- autoadmin
- អន្តរជាតិ
ប្រទេសជប៉ុនបានដាក់ការហាមឃាត់ការនាំចូលផលិតផលចំនួន ៣៨មុខ ពីប្រទេសរុស្ស៊ី ដែលជាវិធានការបន្ថែមទៀត ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះជាលើកទី១ ដែលទីក្រុងតូក្យូ បានដាក់បម្រាមការនាំចូលពីរុស្ស៊ី ទាក់ទងនឹងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។ ផលិតផលទាំងនោះរួមមាន៖ ភេសជ្ជៈមានជាតិអាល់កុល ដូចជាវ៉ូដកា ក៏ដូចជារបស់របរដែលទាក់ទងនឹងឈើ និងម៉ាស៊ីនអគ្គិសនី។ មន្ត្រីរដ្ឋាភិបាលបាននិយាយថា ទំនិញហាមឃាត់ទាំងនោះ គឺតំណាងឱ្យត្រឹមតែ ១.១% ធៀបនឹងការនាំចូលសរុបរបស់ប្រទេសជប៉ុន ពីប្រទេសរុស្ស៊ីកាលពីឆ្នាំមុនប៉ុណ្ណោះ។ ក្រសួងពាណិជ្ជកម្មនិយាយថា ឥទ្ធិពលលើឧស្សាហកម្មក្នុងស្រុកនឹងមានកម្រិត ដោយសារផលិតផលបែបនេះអាចទទួលបានតាមរយៈមធ្យោបាយដទៃទៀត។ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុននិយាយថា ទណ្ឌកម្មអន្តរជាតិកំពុងចាប់ផ្តើមមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី។ ជាក់ស្ដែងប្រធានខុទ្ទកាល័យលោក Matsuno Hirokazu មានប្រសាសន៍ថា៖«ដើម្បីបញ្ឈប់ការកើនឡើងនៃជម្លោះបន្ថែមទៀត និងដើម្បីនាំមកនូវបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប្រទេសជប៉ុនកំពុងសហការជាមួយសហគមន៍អន្តរជាតិ ដោយការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងប្រឆាំងនឹងប្រទេសរុស្ស៊ី»។ រដ្ឋាភិបាលមិនបានហាមឃាត់ការទិញឧស្ម័នធម្មជាតិ និងប្រេងពីរុស្ស៊ីនោះទេ
April 19, 2022 - អន្តរជាតិ
ថ្មីៗនេះអ្នកស្រាវជ្រាវបានព្រមានថា ការផ្ទុះឡើងថ្មីនៃមេរោគ Zika នៅទូទាំងពិភពលោកគឺពិតជាអាចទៅរួច ដោយសារថា ការបំប្លែងខ្លួនរបស់មេរោគនេះតែមួយ (mutation) អាចមានសក្តានុពលគ្រប់គ្រាន់ ក្នុងការបង្កឱ្យមានការរីករាលដាលដ៏ធំ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។ គួរឱ្យដឹងដែរថា ជំងឺនេះបានបង្កឱ្យមានភាពអាសន្នផ្នែកវេជ្ជសាស្ត្រជាសកលនៅឆ្នាំ២០១៦ ដោយកាលនោះ មានទារករាប់ពាន់នាក់បានកើតមកជាមួយនឹងការខូចខាតខួរក្បាល បន្ទាប់ពីម្តាយរបស់ពួកគេបានឆ្លងមេរោគអំឡុងពេលមានផ្ទៃពោះ។ អ្នកវិទ្យាសាស្ត្រអាមេរិកនិយាយថា ពិភពលោកគួរតែស្វែងយល់ពីការបំប្លែងខ្លួនថ្មីរបស់មេរោគនេះ។ បើតាមការស្រាវជ្រាវរបស់វិទ្យាស្ថាន La Jolla Institute for Immunology នៅ San Diego រដ្ឋ California ដែលបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Cell Reports បាននិយាយថា មេរោគ Zika អាចផ្លាស់ប្តូរទម្រង់បានយ៉ាងងាយស្រួល ដែលជាហេតុ ធ្វើឱ្យវាក្លាយទៅជាវ៉ារ្យ៉ង់ថ្មីមួយទៀត។ វ៉ារ្យ៉ង់ទាំងនោះ
April 19, 2022 - អន្តរជាតិ
ថៃ៖ តាមប្រភពពត៍មានបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមេសា ឱសថការី លោក «វីរៈឆៃ» រងលេខាធិការនៃគណៈកម្មធិការចំណីអាហារនិងឱសថ បានថ្លែងថា រដ្ឋបាលទទួលបន្ទុកផ្នែកចំណីអាហារ និងឱសថ បានត្រួតពិនិត្យឃើញថាមានការផ្សព្វផ្សាយពាណិជ្ជកម្ម «ថ្នាំបាញ់ហ្វាថាក់ឡាយចូន» បានចេញដាក់លក់តាមបណ្តាសង្គមអនឡាញនៃប្រទេសថៃ ដែលមានការអះអាងពីអត្ថប្រយោជន៍អាចសម្លាប់មេរោគកូវីដ-១៩ បានដោយគ្រាន់តែ «បាញ់ចូលក្នុងមាត់អាចទប់ស្កាត់មេរោគកូវីត-១៩ មុននឹងមេរោគធ្លាក់ចូលទៅក្នុងសួត»។ ក្រោយពីការត្រួតពិនិត្យផលិតផលថ្នាំបាញ់ «ហ្វាថាក់ឡាយចូន»នេះ បានសុំធ្វើការចុះបញ្ជីត្រឹមជា ថ្នាំបំបាត់ក្លិនមាត់តែប៉ុណ្ណោះ។ ដូច្នេះរដ្ឋបាលទទួលបន្ទុកផ្នែកចំណីអាហារនិងឱសថ សូមធ្វើការបញ្ជាក់ជូនដល់ប្រជាពលរដ្ឋខ្លួនឱ្យដឹងថា «ខណៈពេលនេះប្រទេសថៃពុំមានការទទួលអនុម័ត ទៅលើឱសថបាញ់ក្នុងមាត់ដើម្បីសម្លាប់មេរោគកូវីដ-១៩ នៅឡើយទេ» ព្រមទាំងសុំធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋកុំអោយលង់ជឿទៅលើជនឆ្លៀតឱកាស ដែលបានផុសលក់នៅតាមបណ្តាសង្គមអនឡាញឱ្យសោះ៕ យ៉ាងណាក៏ដោយ ក្នុងករណីដែលប្រជាពលរដ្ឋខ្លួនចង់ឆែកមើលព័ត៌មានស្តីពីការចុះបញ្ជីបានដោយគ្រាន់តែចុច www.fda.moph.go.th តែប៉ុណ្ណោះ។ អត្ថបទ៖
April 19, 2022 - អន្តរជាតិ
ក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុន នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ បានអនុម័តជាផ្លូវការនូវវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Novavax ដែលជាវ៉ាក់សាំងអភិវឌ្ឍន៍ដោយបរទេសទី៤ ដែលត្រូវបានអនុម័តក្នុងប្រទេសជប៉ុន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងនៃជំងឺ COVID-19 ខណៈដែលប្រទេសនេះក៏កំពុងមើលឃើញពីសញ្ញានៃការកើតឡើងវិញ ដែលបណ្ដាលមកពីវ៉ារ្យ៉ង់អូមីក្រុង ដែលជាប្រភេទរីករាលដាលយ៉ាងឆាប់រហ័សបំផុត។ វ៉ាក់សាំង Novavax នឹងត្រូវដាក់ឱ្យប្រើប្រាស់ សម្រាប់មនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ ការអនុម័តរបស់ក្រសួងធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រុមអ្នកជំនាញជប៉ុនបានយល់ព្រម លើការប្រើប្រាស់វ៉ាក់សាំងដែលមានមូលដ្ឋានលើប្រូតេអ៊ីនរបស់ Novavax ដែលត្រូវបានរចនាឡើងជាមួយនឹងបច្ចេកវិជ្ជាស្រដៀងគ្នា ទៅនឹងថ្នាំប្រឆាំងជំងឺផ្តាសាយ និងជំងឺរលាកថ្លើមប្រភេទ B (វ៉ាក់សាំងទាំង ២ ដូសដំបូង និងដូសជំរុញទី១)។
April 19, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយនៅលើសារព័ត៌មាន sanook បានឲ្យដឹងថា នារីម្នាក់បានចេញមករៀបរាប់អំពីរឿងរាវស្នេហាដ៏សែនឈឺចាប់ទាំងទឹកភ្នែកថា នាងបានបរិច្ចាគក្រលៀន ដើម្បីរក្សាជីវិតដល់មិត្តប្រុសរបស់នាង ប៉ុន្តែចុងក្រោយបែរជាត្រូវក្បត់ចិត្ត ព្រមទាំងសុំបែកតាមទូរស័ព្ទទៀតផង។ ការបរិច្ចាគក្រលៀនអោយនរណាម្នាក់មិនមែនជារឿងងាយៗឡើយ ប៉ុន្តែចំពោះ កញ្ញា Colleen Le អាយុ ៣០ឆ្នាំ ដែលបច្ចុប្បន្នរស់នៅតំបន់ Orange County ភាគខាងត្បូងរដ្ឋ California បានឲ្យដឹងថា កញ្ញាមានឱកាសការពារជីវិតអោយមិត្តប្រុសរបស់នាងកាលពី ៦ឆ្នាំមុន។ នៅពេលនោះនាងស្ទើរតែមិនបានគិតឡើយថា ខ្លួននាងព្រមនឹងប្រថុយជីវិតដើម្បីរក្សាទុកមិត្តប្រុសដែលមានជម្ងឺក្រលៀនរ៉ាំរ៉ៃ តាំងពីអាយុ១៧ឆ្នាំ ពោលគឹមិត្តប្រុសរបស់នាងត្រូវលាងឈាមជាប្រចាំ ដោយចំនួនភាគរយនៃក្រលៀនរបស់មិត្តប្រុសនាងសល់ត្រឹមតែ ៥%តែប៉ុណ្ណោះ។ ដោយសារមិនចង់ឱ្យមិត្តប្រុសបាត់បង់ជីវិត ពេលនោះដែរ Colleen Le បានទៅពិនិត្យមើលក្រលៀនរបស់នាងថាត្រូវគ្នាជាមួយមិត្តប្រុសនាងរឺក៏អត់ ហើយជាសំណាងល្អដល់អ្នកទាំងពីរក្រោយពេលដែលការវះកាត់ទទួលបានជោគជ័យ អ្នកទាំងពីរបានជាសះស្បើយពីការវះកាត់យ៉ាងរហ័ស។ ស្ទើរតែមិនជឿថា
April 19, 2022 - អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារថ្មី ដើម្បីដណ្តើមយកតំបន់ដុនបាសភាគខាងកើត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។ ទីក្រុងមូស្គូបានទម្លាក់គ្រាប់រ៉ុក្កែត និងបាញ់កាំភ្លើងធំដាក់ទីក្រុងនានារបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ ហើយនៅក្នុងសុន្ទរកថាវីដេអូមួយ លោក Zelensky បាននិយាយថា «សមរភូមិដើម្បីដុនបាសបានចាប់ផ្តើមហើយ»។ ការវាយលុកត្រូវបានគេរំពឹងទុកជាយូរមកហើយ បន្ទាប់ពីរុស្ស៊ីបរាជ័យក្នុងការដណ្តើមយកទីក្រុងកៀវ។ ដំបូងឡើយ រុស្ស៊ីហាក់ដូចជាចង់ដណ្តើមយកទីក្រុងធំៗ និងផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែនតែម្ដង។ ប៉ុន្តែបន្ទាប់ពីប្រឈមមុខនឹងការតស៊ូយ៉ាងស្វិតស្វាញ មន្ត្រីការពារជាតិរុស្ស៊ីបាននិយាយថា គោលបំណងសំខាន់របស់ខ្លួននៅក្នុង «ដំណាក់កាលដំបូងនៃប្រតិបត្តិការ» បានទទួលជោគជ័យជាធម្មតា ហើយកងកម្លាំងរបស់រុស្ស៊ីត្រូវបានផ្លាស់ប្តូរពីតំបន់ជុំវិញរដ្ឋធានី។ ប្រធានាធិបតីរុស្ស៊ីលោក លោក វ្ល៉ាឌីមៀ ពូទីន បានពណ៌នាការឈ្លានពាននេះ ថាជាការប៉ុនប៉ងដើម្បីរំសាយកងទ័ព និងប្រឆាំង Nazi នៅអ៊ុយក្រែន
April 19, 2022 - អន្តរជាតិ
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់លោក Cristiano Ronaldo និងដៃគូរបស់គាត់គឺនាង Georgina Rodriguez ដែលបានប្រកាសកាលពីខែតុលាឆ្នាំមុនថា ពួកគេកំពុងរង់ចាំថ្ងៃសម្រាលរបស់កូនភ្លោះទាំង ២ របស់ពួកគេ ពេលនេះបានប្រកាសថា ទារកម្នាក់ក្នុងចំណោមទារកទាំង ២ បានស្លាប់ហើយ។ លោក Ronaldo និងនាង Rodriguez បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«វាគឺជាការសោកសៅបំផុត ដែលយើងត្រូវប្រកាសថា កូនរបស់យើងបានទទួលមរណភាព។ វាគឺជាការឈឺចាប់ដ៏ធំបំផុត សម្រាប់អ្នកជាឪពុកម្តាយគ្រប់រូប»។ ពួកគេបាននិយាយថា៖«ត្រឹមកំណើតដ៏ខ្លីនៃកូនស្រីរបស់យើង បានផ្តល់ឱ្យយើងនូវកម្លាំងដើម្បីរស់នៅពេលនេះ ជាមួយនឹងក្តីសង្ឃឹម និងសុភមង្គល»។ តារាបាល់ទាត់ដ៏ល្បីល្បាញ Ronaldo បានឈានចូលវ័យ ៣៧ឆ្នាំ ហើយនៅឆ្នាំនេះ ហើយគាត់បានឈ្នះជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ពិភពលោក ៥
April 19, 2022 - អន្តរជាតិ
ថៃ៖ តាមប្រភពពត៍មានបានអោយដឹងថា កាលពីថ្ងៃទី១៧ ខែមេសា វេលាម៉ោង ១៧:០០នាទី អ្នកកាសែតបានធ្វើដំណើរទៅកាន់បន្ទប់ជួល ម្តុំបាងបួថង ខេត្តនន់ថាក់បុរី បានជួបនារីរងគ្រោះឈ្មោះ ព្រីសាណា ខុមសាប់ អាយុ ៣៤ឆ្នាំ ដែលបានទិញទូរស័ព្ទម៉ាក IPhone មួយទឹកពីផេកមួយនៅក្នុងហ្វេសបុក ក្នុងតម្លៃ ១២ដុល្លារ ដោយបញ្ជាក់ប្រាប់ថា អាចធ្វើការទូទាត់ក្រោយពេលទំនិញដល់ដៃអតិថិជន។ នាង ព្រីសាណា បានកម្ម៉ង់ទិញកាលពីថ្ងៃទី១៤ ខែមេសា ប៉ុន្តែក្រោយពេលដែលទំនិញមកដល់បែរជាទទួលបានត្រីខកំប៉ុងចំនួន១កំប៉ុង ព្រមទាំងខ្សែសាកទូរស័ព្ទតម្លៃ ២៥០០រៀលចំនួន ២ខ្សែទៅវិញ។ នាង ព្រីសាណា បានបន្តទៀតថា៖ រូបនាងបានកម្ម៉ង់ទិញទូរស័ព្ទខាងលើ ដោយសារតែឃើញគេអះអាងថាអាចជឿទុកចិត្តបាន
April 19, 2022 - អន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ខ្លួនបានបំផ្លាញឃ្លាំងអាវុធ និងឧបករណ៍យោធាចំនួន ៤ នៅអ៊ុយក្រែនពេញមួយយប់ និងបានវាយប្រហារគោលដៅនៅអ៊ុយក្រែនចំនួន ៣១៥ ទីតាំង។ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយថា កងទ័ពនៅក្នុងទីក្រុងកំពង់ផែ Mariupol នៅតែប្រយុទ្ធគ្នាកាលពីថ្ងៃអាទិត្យ បើទោះបីជាមានការទាមទារពីរុស្ស៊ីឱ្យចុះចាញ់ក៏ដោយ។ គាត់បានប្រាប់កម្មវិធី «សប្តាហ៍នេះ» របស់ប៉ុស្ដិ៍ ABC ថា៖«ទីក្រុងនេះនៅតែមិនដួលរលំ» ដោយបន្ថែមថា ទាហានអ៊ុយក្រែនបានបន្តគ្រប់គ្រងផ្នែកខ្លះរបស់ទីក្រុង។ អាជ្ញាធរអ៊ុយក្រែនបាននិយាយថា មីស៊ីលបានវាយប្រហារទីក្រុង Lviv ភាគខាងលិចកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្ស ៩នាក់ ហើយការផ្ទុះបានកក្រើកទីក្រុងផ្សេងទៀត ខណៈដែលកងកម្លាំងរុស្ស៊ីបានបន្តការទម្លាក់គ្រាប់បែករបស់ពួកគេ បន្ទាប់ពីបានគ្រប់គ្រងស្ទើរតែទាំងស្រុងលើកំពង់ផែ
April 18, 2022 - កូវីដ-១៩
ប្រទេសចិននៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ បាននិយាយថា មានពលរដ្ឋ ៣ នាក់ប៉ុណ្ណោះ ដែលបានស្លាប់ដោយសារជំងឺ COVID-19 នៅទីក្រុងសៀងហៃ ចាប់តាំងពីការបិទខ្ទប់ដ៏ឃោរឃៅបានចាប់ផ្តើមកាលពីខែមុន ទោះបីជាទីក្រុងនេះបានកត់ត្រាករណីថ្មីៗរាប់ពាន់ក៏ដោយ។ អាជ្ញាធរបាននិយាយថា ការស្លាប់ដំបូងនៅទីក្រុងសៀងហៃ ដែលជាការផ្ទុះឡើងដ៏ធំបំផុតរបស់ប្រទេសចិន ចាប់តាំងពីរលកនៃការឆ្លងនៅទីក្រុង Wuhan ជាង ២ ឆ្នាំមុន គឺជាមនុស្សចាស់ ៣ នាក់ ដែលមានអាយុចន្លោះពី ៨៩ ដល់ ៩១ឆ្នាំ ហើយពួកគាត់សុទ្ធតែមានបញ្ហាសុខភាពជាមូលដ្ឋាន។ ទីក្រុងប៉េកាំងទទូចថា គោលនយោបាយគ្មានកូវីដ ដោយការបិទខ្ទប់ ការធ្វើតេស្តទ្រង់ទ្រាយធំ និងការដាក់ឱ្យនៅដាច់ពីគេរយៈពេលវែង
April 18, 2022












