- autoadmin
- អន្តរជាតិ
លោកស្រី Carrie Lam ដែលជាមេដឹកនាំកំពុងកាន់អំណាចរបស់ទីក្រុងហុងកុង បាននិយាយថា លោកស្រីនឹងមិនស្វែងរកអាណត្តិទី២ បន្ថែមទៀតនោះទេ។ រំលឹកដែរថា លោកស្រីគឺជានាយកប្រតិបត្តិរបស់ទីក្រុងហុងកុង នៅពេលដែលការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំរបស់ទីក្រុងនេះ បាននាំឱ្យប្រទេសចិនចេញច្បាប់សន្តិសុខជាតិយ៉ាងចម្រូងចម្រាស់បំផុត។ លោកស្រី Lam បានប្រាប់អ្នកសារព័ត៌មានថា គាត់សម្រេចចិត្តផ្តោតលើគ្រួសារវិញ ខណៈការប្រកាសរបស់លោកស្រី បានកើតឡើងមួយខែមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំបន្ទាប់របស់ហុងកុង។ រយៈពេលនៃការតែងតាំងបេក្ខភាពនឹងបញ្ចប់នៅថ្ងៃទី១៦ ខែមេសា ខាងមុខនេះ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានបេក្ខភាពណាមួយនាំមុខគួរឱ្យកត់សម្គាល់នោះទេ។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថា លោក John Lee Ka-chiu ដែលគាំទ្រដោយទីក្រុងប៉េកាំង នឹងឈរឈ្មោះជំនួសលោកស្រី Lam ។ ជម្រាបដែរថា លោក Lee
April 4, 2022 - អន្តរជាតិ
ប្រទេសចិនបានបញ្ជូនយោធា និងបុគ្គលិកថែទាំសុខភាពរាប់ពាន់នាក់ទៅកាន់ទីក្រុងសៀងហៃ ដើម្បីជួយអនុវត្តការធ្វើតេស្តរកជំងឺ COVID-19 សម្រាប់ពលរដ្ឋចំនួន ២៦ លាននាក់របស់ខ្លួន នៅថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២ នៅក្នុងការឆ្លើយតបផ្នែកសុខភាពសាធារណៈដ៏ធំបំផុតមិនធ្លាប់មានពីមុន។ អ្នកស្រុកខ្លះត្រូវបានគេសុំឱ្យក្រោកពីព្រឹកព្រលឹម ដើម្បីប្រញាប់ប្រញាល់មកធ្វើតេស្ដរកមេរោគ COVID-19 ឱ្យបានទាន់ពេលវេលា។ ប្រភពបាននិយាយថា កងទ័ពរំដោះប្រជាជន (PLA) កាលពីថ្ងៃអាទិត្យ បានបញ្ជូនបុគ្គលិកពេទ្យជាង ២,០០០ នាក់ ដែលត្រូវបានជ្រើសរើសចេញពីជួរកងទ័ពជើងគោក កងទ័ពជើងទឹក និងកម្លាំងគាំទ្រផ្នែកដឹកជញ្ជូន ធ្វើការរួមគ្នាទៅកាន់ទីក្រុងសៀងហៃ។ ខេត្តជាច្រើនដូចជា Jiangsu, Zhejiang និងប៉េកាំង ក៏បានបញ្ជូនបុគ្គលិកថែទាំសុខភាពទៅកាន់ទីក្រុងសៀងហៃ ដោយមានការប៉ាន់ប្រមាណថា ចំនួនបុគ្គលិកពេទ្យទាំងអស់នឹងមានលើសពី
April 4, 2022 - អន្តរជាតិ
