- autoadmin
- អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន khaosod បានឱ្យដឹងថា ចំនួនអ្នកឆ្លងកូវីដនៅប្រទេសថៃបានចាប់ផ្តើមកើនឡើងខ្លាំងឡើងវិញ នៅក្នុងខេត្តចំនួន ១០ ដោយមានអ្នកឆ្លងជាង ៤០០ករណី។ នៅថ្ងៃទី២០ ខែមេសា កន្លងទៅ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ កូវីដ-១៩ បានរាយការណ៍ពីស្ថានភាពនៃការរាតត្បាតប្រចាំថ្ងៃរបស់ជំងឺកូវីដ-១៩ ថា ប្រទេសថៃមានករណីថ្មីចំនួន ២០,៤៥៥ករណី កើនឡើងចំនួន ៤,០៨៤,២៩៩ ការជាសះស្បើយឡើងវិញចំនួន ២៥,៩៣៣, ករណីកើនឡើងចំនួន ៣,៨៦៥,២៩៣។ ជាមួយគ្នានេះ ខេត្ត-ក្រុងទាំង ១០ ដែលមានអ្នកឆ្លងកើនឡើងមានដូចជា៖ ១. ក្រុងថេប ៣,៣៣២ ករណី ២. ឈុនបុរី
April 21, 2022 - អន្តរជាតិ
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Iryna Vereshchuk បាននិយាយថា ប្រទេសរបស់អ្នកស្រីបានយល់ព្រមជាមួយរុស្ស៊ី ដើម្បីបង្កើតផ្លូវជម្លៀសចេញពីទីក្រុង Mariupol ភាគខាងកើត សម្រាប់ស្ត្រី កុមារ និងមនុស្សចាស់។ លោក Vereshchuk បានធ្វើសេចក្តីប្រកាសនៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃពុធ ហើយបានប្រាប់ពីទីតាំងមួយ ដើម្បីឱ្យពលរដ្ឋមកជួបជុំគ្នានៅម៉ោង ២ រសៀល (ម៉ោងក្នុងស្រុក) ។ លោកស្រីបាននិយាយថា អ្នកដែលចង់ជម្លៀសចេញ នឹងត្រូវដឹកជញ្ជូនទៅកាន់តំបន់ Zaporizhzhia ។ ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានដកស្រង់សម្តីអភិបាលក្រុង Mariupol លោក Vadym
April 21, 2022 - អន្តរជាតិ
ថៃ៖ មន្ទីរពេទ្យមួយនៅក្នុងប្រទេសថៃ ដែលមានឈ្មោះថា ឈៀងរ៉ាយប្រជានុគ្រោះ កាលពីពេលថ្មីៗនេះបានបង្ហោះពីរឿងរ៉ាវដ៏រំជួលចិត្តមួយរបស់ គិលានុបដ្ឋាយិកាស្រីម្នាក់ បានបរិច្ចាគសរីរាង្គសង្រ្គោះជីវិតមនុស្សរហូតដល់ ៦នាក់ បន្ទាប់ពីបានជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យពិការខួរក្បាល។ បើតាមការផុសរបស់មន្ទីរពេទ្យ បានឲ្យដឹងថា គិលានុបដ្ឋាយិកាស្រីនោះមានឈ្មោះថា ណងពុយ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយពិការខួរក្បាល ទើបខាងក្រុមគ្រួសារបានសម្រេចចិត្ត បរិច្ចាគសរីរាង្គដើម្បីឧទិសកុសលផលបុណ្យអោយរូបនាង ក៏ដូចជាអាចជួយសង្គ្រោះជីវិតអ្នកផ្សេងទៀតបាន។ ជាមួយគ្នានេះដែរ សរីរាង្គដែលបានបរិច្ចាគនោះមានដូចជា បេះដូង ថ្លើម កែវភ្នែកទាំងសងខាង ក្រលៀនទាំងសងខាង ដោយបានជួយបន្តជីវិតរស់នៅរបស់មនុស្សបាន ៦នាក់ទៀត។ ជាចុងក្រោយខាងមន្ទីរពេទ្យឈៀងរ៉ាយប្រជានុគ្រោះ សូមឧទ្ទិសកុសលផលបុណ្យជាមួយនិងក្រុមគ្រួសារ ដោយបានសុំអោយការធ្វើបុណ្យលើកនេះជួយអោយ ណងពុយ គិលានុបដ្ឋាយិកាស្រីបានទៅកាន់សុគតិភពផងចុះ៕ អត្ថបទ៖ Bee ប្រភព៖
