autoadmin
  • អន្តរជាតិ

    ប្រទេសដាណឺម៉ាក និងស៊ុយអែត កំពុងកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសរបស់ពួកគេ បន្ទាប់ពីយន្តហោះចារកម្មរុស្ស៊ី បានរំលោភដែនអាកាសរបស់ប្រទេសទាំងពីរ។ អាជ្ញាធរនៃប្រទេសដាណឺម៉ាក និងស៊ុយអែត បានរាយការណ៍ថា យន្តហោះរបស់រុស្ស៊ីបានចូលដែនអាកាស នៅភាគខាងកើតនៃកោះ Bornholm របស់ដាណឺម៉ាក កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់មកបានចូលដែនអាកាសស៊ុយអែតបន្ដទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ។ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Jeppe Kofod បាននិយាយថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅដាណឺម៉ាក ត្រូវបានគេកោះហៅ ជុំវិញឧប្បត្តិហេតុយន្តហោះចារកម្ម ដែលលោកបានរិះគន់ថា «មិនអាចទទួលយកបាន»។ ចំណែកក្រសួងការបរទេសស៊ុយអែត ក៏បាននិយាយថា ឯកអគ្គរដ្ឋទូតរុស្ស៊ីនឹងត្រូវបានកោះហៅនៅទីក្រុង Stockholm ផងដែរ។ លោក

    May 2, 2022
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី២៦ មេសា ឆ្នាំ២០២២ អ្នកស្រី ជីរ៉ាវណ្ណ ង៉ាមជីត អាយុ៣៤ឆ្នាំ ព្រមជាមួយស្វាមី អ្នកខេត្តផាក់យ៉ៅ ដោយអ្នកស្រីជីរ៉ាវណ្ណបានរៀបរាប់ថា «គាត់ជាមួយនឹងស្វាមី កាលពីមុនប្រកបរបរលក់ដូរទូទៅ ដោយសារតែការរីករាលដាលនៃមេរោគកូវិត១៩ ទើបលក់ដូរមិនដាច់ ទើបមានគំនិតនាំយកត្រីទីឡាបយ៉ាមកដាក់ដុតអប់នៅក្នុងពាង ដោយបើកលក់នៅពីខាងមុខផ្ទះឈើផ្ទាល់តែម្តង»។ ខណៈពេលដែលអ្នកស្រី កំពុងតែឈរដោតត្រីទីឡាបយ៉ា បានរៀបរាប់បន្តទៀតថា «គាត់លក់បាន៨ខែហើយដោយក្នុង១ថ្ងៃលក់យ៉ាងតិចបានចន្លោះពី ២០-៣០ក្បាល» ចំណែកត្រីគាត់កម្ម៉ង់ផ្ទាល់ពីអ្នកចិញ្ចឹមត្រី ចំនួនជាង៣០គីឡូក្នុង១ថ្ងៃ។ ចំណុចពិសេសនៃត្រីដុតអប់ក្នុងពាងរបស់គាត់នោះគឺ គាត់ជ្រើសរើសយកត្រីស្រស់ៗរាល់ថ្ងៃ ទើបធ្វើអោយសាច់ត្រីទន់ផ្អែមឆ្ងាញ់ បូករួមជាមួយនឹងទឹកជ្រលក់ និងទឹកត្រីបុក ដែលគាត់កែច្នៃឲ្យខុសប្លែកពីគេ អមដោយបន្លែផ្ទាប់ស្រស់ទៀតនោះ ទើបធ្វើឲ្យរបរគាត់ទទួលជោគជ័យ ចំណែកឯតម្លៃវិញត្រឹមតែ៣ដុល្លារក្នុងមួយឈុតតែប៉ុណ្ណោះ។ តាមរយៈអត្ថបទនេះចង់បង្ហាញថា

    May 2, 2022
  • អន្តរជាតិ

    មន្ត្រីក្នុងតំបន់បាននិយាយថា មនុស្សចំនួន ៨នាក់ រួមមានកុមារចំនួន ៦នាក់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ បន្ទាប់ពីអគ្គីភ័យដ៏ធំមួយបានឆាបឆេះផ្ទះជាច្រើន នៅជិតរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន។ អគ្គីភ័យបានចាប់ផ្តើមម៉ោងប្រហែល ០៥:០០ នាទី ម៉ោងក្នុងស្រុក នៅថ្ងៃច័ន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២ ហើយវាបានបន្ដឆាបឆេះ និងបានបំផ្លាញផ្ទះពលរដ្ឋអស់ប្រមាណ ៨០ ខ្នង ខណៈប្រើពេលជិត ២ម៉ោង ទើបពន្លត់អស់។ ភ្លើងបានចាប់ផ្តើមឆេះចេញពីផ្ទះជាន់ទី២ ក្នុងបរិវេណនៃសាកលវិទ្យាល័យហ្វីលីពីន ក្នុងទីក្រុង Quezon ហើយមូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់ដឹងនៅឡើយទេ។ គួរឱ្យដឹងដែរថា ប្រទេសហ្វីលីពីនគឺជាប្រទេសមួយ ដែលមានប្រជាជនរស់នៅច្រើនបំផុតនៅលើពិភពលោក ហើយរដ្ឋធានីរបស់ប្រទេសនេះ

