- autoadmin
- អន្តរជាតិ
ផលិតកររបស់កម្មវិធីពានរង្វាន់ Oscar គឺលោក Will Packer បាននិយាយថា ប៉ូលីសនៃទីក្រុង Los Angeles បានត្រៀមរួចជាស្រេច ដើម្បីនឹងចាប់ខ្លួនតារាសម្ដែង Will Smith បន្ទាប់ពីគាត់បានទះកំផ្លៀងតារាកំប្លែង Chris Rock នៅលើឆាកប្រគល់ពានរង្វាន់របស់ស្ថាប័នមួយនេះ។ លោក Smith អាយុ ៥៣ឆ្នាំ ប្រឈមមុខនឹងច្បាប់ចំពោះទង្វើរបស់គាត់ នៅពេលដែលតារាសម្ដែងរូបនេះ មានការប៉ះទង្គិចគ្នាជាមួយលោក Rock ជុំវិញការនិយាយពាក្យមិនសមរម្យរបស់លោក Rock មកលើនាង Jada Pinkett ដែលជាភរិយារបស់លោក Smith កាលពីថ្ងៃអាទិត្យ ទី២៧ ខែមីនា ឆ្នាំ២០២២
April 1, 2022 - អន្តរជាតិ
រដ្ឋាភិបាលថៃបានប្រកាសថា ការធ្វើដំណើររវាងខេត្តនានាត្រូវបានអនុញ្ញាតក្នុងអំឡុងពិធីបុណ្យសង្ក្រាន្ត ប៉ុន្តែអ្នកដែលមានហានិភ័យ គួរធ្វើតេស្តអង់ទីហ្សែនរហ័ស (ATK) មុនពេលធ្វើដំណើរ។ សេចក្តីប្រកាសរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 (CCSA) ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ហើយបានចុះផ្សាយក្នុង Royal Gazette កាលពីថ្ងៃព្រហស្បតិ៍។ វាបានបន្ថែមថា មនុស្សស្ថិតនៅក្នុងក្រុមដែលមានហានិភ័យ ជាពិសេសមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃ គួរតែត្រូវបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹងជំងឺ COVID-19 រួមទាំងការចាក់ដូសជំរុញ ដើម្បីការពារការឆ្លងជំងឺ COVID-19 ក្នុងអំឡុងពេលជួបជុំគ្រួសារ។ ជាមួយគ្នានេះ CCSA ក៏បានអនុញ្ញាតឱ្យមានសកម្មភាពបុណ្យសង្រ្កាន្តផងដែរ នៅតាមតំបន់ដែលកំណត់ដោយការិយាល័យសុខភាពសាធារណៈខេត្ត។ សកម្មភាពដែលត្រូវបានអនុញ្ញាត រួមមាន៖ ការស្រង់ទឹកលើរូបព្រះពុទ្ធ និងព្រឹទ្ធាចារ្យ
April 1, 2022 - ព័ត៌មានជាតិ
នរណាខ្លះដែលអានសៀវភៅហើយងងុយគេងលើកដៃឡើង! ប្រាកដណាស់ថា មិនមែនទាំងអស់គ្នាទេដែលអានសៀវភៅហើយប្រាកដជាងងុយគេង ប៉ុន្តែក៏មានបងប្អូនមួយចំនួនដែរមែនទេ ដែលតែងអានសៀវភៅហើយងងុយគេង ថ្ងៃនេះយើងមានទិន្នន័យសរុបមកចែកជូន តោះយើងនាំគ្នាមកមើលទាំងអស់គ្នា៖ -ងងុយគេងស្រាប់ហើយ៖ ពេលខ្លះរាងកាយយើងសម្រាកមិនបានគ្រប់គ្រាន់ ប៉ុន្តែត្រូវបង្ខំចិត្តបើកភ្នែកប្រឹងអានដើម្បីប្រឡង រឺ ធ្វើរបាយការណ៍ -អត្ថន័យនៃប្រធានបទមិនមានអ្វីដែលគួរអោយចាប់អារម្មណ៍ ទើបបណ្តាលអោយយើងធុញ ហើយការធុញនេះឯងជំរុញអោយខួរក្បាលដើរ ទើបបណ្តាលអោយងងុយគេង -កែវភ្នែកត្រូវបានប្រើការធ្ងន់ កែវភ្នែកដែលត្រូវប្រឹងសម្លឹងចុះឡើងហើយវាក៏ធ្វើការស្របពេលជាមួយនឹងខួរក្បាលដែលប្រឹងគិតប្រឹងបក និងសរុបអត្ថន័យនៃអត្ថបទដែលយើងបានអាន នៅពេលដែលមុខងារទាំងពីរត្រូវប្រើការធ្ងន់វានឹងកើតជាអាការៈទន់ភ្នែកចង់បិទនេះឯង – រាល់ពេលដែលអានសៀវភៅតែស្ថិតក្នុងឥរិយាបទស្រួល ដូចជា អានលើគ្រែ លើសាឡុង នៅពេលដែលរាងកាយបានសម្រាកនៅឥរិយាបទដែលស្រួលខ្លួន នោះសាច់ដុំត្រូវបានសម្រាកទើបបណ្តាលអោយមានអារម្មណ៍ថាងងុយគេងផងដែរ។ តើគួរធ្វើបែបណា ទើបមិនងងុយគេងនៅពេលដែលអានសៀវភៅ? គួរអានសៀវភៅរាល់ពេលដែលសម្រាកបានគ្រប់គ្រាន់ អានបញ្ចេញសម្លេងផងអានផង អាននៅកន្លែងដែលមានពន្លឺភ្លឺគ្រប់គ្រាន់ គួរអង្គុយអានលើកៅអី ទទួលទានទឹកក្នុងអំឡុងពេលដែលអានសៀវភៅ
April 1, 2022 - អន្តរជាតិប្រទេសជប៉ុននឹងពង្រីកការដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ជុំវិញការអភិវឌ្ឍន៍មីស៊ីលរបស់ប្រទេសនេះ
រដ្ឋាភិបាលជប៉ុននៅថ្ងៃសុក្រនេះ បានពង្រីកការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង ដោយធ្វើការបង្កកទ្រព្យសម្បត្តិរបស់អង្គការរុស្ស៊ីចំនួន ៤ និងបុគ្គលចំនួន ៩នាក់ របស់កូរ៉េខាងជើង សម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុន លោក Hirokazu Matsuno លេខាធិការខុទ្ទកាល័យបាននិយាយថា វិធានការដែលបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅពេលព្រឹកនេះ និងចូលជាធរមាននៅថ្ងៃដដែលនោះ ដែលវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ក្នុងការដោះស្រាយបញ្ហាយ៉ាងទូលំទូលាយពាក់ព័ន្ធនឹងកូរ៉េខាងជើង៕ អត្ថបទ៖ លីដា ប្រភព៖ CGTN
April 1, 2022 - អន្តរជាតិ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដែលទាមទារឱ្យប្រទេស «អមិត្ត» ត្រូវបង់ប្រាក់សម្រាប់ការនាំចេញឧស្ម័នធម្មជាតិពីប្រទេសរបស់គាត់ជាប្រាក់រូប (Ruble) ចាប់ពីថ្ងៃទី១ ខែមេសា តទៅ។ បញ្ជីប្រទេសអមិត្តរបស់រុស្ស៊ីរួមមាន៖ សហរដ្ឋអាមេរិក ប្រជាជាតិអឺរ៉ុប និងជប៉ុន។ លោក ពូទីន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចសន្យាដែលមានស្រាប់ក៏នឹងត្រូវបញ្ឈប់ ប្រសិនបើអ្នកទិញមិនធ្វើតាម។ ប៉ុន្តែតាមការអនុវត្តជាក់ស្តែង អ្នកទិញនៅតែអាចបង់ជារូបិយប័ណ្ណបរទេសបាន។ ក្រឹត្យនេះបានបញ្ជាក់ថា អ្នកទិញត្រូវតែបើកគណនីរូបិយប័ណ្ណបរទេស និងប្រាក់ «រូប» នៅធនាគារ Gazprombank របស់រុស្ស៊ី ដែលនឹងបំប្លែងការផ្ទេររូបិយប័ណ្ណបរទេសរបស់ពួកគេ ទៅជាប្រាក់ «រូប» ដើម្បីធ្វើការទិញ។ ការផ្លាស់ប្តូរនេះត្រូវបានគេជឿថា ជាការប៉ុនប៉ងធ្វើឱ្យប្រាក់ «រូប» ឥទ្ធិពលឡើងវិញ ខណៈដែលតម្លៃប្រាក់
April 1, 2022 - អន្តរជាតិ
