autoadmin
  • អន្តរជាតិ

    ក្រុមហ៊ុនផលិតដ្រូនដ៏ធំ DJI Technology Co Ltd បានក្លាយជាក្រុមហ៊ុនចិនធំដំបូងគេ ដែលឈប់ធ្វើអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមរវាងប្រទេសទាំង ២ បានចាប់ផ្តើម។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្ននៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់ខ្លួនបាននិយាយថា៖«DJI កំពុងវាយតម្លៃផ្ទៃក្នុងឡើងវិញ នូវតម្រូវការអនុលោមតាមច្បាប់នៅក្នុងយុត្តាធិការផ្សេងៗ។ ដោយរង់ចាំការត្រួតពិនិត្យបច្ចុប្បន្ន DJI នឹងផ្អាកសកម្មភាពអាជីវកម្មទាំងអស់នៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនជាបណ្តោះអាសន្ន»។ កាលពីថ្ងៃពុធ អ្នកនាំពាក្យរបស់ DJI បានប្រាប់រ៉យទ័រថា វិធានការនេះគឺមិនមែនជាសេចក្តីថ្លែងការណ៍វាយប្រហារប្រទេសណាមួយទេ ប៉ុន្តែជាគោលការណ៍របស់ក្រុមហ៊ុន។ អ្នកនាំពាក្យបាននិយាយថា៖« DJI ស្អប់ខ្ពើមការប្រើប្រាស់ដ្រូនដើម្បីបង្កគ្រោះថ្នាក់ ហើយយើងកំពុងផ្អាកការលក់ជាបណ្តោះអាសន្ននៅក្នុងប្រទេសទាំងនេះ ដើម្បីជួយធានាថា គ្មាននរណាម្នាក់ប្រើប្រាស់ដ្រូនរបស់យើងក្នុងការប្រយុទ្ធគ្នា»។ ជម្រាបដែរថា

    April 27, 2022
  • អន្តរជាតិ

    អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានកំពុងបន្តកិច្ចខិតខំប្រឹងប្រែងរបស់គាត់ ដើម្បីឈានទៅដល់ការបញ្ចប់ការសង្គ្រាមនៅអ៊ុយក្រែន។ លោក​បាន​ជួបជាមួយ​ប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជា​លើក​ដំបូង​ ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​ការ​លុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ រំលឹកដែរថា លោក Guterres បានរិះគន់រុស្ស៊ីចំពោះតួនាទីរបស់ខ្លួន ក្នុងការជំរុញឱ្យមានអំពើហិង្សា ហើយជំរុញឱ្យលោក ពូទីន មានសកម្មភាពបន្ថែមទៀត ដើម្បីជួយជនស៊ីវិលដែលជាប់នៅក្នុងការប្រយុទ្ធ ជាពិសេសអ្នកដែលជាប់នៅក្នុងទីក្រុង Mariupol ដែលត្រូវបានឡោមព័ទ្ធដោយទាហានរុស្ស៊ី។ មន្ត្រីរបស់អង្គការសហប្រជាជាតិបាននិយាយថា លោក ពូទីន បានយល់ព្រមចំពោះគំនិតនេះ «ជាគោលការណ៍» ហើយកិច្ចខិតខំប្រឹងប្រែងនេះ នឹងមានការចូលរួមពីអង្គការសហប្រជាជាតិ និងគណៈកម្មាធិការអន្តរជាតិសម្រាប់កាកបាទក្រហម។ លោក ពូទីន បាននិយាយថា

