- autoadmin
- អន្តរជាតិ
ថៃ៖ ពិតជាគួរអោយកោតសរសើរមែន ក្មេងស្រីម្នាក់ឈ្មោះ Risa Vejsupaporn បេក្ខភាពកម្មវិធី Master chef junior Thailand ដែលធ្លាប់រងការរិះគន់យ៉ាងខ្លាំងពី «ក្រុមអ្នកលេងហ្វេសបុកដែលថែរាង» លើរឿងដែល Risa មានរូបរាងធាត់ តែបែរជាធ្វើនំប្រភេទ Keto លក់។ ក្មេងស្រីវ័យ ១៤ឆ្នាំរូបនេះ ត្រូវបានគេរិះគន់ និងសើចចំអកពាក់ព័ន្ធនឹងរូបរាងយ៉ាងខ្លាំង នៅលើបណ្ដាញសង្គម។ ក្រោយត្រូវគេរិះគន់ រយៈពេលពីរបីខែក្រោយមក Risa បានធ្វើបទសម្ភាសន៍ជាមួយនឹងកម្មវិធីមួយមានឈ្មោះថា « ផ្លូវសម្រាប់សេដ្ឋីអនឡាញ»។ ក្នុងបទសម្ភាសន៍ Risa បានប្រាប់ថា ឥលូវនេះមុខជំនួញការលក់នំ Keto
April 8, 2022 - អន្តរជាតិអង្គការសហប្រជាជាតិបានបោះឆ្នោត ដើម្បីព្យួររុស្សីពីស្ថាប័នសិទ្ធិមនុស្សរបស់ខ្លួនជុំវិញការបំពានអ៊ុយក្រែន
ប្រតិភូនៅមហាសន្និបាតអង្គការសហប្រជាជាតិបាននិយាយថា ការរំលោភសិទ្ធិមនុស្សក្នុងប្រទេសអ៊ុយក្រែនគឺ «គួរឱ្យរន្ធត់ណាស់» ហើយពួកគេបានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីដកហូតកៅអីរុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន Sergiy Kyslytsya បាននិយាយថា កងទ័ពរុស្ស៊ីបានសម្លាប់ ធ្វើទារុណកម្ម ចាប់រំលោភ ចាប់ពង្រត់ និងប្លន់ពលរដ្ឋនៅអ៊ុយក្រែន។ លោកបាននិយាយថា ការផ្អាករុស្ស៊ីមិនមែនជាជម្រើសទេ ប៉ុន្តែជាកាតព្វកិច្ច។ សមាជិកចំនួន ៩៣នាក់ បានបោះឆ្នោតគាំទ្រការព្យួរនេះ, ៥៨នាក់ ឈរនៅកណ្ដាល និង ២៤នាក់ បូករួមទាំងចិន បានបដិសេធ។ ឯកអគ្គរដ្ឋទូតចិន លោក Zhang Jun បាននិយាយថា របាយការណ៍នៃការស្លាប់របស់ជនស៊ីវិលនៅជាយក្រុង Kyiv នៃទីក្រុង
April 8, 2022 - អន្តរជាតិ
ថៃ៖ បុរសស្រវឹងស្រាម្នាក់បានបង្កការភ្ញាក់ផ្អើលទាំងយប់ ដោយបានវាយកញ្ចក់ឡានរបស់អ្នកជិតខាង បែកខ្ទេចស្របពេលដែលម្ចាស់ឡានកំពុងអង្គុយលេងជុំគ្រួសារនៅក្នុងផ្ទះ។ ក្រោយឃើញគេវាយកញ្ចក់ឡានខ្លួន ម្ចាស់ឡានបានចេញមកហើយសួរទៅបុរសនោះថា មានរឿងអ្វី? បុរសស្រវឹងក៏តបវិញថា មានមនុស្សជាប់នៅក្នុងឡាន ស្រែកឱ្យជួយ។ លឺដូច្នេះ ម្ចាស់ឡានបានពិនិត្យមើលទៅក្នុងឡាន