- autoadmin
- អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera បានឱ្យដឹងថា កងកម្លាំងរបស់ប៉ាគីស្ថានបានធ្វើការវាយឆ្មក់តាមអាកាស ទៅលើភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ដែលបានសម្លាប់មនុស្សជិត ៥០នាក់ រួមទាំងកុមារតូចៗ ខណៈមនុស្សចំនួន ២៥ នាក់ផ្សេងទៀត បានរងរបួស។ មន្ត្រីកងទ័ពអាកាសអាហ្វហ្គានីស្ថានបាននិយាយថា ការវាយប្រហារបានកើតឡើងនៅក្នុងខេត្ត Khost និង Kunar កាលពីថ្ងៃសៅរ៍ ហើយឥឡូវនេះរដ្ឋមន្ត្រីការបរទេសស្តីទីរបស់ក្រុមតាលីបង់អាហ្វហ្គានីស្ថាន គឺលោក Amir Khan Muttaqi បានកោះហៅឯកអគ្គរដ្ឋទូតប៉ាគីស្ថាននៅទីក្រុងកាប៊ុល ដើម្បីប្រឆាំងនឹងការវាយប្រហារនេះ។ ជាការឆ្លើយតប ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា កងកម្លាំងសន្តិសុខរបស់ខ្លួន ត្រូវបានគេកំណត់គោលដៅនៅក្នុងការវាយប្រហារឆ្លងព្រំដែនពីប្រទេសអាហ្វហ្គានីស្ថាន ហើយបានអះអាងថា មានជនរងគ្រោះជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ប៉ុន្តែក្រសួងមិនបញ្ជាក់ថា តើយោធាប៉ាគីស្ថានពិតជាបានធ្វើការវាយប្រហារតាមអាកាសនៅអាហ្វហ្គានីស្ថាន ឬយ៉ាងណានោះឡើយ។ ជម្រាបដែរថា ក្រុមតាលីបង់ប៉ាគីស្ថាន
April 18, 2022 - អន្តរជាតិ
មន្ត្រីក្នុងតំបន់កាលពីថ្ងៃអាទិត្យបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ ដែលវាយលុកឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសអាហ្រ្វិកខាងត្បូង បានកើនឡើងដល់ ៤៤៣ នាក់ រួមទាំងអ្នកជួយសង្គ្រោះម្នាក់ផងដែរ ខណៈដែលមនុស្សរាប់សិបនាក់ទៀតនៅតែបាត់ខ្លួន។ លោក Sihle Zikalala នាយករដ្ឋមន្ត្រីនៃខេត្ត KwaZulu-Natal បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«ចំនួនអ្នកស្លាប់ឥឡូវនេះមានចំនួន ៤៤៣ នាក់» ដោយបន្ថែមថា មនុស្សចំនួន ៦៣ នាក់ផ្សេងទៀត នៅតែមិនទាន់រាប់បញ្ចូល។ សមាជិកម្នាក់នៃក្រុមជួយសង្គ្រោះ មានបញ្ហាពិបាកដកដង្ហើម ហើយត្រូវបានបញ្ជូនតាមអាកាសទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសលគាត់បានស្លាប់។ ភ្លៀងបានចាប់ផ្តើមថយចុះនៅភាគខាងកើតដែលរងការខូចខាតដោយទឹកជំនន់ ដែលអនុញ្ញាតឱ្យប្រតិបត្តិការស្វែងរក និងបន្ដជំនួយសង្គ្របស់ពួកគេ បន្ទាប់ពីព្យុះដ៏សាហាវ Issa បានវាយប្រហារក្នុងប្រទេសនេះ។ លោក Zikalala និយាយថា៖«អាកាសធាតុអាក្រក់បានធ្វើឱ្យការវាយតម្លៃ
April 18, 2022 - អន្តរជាតិ