    April 27, 2022
  • អន្តរជាតិ

    កាលពីនៅក្មេងៗកុមារភាព យើងប្រាកដជាធ្លាប់លឺចាស់ៗប្រាប់យើងហើយមែនទេថា «ហាមលេបស្ករកៅស៊ូចូលទៅ បើពុំដូច្នោះទេវានឹងទៅទាក់ជាមួយនឹងពោះវៀនជាមិនខាន ហើយថែមទាំងអាចបង្កគ្រោះថា្នក់បាន»។ ថ្ងៃនេះដែរយោងតាម ប្រភពព័ត៍មានរបស់ Sanook គឺបានបដិសេធការលើកឡើងនេះ ព្រមទាំងឆ្លើយថាមិនពិតនោះទេ ព្រោះគ្រឿងផ្សំនៃស្ករកៅស៊ូដែលមានដូចជា «ភាពយឺតដែលបានមកពីសារធាតុ Polyurethane ចំណែកជាតិផ្អែមបានមកពីសារធាតុ Xylitol និង Sorbitol មានការថែមក្លិន Flavoring agents និងសារធាតុរក្សាទុកបានយូរ Preservatives ជាដើម»។ ដូច្នេះហើយប្រសិនបើបងប្អូនភ្លេចខ្លួនលេបស្ករកៅស៊ូចូលទៅកុំទាន់ភ្ញាក់ផ្អើល រឺភ័យឡើយ ព្រោះការលេបស្ករកៅស៊ូប្រៀបដូចជាការលេបអាហារធម្មតាតែប៉ុណ្ណោះ។ បើទោះជាសារធាតុ Polyurethane មិនអាចរំលាយក្នុងរាងកាយបានក៏វាអាចរំកិលចេញតាមពោះវៀនធំចេញជាលាមកនោះឯង។ ប៉ុន្តែទាំងមនុស្សពេញវ័យ និងក្មេង  មិនគួរលេបស្ករកៅស៊ូចូលទៅទេព្រោះវាអាចបង្កអោយស្ទះបំពង់ខ្យល់ រឺ ឆ្លាក់ដែលអាចប៉ះពាល់ដល់អាយុជីវិតបាន៕

    April 27, 2022
  • អន្តរជាតិ

    គេហទំព័រ ETtoday បានបើកបង្ហាញរឿងរ៉ាវដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើសង្គមអនឡាញ ក្រោយពីបុរសម្នាក់កំពុងតែឡាយផ្ទាល់ ហើយក៏បានជួបជាមួយនារីជនជាតិចិនដ៏ស្រស់ស្អាតម្នាក់ មកពីទីក្រុង ឈើងទូ ប្រទេសចិន។ ក្រោយឃើញនាង លោកបានចូលទៅសម្ភាសន៍ ហើយនៅពេលដែលដឹងថានាងនៅលីវ លោកក៏បានសួរទៅនារីដ៏ស្រស់ស្អាតម្នាក់នោះថា «នៅថ្ងៃអនាគតបើកញ្ញាមានមិត្តប្រុស តើកញ្ញានឹងទារថ្លៃបណ្ណាការរឺទេ ហើយបើទារតើប៉ុន្មានដែរ?»     នារីដ៏ស្រស់ស្អាតម្នាក់នោះ ក៏បានឆ្លើយតបថា៖ «១០០ លានយ៉ន់ចិន) ខ្ញុំចង់រៀបការហើយប្រាកដថា ខ្ញុំនឹងបានរៀបការជាមួយគ្រួសារអភិជន»។ ដំបូងបុរសដែលជាអ្នកសម្ភាសន៍នោះស្មានតែនាងនិយាយលេង ប៉ុន្តែនាងនៅតែបន្តទៀតថា «ប្រសិនបើខ្ញុំចង់រកសង្សារ នោះខ្ញុំនឹងយកបុរសដែលមានទ្រព្យសម្បត្តិប្រាកដណាស់ ជាពិសេសខ្ញុំចូលចិត្តបុរសដែលជិះឡាន Rolls Royce ព្រោះខ្ញុំគិតថា «ខ្ញុំស្រស់ស្អាតជាងនារីផ្សេងដាច់»។ ក្រៅពីនេះនាងបាននិយាយដល់លក្ខខណ្ឌប្រាក់ខែរបស់អនាគតស្វាមីនាងទៀតថា ស្វាមីនាងត្រូវតែរកចំណូលបានមិនតិចជាង

