autoadmin
  • សង្គម

    ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thairath កាលពីពេលថ្ងៃទី១១ ខែមេសា កន្លងទៅថ្មីៗនេះបានឱ្យដឹងថា ក្មេងប្រុសម្នាក់ត្រូវបានសត្វពស់ព្រួសពិសត្រូវភ្នែក ខណៈចូលទៅក្នុងបន្ទប់ទឹកតែម្នាក់ឯង ដោយហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសថៃ។ បើតាមគណនីហ្វេសប៊ុកឈ្មោះថា Chumpol Punnin បានផុសរៀបរាប់ពីហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើល ព្រមទាំងសរសេរសារតឿនដល់បងប្អូនដែលមានកូនមានចៅតូចៗថា «កុំបណ្តោយអោយកូនចៅរបស់លោកអ្នកទៅបន្ទប់ទឹកតែឯង ព្រោះពេលខ្លះសត្វពស់អាចចូលទៅពួនសំងំដើម្បីចាប់ហុីង រឺកណ្តុរដែលចូលចិត្តរស់នៅកន្លែងសើម»។ ប្រភពដដែលបានរៀបរាប់ទៀតថា ក្មេងអាយុទើបតែ ៣ឆ្នាំបានដើរទៅចូលបន្ទប់ទឹកតែម្នាក់ឯង ក៏ប្រទះឃើញពស់នៅក្នុងបន្ទប់ទឹក ដោយមិនច្បាស់ថា កូនគាត់បានយកដៃឆ្កឹះ ប៉ះវា ឬក៏អត់ ប៉ុន្តែពស់នោះបានព្រួសពិសទៅត្រូវភ្នែកទាំងសងខាង ថែមទាំងមិនទាន់ច្បាស់ថា តើពស់បានចឹកក្មេងនោះដែររឺក៏អត់ ព្រោះគ្នាទើបតែអាយុ ៣ឆ្នាំតែប៉ុណ្ណោះគ្នានៅមិនទាន់ចេះប្រាប់ទេ៕ អត្ថបទ៖ Bee ប្រភព៖ thairath

    April 12, 2022
  • អន្តរជាតិ

    បើយោងតាមប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បាននិយាយថា មនុស្សរាប់ម៉ឺននាក់ទំនងជាត្រូវបានសម្លាប់នៅក្នុងទីក្រុង Mariupol ភាគខាងត្បូង ចាប់តាំងពីប្រទេសរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ នៅក្នុងជំនួបជាវីដេអូជាមួយសមាជិកសភាកូរ៉េខាងត្បូង លោក Zelensky បាននិយាយថា៖«ទីក្រុង Mariupol ត្រូវបានបំផ្លាញ មានមនុស្សស្លាប់រាប់ម៉ឺននាក់ ប៉ុន្តែទោះបីជាបែបនេះក៏ដោយ រុស្ស៊ីមិនបញ្ឈប់ការវាយលុករបស់ពួកគេទេ»។ យ៉ាងណាក៏ដោយភ្នាក់ងារសារព័ត៌មាន BBC មិនអាចបញ្ជាក់បន្ថែមពីការអះអាងរបស់ Zelensky បានទេ ប៉ុន្តែអ្វីដែលយើងអាចដឹងនោះគឺថា ជនភៀសខ្លួនដែលបានភៀសខ្លួនចេញពីទីក្រុង Mariupol បានពិពណ៌នាអំពីស្ថានភាពនៅទីនោះថា ជារឿងដ៏គួរឱ្យអស់សង្ឃឹម។ ជាមួយនឹងសាកសពដែលកប់នៅក្នុងផ្នូរ ការលួចប្លន់ដោយក្រុមប្រយុទ្ធ Chechen និងអ្នកស្រុកដែលអត់ឃ្លានត្រូវបានសម្លាប់ នៅពេលពួកគេចេញក្រៅជម្រកដើម្បីស្វែងរកទឹក៕ អត្ថបទ៖