ជឿថាបងប្អូនតែងជួបនៅបញ្ហាគីឡូស្រកបានតែដំបូង លុះនៅសល់ត្រឹម២ទៅ៣គីឡូទៀត ដើម្បីសម្រេចគោលដៅនោះហេតុអ្វីក៏ពិបាកស្រកម្ល៉េះ? ថ្ងៃនេះដែរយើងមានក្បួនទាំង ៥ដើម្បីដោះស្រាយបញ្ហានេះបាន៖ ១.កត់ត្រានិងតាមដានបរិមាណកាឡូរីដែលលោកអ្នកបានទទួលទាន៖ ជាការពិតណាស់លោកអ្នកអាចយកចិត្តទុកដាក់ខ្លាំងពីដំបូងក្រោយគីឡូចាប់ផ្តើមស្រក ហើយលោកអ្នកអាចមានការបន្ធូរបន្ថយលែងរឹតបន្តឹងដូចមុនទើបបណ្តាលអោយគីឡូនៅនឹងលែងស្រក។ ២.ទទួលទានប្រូតេអ៉ីនក្រឡុក ជំនួសអាហារទាំងពីរពេលដែលទទួលទានក្នុងមួយថ្ងៃ អាចជួយកំចាត់បរិមាណកាឡូរីដែលលើសបាន ព្រោះលោកអ្នកអាចដឹងនិងកំណត់បរិមាណកាឡូរីដែលត្រឹមត្រូវទៅតាមតម្រូវការរបស់រាងកាយ និងការទទួលទានអាហារដែលមានប្រយោជន៍ចំពោះរាងកាយជាអាហារពេលទី៣ ដូចជាអាហារដែលមានប្រូតេអ៉ីនខ្ពស់ និងមានជាតិខ្លាញ់ទាប រួមទាំងការបូកបញ្ចូលជាមួយបន្លែនិងផ្លែឈើផងដែរ។ ៣.ជៀសវាងការទទួលទានអាហារក្រៅផ្ទះ៖ ចំពោះករណីនេះអាចជាការពិបាក ប៉ុន្តែប្រសិនបើធ្វើបានវានឹងជួយអោយបងប្អូនឃើញពីភាពខុសប្លែកជាមិនខាន ព្រោះការទទួលទានខាងក្រៅលោកអ្នកនឹងមិនដឹងឡើយពីចំនួនកាឡូរីដែលបានទទួលទានចូលទៅ ក៏ដូចជាបរិមាណសូដ្យូមដែលមានច្រើននៅក្នុងអាហារក្រៅផ្ទះ ដោយអ្នកដែលឧស្សាហ៍ទទួលទានអាហារក្រៅផ្ទះជាញឹកញាប់អាចសាកល្បងផ្អាក ២ទៅ៣សប្តាហ៍ទៅមើល ធានាប្រាកដជាខុសប្លែកជាមិនខាន។ ៤.ហាត់ប្រាណដោយបន្ថែម Cardio និងបង្កើនភាពរឹងមាំដល់សាច់ដុំ៖ នៅពេលដែលលោកអ្នកបង្កើតសាច់ដុំនោះអត្រាក្នុងការដុតខ្លាញ់ក្នុងរាងកាយនឹងកើនឡើង នោះលោកអ្នកនឹងទទួលបានរូបរាងដែលប្រសើរឡើងផងដែរ ដូច្នេះសាកបន្ថែមក្បាច់ Cardio ថ្មីជារឿយៗទៅលើការហាត់ក្បាច់ប្រចាំរបស់លោកអ្នក។ ៥.ត្រួតពិនិត្យនិងវាស់កម្រិតជាតិខ្លាញ់នៅក្នុងរាង្គកាយរបស់លោកអ្នកជាប្រចាំ ដូចជាការតាមដានការកំចាត់បរិមាណជាតិខ្លាញ់ដែលមិនល្អនៅក្នុងរាងកាយ និងបរិមាណសាច់ដុំដែលល្អចំពោះរាងកាយ
April 18, 2022 - អន្តរជាតិ
ទីក្រុង Xi’an ភាគពាយ័ព្យរបស់ប្រទេសចិន កាលពីថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២ បាននិយាយថា ខ្លួននឹងដាក់ការបិទខ្ទប់តាមផ្នែកជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយចលនារបស់អ្នកស្រុកចំនួន ១៣ លាននាក់របស់ទីក្រុង បន្ទាប់ពីទីក្រុងនេះបានរាយការណ៍ពីការឆ្លងជំងឺ COVID-19 រាប់សិបករណី នៅក្នុងខែនេះតែមួយ។ ចាប់តាំងពីខែមីនាមក