ស៊ុតសូកូឡាម៉ាក Kinder Surprise ជាច្រើន ត្រូវបានប្រមូលយកមកវិញ នៅក្នុងចក្រភពអង់គ្លេស អៀរឡង់ និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ដោយសារតែការផ្ទុះឡើងនៃបាក់តេរី Salmonella ។ ទីភ្នាក់ងារស្ដង់ដារអាហារ (FSA) បាននិយាយថា ខ្លួនកំពុងណែនាំពលរដ្ឋកុំបរិភោគ ផលិតផលមួយចំនួនដែលមានតំណភ្ជាប់សក្តានុពលទៅនឹងបាក់តេរី Salmonella ខណៈក៏មានការរាយការណ៍មួយចំនួន ទាក់ទងនឹងករណីពុលជាមួយនឹងបាត់តេរីមួយនេះ។ ការព្រមាននេះអនុវត្តចំពោះផលិតផលដូចជា ស៊ុតសូកូឡា Kinder Surprise ទម្ងន់ ២០ក្រាម ដែលមានបរិមាណ ១ គ្រាប់ និង Kinder Surprise ទម្ងន់ ២០ក្រាម ដែលមានបរិមាណ ៣
April 4, 2022 - អន្តរជាតិ
ការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើប្រទេសរុស្ស៊ី មិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះកាន់តែឯកោនោះទេ ប៉ុន្តែសូម្បីតែផ្នែកខាងឱសថសាស្ត្រក៏រងសម្ពាធខ្លាំងដូចគ្នា។ ជាក់ស្ដែងពេលនេះ ពលរដ្ឋរុស្ស៊ីកំពុងរងការព្រមានទាក់ទងនឹងកង្វះខាតថ្នាំសង្កូវ នៅពេលដែលប្រទេសរបស់ខ្លួនប្រឈមនឹងការដាក់ទណ្ឌកម្មជាបន្ដបន្ទាប់។ ពោលគឺថ្នាំមួយចំនួនបានក្លាយជាវត្ថុពិបាករក នៅទូទាំងទីក្រុងមូស្គូ និងទីក្រុងផ្សេងៗទៀត ហើយបញ្ហានេះផងដែរ វាបានកើតមានឡើងតាំងតែពីដើមខែមីនាមកម៉្លេះ។ យ៉ាងណាក៏ដោយ អាជ្ញាធរសុខាភិបាលរុស្ស៊ីបាននិយាយថា វាគ្រាន់តែជាកង្វះខាតរយៈពេលខ្លីប៉ុណ្ណោះ ដោយសារតែពលរដ្ឋមានការភ្ញាក់ផ្អើល ចំពោះរឿងបរទេសដាក់ទណ្ឌកម្មមកលើរុស្ស៊ី។ រដ្ឋមន្ត្រីសុខាភិបាលរុស្ស៊ីលោក Mikhail Murashko បានអះអាងម្តងហើយម្តងទៀតថា ភាពអាចរកបាននៃឱសថមិនមែនជាបញ្ហានៅក្នុងប្រទេសនោះទេ ហើយលោកបានស្តីបន្ទោសបញ្ហានេះទៅលើភាពស្លន់ស្លោរបស់ពលរដ្ឋ។ លោកបាននិយាយថា តម្រូវការសម្រាប់ថ្នាំមួយចំនួនបានកើនឡើង ១០ដង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយគាត់បានជំរុញពលរដ្ឋកុំប្រមូលទិញថ្នាំទៅស្តុកទុក។ ការផ្គត់ផ្គង់ថ្នាំសង្កូវសម្រាប់រយៈពេល ១ ទៅ ១ឆ្នាំកន្លះ នៅក្នុងប្រទេសនេះ ត្រូវបានពលរដ្ឋប្រមូលទិញអស់ត្រឹមរយៈពេល ១
April 4, 2022 - អន្តរជាតិ