    April 11, 2022
  • សង្គម

    ថៃ៖ «ខ្ញុំជាសាស្រ្តាចារ្យនៃសកលវិទ្យាល័យ ហើយក៏បានធ្វើដំណើរក្នុងនាមជាអ្នកដឹកនាំតន្រ្តីទៅបង្រៀនតន្រ្តីទូទាំងអាសុី ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរដោយសារតែការរីករាលដាលនៃកូវីដ-១៩ បណ្តាលអោយខ្ញុំបាត់បង់ការងារទាំងអស់ ដោយមិនអាចធ្វើដំណើរទៅណាបាន ពេលនោះដែរខ្ញុំស្រ្តេសណាស់ ទាំងបំណុលទាំងថ្លៃសាលារបស់កូនខ្ញុំទាំង២នាក់ជាង ២ពាន់ដុល្លាទៀត។» ទាំងនេះគឺជាសារដែលបង្ហាញពីរឿងក្នុងចិត្តដែល លោក ឃីង សុកីត មានវ័យប្រមាណជាង៤០ឆ្នាំ បានផុសពីដើមហេតុនៃការចាប់ផ្តើមរបរថ្មីនេះ។ លោកឃីងបានរៀបរាប់បន្តថា «កាលពីកូវីដរាតត្បាតរយៈពេល ២ទៅ ៣ខែដំបូងរូបលោកអាចទប់ទល់បាន ប៉ុន្តែក្រោយពេលឈានដល់ខែទី៤ ធនាគារដែលធ្លាប់ជាមិត្ត ក៏ក្លាយទៅជាម្ចាស់បំណុលខលមកទារលុយរហូតធ្វើឱ្យរូបលោកចាប់ផ្តើមមានវិបត្តិ។ ដើម្បីជាការដោះស្រាយវិបត្តិលើកនេះលោក ឃីង បានគិតរកអាជីពថ្មី ដើម្បីរកចំណូលចិញ្ចឹមគ្រួសារ ទើបខាងម្តាយក្មេករបស់លោក បានណែនាំអោយលក់សាច់ជ្រូកអាំងដោតចង្កាក់ដែលម្តាយក្មេកមានរូបមន្តបែបរសជាតិបុរាណ ឬរសជាតិដើមអោយ ព្រមជាមួយនឹងរូបមន្តទឹកសណ្តែករសជាតិឈ្ងុយឆ្ងាញ់ដែលជារូបមន្តបែបបុរាណ»។ ក្រោយពីសម្លឹងឃើញទីផ្សារនាពេលនេះលោកគិតថា៖ ” ទោះបីជាយ៉ាងណាក៏ដោយ បើចង់លក់របស់ឆ្ងាញ់ត្រូវតែ មានអនាម័យ

    April 11, 2022
  • អន្តរជាតិ

    ថ្មីៗនេះអង់គ្លេសសម្រេចផ្តល់សិទ្ធិ (High Potential Individual Visa) ឱ្យមកធ្វើការ និងរស់នៅក្នុងប្រទេសខ្លួន ដល់រាល់ជនជាតិបរទេសណាមួយ ដែលរៀនចប់ ឬចេញមកពីមហាវិទ្យាល័យល្បីល្បាញជាងគេបង្អស់ទាំង៥០ ក្នុងពិភពលោក។ High Potential Individual Visa នេះនឹងផ្តើមចូលជាធរមាន នៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅ ហើយខាងក្រោមនេះ ជាតារាងចំណាត់ថ្នាក់មហាវិទ្យាល័យល្បីល្បាញជាងគេបង្អស់សម្រាប់ឆ្នាំ២០២២នេះ៖ ១. Massachusetts Institute of Technology (MIT) របស់ទីក្រុង Cambridge, សហរដ្ឋអាមេរិក ២. University of Oxford