តែមិនឃើញមានអ្វីឡើយ ទើបសួរទៅកាន់បុរសម្នាក់នោះថា «តើលោកជានរណាមានសិទ្ធិអ្វីមកវាយកញ្ចក់ឡានខ្ញុំ ឯណាអ្នកស្រែកអោយជួយក្នុងឡានមិនឃើញ» បន្ទាប់មកទៀតម្ចាស់ឡានបានប្តឹងទៅកាន់ប៉ូលីសអោយចុះមកជួយឃាត់ខ្លួនបុរសម្នាក់នោះទុកសួរ។ លុះព្រឹកឡើងប៉ូលីសបានធ្វើការសួរនាំបុរសម្នាក់នោះម្តងទៀត ចំណែកបុរសម្នាក់នោះនៅតែឆ្លើយដដែល ទើបប៉ូលិស ធ្វើការចាប់ខ្លួន បុរសម្នាក់នោះពី «បទប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដ៏ទៃ» ដោយវាយបំបែកកញ្ចក់ឡានដើម្បីលួចទ្រព្យក្នុងឡាន ហើយចំពោះចម្លើយដែលថាមានគេស្រែកអោយជួយ គឺជាពាក្យដោះសារក្រោយពីម្ចាស់ឡានតាមទាន់តែប៉ុណ្ណោះ មិនមានមនុស្ស ហើយក៏មិនមែនខ្មោចលងអ្វីដែរ៕ អត្ថបទ៖ Bee ប្រភព៖ thairath
April 8, 2022 - អន្តរជាតិ
អត្តពលិកអ៊ុយក្រែនមួយចំនួនកំពុងដាក់លក់មេដាយ ដែលពួកគេបានឈ្នះនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ដើម្បីរៃអង្គាសថវិកាជួយប្រទេសជាតិ នៅពេលដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នៅតែអូសបន្លាយកាន់តែយូរទៅៗ។ ជាក់ស្ដែងកីឡាករប៉ារ៉ាឡាំពិកផ្នែកប្រណាំងទូក គឺលោក Serhii Yemelianov បានប្រកាសអំពីការដេញថ្លៃ ចំពោះមេដាយមាសដែលគាត់បានឈ្នះពីវិញ្ញាសាប្រណាំងទូកកាយ៉ាកចម្ងាយ ២០០ ម៉ែត្រ នៅលើបណ្ដាញសង្គមរបស់គាត់។ គាត់បាននិយាយថា គាត់កំពុងលក់មេដាយរបស់គាត់ដើម្បីគាំទ្រ «អ្នកការពារអ៊ុយក្រែន»។ គាត់បន្ថែមថា «រួមគ្នាយើងនឹងឈ្នះ» និង «ចូរសិរីល្អមានដល់អ៊ុយក្រែន»។ ចំណែកឯអត្តពលិកការ៉ាតេអ៊ុយក្រែនម្នាក់ទៀត គឺលោក Stanislav Horuna ដែលបានឈ្នះមេដាយសំរឹទ្ធ លើវិញ្ញាសា Kumite ក្នុងប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ២០២០ ក៏កំពុងប្រកាសលក់មេដាយរបស់គាត់ នៅលើគេហទំព័រដេញថ្លៃតាមអ៉ីនធឺណិតមួយផងដែរ។
April 7, 2022 - អន្តរជាតិ
