autoadmin
  • អន្តរជាតិ

    ការដែលបងប្អូនចតឡានហាលថ្ងៃ ជាពិសេសនារដូវក្តៅនេះ បណ្តាលអោយសីតុណ្ហភាពនៅក្នងឡានអាចកើនឡើងពី ៥០ទៅ ៦០អង្សាសេ ក្រោយបិទ ឬ ទ្វារកញ្ចក់ជិត។ នៅពេលសីតុណ្ហភាពឡើងក្ដៅ វានឹងបង្កជាគ្រោះថ្នាក់ដល់អ្នក ឬ វត្ថុមានជីវិតនៅក្នុងឡាន ហើយថែមទាំងអាចធ្វើឱ្យខូចខាតផងដែរ។ ដូច្នេះហើយបងប្អូនគួរមានការប្រុងប្រយ័ត្នហាមភ្លេចខ្លួនដាក់របស់ទាំង៥នេះក្នុងឡាន ដែលកំពុងតែចតហាលថ្ងៃជាដាច់ខាត ដោយរបស់ទាំងនោះរួមមាន៖ ១.ថ្នាំបាញ់ (សត្វល្អិត, បង្កើនក្លិនក្រអូប) ដោយសារតែកម្លាំងសារធាតុដែលបានផ្ទុកក្នុងដបអាចបណ្តាលអោយផ្ទុះបាន ២.ដបរឺកំប៉ុង នៃភេសជ្ជៈដែលមិនទាន់បានបើក ដោយសារតែជាតិហ្គាសដែលផ្ទុកនៅក្នុងដបរឺកំប៉ុងអាចបង្កអោយផ្ទុះបាន។ ៣.ដែកកេះ ដោយសារតែនៅផ្នែកខាងក្នុងនៃដែកកេះមានវត្ថុរាវ រឺវត្ថុរាវនៅសល់តិច ក្រោយពេលត្រូវកម្តៅ អាចធ្វើអោយរីកមាឌបង្កអោយផ្ទុះបាន។ ៤.ថ្មសាកទូរស័ព្ទ(Power bank)៖ បើទោះបីជា power bank ផលិតឡើងដោយប្រព័ន្ធសុវត្ថិភាពខ្ពស់ក៏ដោយ ប៉ុន្តែប្រសិនយើងទិញ

    April 13, 2022
  • អន្តរជាតិ

    រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Hayashi Yoshimasa បាននិយាយថា ប្រទេសជប៉ុននឹងជំរុញឱ្យប្រទេសចិនចាត់វិធានការប្រកបដោយការទទួលខុសត្រូវ លើការឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដោយសហការជាមួយក្រុមសមាជិក G7 និងប្រទេសដទៃទៀត។ លោក Hayashi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ដោយបាន​ចង្អុល​បង្ហាញ​ម្តង​ទៀត​ថា ប្រទេសចិន​បាន​បដិសេធ​មិន​បោះឆ្នោត​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​សេចក្តី​សម្រេច​របស់​មហាសន្និបាត​ ដែល​បរិហារ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន។ លោក Hayashi Yoshimasa ក៏បានកត់សម្គាល់ផងដែរថា ប្រទេសចិនមិនទាន់បានថ្កោលទោសរុស្ស៊ីនៅឡើយទេ ហើយថែមទាំងបានបោះឆ្នោតគាំទ្រដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខដែលស្នើឡើងដោយប្រទេសរុស្ស៊ីទៀតផង។ លោក Hayashi បានបន្ថែមថា ប្រទេសជប៉ុនកំពុងឃ្លាំមើលយ៉ាងដិតដល់នូវចំណាត់ការរបស់ចិន និងរុស្ស៊ី ដែលបានរក្សាទំនាក់ទំនងជិតស្និទ្ធ និងបង្កើនកិច្ចសហប្រតិបត្តិការយោធាជាមួយគ្នា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    April 13, 2022
  • អន្តរជាតិ

