autoadmin
  • អន្តរជាតិ

    ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាននិយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើងមិនគាំទ្រសង្គ្រាមនោះទេ ប៉ុន្តែប្រសិនបើកូរ៉េខាងត្បូងជ្រើសរើសយកការប្រឈមមុខគ្នាផ្នែកយោធា ឬធ្វើការវាយប្រហារទុកជាមុន នោះកងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងត្រូវតបតទៅវិញ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងបក្សកាន់អំណាច បាននិយាយថា៖«វាគឺជាកំហុសដ៏ធំមួយសម្រាប់រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង ក្នុងការធ្វើសុន្ទរកថានាពេលថ្មីៗនេះ អំពីការវាយប្រហារមកលើកូរ៉េខាងជើង»។ រំលឹកផងដែរថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Suh Wook បាននិយាយកាលពីថ្ងៃសុក្រថា យោធារបស់ប្រទេសលោកមានមីស៊ីលជាច្រើនប្រភេទ ជាមួយនឹងជួរបាញ់ ភាពជាក់លាក់ និងថាមពលល្អប្រសើរ បូករួមនឹងសមត្ថភាពក្នុងការវាយលុកបានច្បាស់លាស់ និងអាចកំណត់គោលដៅណាមួយនៅកូរ៉េខាងជើងបាន។ ការលើកឡើងនេះហាក់ដូចជាការបញ្ឆេះភ្លើងបន្ថែមទៀត ស្របពេលដែលកូរ៉េខាងជើងកំពុងបន្ដបាញ់សាកល្បងមីស៊ីលដ៏មានអានុភាពកាន់តែខ្លាំងនៅឆ្នាំនេះ។

    April 5, 2022
  • អន្តរជាតិ

    ថៃ៖ ជាករណីមួយដែលមិនគួរមើលរំលង ក្រោយពីមានការចែកចាយតៗគ្នានៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅឯប្រទេសថៃ ទាក់ទងនឹងករណីម្ចាស់ឡានម្នាក់បានទុកទូរស័ព្ទនៅលើតាបឡូឡាន នៅពេលអាកាសធាតុក្តៅខ្លាំង ហើយទូរស័ព្ទនោះក៏បានផ្ទុះបង្កអោយឆាបឆេះរាលដាលធ្លុះដល់កញ្ចក់ឡាន បង្កអោយរងការខូចខាតរថយន្ត។ ហេតុការណ៍នេះបានកើតឡើងកន្លងទៅយូរហើយក្តី ប៉ុន្តែវាត្រូវបានគេយកមកធ្វើការចែករំលែកឡើងវិញម្តងទៀត ដើម្បីជាសារដាស់តឿនឲ្យមានការប្រុងប្រយ័ត្ន។ សម្រាប់បងប្អូនដែលឧស្សាហ៍ដាក់ទូរស័ព្ទនៅលើតាបឡូឡាន ប្រយ័ត្នបង្កទៅជាគ្រោះថ្នាក់ដូចករណីនេះ។​ ករណីនេះអ្នកលេងហ្វេសបុកជនជាតិថៃម្នាក់បាន សរសេររៀបរាប់ឲ្យដឹងថាថា« លទ្ធផលអ្នកដែលភ្លេច ខ្ទេចអស់តែម្តងបែបនេះ»។ គួរបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍នោះមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សម្នាក់ឡើយ គ្រាន់តែខូចខាតរថយន្តផ្នែកខាងមុខតែប៉ុណ្ណោះ៕ អត្ថបទ៖ Bee ប្រភព៖ sanook