April 20, 2022 - អន្តរជាតិ
ហ្វូងឆ្កែវត្តមួយក្រុមក្នុងសង្កាត់ Muang របស់ខេត្តឈៀងម៉ៃ បានព្រួតគ្នារារាំងចោរម្នាក់ពីការលួចយកបច្ច័យវត្ត កាលពីព្រឹកថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand។ ប្រភពដដែលបានឱ្យដឹងថា ព្រះសង្ឃ និងលោកនេន បានឮសំឡេងឆ្កែព្រុសយ៉ាងខ្លាំង នៅវេលាម៉ោង ៦ និង ៣០នាទីព្រឹក ទើបធ្វើឱ្យពួកគាត់ត្រូវចេញពីកុដិ ដើម្បីមកមើលស្ថានការណ៍នៅខាងក្រៅ ហើយក៏បានប្រទះឃើញបុរសជាជនសង្ស័យ ត្រូវបានឡោមព័ទ្ធដោយក្រុមឆ្កែវត្តទាំងនោះ។ ព្រះសង្ឃ និងលោកនេន នៅឯវត្ត Don Chia ក្នុងឃុំ Pa Daed ក៏បានចាប់ខ្លួនបុរសនោះ ហើយប្រគល់ឱ្យលោក Weerachai
April 20, 2022 - អន្តរជាតិ
ថៃ៖ សារព័ត៌មាន sanook កាលពីពេលថ្មីៗនេះបានចុះផ្សាយឲ្យដឹងថា មានប្ដីប្រពន្ធ ១គូនៅក្នុងប្រទេសថៃ បានបាត់បង់ទ្រព្យសម្បត្តិអស់ខ្ទង់ម៉ឺនដុល្លារ បន្ទាប់ពីត្រឡប់មកពីដើរលេងនាពិធីបុណ្យសង្រ្កាន្តវិញ។ ប្រភពដដែលបានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែមេសា បុរសជាប្ដីមានឈ្មោះថា Juthasith បានទៅប្ដឹងសមត្ថកិច្ចនៃប៉ុស្តិ៍ហួយខ្វាង ថា រូបលោកត្រូវបានជនល្មើសគាស់ផ្ទះ ហើយចូលទៅគាស់ទូដែកនៅបន្ទប់គេងជាន់ទី២ បាត់បង់ទ្រព្យជាង ៣២មុឺនដុល្លារ។ ជាមួយគ្នានេះដែរ អ្នកនាង វណ្និដា ត្រូវជាភរិយាក៏បានរៀបរាប់ថា មុនកើតហេតុ កាលពីថ្ងៃទី១៤មេសា ក្រុមគ្រួសារនាងបានធ្វើដំណើរទៅសម្រាកលំហែកាយនៅឯខេត្តឈុនបុរី លុះថ្ងៃទី១៦មេសា ក្នុងចន្លោះម៉ោង ១៧:០០នាទី បានធ្វើដំណើរត្រឡប់មកកាន់គេហដ្ឋានវិញ ទើបប្រទះឃើញភាពខុសប្រក្រតី ត្រង់បង្អួចបន្ទប់ទឹកឃើញបើកចំហរ ហើយនៅពេលដែលបានដើរត្រួតពិនិត្យជុំវិញផ្ទះ ស្រាប់តែប្រទះឃើញមាត់បង្អួចហើយនឹងទ្វារនៅឯចង្រ្កានបាយត្រូវបានគាស់បណ្តាលអោយសោរគន្លឹះទ្វារខូចខាតទាំងស្រុង។
April 20, 2022 - អន្តរជាតិ
ថៃ៖ ដោយសារតែបច្ចេកវិទ្យានាពេលបច្ចុប្បន្នកាន់តែទំនើប ទើបបណ្តាលអោយបណ្តាបុរសនិងនារីសម័យថ្មីនិយមរកគូស្នេហ៍តាមរយៈ «កម្មវិធីរកគូស្នេហ៍ដ៏ពេញនិយម»។ ក្នុងកម្មវិធីនោះ មានបងប្អូនជាច្រើនជួបហេតុការណ៍ប្លែកៗចំលែកៗ ពីការរកគូ ដូចករណីរបស់នារីម្នាក់ ដែលបានផុសរៀបរាប់អំពីរឿងរ៉ាវដែលនាងបានជួបផ្ទាល់តាមរយៈបញ្ជីឈ្មោះរកគូ។ នារីជនជាតិថៃមួយរូបបានរៀបរាប់រឿងខកចិត្តបែបនេះថា «នាងបានប្រើប្រាស់កម្មវិធីរកគូមួយនៅតាមកម្មវិធីទូរស័ព្ទដៃរហូតបានទាក់ទងជាមួយបុរសម្នាក់។ កាលនោះនាងរំពឹងទុកថាអាចផ្សារភ្ជាប់ទំនាក់ទំនងអោយផ្អែមល្ហែមដូចគេដូចឯង ប៉ុន្តែមិនដូចការរំពឹងទុកឡើយ ដោយបុរសម្នាក់នោះបែរជាបបួលអោយនាងជួយធ្វើការទៅវិញ »។ នារីខកស្នេហ៍បានរៀបរាប់ដោយភ្ជាប់មកជាមួយរូបភាពប្រឡាក់ពេញសម្លៀកបំពាក់និងម្រាមដៃរបស់នាងថា៖ “សុំកម្លាំងចិត្តពីមិត្តៗអ្នកលេងកម្មវិធីរកគូ (tinder application) បន្តិចមក មិត្តភក្តិណែនាំអោយលេងដើម្បីរកប្តី ប៉ុន្តែបែរជាជួបអ្នកអោយជួយធ្វើការងារទៅវិញ គ្មានពេលញ៉ែគ្នា រឺផ្អែមល្ហែមអ្វីទេ នេះយើងជួយការងារគេបាន៣ថ្ងៃហើយ”។ យ៉ាងណាមិញបន្ទាប់ពីផុសរៀបរាប់ខាងលើ មានអ្នកចូលមិត្តខមមិនជាច្រើនព្រមទាំងលើកទឹកចិត្តថា គេចូលមកបបួលអោយជួយការងារដើម្បីសាកល្បងទឹកចិត្តក៏ថាបាន ព្រមទាំងមានអ្នកចុចរូបសើចជាច្រើនផងដែរ៕ អត្ថបទ៖ Bee ប្រភព៖ sanook
April 20, 2022 - អន្តរជាតិ
សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានសន្យាថា នឹងបញ្ជូនអាវុធបន្ថែមទៀតដើម្បីជួយការពារ ប្រឆាំងនឹងការវាយលុកជាថ្មីរបស់រុស្ស៊ី នេះបើតាមរបាយការណ៍របស់ BBC ។ សហរដ្ឋអាមេរិក និងអ្នកដទៃទៀត បានប្តេជ្ញាថា ពួកគេនឹងបញ្ជូនជំនួយកាំភ្លើងធំ រថក្រោះ និងអាវុធការពារដែនអាកាស ទៅកាន់ទីក្រុង Kyiv នៅក្នុងអំឡុងពេលការហៅជាវីដេអូរយៈពេល ៩០ នាទី កាលពីថ្ងៃអង្គារ។ អ៊ុយក្រែននិយាយថា ខ្លួនត្រូវការសព្វាវុធដើម្បីការពារខ្លួន ខណៈយោធារុស្ស៊ីបានបើកយុទ្ធនាការថ្មីមួយ នៅភាគខាងកើតរបស់ប្រទេស។ ការប៉ះទង្គិចគ្នានៅទីនោះបានកត់សម្គាល់នូវអ្វី ដែលមេដឹកនាំអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា គឺជាការចាប់ផ្តើមនៃ «សមរភូមិដុនបាស»។ តំបន់ដុនបាសភាគខាងកើត ដែលរួមមាន Luhansk និង Donetsk គឺជាកន្លែងដែលយោធារុស្ស៊ីកំពុងផ្តោតការខិតខំប្រឹងប្រែងរបស់ខ្លួន។
April 20, 2022 - អន្តរជាតិ
ពលរដ្ឋកូរ៉េខាងត្បូងអាចនឹងត្រូវចុះថយអាយុរបស់ពួកគេយ៉ាងហោចណាស់ ១ឆ្នាំ ប្រសិនបើប្រធានាធិបតីថ្មីរបស់ប្រទេសនេះ អាចសម្រេចបាននូវការណែនាំថ្មីមួយទាក់ទងនឹងការគណនាអាយុ នេះបើយោងតាមការចុះផ្សាយរបស់BBC។ លោក Yoon Suk-yeol អតីតអគ្គរដ្ឋអាជ្ញាដែលនឹងចូលកាន់តំណែងជាប្រធានាធិបតីនៅខែក្រោយ បានសន្យាថា នឹងលុបចោលវិធីសាស្រ្តគណនាអាយុពីមុន ដោយសារថា ការគណនាបែបនោះ វាធ្វើឱ្យពលរដ្ឋចាស់ជាងអាយុពិតប្រាកដរបស់ពួកគេ។ ជម្រាបដែរថា នៅក្នុងប្រព័ន្ធគណនាអាយុរបស់កូរ៉េ ទារកទាំងអស់មានអាយុ ១ឆ្នាំ រួចទៅហើយ នៅថ្ងៃដែលពួកគេបានកើត