    April 27, 2022
  • អន្តរជាតិ

    ចៅក្រមនៅទីក្រុងញូវយ៉ក បានចោទប្រកាន់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីបទមើលងាយតុលាការ និងពិន័យជាប្រាក់ចំនួន ១០,០០០ ដុល្លារក្នុងមួយថ្ងៃ រហូតទាល់តែលោក ត្រាំ ធ្វើតាមដំណើរការនៃការស៊ើបអង្កេត។ ចៅក្រមបានសម្រេចកាលពីថ្ងៃច័ន្ទថា លោក ត្រាំ បានបរាជ័យក្នុងការបញ្ជូនឯកសារដែលតុលាការបានកោះហៅ នៅក្នុងការស៊ើបអង្កេតរដ្ឋប្បវេណីរបស់អគ្គមេធាវី ទាក់ទងទៅនឹងអាជីវកម្មរបស់គាត់។ ថ្ងៃផុតកំណត់សម្រាប់ការបញ្ជូនឯកសារ គឺតាំងតែពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មកម៉្លេះ ហើយចៅក្រមបានបញ្ជាឱ្យគាត់បង់ប្រាក់ពិន័យ រហូតដល់លក្ខខណ្ឌនៃដីកាកោះត្រូវបានបំពេញ។ ការស៊ើបអង្កេតស៊ីវិលមួយនោះ គឺផ្តោតលើអង្គភាព Trump Organization ដែលជាក្រុមហ៊ុនគ្រួសារត្រាំ ខណៈអគ្គមេធាវីក្រុងញូវយ៉កលោកស្រី Letitia James បានអះអាងថា ក្រុមហ៊ុនរបស់លោក

    April 26, 2022
  • អន្តរជាតិ

    ក្រុមហ៊ុន Mercedes Benz របស់ប្រទេសថៃ បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួននឹងឈប់ប្រើប្រាស់ស្រីស្អាត ដែលស្លៀកពាក់សិចស៊ីបញ្ចេញសាច់ ឱ្យមកផ្សព្វផ្សាយរថយន្តរបស់ខ្លួននៅក្នុងកម្មវិធី Motor Show ទៀតហើយ នេះបើតាមការបង្ហោះដោយ KhaosodEnglish នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ដូច្នេះហើយ នារីម៉ូដែលស្អាតៗទាំងនោះ នឹងត្រូវបានជំនួសដោយមគ្គុទ្ទេស ដែលទទួលការបណ្តុះបណ្តាល និងស្គាល់ច្បាស់អំពីរថយន្ត ដោយមិនប្រកាន់ថាភេទណា ឬត្រូវចាំបាច់តែងខ្លួននោះឡើយ ហើយគេហៅអ្នកទាំងនោះថាជា មគ្គុទ្ទេសក៍ឌីជីថល (Digital Guides)។ ជាទូទៅវប្បធម៌នៃការប្រើប្រាស់នារីម៉ូដែលស្អាតៗ ដែលស្លៀកពាក់បញ្ចេញសាច់ ដើម្បីមកធ្វើបទបង្ហាញផ្សព្វផ្សាយរថយន្តនៅក្នុងព្រឹត្តិការណ៍នានា គឺជាយុទ្ធសាស្ត្រទីផ្សារដែលគេប្រើប្រាស់យ៉ាងទូលំទូលាយ។ ប្រការនេះ វាអាចប៉ះពាល់ដល់ទស្សនៈរបស់ប្រជាជនថៃចំពោះនារីម៉ូដែលទាំងនោះ ហើយវាប៉ះពាល់ដល់តម្លៃរបស់ស្ត្រី និងអាចនាំឱ្យមានសកម្មភាពមិនសមរម្យលើពួកគេផងដែរ។ ក្រុមហ៊ុនបាននិយាយថា ការសម្រេចចិត្តនេះគឺផ្អែកលើគោលដៅរបស់ក្រុមហ៊ុន Mercedes Benz