    May 2, 2022
  • អន្តរជាតិ

    ប្រទេសរុស្ស៊ីបានដាក់ពង្រាយទាហានសត្វត្រីដូហ្វីន ដែលបានហ្វឹកហាត់នៅមូលដ្ឋានទ័ពជើងទឹករបស់ខ្លួន ចូលទៅក្នុងសមុទ្រខ្មៅ នៅចំពេលដែលប្រទេសនេះកំពុងឈ្លានពានប្រទេសអ៊ុយក្រែន នេះបើយោងតាមការពិនិត្យឡើងវិញរបស់វិទ្យាស្ថានកងទ័ពជើងទឹកសហរដ្ឋអាមេរិក (USNI) លើរូបភាពផ្កាយរណប។ USNI ដែលជាវេទិកាឯករាជ្យមួយ សម្រាប់បញ្ហាការពារដែនសមុទ្រ និងសន្តិសុខបាននិយាយថា កងទ័ពជើងទឹករុស្ស៊ីបានដាក់ពង្រាយត្រីដូហ្វីនចល័តចំនួន ២ នៅច្រកចូលកំពង់ផែ Sevastopol ក្បែរចុងភាគនិរតីនៃតំបន់គ្រីមៀ ក្នុងខែកុម្ភៈ។ យោងតាមអ្នកវិភាគកងទ័ពជើងទឹកបានឱ្យដឹងថា សត្វត្រីដូហ្វីនទាំងនោះអាចនឹងមានភារកិច្ចការពារអ្នកមុជទឹកអ៊ុយក្រែនពីការជ្រៀតចូលកំពង់ផែ Sevastopol និងបំផ្លាញនាវាចម្បាំងនៅទីនោះ។ ជម្រាបដែរថា Sevastopol គឺជាមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់សម្រាប់វិមានក្រឹមឡាំង ដោយសារតែវានៅជិតតំបន់គ្រីមៀ ដែលរុស្ស៊ីបានបញ្ចូលក្នុងឆ្នាំ២០១៤។ វាមិនមែនជាលើកទី១នោះទេ ដែលត្រីដូហ្វីនត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការយោធា។ ជាក់ស្ដែងកាលពីក្នុងអំឡុងសង្គ្រាមត្រជាក់ សហភាពសូវៀត និងសហរដ្ឋអាមេរិក បានហ្វឹកហាត់សត្វផ្សោត ដើម្បីស្វែងរកអ្នកមុជទឹក និងមីនរបស់សត្រូវ។

    May 2, 2022
  • អន្តរជាតិ

    ជនស៊ីវិលរាប់សិបនាក់ត្រូវបានជម្លៀសចេញពីទីក្រុង Mariupol ទៅកាន់ទឹកដីដែលកាន់កាប់ដោយរុស្ស៊ី និងអ៊ុយក្រែន បន្ទាប់ពីមានការឡោមព័ទ្ធរបស់យោធារុស្ស៊ីជាច្រើនសប្តាហ៍នៅទីនោះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ អ្នកខ្លះអាចចាកចេញពីរោងចក្រដែក Azovstal ដែលជាទីតាំងយុទ្ធសាស្ត្រចុងក្រោយរបស់កងទ័ពអ៊ុយក្រែន នៅក្នុងការប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។ ភាគីរុស្ស៊ីបាននិយាយថា មានជនស៊ីវិលរាប់សិបនាក់បានមកដល់ភូមិមួយ ដែលខ្លួនជាអ្នកគ្រប់គ្រង។ ចំណែកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏បាននិយាយថាដែរថា ក្រុមពលរដ្ឋដ៏ធំមួយក៏កំពុងធ្វើដំណើរទៅកាន់ Zaporizhzhia ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។ លោក​ Zelensky បាន​សរសេរ​ថា​៖ «​ក្រុម​ដំបូង​ដែល​មាន​គ្នា​ប្រហែល ១០០ នាក់​ កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ដែលយើង​គ្រប់គ្រង​រួច​ហើយ​។ ថ្ងៃស្អែក [ថ្ងៃច័ន្ទ] យើងនឹងជួបពួកគេនៅ Zaporizhzhia ។ សូមថ្លែងអំណរគុណចំពោះក្រុមរបស់យើង!