ក្លាយទៅជាប្រធានបទមួយដែលកំពុងល្បី ខណៈនៅក្នុងសង្គមអ្នកលេង Tiktok ម្នាក់ឈ្មោះថា @invrfoundwado បានផុសវិដេអូនាំអោយប្រិយមិត្តដែលលេង Tiktok មានការងឿងឆ្ងល់ទូទាំងសកលលោករហូតមានអ្នកចូលទៅមើលវីដេអូដែលនាងបានផុសច្រើនជាង ១៥.៣លាន view។ ដោយនៅក្នុងវីដេអូនោះដែរបានបង្ហាញអោយឃើញពីរូបភាពនៃ «ក្រចក» របស់នាងមានឆ្នូតក្រាសៗពណ៌ត្នោតរឺពណ៌ខ្មៅ ស្រដៀងទៅនឹងស្នាមជាំ ជាឆ្នូតបន្ទាត់ឈរនៅក្នុងបរិវេណផ្ទៃក្រចក។ ម៉ារៀ បានសង្កេតឃើញស្នាមនៅលើ «ក្រចក» ជាលើកដំបូងកាលពីឆ្នាំ២០១២ ដោយនៅពេលនោះក្រចកនាងមានពណ៍ស្លេកហើយមានរឹមពណ៍ខ្ចី លុះមួយឆ្នាំក្រោយមកវាក៏ក្លាយទៅជាឆ្នូតដែលមានពណ៌ត្នោត។ នាងបានឱ្យដឹងទៀតថា រូបនាងជាកីឡាករ ធ្វើអោយនាងត្រូវហាត់ប្រាណហើយជួបពេទ្យដើម្បីពិនិត្យសុខភាពរាល់ឆ្នាំ ដោយមិនមាននរណាបានសង្កេតមើលត្រង់ពណ៌ក្រចកនាងឡើយ រហូតមកទល់ពេលមួយកាលពីឆ្នាំ២០១៤ ពេទ្យបានសង្កេតឃើញហើយពោលថា៖ “អូ វាជារឿងមួយដ៏ចំឡែកណាស់ ប្រសិនបើនាងឃើញថាស្នាមឆ្នូតនោះធំជាងនេះ រឺដិតជាងនេះគួរតែទៅជួបពេទ្យដើម្បីពិនិត្យចុះ”។ ម៉ារៀបានប្រាប់ថា នាងមិនមានអាការៈឈឺ «ក្រចក»
April 4, 2022 - ព័ត៌មានជាតិ
ចាប់តាំងពីមានការផ្ទុះឡើងវីរុសកូវីដ-១៩ មក ការរស់នៅភាគច្រើនត្រូវបានផ្លាស់ប្ដូរ មិនថា ការងារ ការរៀនសូត ឬ ការកម្សាន្ត។ ក្នុងនោះដែរបើនិយាយពីការរៀនសូត្រវិញ ដើម្បីបង្ការពីការឆ្លងរីករាលដាល ជាពិសេសក្មេងៗតូចដែលត្រូវរៀននៅផ្ទះ។ ដូច្នេះហើយ នៅពេលដែលក្មេងៗមានពេលវេលានៅផ្ទះច្រើនឡើង ឱពុកម្តាយរឺអាណាព្យាបាលគួរយល់ដឹងពីវិធីមើកថែក្មេងៗនាសម័យកូវីដនេះ៖ តើឳពុកម្តាយត្រូវត្រៀមលក្ខណៈអ្វីខ្លះ? ១.គួរបែងចែក រឺឆ្លៀតពេលវេលារបស់ខ្លួនឯងអោយត្រូវទៅតាមតារាងកាលវិភាគសិក្សារបស់កូន ២.ក្រោយពីការរៀនអនឡាញត្រូវបានបញ្ចប់ ម្តាយឳពុកគួរឆ្លៀតពេលលេងកំសាន្តដើម្បីបង្កើនការចងចាំជាមួយកូនតាមរយៈការបង្កើតល្បែងកំសាន្តដែលទាក់ទងទៅនឹងការសិក្សាដូចជា លេងបូកលេខ ឆ្លើយសំណួរ គូសរូប ផាត់ពណ៍ ជាដើម ៣.ការជិះកង់ដើរលេងជាមួយកូន ការហែលទឹក លេងបាល់ ហាត់ប្រាណ ក៏អាចជួយអោយកូនមានសុខភាពល្អ ៤.បង្រៀនកូនអោយចេះជួយខ្លួនឯង រឺរៀនធ្វើអ្វីដោយខ្លួនឯងដូចជា ការទទួលទានអាហារដោយខ្លួនឯង ការងូតទឹក ដុសធ្មេញ
