- autoadmin
- អន្តរជាតិ
ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ដែលទទួលបន្ទុកលើការដាក់ទណ្ឌកម្មប្រទេសកូរ៉េខាងជើងបាននិយាយថា ការវាយប្រហារតាមអ៉ីនធឺណិត ជាពិសេសលើទ្រព្យសម្បត្តិរូបិយប័ណ្ណគ្រីបតូ គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសនេះ។ ក្រុមអ្នកជំនាញនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចងក្រងរបាយការណ៍នៃការរកឃើញរបស់ខ្លួន រហូតដល់ចុងខែមករា ហើយបានចេញផ្សាយវានៅថ្ងៃសុក្រ ដោយបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបន្តនាំចេញធ្យូងថ្ម និងផលិតផលផ្សេងទៀត តាមរយៈការផ្ទេរទំនិញពីកប៉ាល់ទៅកប៉ាល់ ដោយបំពានលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ប៉ុន្តែបរិមាណបានធ្លាក់ចុះក្នុងអំឡុងពេលជំងឺរាតត្បាត។ របាយការណ៍បាននិយាយថា ប្រទេសនេះបានលួចយ៉ាងហោចណាស់ ៥០ លានដុល្លារ ពីបណ្ដាញដោះដូររូបិយប័ណ្ណគ្រីបតូ នៅចន្លោះឆ្នាំ២០២០ និងពាក់កណ្តាលឆ្នាំ២០២១។ គណៈកម្មាការបានកត់សម្គាល់ឃើញថា កូរ៉េខាងជើងកំពុងមើលរំលងពីការដាក់ទណ្ឌកម្ម ដើម្បីជំរុញការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ វាបាននិយាយថា បច្ចេកវិទ្យាសម្រាប់ Hwasong-8 ដែលបានបាញ់បង្ហោះកាលពីខែកញ្ញាឆ្នាំមុន ដែលកូរ៉េខាងជើងអះអាងថា ជាមីស៊ីលលឿនជាងសំឡេង ទំនងជាទទួលបានពីពួក Hacker
April 2, 2022 - អន្តរជាតិ
តារាសម្តែងអាមេរិក Will Smith បានលាលែងពីកម្មវិធី Oscars Academy បន្ទាប់ពីរឿងរ៉ាវចម្រូងចម្រាស ដែលគាត់បានទះកំផ្លៀងតារាកំប្លែង Chris Rock នៅលើឆាករបស់កម្មវិធីនេះកាលពីសប្ដាហ៍មុន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ លោកបានបង្ហោះសារមួយថា៖«សកម្មភាពរបស់ខ្ញុំ នៅឯកម្មវិធីពានរង្វាន់ Academy Awards លើកទី៩៤ គឺគួរឱ្យតក់ស្លុត ឈឺចាប់ និងមិនអាចលើកលែងទោសបាន»។ គួររំលឹកដែរថា លោក Will Smith បានទះកំផ្លៀងលោក Chris Rock នៅនឹងមុខមហាជន ហើយនៅថ្ងៃដដែលនោះ លោកក៏ទទួលពានរង្វាន់តារាសម្តែងល្អបំផុត សម្រាប់តួនាទីរបស់គាត់នៅក្នុងរឿង «King Richard» ដែលគាត់ដើរតួជាឪពុករបស់តារាវាយកូនបាល់ Venus
April 2, 2022 - អន្តរជាតិ
រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន បានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ី និងបេឡារុស្ស ដែលជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន។ មន្ត្រីអាមេរិកកាលពីថ្ងៃសុក្របាននិយាយថា អង្គភាពរុស្ស៊ី និងបេឡារុស្សចំនួន ១២០ នៅក្នុងវិស័យការពារជាតិ អវកាស និងវិស័យផ្សេងទៀត នឹងត្រូវបានដាក់ទណ្ឌកម្មសម្រាប់ការទទួលបាន ឬប៉ុនប៉ងទទួលបានរបស់របរជាជំនួយដល់យោធារុស្ស៊ី និងបេឡារុស្ស។ វិធានការនេះធ្វើឱ្យចំនួនសរុបនៃអង្គភាពរុស្ស៊ី និងបេឡារុស្ស នៅក្នុងបញ្ជីទណ្ឌកម្មកើនឡើងរហូត ២៦០ អង្គភាព។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Gina Raimondo បាននិយាយថា ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងការវាយប្រហារអ៊ុយក្រែន បានធ្វើឱ្យប្រទេស និងសេដ្ឋកិច្ចរបស់ខ្លួននៅឆ្ងាយពីពាណិជ្ជកម្មពិភពលោក ហើយសកម្មភាពថ្មីៗចុងក្រោយនេះ គឺកាន់តែបន្ថែមភាពឯកោរបស់ខ្លួនថែមទៀត៕ អត្ថបទ៖
April 2, 2022 - ព័ត៌មានជាតិ
សម្រាប់មិត្តស្ត្រីហើយនិងបុរស ច្បាស់ជាមានការព្រួយបារម្មណ៍ចំពោះស្បែកខ្លះដែរហើយមែនទេ នៅពេលដែលឈានដល់រដូវក្តៅរឺអាកាសធាតុក្តៅ។ ដោយសារតែកម្តៅថ្ងៃអាចដុតបំផ្លាញស្បែកបណ្តាលអោយស្បែក ខ្មៅ ខ្លោច ហើយអាចបណ្តាលអោយ ស្បែកឡើងអាចជ៍រុយ ជាំមុខថែមទៀតផង តោះកុំបណ្តោយអោយបញ្ហានេះកើតឡើងចំពោះស្បែកយើងបានអី ដោយគ្រាន់តែអនុវត្តតាមក្បួនដូចខាងក្រោម៖ ១.លាបឡេការពារកម្តៅថ្ងៃរាល់ថ្ងៃ យើងត្រូវលាបឡេការពារកំដៅថ្ងៃ ទោះបីជានៅក្នុងផ្ទះ រឺត្រូវចេញក្រៅក៏ដោយ ហើយទោះបីជាមិនបានចេញក្រៅគេងលេងនៅផ្ទះក៏យើងត្រូវលាបដែរ ព្រោះចំហាយក្តៅខាងក្រៅក៏អាចចូលមកបំផ្លាញស្បែកយើងបានដូចគ្នា។ ២. លាបឡេផ្តល់សំនើមអោយបានទៀងទាត់ នៅពេលដែលអាកាសធាតុក្តៅខ្លាំងវាអាចបណ្តាលអោយស្បែកស្ងួត ការលាបឡេផ្តល់សំណើមដែលមានសារធាតុ moisturizer វាជួយអោយស្បែករបស់យើងមានសំណើម ស្បែកមានសុខភាពល្អ ស្រស់ថ្លា ៣. ការខាត់ជំរុះកោសិកាចាស់ៗដែលខូចខាតចេញ ការខាត់ស្បែកជំរុះកោសិកាចាស់ៗចេញដោយការ ប្រើផលិតផលតាមស្តង់ដា និងជួយអោយស្បែកយើងរលោង ថែមទាំងជួយកំចាត់ការកកស្ទះនៃរន្ធញើសបានទៀតផង។ ៤.ជ្រើសរើសប្រើគ្រីមដែលជួយពន្យាភាពជ្រៀវជ្រួញ យើងត្រូវប្រើគ្រីមដែលជួយពន្យាភាពជ្រៀវជ្រួញ ព្រោះនៅក្នុងគ្រីមនោះត្រូវមាន សារធាតុវិតាមីនC
April 2, 2022 - ព័ត៌មានជាតិ