    April 26, 2022
  • អន្តរជាតិ

    ថៃ៖ យោងតាមសារព័ត៌មាន thairath បានឱ្យដឹងថា បុរសជនជាតិថៃម្នាក់ បានសម្រេចចិត្តបរិច្ចាគក្រលៀនម្ខាងដល់ប្រពន្ធជាទីស្រលាញ់របស់ខ្លួនដែលធ្លាក់ខ្លួនឈឺនៅពេទ្យអស់រយៈពេលជាង ៤ឆ្នាំ។ បើតាមការបញ្ជាក់ពី បុរសជាស្វាមី បានឲ្យដឹងថា ប្រពន្ធរបស់គាត់មិនព្រមទទួលយកការបរិច្ចាគរបស់គាត់ឡើយ។ លោក Dollar rattakul ដែលត្រូវជាស្វាមីបានផុសនិងផ្សារភ្ជាប់ជាមួយខ្លឹមសារថា៖ “ថ្ងៃនេះបានមកពិនិត្យក្រលៀន (Kidney matching) ដើម្បីត្រៀមបរិច្ចាគអោយភរិយា ប៉ុន្តែភរិយាមិនព្រមទទួល ព្រោះនាងបារម្មណ៍ខ្លាចស្វាមីនឹងសល់តែក្រលៀនម្ខាង ប៉ុន្តែលោកបានឆ្លើយតបទៅវិញថា កុំថាឡើយក្រលៀនតែម្ខាង សូម្បីតែកែវភ្នែកទាំងសងខាងក៏ផ្តល់អោយបានដែរ តើអ្នកដឹងទេថានោះគឺជាអ្វីដែលតិចតួចបំផុតដែលខ្ញុំអាចធ្វើដើម្បីអូន ប្រសិនបើបងអាចផ្តល់ភ្នែកដល់អូនបានក៏បងនឹងផ្តល់ដែរ។ តើវាខុសត្រង់ណាប្រសិនបើយើងចង់ធ្វើអ្វីមួយដើម្បីមនុស្សដែលយើងស្រឡាញ់អោយនាងបានធូរស្រាល រឺមានអាការៈប្រសើរឡើង បើទោះជានាងអាចមានសេចក្តីសុខកើនឡើងតែបន្តិចក៏ល្អដែរ។ ថ្ងៃនេះបងនៅតែសង្ឃឹមថា អូនព្រមទទួលបើទោះជាអាយុកាលនៃក្រលៀនរបស់បងវាច្រើនជាងការទទួលបាននៅការបរិច្ចាគពីអ្នកដែលមានអាយុតិចជាងក៏ដោយ ប៉ុន្តែយើងនឹងតស៊ូជាមួយគ្នាដរាបណានៅមានខ្យល់ដង្ហើមហើយក៏នឹងមិនមានថ្ងៃអស់សង្ឃឹមដែរ”។ គួរបញ្ជាក់ថា ក្រោយភរិយារបស់លោក

    April 26, 2022
  • អន្តរជាតិ

    រដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិរបស់ប្រទេសចិន នៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២ បានអនុម័តឱ្យមានការសាកល្បងព្យាបាល ដោយការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ថ្មីចុងក្រោយបំផុត របស់ក្រុមហ៊ុនឱសថ Sinopharm ដែលវ៉ាក់សាំងថ្មីមួយនោះ គឺផ្ដោតសំខាន់លើវ៉ារ្យ៉ង់អូមីក្រុង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN។ ប្រទេសចិនក៏មិនខុសពីផ្នែកខ្លះនៅទូទាំងពិភពលោកនោះដែរ នៅពេលដែលករណីជំងឺ COVID-19 ថ្មីៗទាក់ទងនឹងវ៉ារ្យ៉ង់អូមីក្រុង បានកើនឡើងជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃចន្ទនេះផ្ទាល់ មានករណីជំងឺ COVID-19 ថ្មីៗចំនួន ១,៩០៨ ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសចិន ដោយក្នុងនោះមាន ១,៦៦១ នាក់ ស្ថិតនៅក្នុងទីក្រុងសៀងហៃ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការសុខភាពជាតិកាលពីថ្ងៃអង្គារ៕ អត្ថបទ៖ លីដា ប្រភព៖

