autoadmin
  • អន្តរជាតិ

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្នើសុំឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក Antonio Guterres បន្តជំនួយក្នុងការជម្លៀសពលរដ្ឋចេញពីរោងចក្រដែក Azovstal នៅតំបន់ Mariupol ភាគខាងកើតប្រទេសអ៊ុយក្រែន។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានរាយការណ៍នៅលើគេហទំព័រផ្លូវការរបស់ខ្លួនកាលពីថ្ងៃពុធថា លោក Zelenskyy បានស្នើសុំបែបនេះ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយលោក Guterres ។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា លោក Zelenskyy បានថ្លែងអំណរគុណចំពោះលោក Guterres ដោយផ្ទាល់ ចំពោះការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការជម្លៀសពលរដ្ឋចេញ Azovstal ។ ការិយាល័យបានដកស្រង់សំដីរបស់លោក Zelenskyy ដែលបានថា៖«ជីវិតរបស់មនុស្សដែលនៅទីនោះគឺមានគ្រោះថ្នាក់។ មនុស្សគ្រប់គ្នាមានសារៈសំខាន់ចំពោះយើង។ យើងសុំជំនួយរបស់អ្នកដើម្បីជួយសង្គ្រោះពួកគេ»៕ អត្ថបទ៖

    May 5, 2022
  • រថយន្ត

    ក្រុមហ៊ុន​តូយ៉ូតា​វៀតណាម (Toyota Motor Việt Nam) កំពុងចាប់ផ្តើមប្រមូលរថយន្តម៉ាក Raize ចំនួន ១៩១ គ្រឿង ត្រឡប់មកវិញ ដើម្បីធ្វើការជួសជុលផ្នែកភ្ជាប់ទៅបូមទប់ខាងមុខ (Shock Absorber) ដែលបានចាប់ផ្តើមពីថ្ងៃពុធ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥។ យោងតាមការិយាល័យ​ចុះបញ្ជីរបស់វៀតណាមបានឱ្យដឹងថា រថយន្តដែលត្រូវប្រកាសឱ្យមានការប្រមូលមកត្រួតពិនិត្យ គឺជារថយន្តដែលផលិតនៅកំឡុងថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី០៨ ខែតុលា ក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីឆ្នាំមុន។ ក្នុង​ករណី​ដែល​អតិថិជន​ចង់​ពិនិត្យ​មើល​ថា ​តើ​រថយន្ត​របស់​ពួកគេ​ស្ថិត​ក្នុង​បញ្ជី​នៃ​កម្មវិធី​នេះ ​ឬ​អត់​នោះ​ ពួកគេ​អាច​ទាក់ទង​ទៅ​ក្រុមហ៊ុន​តូយ៉ូតា​វៀតណាម​ ​និង​ក្រុមហ៊ុន​ចែកចាយ​តូយ៉ូតាទូទាំងប្រទេស​ ដើម្បី​ទទួល​បាន​ជំនួយការបន្ថែមទៀត។

    May 5, 2022
  • អន្តរជាតិ

    ប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានហាមប្រាមពលរដ្ឋជប៉ុនចំនួន ៦៣នាក់ រួមទាំងនាយករដ្ឋមន្ត្រីលោក Kishida Fumio មិនឱ្យចូលប្រទេសខ្លួនឡើយ។ ប្រការនេះបាន​កើត​ឡើង​ក្នុង​ការ​សងសឹក​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​ជប៉ុន​ប្រឆាំង​នឹង​ក្រុង​ម៉ូស្គូ​ ដោយសារការ​ឈ្លានពានរបស់រុស្ស៊ីលើ​អ៊ុយក្រែន។ ក្រសួងការបរទេសរុស្ស៊ីបានធ្វើសេចក្តីប្រកាសនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ហើយបុគ្គល​ដែល​ត្រូវ​បាន​គេ​កំណត់​គោលដៅ ​ក៏​រួម​មាន​រដ្ឋមន្ត្រី​ការ​បរទេស​លោក Hayashi Yoshimasa, សមាជិក​រដ្ឋាភិបាល និង​សមាជិកសភា, សាស្ត្រាចារ្យ​សាកលវិទ្យាល័យ និង​អ្នក​កាសែត។ សេចក្តីថ្លែងការណ៍និយាយថា ទីក្រុងតូក្យូបានចាប់ផ្តើមយុទ្ធនាការប្រឆាំងរុស្ស៊ីដែលមិនធ្លាប់មានពីមុនមក ដោយចាត់វិធានការដើម្បីធ្វើឱ្យខូចសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី និងអាជ្ញាធរអន្តរជាតិ។ សេចក្តីថ្លែងការណ៍បាននិយាយថា ប្រទេសរុស្ស៊ីបានសម្រេចចិត្តដាក់ការហាមឃាត់ការចូលនេះ បន្ទាប់ពីគិតគូរពីការដាក់ទណ្ឌកម្មរបស់ប្រទេសជប៉ុន ប្រឆាំងនឹងពលរដ្ឋរុស្ស៊ី រួមទាំងថ្នាក់ដឹកនាំកំពូលរបស់ផងដែរ។ រុស្សីក៏បានហាមប្រាមការចូលរបស់មន្ត្រីរដ្ឋាភិបាលអាមេរិក និងអង់គ្លេស រួមទាំងប្រធានាធិបតី Joe Biden និងនាយករដ្ឋមន្ត្រី