នៅក្នុងសង្គមយើងបច្ចុប្បន្ននេះ មានបងប្អូនជាច្រើនតែងជួបនៅបញ្ហាដែលបណ្តាលអោយមានអារម្មណ៍ស្ត្រេសគិតច្រើន រហូតក្លាយទៅជាជម្ងឺបាក់ទឹកចិត្ត ហើយតែងជ្រើសយកវិធីទៅជួបពេទ្យផ្នែកជម្ងឺផ្លូវចិត្តដើម្បីទទួលការព្យាបាល។ នៅក្នុងខណៈពេលនេះដែរការទទួលទានអាហារមួយចំនួនក៏មានចំណែកក្នុងការកាត់បន្ថយការស្ត្រេសបានដូចគ្នា ដូច្នេះថ្ងៃនេះដែរយើងមានអាហារទាំង៦ដែលមានចំណែកជួយកាត់បន្ថយភាពស្ត្រេស ថែមទាំងជួយដល់សុខភាពទៀតផង បងប្អូនអាចទទួលទានដូចខាងក្រោម៖ 1/គ្រាប់ចន្ទីលីង គ្រាប់ចន្អីសំបូរទៅដោយសារធាតុដែក ដោយសារធាតុនេះមានប្រយោជន៍ខ្លាំងចំពោះអ្នកជម្ងឺបាក់ទឹកចិត្ត ព្រោះមានការពិសោធន៍ឃើញថា កាលណារាងកាយខ្វះជាតិដែក និងបណ្តាលអោយអ្នកជម្ងឺបាក់ទឹកចិត្តកាន់តែមានអាការៈធ្ងន់ធ្ងរជាងមុន ថែមទាំងបណ្តាលអោយរាងកាយកើតនៅអារម្មណ៍ស្ត្រេស គិតច្រើន អារម្មណ៍ខ្វាយខ្វល់បានដោយងាយ។ 2/ពោត ពោតសំបូរទៅដោយសារធាតុកាបូអ៊ីត្រាត ដែលសារធាតុដ៏មានចំណែកជួយដល់ ខួរក្បាល ទើបជួយកាត់បន្ថយការគិតច្រើន អារម្មណ៍ខ្វាយខ្វល់ និងអាម្មណ៍ស្ត្រេសបានទៀតផង។ ៣/ផ្សិត ផ្សិតសំបូរទៅដោយសាធាតុកាល់ស្យូមខ្ពស់ ដែលជួយកាត់បន្ថយការស្ត្រេសបាន ដែលសារធាតុកាល់ស្យូមជួយជំរុញអោយរាង្គកាយបញ្ចេញអ័រម៉ូនអេនដូហ្វិនដែលជាអ័រម៉ូននៃក្តីសុខ និងកាត់បន្ថយអារម្មណ៍តានតឹងបានទៀតផង។ ៤/ត្រកួន នៅក្នុងត្រកួន ព្រមទាំងបន្លែបៃតងមួយចំនួនទៀតដូចជា ខាត់ណា ផ្កាខាត់ណាខៀវ
April 2, 2022 - អន្តរជាតិ
ប្រធានាធិបតីលោក ចូ បៃដិន កាលពីថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ បាននិយាយថា ប្រទេសជាង ៣០ បានចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការបញ្ចេញប្រេងបម្រុងរបស់ពួកគេ ដើម្បីព្យាយាម និងដោះស្រាយទីផ្សារថាមពលពិភពលោក ដែលបានធ្លាក់ចុះចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក បៃដិន បាននិយាយនៅក្នុងសុន្ទរកថាពីសេតវិមានថា៖«នៅព្រឹកនេះ ប្រទេសជាង ៣០ មកពីជុំវិញពិភពលោក បានកោះប្រជុំវិសាមញ្ញមួយ ហើយបានយល់ព្រមលើការដាក់ចេញប្រេងបម្រុង រាប់សិបលានបារ៉ែលបន្ថែមលើទីផ្សារ»។ លោក Hidechika Koizumi ប្រធានផ្នែកកិច្ចការអន្តរជាតិនៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន បាននិយាយថា ប្រទេសជាសមាជិកនៃទីភ្នាក់ងារថាមពលអន្តរជាតិ មិនបានយល់ព្រមលើបរិមាណ ឬពេលវេលា
April 2, 2022 - ព័ត៌មានជាតិ
