autoadmin
  • អន្តរជាតិ

    អ៊ុយក្រែនបាននិយាយថា កិច្ចចរចាជុំទី២ រវាងអ្នកចរចាមកពីទីក្រុងគៀវ និងទីក្រុងមូស្គូ នឹងប្រព្រឹត្តទៅនៅក្នុងប្រទេសទួរគី ចាប់ពីថ្ងៃច័ន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ អ្នកចរចា និងជាអ្នកនយោបាយអ៊ុយក្រែន លោក David Arakhamia បានសរសេរនៅលើ Facebook របស់គាត់ថា៖«ថ្ងៃនេះ ក្នុងអំឡុងពេលនៃការចរចាជាវីដេអូមួយផ្សេងទៀត ភាគីទាំង ២ បានសម្រេចចិត្តជួបគ្នាដោយផ្ទាល់នៅក្នុងប្រទេសទួរគី នៅថ្ងៃទី២៨-៣០ ខែមីនា»។ ជម្រាបដែរថា រុស្ស៊ី និងអ៊ុយក្រែន បានបរាជ័យនៅក្នុងកិច្ចចរចាថ្នាក់កំពូលលើកដំបូងរបស់ពួកគេ ដែលធ្វើឡើងនៅថ្ងៃទី១០ ខែមីនា នៅទីក្រុង

    March 28, 2022
  • កូវីដ-១៩

    ប្រទេសចិនបានប្រកាសពីការបិទខ្ទប់ទីក្រុងសៀងហៃជា ២ ដំណាក់កាល ក្នុងរយៈពេល ៩ ថ្ងៃ ខណៈដែលអាជ្ញាធរកំពុងអនុវត្តការធ្វើតេស្តជំងឺជាទ្រង់ទ្រាយមួយ បន្ទាប់ពីមានការកើនឡើងករណីថ្មីៗនៃជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់នេះ បានប្រយុទ្ធប្រឆាំងនឹងរលកថ្មីនៃការឆ្លងជំងឺ COVID-19 អស់រយៈពេលជិត ១ខែ មកហើយ បើទោះបីជាចំនួនករណីមិនខ្ពស់ ដោយគិតទៅតាមស្តង់ដារអន្តរជាតិក៏ដោយ។ កន្លងមកអាជ្ញាធរបានជំទាស់លើការបិទខ្ទប់ទីក្រុងដែលមានប្រជាជន ២៥ លាននាក់មួយនេះ ដើម្បីជៀសវាងការធ្វើឱ្យសេដ្ឋកិច្ចមានអស្ថិរភាព។ ប៉ុន្តែបន្ទាប់ពីទីក្រុងសៀងហៃបានកត់ត្រាចំនួនករណីខ្ពស់បំផុតប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃសៅរ៍ (២,៦៧៨ ករណី) អាជ្ញាធរហាក់ដូចជាបានផ្លាស់ប្តូររបៀបនៃការទប់ស្កាត់ជំងឺរាតត្បាតនេះវិញ។ ការបិទខ្ទប់នឹងកើតឡើងជា ២ ដំណាក់កាល ដោយផ្នែកខាងកើតនៃទីក្រុងស្ថិតនៅក្រោមការរឹតបន្តឹង ចាប់ពីថ្ងៃច័ន្ទនេះ រហូតដល់ថ្ងៃទី០១ ខែមេសា និងផ្នែកខាងលិចចាប់ពីថ្ងៃទី០១-៥