    April 5, 2022
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) កាលពីសប្តាហ៍មុន ទើបតែបានជូនដំណឹងពីវត្តមានជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ប្រភេទ XE ដែលជាការផ្គួបគ្នារវាងប្រភេទ BA.1 និង BA.2 ។ WHO បានបញ្ជាក់ហើយថា XE ឆ្លងលឿនជាង BA.2 ទៅទៀត ខណៈដែលប្រភេទ BA.2 នេះផ្ទាល់ គឺជាធ្លាប់ប្រភេទឆ្លងលឿនជាងគេបង្អស់ នៅក្នុងចំណោមវ៉ារ្យ៉ង់រងរបស់អូមីក្រុង។ WHO និងអ្នកជំនាញផ្សេងទៀត ក៏បានព្រមានឱ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្នចំពោះរោគសញ្ញាមួយចំនួន ដើម្បីជៀសវាងការឆ្លង បើទោះបីជាអ្នកជំនាញនៅមិនទាន់កំណត់បានពីទំហំនៃភាពធ្ងន់ធ្ងររបស់ XE ក៏ដោយ។ តើ​​រោគ​សញ្ញា​អ្វី​ខ្លះ​ដែលអ្នក​ត្រូវ​ប្រយ័ត្ន? វាគឺអាស្រ័យលើស្ថានភាពនៃការចាក់វ៉ាក់សាំង និងភាពស៊ាំដែលទទួលបានពីការឆ្លងពីមុន ក៏ដូចជារោគសញ្ញា និងភាពធ្ងន់ធ្ងរនៃជំងឺ

    April 5, 2022
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានអះអាងថា សាកសពនៅក្នុងសម្លៀកបំពាក់ជាជនស៊ីវិល ដែលគេបានរកឃើញនៅក្នុងទីក្រុង Bucha គឺបានបង្ហាញខ្លួននៅទីនោះ ក្រោយពេលដែលកងកម្លាំងរបស់ខ្លួនបានដកថយពីទីក្រុងរួចទៅហើយ ក៏ប៉ុន្តែរូបភាពដែលយកចេញពីផ្កាយរណបថ្មីៗចុងក្រោយនេះ ហាក់ដូចជាបដិសេធនឹងការអះអាងខ្លួនរបស់ភាគីរុស្ស៊ី។ រូបភាពដែលបានយកចេញពីផ្កាយរណប Maxar, ចាប់យករូបភាពនៅពាក់កណ្តាលខែមីនា និងបានចេញផ្សាយនៅថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២ បានបង្ហាញពីសាកសពជនស៊ីវិលជាច្រើននាក់ ដែលបានដេកស្លាប់ទាំងនៅលើ ឬ នៅចិញ្ចើមផ្លូវ Yablonska នៃទីក្រុង Bucha ខណៈអ្នកជំនាញបាននិយាយថា សាកសពខ្លះអាចមានអាយុកាល ៣ សប្ដាហ៍ ដែលមានន័យថា វាស្ថិតនៅក្នុងអំឡុងពេលដែលយោធារុស្ស៊ីកំពុងកាន់កាប់តំបន់នោះ។ ជាក់ស្ដែងអ្នកថតរូបរបស់ AFP មួយចំនួនក៏បានចូលទៅក្នុងទីក្រុង Bucha ភាគពាយព្យនៃទីក្រុង Kyiv

