autoadmin
  • អន្តរជាតិ

    រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានកំណត់ជាផ្លូវការថា កងកម្លាំងរុស្ស៊ីកំពុងប្រព្រឹត្ត «ឧក្រិដ្ឋកម្មសង្គ្រាម» នៅក្នុងអ៊ុយក្រែន។ លោក Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ការសម្រេចចិត្តនេះគឺផ្អែកលើការវិភាគដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងព័ត៌មានប្រភពបើកចំហ។ គាត់បាននិយាយថា៖«យើងបានឃើញរបាយការណ៍គួរឱ្យទុកចិត្តជាច្រើនទាក់ទងនឹងការវាយប្រហារ និងការវាយប្រហារដោយចេតនា ទៅលើជនស៊ីវិល ក៏ដូចជាអំពើឃោរឃៅផ្សេងទៀត»។ លោកបានបន្តទៀតថា៖«រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តតាមដានរបាយការណ៍នៃឧក្រិដ្ឋកម្មសង្គ្រាមនេះ ហើយនឹងចែករំលែកព័ត៌មានដែលយើងប្រមូលបាន ជាមួយសម្ព័ន្ធមិត្ត ដៃគូ និងស្ថាប័ន និងអង្គការអន្តរជាតិនានាតាមការសមស្រប»។ ឥឡូវនេះ សូម្បីប្រធានាធិបតី​អាមេរិក ចូ បៃដិន ក៏បាន​ហៅ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ថា​ជា «ឧក្រិដ្ឋជន​សង្រ្គាម» ហើយលោក

    March 24, 2022
  • អន្តរជាតិ

    ក្រុមហ៊ុន Moderna កាលពីថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ បាននិយាយថា ខ្លួននឹងស្នើទៅនិយតករនានាឱ្យផ្តល់សិទ្ធិឱ្យវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន ចំពោះកុមារអាយុក្រោម ៦ឆ្នាំ ដោយផ្អែកលើទិន្នន័យ ដែលបានបង្ហាញថា វាបានបង្កើតការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំដូចគ្នានឹងមនុស្សពេញវ័យ នៅក្នុងការសាកល្បងព្យាបាលរបស់ខ្លួន។ ជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង គឺជាប្រភេទលេចធ្លោជាងគេ នៅពេល Moderna កំពុងធ្វើការសាកល្បងវ៉ាក់សាំងលើកុមារ ហើយអ្នកផលិតថ្នាំបាននិយាយថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព ៣៨% ក្នុងមួយដូស ក្នុងការការពារការឆ្លងជំងឺ COVID-19 ចំពោះកុមារអាយុពី ២ ទៅ ៥

    March 24, 2022
  • អន្តរជាតិ

    អ្នកកាសែតរុស្ស៊ីលោក Dmitry Muratov បាននិយាយថា លោកចង់រៃអង្គាសថវិកាសម្រាប់ជនភៀសខ្លួនអ៊ុយក្រែន ដោយការដាក់ដេញថ្លៃមេដាយរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ របស់គាត់ (2021 Nobel Peace Prize medal) នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ លោក Dmitry Muratov ដែលជានិពន្ធនាយកនៃកាសែត Novaya Gazeta បានចេញសេចក្តីថ្លែងការណ៍មួយ នៅក្នុងការបោះពុម្ពលើបណ្ដាញអ៉ីនធឺណិតកាលពីថ្ងៃអង្គារ ហើយសេចក្តីថ្លែងការណ៍មួយនោះ ត្រូវបានចេញជា ៣ ភាសាគឺ រុស្ស៊ី អង់គ្លេស និងអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា៖«តើអ្វីដែលយើងអាចធ្វើបាន៖ ដើម្បីចែករំលែកជាមួយជនភៀសខ្លួន អ្នករបួស និងកុមារ ដែលត្រូវការការព្យាបាលជាបន្ទាន់។