ប្រទេសចិនដីគោកបាននឹងកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ដ៏អាក្រក់បំផុត ចាប់តាំងពីជំងឺរាតត្បាតមួយនេះ បានលេចចេញជាលើកដំបូងនៅក្នុងទីក្រុង Wuhan នៅចុងឆ្នាំ២០១៩។ ទោះបីជាចំនួននេះនៅតែមានកម្រិតមធ្យម បើប្រៀបធៀបអន្តរជាតិក៏ដោយ រលកចុងក្រោយនេះបានដាក់សម្ពាធយ៉ាងខ្លាំងលើគោលនយោបាយ បោសសម្អាតជំងឺរាតត្បាតរបស់ប្រទេសចិន ដែលមានគោលបំណងមិនឱ្យករណីណាមួយត្រូវបានមើលរំលង ដោយប្រើប្រាស់វិធានការតឹងតែង ប៉ុន្តែបានរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងសេដ្ឋកិច្ចក្នុងស្រុក។ ប្រធានាធិបតីចិន លោក
April 16, 2022 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា ប្រទេសរុស្ស៊ីបានផ្ញើកំណត់ទូតផ្លូវការមួយទៅកាន់សហរដ្ឋអាមេរិក ព្រមានអំពី «ផលវិបាកដែលមិនអាចទាយទុកជាមុនបាន» ប្រសិនបើទីក្រុងវ៉ាស៊ីនតោន នៅតែបន្តបញ្ជូនអាវុធទៅប្រទេសអ៊ុយក្រែន។ កាសែត Washington Post បានរាយការណ៍នៅក្នុងការបោះពុម្ពផ្សាយរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានពិនិត្យទៅលើឯកសារដែលបានចុះកាលបរិច្ឆេទកាលពីថ្ងៃអង្គារ ជាភាសារុស្សី ជាមួយនឹងការបកប្រែមានចំណងជើងថា «ការព្រួយបារម្ភរបស់រុស្ស៊ី ក្នុងបរិបទនៃការផ្គត់ផ្គង់អាវុធ និងបរិក្ខារយោធាយ៉ាងច្រើនដល់ទីក្រុងកៀវ»។ តាមសេចក្តីរាយការណ៍ រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិក និងសមាជិកណាតូផ្សេងទៀតថា បានរំលោភលើគោលការណ៍ គ្រប់គ្រងការផ្ទេរអាវុធទៅកាន់តំបន់ជម្លោះ។ ទីក្រុងមូស្គូ បានចោទប្រកាន់ពួកគេទាំងនោះ ពីបទភ្លេចខ្លួនចំពោះ «ការគំរាមកំហែងនៃអាវុធទំនើប ដែលធ្លាក់ចូលទៅក្នុងដៃរបស់ពួកអ្នកជាតិនិយមជ្រុល ពួកជ្រុលនិយម និងក្រុមចោរ នៅក្នុងអ៊ុយក្រែន»។ របាយការណ៍បាននិយាយថា ប្រទេសរុស្ស៊ីបានអំពាវនាវឱ្យសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ «បញ្ឈប់ការធ្វើយោធាដោយគ្មានការទទួលខុសត្រូវរបស់អ៊ុយក្រែន ដែលបានបង្ហាញពីផលវិបាកដែលមិនអាចទាយទុកជាមុនបាន
April 16, 2022 - អន្តរជាតិ
កាសែត Washington Post បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញឱ្យប្រធានាធិបតីអាមេរិក ចូ បៃដិន ចាត់ថ្នាក់ប្រទេសរុស្ស៊ីជា «រដ្ឋដែលឧបត្ថម្ភលើអំពើភេរវកម្ម» ។ របាយការណ៍បាននិយាយថា លោក Zelenskyy បានធ្វើការអំពាវនាវក្នុងអំឡុងពេលការហៅទូរស័ព្ទនាពេលថ្មីៗនេះ ជាមួយលោក បៃដិន ប៉ុន្តែលោក បៃដិន