    March 28, 2022
  • អន្តរជាតិ

    ទាហាន​រុស្ស៊ី​បាន​ចាប់​ផ្តើម​លុកលុយ​អ៊ុយក្រែន​កាល​ពី​មួយ​ខែ​មុន ប៉ុន្តែការរីកចម្រើនរបស់ពួកគេបានធ្លាក់ចុះ នៅពេលដែលពួកគេប្រឈមមុខនឹងការតស៊ូរបស់ពលរដ្ឋអ៊ុយក្រែន។ ឥឡូវនេះ ទាហាន​រុស្ស៊ី​អាចនឹងប្តូរទៅគោលដៅកំណត់បន្ថែមទៀត ខណៈបានបន្តឡោមព័ទ្ធទីក្រុង Mariupol ភាគអាគ្នេយ៍ ទោះបីជាកងទ័ពនៅក្នុងតំបន់ផ្សេងទៀតត្រូវបានដកថយក៏ដោយ។ លោក Sergei Rudskoy អនុប្រធានទី១ នៃអគ្គសេនាធិការយោធារុស្ស៊ី បាននិយាយថា ទោះបីជាមានការយឺតយ៉ាវក៏ដោយ ប៉ុន្តែការលុកលុយនឹងប្រព្រឹត្តទៅតាមផែនការ។ លោក Rudskoy បាននិយាយថា គោលបំណងសំខាន់នៃដំណាក់កាលដំបូងនៃប្រតិបត្តិការ គឺបានជោគជ័យ ហើយសក្ដានុពល​ប្រយុទ្ធ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន​ត្រូវ​បាន​កាត់​បន្ថយ​គួរ​ឱ្យ​កត់​សម្គាល់។ គាត់បាននិយាយថា ទាហានរបស់គាត់នឹងផ្តោតលើការសម្រេចបាននូវអ្វីដែលគាត់ហៅថា «គោលដៅសំខាន់» នោះគឺជាការរំដោះតំបន់ Donbass នៅភាគអាគ្នេយ៍។ មន្ត្រីការពារជាតិអាមេរិកដែលមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថា កងកម្លាំងកំពុងព្យាយាមធ្វើឱ្យភាគខាងកើតអ៊ុយក្រែននៅដាច់ពីគេ ដើម្បីជាយុទ្ធសាស្ត្រចរចាដ៏មានសក្តានុពល។ មន្ត្រីរូបនេះបាននិយាយថា  ទាហានរុស្ស៊ីបានបញ្ឈប់ការខិតជិតរបស់ពួកគេទៅកាន់រដ្ឋធានី

    March 26, 2022
  • អន្តរជាតិ

    អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ពាក្យបណ្តឹងដ៏ធំសម្បើមមួយ កាលពីថ្ងៃព្រហស្បតិ៍ ប្រឆាំងនឹងលោកស្រី ហ៊ីឡារី គ្លីនតុន គណៈកម្មាធិការជាតិប្រជាធិបតេយ្យ និងមនុស្សចំនួន ២៦ នាក់ផ្សេងទៀត ក៏ដូចជាអង្គភាពនានា ដែលរូបគាត់បានអះអាងថា បានសមគំនិតគ្នាធ្វើឱ្យខូចដល់យុទ្ធនាការឃោសនាបោះឆ្នាំ២០១៦ របស់គាត់ ជាមួយនឹងការចងភ្ជាប់រូបគាត់ទៅនឹងប្រទេសរុស្ស៊ី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ ពាក្យបណ្តឹងនោះបានដាក់ឈ្មោះបុគ្គលជាច្រើន ដោយរួមទាំងអតីតនាយក FBI លោក James Comey និងមន្រ្តី FBI ផ្សេងទៀត, ចារកម្មអង់គ្លេសចូលនិវត្តន៍លោក Christopher Steele និងសហការីរបស់គាត់ និង​ទីប្រឹក្សា​យុទ្ធនាការ​លោកស្រី គ្លីនតុន

    March 25, 2022
  • អន្តរជាតិ

    រដ្ឋបាលទីក្រុងបាងកក (BMA) នឹងពិចារណាគ្នានៅថ្ងៃចន្ទ ដើមសប្ដាហ៍ក្រោយនេះ ថាតើត្រូវអនុញ្ញាតឱ្យមានសកម្មភាពលេងបាញ់ទឹក នៅលើផ្លូវ Khao San ក្នុងអំឡុងពេលសង្ក្រាន្តចូលឆ្នាំថ្មី តាមការស្នើសុំរបស់ប្រតិបត្តិករអាជីវកម្មដែរ ឬទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ ។ ប្រតិបត្តិករអាជីវកម្មនៅផ្លូវ Khao San ដែលជាតំបន់ប្រមូលផ្ដុំអ្នកទេសចរណ៍ដ៏ពេញនិយម និងកន្លែងទេសចរណ៍ក្នុងខេត្តផ្សេងទៀតដូចជា ឈៀងម៉ៃ, ភូកេត និង ប៉ាតាយ៉ា កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ញត្តិរួមគ្នាមួយ ទៅកាន់មជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព COVID-19 (CCSA) ដើម្បីសុំឱ្យមានការបន្ធូរបន្ថយលើការហាមឃាត់នេះ។ គួររំលឹកផងដែរថា CCSA បានបើកភ្លើងបៃតងឱ្យមានការប្រារព្ធបុណ្យសង្ក្រាន្តឆ្នាំថ្មី ប៉ុន្តែហាមឃាត់មិនឱ្យមានការលេងជះទឹក ឬ