    May 2, 2022
  • អន្តរជាតិ

    កាលពីថ្ងៃទី៣០ ខែមេសា តាមប្រភពព័ត៌មាន CNN បានរាយការណ៍ថា «មានគូស្នេហ៍ជនជាតិអាមេរិកមួយគូរបានរៀបអាពាហ៍ពិពាហ៍លើអាកាស នៃជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest គោលដៅពីទីក្រុង Dellas នៃរដ្ឋ Texas ទៅកាន់ទីក្រុង Las Vegas នៃរដ្ឋ Nevada ដោយបន្ទប់អ្នកដំណើរលើយន្តហោះបានរៀបចំអោយក្លាយទៅជាវិហារសម្រាប់ប្រារព្ធពិធីអាពាហ៍ពិពាហ៍បណ្តោះអាសន្ន ដោយមានមិត្តរួមដំណើរក៏ដូចជាអាកាសយាននិកចូលរួមជាសាក្សី»។ គួរបញ្ជាក់ផងដែរថា កូនក្រមុំមានឈ្មោះថា Pam Patterson និងកូនកំលោះឈ្មោះ Jerome Salda ដោយមានកំណត់រៀបអាពាហ៍ពិពាហ៍នៅវិហារវេលា ២១:០០នាទី នៃយប់ថ្ងៃអាទិត្យទី២៤ ខែមេសា។ ក្រោយពីចេញដំណើរដើម្បីឆ្ពោះទៅកាន់ទីក្រុង Las Vegas ដោយ

    May 1, 2022
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយនៅលើសារព័ត៌មានថៃ sanook កាលពីថ្ងៃទី ៣០ ខែមេសា កន្លងមក បានឲ្យដឹងថា តារាសម្តែងល្បីថៃកញ្ញា Ann Thongprasom បានចេញសារនិងរូបភាពចែករំលែកដល់មិត្តអ្នកលេងសង្គមអនឡាញថា៖ «កាលពី៣ខែមុន Ann មិនបានដឹងឡើយថាខ្លួនឯងបាក់ជើង ដោយសារតែ Ann ជាមនុស្សដែលចូលចិត្តអត់ធ្មត់ ហើយគិតថាខ្លួនឯងមាំ ទើបនៅតែប្រឹងប្រើជីវិតរស់នៅតាមធម្មតា។ ប៉ុន្តែឆ្ងល់ខ្លួនឯងថាហេតុអ្វីបានជាដើរខុសធម្មតា ដើររបៀបអ្នកឈឺជើង រហូតកន្លងផុតទៅរយៈពេល ១ខែកន្លះ ទើបនឹកសង្ស័យថាហេតុអ្វីបានជាមិនទាន់បាត់សោះ ការងារថតភាពយន្តនិងសម្តែងដែល Ann បានទទួលថតត្រូវបានផ្អាក។  ដោយសារតែអ្នកដឹកនាំអោយ Ann សម្រាក ព្រោះមានឈុតឆាកខ្លះ ត្រូវហក់លោតកាប់ចាក់ជាច្រើនឆាក។ ទើប Ann ចាប់ផ្តើមដាក់សម្ពាធខ្លនឯង ទើបបានជា Ann

    May 1, 2022
  • អន្តរជាតិ

    តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រទេសប៉ូឡូញបានផ្តល់រថក្រោះដល់អ៊ុយក្រែន ដើម្បីពង្រឹងការការពាររបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។ ស្ថានីយទូរទស្សន៍ប៉ូឡូញបានសម្ភាសមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ទទួលបន្ទុកគោលនយោបាយសន្តិសុខ ដែលបាននិយាយថា ទីក្រុង Warsaw បានផ្គត់ផ្គង់ដល់អ៊ុយក្រែនជាមួយនឹងរថក្រោះ T-72 ដែលអភិវឌ្ឍដោយអតីតសហភាពសូវៀត។ មន្ត្រី​រូប​នេះ​មិន​បាន​បញ្ជាក់​ថា ប៉ូឡូញ​បាន​ផ្តល់​រថក្រោះ​ប៉ុន្មាន​គ្រឿង​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា ​នឹង​បន្ត​ផ្គត់ផ្គង់​ដល់​ពួកគេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានរាយការណ៍ថា ការផ្ទេរនេះអាចមានច្រើនជាង ២០០ គ្រឿង នៃប្រភេទដូចគ្នា។ ប៉ូឡូញ​ប្រយ័ត្នប្រយែង​នឹង​រុស្ស៊ី​ ដោយសារ​ហេតុផល​ប្រវត្តិសាស្ត្រ ហើយ​បាន​ចូល​ខាង​អ៊ុយក្រែន​នៅក្នុង​ជម្លោះនេះ។ ជាមួយគ្នានេះដែរ ទីក្រុង Warsaw ធ្លាប់បាននិយាយថា ខ្លួននឹងផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែនបន្ថែមទៀត៕ អត្ថបទ៖ លីដា ប្រភព៖ NHK

