- autoadmin
- អន្តរជាតិ
នៅក្នុងសង្គមបច្ចុប្បន្នមនុស្សជាច្រើនតែងប្រើប្រាស់ឡានជាយានជំនិះក្នុងការធ្វើដំណើរ មិនថាទៅធ្វើការ ទៅសាលា ទៅក្រៅ ឬ ទៅកម្សាន្តនោះឡើយ។ យ៉ាងណាមិញ មានដឹងអត់ថា ការចតឡានដោយបែរមុខចេញក្រៅមានភាពងាយស្រួលនិងមាន អត្ថប្រយោជន៍ណាស់ ហើយខាងក្រោមនេះគឺជាគុណសម្បត្តិទាំង ៤នៃការចតបែបនេះ៖ ១.ជួយការពារពីការប៉ះទង្គិចបាន ព្រោះការថយយកកន្ទុយឡានចូលចំណត មានភាពងាយស្រួលក្នុងការប៉ាន់ស្មាននៃការថយបានច្បាស់និងល្អជាង។ មិនថាការមើលពីកញ្ចក់ក្រោយ រឺក៏កញ្ចក់ចំហៀងឆ្វេងស្តាំ គឺមានភាពងាយស្រួល។ ២.មានភាពងាយស្រួលសម្រាប់ការបើកចេញដំណើរ ព្រោះការចតដោយបែរក្បាលចេញមក ជួយអោយការបើកចេញពីចំណតបានដោយរហ័សនិងងាយស្រួល ដោយគ្រាន់តែចូលប្រអប់លេខអក្សរ D រួចបើកចេញជាការស្រេច។ ៣.មានភាពងាយស្រួលក្នុងគ្រាមានអាសន្ន ដូចជាករណីដែលអស់អាគុយបញ្ឆេះឡានមិនកើត ទាមទារអោយមានការកូវអាគុយឡាន ដូច្នេះការចតដោយយកក្បាលឡានចេញគឺបង្កដល់ភាពងាយស្រួលជាងការយកក្បាលឡានចូលទៅក្នុង។ ៤.ជួយការពារចោរបាន ដោយការចតឡានបែរក្បាលចេញធ្វើអោយអ្នកដែលធ្វើដំណើរទៅមកអាចមើលឃើញពីសកម្មភាពដែលគួរអោយសង្ស័យពីខាងក្នុងឡានបានយ៉ាងច្បាស់ និងអាចធ្វើអោយចោរមានការព្រួយបារម្មណ៍ហើយភ័យខ្លាចមានគេឃើញច្រើនជាង។ ឃើញទេបងប្អូនការចតឡានតាមរបៀបនេះវាពិតជាមានអត្ថប្រយោជន៍ដែលយើងនឹកស្មានមិនដល់ពិតមែន៕ អត្ថបទ៖ Bee
May 8, 2022 - អន្តរជាតិ
ឥណ្ឌា៖ យោងតាមប្រភពព័ត៌មាន Khaosod បានចុះផ្សាយពីករណីដ៏គួរឱ្យចាប់អារម្មណ៍មួយនាពេលថ្មីៗនេះ ដោយបុរសម្នាក់បានដឹកដៃកូនក្រមុំដល់ទៅ ៣នាក់ចូលរោងការ ដោយមានកូនៗរបស់ពួកគេក៏ដូចជាភ្ញៀវជាច្រើនចូលរួមជាសាក្សី។ តាមសារព័ត៌មានដដែលបានឲ្យដឹងថា ពិធីមង្គលការបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែមេសានៅរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា។ កូនកំលោះមានឈ្មោះ សំ រ៉ាត់ ម៉ូរីយ៉ា អាយុ៤២ឆ្នាំ ចំណែកកូនក្រមុំទាំងបីមានឈ្មោះថា ណាប៊ី ,មីឡា និងសាគ្រី ដែលមានអាយុចន្លោះពី៣០ដល់៣៥ឆ្នាំ ។ មុនពេលឈានដល់ការរៀបការគឺលោក សំរ៉ាត់ ជាអ្នកបបួលអោយភរិយាទាំង៣រត់តាមគ្នាមក ដោយពួកគេបានរៀបការជាង១៥ឆ្នាំមកហើយ ហើយមានកូន៦នាក់ជាមួយគ្នា ក្នុងនោះ មានប្រុស ៣នាក់ស្រី៣នាក់ មុននឹងរៀបការតាមទំនៀមទម្លាប់របស់កុលសម្ព័ន្ធ។ ចំពោះមូលហេតុដែលទើបរៀបការថ្មីៗនេះ លោក សំរ៉ាត់ បានឱ្យដឹងថា