    March 25, 2022
  • អន្តរជាតិ

    ក្រសួងការបរទេសជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុននឹងបង្កកទ្រព្យសម្បត្តិរបស់បុគ្គលរុស្ស៊ីចំនួន ២៥ នាក់បន្ថែមទៀត និងហាមឃាត់ការនាំចេញនានាទៅកាន់អង្គការចំនួន ៨១ របស់រុស្ស៊ី។ កាលពីថ្ងៃព្រហស្បតិ៍ នាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយថា ប្រទេសជប៉ុននឹងដំណើរការជំហានជាបន្ដបន្ទាប់ ដើម្បីដកប្រទេសរុស្ស៊ីចេញពីស្ថានភាពពាណិជ្ជកម្មដែលជប៉ុនពេញចិត្តបំផុត និងដើម្បីទប់ស្កាត់រុស្ស៊ី ពីការគេចពីទណ្ឌកម្មហិរញ្ញវត្ថុដោយប្រើទ្រព្យសម្បត្តិឌីជីថល៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ

    March 25, 2022
  • អន្តរជាតិ

    ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងអន្តរទ្វីបប្រភេទថ្មី Hwasong-17 កាលពីថ្ងៃព្រហស្បតិ៍។ កាសែត Rodong Sinmun របស់គណបក្សកាន់អំណាច ដែលចេញផ្សាយកាលពីថ្ងៃសុក្រ បានរាយការណ៍ថា មីស៊ីលនេះត្រូវបានបាញ់នៅចំពោះមុខមេដឹកនាំប្រទេសគឺលោក Kim Jong Un ហើយវាជា​លើក​ទី​មួយ​ហើយ ​ដែល​កូរ៉េខាងជើង​បាន​ប្រកាស ពីការ​បាញ់​មីស៊ីល​ប្រភេទ Hwasong-17 ។ កាសែតនេះនិយាយថា វាត្រូវបានបាញ់តាមការណែនាំរបស់លោក Kim ចេញពីអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុង Sunan ឆ្ពោះទៅសមុទ្រជប៉ុនកាលពីថ្ងៃព្រហស្បតិ៍។ មីស៊ីល Hwasong-17 បានហោះលើគន្លងដែលគេហៅថា lofted ដែលមានមុំបាញ់ខ្លាំងជាងធម្មតា។ មីស៊ីលបានផ្លោងដល់កម្ពស់ ៦,២៤៨.៥ គីឡូម៉ែត្រ ហើយបានធ្វើដំណើរបានចម្ងាយ

    March 25, 2022
  • អន្តរជាតិ

    កូរ៉េ​ខាង​ជើង​បានបាញ់​សាកល្បង​​មីស៊ីល​អន្តរទ្វីប (ICBM) ជា​លើក​ដំបូងបំផុត ​គិត​ចាប់​តាំង​ពី​ឆ្នាំ២០១៧​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ មន្ត្រី​ជប៉ុន​បាន​ប៉ាន់​ប្រមាណ​ថា វា​បាន​ហោះ​បាន​ចម្ងាយ ១ ១០០ គីឡូម៉ែត្រ (៦៨៤ ម៉ាយ) ហើយបាន​ធ្លាក់​ក្នុង​ដែន​ទឹក​ជប៉ុន​ បន្ទាប់​ពី​ហោះ​បាន​ជាង​មួយ​ម៉ោង។ មីស៊ីល ICBM អាចធ្វើដំណើរបានរាប់ពាន់គីឡូម៉ែត្រលើគន្លងស្តង់ដារ ហើយតាមទ្រឹស្តីអាចទៅដល់សហរដ្ឋអាមេរិកឯណោះ ខណៈកូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​យ៉ាង​គគ្រឹកគគ្រេង ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបាននិយាយថា ការសាកល្បងមួយចំនួន ដែលទីក្រុងព្យុងយ៉ាងអះអាងថា ជាការបាញ់បង្ហោះផ្កាយរណប គឺជាការសាកល្បងប្រព័ន្ធ ICBM ។ យោងតាមមន្ត្រីជប៉ុនបានឱ្យដឹងថា មីស៊ីលដែលបាញ់នៅថ្ងៃព្រហស្បតិ៍នេះ បានឈានដល់កម្ពស់ជាង ៦

