- autoadmin
- អន្តរជាតិ
ថៃ៖ យោងតាមសារព័ត៌មាន khaosod បានអោយដឹងថា សន្តិសុខក្នុងបុរីមួយកន្លែងនៅប្រទេសថៃ ទទួលបានប្រាក់លើកទឹកចិត្តជិត ១ម៉ឺនដុល្លារ ក្រោយបានជួយរកឆ្មាដែលចេញពីផ្ទះមកឱ្យម្ចាស់វិញ។ ប្រភពដដែលបានឱ្យដឹងថា ម្ចាស់ឆ្មាបានប្រកាសស្វែងរកឆ្មាជាទីស្រឡាញ់ដែលមានឈ្មោះថា ណងម៉ុន្នី ភេទញី ដោយបានបាត់ពីផ្ទះបុរីម្តុំ ថាវអុិនថាវ ព្រមទាំងបានប្រកាសថា ប្រសិនបើមានបងប្អូនណាជួយអោយរកឃើញ នឹងប្រគល់រង្វាន់ថ្លៃលើកទឹកចិត្តចំនួន ៣សែនបាត ឬ ជិត១មុឺនដុល្លារ។ ការប្រកាសនេះ បានក្លាយទៅជាព័ត៌មានល្បី ហើយនាំអោយបងប្អូនជាច្រើនជួយតាមរក លុះបន្ទាប់មកមានសន្តិសុខរបស់បុរីដែលម្ចាស់ឆ្មាបានរស់នៅបាននាំឆ្មាប្រគល់ជូនម្ចាស់វិញ ហើយថែមទាំងប្រាប់ថា ឃើញឆ្មា «ណងម៉ុន្នី» ដោយឆ្មាបានដើរត្រឡប់មកកាន់បុរីវិញដោយខ្លួនឯង។ យ៉ាងណាមិញ ក្រោយពីបានរកឃើញឆ្មាជាទីស្រឡាញ់រួច ក៏មិនភ្លេចពាក្យសន្យា ដោយនាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ម្ចាស់ឆ្មាបានប្រគល់រង្វាន់លើកទឹកចិត្តចំពោះសន្តិសុខបុរីដែលមានឈ្មោះថា
April 22, 2022 - អន្តរជាតិ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងអះអាងជ័យជំនះរបស់ខ្លួន នៅទីក្រុងកំពង់ផែ Mariupol ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន ដោយនិយាយថា ទីក្រុងនោះត្រូវបានរំដោះរួចរាល់ហើយ។ ប៉ុន្តែជាក់ស្ដែង គឺទាហានអ៊ុយក្រែនកំពុងវាយបកវិញ ខណៈជនស៊ីវិលជាង ១០០,០០០ នាក់ នៅជាប់គាំងក្នុងទីក្រុងនៅឡើយ។ លោក ពូទីន បាននិយាយថា យោធានឹងមិនវាយលុកទីតាំងរឹងមាំចុងក្រោយរបស់អ៊ុយក្រែន ដែលនៅម្ដុំរោងចក្រដែកនោះទេ។ ប៉ុន្តែខ្លួនបានរារាំងពួកគេនៅទីនោះ ដែលសូម្បីតែសត្វរុយក៏មិនអាចហើរចេញបានដែរ។ ជម្រាបដែរថា ទីតាំងរោងចក្រដែកមួយនោះ មានទាហានអ៊ុយក្រែនជាង ២ ពាន់នាក់ កំពុងឈរជើងយ៉ាងស្វិតស្វាញ ដើម្បីទប់ទល់ការវាយប្រហាររបស់រុស្ស៊ី។ កងកម្លាំងរុស្ស៊ីក៏កំពុងទាមទារឱ្យភាគីអ៊ុយក្រែនដាក់អាវុធ និងព្រមចុះចាញ់ ប៉ុន្តែប្រជាជនអ៊ុយក្រែនមិនបានបង្ហាញសញ្ញានៃការដកថយនោះឡើយ។ សង្រ្គាមនៅតែបន្ដ ហើយអភិបាលក្រុង Mariupol
April 22, 2022 - សិល្បៈ
ថៃ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១៤:២៨នាទី តាមប្រភពព័ត៌មានបានអោយដឹងថា នៅក្នុងសង្គមអ្នកលេង Instagram នាំគ្នាចូលរួមអបអរ អំពីដំណឹងល្អ ចំពោះ តារាសម្តែងថៃ កញ្ញា Kimberley បានផុសបង្ហាញចិញ្ចៀនពេជ្រគ្រាប់ធំព្រមសរសេរពាក្យពេចន៍ថា «I said yes to my best friend and the love of my live @mark_prin»។ ក្រោយតារាប្រុសថៃល្បីឈ្មោះ Mark Prin «បានសុំរៀបការ»
