autoadmin
  • អន្តរជាតិ

    ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានគេឱ្យដឹងថា ទីបំផុតលោកបានយល់ព្រមជួបជាមួយ លោក វ៉ូដេមៀ ហ្សាលិនស្គី (Volodymyr Zelenskyy) របស់អ៊ុយក្រែនជាលើកដំបូងបំផុត ចាប់តាំងពីយោធារុស្ស៊ីឈ្លានពានប្រទេសអ៊ុយក្រែន។ លោក ហ្សាលិនស្គី បានបញ្ជាក់យ៉ាងច្បាស់ពីបំណងប្រាថ្នារបស់គាត់ សម្រាប់កិច្ចប្រជុំជាមួយលោក ពូទីន ហើយបានពណ៌នាការសន្ទនារវាងអ្នកទាំងពីរថា «នឹងក្លាយជាអ្វីដែលមនុស្សគ្រប់គ្នាកំពុងរង់ចាំ» ខណៈដែលកន្លងមកលោក ពូទីន គឺតែងតែធ្វើការបដិសេធ មិនព្រមជួបតទល់គ្នានោះឡើយ។ នៅក្នុងវីដេអូដែលបានបង្ហោះក្នុងហ្វេសប៊ុក កាលពីថ្ងៃសៅរ៍ ទី១៩ ខែមីនា លោក ហ្សាលិនស្គី បានអះអាងថា ការពិភាក្សារវាងមេដឹកនាំទាំងពីរគឺជា «ឱកាសតែមួយគត់សម្រាប់រុស្ស៊ីក្នុងការកាត់បន្ថយការខូចខាត

    March 21, 2022
  • អន្តរជាតិ

    អ៊ុយក្រែនបានច្រានចោលសំណើរបស់រុស្ស៊ី ដែលចង់ឱ្យទីក្រុងកំពង់ផែ Mariupol ចុះចាញ់តាមសម្រួល ដូច្នេះពលរដ្ឋអ៊ុយក្រែនដែលនៅទីនោះ អាចជម្លៀសចេញដោយសុវត្ថិភាព នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ ក្រោមសំណើររបស់រដ្ឋាភិបាលរុស្ស៊ី ជនស៊ីវិលនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីទីនោះ ប្រសិនបើក្រុមអ្នកការពារទីក្រុងព្រមដាក់អាវុធចុះ ប៉ុន្តែ​អ៊ុយក្រែន​បាន​បដិសេធ​ដោយ​និយាយ​ថា អ៊ុយក្រែនមិនព្រមចុះចាញ់ឡើយ។ ប្រភពបាននិយាយថា ពលរដ្ឋប្រហែល ៣០០,០០០ នាក់ ត្រូវបានគេជឿថា កំពុងជាប់គាំងនៅទីនោះ ហើយជំនួយត្រូវបានរារាំងមិនឱ្យចូលទៅបាន។ ពលរដ្ឋបានស៊ូទ្រាំនឹងការទម្លាក់គ្រាប់បែករបស់រុស្ស៊ីជាច្រើនសប្តាហ៍ជាប់ៗគ្នា ដោយមិនមានថាមពល អាហារគ្រប់គ្រាន់ ឬទឹកប្រើប្រាស់ឡើយ។ ព័ត៌មានលម្អិតនៃសំណើរបស់រុស្ស៊ីត្រូវបានដាក់ចេញកាលពីថ្ងៃអាទិត្យ ដោយឧត្តមសេនីយ៍ Mikhail Mizintsev ដែលបាននិយាយថា អ៊ុយក្រែនមានពេលរហូតដល់ម៉ោង ៥:០០ នាទី នៅព្រឹកថ្ងៃចន្ទ

    March 21, 2022
  • អន្តរជាតិ

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានផ្អាកគណបក្សនយោបាយចំនួន ១១ ដែលមានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ។ លោកបាននិយាយថា ជំហាននេះនឹងនៅតែជាធរមាន ខណៈដែលប្រទេសអ៊ុយក្រែន កំពុងស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក ដែលបានចាប់ផ្តើមនៅពេលដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ លោក Zelenskyy បាននិយាយនៅក្នុងសារវីដេអូមួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា អ្នកនយោបាយដែលមានគោលបំណងលើកកម្ពស់ការមិនចុះសម្រុងគ្នា នឹងមិនមានភាពជោគជ័យនោះទេ ហើយនឹងត្រូវបានឆ្លើយតបដោយការរិះគន់យ៉ាងខ្លាំង។ គាត់បានពន្យល់ថា សង្រ្គាមទ្រង់ទ្រាយធំដែលផ្តួចផ្តើមដោយរុស្ស៊ីបាននាំឱ្យមានការព្យួរគណបក្សទាំងនោះ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    March 21, 2022
  • អន្តរជាតិ

