាញថា អត្រានៃជំងឺធ្ងន់ធ្ងរគឺទាបជាង បើប្រៀបនឹងបុគ្គលដែលទទួលបានដូសជំរុញទី១ ពីមុន។ ក្រុមហ៊ុនក៏បានលើកឡើងពីការសិក្សាមួយផ្សេងទៀតដែលបង្ហាញថា អង្គបដិប្រាណបានកើនឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងលើកទី៤ ហើយដូសជំរុញទាំង២ គឺវាចាំបាច់បំផុត ដើម្បីធានាថា បុគ្គលម្នាក់ៗនឹងទទួលបានការពារឱ្យបានគ្រប់គ្រាន់។ រំលឹកដែរថា
March 16, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា អាជ្ញាធរអាកាសចរណ៍រុស្ស៊ី បានបណ្តេញមន្ត្រីម្នាក់ចេញពីតួនាទីរបស់ខ្លួន បន្ទាប់ពីមន្ត្រីរូបនោះបានលាតត្រដាងកាលពីសប្តាហ៍មុនថា ប្រទេសចិនបានបដិសេធមិនព្រមផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះ មកឱ្យក្រុមហ៊ុនអាកាសចរណ៍របស់រុស្ស៊ី ក្រោយការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិចមកលើប្រទេសរុស្ស៊ី។ ប្រភពបាននិយាយថា ភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសរបស់រុស្សី (Rosaviatsia) លោក Valery Kudinov បាននិយាយថា រុស្ស៊ីកំពុងពិភាក្សាគ្នាលើការទិញគ្រឿងបន្លាស់ពីបរទេស រួមទាំងប្រទេសទួរគី និងឥណ្ឌា បន្ទាប់ពីបរាជ័យក្នុងការទទួលបានការផ្គត់ផ្គង់ពីប្រទេសចិន។ លោក Kudinov ក៏ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់លោក ទាក់ទងនឹងការបដិសេធរបស់ប្រទេសចិន។ សារព័ត៌មានរបស់រុស្ស៊ីបានឱ្យដឹងថា លោក Valery Kudinov ត្រូវបានបណ្តេញចេញសម្រាប់ការផ្សព្វផ្សាយព័ត៌មានជាសាធារណៈរបស់គាត់ ដែលជាការបំពានច្បាប់សហព័ន្ធ ទៅលើរបៀបដែលមន្ត្រីរាជការមិនអាចរាយការណ៍រឿងផ្ទៃក្នុងឡើយ។ ប៉ុន្តែយ៉ាងណា Rosaviatsia បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទេ
March 16, 2022 - អន្តរជាតិ
ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានដាក់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden, នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau និងមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិករាប់សិបនាក់ ទៅក្នុង «បញ្ជីបញ្ឈប់» ដែលនឹងរារាំងពួកគេមិនឱ្យចូលប្រទេសរុស្ស៊ីបានឡើយ។ ក្រៅពីលោក Biden ក៏មានមន្ត្រីអាមេរិកផ្សេងទៀតដូចជា៖ រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin, ប្រធាន CIA លោក William Burns និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ក៏ស្ថិតក្នុងការដាក់ទណ្ឌកម្មនេះដែរ។ ការហាមប្រាមនេះ ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មថ្មីៗដោយទីក្រុងវ៉ាស៊ីនតោន ទៅលើមន្ត្រីរុស្ស៊ីជាច្រើន ខណៈពេលមានការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។ វិធានការនេះហាក់ដូចជានិមិត្តសញ្ញាសំខាន់មួយ ខណៈពេលដែលក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួនកំពុងរក្សាទំនាក់ទំនងផ្លូវការ ហើយប្រសិនបើចាំបាច់គេនឹងធ្វើឱ្យប្រាកដថា
March 16, 2022 - អន្តរជាតិ