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មីស៊ីលរបស់ខ្លួនបានបំផ្លាញកន្លែងស្តុកប្រេងចំនួន ៤ នៅក្នុងទីក្រុង Mykolayiv, Kharkiv, Zaporizhzhia និង Chuhuiv របស់អ៊ុយក្រែនពេញមួយយប់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ ។ ក្រសួងបាននិយាយថា ទីតាំងទាំងនោះត្រូវបានប្រើប្រាស់ដោយអ៊ុយក្រែន ដើម្បីផ្គត់ផ្គង់កងទ័ពរបស់ខ្លួននៅជិតទីក្រុង Mykolaiv និង Kharkiv និងក្នុងតំបន់ Donbas នៅភាគអាគ្នេយ៍។ រំលឹកដែរថា រុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងអ្វីដែលខ្លួនហៅថា ជាប្រតិបត្តិការពិសេស ដើម្បីជាន់ឈ្លីសមត្ថភាពយោធារបស់អ្នកជិតខាងនៅភាគខាងត្បូងរបស់ខ្លួន ហើយបានបំផ្លាញនូវមនុស្សដែលគេហៅថា អ្នកជាតិនិយមដ៏គ្រោះថ្នាក់។ កងកម្លាំងអ៊ុយក្រែនបានបង្កើនការទប់ទល់យ៉ាងខ្លាំង ហើយលោកខាងលិចក៏បានដាក់ទណ្ឌកម្មយ៉ាងខ្លាំងផងដែរ ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបង្ខំឱ្យរុស្ស៊ីដកកម្លាំងចេញពីអ៊ុយក្រែន៕
April 7, 2022 - អន្តរជាតិ
ប្រទេសកាណាដាទំនងជានឹងដើរតាមគន្លងរបស់ប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗនេះ នៅក្នុងការធ្វើឱ្យក្រុមហ៊ុនអ៉ីនធឺណិតត្រូវបង់ប្រាក់ឱ្យអ្នកចុះផ្សាយព័ត៌មាន ដើម្បីអាចប្រើប្រាស់មាតិការបស់ពួកគេបាន។ គណបក្សសេរីនិយម ដែលកំពុងកាន់អំណាចរបស់ប្រទេសកាណាដា បានណែនាំសេចក្ដីព្រាងច្បាប់ថ្មីមួយដែលតម្រូវឱ្យ Facebook, Google និងក្រុមហ៊ុនអនឡាញផ្សេងទៀត ត្រូវទូទាត់ដល់អង្គភាពសារព័ត៌មាន សម្រាប់ការផលិតឡើងវិញ ឬការចូលប្រើមាតិកា។ ប្រាក់នេះនឹងជួយលើកកម្ពស់ «និរន្តរភាព» នៃបណ្ដាញព័ត៌មានរបស់កាណាដា នេះបើយោងតាមការបញ្ជាក់របស់រដ្ឋាភិបាល។ ប្រសិនក្រុមហ៊ុនណាមិនបង់ប្រាក់ឱ្យអ្នកចុះផ្សាយព័ត៌មានកាណាដា ពួកគេនឹងត្រូវប្រឈមមុខនឹងការដោះស្រាយវិវាទ ជាមួយនិយតករទូរគមនាគមន៍កាណាដា គឺគណៈកម្មការវិទ្យុ-ទូរទស្សន៍ និងទូរគមនាគមន៍កាណាដា ហៅថា CRTC ។ ជាមួយគ្នានេះដែរ CRTC ក៏នឹងសម្រេចចិត្តថា តើប្រភពព័ត៌មានណាដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការទូទាត់នោះ។ ក្រុមមន្ត្រីរបស់កាណាដាយល់ថា ច្បាប់នេះគឺចាំបាច់ខ្លាំងណាស់។ ដោយសារតែឧស្សាហកម្មព័ត៌មានកំពុងមានហានិភ័យ ហើយពួកគេមិនអាចពឹងទៅលើប្រាក់ចំណូល ដែលយកបានពីការផ្សាយពាណិជ្ជកម្មនោះទេ។ មន្ត្រីរបស់កាណាដាក៏បានដាក់សំណើរព្រាងច្បាប់នេះ