    ប្រទេសស្រីលង្កាផ្អាកការប្រឡងសម្រាប់សិស្សរាប់លាននាក់ បន្ទាប់ពីកង្វះខាតក្រដាសបោះពុម្ព ខណៈដែលប្រទេសនេះប្រឈមនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីការប្រកាសឯករាជ្យនៅឆ្នាំ១៩៤៨។ ក្រសួងអប់រំកាលពីថ្ងៃសៅរ៍បាននិយាយថា ការប្រឡងឆមាសដែលមានរយៈពេល ១ សប្តាហ៍ ដែលនឹងចាប់ផ្ដើមពីថ្ងៃច័ន្ទនេះតទៅ ត្រូវបានពន្យារពេលដោយគ្មានពេលវេលាកំណត់ជាក់លាក់ ដោយសារតែកង្វះខាតក្រដាសធ្ងន់ធ្ងរ ហើយរដ្ឋធានី Colombo កំពុងខ្វះខាតថវិកា សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការនាំចូលក្រដាស។ ប្រភពផ្លូវការបាននិយាយថា បញ្ហានេះអាចធ្វើឱ្យការប្រឡងឆមាស សម្រាប់សិស្សប្រហែល ២ ភាគ ៣ នៃសិស្សសរុបចំនួន ៤.៥ លាននាក់ របស់ប្រទេសត្រូវបានរំខាន។ ការប្រឡងឆមាសគឺជាផ្នែកនៃដំណើរការវាយតម្លៃនៃការសិក្សា ដើម្បីសម្រេចថា តើសិស្សអាចត្រូវបានឡើងថ្នាក់ដែរឬទេ នៅចុងឆ្នាំសិក្សារបស់ពួកគេ។ ស្របពេលដែលវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសកំពុងធ្លាក់ចុះ វានាំឱ្យមានកង្វះទុនបម្រុង សម្រាប់ផ្តល់ហិរញ្ញប្បទានដល់ការនាំចូលសំខាន់ៗ ហើយប្រទេសក៏បានមើលឃើញពីកង្វះខាតអាហារ ប្រេងឥន្ធនៈ

    March 21, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២ បានអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាព និងសន្តិសុខប្រកបដោយអត្ថន័យ «ដោយគ្មានការពន្យារពេល» ជាមួយទីក្រុងម៉ូស្គូ។ គាត់បាននិយាយថា វាជាឱកាសតែមួយគត់របស់រុស្ស៊ីក្នុងការកំណត់ការខូចខាតពីកំហុសរបស់ខ្លួន បន្ទាប់ពីការលុកលុយពួកគេមកលើអ៊ុយក្រែន។ លោក Zelensky បាននិយាយតាមរយៈវីដេអូថ្លែងការណ៍នៅពេលយប់របស់គាត់ថា៖«នេះគឺជាឱកាសតែមួយគត់សម្រាប់ប្រទេសរុស្ស៊ី ក្នុងការកាត់បន្ថយការខូចខាតពីកំហុសរបស់ខ្លួន»។ លោកបន្ថែមថា «ដល់​ពេល​ជួប​គ្នា វា​ដល់​ពេល​ត្រូវ​និយាយ វា​ជា​ពេល​ដើម្បី​ស្ដារ​បូរណភាព​ទឹកដី និង​យុត្តិធម៌​សម្រាប់​អ៊ុយក្រែន។ បើមិនដូច្នេះទេ ការខាតបង់របស់រុស្ស៊ីនឹងត្រូវការជំនាន់ជាច្រើនដើម្បីស្តារឡើងវិញ»៕ អត្ថបទ៖ លីដា ប្រភព៖ BBC

