autoadmin
  • អន្តរជាតិ

    វៀតណាម៖ សម្រាប់មនុស្សគ្រប់រូបតែងប្រាថ្នាចង់រៀបពិធីអាពាហ៍ពិពាហ៍ដែលជាកម្មវិធីសំខាន់បំផុតក្នុងឆាកជីវិត តែងរំពឹងចង់អោយកម្មវិធីរបស់ខ្លួនប្រព្រឹត្តទៅដោយរលូន ប៉ុន្តែចំពោះកូនកំលោះកូមក្រមុំជនជាតិវៀតណាមមួយគូនេះវិញបែរជាត្រូវជួបរឿងហួសចិត្ត ដោយភ្ញៀវដែលខ្លួនបានអញ្ជើញមកចូលរួមក្លាយជាចោរទៅវិញ។ យោងតាមប្រភពព័ត៌មាន khaosod ដែលបានចុះផ្សាយកាលពីថ្ងៃទី១៧ ខែមសា បានឱ្យដឹងថា មានភ្ញៀវម្នាក់បានចូលរួមពិធីមង្គលការមួយ និងបានលួចយកលុយចំណងដៃទៅបាត់។ ហេតុការនេះបានកើតឡើងនៅខេត្ត ខេត្តប៉ាក់សាង ស្ថិតនៅភូមិភាគខាងជើងនៃប្រទេសវៀតណាម។ សារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមគ្រួសាររបស់កូនកំលោះក្រមុំបានសង្កេតឃើញថា ភ្ញៀវម្នាក់នោះបានលួចចំណងដៃរួចក៏តាមចាប់យកមកវិញ ហើយមិនយូរប៉ុន្មានខាងក្រុមគ្រួសារក៏ចាប់បាន ដោយបុរសជាអ្នកលួចអាយុ ៣៤ឆ្នាំ ចំណែកលុយចំណងដៃដែលលួចទៅមានច្រើនជាង៤២សន្លឹក ចំនួនប្រមាណជា ២៤.៣លានដុង(ប្រមាណជាង១មុឺនដុល្លា)។ យ៉ាងណាមិញ ក្រោយពីបានថតវីដេអូឆែកខ្លួនបុរសខាងលើទុកជាភស្តុតាងរួចហើយ ខាងក្រុមគ្រួសារក៏បានទាក់ទងទៅកាន់ប៉ូលីសអោយចុះមកចាប់ខ្លួននិងដំណើរការទៅតាមផ្លូវច្បាប់ភ្លាមៗ៕ អត្ថបទ៖ Bee ប្រភព៖ khaosod

    April 23, 2022
  • អន្តរជាតិ

    មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) បានអនុម័តលើការបន្ធូរបន្ថយដ៏ធំបំផុត សម្រាប់ការចូលរបស់អ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ (ទាំងថៃ និងបរទេស) ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ប៉ុន្តែកំពុងរង់ចាំការបោះពុម្ពជាផ្លូវការនៅក្នុង Royal Gazette ដែលរំពឹងថា នឹងចុះផ្សាយនៅដើមសប្តាហ៍ក្រោយនេះ។ ចំណែកកម្មវិធី Test & Go ឬ Sandbox ក៏នឹងមិនមានទៀតដែរ ហើយឥឡូវនេះ ប្រទេសថៃក៏មានជម្រើសជាច្រើនទៀត សម្រាប់អ្នកធ្វើដំណើរដែលមិនបានចាក់វ៉ាក់សាំងបង្ការផងដែរ។ មានន័យថា រាល់អ្នកដំណើរដែលមកដល់ប្រទេសថៃគ្រប់រូប បើទោះបីជាបានចាក់ ឬមិនចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក៏ដោយ គឺសុទ្ធតែមានជម្រើសទាំងអស់។ លិខិតអនុញ្ញាតចូលប្រទេសថៃ