    May 5, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២ បានរាយការណ៍ថា លោក Stanislav Stanislavovich Shushkevich ឬ Stanislav Shushkevich (ស្តានីស្លាវ ស្សូសខេវីច) ដែលជាមេដឹកនាំទីមួយ ដែលបានដឹកនាំបេឡារុស្សទៅរកឯករាជ្យភាព នៅក្នុងអំឡុងពេលនៃការបែកបាក់សហភាពសូវៀត បានទទួលមរណភាព នៅថ្ងៃពុធនេះផ្ទាល់ ក្នុងវ័យ ៨៧ឆ្នាំ។ កាល​ពី​ខែ​មុន គាត់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ឆ្លង​ជំងឺ COVID-19 ។ លោក Shushkevich គឺជាអ្នករិះគន់ដោយបើកចំហ ទៅលើប្រធានាធិបតីបេឡារុស្សបច្ចុប្បន្ន Alexander Lukashenko ដែលបានឡើងស្នងតំណែងជាមេដឹកនាំចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកទល់បច្ចុប្បន្ន។ សូម្បីនៅពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន

    May 4, 2022
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី០៣ ខែឧសភា កន្លងមក តាមប្រភពព័ត៌មានរបស់ sanook បានអោយដឹងថា មានករណីក្រដាសប្រាក់ ១០០០បាតក្លែងក្លាយ កំពុងតែចរាចរណ៍ម្តងទៀតនៅលើទីផ្សារ បណ្តាលអោយមានជនរងគ្រោះមួយចំនួនបានរងគ្រោះ ដោយសារករណីនេះ ជាក់ស្តែងកាលពីថ្ងៃទី០១ ខែឧសភា កន្លងមក តម្រួតថៃបានរកឃើញក្រដាសប្រាក់បាតក្លែងក្លាយ នៅឯផ្សារ Pruksa 3 ខេត្ត Nonthaburi ចំនួនជាង ២០សន្លឹក។ លោក Thanakorn Wangboonkongchana អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានថ្លែងថា «បន្ទាប់ពីករណីដែលបានកើតឡើងខាងលើ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានផ្តាំអោយដាស់តឿនដល់ប្រជាពលរដ្ឋ ជាពិសេសបណ្តាអ្នកលក់ដូរនៅតាមផ្សារ អោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ក្នុងការត្រួតពិនិត្យក្រដាសប្រាក់ ជាពិសេសក្រដាសប្រាក់ដែលមានតម្លៃខ្ពស់»

    May 4, 2022
  • អន្តរជាតិ

    ប្រទេសចិនកំពុងប្រឈមនឹងការកើនឡើងថ្មីៗនៃករណីជំងឺ COVID-19 ដែលធ្វើឱ្យអាជ្ញាធរនៅក្នុងតំបន់ជាច្រើន ចាំបាច់ត្រូវដាក់ចេញនូវវិធានការដ៏តឹងរ៉ឹងបំផុត ឱ្យស្របទៅនឹងគោលការណ៍ «Zero-COVID-19» របស់ប្រទេសនេះ។ កន្លងមក យើងធ្លាប់បានដឹងហើយថា មន្ត្រីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់ប្រទេសចិន បានដំឡើងរបងព័ទ្ធជុំវិញតំបន់ ឬអគារ ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងថ្មីៗ។ ប៉ុន្ដែឥឡូវនេះ វាកាន់តែប្លែកខ្លាំងជាងមុនទៅទៀត ដោយក្រុមមន្ត្រីបានធ្វើការចងខ្សែលួស នៅពីលើសោរទ្វារផ្ទះរបស់ពលរដ្ឋតែម្ដង ដើម្បីទប់ស្កាត់ពួកគេពីការចេញទៅក្រៅ ដែលអាចនាំឱ្យមានការចម្លងរាតត្បាតនៃជំងឺ COVID-19 ។ ជាក់ស្ដែងមានវីដេអូមួយ ដែលបានបង្ហោះដោយសារព័ត៌មាន South China Morning Post បានឱ្យឃើញថា ក្រុមមន្ត្រីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់ប្រទេសចិន បានធ្វើការចងខ្សែលួសជាប់គន្លិះទ្វារ ពីខាងក្រៅផ្ទះរបស់ពលរដ្ឋ ហើយមានខ្លះទៀតបានស្វានដាក់ប៊ូឡុងដែកនៅមាត់ទ្វារ