    March 23, 2022
  • អន្តរជាតិ

    អ្នក​កាសែត និងជាអ្នកឆ្លើយឆ្លងព័ត៌មានពិសេសរបស់​រុស្ស៊ី​ម្នាក់ បាន​លាលែង​ពី​តំណែង​របស់ខ្លួន ដោយសារអង្គភាព​ដែលគាត់បាន​បម្រើការ ​គឺជាអង្គភាពដែលគ្រប់គ្រង​ដោយរដ្ឋាភិបាលរុស្ស៊ី។ អ្នកស្រី Zhanna Agalakova បានធ្វើការជាអ្នកអានព័ត៌មាននៅទូរទស្សន៍ Channel One របស់រុស្ស៊ី ហើយគាត់ក៏ជាអ្នកឆ្លើយឆ្លងព័ត៌មានពិសេសនៅប្រទេសបារាំង និងប្រទេសផ្សេងៗទៀតផងដែរ។ អ្នកស្រីបាន​បង្ហោះ​ដំណឹង​លាលែង​ពី​តំណែង​ជា​លើក​ដំបូង​នៅ​លើ​បណ្ដាញ​សង្គម ​នៅ​ថ្ងៃ​ទី១៧ ខែ​មីនា ហើយគាត់ក៏បានធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងប៉ារីសកាលពីថ្ងៃអង្គារ ដែលរៀបចំដោយក្រុមសេរីភាពសារព័ត៌មានអន្តរជាតិ អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders)។ អ្នកស្រីបាន​និយាយ​ថា ​ព័ត៌មាន​នៅ​ប៉ុស្ដិ៍​ Channel One ​និយាយ​តែ​ពី​​បុរស​ទីមួយ​នៃ​ប្រទេស​រុស្ស៊ី គឺ​ប្រធានាធិបតី ​វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ជំនួយការ​របស់​គាត់​ប៉ុណ្ណោះ​។ អ្នកស្រី Agalakova

    March 23, 2022
  • អន្តរជាតិ

    សហរដ្ឋអាមេរិក និងអង្គការណាតូ ជឿជាក់ថា ប្រទេសបេឡារុស្ស អាចនឹងចូលរួមជាមួយនឹងប្រទេសរុស្ស៊ីឆាប់ៗនេះ ក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានCNN។ មន្ត្រីយោធាណាតូម្នាក់ បាននិយាយកាលពីថ្ងៃច័ន្ទថា វាពិតជាទំនងដែលថា បេឡារុស្សនឹងចូលដៃទៅក្នុងជម្លោះនៅអ៊ុយក្រែន ហើយប្រទេសនេះ ក៏ចាប់ផ្ដើមមានសកម្មភាពជាបណ្ដើរៗហើយដែរ។ មន្ត្រីរូបនោះបានពន្យល់ថា “លោក ពូទីន ត្រូវការការគាំទ្រ។ គ្រប់យ៉ាងដែលអាចទៅបាន»។ បើតាមប្រភពបក្សប្រឆាំងនៅបេឡារុស្សបានឱ្យដឹងថា អង្គភាពប្រយុទ្ធរបស់ប្រទេសបេឡារុស្សកំពុងត្រៀមខ្លួនទៅអ៊ុយក្រែននៅប៉ុន្មានថ្ងៃទៀត ហើយកម្លាំងយោធាបេឡារុស្សរាប់ពាន់នាក់ ក៏ត្រៀមនឹងដាក់ពង្រាយនៅទីនោះផងដែរ។ មន្ត្រីស៊ើបការណ៍ជាន់ខ្ពស់ណាតូម្នាក់ទៀត បាននិយាយដោយឡែកថា រដ្ឋាភិបាលបេឡារុស្សកំពុងរៀបចំបរិយាកាស ដើម្បីបង្ហាញពីភាពត្រឹមត្រូវរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។ គួរឱ្យដឹងផងដែរថា យោធារុស្ស៊ីបានបើកការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែនមួយផ្នែកពីទឹកដីរបស់ប្រទេសបេឡារុស្ស ហើយកងទ័ពរុស្ស៊ីរាប់ពាន់នាក់ ក៏បានប្រមូលផ្តុំនៅក្នុងប្រទេសបេឡារុស្ស មុនពេលដែលវិមានក្រឹមឡាំងបញ្ជាឱ្យមានប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីខែមុន ហើយប្រទេសទាំង ២ បានអះអាងថា វាគ្រាន់តែជាសមយុទ្ធប៉ុណ្ណោះ។