    March 24, 2022
  • អន្តរជាតិ

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឱ្យមានការតវ៉ាជាសកល ដើម្បីប្រារព្ធខួប ១ខែ ចាប់តាំងពីយោធារុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន។ នៅក្នុងវីដេអូថ្មីចុងក្រោយបង្អស់របស់គាត់ លោក Zelensky បានធ្វើការអង្វរទៅមនុស្សជុំវិញពិភពលោក ឱ្យចេញមកតាមដងផ្លូវនៅថ្ងៃព្រហស្បតិ៍ ហើយបង្ហាញពីសាមគ្គីភាពជាមួយអ៊ុយក្រែន។ គាត់បាននិយាយថា៖«មកពីការិយាល័យរបស់អ្នក ផ្ទះរបស់អ្នក សាលារៀន និងសាកលវិទ្យាល័យរបស់អ្នក មកក្នុងនាមសន្តិភាព មកជាមួយនិមិត្តសញ្ញាអ៊ុយក្រែន ដើម្បីគាំទ្រអ៊ុយក្រែន គាំទ្រសេរីភាព គាំទ្រជីវិត»។ លោក Zelensky បាន​និយាយ​ថា រុស្ស៊ី​មិន​ត្រឹម​តែ​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​អ៊ុយក្រែននោះ​ទេ ប៉ុន្តែ​ប្រឆាំង​នឹង​សេរីភាព​របស់​ប្រជាជន​នៅ​គ្រប់​ទីកន្លែង។ សុន្ទរកថារបស់លោក Zelensky បានកើតឡើងប៉ុន្មានម៉ោង នៅមុនពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងប្រ៊ុចសែល ជាកន្លែងដែលប្រទេសលោកខាងលិចត្រូវបានគេរំពឹងថា នឹងយល់ព្រមលើការបញ្ជូនកម្លាំងបន្ថែម ទៅកាន់អឺរ៉ុបកណ្តាល

    March 24, 2022
  • អន្តរជាតិ

    អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye បានចាកចេញពីមន្ទីរពេទ្យនៅថ្ងៃព្រហស្បតិ៍នេះផ្ទាល់ ក្រោយរយៈពេល ៣ខែ បន្ទាប់ពីលោកស្រីត្រូវបានដោះលែងពីពន្ធនាគារ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។ រំលឹកផងដែរថា អតីតប្រធានាធិបតីដែលមានអាយុ ៧០ ឆ្នាំរូបនេះ បានចំណាយពេលជិត ៥ឆ្នាំ នៅក្នុងពន្ធនាគារ ក្រោយរូបគាត់ត្រូវបានគេរកឃើញថា មានពិរុទ្ធទាក់ទងនឹងអំពើពុករលួយ ដែលសូម្បីតែប្រធានក្រុមហ៊ុន Samsung និង Lotte ក៏ជាប់ពន្ធនាគារដូចគ្នាផងដែរ។ លោកស្រី Park បានក្លាយជាមេដឹកនាំបក្សប្រជាធិបតេយ្យដំបូងគេបង្អស់ដែលត្រូវបានដកហូតតំណែង នៅពេលដែលតុលាការធម្មនុញ្ញ បានអនុម័តឱ្យមានការបោះឆ្នោតទម្លាក់រូបគាត់នៅក្នុងឆ្នាំ២០១៧។ លោកស្រី Park Geun-hye បានប្រាប់ទៅអ្នកគាំទ្ររាប់រយនាក់ នៅពេលដែលគាត់បានទៅដល់ផ្ទះរបស់គាត់ នៅឯទីក្រុង Daegu

    March 24, 2022