    April 5, 2022
  • អន្តរជាតិ

    ថៃ៖​ នាពេលថ្មីៗនេះ មានរឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងខេត្ត ណាខនស៉ីថាំម៉ារ៉ាត ខណៈដែល​ពិធីអាពាហ៍ពិពាហ៍មួយបានប្រារព្ធឡើងយ៉ាងរន្ទឺនៅក្នុងខេត្ត ជាមួយក្បួនហែរជំនូនរបស់អភិបាលក្រុងវ័យក្មេង ដែលបានយកក្របីពូជកម្រ ញីឈ្មោល១គូ តម្លៃជាង ៣២ម៉ឺនដុល្លារមកធ្វើជាថ្លៃបណ្ណាការ រួមទាំងលុយសុទ្ធ ជាង១៦ម៉ឺនដុល្លារ និងមាសចំនួន ១០តម្លឹង។ កូនកំលោះដែលជាអភិបាលក្រុង នៃខេត្ត ណាខនស៉ីថាំម៉ារ៉ាត បានបញ្ជាក់ពីមូលហេតុដែលយកក្របីជាចំណែកមួយនៃថ្លៃបណ្ណាការ ដោយសារតែខ្លួនចង់ប្រាប់ថា ក្រៅពីរូបលោកធ្វើការជាអភិបាលក្រុងហើយថែមទាំងលោក មានកសិដ្ឋានចិញ្ចឹម គោ ក្របី និងជ្រូក ដែលរូបលោកស្រឡាញ់ការធ្វើកសិកម្មចិញ្ចឹមសត្វ មិនចាញ់ការធ្វើជាមន្រ្តីរាជការប៉ុន្មានឡើយ។ ហើយដល់ពេលមួយដ៏សំខាន់សម្រាប់ជីវិតរបស់គាត់ គាត់ក៏ចង់បង្ហាញអោយកូនក្រមុំឃើញនិងយល់ច្បាស់ពីអាជីពមួយទៀតរបស់លោក។ អភិបាលក្រុងវ័យក្មេងបានឱ្យដឹងទៀតថា ក្របី១គូនេះ មានបងប្អូនជាច្រើនមកសុំទិញតែរូបលោកមិនលក់ ព្រោះលោកចង់យកក្របី១គូនេះមកជាបណ្ណាការ គឺបង្ហាញអោយឃើញពីធាតុពិតមួយផ្នែកទៀត ដែលរូបលោកមិនធ្លាប់ភ្លេច

    April 5, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានផ្អាកការចេញទិដ្ឋាការសាមញ្ញកាលពីថ្ងៃចន្ទ សម្រាប់ប្រទេសមួយចំនួនដែលខ្លួនចាត់ទុកថាជាប្រទេស «អមិត្ត»។ ប្រទេស​ដែល​កំណត់​គោលដៅ​ដោយ​ក្រឹត្យ​នេះ​រួម​មាន ប្រទេសមួយចំនួនរបស់សហភាពអឺរ៉ុប ក៏ដូចជាន័រវេស ស្វីស ដាណឺម៉ាក និងអ៊ីស្លង់។ រំលឹកដែរថា កាល​ពី​ខែ​មុនរដ្ឋាភិបាល​រុស្ស៊ី​បាន​អនុម័ត​បញ្ជី​ប្រទេសអមិត្ត ដែល​រួម​មាន​សហរដ្ឋ​អាមេរិក កាណាដា អង់គ្លេស ប្រទេសក្នុងតំបន់អឺរ៉ុប និង​អ៊ុយក្រែនជាដើម។ កាលពីថ្ងៃច័ន្ទកន្លងទៅ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា ប្រទេសនេះកំពុងពិចារណារឹតបន្តឹងការចូលរបស់ពលរដ្ឋពីប្រទេស និងដែនដីដែលខ្លួនចាត់ទុកថា «អមិត្ត»។ ​ក្រឹត្តនេះក៏បានបញ្ជាឱ្យក្រសួងការបរទេសរុស្ស៊ី និងស្ថាប័នផ្សេងទៀត សម្រេចលើការដាក់កំហិតការចូលផ្ទាល់ខ្លួនលើពលរដ្ឋបរទេស និងជនអនាថា ដែលប្រព្រឹត្តអំពើមិនសមរម្យប្រឆាំងនឹងរុស្ស៊ី ពលរដ្ឋ ឬនីតិបុគ្គលរបស់ខ្លួន៕

