- autoadmin
- អន្តរជាតិ
យោងតាមប្រភពព័ត៌មានរបស់ Sanook ដែលបានចុះផ្សាយកាលពី ថ្ងៃទី២៨ មេសាកន្លងមក អង្គការសុខភាពពិភពលោក (WHO) បានចេញមកណែនាំអំពីអាហារទាំង១០ប្រភេទដែលជួយអោយសួតមានសុខភាពល្អ មានដូចជា៖ ១- ខ្ញី៖ ជួយប្រឆាំងការលាក ២- ម្ទេសផ្អែម(ម្ទេសហាវ៉ៃ)៖ ជួយប្រឆាំងនឹងអុកសុីតកម្ម ៣- ផ្លែប៉ោម៖ សំបូរទៅដោយសារធាតុកាកសរសៃ និងវិតាមីនC ៤- ល្ពៅ៖ មានសារធាតុជំនួយដល់សួត ៥- រមៀត៖ មានសារធាតុ Curcumin ជំនួយដល់សួត ៦- ប៉េងប៉ោះ៖ កាត់បន្ថយការរលាក ៧- ធញ្ញជាតិ៖ សំបូរទៅដោយសារធាតុ កាកសរសៃដែលជំនួយដល់សួត ៨-
April 30, 2022 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Khaosod បានអោយដឹងថា សមត្ថកិច្ចប៉ូលីសថៃ នៅសង្កាត់ឆង់ឃេប ស្រុកភពផ្រាក់ បានចេញប្រតិបត្តិការត្រួតពិនិត្យពលករខុសច្បាប់ ដោយបានឃាត់ ឡានដឹកស្ពៃក្តោប ចំនួន២គ្រឿង ដោយឡានទីមួយជាឡានកាត់កន្ទុយពណ៌សរ ម៉ាក Mitsubishi ជាស្លាកលេខ ខេត្តផេតឆាក់ប៊ូន ដោយបានដឹកស្ពៃក្តោបពេញកន្ទុយឡានគ្របដោយក្រណាត់ពណ៌ខ្មៅ និងឡានទីពីរ ដែលបើកមកជាមួយគ្នា សមត្ថកិច្ចសង្កេតឃើញតៃកុងឡានទីពីរ មានអាការៈគួរអោយសង្ស័យដោយបានបែកញើសពេញខ្លួននិងមុខ រួមទាំងញ័រខ្លួនខុសពីធម្មតា សមត្ថកិច្ចក៏បានហៅអោយចុះពីឡានដើម្បីអោយបើកកន្ទុយក្រោយពិនិត្យ ស្រាប់តែប្រទះឃើញ «ពលករជនជាតិមីយ៉ាន់ម៉ាចំនួន៧នាក់អង្គុយនៅក្នុងច្រកសំងាត់នៅក្នុងកន្ទុយឡានដែលដឹកស្ពៃក្តោបដោយបានធ្វើឡើងដើម្បីអោយលាក់ខ្លួន» រួចសមត្ថកិច្ចក៏បានដើរបកទៅពិនិត្យឡានទីមួយក៏ប្រទះឃើញ «ពលករមីយ៉ាន់ម៉ាចំនួន៧នាក់បន្ថែមទៀត»។ ចុងក្រោយសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនតៃកុងឡានទាំងពីរគ្រឿង ព្រមជាមួយនឹងពលករ បន្ទាប់ពីបានសួរនាំមកបានអោយដឹងថា «តៃកុងឡានបានយកថ្លៃឈ្នួលដឹកពលករខុសច្បាប់ក្នុងមួយជើង ៦,០០០បាត
April 30, 2022 - អន្តរជាតិ
មេដឹកនាំអង់គ្លេសកំពុងបញ្ជូនទាហានរាប់ពាន់នាក់ ក្នុងក្តីសង្ឃឹមរារាំងការឈ្លានពានរបស់រុស្ស៊ីបន្ថែមទៀត។ ការដាក់ពង្រាយនេះនឹងក្លាយជាការដាក់ពង្រាយដ៏ធំបំផុតមួយ ចាប់តាំងពីជំនាន់សង្គ្រាមត្រជាក់មក។ រដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា ទាហានប្រហែល ៨,០០០ នាក់ នឹងចូលរួមសមយុទ្ធជាបន្តបន្ទាប់ជាមួយកងទ័ពមកពីណាតូ និងសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀត។ ពួកគេនឹងត្រូវបញ្ចូលទៅក្នុងកងពលតូចហ្វាំងឡង់ រួមជាមួយនឹងកងកម្លាំងមកពីប្រទេសផ្សេងទៀត រួមទាំងសហរដ្ឋអាមេរិក ឡាតវៀ និងអេស្តូនី។ គោលដៅគឺដើម្បីពង្រឹងសន្តិសុខនៃរដ្ឋបាល់ទិក (Baltic) និងអឺរ៉ុបខាងជើង។ ចំណែកសមយុទ្ធមួយផ្សេងទៀតនៅខែក្រោយ នៅព្រំដែនអេស្តូនី-ឡាតវៀ នឹងរួមបញ្ចូលទាហាន ១៨,០០០ នាក់ របស់ណាតូ។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះនឹងបង្ហាញពី «សាមគ្គីភាព និងកម្លាំង» ហើយសុវត្ថិភាពនៅអឺរ៉ុបគឺជារឿងសំខាន់៕ អត្ថបទ៖
April 30, 2022 - អន្តរជាតិ
ចិន៖ តាមប្រភពព័ត៌មានរបស់ Khaosod បានអោយដឹងថា បុរសម្នាក់មានឈ្មោះថា Jarng Soungchee វ័យ៧៥ឆ្នាំ បានរើសយកទារកម្នាក់ដែលត្រូវឪពុកម្ដាយបោះបង់ចោលនៅកណ្ដាលវាលស្រែយកមកចិញ្ចឹម។ ប្រភពដដែលបានឱ្យដឹងថា លោក Jarng ដែលជាកសិករធ្វើស្រែចម្ការ នៅតំបន់ដាច់ស្រយាលមួយនៅខេត្តហឺណាន ប្រទេសចិន បានសម្រេចចិញ្ចឹមទារកដែលគាត់រើសបាន ព្រមទាំងដាក់ឈ្មោះឱ្យថា Jarng Paiker ដោយរូបលោកមានជីវភាពក្រីក្រទើបពុំបានរៀបការ និងបង្កើតគ្រួសារនឹងគេ។ ដើម្បីអោយកូនស្រីលោកមានជីវិតរស់នៅដែលល្អ ក្រៅពីធ្វើស្រែនៅពេលទំនេរលោកក៏បានដើររើសសំរាមតាមភូមិទីជិតឆ្ងាយយកទៅលក់ផងដែរ។ លុះដល់វ័យដែល Jarng Paiker ត្រូវចូលរៀនលោក Jarng Sounghee បានដឹងច្បាស់ថា កូនស្រីប្រាកដជាមានអារម្មណ៍មិនល្អឡើយនៅពេលដែលគេឃើញសភាពក្រីក្ររបស់ឳពុកនាង ទើបលោកខិតខំធ្វើការងារបន្ថែមទៀតនោះ គឺឆ្លៀតដើររើសសំរាមនាពេលយប់បន្ថែមទៀតក្រោយពេលដែលកូនស្រីគេងលក់។ លុះកូនស្រីត្រូវបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រឯមហាវិទ្យាល័យ
April 29, 2022 - អន្តរជាតិ
ឆ្មាំសមុទ្រជប៉ុននៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ បាននិយាយថា ទូកទេសចរណ៍ Kazu I ដែលបានបាត់ខ្លួនអស់រយៈពេល ៦ថ្ងៃ និងបានធ្វើឱ្យអ្នកដំណើរចំនួន ១៤នាក់ស្លាប់ ពេលនេះត្រូវបានគេរកឃើញវិញហើយ។ ឆ្មាំសមុទ្របាននិយាយថា សំបករបស់ Kazu I ត្រូវបានរកឃើញនៅក្នុងបាតសមុទ្រ ក្នុងជម្រៅប្រហែល ១២០ ម៉ែត្រ ពីភាគខាងជើងនៃកោះ Hokkaido នៅក្នុងទឹកជ្រៅដ៏ខ្មៅងងឹត នេះបើតាមការបង្ហាញនៅក្នុងវីដេអូពីកាមេរ៉ាក្រោមទឹករបស់កងកម្លាំងការពារដែនសមុទ្រ។ ទូកទេសចរណ៍ Kazu I បានបាត់ខ្លួនកាលពីថ្ងៃសៅរ៍ ជាច្រើនម៉ោងបន្ទាប់ពីការចេញដំណើរ សម្រាប់ដំណើរកម្សាន្តនៅឧបទ្វីប Shiretoko ដែលល្បីល្បាញដោយសារទេសភាពឆ្នេរសមុទ្រ និងសត្វព្រៃដ៏ស្រស់ស្អាតរបស់វា។ អ្នកជិះលើទូកទាំងអស់មាន ២៦