May 8, 2022 - អន្តរជាតិទៀតហើយ! ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ដែលទំនងជាមីស៊ីលបាលីស្ទិកបាញ់ចេញពីនាវាមុជទឹក
មន្ត្រីក្រសួងការពារជាតិជប៉ុន បាននិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ដែលត្រូវបានគេគិតថា ជាមីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក ឬ SLBM នៅរសៀលថ្ងៃសៅរ៍នេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន DW ។ ពួកគេជឿថា មីស៊ីលនោះបានធ្លាក់ចូលទៅក្នុងដែនទឹក នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន នៅក្នុងសមុទ្រជប៉ុន ហើយគ្មានការខូចខាតត្រូវបានគេរាយការណ៍នោះឡើយ។ វាជាលើកដំបូងចាប់តាំងពីខែតុលាមក ដែលកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល SLBM។ អ្នកជំនាញនិយាយថា ប្រទេសកូរ៉េខាងជើងចង់បង្ហាញពីការប្តេជ្ញាចិត្តក្នុងការពន្លឿនកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន មុនពេលថ្ងៃឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងថ្មី របស់លោក Yoon Suk-yeol ។ លោក Yoon គ្រោងនឹងចូលកាន់តំណែងនៅថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ ហើយសង្ឃឹមថា លោកនឹងអាចពង្រឹងសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិកថែមទៀត។ លោកក៏គ្រោងនឹងជួបលោកប្រធានាធិបតីអាមេរិក
May 7, 2022 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី២៨ មេសា កន្លងមក យោងតាមប្រភពព័ត៌មានរបស់ Khaosod បានអោយដឹងថា នាង អាង៉ុន (សុំមិនបង្ហាញឈ្មោះពិត) វ័យ២២ឆ្នាំ ជាអ្នកខេត្ត ឧដនប្រទេសថៃ បានរៀបរាប់និងដាស់តឿនទាំងទឹកភ្នែកថា៖ « ម្តាយរបស់នាងមានឈ្មោះថា នាងផន (សុំមិនបង្ហាញឈ្មោះពិត) វ័យ៤២ឆ្នាំ ត្រូវបានឈ្មួញកណ្តាលដែលជាអ្នករាប់អានគ្នាជាមួយម្តាយ ជាអ្នកខេត្ត ប្រាក់ថុមថានី បានមកសួរនាំ ម្តាយរបស់នាងថាចង់ទៅធ្វើការនៅឌូបៃទេ? ដោយធ្វើជាអ្នកម៉ាស្សាបែបថៃបុរាណនៅឌូបៃ បានលុយច្រើនណាស់។ ហើយ ដោយសារតែម្តាយចង់រកលុយមកចិញ្ចឹមគ្រួសារក៏សម្រេចចិត្តទៅ ដោយខ្ចីលុយសាច់ញាតិសម្រាប់ធ្វើដំណើរជាង ១ពាន់ដុល្លារ»។ កូនស្រីបានរៀបរាប់បន្តទៀតថា « ក្រោយពីម្តាយធ្វើដំណើរទៅដល់ បានទាក់ទងមកកូនស្រីដោយប្រាប់អោយកូនស្រីរកផ្លូវជួយម្តាយផង ព្រោះការងារទីនេះមិនមែនជាការងារ