    ​ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពី​ថ្ងៃ​អង្គារ ​បាន​ចោទប្រកាន់​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន ពី​បទ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​នៅប្រទេស​អ៊ុយក្រែន។ លោកប្រធានាធិបតីបានធ្វើការចោទប្រកាន់បែបនេះនៅក្នុងសុន្ទរកថាមួយ នៅឯរោងចក្រឥន្ធនៈអេតាណុលក្នុងរដ្ឋ Iowa ហើយលោកក៏បានស្តីបន្ទោសចំពោះការឡើងតម្លៃឧស្ម័នក្នុងពេលបច្ចុប្បន្ន ដែលជាលទ្ធផលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក បៃដិន បាននិយាយថា៖«ថវិកាគ្រួសាររបស់អ្នក សមត្ថភាពរបស់អ្នកក្នុងការបំពេញធុងរបស់អ្នក មិនគួរផ្អែកការប្រកាសសង្រ្គាមរបស់ជនផ្ដាច់ការ និងប្រព្រឹត្តអំពើប្រល័យពូជសាសន៍នេះទេ»។ នៅពេលសួរថា តើអ្វីដែលធ្វើឱ្យគាត់ប្រើពាក្យ «ប្រល័យពូជសាសន៍» លោក បៃដិន បានឆ្លើយថា៖«បាទ ខ្ញុំបានហៅវាថា អំពើប្រល័យពូជសាសន៍។ វាកាន់តែច្បាស់ និងកាន់តែច្បាស់ថា ពូទីន កំពុងតែព្យាយាមលុបចេញនូវគំនិតនៃការ ក្លាយជា-អាចក្លាយជាជនជាតិអ៊ុយក្រែន»។ លោក បៃដិន

    April 13, 2022
  • អន្តរជាតិ

    ជាទម្លាប់តាំងពីដើមមកឱ្យតែចូលដល់ពិធីបុណ្យចូលឆ្នាំ បងប្អូនប្រជាពលរដ្ឋយើងតែងតែធ្វើដំណើរទៅលេងស្រុកកំណើត ឬទៅកន្លែងកម្សាន្តនានា។ ប៉ុន្តែដើម្បីធ្វើឱ្យដំណើរកម្សាន្តប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ បងប្អូនគួរប្រយ័ត្នប្រយែង និងពិនិត្យឱ្យបានច្បាស់ពីយាន្តជំនិះសម្រាប់ធ្វើដំណើរ ហើយថ្ងៃនេះយើងនឹងបង្ហាញពីក្បួនក្នុងការឆែកឡានមុនចេញដំណើរដោយចំណាយពេលត្រឹម១០នាទីមានដូចជា៖ ១.ឆែក រឺពិនិត្យមើលបរិមាណ (សាំង,ប្រេងម៉ាសុីន,ប្រេងប្រអប់លេខ, ប្រេងហ្រ្វាំង ,ធុងទឹកជាដើម) ត្រូវពិនិត្យមើលថា បរិមាណនោះត្រឹមត្រូវនិងសមស្របដែរទេ ២.ពិនិត្យមើលគុណភាពនៃសំបកកង់ថា មានចំនុចណាប្រេះដែររឺទេ ក៏ដូចជាថ្លឹងកង់ឡានទំាងអស់នៅពេលសប់កង់ឡាន ៣.ពិនិត្យមើលអំពូលភ្លើង ភ្លើងគុជ ភ្លើងហ្វា ភ្លើងសុីញ៉ូ ភ្លើងគូទឡាន ភ្លើងហ្វ្រាំង ភ្លើងជិត ភ្លើងឆ្ងាយ ជាដើម ៤.ពិនិត្យមើលគុណភាពនៃផ្លិតទឹកទាំងមុខទាំងក្រោយ សម្រាប់ការពារផ្លិតខូចនៅពេលធ្វើដំណើរពេលភ្លៀងធ្លាក់ ៤.ពិនិត្យមើលអ្នកបើកបរ ហាមទទួលទានគ្រឿងស្រវឹងមុន និងពេលបើកបរ គួរសម្រាកអោយបានគ្រប់គ្រាន់មុនពេលចេញដំណើរ។ អត្ថបទ៖Bee