    April 5, 2022
  • អន្តរជាតិ

    ​ថៃ ៖​ កាលពីពេលថ្មីៗនេះមានករណីមួយបានកើតឡើងនៅក្នុងប្រទេសថៃ ដែលថតបានដោយកាមេរ៉ាសុវត្ថិភាពមួយ បង្ហាញអោយឃើញថា ពីទិដ្ឋភាពទូរស័ព្ទស្មាតហ្វូនមួយគ្រឿងបានផ្ទុះ នៅក្នុងបន្ទប់គេងរបស់កូនតូច។ បើយោងតាមម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះថា «Jitlada Sritawane» បានផុសសារព្រមទាំងឃ្លិបវិដេអូកាមេរ៉ាសុវត្ថិភាព ក្នុងគោលបំណងដាស់តឿនថា ទូរស័ព្ទស្មាតហ្វូននោះបានផ្ទុះ ដោយមិនបានដឹងមូលហេតុព្រមទាំងបញ្ជាក់ប្រាប់ផងដែរថា ទូរស័ព្ទនោះមិនបានសាកថ្មចោលនោះទេ។ តាមរយៈឃ្លីបវីដេអូកាមេរ៉ាសុវត្ថិភាពថតនៅក្នុងបន្ទប់កូនរបស់គាត់មានអាយុ ៤ឆ្នាំ បង្ហាញឲ្យឃើញថា ទូរស័ព្ទគឺបានទុកចោលធម្មតា ដោយមានពន្លឺភ្លើងភ្លឺចេញមកមួយដង ក្រោយមកក៏បង្កចេញជាអណ្តាតភ្លើងឆាបឆេះហើយក៏ផ្ទុះឡើងតែម្តង។ ម្ចាស់គណនីហ្វេសប៊ុករូបនេះក៏បានណែនាំផងដែរថា យល់ល្អកុំបណ្តោយអោយកូនកាន់ រឺទុកក្បែរខ្លួនកូន ខណៈពេលកូនលេងតែឯង រឺពេលកូនគេងលក់ឡើយ ព្រោះវាអាចមានឧបទ្ទវហេតុឆាបឆេះដូចករណីនេះ ដែលអាចប៉ះពាល់ដល់អាយុជីវិតកូនយើងផងដែរ។ ចំពោះហេតុការណ៍ខាងក្រោមបានកើតឡើងនៅម៉ោង១យប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ថ្មីៗនេះ ដោយកូនស្រីរបស់ខ្លួនបានទុកទូរស័ព្ទលើតុក្នុងបន្ទប់ ក្រោយពីកើតហេតុកូនស្រីក៏បានដើរមកដាស់រូបគាត់នៅឯបន្ទប់គេង ចំណែកឯម្តាយបានធុំក្លិនឈ្ងៀម

    April 5, 2022
  • អន្តរជាតិ

    ថៃ ៖​ កាលពីពេលថ្មីៗកន្លងទៅនេះ សមត្ថកិច្ចថៃបានទទួលសេចក្តីរាយការណ៍ពីអ្នកនេសាទថា បានប្រទះឃើញបុរសមិនស្គាល់អត្តសញ្ញាណនៅលើទូកចែវប្រភេទសប់ ដែលមានប្រវែងប្រមាណ២ម៉ែត្រកន្លះ ដោយសង្កេតឃើញនៅលើទូកមានធុងទឹក និងវ៉ាលីសម្រាប់ធ្វើដំណើរ ដោយបានអណ្តែតលើកណ្តាលសមុទ្រតែម្នាក់ឯង។ ហេតុការណ៍នេះស្ថិតនៅទិសខាងលិចនៃកោះ សុីមីឡាន ប្រមាណជា១៤គីឡូម៉ែត្រ រឺឃ្លាតពីច្រាំងនៃខេត្ត ផាងង៉ា ជាង ៨០គីឡូម៉ែត្រ ។ ដោយក្រែងថាបុរសខាងលើនឹងជួបគ្រោះថ្នាក់ ពីរលកនិងខ្យល់បក់ខ្លាំងនៅកណ្តាលសមុទ្យ ព្រោះស្ថិតនៅឆ្ងាយពីច្រាំងខ្លាំង ក្រុមសមត្ថកិច្ចក៏បានធ្វើការទាក់ទងទៅកាន់សមត្ថកិច្ចជំនាញធ្វើការចេញដំណើរចូលទៅត្រួចពិនិត្យនៅទីតាំង ដែលបានរាយការណ៍ នៅម៉ោង ១២:៤៥ នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។ ក្រោយពីបានត្រួតពិនិត្យរួចបានដឹងថា បុរសរូបនោះមានឈ្មោះ លោក HO HOANG HUNG