April 7, 2022 - អន្តរជាតិ
ថៃ៖ កាលពីពេលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ សារព័ត៌មាននៅប្រទេសថៃបានធ្វើការចុះផ្សាយពីទិដ្ឋភាពការរើសទាហ៊ាន ដែលស្ថិតនៅសាលប្រជុំ ស្រុក បួរយ៉ៃ ខេត្ត ណាខនរ៉ាតឆាក់សុីម៉ា ហើយការជ្រើសរើសនោះតម្រូវយកទាហ៊ានចំនួន៥០នាក់ ដោយមានបេក្ខភាពត្រូវជើសរើសចំនួន១៥០នាក់។ នៅក្នុងចំណោមបេក្ខភាពទាំង១៥០នាក់នោះ គេសង្កេតឃើញមានទាំងបុរសពិត និងភេទទី៣ជាច្រើនផងដែរ។ ដំណើរជ្រើសរើសនោះគឺ តម្រូវឲ្យបេក្ខជនមកធ្វើការចាប់យកកាត ប្រសិនបើចាប់បាន កាតក្រហម មានន័យថា ត្រូវចូលបំរើជាទាហាន។ មានបេក្ខជនខ្លះគ្រាន់តែចាប់បាន កាតក្រហម ភ្លាម ស្រាប់តែមានអាការៈមិនស្រួលខ្លួន ដួលសន្លប់ រហូតដល់មានការជួយសង្គ្រោះនៅនឹងកន្លែងផងដែរ៕ អត្ថបទ៖ Bee ប្រភព៖ sanook
April 7, 2022 - អន្តរជាតិ
ការសិក្សាថ្មីមួយបាននិយាយថា អ្នកដែលធ្លាប់មានជំងឺ COVID-19 មានការកើនឡើងហានិភ័យនៃការវិវត្តទៅជាមានបញ្ហាឈាមកកធ្ងន់ធ្ងរ រហូតដល់ទៅ ៦ខែ បន្ទាប់ពីឆ្លងជំងឺនេះរួច ឬសូម្បីតែក្នុងករណីស្រាលក៏ដោយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០២២។ ការស្រាវជ្រាវពីមុនបានបង្ហាញថា ជំងឺ COVID-19 អាចបង្កើនហានិភ័យឱ្យមានឈាមកក ប៉ុន្តែការសិក្សាថ្មីចុងក្រោយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ BMJ បានបញ្ជាក់បន្ថែម ពីរយៈពេលដែលហានិភ័យនេះនឹងបន្ដមានរាប់ខែទៅមុខទៀត។ នៅក្នុងការសិក្សានោះ អ្នកស្រាវជ្រាវបានប្រៀបធៀបទិន្នន័យពីមនុស្សជាង ១ លាននាក់ នៅប្រទេសស៊ុយអែត ដែលបានឆ្លងជំងឺ COVID-19 ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២១ ជាមួយនឹងក្រុមដែលស្ថិតក្រោមការត្រួតពិនិត្យជាង
April 7, 2022 - អន្តរជាតិ