    May 4, 2022
  • អន្តរជាតិ

    សន្និសីទសារព័ត៌មានពេលព្រឹករបស់ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា រុស្ស៊ីបានដាក់ពង្រាយកងវរសេនាតូចចំនួន ២២ ក្រុម នៅជិតទីក្រុង Izyum ភាគខាងកើតអ៊ុយក្រែន ក្នុងគោលបំណងរុញចូលទៅក្នុងតំបន់ Donbas ។ ក្រសួងបាននិយាយថា៖«ទោះបីជាមានការលំបាកក្នុងបំបែកកម្លាំងការពាររបស់អ៊ុយក្រែន និងបង្កើនសន្ទុះវាយប្រហារក៏ដោយ ក៏រុស្ស៊ីទំនងជាមានបំណងបន្តដំណើរហួសពីតំបន់ Izyum ដើម្បីដណ្តើមយកទីក្រុង Kramatorsk និង Severodonetsk»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«ការចាប់យកទីតាំងទាំងនេះ នឹងបង្រួបបង្រួមការគ្រប់គ្រងយោធារុស្ស៊ីនៅតំបន់ Donbas ភាគឦសាន និងផ្តល់នូវចំណុចចាប់ផ្តើមសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការកាត់ផ្តាច់កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់»។ កងកម្លាំងរបស់អ៊ុយក្រែននៅតែបន្តទប់ទល់ ខណៈពេលដែលប្រធានាធិបតីរបស់ខ្លួន គឺលោក Volodymyr Zelenskyy នៅតែអំពាវនាវជាទៀងទាត់ទៅពិភពលោក ដើម្បីជួយប្រទេសអ៊ុយក្រែនបន្ថែមទៀត៕ អត្ថបទ៖ លីដា ប្រភព៖

    May 4, 2022
  • អន្តរជាតិ

    យោធាកូរ៉េខាងត្បូង នៅថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២ បាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ ឆ្ពោះទៅកាន់សមុទ្រនៃឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ប្រហែលមួយសប្តាហ៍បន្ទាប់ពីកូរ៉េខាងជើងបានប្តេជ្ញាថា ខ្លួននឹងអភិវឌ្ឍកម្លាំងនុយក្លេអ៊ែររបស់ខ្លួន «ក្នុងល្បឿនលឿនបំផុត»។ ការបាញ់បង្ហោះដែលជាការសាកល្បងមីស៊ីលលើកទី១៤ របស់កូរ៉េខាងជើងនៅឆ្នាំនេះ បានកើតឡើងប៉ុន្មានថ្ងៃមុនពេលប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់កូរ៉េខាងត្បូង លោក Yoon Suk-yeol នឹងត្រូវចូលកាន់តំណែងនៅថ្ងៃទី១០ ខែឧសភា ឆាប់ៗនេះ។ ព័ត៌មាន​លម្អិត​នៃ​មីស៊ីល រួម​ទាំង​រយៈ​ចម្ងាយ​ហោះហើរ និង​រយៈកម្ពស់​របស់​វា នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​ភ្លាមៗ​នោះទេ ប៉ុន្តែឆ្មាំសមុទ្រជប៉ុនបាននិយាយថា វាអាចជាមីស៊ីលផ្លោង។ រំលឹកផងដែរថា កាលពីសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថា លោកនឹងពន្លឿនការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ប្រទេសលោក