    April 11, 2022
  • អន្តរជាតិ

    ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបាននិយាយថា គិតត្រឹមថ្ងៃសៅរ៍ មានមនុស្សជាង ៤.៥ លាននាក់ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើមនៅចុងខែកុម្ភៈ។ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ឬហៅកាត់ថា UNHCR បាននិយាយថា ក្នុងចំណោមពលរដ្ឋទាំងនោះ មានពលរដ្ឋជាង ២.៥៩ លាននាក់ បានឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញ។ ចំណែកប្រទេសរូម៉ានី​មាន​ចំនួន​អ្នកជម្លៀសខ្លួន​ច្រើន​ជាង​គេ​ទី​២ ​ជាមួយនឹងជនភៀសខ្លួនប្រហែល ​៦៨៦,០០០​ នាក់ ខណៈប្រទេស​ហុងគ្រី​មាន​ជាង​៤១៩,០០០ ​នាក់ ហើយប្រទេសម៉ុលដាវីមានប្រហែល ៤១០,០០០ នាក់ ។ UNHCR ក៏រាយការណ៍ថា មានពលរដ្ឋជាង ៤០៤,០០០ នាក់ បានភៀសខ្លួនចូលទៅក្នុងប្រទេសរុស្ស៊ីផងដែរ៕ អត្ថបទ៖ លីដា

    April 11, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានបង្ហាញថា លិខិតឆ្លងដែនរបស់ប្រទេសជប៉ុន និងសិង្ហបុរី បានជាប់ចំណាត់ថ្នាក់លេខ១ ជាលិខិតឆ្លងដែនមានឥទ្ធិពលបំផុតរបស់ពិភពលោក សម្រាប់ឆ្នាំ២០២២។ នេះមានន័យថា ពលរដ្ឋនៃប្រទេសទាំង ២ អាចទៅទស្សនាប្រទេសចំនួន ១៩២ នៅជុំវិញពិភពលោក ដោយមិនចាំបាច់មានទិដ្ឋាការនោះទេ។ វាគឺជាការវាយតម្លៃដោយ Henley Passport Index ដែលជាស្ថាប័នមួយ មានវត្តមានតាំងតែពីឆ្នាំ២០០៦ ហើយតែងតែវាយតម្លៃលិខិតឆ្លងដែនជារៀងរាល់ឆ្នាំ ដោយផ្អែកលើចំនួនគោលដៅដែលកាន់លិខិតឆ្លងដែន តាមប្រទេសនីមួយៗអាចចូលទៅបានដោយគ្មានទិដ្ឋាការជាមុន។ ខាងក្រោមនេះគឺជាចំណាត់ថ្នាំទាំង ១០ និងគោលដៅ ដែលពួកគេអាចទៅបានដោយគ្មានទិដ្ឋាការជាមុន៖ ១. ប្រទេសជប៉ុន, សិង្ហបុរី (១៩២) ២. អាល្លឺម៉ង់, កូរ៉េខាងត្បូង (១៩០)

    April 11, 2022
  • សង្គម

    ថៃ៖ ទោះបីជាបានធ្លាក់នៅក្នុងកម្មវិធីប្រឡងធ្វើម្ហូបលំដាប់ពិភពលោក Master chef junior Thailand ក៏ដោយ ក៏មិនព្រមចុះចាញ់ដែរ សម្រាប់ក្មេងប្រុសម្នាក់ដែលមានចិត្តស្រឡាញ់ចូលចិត្តចំអិនអាហារ មានឈ្មោះថា «ហ្វីជី ក្រីតតិផាត»ដែលមានអាយុទើបតែ១១ឆ្នាំប៉ុណ្ណោះ។ កុមារា ហ្វីជី បានក្លាយជាម្ចាស់ហាងទាំងវ័យក្មេង បន្ទាប់ពីឳពុកម្តាយក៏បានសម្រេចចិត្តបើកហាងឱ្យ ដោយសារចិត្តស្រឡាញ់និងតស៊ូ និងមានការលើកទឹកចិត្ត រួមទាំងមានការជ្រោមជ្រែងពីគ្រួសារ។ ជាមួយគ្នានេះដែរលោក មុនថៀន​ សិរិផុងព្រីដា អាយុ៤២ឆ្នាំ ជាឳពុករបស់ហ្វីជី បានរៀបរាប់ថា កូន ហ្វីជីចង់បើកហាងតាំងពីអាយុ ៨ឆ្នាំ តាំងពីប្អូនបានចូលរួមប្រឡងធ្វើម្ហូបនៅកម្មវិធី Master chef Junior Thailand មកម្ល៉េះ។