និងមានអាយុច្រើនជាង ១ឆ្នាំ រៀងរាល់ថ្ងៃទី១ ខែមករា។ នោះមានន័យថា កុមារដែលកើតនៅថ្ងៃទី៣១ ខែធ្នូ នឹងមានអាយុ ២ឆ្នាំ នៅថ្ងៃបន្ទាប់។ វិធីសាស្រ្តបុរាណនៃការគណនាអាយុ គឺធ្លាប់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងអាស៊ីបូព៌ា ប៉ុន្តែប្រទេសផ្សេងទៀត បានផ្លាស់ប្ដូរទៅប្រើប្រព័ន្ធអន្តរជាតិតាំងពីយូរយារណាស់មកហើយ។
April 20, 2022 - អន្តរជាតិ
នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានសុំទោសនៅក្នុងសភា សម្រាប់ការធ្វើពិធីខួបកំណើតរបស់លោក នៅឯ Downing Street កាលពី ២ ឆ្នាំមុន ដែលជាការបំពានលើច្បាប់បិទខ្ទប់ប្រឆាំងនឹងជំងឺ COVID-19 ។ លោក Johnson បានប្រាប់សមាជិកសភាកាលពីថ្ងៃអង្គារថា គាត់មិនបានដឹងទេថា ការជួបជុំនេះអាចជាការបំពានច្បាប់។ គាត់និយាយថា៖«ខ្ញុំនិយាយម្តងទៀតថា វាជាកំហុសរបស់ខ្ញុំ ហើយខ្ញុំសូមអភ័យទោស ចំពោះបញ្ហានេះ»។ ប៉ូលីសកំពុងស៊ើបអង្កេតលើការចោទប្រកាន់ដែលថា កម្មវិធីជប់លៀងជាច្រើនត្រូវបានប្រារព្ធឡើងនៅក្នុងការិយាល័យនាយករដ្ឋមន្ត្រី និងអគាររដ្ឋាភិបាលផ្សេងទៀត ខណៈដែលច្បាប់បិទទ្វារដ៏តឹងរឹងត្រូវបានអនុវត្តនៅឆ្នាំ២០២០ និង ២០២១។ លោក Johnson ត្រូវបានគេផាកពិន័យកាលពីសប្តាហ៍មុន សម្រាប់ការប្រារព្ធពិធីខួបកំណើតរបស់គាត់ក្នុងខែមិថុនា ឆ្នាំ២០២០។
April 20, 2022 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី១៦ មេសា ឆ្នាំ២០២២ កន្លងទៅ តាមប្រភពព័ត៌មាននៅប្រទេសថៃបានអោយដឹងថា មានរឿងរ៉ាវរបស់ម្ចាស់ផ្ទះជួល ស្ថិតនៅស្រុក ផូថារ៉ាម ខេត្ត រ៉ាតបុរី ត្រូវបានអ្នកជួលលួចរត់ចេញពីផ្ទះ ថែមទាំងជំពាក់ថ្លៃជួលផ្ទះជាង ៣ពាន់ដុល្លារ រួមទាំងបានបន្សល់ទុក គំនរសំរាមដ៏ធំពេញបន្ទប់អោយថែមទៀតផង។ ក្រោយពីម្ចាស់ផ្ទះជួលជួបរឿងហួសចិត្តបែបនេះ ក៏បានធ្វើការផុសរៀបរាប់លើបណ្តាណសង្គមហ្វេសប៊ុក ដើម្បីជាការចែករំលែក និងដាស់តឿនចំពោះបងប្អូនដែលមានផ្ទះជួលអោយដឹងថា៖ «ម្ចាស់ផ្ទះជួលត្រូវរងការឈឺចាប់ក្រោយពីឃើញសភាពផ្ទះដែលជាមរតកបន្សល់ទុកពីកុងហើយនិងម៉ា ដោយសង្ឃឹមថា ពេលដាក់ផ្ទះអោយជួលទៅនឹងមានអ្នកជួយមើលថែរក្សាផ្ទះសំបែង ប៉ុន្តែបែរជាទុកអោយមានសភាពចាស់ទ្រុឌទ្រោម ថែមទាំងត្រូវបានផ្តាច់ភ្លើងផ្តាច់ទឹកអស់រយៈពេលជាង ៤ឆ្នាំទៀតផង។» រឿងរ៉ាវខាងលើត្រូវបានបងប្អូនក្នុងសង្គមហ្វេសប៊ុកធ្វើការស៊ែរចែករំលែកពីផេក ណាក់ ផូថារ៉ាម កាលពីថ្ងៃទី១៥ មេសា ឆ្នាំ២០២២ ដោយហ្វេសប៊ុកដែលជាម្ចាស់ផ្ទាល់មានឈ្មោះថា «Chommanard
April 20, 2022