    May 4, 2022
  • អន្តរជាតិ

    តាមប្រភពព័ត៌មានរបស់ ettoday បានឱ្យដឹងថា ហេតុការណ៍មួយបានកើតឡើងនៅតៃវ៉ាន់ ដោយមានប្តីប្រពន្ធ២នាក់ អាយុជាង៧០ឆ្នាំ បានរំលោះផ្ទះរយៈពេលជាង១១ឆ្នាំ ដោយប្រើប្រាក់​សោធន​និវត្តន៍សម្រាប់កក់ផ្ទះ។ដើម្បីបានផ្ទះមកជាកម្មសិទ្ធិ ពួកគាត់បានដាក់ឈ្មោះកូនប្រុសបង្កើតជាឈ្មោះម្ចាស់ផ្ទះ ប៉ុន្តែក្រោយការរំលោះផ្ទះបានចប់សប់គ្រប់ដោយប្រើរយៈពេលជា១១ឆ្នាំ ស្រាប់តែដឹងការពិតថា ផ្ទះដែលបានរំលោះធ្លាក់ទៅក្នុងដៃអ្នកដទៃទៅវិញ។ លោកតាលោកយាយដ៏កម្សត់បានរៀបរាប់រឿងរ៉ាវដ៏ឈឺចិត្តនេះប្រាប់អ្នកដែលជួលផ្ទះរបស់គាត់ថា៖ “ពួកគាត់បានចំណាយប្រាក់សោធន​និវត្តន៍ ដើម្បីបង់រំលោះផ្ទះដែលពួកគាត់ដាក់ជួលនេះ ដោយប្រើពេលអស់ ១១ឆ្នាំ។ កាលនោះដោយសារឃើញកូនប្រុសវ័យ ៣៥ឆ្នាំរស់នៅតែម្នាក់ឯងមិនទាន់មានគ្រួសារ ទើបពួកគាត់សម្រេចចិត្តបង់រំលោះផ្ទះអោយនៅ ដោយប្រាក់កក់ និងប្រាក់រំលោះទាំងអស់លោកតាលោកយាយជាអ្នកបង់ដល់ចប់សព្វគ្រប់ទាំងអស់។ លុះក្រោយមកដោយឃើញកូនប្រុស ហាក់ដូចជាមិនសូវខ្វាយខ្វល់រឿងផ្ទះសម្បែង លោកតាលោកយាយ ក៏សម្រេចចិត្តចង់សុំផ្ទះត្រឡប់មកវិញដើម្បីចាត់ការទៅលើចំណាយផ្សេងៗដោយខ្លួនឯង។ ប៉ុន្តែពេលសុំផ្ទះមកវិញទើបដឹងការពិត ថាកូនប្រុសបានផ្ទេរផ្ទះនេះ ឱ្យទៅមិត្តស្រីរបស់ខ្លួនបាត់ទៅហើយ ទាំងដែលមិនទាន់បានរៀបអាពាហ៍ពិពាហ៍នៅឡើយទេ”។ ក្រោយមកមិត្តស្រីរបស់កូនប្រុសលោកតាលោកយាយបានចេញមកបញ្ជាក់និងអះអាងថា៖ “នឹងមិនប្រគល់ផ្ទះអោយវិញទេ នាងមិនបានឆក់ប្លន់មកទេ គឺកូនប្រុសរបស់អ្នកទាំងពីរជាអ្នកអោយនាង។

    May 4, 2022
  • អន្តរជាតិ

    អាមេរិក​បាន​សាកល្បង​គ្រាប់បែក​ប្រភេទ Quicksink ដែលបង្កើតឡើង​ដើម្បី​កម្ទេច​នាវាចម្បាំង​របស់​សត្រូវ​ពីលើ​មេឃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ មន្ទីរពិសោធន៍ស្រាវជ្រាវកងទ័ពអាកាសសហរដ្ឋអាមេរិក (AFRL) និងក្រុមធ្វើតេស្តរួមគ្នា របស់មូលដ្ឋានទ័ពអាកាស Eglin បានបង្ហាញវីដេអូមួយ ពីរបៀបនៃការវាយប្រហារពីលើអាកាស ទៅលើនាវាដឹកទំនិញមួយនៅឈូងសមុទ្រម៉ិកស៊ិក កាលពីថ្ងៃទី២៨ ខែមេសា កន្លងទៅថ្មីៗនេះ ដែលធ្វើឱ្យនាវាដឹកទំនិញមួយនោះដាច់ជា ២កំណាត់ និងលិចចូលសមុទ្រភ្លាមៗតែម្ដង។ ការសាកល្បងនេះគឺជាការប្រៀបធៀបពីអ្វីដែលនឹងអាចនឹងកើតឡើង ប្រសិនបើសត្រូវចង់វាយប្រហារតាមផ្លូវទឹកទៅលើសហរដ្ឋអាមេរិក។ គ្រាប់បែកគំរូនោះ ត្រូវបានបំពាក់នៅលើយន្តហោះចម្បាំង F-15E Strike Eagle និងបានវាយប្រហារចំគោលដៅដោយជោគជ័យ ដោយការកំណត់គោលដៅរុករកនៅពីក្រោមនាវាសត្រូវ (GPS-navigated) ហើយធ្វើឱ្យមានការផ្ទុះចេញពីក្រោមនាវាតែម្ដង។ បច្ចេកវិទ្យាថ្មីនេះ ផ្តល់ឱ្យកងទ័ពអាកាសសហរដ្ឋអាមេរិកនូវសមត្ថភាពសម្លាប់សត្រូវ ដូចជាមីស៊ីលបាញ់ពីក្រោមទឹក Torpedo ដែលជាមីស៊ីលបំពាក់ជាមួយនឹងនាវាមុជទឹកផងដែរ។

    May 4, 2022