    April 30, 2022
  • អន្តរជាតិ

    គ្រួសារជនជាតិអាមេរិកមួយ បានបង្កឱ្យមានភាពរង្គោះរង្គើនៅឯអាកាសយានដ្ឋាន Ben Gurion របស់អ៉ីស្រាអែល ក្នុងទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍  ទី២៨ ខែមេសា កន្លងទៅ នៅពេលដែលពួកគេព្យាយាមយកគ្រាប់មិនទាន់ផ្ទុះដាក់តាមខ្លួនទៅស្រុកកំណើតវិញ តាមរយៈសន្តិសុខអាកាសយានដ្ឋាន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ អ្នកទេសចរ​មួយគ្រួសារនោះ បាន​រក​ឃើញ​សំបក​គ្រាប់មិនទាន់ផ្ទុះ ខណៈ​កំពុង​ធ្វើ​ដំណើរ​នៅ​ Golan Heights នេះបើតាមការរាយការណ៍របស់អាជ្ញាធរ​ អាកាសយានដ្ឋាន​អ៉ីស្រាអែល​។ អ៉ីស្រាអែលបានដណ្តើមយកតំបន់ Golan Heights ពីប្រទេសស៊ីរីក្នុងសង្រ្គាមនៅឆ្នាំ១៩៧៦ ហើយបានបញ្ចូលដីតូចចង្អៀតនោះក្នុងឆ្នាំ១៩៨១។ តំបន់នេះត្រូវបានចាត់ទុកថា ជាទឹកដីកាន់កាប់ក្រោមច្បាប់អន្តរជាតិ និងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ពេលមកដល់អាកាសយានដ្ឋាន អ្នកដំណើរជនជាតិអាមេរិកទាំងគ្រួសារនោះ

    April 30, 2022
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី ២៩ មេសា សមត្ថកិច្ចនៃបុស្តិ៍ខេត្តរ៉ាក់យ៉ង ប្រទេសថៃ បានទទួលពាក្យបណ្តឹងពីស្ត្រីអាយុ ៥៣ឆ្នាំម្នាក់ ពីករណី «ចោរគាស់ផ្ទះ២ខ្នង កើបទ្រព្យសម្បត្តិខ្ទង់មុឺនដុល្លាទៅជាមួយ» រត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ខាងលើបានកើតឡើងខណៈពេលដែលម្ចាស់ផ្ទះចេញទៅចូលរួមពិធីបុណ្យសពនៅពេលរសៀល។ ចំណែកកូនប្រសារប្រុស និងកូនស្រីបង្កើតក៏មិនបាននៅផ្ទះមួយខ្នងទៀតដែរ រហូតកូនប្រសារប្រុសត្រឡប់មកផ្ទះវិញស្រាប់តែប្រទះឃើញទ្វារបន្ទប់គេងបានបើក ជាមួយនឹងរបស់របរនៅក្នុងបន្ទប់ត្រូវបានរើខ្ចាត់ខ្ចាយ ចំណែកបង្អួចបន្ទប់ត្រូវបានគាស់ផងដែរ។ លុះក្រោយមកម្តាយក្មេកក៏បានត្រឡប់ទៅកាន់ផ្ទះរបស់គាត់ដែលនៅមួយខ្នងទៀតក៏ស្រាប់តែប្រទះឃើញថា ទ្វារផ្ទះត្រូវបានគាស់ ហើយចោរបានលួចរូបសំណាកព្រះពុទ្ធដែលបានសន្សំជាច្រើនអង្គ ទៅជាមួយនឹងលុយសុទ្ធផងដែរ។ បុគ្គលិកដឹកជញ្ជូនទំនិញក៏បានប្រាប់ផងដែរថា«បានឃើញបុរសពាក់មួកពណ៌ក្រហម ពាក់អាវយឺតពណ៌ខ្មៅ ជាមួយនឹងខោក្រឡាជើងខ្លីនៅក្នុងផ្ទះ» រូបលោកស្មានតែជាម្ចាស់ផ្ទះក៏បានធ្វើតាមបញ្ជារួចក៏ត្រឡប់ចេញទៅ។ ជាមួយគ្នានេះដែរសមត្ថកិច្ចជឿថា ជនល្មើសអាចជាអ្នកដែលនៅក្នុងភូមិដែលអាចដឹងអំពីពេលវេលាដែលម្ចាស់ផ្ទះមិននៅ៕ អត្ថបទ៖ Bee ប្រភព៖ khaosod

    April 30, 2022