April 29, 2022 - អន្តរជាតិ
កូនកំលោះនៅក្នុងប្រទេសចិនម្នាក់ ត្រូវបង្ខំចិត្តមើលពិធីអាពាហ៍ពិពាហ៍របស់គាត់តាមរយៈ Live Stream លើទូរស័ព្ទដៃរបស់គាត់ ដោយសារតែការចាត់វិធានការភ្លាមៗទាក់ទងនឹងជំងឺ COVID-19 នេះបើតាមការចុះផ្សាយដោយ Insider ។ នៅក្នុងវីដេអូមួយ ដែលបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គេឃើញបុរសម្នាក់នៅក្នុងឈុតអាពាហ៍ពិពាហ៍របស់គាត់ បានអង្គុយញញឹមនៅលើខឿនផ្លូវ ខណៈកំពុងមើលកូនក្រមុំរបស់គាត់ដើរលើកម្រាលព្រំតាមរយៈ Live Stream ។ ចំណែកឯអ្នកដែលថតវីដេអូឱ្យគាត់ ក៏បាននិយាយបែបលេងសើចថា៖ «ពិធីមង្គលការបានចាប់ផ្ដើមហើយ ប៉ុន្តែកូនកំលោះនៅខាងក្រៅរោងការ»។ រឿងនេះបានទទួលភាពល្បីល្បាញពេញបណ្ដាញសង្គមចិន Weibo ជាមួយនឹង hashtag «កូនកំលោះមិនបានធ្វើតេស្តរកជំងឺ COVID-19 ហើយត្រូវមកអង្គុយនៅខាងក្រៅរោងការ ដើម្បីមើល Live Stream ពិធីមង្គលការរបស់ខ្លួន» ហើយវីដេអូរបស់កូនកំលោះម្នាក់នោះ បានទទួលការចូលមើលជាង
April 29, 2022 - អន្តរជាតិ
រដ្ឋាភិបាលចិននៅថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២ បាននិយាយថា ប្រជាជននៅទីក្រុងសៀងហៃចំនួន ១២.៣៨ លាននាក់ ដែលស្មើនឹងជិតពាក់កណ្តាលនៃចំនួនពលរដ្ឋសរុបរបស់ទីក្រុង អាចចាកចេញពីផ្ទះរបស់ពួកគេបានវិញហើយ បន្ទាប់ពីទីតាំងរបស់ពួកគេត្រូវបានចាត់ថ្នាក់ជាតំបន់មានហានិភ័យទាប។ រំលឹកដែរថា ទីក្រុងនេះបានប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺ COVID-19 ដ៏ធំបំផុតមិនធ្លាប់មានរបស់ប្រទេសចិន ហើយបានដាក់ទីក្រុងទាំងមូលឱ្យជាប់គាំងនៅដើមខែនេះ ទោះបីជាខ្លួនបានលុបចោលការរឹតបន្តឹងមួយចំនួនលើតំបន់លំនៅដ្ឋាន ដែលគ្មានករណីវិជ្ជមានក្នុងរយៈពេល ២ សប្ដាហ៍ក៏ដោយ។ ទីក្រុងចាត់ថ្នាក់លំនៅដ្ឋាននីមួយៗតាមកម្រិតហានិភ័យចំនួន ៣ ដូចជា៖ – តំបន់ដែលគ្មានករណីវិជ្ជមានជាមួយជំងឺ COVID-19 សម្រាប់រយៈពេល ១៤ ថ្ងៃចុងក្រោយជា «តំបន់ការពារ» ដែលនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញទៅក្រៅសម្រាប់សកម្មភាព «សមស្រប» ។ –
April 29, 2022 - អន្តរជាតិ