    April 23, 2022
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយលើសារព័ត៌មានថៃ sentangsedtee បានអោយដឹងថា ម្ចាស់ហាងនំបុ័ងអប់ដ៏ល្បីម៉ាក PUN BUN មានឈ្មោះថា កញ្ញា Mei-Taksaporn វ័យ២៨ឆ្នាំ នាងបានរៀបរាប់ថា «កាលពីដំបូងឡើយ អ្នកម៉ាក់របស់នាងចូលចិត្តធ្វើនំនេះអោយញាំ ហើយថែមទាំងខ្ចប់ផ្ញើអាណាព្យាបាលរបស់មិត្តរួមថ្នាក់រហូតគេនាំគ្នាឆ្ងាញ់ជាប់មាត់ ចង់សុំទិញដោយសារតែក្រែងចិត្តទើបសំណូមពរអោយអ្នកម៉ាក់ធ្វើលក់ ទើបបានជា Mey បានជួយអ្នកម៉ាក់ធ្វើនំបុ័ងជារឿយៗរហូតអស់រយៈពេលជាង២០ឆ្នាំ ដោយការលក់នាពេលនោះគឺ អ្នកម៉ាក់បានបោះអោយតាមបណ្តាហាងកាហ្វេ ហាងលក់នំផ្សេងៗផងដែរ» លុះក្រោយមកអ្នកម៉ាក់កើតមហារីកដំណាក់កាលចុងក្រោយ នាងក៏បានបន្តមុខរបរនំបុ័ងអប់នេះពីអ្នកម្តាយ ដោយសារតែអ្នកម្តាយធ្លាប់ប្រាប់ថា ចង់នាំចេញនំបុ័ងអប់នេះទៅក្រៅប្រទេស ទើបនាងតស៊ូរិះរកមធ្យោបាយច្នៃរូបមន្តដើមអោយកាន់តែទាក់ទាញ និងត្រូវតាមស្តង់ដារ ថែមទាំងបានបង្កើត Brand ថ្មី ដោយដាក់ឈ្មោះនំបុ័ងអប់នេះថា «PUN BUN» ជាប្រភេទនំបុ័ងអប់រសជាតិឈ្ងុយឆ្ងាញ់មានច្រើនរសជាតិអោយជ្រើសរើស ក៏ដូចជា

    April 23, 2022
  • អន្តរជាតិ

    អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ នៅសប្តាហ៍ក្រោយនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ហើយបន្ទាប់មកធ្វើដំណើរទៅកាន់អ៊ុយក្រែន ដើម្បីពិភាក្សាជាមួយប្រធានាធិបតី Volodymyr Zelenskyy ។ លោក Guterres នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ នៅថ្ងៃអង្គារ ទី២៦ ខែមេសា ហើយជួបជាមួយលោក Putin ក៏ដូចជាជួបពិភាក្សាការងារ និងអាហារថ្ងៃត្រង់ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ។ គាត់សង្ឃឹមថា នឹងបាននិយាយអំពីអ្វីដែលអាចធ្វើបាន ដើម្បីនាំមកនូវសន្តិភាពដល់អ៊ុយក្រែន។ ការិយាល័យអ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Antonio

    April 23, 2022
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន sanook បានឱ្យដឹងថា ថៃត្រៀមបើកប្រទេសនៅថ្ងៃទី០១ ខែឧសភា ព្រមទាំងប្រកាសលុបចោលកម្មវិធី Test&Go ដោយលុបការធ្វើតេស្តម៉ាស៊ីនធំ PCR ហើយប្តូរមកត្រឹមការធ្វើតេស្តរហ័សវិញ សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ។ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងក្រោយបញ្ចប់កិច្ចប្រជុំកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ថា វិធានការណ៍ Test&Go នឹងត្រូវបានលុបចោល ដោយជំនួសមកត្រឹមការធ្វើតេស្តរហ័ស ATK (Rapid Antigen Test) ដើម្បីជាការផ្តល់ភាពងាយស្រួលនិងឆាប់រហ័សជាងមុន ចំពោះការបើកដំណើរការវិស័យទេសចរណ៍ក្នុងស្រុក។ លោក ប្រាយុទ្ធ បានបន្តថា ដោយសារថៃជាប្រទេសមួយដែលត្រូវពឹងផ្អែកលើកវិស័យទេសចរណ៍ច្រើនគួរសម