    April 26, 2022
  • អន្តរជាតិ

    តាមប្រភពព័ត៌មានពី Bloomberg បានបង្ហាញអោយដឹងថា សមត្ថកិច្ចនៃទីក្រុង ZhengZhou ប្រទេសចិន ជាទីក្រុងដែលស្ថិតនៅក្បែររោងចក្រ Foxconn បានប្រកាសអំពីវិធានការណ៍បិទខ្ទប់ក្រុង រហូតអាចធ្វើអោយការផ្គត់ផ្គង់ដល់ការផលិតឧបករណ៍អេឡេត្រូនិករបស់ក្រុមហ៊ុន Apple មានភាពយឺតយ៉ាវ ដោយប្រទេសចិនបច្ចុប្បន្ននេះកំពុងតែអនុវត្តវិធានការណ៍មានឈ្មោះថា Zero-tolerance ដែលជាវិធានការណ៍របស់រដ្ឋទៅលើការរឹតត្បឹត ដើម្បីអោយចំនួនអ្នកឆ្លងស្ថិតនៅកម្រិតសូន្យជារៀងរហូត ទើបជាមូលហេតុធ្វើអោយមានការរឹតត្បឹតគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស បើទោះបីជាទីក្រុង ZhengZhou ជាតំបន់សេដ្ឋកិច្ចក៏ដោយ។ មកទល់នឹងពេលនេះ ការប្រកាសបិទខ្ទប់ទីក្រុង ZhengZhou នៅមិនទាន់មានការប្រមើរអោយដឹង អំពីកម្រិតនៃផលប៉ះពាល់តិចរឺក៏ខ្លាំងប៉ុណ្ណានៅឡើយទេ។ អាស្រ័យទៅលើរយៈពេលនៃការបិទខ្ទប់ផងដែរ ទោះជាយ៉ាងណាក្តីរោងចក្រផលិតឧបករណ៍អេឡិចត្រូនិក នៅមានវិធីដោះស្រាយចំពោះការបិតខ្ទប់នេះបានដោយអាចជាប្តូរពីខេត្តដែលមានការបិទខ្ទប់មកកាន់ខេត្តដែលមិនមានការបិទខ្ទប់ដូចជា ទីក្រុង ZhengZhou ដែលមិនទាន់មានការបិទខ្ទប់នៅឡើយ។ គួរបញ្ជាក់ផងដែរថា កន្លងមកក្រុមហ៊ុនApple ត្រូវការកាត់បន្ថយខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន ដោយងាកទៅតាំងរោងចក្រផលិតនៅឯប្រទេសឥណ្ឌា

    April 26, 2022
  • អន្តរជាតិ

    រដ្ឋាភិបាលអង់គ្លេសកាលពីថ្ងៃចន្ទបានប្រកាសថា ពន្ធគយលើទំនិញដែលចូលមកអង់គ្លេសពីអ៊ុយក្រែន នៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ នឹងត្រូវកាត់ចេញទាំងអស់ ដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសអ៊ុយក្រែន។ ទីក្រុងឡុងដ៍បាននិយាយថា ពន្ធគយនឹងត្រូវកាត់បន្ថយមកត្រឹមសូន្យ ហើយកូតាទាំងអស់ត្រូវបានដកចេញ បន្ទាប់ពីមានការស្នើសុំដោយផ្ទាល់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដោយគាត់បាននិយាយថា ការផ្លាស់ប្តូរនេះនឹងផ្តល់ការជំរុញដល់អាជីវកម្មអ៊ុយក្រែន ដែលពាក់ព័ន្ធនឹងការនាំចេញសំខាន់ៗដូចជា៖ ស្រូវបាឡេ, ទឹកឃ្មុំ, ប៉េងប៉ោះកំប៉ុង និងផលិតផលបសុបក្សី។ លេខាធិការពាណិជ្ជកម្មអន្តរជាតិអង់គ្លេសលោកស្រី Anne-Marie Trevelyan បាននិយាយថា៖«យើងឈរដោយមិនងាករេជាមួយអ៊ុយក្រែន ក្នុងការប្រយុទ្ធដែលកំពុងបន្ត ហើយនឹងធ្វើការដើម្បីធានាឱ្យអ៊ុយក្រែនរស់រានមានជីវិត និងរីកចម្រើនជាប្រទេសសេរី និងអធិបតេយ្យភាព»។ លើសពីនេះ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ខ្លួនក៏នឹងដាក់បម្រាមការនាំចេញបន្ថែមទៀតលើផលិតផលទៅកាន់ប្រទេសរុស្ស៊ី រួមទាំងសាច់ប្រាក់ ទំនិញតាមសមុទ្រ និងបច្ចេកវិទ្យា និងទំនិញទាក់ទងនឹងថាមពល។ កាល​ពី​សប្តាហ៍​មុន

    April 26, 2022