ពលរដ្ឋនៅក្នុងរដ្ឋធានីកៀវបានរស់នៅដោយស្ងប់ស្ងាត់ ដោយគ្មានការវាយប្រហារពីកងកម្លាំងរុស្ស៊ី អស់រយៈពេលប្រហែលជា ២ សប្ដាហ៍មកហើយ ប៉ុន្តែស្ថានការណ៍បានផ្លាសប្ដូរវិញនៅថ្ងៃព្រហស្បតិ៍នេះ។ មន្ដ្រីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានវាយប្រហារដោយមីស៊ីលយ៉ាងហោចណាស់ ២គ្រាប់ ទៅលើអគារកម្ពស់ ២៥ជាន់ នៅក្នុងសង្កាត់ Shevchenko របស់រដ្ឋធានីកៀវ ដែលបណ្តាលឱ្យមនុស្ស ១០នាក់ ត្រូវរងរបួស នៅចំពេលដែលអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កំពុងបំពេញទស្សនកិច្ចដើម្បីលើកកម្ពស់សន្តិភាពនៅទីនោះ។ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា ការវាយប្រហារនេះបង្ហាញពីអាកប្បកិរិយាពិតរបស់រុស្ស៊ី ពួកគេមិនបញ្ចប់ត្រឹមនេះឡើយ ហើយពួកយើងក៏មិនអាចគិតថាវានឹងចប់នោះដែរ។ យ៉ាងណាក៏ដោយ លោក Guterres និងក្រុមរបស់គាត់ នៅមានសុវត្ថិភាពនៅឡើយទេ។ ជម្រាបដែរថា
April 29, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយនៅលើសារព័ត៌មាន Sanook បានអោយដឹងថា Dj Soda រឺ កញ្ញា wang Sohee ដែលជា Dj ស្រីដ៏ល្បីមួយរូបរបស់ប្រទេសកូរ៉េខាងត្បូង បានផុសរៀបរាប់នៅក្នុងគណនី Instagram ផ្ទាល់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កន្លងទៅ បន្ទាប់ពីរូបនាងត្រូវបានសមត្ថកិច្ចនាំនាងចុះពីលើយន្តហោះ ព្រោះតែការរៀបចំខ្លួនមិនសមរម្យ ព្រមទាំងមានការបញ្ជាអោយនាងដូរខោចេញ ដោយសារតែខោនោះមានសរសេរពាក្យថា “Fuck you”។ Dj Soda បានរៀបរាប់បន្តទៀតថា កន្លងមកនាងបានធ្លាប់ស្លៀកខោមួយនេះចេញប្រគុំតន្ត្រី Concert រាល់ដងនៅសហរដ្ឋអាមេរិច ចំណែកក្រុមហ៊ុនអាកាសចរណ៍ក៏មិនមានប្រតិកម្មអ្វី នៅពេលដែលនាងដើរទៅ Check in
April 28, 2022 - អន្តរជាតិ
ថៃ៖ តាមប្រភពព័ត៌មានរបស់ Khaosod ដែលចុះកាលពីថ្ងៃទី ២៧ មេសា ២០២២ បានអោយដឹងថា ក្មេងប្រុសម្នាក់ ឈ្មោះ Natti វ័យ ១៦ឆ្នាំ ស្រឡាញ់ការផាត់មុខតាំងពីក្មេង រហូតអាយុជាង ១០ឆ្នាំ ក៏ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីតាមបណ្តាញសង្គមអនឡាញពីការផុសវីដេអូបង្រៀនផាត់មុខ។ ដោយសារតែក្រុមគ្រួសារឳពុកម្តាយមានជីវភាពក្រីក្រ ទើបធ្វើអោយប្អូនចង់រកលុយចិញ្ចឹមឳពុកម្តាយ។ ជាមួយគ្នានេះព្រោះតែការស្រឡាញ់ព្រមជាមួយនឹងទេពកោសល្យដែលមានតាំងពីកំណើត បូកជាមួយនឹងការឧស្សាហ៍ព្យាយាមបានផ្លាស់ប្តូរជីវិតពីក្មេងប្រុសមាឌល្អិត ឱ្យទទួលបានការងារជារឿយៗរហូតអាចចិញ្ចឹមឳពុកម្តាយបានតាមការតាំងចិត្ត។ ប្អូន Natti បានរៀបរាប់ថា៖ « លុយដំបូងដែលបានពីការឡាយអោយគេចំនួន ៣ម៉ោង បាន ៥០០បាត រឺជិត ២០ដុល្លារ Natti បានយកទៅអោយអ្នកម្តាយទាំងអស់
April 28, 2022