May 7, 2022 - អន្តរជាតិ
ថៃ៖ អាជីពជាអ្នកបើកយន្តហោះនរណាៗក៏តែងប៉ងប្រាថ្នាដែរដោយសារតែវាជាអាជីពដ៏គង់វង្សឋិតថេរ។ ប៉ុន្តែនៅពេលដែលមានរោគរាតត្បាត ទើបធ្វើអោយជីវិតការងាររបស់បុរសម្នាក់នេះរងផលប៉ះពាល់មិនតិចជាងនរណាឡើយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន sentangsedtee បានផ្សាយកាលពីថ្ងៃទី ២៥ មេសា អំពីភាពជោគជ័យមួយផ្នែកទៀត របស់អ្នកបើកយន្តហោះ លោក Smith Sapbumrungsakul រឺមានឈ្មោះហៅក្រៅថា លោក Pop វ័យ៣០ឆ្នាំ ជាអតីតអ្នកបើកយន្តហោះ ដោយត្រូវបានបញ្ឈប់ពីការងារដោយសារតែជម្ងឺរាតត្បាត(Covid-19) ទើបធ្វើអោយលោក Pop ត្រូវបានផ្លាស់ប្តូរអាជីពជាម្ចាស់ហាង «សាច់ជ្រូកអាំងទឹកប្រហុក» ដើម្បីចិញ្ចឹមគ្រួសារ។ លោក Pop បានរៀបរាប់ថា៖ «មុននឹងលោកក្លាយជាម្ចាស់ហាងដែលទទួលបានជោគជ័យ លោកធ្លាប់ធ្វើការជាអ្នកបើកយន្តហោះបានរយៈពេលជាង ១១ខែ ដោយការហោះភាគច្រើនគឺហោះក្នុងស្រុក ហើយក៏មានការហោះឆ្លងប្រទេសទ្វីបអាសុីខ្លះដែរ។ ចំណែកចំណូលរបស់លោកដែលបានទទួលពីការងារនេះដែរ គឺអាចចិញ្ចឹមគ្រួសារអោយរស់បានយ៉ាងស្រួល។
May 7, 2022 - អន្តរជាតិ
បើយោងតាមប្រភពរដ្ឋាភិបាលកាលពីថ្ងៃសុក្របានឱ្យដឹងថា ប្រទេសជប៉ុនកំពុងសម្លឹងមើលការទទួលយកភ្ញៀវទេសចរបរទេសមួយចំនួនសារជាថ្មី យ៉ាងលឿនបំផុតនៅក្នុងខែមិថុនាខាងមុខនេះ ដែលមានន័យថា ប្រទេសនេះនឹងដកចេញរាល់ការរឹតត្បឹតផ្សេងៗ ទាក់ទងនឹងជំងឺរាតត្បាត COVID-19 ។ ប្រភពបានបន្ថែមថា រដ្ឋាភិបាលអាចទទួលយកចំនួនកំណត់នៃដំណើរទេសចរណ៍ជាក្រុម នៅលើមូលដ្ឋានសាកល្បងនៅចុងខែឧសភា ដើម្បីមើលផលប៉ះពាល់លើស្ថានភាព COVID-19 មុនពេលរដ្ឋាភិបាលនឹងសម្រេចថា នឹងបន្ធូរបន្ថយឱ្យកាន់តែទូលំទូលាយ។ នាយករដ្ឋមន្ត្រី Fumio Kishida បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុននឹងពិនិត្យឡើងវិញនូវវិធានការ COVID-19 របស់ខ្លួន «ជាដំណាក់កាល» បន្ទាប់ពីបានពិគ្រោះជាមួយអ្នកជំនាញសុខភាពសាធារណៈ ហើយនឹងធ្វើវាឱ្យស្របគ្នាទៅនឹងក្រុមប្រទេស G7 ផ្សេងទៀត។ រដ្ឋាភិបាលបច្ចុប្បន្ន បានអនុញ្ញាតឱ្យមនុស្សរហូតដល់ ១០,០០០ នាក់ក្នុងមួយថ្ងៃ ចូលប្រទេសជប៉ុន ប៉ុន្តែភ្ញៀវត្រូវបានកំណត់ចំពោះពាណិជ្ជករ អ្នកហាត់ការបច្ចេកទេស