វាជារឿងធម្មតាដែលអ្នកទាំងអស់គ្នាច្បាស់ជាធ្លាប់មានពេលមួយដែលអស់កម្លាំងចិត្តក្នុងការធ្វើការងារ ហើយថែមទាំងមានអារម្មណ៍ថាមិនចង់ធ្វើអ្វីទាំងអស់។ ក្រៅពីភាពស្រ្តេសចំពោះការងារហើយ ថែមទាំងជួបនៅបញ្ហាផ្ទាល់ខ្លួនផ្សេងៗបន្ថែមទៀតនោះ កាន់តែធ្វើអោយអស់កម្លាំងកាយ និងចិត្តក្នុងការធ្វើការថែមទៀតផង។ ថ្ងៃនេះដែរយើងមានគន្លឹះចំនួន ៧មកចែករំលែកក្នុងការបង្កើនកម្លាំងចិត្តធ្វើការងារបន្តទៅដោយរីករាយស្រស់ស្រាយដូចខាងក្រោម៖ ១/ប្តូរបរិយាកាសក្នុងការធ្វើការ៖ ការដែលបានអង្គុយធ្វើការនៅកន្លែងដែលមានបរិយាកាសថ្មីៗ ដោយការរៀបចំតុការងារថ្មី រឺអាចផ្លាស់ប្តូរទីតាំងដែលក្បែរបង្អួច រឺមានភាពស្ងប់ស្ងាត់ល្អ អាចធ្វើអោយអារម្មណ៍យើងស្ងប់ស្ងាត់នឹងមានគំនិតថ្មីៗចំពោះការងារ។ ២/ខ្ចិលខ្លះមិនខុសទេ៖ រកពេលសម្រាកលំហែកាយដើម្បីអោយខួរក្បាលបានសម្រាក រួចចាំត្រឡប់មកបង្ហលយការងារតាមពេលកំណត់ ៣/ការបានបញ្ចេញអារម្មណ៍តានតឹង៖ ការដែលមានអ្នកស្តាប់និងផ្តល់មតិយោបល់ ដ៏ល្អពីបញ្ហាដែលយើងបានជួប អាចជួយបន្ធូរអារម្មណ៍និងភាពនឿយហត់ក្នុងចិត្តបានមួយកម្រិតថែមទៀតផង។ ៤/រកពេលធ្វើនៅអ្វីដែលខ្លួនចូលចិត្តនៅថ្ងៃឈប់សម្រាករឺពេលចេញពីការងារ៖ ដូចជា ការចេញទៅមើលកុន ទិញឥវ៉ាន់ ជួបជុំញាំអ្វីជាមួយមិត្តភក្តិ រឺ អាចជាទៅដើរលេងខេត្តជាមួយក្រុមការងាររឺមិត្តភក្តិ ក៏អាចជួយអោយអារម្មណ៍ស្រស់ស្រាយ ហើយថែមទាំងមានកម្លាំងចិត្តប្រឹងធ្វើការសន្សំលុយបំពេញក្តីសុខអោយខ្លួនឯងទៀតផង ៥/នៅក្បែរមនុស្សជាទីស្រឡាញ់៖ ការដែលបានជួបរឺនៅក្បែរមនុស្សជាទីស្រឡាញ់ប្រៀបដូចជាបានសាកថ្មអោយជីវិតដើម្បីតស៊ូជំនះឧបសគ្គចំពោះការងារនិងបន្ធូរអារម្មណ៍បាន។ ៦/ការហាត់ប្រាណ៖ ការហាត់ប្រាណអាចជួយកាត់បន្ថយនៅអារម្មណ៍ស្មុគស្មាញ
April 2, 2022 - អន្តរជាតិ
ជាទូទៅមនុស្សយើងម្នាក់ៗតែងតែគេងយល់សប្តិជារៀងរាល់ថ្ងៃ គ្រាន់តែថ្ងៃខ្លះយើងចងចាំសុបិន្តនោះ ហើយថ្ងៃខ្លះយើងមិនចាំតែប៉ុណ្ណោះ។ ហើយសម្រាប់បងប្អូនដែលយល់សប្តិថា បានឃើញមាសប្រាក់ជាច្រើន ឬ បានទទួលមាសប្រាក់ជាច្រើន តើមានអត្ថន័យដូចម្តេច? សូមអានការបកស្រាយខាងក្រោម៖ ប្រសិនបើគេងយល់សប្តិឃើញមាសប្រាក់ជាច្រើន ឬ បានទទួលមាសប្រាក់ជាច្រើនមានន័យថា អ្នកអាចទទួលបានដំណឹងល្អ (មានបុត្រ) សម្រាប់បងប្អូនដែលមានគ្រួសារហើយ។ ប៉ុន្តែប្រសិនបើអ្នកដែលយល់សប្តិបែបនេះ ហើយអ្នកជាបុគ្គលដែលចូលចិត្តលេងល្បែងសុីសងវិញនោះ មានន័យថា អាចជាចាញ់ល្បែង អស់លុយ អស់កាក់ ទៅវិញ។ អត្ថបទ៖ bee ប្រភព៖ bugaboo