April 4, 2022 - អន្តរជាតិ
ថៃ៖ ប៉ូលិស ប៉ុស្តិ៍ក្នុងខេត្តលើយបានឱ្យដឹងថា ខ្លួនបានទទួលការសុំជំនួយពីក្មេងស្រី អាយុ១៨ឆ្នាំម្នាក់ឈ្មោះ អារ៉ាក់ដា ដោយនាងបានប្រាប់ថា ឆ្កែពូជភីតប៊ូលរបស់នាងនៅឯផ្ទះស្រ្តេសខ្លាំងវាបានរត់ចុះរត់ឡើងនិងកំពុងម៉ួម៉ៅហក់ខាំទ្វារដើម្បីចង់ចូលមកក្នុងផ្ទះ។ អារ៉ាក់ដា ដែលជាម្ចាស់ឆ្កែ មានការភិតភ័យយ៉ាងខ្លាំងដោយខ្លាចឆ្កែខាំ ទើបមិនហ៊ានចេញក្រៅផ្ទះ។ នៅពេលដែលប៉ូលិសបានមកដល់ផ្ទះក្មេងស្រីនោះ ប៉ូលិសបានអង្គុយចុះក្បែររបងផ្ទះរួចនិយាយលួងលោម ឆ្កែភីតប៊ូល ជាង១៥នាទី រហូតដល់ភីតប៊ូលចិត្តត្រជាក់ ស្ងាត់លែងម៉ួម៉ៅ បែរទៅជាមានអារម្មណ៍ល្អ រត់ចុះរត់ឡើងបានវិញ ទើបក្មេងស្រីដែលជាម្ចាស់ឆ្កែហ៊ានចេញមកក្រៅផ្ទះព្រមជាមួយនិងកូនឆ្កែភីតប៊ូល ២ក្បាលទៀត។ ក្មេងស្រីដែលជាម្ចាស់ឆ្កែបានរៀបរាប់អោយដឹងថា នាងបានចិញ្ចឹមឆ្កែពូជភីតប៊ូលចំនួន ៣ក្បាលចំណែក ១ក្បាលដែលនៅសុខៗស្រាប់តែម៉ួម៉ៅរត់ចុះរត់ឡើងខាំទ្វាផ្ទះនោះ មានអាយុ១៣ឆ្នាំ។ ក្មេងស្រីបាននិយាយទៀតថា ឆ្កែ ១ក្បាលនេះខ្វាក់ភ្នែកខាងស្តាំ ហើយមិនធ្លាប់មានអាការៈបែបនឹងពីមុនមកទេ។ ជាមួយគ្នានេះ ប៉ូលិសបានប្រាប់ថា អាចដោយសារតែវាស្រ្តេសទើបបានដាក់ទឹកអោយវាផឹក
April 4, 2022 - អន្តរជាតិ
ប្រាកដណាស់ជឿថា រឿងយល់សប្តិធ្លាក់ទឹក អ្នកណាៗក៏ធ្លាប់ជួបប្រទះម្ដងនៅក្នុងដំណេកដែរ ចុះអ្នកទាំងអស់គ្នាមានដែលឆ្ងល់ទេថា តើ យល់សប្តិបែបនេះ មានន័យដូចម្ដេច?? សម្រាប់បងប្អូនដែលយល់សប្តិថា «ធ្លាក់ទឹក» មានន័យថា អ្នកនឹងចាញ់ប្រៀបចំពោះបុគ្គលដែលអ្នកនឹកស្មានមិនដល់ ថាគេនឹងធ្វើបែបនឹងមកកាន់អ្នកបាន ថែមទាំងត្រូវមានរឿងដែលតម្រូវអោយអ្នកត្រូវចំណាយច្រើនទៀតផង៕ អត្ថបទ៖ Bee ប្រភព៖ bugaboo
April 4, 2022 - ព័ត៌មានជាតិ