    April 11, 2022
  • អន្តរជាតិ

    បើយោងតាមកាសែត The Times នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ បានរាយការណ៍ថា ប្រទេសរុស្ស៊ីបានប្រើប្រាស់ «យុទ្ធសាស្ត្រដ៏ផ្ដេសផ្ដាស» របស់ខ្លួន ខណៈដែលហ្វាំងឡង់ និងស៊ុយអែត មើលទៅកំពុងត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយអង្គការណាតូនៅដើមរដូវក្តៅនេះ។ របាយការណ៍បានបន្ថែមថា ក្រុមមន្ត្រីរបស់សហរដ្ឋអាមេរិកបាននិយាយថា សមាជិកភាពណាតូសម្រាប់ប្រទេសនៅក្នុងតំបន់ Nordic ទាំង ២ គឺជា «ប្រធានបទនៃការសន្ទនា និងមានវគ្គជាច្រើន» ក្នុងអំឡុងពេលកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសរបស់សម្ព័ន្ធមិត្ត កាលពីសប្តាហ៍មុន ដែលមានការចូលរួមដោយស៊ុយអែត និងហ្វាំងឡង់ផ្ទាល់។ យ៉ាងណា ប្រទេសទាំង ២ មិនទាន់បានប្រកាសពីការស្នើជាសមាជិកភាពណាតូ ជាផ្លូវការនៅឡើយទេ៕ អត្ថបទ៖ លីដា

    April 11, 2022
  • សង្គម

    ថៃ៖ បុរសជនជាតិថៃម្នាក់មានឈ្មោះថា អាថីត សែនសុងខ្រាម បុរសវ័យ៤២ឆ្នាំរូបនេះ បានជោគជ័យលើមុខជំនួញមួយដែលខ្លួននឹកស្មានមិនដល់ ដោយបានផ្លាស់ប្ដូរវាសនាខ្លួនឯងពីកូនចៅគេ មកជាថៅកែបោះដុំបន្លែខ្នាតធំ។ មុនពេលទទួលបានជោគជ័យបុរសជនជាតិថៃរូបនេះបានរៀបរ៉ាប់អំពីជីវប្រវត្តិរបស់លោកថា៖ “កាលពីដំបូងឡើយលោកត្រឹមតែជាអ្នកបោះបន្លែ «ស្ពៃក្តោប »ក្រោយកន្ទុយឡានដែលដឹកមកពីខេត្តឈៀងរ៉ាយអោយថៅកែមកលក់នៅផ្សារសុីម៉ុមមឿងតែប៉ុណ្ណោះ។ តែដោយពឹងលើការយល់ដឹងនិងបទពិសោធន៍ពីការងារនេះគួរសម លោកក៏បានសម្រេចចិត្តយកលុយដែលបានសន្សំបានចំនួន១ពាន់ដុល្លារ មកជួលតូបលក់បន្លែ ប៉ុន្តែលោកលក់មិនបានឡើយ”។ លោកបានបន្តថា៖ “ដោយសារតែកាលនោះ លោកមិនបានដឹងពីការឡើងចុះនៃតម្លៃបន្លែក្នុងមួយថ្ងៃៗ ដូចជា ថ្ងៃណាដែលបន្លែទម្លាក់មកច្រើនគឺនឹងមានតម្លៃធូរ ចំណែកថ្ងៃណាដែលមិនសូវមានបន្លែទម្លាក់មកគឺមានតម្លៃថ្លៃ។ មួយវិញទៀតលោកមិនទាន់មានម៉ូយ ព្រោះលោកទើបតែបើកលក់ថ្មីៗ។ ប៉ុន្តែទោះបីជាបែបនឹងក៏ដោយ លោកមិនដកថយរឺបាក់ទឹកចិត្តឡើយ លោកប្រើភាពអត់ធ្មត់និងការព្យាយាមខ្ពស់ រហូតនៅទីបំផុតឱកាសដ៏ល្អសម្រាប់លោកក៏បានមកដល់ ដោយសារតែផ្សារដែលលោកកំពុងលក់នោះបានផ្លាស់ប្តូរយុត្តសាស្រ្តទីផ្សារបែបសម័យថ្មី ទើបលោកប្រញ៉ាបើទៅចុះឈ្មោះព្រោះលោកចង់មានតូបជារបស់ខ្លួនឯង ហើយលោកសំណាងល្អដែលចាប់លេខបានទីតាំងល្អ(កាច់ជ្រុង)ល្មម”។ “ខ្ញុំបានតាំងចិត្តថា អតិថិជនរបស់ខ្ញុំត្រូវតែទទួលបានបន្លែគុណភាពល្អ រួមទាំងសេវាកម្មល្អផងដែរ