    April 23, 2022
  • អន្តរជាតិ

    ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ជាលើកដំបូងថា មានមនុស្សស្លាប់ និងរបួស នៅក្នុងហេតុការណ៍អគ្គីភ័យកាលពីសប្តាហ៍មុន លើនាវាចម្បាំងមីស៊ីល Moskva របស់ខ្លួន។ រំលឹកដែរថា នាវាចម្បាំងរបស់កងនាវាចរសមុទ្រខ្មៅរបស់រុស្ស៊ី បានលិចនៅក្នុងសមុទ្រខ្មៅ កាលពីថ្ងៃទី១៤ ខែមេសា។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា អគ្គីភ័យដែលបានឆាបឆេះនៅលើកនាវា កាលពីថ្ងៃទី១៣ ខែមេសា បានបង្កឱ្យមានការផ្ទុះគ្រាប់រំសេវ ហើយនាវិករបស់នាវាក៏បានព្យាយាមពន្លត់ភ្លើង ប៉ុន្តែមិនបានសម្រេចនោះឡើយ។ ខ្លួនបាននិយាយថា ក្នុងចំណោមនាវិករបស់នាវា Moskva មានទាហានម្នាក់បានស្លាប់ និង ២៧ នាក់ផ្សេងទៀតបានបាត់ខ្លួន។ ជាមួយគ្នានេះដែរ មានមនុស្សចំនួន ៣៩៦ នាក់ដែលនៅសល់ ត្រូវបានជម្លៀស ហើយត្រឡប់ទៅទីក្រុង Sevastopol ក្នុងឧបទ្វីបគ្រីមៀ។

    April 23, 2022
  • អន្តរជាតិ

    ថៃ៖ គេហទំព័រ POSTFAMILY បានបង្ហាញថា នាសម័យកាលកូវីដ-១៩ អតិថិជនបានចុចស្វែងរកទំនិញតាមអនឡាញកាន់តែច្រើនឡើង ជាពិសេសក្រុមទំនិញដែលចំបាច់ចំពោះការរស់នៅប្រចាំថ្ងៃ ដូចជា អាហារ ភេសជ្ជៈ សម្លៀកបំពាក់ គ្រឿងសំអាង ព្រមទាំងរបស់របរប្រើប្រាស់នៅក្នុងផ្ទះផ្សេងៗ។ គេហ័ទំព័រដដែលបានឱ្យដឹងទៀតថា អតិថិជនមានការគិតវិភាគកាន់តែច្រើនឡើង មុននឹងសម្រេចចិត្តទិញ ហើយនេះជាកត្តាទាំង ៥ ដែលបានផ្លាស់ប្តូរការសម្រេចចិត្តនិងជ្រើសរើសទំនិញរបស់អតិថិជនក្នុងសម័យកូវីដ៖ ទី១ ទិន្ន័យដែលបានទទួលពីការស្វែងរកទំនិញទាំងនោះ (feed back) ទី២ ជ្រើសរើសទិញទំនិញដែលធ្លាប់ទិញ ហើយនិងធ្លាប់ប្រើប្រាស់ពីមុន ទី៣ បានលឺតៗគ្នា រឺបានទទួលការណែនាំពីមិត្តភក្តិប្រាប់ថាល្អ ទី៤ ចាប់អារម្មណ៍ដោយសារតែឃើញគេ Review ការប្រើប្រាស់តាមសង្គមអនឡាញ ទី៥