    April 13, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា មនុស្សយ៉ាងតិច ២៥ នាក់បានស្លាប់ នៅក្នុងគ្រោះបាក់ដី និងទឹកជំនន់ នៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីព្យុះត្រូពិច Megi បានបោកបក់ប្រទេសនេះ។ រហូតមកដល់ថ្ងៃអង្គារនេះ ក្រុម​ជួយ​សង្គ្រោះ​នៅ​តែបន្ដ​ប្រយុទ្ធ​ ដើម្បី​ទាញ​យក​មនុស្ស​ដែល​ជាប់​គាំង​នៅ​ឆ្នេរ​ភាគ​ខាង​កើត និង​ខាង​ត្បូង។ ជម្រាបដែរថា ព្យុះត្រូពិច Megi បានវាយប្រហារហ្វីលីពីនកាលពីថ្ងៃអាទិត្យ ជាមួយល្បឿនរហូតដល់ ៦៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ វា​ជា​ព្យុះ​ទីមួយ​ក្នុង​ឆ្នាំ​នេះសម្រាប់ហ្វីលីពីន ​ខណៈដែលជា​ធម្មតាប្រទេសនេះ​មាន​ខ្យល់​ព្យុះ​ជា​មធ្យម​ចំនួន ២០ ក្នុង​មួយ​ឆ្នាំ។ ជាមួយគ្នានេះដែរ មានមនុស្សជាង ១៣,០០០ នាក់ បានភៀសខ្លួនទៅកាន់ទីជម្រកខ្ពស់ៗ ខណៈដែលខ្យល់ព្យុះបានបោកបក់លើឆ្នេរសមុទ្រភាគខាងកើត ធ្វើឱ្យមានភ្លៀង​ធ្លាក់​ខ្លាំង

    April 12, 2022
  • សង្គម

    ថៃ៖ នារីម្នាក់ត្រូវបានភ្លើងឆាបឆេះពេញរាងកាយ ក្រោយបាញ់អាល់កុលដើម្បីសម្លាប់មេរោគលើខ្លួន ហើយក្រោយមកទៅអុជធូបមូសដាក់នៅក្នុងផ្ទះ នេះយោងតាមសារព័ត៌មាន thairath។ ប្រភពព័ត៌មានបានឱ្យដឹងថា ស្រ្តីម្នាក់ឈ្មោះ Wiphaporn Yisunsi អាយុ ២៨ឆ្នាំ រស់នៅសង្កាត់ Sai Mai ក្រុងបាងកក ប្រទេសថៃ ក្រោយពីចេញពីធ្វើការក៏បានត្រលប់មកដល់ផ្ទះវិញ រួចធ្វើការបាញ់អាល់កុលពេញរាងកាយសម្លាប់មេរោគ ដើម្បីការពារជំងឺកូវីដ១៩ ដោយសារតែនៅផ្ទះរបស់គាត់មានមនុស្សចាស់រស់នៅជាមួយ។ បន្ទាប់មកក្រោយពីបាញ់រួចនាងក៏ដើរទៅអុជធូបមូស ដើម្បីដេញមូសនៅក្នុងផ្ទះ ប៉ុន្តែចៃដន្យក៏ត្រូវភ្លើងឆាបឆេះពេញរាងកាយយ៉ាងរហ័ស ហើយនាងបានរត់មករកសង្សារឱ្យជួយ ដោយបុរសជាសង្សារក៏រត់ទៅទាញសម្លៀកបំពាក់ដែលកំពុងឆេះនោះចេញ រួចរត់ទៅដួសទឹកមកជះរហូតទាល់តែរលត់ ហើយក៏ប្រញាប់នាំសង្សារទៅព្យាបាលនៅឯមន្ទីរពេទ្យ Thammasat។ ចំពោះករណីឆាបឆេះនេះដែរក្រុមអ្នកជំនាញបានអោយដឹងថា៖ ” «អាចបណ្តាលមកពីជាតិអាល់កុលដែលនៅដក់ជាប់សម្លៀកបំពាក់ទើបបណ្តាលអោយភ្លើងឆាបឆេះបានយ៉ាងងាយស្រួលនិងរហ័ស”»។ ចំណែកនារីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយរងរបួសរលាកប្រហែល ៦០% រីឯដៃខាងស្តាំរបស់បុរសដែលជាសង្សារត្រូវបានរលាកភ្លើងបង្កអោយមានពងបែកស្ទើរតែទាំងស្រុងផងដែរ។

    April 12, 2022
  • អន្តរជាតិ

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy កាលពីថ្ងៃចន្ទបាននិយាយថា រុស្ស៊ីអាចនឹងប្រើប្រាស់អាវុធគីមីក្នុងប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឱ្យលោកខាងលិចដាក់ទណ្ឌកម្មឱ្យកាន់តែខ្លាំងលើទីក្រុងមូស្គូ។ មានរបាយការណ៍ដែលមិនបានបញ្ជាក់លម្អិតមួយបានបង្ហាញថា អាវុធគីមីត្រូវបានប្រើប្រាស់នៅក្នុងកំពង់ផែ Mariupol ភាគខាងត្បូងអ៊ុយក្រែន ដែលជាតំបន់ត្រូវបានឡោមព័ទ្ធដោយយោធារុស្ស៊ី។ លោក Zelenskiy យល់ថាវាជារឿងសំខាន់សម្រាប់អ៊ុយក្រែន ហើយលោកក៏បានទទូចឱ្យមានការឆ្លើយតបភ្លាមៗ ចំពោះការឈ្លានពានរបស់រុស្ស៊ី ដែលកាន់តែខ្លាំងក្លា និងលឿនជាងមុនមកលើអ៊ុយក្រែន។ លោក Petro Andryushchenko ដែលជាជំនួយការរបស់អភិបាលក្រុង Mariupol បានសរសេរនៅលើ Telegram អំពីការវាយប្រហារដោយសារធាតុគីមីពីសំណាក់រុស្ស៊ី ហើយគាត់រំពឹងថា នឹងផ្តល់ព័ត៌មានលម្អិត និងការបំភ្លឺនេះនៅពេលក្រោយទៀត។ ជាមួយគ្នានេះដែរ លេខាធិការសារព័ត៌មានមន្ទីរបញ្ចកោណ លោក John Kirby

    April 12, 2022
  • អន្តរជាតិ

    អតីត​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បាន​ជឿ​ជាក់ថា គ្មាន​នរណា​ស្មោះ​ត្រង់​ជាង​គាត់​នោះទេ នៅលើពិភពលោកដ៏ធំល្វឹងល្វើយនេះ។ នៅក្នុងអំឡុងពេលជួបជាមួយអ្នកគាំទ្ររបស់លោក នៅឯរដ្ឋ North Carolina លោក Trump បានសម្ដែងការរិះគន់ ចំពោះការស៊ើបអង្កេតលើការបង់ពន្ធរបស់គាត់ ក៏ដូចជាការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ២០២០ ដោយលោកបាន​មាន​ប្រសាសន៍​ថា៖«អ្នក​ដឹង​ហើយ អ្នក​ត្រូវ​បាន​គេ​ស៊ើបអង្កេត​ជាច្រើន​ឆ្នាំ​មក​ហើយ ឯកសារ​រាប់​លាន​ទំព័រ ពួកគេ​រក​មិន​ឃើញ​អ្វី​សោះ។ អ្នកគឺស្អាតស្អំបំផុតនៅលើផែនដីនេះ នៅពេលអ្នកគិតអំពីបញ្ហាអស់នោះ»។ លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​គិត​ថា ​ខ្ញុំ​ជា​មនុស្ស​ស្មោះ​ត្រង់​បំផុត​ ដែល​ព្រះ​បាន​បង្កើត​មក​»។ ការលើកឡើងរបស់លោក ដូណាល់ ត្រាំ បានទទួលការទះដៃពីមហាជន ប៉ុន្តែក៏មានអ្នកខ្លះបានសើចផងដែរ។ លោក ដូណាល់ ត្រាំ បាននិយាយថា៖«ខ្ញុំត្រូវបានស៊ើបអង្កេតដោយសមាជិកគណបក្សប្រជាធិបតេយ្យកាន់តែច្រើន