ហាក់មិនមានសកម្មភាពជាក់លាក់ណាមួយឡើយ។ គួរឱ្យដឹងដែរថា រដ្ឋមន្ត្រីការបរទេសអាមេរិកអាចចាត់ថ្នាក់ រដ្ឋដែលឧបត្ថម្ភលើអំពើភេរវកម្ម ចំពោះប្រទេសណាមួយដែលខ្លួនអះអាងថា បានផ្តល់ការគាំទ្រម្តងហើយម្តងទៀតចំពោះអំពើភេរវកម្មជាអន្តរជាតិ។ វិធានការនេះអាចបង្កឱ្យមានផលវិបាកជាច្រើន រួមទាំងទណ្ឌកម្មពាណិជ្ជកម្ម និងហិរញ្ញវត្ថុដ៏តឹងតែង។ សហរដ្ឋអាមេរិកបច្ចុប្បន្នប្រើការកំណត់បែបនេះ សម្រាប់តែប្រទេសចំនួន ៤ ប៉ុណ្ណោះ
April 16, 2022 - អន្តរជាតិ
ថ្មីៗនេះរដ្ឋាភិបាលស្រីលង្កាបានបង្ហាញសញ្ញាថា ប្រទេសរបស់ខ្លួនគឺធ្លាក់ចូលក្នុងភាពក្ស័យធន ដោយប្រកាសផ្អាកជាបណ្តោះអាសន្ននៃការសងបំណុលខាងក្រៅទាំងអស់ ចាប់តាំងពីថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ ដោយនិយាយថា ប្រទេសនេះមិនអាចគោរពការប្តេជ្ញាចិត្តរបស់ខ្លួនបានទៀតទេ ដោយសារស្ថានភាពហិរញ្ញវត្ថុខ្សោយខ្លាំង ដែលបណ្តាលមកពីការប៉ះទង្គិចខាងក្រៅ និងខាងក្នុង។ ប្រទេសនេះក៏បានជំរុញឱ្យពលរដ្ឋនៅក្រៅប្រទេសផ្ញើប្រាក់មកផ្ទះ ដើម្បីជួយទូទាត់ថ្លៃអាហារ និងប្រេងឥន្ធនៈដែលត្រូវការជាចាំបាច់កាលពីថ្ងៃពុធ បន្ទាប់ពីបានប្រកាសមិនអាចទូទាត់បំណុលបរទេសទាំង ៥១ ពាន់លានដុល្លារ ដែលខ្លួនបានជំពាក់។ ប្រទេសកោះមួយនេះ កំពុងស្ថិតក្នុងស្ថានភាពនៃវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីការប្រកាសឯករាជ្យនៅឆ្នាំ ១៩៤៨ ជាមួយនឹងកង្វះខាតយ៉ាងធ្ងន់ធ្ងរនៃទំនិញសំខាន់ៗ និងការដាច់ភ្លើងជាប្រចាំថ្ងៃ ដែលបង្កឱ្យមានការលំបាកយ៉ាងទូលំទូលាយ។ អាជ្ញាធរកំពុងទទួលរងនូវការខឹងសម្បារជាសាធារណៈ និងការតវ៉ាដ៏ខ្លាំងក្លា ដែលទាមទារឱ្យរដ្ឋាភិបាលលាលែងពីតំណែង មុនពេលការចរចារសម្រាប់ថវិកាសង្គ្រោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) នឹងចាប់ផ្ដើម។
April 16, 2022 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២ បាននិយាយថា ខ្លួននឹងដកចេញការរឹតបន្តឹងភាគច្រើនទាក់ទងនឹងជំងឺរាតត្បាត COVID-19 នៅដើមសប្តាហ៍ក្រោយ រួមទាំងបម្រាមគោចរនៅពាក់កណ្តាលអធ្រាត្រ សម្រាប់អាហារដ្ឋានផងដែរ ដោយសារករណីជំងឺ COVID-19 និងវ៉ារ្យ៉ង់អូមីក្រុង បានបង្ហាញសញ្ញានៃការថយចុះ។ លោកនាយករដ្ឋមន្ត្រី Kim Boo-kyum បានប្រាប់កិច្ចប្រជុំឆ្លើយតបនឹងមេរោគឆ្លងថា ចាប់ពីថ្ងៃទី១៨ ខែមេសា តទៅ បម្រាមគោចរពាក់កណ្តាលអធ្រាត្រលើភោជនីយដ្ឋាន និងអាជីវកម្មផ្សេងទៀតនឹងត្រូវលុបចោល រួមជាមួយនឹងការកំណត់ចំនួនមនុស្ស ១០ នាក់ នៅក្នុងការជួបជុំបែបឯកជន។ រដ្ឋាភិបាលក៏នឹងអនុញ្ញាតឱ្យមានការប្រមូលផ្តុំគ្នា និងព្រឹត្តិការណ៍ផ្សេងទៀត ដែលមានមនុស្សពី ៣០០នាក់ ឬច្រើនជាងនេះ ខណៈនឹងដកការរឹតត្បឹតលើសមត្ថភាពផ្ទុក ៧០%