សារព័ត៌មាន Fox News បាននិយាយថា អ្នកកាសែតរបស់ខ្លួនចំនួន ២ នាក់បានស្លាប់ និងម្នាក់ទៀត បានរងរបួសកាលពីថ្ងៃចន្ទ នៅពេលដែលពួកគេកំពុងធ្វើដំណើរនៅខាងក្រៅរដ្ឋធានី Kyiv របស់ប្រទេសអ៊ុយក្រែន។ បណ្តាញព័ត៌មានអាមេរិកមួយនេះ បាននិយាយថា អ្នកកាន់កាមេរ៉ាលោក Pierre Zakrzewski និងអ្នកកាសែតជនជាតិអ៊ុយក្រែន នាង Oleksandra Kuvshynova ត្រូវបានសម្លាប់ ហើយអ្នកយកព័ត៌មានលោក Benjamin Hall ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ លោក Zakrzewski គឺជាអ្នកកាន់កាមេរ៉ា និងជាអ្នកកាសែត ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ហើយគាត់បានរាយការណ៍ពីជម្លោះនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងអាហ្វហ្គានីស្ថាន។
March 16, 2022 - បច្ចេកវិទ្យា
ក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 15.4 ជាផ្លូវការ ហើយបានណែនាំនូវ emoji ថ្មីៗដូចជា៖ មុខរលាយ, ការគោរព, ដៃដាក់ជាសញ្ញាបេះដូង និងគ្រាប់សណ្ដែកជាដើម ជូនដល់អ្នកប្រើប្រាស់ស្មាតហ្វូន iPhone និង iPad ។ សរុបមកការអាប់ដេតថ្មីនេះ បានបន្ថែមការរចនា emoji ថ្មីចំនួន ១២៣ ទៅក្នុងក្តារចុចរបស់ Apple បូករួមទាំង emoji ចំនួន ១១២ ដែលធ្លាប់ត្រូវបានអនុម័តជាផ្នែកនៃ Emoji របស់ iOS 14.0
March 15, 2022 - អន្តរជាតិ
ប្រទេសចិននៅថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២ បានបដិសេធការអះអាងរបស់មន្ត្រីអាមេរិកដែលថា រុស្ស៊ីបានស្វែងរកជំនួយផ្នែកយោធា សម្រាប់ការឈ្លានពានរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ហើយបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនពីការផ្សព្វផ្សាយ «ព័ត៌មានមិនពិត» ដែលធ្វើឱ្យជម្លោះកាន់តែមានភាពតែតានតឹង។ ស្ថានទូតចិននៅទីក្រុងឡុងដ៍បានប្រាប់រ៉យទ័រក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សហរដ្ឋអាមេរិកបានផ្សព្វផ្សាយព័ត៌មានមិនពិតជាបន្តបន្ទាប់ ប្រឆាំងនឹងប្រទេសចិនអំពីបញ្ហាអ៊ុយក្រែន»។ វាបានបន្ថែមថា៖«ប្រទេសចិនបាននិងកំពុងដើរតួនាទីស្ថាបនា នៅក្នុងការលើកកម្ពស់ទៅរកការចរចាសន្តិភាព»។ ស្ថានទូតចិនបានបន្ថែមថា៖«អាទិភាពកំពូលរបស់ចិននៅពេលនេះ គឺការបន្ធូរបន្ថយស្ថានការណ៍ ជំនួសឱ្យការបន្ថែមប្រេងទៅក្នុងភ្លើង ហើយធ្វើការដោះស្រាយការទូត ជាជាងធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនឡើង»។ គួរឱ្យដឹងដែរថា មន្ត្រីអាមេរិកជាច្រើននាក់បានចោទថា រុស្ស៊ីបានស្នើសុំសម្ភារបរិក្ខារយោធាពីប្រទេសចិន បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបង្កឱ្យមានការព្រួយបារម្ភថា ទីក្រុងប៉េកាំងអាចនឹងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បីជួយកងកម្លាំងអ៊ុយក្រែនការពារប្រទេសរបស់ពួកគេ។ ចំណែកវិមានក្រឹមឡាំងបានបដិសេធ ថាខ្លួនមិនមានសំណើបែបនេះទេ៕ អត្ថបទ៖ លីដា ប្រភព៖ Channel News
March 15, 2022