    April 12, 2022
  • កូវីដ-១៩

    ក្រសួង​សុខាភិបាល​ជប៉ុន ​បាន​បញ្ជាក់​ពី​ករណី​ជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង ប្រភេទ​ XE ដែលជាករណីដំបូងបំផុត ដែលខ្លួនបានរកឃើញនៅក្នុងប្រទេសនេះ។ ក្រសួងបាននិយាយថា អ្នកជំងឺគឺជាស្ត្រីម្នាក់ដែលមានអាយុ ៣០ឆ្នាំ ត្រូវបានគេរកឃើញថា បានឆ្លងមេរោគ XE បន្ទាប់ពីគាត់បានមកដល់ប្រទេសជប៉ុនពីសហរដ្ឋអាមេរិកនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។ ស្ត្រី​រូប​នេះ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​ជំងឺ COVID-19 នៅ​អាកាសយានដ្ឋាន Narita ក្បែរ​ទីក្រុង​តូក្យូ។ ក្រោយមកវិទ្យាស្ថានជាតិនៃជំងឺឆ្លងបានរកឃើញវត្តមាន XE តាមរយៈការធ្វើតេស្តតាមលំដាប់លំដោយហ្សែន ដោយប្រើសំណាកដែលប្រមូលបាន។ ប្រភពបាននិយាយថា ស្ត្រី​នោះ​មិន​មាន​ចេញរោគ​សញ្ញា​អ្វី​ឡើយ ហើយគាត់បានស្នាក់នៅកន្លែងព្យាបាលអ្នកជំងឺឆ្លង តាមសំណើរបស់ក្រសួងសុខាភិបាល ហើយបានចាកចេញពីកន្លែងនោះ ក្រោយ ៩ ថ្ងៃបន្ទាប់ពីគាត់បានមកដល់ប្រទេសជប៉ុន។

    April 12, 2022
  • អន្តរជាតិ

    ប្រសិនបើចង់ដឹងអត្តចរិករបស់អ្នក ថាអ្នកជាមនុស្សបែបណា សាកពិចារណាជ្រើសរើសពណ៍ទ្វារមួយក្នុងចំណោមពណ៍ទាំង ៤ដែលលោកអ្នកពេញចិត្ត រួចមកមើលចម្លើយទាំងអស់គ្នា៖ ១.ទ្វាពណ៍ផ្ទៃមេឃ៖ សម្រាប់បងប្អូនដែលជ្រើសរើសទ្វារពណ៍ផ្ទៃមេឃ បង្ហាញអោយឃើញថា លោកអ្នកជាមនុស្សដែលមានភាពស្មោះត្រង់ គួរអោយចង់រាប់អាន ថែមទាំងអ្នកជាមនុស្សដែលគួរអោយទុកចិត្តបាន មិនចូលចិត្តប្រើកម្លាំងក្នុងការដោះស្រាយបញ្ហា សុខចិត្តលាក់បាំងបញ្ហាបៀមទុកតែឯង។ ២.ទ្វាពណ៍ស្វាយ៖ បង្ហាញអោយឃើញថាអ្នកជាមនុស្សដែលរឹងមាំទាំងរូបភាពខាងក្រៅនិងខាងក្នុង ហើយអ្នកថែមទាំងជាមនុស្សមានមន្តស្នេហ៍ អ្នកជាមនុស្សចូលចិត្តជីវិតឯករាជ្យ មានចិត្តមោះមុតមិនភ័យខ្លាចចំពោះឧបសគ្គដែលនៅចំពោះមុខ ។ ៣.ទ្វាពណ៍ក្រហម៖ បង្ហាញអោយឃើញថា អ្នកជាមនុស្សដែលមានគំនិតវិជ្ជមានរហូត ថែមទាំងចូលចិត្តធ្វើអោយមនុស្សដែលនៅជុំវិញខ្លួនទទួលបានភាពកក់ក្តៅនិងភាពសប្បាយរីករាយ ពិសេសជាងនេះទៅទៀតនោះគឺ ពណ៍ក្រហមតំណាងអោយ ការពោរពេញដោយថាមពល នោះបញ្ជាក់អោយឃើញថាអ្នកជាមនុស្សដែលពោរពេញទៅដោយកម្លាំងថាមពលគ្រប់ការងារទាំងអស់ដែលអ្នកធ្វើ ។ ៤.ទ្វារូបសត្វទីទុយ សម្រាប់បងប្អូនដែលជ្រើសរើសយកទ្វារនេះបង្ហាញអោយឃើញថា អ្នកជាមនុស្សដែលទទួលបានការចាប់អារម្មណ៍ពីភេទផ្ទុយគ្នាគ្រប់ពេលវេលា ប៉ុន្តែអ្នកបែជាមិនចាប់អារម្មណ៍ទៅវិញ ម្យ៉ាងវិញទៀត អ្នកជាមនុស្សដែលចូលចិត្តជួយអ្នកដ៏ទៃ

    April 12, 2022