    March 23, 2022
  • អន្តរជាតិ

    ប្រទេសចិនបានបិទទីក្រុងឧស្សាហកម្មរបស់ខ្លួនមួយ ដែលមានប្រជាជនចំនួន ៩ លាននាក់ ពេញមួយយប់ ហើយបានរាយការណ៍អំពីករណីជំងឺ COVID-19 ច្រើនជាង ៤,០០០ ករណី កាលពីថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ ខណៈយុទ្ធសាស្ត្រ «zero-COVID» របស់ប្រទេសនេះ កំពុងរងសម្ពាធដោយសាររលកឆ្លងនៃជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ អាជ្ញាធរបានរាយការណ៍ពីការឆ្លងថ្មីចំនួន ៤,៧៧០ ករណី នៅទូទាំងប្រទេសកាលពីម្សិលមិញ ដែលភាគច្រើនរកឃើញនៅក្នុងខេត្ត Jilin ខណៈដែលទីក្រុង Shenyang ក្នុងខេត្ត Liaoning ដែលនៅជិតខាង ត្រូវបានបញ្ជាឱ្យមានការបិទទ្វារកាលពីល្ងាចថ្ងៃចន្ទ។ ប្រទេសចិន ក៏បានរាយការណ៍ពីការស្លាប់ដោយសារជំងឺ

    March 23, 2022
  • អន្តរជាតិ

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានរិះគន់ក្រុមហ៊ុន Nestlé ដែលជាក្រុមហ៊ុនជាអាហារ និងភេសជ្ជៈដ៏ធំរបស់ប្រទេសស្វីស ចំពោះការរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី ទោះបីជាក្រុមហ៊ុននេះ បានដឹងពីការឈ្លានពានរបស់រុស្ស៊ីនៅក្នុងអ៊ុយក្រែនលោកក៏ដោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានCNN។ លោកប្រធានាធិបតី Zelensky បានថ្លែងតាមទូរទស្សន៍ទៅកាន់ប្រជាជនស្វីសកាលពីថ្ងៃសៅរ៍ថា៖«អាហារល្អ ជីវិតល្អ។ នេះជាពាក្យស្លោករបស់ Nestlé។ ពាក្យស្លោករបស់ក្រុមហ៊ុន ដែលបដិសេធមិនចាកចេញពីប្រទេសរុស្ស៊ី»។ លោកបានបន្ថែមថា៖«សូម្បីតែឥឡូវនេះ — នៅពេលដែលមានការគំរាមកំហែងពីរុស្ស៊ីទៅកាន់ប្រទេសអឺរ៉ុបផ្សេងទៀត។ មិនមែនត្រឹមតែចំពោះយើង [អ៊ុយក្រែន] ប៉ុណ្ណោះទេ។ ក្រុមហ៊ុន Nestlé ដែលជាអ្នកផលិតនំ KitKat, អាហារទារក Gerber និងការ៉េម Dreyer មួយនេះ បានការពារការសម្រេចចិត្តរបស់ខ្លួន

    March 22, 2022
  • អន្តរជាតិ

    រដ្ឋាភិបាលចិនបាននិយាយថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះទាំងអស់កំពុងដំណើរការ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់នៅភាគខាងត្បូងរបស់ប្រទេសចិន ជាមួយនឹងអ្នកដំណើរទាំអស់ ១៣២ នាក់ នៅលើយន្តហោះ។ យ៉ាងណារហូតមកទល់ពេលនេះ ព័ត៌មានលម្អិតអំពីគ្រោះមហន្តរាយ រួមទាំងចំនួនអ្នកស្លាប់ និងរបួស មិនត្រូវបានបញ្ចេញឱ្យដឹងនៅឡើយទេ។ អាជ្ញាធរអាកាសចរណ៍របស់ប្រទេសចិន បាននិយាយថា យន្តហោះ Boeing 737-800 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានហោះចេញពីទីក្រុង Kunming ក្នុងខេត្ត Yunnan ភាគខាងត្បូងប្រទេសចិន កាលពីរសៀលថ្ងៃចន្ទ ឆ្ពោះទៅទីក្រុង Guangzhou ក្នុងខេត្ត Guangdong ប៉ុន្តែបានធ្លាក់នៅតំបន់ភ្នំក្នុងតំបន់ស្វយ័ត Guangxi