មន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណម្នាក់បាននិយាយថា ទាហានរុស្ស៊ីបានបញ្ចប់ការដកថយរបស់ពួកគេ ចេញពីតំបន់នៅជុំវិញទីក្រុងគៀវ ហើយពួកគេក៏បានដកខ្លួនចេញពីជុំវិញទីក្រុង Chernihiv ផងដែរ។ ប៉ុន្តែភស្តុតាងបន្ថែមទៀតកំពុងលេចចេញឡើងជាបន្ដបន្ទាប់ ទាក់ទងនឹងការសម្លាប់អ្នកស្រុកដោយមិនរើសមុន ពីសំណាក់កងកម្លាំងរុស្ស៊ី។ មន្ត្រីរូបនោះបាននិយាយថា ការដកទ័ពចេញគឺដើម្បីបង្រួបបង្រួម និងរៀបចំកងទ័ពឡើងវិញ នៅក្នុងប្រទេសបេឡារុស្ស និងនៅក្នុងប្រទេសរុស្ស៊ី។ យ៉ាងណាក៏ដោយ ទីក្រុងកំពង់ផែ Mariupol នៅតែឯកោពីគេដដែល ប៉ុន្តែមិនបានស្ថិតនៅក្រោមការឡោមព័ទ្ធទៀតទេ។ ទាក់ទងនឹងការសម្លាប់ពលរដ្ឋនៅ Bucha ក្រុមអ្នកស៊ើបអង្កេតបានរកឃើញសាកសពជាច្រើននៅទូទាំងក្រុង ទាំងនៅតាមដងផ្លូវ និងនៅក្រោមគំនរបាក់បែក ហើយសាកសពខ្លះក៏ត្រូវបានដុត។ ឥឡូវនេះក្រុមអ្នកស៊ើបអង្កេតនឹងចងក្រងឯកសារគ្រប់យ៉ាងដែលពួកគេរកឃើញ ដើម្បីជាភស្តុតាងសម្រាប់ចោទប្រកាន់រុស្ស៊ីពីបទឧក្រិដ្ឋកម្មសង្គ្រាម។ ក្រុមអ្នកស៊ើបអង្កេតក៏បានឃើញផ្នូរដ៏ធំៗ ហើយឃើញក្រុមគ្រួសារ ឬមិត្តភក្តិរបស់ពួកគេ បានបញ្ចុះសពជនរងគ្រោះជាច្រើនទៀត នៅគ្រប់ទីកន្លែងដែលពួកគេអាចធ្វើបាន។ អ្នកស្រុកបាននិយាយថា ទង្វើនេះមិនមែនជាសង្រ្គាមទេ
April 7, 2022 - អន្តរជាតិ
សឹង្ហបុរី៖ យោងតាមសារព័ត៌មាន thairath បានរាយការណ៍ថា ប្រទេសសិង្ហបុរីត្រៀមបញ្ចេញលុយប្រមាណ ៥០០លានដុល្លាសិង្ហបុរី (ប្រមាណ ៣៦៧លានដុល្លារ) ដើម្បីជំរុញវិស័យទេសចរណ៍ដែលបានទទួលផលប៉ះពាល់ដ៏ធ្ងន់ធ្ងរពីការរីករាលដាលរបស់មេរោគកូវីដ-១៩។ ក្រោយពីការប្រកាសបើកប្រទេសឡើងវិញក៏ដូចជា បើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងគ្រប់ដូសដោយមិនបាច់ធ្វើចត្តឡីស័កផងដែរនោះ ការចំណាយលុយដ៏មហាសាលនេះ គឺដើម្បីជាការគាំទ្រទៅលើវិស័យទេសចរណ៍ និងការចំណាយអាជីវកម្ម។ គួរឱ្យដឹងថា នៅអំឡុង ២ឆ្នាំកន្លងមករដ្ឋាភិបាលសiង្ហបុរីបានបញ្ចេញប្រាក់ទៅលើវិស័យទេសចរណ៍ជាង ១,០០០ពាន់លានដុល្លារសiង្ហបុរី (ប្រមាណ ៧៣៥លានដុល្លារ) រួចមកហើយ ដើម្បីសម្រាលដល់បន្ទុកក្នុងនៃការបើកដំណើរការអាជីវកម្មរបស់ម្ចាស់អាជីវកម្ម ដូចជា ថ្លៃជួល ថ្លៃអាជ្ញាប័ណ្ណ រួមទាំងកម្មករដែលទទួលរងនៅផលប៉ះពាល់ផងដែរ ក៏ដូចជាគាំទ្រនៅការច្នៃប្រឌិតថ្មីៗ ដើម្បីបង្កើតទីផ្សារនៃការទេសចរណ៍ដ៏គង់វង្សយូរអង្វែង៕ អត្ថបទ៖ Bee ប្រភព៖ thairath
April 7, 2022