    April 10, 2022
  • អន្តរជាតិ

    ថៃ៖ ពិតជារឿងរ៉ាវស្នេហារវាងប្តីប្រពន្ធមួយគូរទទួលបានការចាប់អារម្មណ៍យ៉ាងច្រើននៅលើបណ្តាញសង្គមប្រទេសថៃ ដោយប្រពន្ធជនជាតិថៃមានឈ្មោះថា Malinda បានរៀបការជាមួយបុរសជនជាតិបរទេស ទោះបីជាប្តីបានផ្លាស់ប្រែទៅស្រី ប៉ុន្តែចិត្តនាងមិនដែលផ្លាស់ប្តូរ ដោយនាងបានផុសវីដេអូរៀបរាប់រឿងរ៉ាវស្នេហារវាងនាងនិងប្តី ដោយសរសេរចំណងជើងថា «រឿងពិតពីការចងចាំ ក្រោយពីបានមើលចប់បងប្អូនក៏នឹងយល់។» នាងបានរៀបរាប់រឿងរ៉ាវស្នេហារវាងនាងនិងប្តីថា ពីដំបូងពួកយើងបានរៀបការហើយក៏ប្រើជីវិតប្តីប្រពន្ធក្រោយអាពាហ៍ពិពាហ៍ដូចគេឯង រហូតមកទល់នឹងពេលមួយដែលប្តីរបស់នាងមានចិត្តចង់កែភេទជាមនុស្សស្រីវិញមិនចង់ក្លាយជាមនុស្សប្រុសទៀតទេ ហើយលោកក៏បានកែភេទបានសម្រេច។ នាងបានបន្ថែមទៀតថា ទោះបីជាប្តីនាងបានកែភេទជាមនុស្សស្រីពេញលក្ខណៈហើយក៏ដោយ ក៏នាងនៅតែស្រឡាញ់គាត់ដូចដើម មានពេលខ្លះនាងធ្លាប់លួចនឹកដល់ប្តីនាងកាលពីមុនកែភេទទៀតផង។ ចំណែកប្តីរបស់នាងក៏បានប្រាប់នាងថា ប្តីរបស់នាងបានដឹងខ្លួនតាំងពីក្មេងថាចង់ក្លាយជាមនុស្សស្រីមិនមែនមនុស្សប្រុសទេ ប៉ុន្តែកាលនោះត្រូវបានសង្គមមិនទទួលស្គាល់  ដោយប្តីនាងបានប្រើពេលយូរណាស់ទម្រាំតែហ៊ានបង្ហាញការពិតក្នុងចិត្ត។ នាងបានបន្ថែមទៀតថា ទោះបីប្តីនាងក្លាយជាបែបណាក៏ដោយក៏នាងនៅតែស្រឡាញ់ ហើយប្រសិនបើប្តីនាងចង់ទៅ Date ជាមួយប្រុសៗក៏បាន នាងមិនហាមឃាត់ហើយព្រមទាំងលើកទឹកចិត្តដល់ប្តីផងដែរ៕ អត្ថបទ៖ Bee ប្រភព៖ sanook

    April 10, 2022