    March 22, 2022
  • អន្តរជាតិ

    យោធាអ៊ុយក្រែននៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២ បាននិយាយថា ពលរដ្ឋគួរតែត្រៀមខ្លួនសម្រាប់ការបាញ់ផ្លោងរបស់រុស្សី ដែលគ្មានការលើកលែងលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនោះឡើយ ខណៈដែលប្រធានាធិបតីអាមេរិក ចូ បៃដិន បានចេញការព្រមានយ៉ាងខ្លាំងមួយថា ទីក្រុងម៉ូស្គូកំពុងពិចារណាប្រើប្រាស់អាវុធគីមី។ កងទ័ពរុស្ស៊ីបានបរាជ័យក្នុងការវាយយកទីក្រុងធំៗរបស់អ៊ុយក្រែន ក្នុងរយៈពេលជាង ៤ សប្តាហ៍ នៃការលុកលុយរបស់ពួកគេ ហើយពួកគេកំពុងងាកទៅរកការបំផ្លិចបំផ្លាញ នៅតំបន់លំនៅដ្ឋានរបស់ពលរដ្ឋ ដោយប្រើការវាយប្រហារតាមអាកាស មីស៊ីលរយៈចម្ងាយឆ្ងាយ និងកាំភ្លើងធំ។ ឥឡូវនេះកំពង់ផែ Mariupol ភាគខាងត្បូង បានក្លាយជាចំណុចស្នូលនៃការវាយលុករបស់រុស្សី ហើយភាគច្រើនស្ថិតនៅក្នុងការបំផ្លិចបំផ្លាញ ខណៈមានសាកសពខ្លះនៅដេកពាសពេញតាមដងផ្លូវនៅឡើយ ប៉ុន្តែការវាយប្រហារក៏ត្រូវបានគេរាយការណ៍ថា កាន់តែខ្លាំងឡើងលើទីក្រុងទី Kharkiv កាលពីថ្ងៃចន្ទផងដែរ។ កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា

    March 22, 2022
  • អន្តរជាតិ

    យោងតាមទូរទស្សន៍រដ្ឋចិន CCTV បានឱ្យដឹងថា យន្តហោះ Boeing-737 មួយគ្រឿង ដែលដឹកអ្នកដំណើរចំនួន ១៣៣ នាក់ បានធ្លាក់នៅលើភ្នំមួយក្នុងតំបន់ Guangxi ភាគខាងត្បូងប្រទេសចិន នៅរសៀលថ្ងៃច័ន្ទ ទី២១ ខែមីនា ឆ្នាំ២០២២ ខណៈអគ្គីភ័យដោយសារការធ្លាក់នោះ គឺអាចមើលឃើញបាននៅកន្លែងធ្លាក់ផ្ទាល់តែម្ដង។ ទូរទស្សន៍ CCTV បានរាយការណ៍ថា ក្រុមជួយសង្គ្រោះកំពុងធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ប៉ុន្តែចំនួនអ្នកស្លាប់នៅមិនទាន់អាចកំណត់បាននៅឡើយទេ។ យោងតាមការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានឱ្យដឹងថា ជើងហោះហើរ MU5735 របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines បានចេញដំណើរពីទីក្រុង Kunming ទៅកាន់ទីក្រុងក្វាងចូវ ហើយបានបាត់ដំណឹង បន្ទាប់ពីចេញដំណើរនៅថ្ងៃដដែល៕

    March 21, 2022