April 21, 2022 - អន្តរជាតិ
ប្រទេសរុស្ស៊ីបានទទួលរងនូវទណ្ឌកម្មជាច្រើន ដែលអាចធ្វើឱ្យយើងយល់ច្រឡំថា សេដ្ឋកិច្ចរបស់ពួកគេនឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ប៉ុន្តែវាមិនមែនបែបហ្នឹងទាំងអស់ទេ។ ជាក់ស្ដែងប្រេងរុស្ស៊ីជាច្រើននៅតែបន្តហូរចូលទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន និងឥណ្ឌា បើទោះបីជាភ្លើងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន បានបន្ដអស់រយៈពេលជិត ២ខែ យ៉ាងណាក្ដី នេះបើតាមការទិន្នន័យពីក្រុមហ៊ុន Refinitiv ដោយកាសែត Nikkei Asia។ ផ្ទុយទៅវិញ បើទោះបីប្រទេសសេដ្ឋកិច្ចលោកខាងលិចធំៗ ដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានប្រកាសពីការទណ្ឌកម្មថ្មីៗ ហើយក្រុមហ៊ុនថាមពលដូចជា BP និង Shell បានប្រកាសនឹងលែងទិញប្រេងពីរុស្ស៊ីក៏ដោយ វាមិនអាចបញ្ឈប់អ្នកដទៃឱ្យបង្កើនការទិញពីរុស្ស៊ីនោះទេ។ យោងតាមការវិភាគបានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៨ ខែមេសា មាននាវាដឹកប្រេងសរុបចំនួន
April 21, 2022 - អន្តរជាតិ
ថៃ៖ អ្នកនាង អម យុផាផនមីកុដផាន់ វ័យ៤០ឆ្នាំ បច្ចុប្បន្នជាម្ចាស់ហាងនំ Ba Bin Gus-To( បាបិនកាសតូ) ដែលកំពុងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងទាំងក្នុង និងក្រៅសង្គមអនឡាញ។ អ្នកនាង អម បានរៀបរាប់ថា ៖ «ពីដំបូងអ្នកនាងធ្វើការជាបុគ្គលិកក្រុមហ៊ុន ហើយក៏ជាមេផ្ទះធម្មតាៗ ពេលនោះដែរនាងធ្លាប់ធ្វើនំ babin (បាបិន) លក់កាលពីជាង ១០ឆ្នាំមុន ប៉ុន្តែអ្នកនាងក៏មិនមែនជាអ្នកជំនាញធ្វើនំប៉ុន្មានទេទើបនាងឈប់លក់ទៅ។ ក្នុងអំឡុងពេលដែលអ្នកនាងបានត្រឡប់ទៅឯខេត្តខនគែន អ្នកនាងបានទទួលដំណឹងថា មានគេធ្វើស្តង់ជាប់ផ្លូវដើរ បើកអោយជួលលក់ ប៉ុន្តែម្ចាស់គម្រោងគេមានច្បាប់ម្យ៉ាង គឺមិនអោយលក់របស់ញ៉ាំ រឺទំនិញដូចគ្នា រឺជាន់គ្នាឡើយ ហើយពេលនោះចំពេលដែលអ្នកនាងបានលឺគេថា មានគេជួលតូបសម្រាប់លក់នំបាបិន រសជាតិដើមនេះបាត់ទៅហើយ
April 21, 2022 - អន្តរជាតិ
រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល មកពីក្រុមប្រទេស G7 បានចេញសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ ដើម្បីធ្វើការថ្កោលទោស ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ក្រុមប្រទេស G7 បានថ្កោលទោសយ៉ាងដាច់អហង្ការ នូវអ្វីដែលខ្លួនហៅថា សង្គ្រាមឈ្លានពាន និងអយុត្តិធម៌របស់រុស្ស៊ី ប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ ពួកគេបានហៅទង្វើរបស់រុស្ស៊ីថា ជាការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ព្រមទាំងសន្តិភាព និងសន្តិសុខអន្តរជាតិ។ សេចក្តីថ្លែងការណ៍នេះក៏សំដៅទៅលើវត្តមានរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំនៃក្រុមប្រទេស G20 ដែលបានធ្វើឡើង នៅមុនការប្រជុំក្រុមប្រទេស G7 ។ ពួកគេនិយាយថា មេដឹកនាំ G7 បានសម្តែងនូវការគាំទ្រដោយមិនងាករេរបស់ពួកគេ និងសាមគ្គីភាពដោយស្មោះ ជាមួយប្រជាជន និងរដ្ឋាភិបាលអ៊ុយក្រែន។ ក្រុម
April 21, 2022 - អន្តរជាតិ
ហាងកាហ្វេមួយនៅសង្កាត់ Koenji ក្នុងទីក្រុងតូក្យូ របស់ប្រទេសជប៉ុន មានច្បាប់គួរឱ្យចាប់អារម្មណ៍មួយ គឺពួកគេទទួលយកតែអតិថិជនណា ដែលត្រូវសរសេរកិច្ចការសាលា ឬការងារផ្សេងៗ និងជិតដល់ថ្ងៃផុតកំណត់ប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណឹងទេ ខ្លួនក៏នឹងមិនអនុញ្ញាតឱ្យអតិថិជនចាកចេញពីហាងនោះដែរ រហូតទាល់តែដល់ពួកគេធ្វើកិច្ចការរបស់ពួកគេចប់។ ដើម្បីជាការដាស់តឿនពីរបៀបរបបនៅក្នុងហាង ហាងកាហ្វេមួយនោះក៏បានដាក់រូបសញ្ញាពីមាត់ទ្វារហាងតែម្ដង ដោយមានសរសេរថា៖ The Manuscript Writing Cafe អនុញ្ញាតឱ្យតែកវីដែលត្រូវប្រឈមនឹងកាលកំណត់ចូលតែប៉ុណ្ណោះ! ដើម្បីរក្សាកម្រិតនៃការផ្តោតអារម្មណ៍ និងបរិយាកាសតានតឹងនៅហាងកាហ្វេ! អរគុណចំពោះការយោគយល់របស់អ្នក។ យោងតាមគេហទំព័ររបស់ហាងកាហ្វេ The Manuscript Writing Cafe បានបង្ហាញថា ជាដំបូងអតិថិជននឹងទទួលបានកាតមួយ ដើម្បីបង្ហាញពីគោលដៅការងាររបស់ពួកគេ នៅពេលពួកគេចូលដល់ក្នុងហាងកាហ្វេ។ ការអង្គុយអប្បបរមា (តិចបំផុត) នៅក្នុងហាងកាហ្វេគឺ
April 21, 2022 - អន្តរជាតិ
តៃវ៉ាន់៖ កាលពីថ្ងៃទី២០ មេសា ឆ្នាំ២០២២ ប្រភពព័ត៌មាន khaosod បានចុះផ្សាយឱ្យដឹងថា បុរសជនជាតិតៃវ៉ាន់ម្នាក់ អាយុ៥៥ឆ្នាំ មិនមានជម្ងឺប្រចាំខ្លួនអ្វីទេ គឺស្ទើតែមិនធ្លាប់ផ្តាសាយទៀតផង ប៉ុន្តែថ្មីៗមកនេះនៅសុខៗស្រាប់តែ កើតជាដុំសាច់ចម្លែកមួយនៅបរិវេណទ្រូងផ្នែកខាងស្តាំ ដែលមានទំហំប្រមាណជា ៨សង់ទីម៉ែត្រ ទោះសាកលេបថ្នាំក៏មិនធូរស្បើយសោះ។ យ៉ាងណាមិញក្រោយពីធ្វើដំណើរទៅពិនិត្យនៅមន្ទីរពេទ្យ ទើបគ្រូពេទ្យសន្និដ្ឋានថា «មូលហេតុអាចបណ្តាលមកពីការទទួលទានស៊ុតស្ងោរដែលចំអិនមិនបានឆ្អិនល្អជាប្រចាំរាល់ព្រឹក» ។ លោកវេជ្ជបណ្ឌិត Hong Jiakong នៅមន្ទីរពេទ្យ Taipei បានធ្វើការពិនិត្យ និងវះកាត់ជូនអ្នកជម្ងឺបានយ៉ាងជោគជ័យ ព្រមទាំងបានបូមយកខ្ទុះនៃបូសនោះទៅពិនិត្យរកមេរោគឃើញថា មេរោគដែលបង្កនោះមានឈ្មោះថា សាលម៉ូណេលឡា “Salmonella” ដែលមេរោគសាលម៉ូណេលឡានេះតែងកើតចេញពីការទទួលទានចំណីអាហារដែលមានលាមកសត្វស្លាបលាយឡំជាមួយបាក់តេរីមានដូចជា ការទទួលទានស៊ុតឆៅ ស៊ុតដែលមិនបានចំអិនឆ្អិនល្អ ទឹកដោះគោ បន្លែ ផ្លែឈើ
April 21, 2022 - រថយន្ត
ក្រុមហ៊ុន Lexus បានបញ្ចេញរូបភាពមួយចំនួនរបស់រថយន្ត SUV អគ្គិសនីសុទ្ធ RZ 450e ស៊េរីថ្មីឆ្នាំ2023 កាលពីម្សិលមិញនេះ ដែលជារថយន្តអាចរត់បានចម្ងាយប្រមាណ 225 ម៉ាយ (362គីឡូម៉ែត្រ) ជាមួយនឹងថាមពលអាគុយ 71.4kWh។ វាគឺជារថយន្តអគ្គិសនីដំបូងគេ (EV) របស់ Lexus ហើយមានមកជាមួយនឹងប្រព័ន្ធ Direct4 ដែលជាប្រព័ន្ធប៉ុង2 (all-wheel-drive) គ្រប់គ្រងខ្នាតរង្វាស់ទម្ងន់ ដែលចែកទៅកាន់កង់ទាំង4 របស់រថយន្ត, ធ្វើឱ្យរថយន្តងាយស្រួលក្នុងការបញ្ឆេះ ការគ្រប់គ្រងកាន់ និងស៊ីថាមពលតិច។ ផ្នែកខាងក្នុងរបស់រថយន្តមានភាពរលោងស្អាត ជាមួយនឹងអេក្រង់ចុចទំហំ 14 អ៊ីញ និងដំបូលបែប Panoramic
April 21, 2022 - អន្តរជាតិ
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Truong Son មានប្រសាសន៍ថា និយោជកអាចបង្កើតលក្ខខណ្ឌផ្សេងៗ ដើម្បីឱ្យបុគ្គលិកដែលមានជំងឺ COVID-19 អាចបន្តធ្វើការបានប្រសិនបើពួកគេចង់។ លោកបាននិយាយនៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃអង្គារថា ប្រសិនបើអ្នកជំងឺ COVID-19 សុខចិត្តទៅធ្វើការ និយោជករបស់ពួកគេគួរតែរៀបចំបំបែកបុគ្គលិក និងចៀសវាងការចម្លងគ្នាទៅវិញទៅមក។ ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាលនៅតែដាក់ឈ្មោះជំងឺ COVID-19 ក្នុងពូល A ដែលតម្រូវឱ្យអនុវត្តពិធីការបង្ការទាំងអស់យ៉ាងតឹងរ៉ឹង។ ជំងឺក្នុងពូល A គឺជាជំងឺឆ្លងដ៏គ្រោះថ្នាក់ ដែលមានសមត្ថភាពរីករាលដាលយ៉ាងឆាប់រហ័ស និងទូលំទូលាយ មានអត្រាមរណភាពខ្ពស់ ឬភ្នាក់ងារមូលហេតុដែលមិនស្គាល់។ ក្រុមពូលនេះរួមមាន៖ គ្រុនផ្តាសាយ A-H5N1, ប៉េស្ត, ជំងឺអុតស្វាយ,
April 21, 2022