    April 5, 2022
  • អន្តរជាតិ

    វិទ្យាស្ថានប៉ាស្ទ័រនៃទីក្រុងញ៉ាត្រាង របស់ប្រទេសវៀតណាម កំពុងជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ៣,០០០ នាក់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដើម្បីធ្វើការសាកល្បងវ៉ាក់សាំងបង្ការជំងឺ COVID-19 បាញ់តាមច្រមុះ។ លោកស្រី Trinh Thi Bich Thuy នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាល គ្រប់គ្រងការស្រាវជ្រាវ និងសហប្រតិបត្តិការអន្តរជាតិ ក្រោមវិទ្យាស្ថានប៉ាស្ទ័រ បាននិយាយកាលពីថ្ងៃសុក្រថា ការជ្រើសរើសនឹងមានរយៈពេលរហូតដល់ចុងខែមេសានេះ។ លោកស្រីបាននិយាយថា វ៉ាក់សាំងដែលនឹងត្រូវយកមកសាកល្បងនេះ គឺជាវ៉ាក់សាំងផលិតនៅក្នុងប្រទេសចិន និងផលិតតាមបច្ចេកវិទ្យា viral vector ដែលជាការប្រើកំណែវីរុស អភិវឌ្ឍឱ្យក្លាយជាវ៉ាក់សាំង ដើម្បីផ្តល់ការបញ្ជូនសំខាន់ៗដល់កោសិកាមនុស្ស។ ម្យ៉ាងទៀត អ្នកស្ម័គ្រចិត្តត្រូវតែជាអ្នកដែលមិនធ្លាប់ឆ្លងជំងឺ COVID-19,

    April 4, 2022
  • សង្គម

      ថៃ៖​ កាលពីថ្ងៃទី២ មេសា មានក្មេងស្រី អាយុ ៥ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ នូនសុវ៉ាន់ បន្ទាប់ពីត្រូវម្តាយបង្កើតអាយុ ៣១ឆ្នាំ វាយធ្វើបាបនៅឯហាងសាច់អាំងមួយកន្លែង ក្នុងស្រុក នូនសុវ៉ាន់  រហូតដល់ម្ចាស់ហាងសាច់អាំងហើយនិងភ្ញៀវចូលមកជួយ ហើយនាំក្មេងស្រីនោះទៅកាន់មន្ទីរពេទ្យ។ ចំណែកម្តាយត្រឡប់ទៅផ្ទះវិញដូចមិនមានអ្វីកើតឡើង បណ្តាលអោយបណ្ដាញសង្គមអនឡាញ ចេញមករិះគន់យ៉ាងខ្លាំងកន្លងមក។ ឳពុកចុងក្មេងស្រីនោះបានរៀបរាប់ប្រាប់អ្នកសារពត៍មានថា ខ្លួនបានរួមរស់ជាមួយនាង សុរិណា ដែលត្រូវជាប្រពន្ធ (ម្តាយបង្កើតក្មេងស្រីរងគ្រោះ) បាន១ឆ្នាំហើយ។ ហើយកាលពីយប់មិញខ្លួនបាននាំប្រពន្ធហើយនិងកូនទៅញាំសាច់អាំង ប៉ុន្តែក្រោយមកបានទាស់សម្តីជាមួយប្រពន្ធបន្តិចបន្តួចនៅក្នុងហាងដោយសារតែប្រពន្ធខ្លួនចាប់ផ្តើមស្រវឹង រូបលោកក៏បានត្រឡប់ទៅផ្ទះមុនដោយបានទៅគេងនៅឯផ្ទះម្តាយ។ លុះព្រឹកឡើងត្រឡប់មកឯផ្ទះប្រពន្ធវិញ ក៏មិនឃើញកូន ទើបប្រពន្ធបានប្រាប់ថា «យប់មិញខ្ញុំវាយកូន ឥលូវកូននៅមន្ទីរពេទ្យ» ដោយនាងបានបន្តទៀតថា

    April 4, 2022