    April 22, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានរាយការណ៍ថា កុមារជាង ១០០ នាក់ បានធ្លាក់ខ្លួនមានបញ្ហារលាកថ្លើមយ៉ាងអាថ៌កំបាំង ដោយក្នុងនោះមាន ៨ នាក់ ត្រូវការការវះកាត់ប្តូរថ្លើមជាចាំបាច់។ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បាននិយាយថា ករណីរលាកថ្លើមភ្លាមៗចំនួន ៣៤ ករណីបន្ថែមទៀត ទើបតែត្រូវបានគេកំណត់អត្តសញ្ញាណនាពេលថ្មីៗនេះ ដែលនាំឱ្យចំនួនសរុបនៅទូទាំងប្រទេសអង់គ្លេសកើនដល់ ១០៨ ករណី។ ចំណែកនៅឯសហរដ្ឋអាមេរិក អៀរឡង់ ដាណឺម៉ាក ហូឡង់ និងអេស្បាញ ក៏មានការរាយការណ៍ពីករណីដូចគ្នាផងដែរ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែមិនប្រាកដថា តើកត្តាអ្វីដែលបណ្តាលឱ្យពួកគេឈឺ ហើយពួកគេក៏មិនបានបដិសេធថា វាមិនពាក់ព័ន្ធនឹងជំងឺ COVID-19 នោះដែរ។ ទីភ្នាក់ងារ UKHSA

    April 22, 2022
  • អន្តរជាតិ

    ប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែមេសា ឆ្នាំ២០២២ បានប្រកាសនឹងហាមប្រាមការចូលបន្ថែមទៀត ចំពោះមន្ត្រីរបស់សហរដ្ឋអាមេរិក ដែលរួមមានអនុប្រធានាធិបតី Kamala Harris, មន្ត្រីអាមេរិកចំនួន ២៨ នាក់, បូករួមទាំងអ្នកជំនួញ និងអ្នកកាសែតផ្សេងទៀត។ បញ្ជីទណ្ឌកម្មដែលចេញផ្សាយដោយក្រសួងការបរទេសរុស្ស៊ី ក៏មានឈ្មោះស្ថាបនិក Facebook លោក Mark Zuckerberg, អនុរដ្ឋមន្ត្រីការពារជាតិ Kathleen Hicks និងអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby ផងដែរ។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«បុគ្គលទាំងនេះ ត្រូវបានបដិសេធមិនឱ្យចូលទៅក្នុងសហព័ន្ធរុស្ស៊ីដោយគ្មានកាលកំណត់»។ នៅថ្ងៃដដែល ក្រសួងការបរទេសរុស្ស៊ីក៏បានដាក់ទណ្ឌកម្មលើមន្ត្រីកាណាដា អ្នកកាសែត និងអ្នកជំនាញយោធាចំនួន

    April 22, 2022
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ បាននិយាយថា ខ្លួនបានផ្តល់ការណែនាំយ៉ាងមុតមាំ ឱ្យមានការប្រើប្រាស់ថ្នាំ Paxlovid ដែលជាថ្នាំប្រឆាំងជំងឺ COVID-19 របស់ក្រុមហ៊ុនអាមេរិក Pfizer សម្រាប់អ្នកជំងឺ COVID-19 កម្រិតស្រាលៗ ដែលនៅតែមានហានិភ័យខ្ពស់ក្នុងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះ បានព្រមានថា ខ្លួនមានការព្រួយបារម្ភជាខ្លាំង ដែលវិសមភាពក្នុងការទទួលបានវ៉ាក់សាំង COVID-19 នឹងធ្វើឱ្យប្រទេសដែលមានចំណូលទាប និងមធ្យម ត្រូវឈរនៅក្រោយគេជាថ្មីម្ដងទៀត។ អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ BMJ ថា ការរួមបញ្ចូលគ្នានៅក្នុងថ្នាំ Paxlovid រវាង

    April 22, 2022