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយកាលពីថ្ងៃពុធថា ភាគីរុស្ស៊ី និងអ៊ុយក្រែន នឹងបន្តកិច្ចចរចាសន្តិភាពរបស់ពួកគេឡើងវិញ តាមរយៈវីដេអូពីចម្ងាយ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីជុំចុងក្រោយនៃការចរចាត្រូវបានបញ្ចប់នៅក្នុងប្រទេសទួរគី។ អ្នកចរចាអ៊ុយក្រែនលោក David Arakhamia បាននិយាយនៅក្នុងការបង្ហោះតាមអ៉ីនធឺណិតថា អ៊ុយក្រែនបានស្នើមេដឹកនាំប្រទេសទាំង ២ គួរតែជួបគ្នា ប៉ុន្តែរុស្ស៊ីបានឆ្លើយតបដោយនិយាយថា ការងារបន្ថែមទៀតដែលត្រូវតែធ្វើឱ្យរួចរាល់ ទៅតាមសេចក្តីព្រាងសន្ធិសញ្ញាដែលភាគីទាំង ២ ដាក់ឡើង។ រំលឹកដែរថា កិច្ចចរចាវាងភាគីអ៊ុយក្រែន និងរុស្ស៊ី នៅក្នុងប្រទេសទួរគី បានបញ្ចប់នៅថ្ងៃអង្គារ ទី២៩ ខែមីនា ប៉ុន្មានថ្ងៃមុននេះ ជាមួយនឹងសញ្ញាវិជ្ជមានមួយចំនួន នៅក្នុងកិច្ចចរចារយៈពេល ២ថ្ងៃ រវាងភាគីទាំងពីរ។ ប៉ុន្តែទោះបីជាកិច្ចចរចាមានសញ្ញាវិជ្ជមាន
March 31, 2022 - អន្តរជាតិ
Singapore Airlines ប្រកាសដាស់តឿនអោយអ្នកដំណើរប្រយ័ត្នបញ្ជីអ្នកប្រើប្រាស់ គណនីហ្វេសបុកក្លែងក្លាយ ដោយមានការក្លែងបន្លំឈ្មោះក្រុមហ៊ុនអាកាសចរណ៍ដើម្បីលួចទិន្នន័យផ្ទាល់ខ្លួន ដោយក្រុមហ៊ុនអាកាសចរណ៍បានថ្លែងថា ការក្លែងបន្លំនេះគឺដើម្បីលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិនជន ព្រមទាំងធ្វើការទំនាក់ទំនងទៅកាន់អតិថិជន ដើម្បីផ្តល់នៅសេវា កក់សំបុត្រហោះហើរ។ ខាងក្រុមហ៊ុនអាកាសចរណ៍បានធ្វើការ Report ទៅកាន់ក្រុមហ៊ុនហ្វេសបុករួចហើយ ដើម្បីអោយក្រមហ៊ុនហ្វេសបុកធ្វើការបិទផេកក្លែងក្លាយនេះ ព្រមទាំងបញ្ជាក់ប្រាប់អោយអតិថិជនពិចារណាអោយបានល្អិតល្អន់ក្នុងការបើកបង្ហាញនៅទិន្នន័យផ្ទាល់ខ្លួន និងធ្វើការប្រើប្រាស់ website Application របស់ក្រុមហ៊ុនអាកាសចរណ៍តែប៉ុណ្ណោះ។ ចំណែកអតិថិនជនដែលត្រូវបានផេកក្លែងក្លាយនេះបោកអោយទូទាត់លុយទៅកាន់ផេកនេះមុន អាចអញ្ជើញទៅដាក់ពាក្យបណ្តឹងនៅឯបុស្តិ៍ប៉ូលីសជាបន្ទាន់។ ការប្រកាសនេះបានកើតឡើងក្រោយពេលដែល ប្រទេសសឹង្ហបុរីប្រកាសបើកប្រទេសទទួលអ្នកដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ដូស អាចធ្វើដំណើរចូលប្រទេសបានដោយមិនចាំបាច់ «ចត្តាឡីស័ក» ដែលធ្វើអោយមានអ្នកដំណើរធ្វើការកក់សំបុត្រហោះហើរចំនួនច្រើន៕ អត្ថបទ៖ Bee ប្រភព៖ thairate
March 31, 2022 - អន្តរជាតិ
តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីមានសេចក្តីរាយការណ៍មកថា សហរដ្ឋអាមេរិកគ្រោងនឹងចាត់វិធានការថ្មី ដើម្បីបញ្ចុះតម្លៃប្រេងដែលកំពុងឡើងថ្លៃខ្លាំង ក្នុងប៉ុន្មានរយៈពេលចុងក្រោយនេះ។ រដ្ឋបាលរបស់លោក បៃដិន ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការបញ្ចេញប្រេងរហូតដល់ ១៨០ លានបារ៉ែល ក្នុងប៉ុន្មានខែខាងមុខនេះ ពីឃ្លាំងប្រេងបម្រុង Strategic Petroleum Reserve របស់ខ្លួន។ ប្រសិនបើវាត្រូវបានបញ្ជាក់មែននោះ វានឹងក្លាយជាការបញ្ចេញប្រេងដ៏ធំបំផុតមិនធ្លាប់មាន ចាប់តាំងពីប្រេងបំរុងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤។ ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ បានក្លាយជាបញ្ហានយោបាយដ៏សំខាន់នៅក្នុងសហរដ្ឋអាមេរិក មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិ ក្នុងខែវិច្ឆិកាឈានជិតមកដល់។ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម សេតវិមានបាននិយាយថា លោក ចូ បៃដិន នឹងថ្លែងសុន្ទរកថានៅម៉ោង ១៣:៣០ នាទី ម៉ោងក្នុងស្រុក (១៧:៣០ GMT)
March 31, 2022 - សិល្បៈ
អ្នកនាង Kwan jeap រៀបរាប់ពីដំណើរដើមទងដែលបានក្លាយទៅជា អ្នកចាត់ការផ្ទាល់ខ្លួនរបស់កំពូលតារាស្រី Chompoo araya បង្ហើបប្រាប់ទាំងទឹកភ្នែកអំពីអារម្មណ៍រំភើបដែលបានមើលថែគ្នា ក្រោយពីបានស្តាប់ហើយធ្វើអោយមហាជនអួលដើមករផងដែរ។ ដោយអ្នកចាត់ការផ្ទាល់ខ្លួនរបស់កំពូលតារាល្បីបានរៀបរាប់ពី ចំណុចចាប់ផ្តើមដែលធ្វើអោយរូបនាងបានស្គាល់ជាមួយ អ្នកនាង Chompoo គឺ កាលនោះរូបនាងគឺត្រឹមតែជាបុគ្គលិកលក់គ្រឿងសំអាង ហើយអ្នកនាង Chompoo ក៏បានដើរចូលមកសួររូបនាងថា តើម្ស៉ៅផាត់នេះប្រើល្អរឺទេ? ក្រោយមកទៀតអ្នកនាង Chompoo ក៏បានអោយលេខទូរស័ព្ទទៅកាន់អ្នកនាង Kwan jeab ដោយបានប្រាប់ថា ប្រសិនបើមានផលិតផលគ្រឿងសំអាងមកថ្មីជួយខលប្រាប់ផង។ បន្ទាប់មកទៀត អ្នកនាង Kwan jeab បានប្រាប់ពីមូលហេតុដែលធ្វើអោយរូបនាងកាន់តែស្និតស្នាលជាមួយកំពូលតារាស្រី Chompoo araya នោះ
March 31, 2022 - អន្តរជាតិ
នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា លោកបានធ្វើឱ្យអស់ពីសមត្ថភាពរបស់លោកហើយ ប៉ុន្តែលោកក៏មិនអាចផ្គាប់ចិត្តអ្នករាល់គ្នាបានឡើយ។ លោកបាននិយាយថា លោកនឹងគោរពការសម្រេចចិត្តរបស់ម្ចាស់ឆ្នោតនៅក្នុងការបោះឆ្នោតខាងមុខនេះ មិនថាលទ្ធផលចេញមកយ៉ាងណានោះទេ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅវិមានរដ្ឋាភិបាលកាលពីថ្ងៃពុធ លោក ប្រាយុទ្ធ បាននិយាយថា៖«ខ្ញុំកំពុងព្យាយាមធ្វើការងាររបស់ខ្ញុំឱ្យអស់ពីសមត្ថភាព។ ទោះបីជាមានការរិះគន់ និងការប្រមាថមកលើរូបខ្ញុំក៏ដោយ ខ្ញុំមិនប្រកាន់ចំពោះនរណាម្នាក់ឡើយ… ខ្ញុំមិនអាចផ្គាប់ចិត្តអ្នកគ្រប់គ្នាបានទេ ប៉ុន្តែខ្ញុំត្រូវតែធ្វើសកម្មភាព ដើម្បីផលប្រយោជន៍របស់មនុស្សភាគច្រើន។ បើមានឱកាស ខ្ញុំនឹងបន្ត។ បើមិនអញ្ចឹងទេ ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញ។ ប៉ុណ្ណឹងឯង។» ទាក់ទងនឹងការធ្លាក់ចុះសេដ្ឋកិច្ច មកពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលបណ្តាលឱ្យតម្លៃប្រេងឥន្ធនៈកើនឡើង និងបន្ថែមសម្ពាធដែលកំពុងមានស្រាប់ពីការរាតត្បាតជំងឺ COVID-19 នៅក្នុងប្រទេសថៃ លោក ប្រាយុទ្ធ បាននិយាយថា៖«រដ្ឋាភិបាលកំពុងព្យាយាមដោះស្រាយបញ្ហា ទោះបីជាយើងប្រហែលជាមិនទាន់សម្រេចបាន
March 31, 2022