April 15, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានឱ្យដឹងថា ប្រទេសចិនបានហាមឃាត់រយៈពេល ៣ថ្ងៃ សម្រាប់ការនាំចូលផ្លែឈើរបស់ប្រទេសថៃ ដោយសារមានកញ្ចប់ទុរេនមួយចំនួន ត្រូវបានរកឃើញថាមានដាននៃជំងឺ COVID-19 ហើយឥឡូវនេះ ប្រតិបត្តិករនៃវិស័យនាំចេញផ្លែឈើរបស់ប្រទេសថៃ កំពុងណែនាំឱ្យអនុវត្ត និងត្រួតពិនិត្យឱ្យបានតឹងរឹងបំផុត។ ចំណាត់ការនេះកើតឡើង បន្ទាប់ពីការដឹកជញ្ជូនផ្លែទុរេនរបស់ប្រទេសថៃ នៅឯប៉ុស្តិ៍ត្រួតពិនិត្យ Mohan របស់ប្រទេសចិន ត្រូវបានភាគីខាងប្រទេសចិនរកឃើញថា វាមានដាននៃជំងឺ COVID-19 ទាំងនៅលើកញ្ចប់ខ្ចប់ និងលើឡានដឹកផ្លែទុរេននោះតែម្ដង។ យោងតាមបទបញ្ជារបស់លោកអភិបាលខេត្ត Suthee Thongyaem, គាត់បានបង្គាប់ឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានការធ្វើតេស្តរកជំងឺ COVID-19 លើកម្មករនៅតាមទីតាំងអាជីវកម្មលក់ផ្លែឈើ ខណៈការបិទរយៈពេល ៣ថ្ងៃ ក៏ត្រូវបានណែនាំផងដែរ ប្រសិនបើមានការផ្ទុះឡើងខ្លាំងមិនអាចចៀសបាន។ បទបញ្ជានោះបានបន្តថា ប្រសិនបើបរិវេណដែលសង្ស័យត្រូវបន្ថែមពេលវេលាបិទខ្ទប់ អភិបាលខេត្តគួរតែជូនដំណឹង
April 15, 2022 - អន្តរជាតិ
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Dmitry Medvedev កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២ បានព្រមានទៅណាតូថា ប្រសិនបើស៊ុយអែត និងហ្វាំងឡង់ ចូលរួមជាមួយសម្ព័ន្ធមិត្តយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិក នោះរុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរ និងមីស៊ីលលឿនជាងសំឡេង Hypersonic នៅក្នុងឧបទ្វីបអឺរ៉ុប។ ការលើកឡើងនេះ គឺដោយសារប្រទេសហ្វាំងឡង់ដែលមានព្រំដែន ១,៣០០ គីឡូម៉ែត្រ ជាមួយប្រទេសរុស្ស៊ី ហើយប្រទេសស៊ុយអែត កំពុងពិចារណាចូលរួមជាមួយសម្ព័ន្ធភាពណាតូ។ នាយករដ្ឋមន្ត្រីប្រទេសហ្វាំងឡង់ Sanna Marin បាននិយាយកាលពីថ្ងៃពុធថា ប្រទេសហ្វាំងឡង់នឹងសម្រេចចិត្តក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោក Dmitry Medvedev ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា
April 15, 2022