April 2, 2022 - សង្គម
ថៃ: កាលពីពេលថ្មីៗកន្លងទៅនេះ មានករណីដែលជាងថតរូបក្នុងថ្ងៃមង្គលការមួយបានផុសនៅក្នុងអាខោនហ្វេសប៊ុក រឿងមិត្តរួមអាជីព ក្រោយពីខ្លួនបានទៅទទួលការងារជាជាងថតសម្រាប់មង្គលការអោយកូនកំលោះ-កូនក្រមុំមួយគូ នៅខេត្ត កាំផែងផេត។ ក្រោយពីមង្គលការត្រូវបានបញ្ចប់ហើយ ខ្លួនបានធ្វើដំណើរត្រឡប់ទៅសម្រាកនៅឯសណ្ឋាគារ ក្រោយមកក៏បានទទួលការហៅចូលពីក្រុមការងារដែលរៀបចំពិធីមង្គលការនោះបានប្រាប់ថា លុយបណ្ណាការចំនួន ១លានបាត(ជាង៣មុឺនដុល្លា) របស់កូនកំលោះ-កូនក្រមុំបានបាត់ ទើបប្រាប់អោយរូបលោកធ្វើដំណើរទៅជួបជាមួយនឹងម្ចាស់កម្មវិធី ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ចំពោះម្ចាស់កម្មវិធី។ ប៉ុន្តែក្រោយពេលដែលធ្វើដំណើរទៅដល់បែរជាត្រូវសាច់ញាតិរបស់កូនកំលោះ-កូនក្រមុំស្តីបន្ទោសរហូតធ្វើអោយរូបលោកខ្មាស់យ៉ាងខ្លាំង ទើបរូបលោកបានទៅដាក់ពាក្យបណ្តឹងទុកជាភស្តុតាង ដើម្បីបង្ហាញពីភាពស្មោះត្រង់របស់លោក ខណៈពេលដែលកូនកំលោះ កូនក្រមុំ ពុំទាន់បានធ្វើដំណើរមកបំភ្លឺនៅជុំវិញករណីនេះចំពោះសមត្ថកិច្ចទេ។ ថ្មីៗនេះ មេបញ្ជាការរងនគរបាល ខេត្តកាំផែងផេត បានថ្លែងថា ជាដំបូងកូនកំលោះ គឺជាថម(ស្រីធ្វើប្រុស) បានសារភាពថា បានជួលលុយចំនួន ១លានបាត(ជាង ៣មុឺនដុល្លា) ក្នុងតម្លៃ៤មុឺនបាត(ជាង១ពាន់២រយដុល្លាអាមេរិក) ពីក្រុមហ៊ុនមួយនៃទីក្រុងបាងកក ដោយឳពុកម្តាយខាងកូនក្រមុំពុំបានដឹងឡើយថា
April 2, 2022 - អន្តរជាតិ
ច្បាប់ថ្មីមួយដែលមានគោលដៅកាត់បន្ថយការប្រើប្រាស់វត្ថុប្លាស្ទិក បានចូលជាធរមាននៅថ្ងៃសុក្រ ទី០១ ខែមេសា ឆ្នាំ២០២២ នៅក្នុងប្រទេសជប៉ុន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Mainichi ។ ច្បាប់ថ្មីស្ដីពីចរាចរប្លាស្ទិក (Plastic Resource Circulation) ដែលបានចូលជាធរមាននៅថ្ងៃនេះផ្ទាល់ នឹងត្រូវគ្របដណ្ដប់លើវត្ថុប្លាស្ទិកចំនួន ១២ រួមមាន៖ បំពង់បឺត ស្លាបព្រា ច្រាសដុសធ្មេញ ប្រដាប់កោរ ប្រដាប់ព្យួរខោអាវ និងថង់ស្រោបសំលៀកបំពាក់ (clothes cover)។ ច្បាប់នេះមានគោលបំណងលើកកម្ពស់ការកែច្នៃឡើងវិញ ពោលគឺចាប់តាំងពីការរចនារបស់ពួកគេរហូតដល់ការចោលកាកសំណល់ទាំងនោះ។ ហាងលក់រាយ សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មផ្សេងទៀត ដែលប្រើប្រាស់ប្លាស្ទិកប្រភេទប្រើបានតែមួយលើក (single-use) លើសពី ៥
April 1, 2022