    March 19, 2022
  • អន្តរជាតិ

    មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកម្នាក់ កាលពីថ្ងៃសុក្របានឱ្យដឹងថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលច្រើនជាង ១,០៨០ គ្រាប់ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់ពួកគេលើអ៊ុយក្រែន។ មន្ត្រីអាមេរិកបាននិយាយថា ខណៈដែលរបាយការណ៍នៃការវាយប្រហារ «ហាក់ដូចជាមានភាពសុក្រឹត» មិនមានព័ត៌មានលម្អិតបន្ថែមអំពីប្រភពដើមនៃអាវុធនោះទេ។ ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃសុក្រ អភិបាលក្រុង Lviv ភាគខាងលិចបាននិយាយថា មីស៊ីលរុស្ស៊ីបានវាយប្រហារតំបន់ក្បែរអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន ដែលបណ្តាលឱ្យមនុស្សម្នាក់រងរបួស។ ចំណែកនៅកន្លែងផ្សេងទៀត ក៏មានការរាយការណ៍ពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាដោយកងកម្លាំងរុស្ស៊ី នៅឯតំបន់ដាច់ស្រយ៉ាល Mariupol បើទោះបីជាជនជាតិអ៊ុយក្រែនកំពុងការពារទីក្រុងនោះយ៉ាងស្វិតស្វាញក៏ដោយ។ មន្ត្រី​រូប​នេះ​ក៏​បាន​និយាយ​ថា ការ​ឈាន​ទៅ​មុខ​របស់​រុស្សី​ឆ្ពោះ​ទៅ​កាន់​ក្រុង​គៀវ​នៅ​តែ​ជាប់គាំង ដោយសារនៅទីនោះមាន​ការ​តស៊ូ​ដ៏​រឹង​មាំ។ មន្ត្រី​នោះ​បាន​និយាយ​ថា ក្រុមវាយប្រហារតាមអាកាសរបស់រុស្ស៊ីក៏មិន​អាច​គ្រប់គ្រង​ដែនអាកាស​នៅទីនោះបានដែរ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    March 19, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ប្រទេសថៃនឹងអនុញ្ញាតឱ្យមានការប្រារព្ធពិធីបុណ្យសង្ក្រាន្តនៅខែក្រោយ ប៉ុន្តែការពិសាគ្រឿងស្រវឹងនៅក្នុងព្រឹត្តិការណ៍នានា ការលេងពពុះសាប៊ូ ការលេងជះទឹក និងការលាបម្សៅ នឹងត្រូវបានហាមឃាត់។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកាលពីថ្ងៃសុក្រ របស់មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងជំងឺ COVID-19 (CCSA) ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី Prayut Chan-o-cha ។ លោក Prayut ក៏បានណែនាំដល់ភ្នាក់ងារទាំងអស់ឱ្យតាមដានយ៉ាងដិតដល់ នូវការលេចចេញនៃជំងឺ​ COVID-19 វ៉ារ្យ៉ង់អូមីក្រុង BA.2.2 ដើម្បីតាមដានការធ្វើតេស្ត, ប្រសិទ្ធភាពនៃវ៉ាក់សាំងក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ និងការឆ្លើយតបទៅនឹងការព្យាបាល។ កិច្ចប្រជុំរបស់ CCSA បានយល់ព្រមថា ការប្រារព្ធពិធីបុណ្យសង្ក្រានអាចត្រូវបានធ្វើឡើង ប៉ុន្តែដោយគ្មានគ្រឿងស្រវឹងនៅក្នុងព្រឹត្តិការណ៍នានា ហើយប្រជាពលរដ្ឋ​ក៏​គួរ​ចៀសវាង​ពី​ការ​ជប់លៀង​ពពុះ​សាប៊ូ ការលេងជះទឹក

    March 19, 2022
  • កូវីដ-១៩

    ប្រទេសវៀតណាមកាលពីយប់ថ្ងៃព្រហស្បតិ៍ បានកត់ត្រាករណីជំងឺ Covid-19 ក្នុងស្រុកចំនួន ៣៥៣,៩៦២ ករណី ដែលក្នុងនោះមានជាង ១៧៥,០០០ ករណី គឺជាការរកឃើញពីថ្ងៃមុន ចេញពីខេត្ត Vinh Phuc និង Hai Duong ហើយទើបតែបានបន្ថែមទៅក្នុងទិន្នន័យជាតិ។ ដូច្នេះចំនួនសរុបនៃការឆ្លងនៅក្នុងរលកទី៤ ចាប់តាំងពីចុងខែមេសាឆ្នាំមុន បានកើនឡើងដល់ ៧,០៩៤,៨៦៩ ករណី។ មូលដ្ឋានចំនួន ៣ ដែលមានចំនួនករណីថ្មីខ្ពស់បំផុតគឺទីក្រុង Hai Duong ដែលមាន ១៦០,៧៣៤ ករណី ទីក្រុងហាណូយមាន ២៥,៣១១ ករណី និង Vinh

    March 18, 2022
  • អន្តរជាតិ

    នាយករដ្ឋមន្ត្រី​ជប៉ុនលោក Kishida Fumio នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ៣ថ្ងៃ ​ទៅកាន់​ប្រទេស​​កម្ពុជា និងឥណ្ឌា នៅ​ថ្ងៃ​សៅរ៍នេះ​។ លោក​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​បញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ទាំង ២ ក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍​នៅ​អ៊ុយក្រែន។ ប្រធាន​ខុទ្ទកាល័យ​លោក Matsuno Hirokazu បានឱ្យដឹងកាលពី​ថ្ងៃ​សុក្រ​ថា លោក Kishida នឹង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ។ លោក Matsuno បាននិយាយថា លោក Kishida នឹងស្វែងរកការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីបន្ថែមទៀត នៅក្នុងកិច្ចពិភាក្សារបស់លោកជាមួយលោក Modi ។

    March 18, 2022
  • អន្តរជាតិ

    បើតាមការបោះឆ្នោតនៅលើគេហទំព័រ StadiumDB បានបង្ហាញថា ពហុកីឡដ្ឋានជាតិមរតកតេជោ (Morodok Techo National Stadium) របស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៦ ជាកីឡដ្ឋានល្អបំផុតប្រចាំឆ្នាំ២០២១ ឬ Stadium of the Year 2021 នៅក្នុងការបោះឆ្នោតជំនាន់១២ របស់ខ្លួន។ វាគឺជាការស្ទង់មតិបើកចំហដ៏ធំ និងយូរអង្វែងបំផុត ហើយសម្រាប់ឆ្នាំនេះផ្ទាល់ គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ មានសំឡេងបោះឆ្នោះចំនួន ១២ ៨៧៣ ត្រូវបានរាប់បញ្ចូលជាផ្លូរការ។ ជម្រាបផងដែរថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ នៅលើទំហំផ្ទៃដីប្រមាណ ១៦.២២ ហិកតា

    March 17, 2022