ដោយសារតែបញ្ហាសាំងឡើងថ្លៃនាពេលបច្ចុប្បន្ននេះ មនុស្សម្នាជាច្រើនជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុដែលបង្ខំឱ្យពួកគេត្រូវកាត់បន្ថយចំណាយ។ យ៉ាងណាមិញ ថ្ងៃនេះដែរយើងមានក្បួនសន្សំសំចៃសាំងដែលអាចឃើញផលពិតៗមកចែករំលែកដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាឱ្យបានដឹង ដូចខាងក្រោម៖ ១.ត្រួតពិនិត្យខ្យល់កង់ឡាន គួរឆែកពិនិត្យមើលនិងបន្ថែមខ្យល់កង់ឡាន ខណៈពេលដែលសំបកកង់មិនក្តៅពេក រឺមុនពេលដែលត្រូវចេញដំណើរ ដោយសារតែសម្ពាធខ្យល់ធូរពេកក៏អាចធ្វើឲ្យរថយន្តស៊ីសាំងផងដែរ ព្រោះត្រូវប្រើកម្លាំងខ្លាំងជាងមុន ដើម្បីឲ្យរថយន្តបើកទៅមុខ។ ២.បេីកបរដោយល្បឿនថេរ មិនកន្ត្រាក់ ការជាន់នៅល្បឿនខ្លាំង រឺជាន់កប់ៗល្បឿន នឹងធ្វើអោយសាំងត្រូវបានស្រូបបញ្ចូលទៅកាន់ប្រព័ន្ធបង្កើនល្បឿនទៅតាមកម្លាំងនៃការប្រើល្បឿនរបស់យើង កាន់តែជាន់កាន់តែសុីសាំងនេះឯង។ ៣.ប្រើប្រព័ន្ធ GPS ការប្រើ GPS អោយជួយនាំផ្លូវនិងស្វែងរកគោលដៅដែលចង់ទៅជៀសវាងបញ្ហាកកស្ទះចរាចរណ៍ រឺជៀសវាងបញ្ហាវង្វេងផ្លូវ។ ៤.យកសម្ភារៈដែលមិនចាំបាច់ចេញ ដោយសារតែទំងន់នៃសម្ភារៈក្នុងឡានក៏ជាកត្តាមួយនៃការធ្វើអោយឡានត្រូវការបង្កើនល្បឿនច្រើនដល់២០% ប្រសិនបើធៀបទៅនឹងឡានដែលមិនដឹកសម្ភារៈរឺរបស់ធ្ងន់។ ៥.ជៀសការជាន់ហ្រ្វាំងញឹកញាប់ ការជាន់ហ្វ្រាំងញឹកញាប់ ធ្វើអោយគ្រឿងយន្តត្រូវការស្រូបយកបរិមាណសាំងច្រើនទៅៗទៅតាមការជាន់ហ្វ្រាំង ប្រសិនបើប្រទះឃើញផ្លូវខាងមុខកំពុងតែស្ទះគួរបន្ថយល្បឿនពីចំងាយដើម្បីកាត់បន្ថយការជាន់ហ្រ្វាំង។ ៦. មុននិងក្រោយដល់ដូចគ្នា ជាការពិតណាស់សម្រាប់បងប្អូនអ្នកបើកបរ
April 4, 2022 - អន្តរជាតិ
រដ្ឋអាជ្ញាកំពូលរបស់ប្រទេសអ៊ុយក្រែន គឺលោកស្រី Iryna Venedyktova បាននិយាយថា មានសាកសពចំនួន ៤១០ ត្រូវបានរកឃើញនៅក្នុងទីក្រុងនានា ដែលកងកម្លាំងរុស្ស៊ីចូលវាយលុកនៅជិតរដ្ឋធានី Kyiv ហើយការរកឃើញនេះដែរ គឺជាផ្នែកមួយនៃការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្រ្គាម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ។ អភិបាលក្រុង Bucha ដែលជាទីប្រជុំជនចម្ងាយ ២៣ ម៉ាយ ពីភាគពាយព្យនៃទីក្រុង Kyiv បានប្រាប់ថា មានអ្នកស្រុកចំនួន ៣០០ នាក់ ត្រូវបានគេសម្លាប់នៅក្នុងទីក្រុងរបស់គាត់ ខណៈដែលកងកម្លាំងមកពីតំបន់ Chechnya ដែលគ្រប់គ្រងដោយរុស្ស៊ី ក៏បានគ្រប់គ្រងទីតាំងនេះ។ លោកស្រី Venedyktova បាននិយាយថា
April 4, 2022