May 7, 2022 - អន្តរជាតិ
អាជ្ញាធរស្រីលង្កាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាង ១ខែ ជុំវិញវិបត្តិសេដ្ឋកិច្ចដែលកាន់តែធ្ងន់ធ្ងរ។ ប្រធានាធិបតីលោក Gotabaya Rajapaksa បានចេញក្រឹត្យនេះកាលពីថ្ងៃសុក្រ លើមូលដ្ឋានសន្តិសុខសាធារណៈ ដែលវានឹងផ្តល់ឱ្យគាត់នូវអំណាចកាន់តែច្រើន ក្នុងការឃុំខ្លួនមនុស្សដោយគ្មានដីកា។ រំលឹកដែរថា គាត់ក៏បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នក្នុងខែមេសាផងដែរ។ មុននេះ ប៉ូលីសក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើបាតុករដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅសភា ដើម្បីទាមទារឱ្យប្រធានាធិបតីចុះចេញពីតំណែង។ ភាពចលាចលកំពុងត្រូវបានជំរុញដោយបញ្ហាលុយហើមខ្លាំង (អតិផរណា) និងការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារជំងឺរាតត្បាត COVID-19 ដែលបានធ្វើឱ្យមានការខូចខាតយ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍។ ការផ្គត់ផ្គង់ប្រេងបានធ្លាក់ចុះ ដែលបានបណ្តាលឱ្យដាច់ភ្លើង ហើយការខ្វះខាតថ្នាំ កំពុងបន្ថែមភ្លើងទៅកាន់ពលរដ្ឋបន្ថែមទៀត។ កាលពីខែមុន ទីភ្នាក់ងារវាយតម្លៃដ៏សំខាន់មួយ បានបន្ទាបចំណាត់ថ្នាក់ឥណទានជារូបិយប័ណ្ណបរទេសរបស់ប្រទេសស្រីលង្កាទៅជា «ជម្រើសលំនាំដើម»។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលស្រីលង្កាកំពុងស្វែងរកជំនួយហិរញ្ញវត្ថុពីមូលនិធិរូបិយវត្ថុអន្តរជាតិ ប៉ុន្តែការពិភាក្សាអាចត្រូវការពេលវេលា៕ អត្ថបទ៖
May 7, 2022 - អន្តរជាតិ
ថៃ៖ បើយោងតាមសារព័ត៌មានរបស់ Khaosod ដែលបានចុះផ្សាយកាលពីថ្ងៃទី០៦ ខែឧសភា ២០២២ បានអោយដឹងថា បន្ទាប់ពីករណីដែលកូនកំលោះបានគេចខ្លួនពីកម្មវិធីមង្គលការរបស់ខ្លួន បណ្តោយអោយកូនក្រមុំរៀបចំពិធី ក៏ដូចជាទទួលភ្ញៀវតែម្នាក់ឯងទាំងឈឺចាប់ ថែមទាំងចំណាយអស់ទឹកប្រាក់ជាង ១មុឺនដុល្លារ ក្លាយទៅជាបំណុលនោះ ទីបំផុតអាចទាក់ទងកូនកំលោះបានហើយ។ សារព័ត៌មានដដែលបានឱ្យដឹងថា បន្ទាប់ពីថ្ងៃរៀបការ សាច់ញាតិខាងកូនក្រមុំក៏នៅតែព្យាយាមខលទាក់ទងទៅតាមទូរស័ព្ទរហូតទាល់តែអាចទាក់ទងទៅកាន់កូនកំលោះបានសម្រេច។ ក្នុងការសន្ទនាតាមទូរស័ព្ទនោះកូនកំលោះបានបកស្រាយអំពីហេតុផលថា មូលហេតុដែលរូបលោកបានគេចពីកម្មវិធីមង្គលការនោះ គឺដោយសារតែលោកមានប្រាក់មិនទាន់គ្រប់ដើម្បីរៀបចំកម្មពិធីមង្គលការឡើងបាន ទើបបានជាលោកមិនហ៊ានចូលរួមកម្មវិធីដែលកូនក្រមុំបានរៀបចំឡើង។ ចំណែកខាងសាច់ញាតិក្រុមគ្រួសារខាងកូនក្រមុំបានបញ្ជាក់បន្ថែមថា «ខាងកូនក្រមុំនិងសាច់ញាតិក៏ដូចជាកូនកំលោះបានជជែកអំពីបញ្ហានេះមុននឹងរៀបចំកម្មវិធីនេះឡើងមកហើយថា ចាំនិយាយគ្នាតាមក្រោយ នៅពេលបញ្ចប់កម្មវិធីមង្គលការក៏បាន ដោយអោយកូនកំលោះចូលរោងការរៀបការអោយចប់សព្វគ្រប់សិន ចាំដោះស្រាយតាមក្រោយក៏បាន។ ប៉ុន្តែហេតុអ្វីបានជាកូនកំលោះបែរជាជ្រើសរើសយកការរត់គេចខ្លួនចោលកូនក្រមុំអោយប្រឈមមុខតែម្នាក់ឯងទៅវិញ?» ចំណែកកូនក្រមុំផ្ទាល់ក៏បានសួរទៅកាន់កូនកំលោះដោយផ្ទាល់ថា «តើលោកស្រឡាញ់នាងដែររឺទេ?» កូនកំលោះក៏បានឆ្លើយតបតាមទូរស័ព្ទថា «ស្រឡាញ់នៅតែស្រឡាញ់នាងដូចដើម»។ ហើយថែមទាំងអះអាងថា លោកបានទាក់ទងទៅកាន់ លោកប្រធានរដ្ឋបាលឃុំសង្កាត់
May 7, 2022 - អន្តរជាតិ
ចិន៖ សារព័ត៌មាន sanook បានចេញផ្សាយពីហេតុការណ៍អាពាហ៍ពិពាហ៍មួយរបស់នកូនកំលោះក្រមុំមួយគូ ដែលគួរតែជាឈុតឆាកដ៏សែនសប្បាយត្រេកអរ ប៉ុន្តែបែរជារឿងដែលនឹកស្មានមិនដល់ទៅវិញ ដោយ។ ហេតុការណ៍នេះបានកើតឡើងនៅរាជធានី សានតុង ប្រទេសចិន ដោយអតីតមិត្តស្រីរបស់កូនកំលោះបានទៅចូលរួមកម្មវិធីមង្គល ហើយថែមទាំងលើកស្លាកជាមួយសាររៀបរាប់ថា « ខ្ញុំបានយកក្មេងក្នុងពោះចេញហើយ ចូរអ្នករៀបការដោយមានសេចក្តីសុខទៅចុះ ហើយសូមអោយអ្នកមានសេចក្តីសុខចំពោះអាពាហ៍ពិពាហ៍នេះអោយបានច្រើន ខ្ញុំធ្លាប់នៅជាមួយកូនកំលោះម្នាក់នេះរួចហើយ» ។ ក្រោយពីសាច់ញាតិបងប្អូនក៏ដូចជាភ្ញៀវដែលបានចូលរួមមង្គលការបានអានស្លាកនោះហើយធ្វើអោយអ្នកទាំងអស់គ្នា គាំងនិយាយលែងចេញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខ្លឹមសារនៃពាក្យជូនពរខាងលើ មិនបានធ្វើឱ្យអារម្មណ៍របស់កូនក្រមុំសៅហ្មងឡើយ គឺនាងនៅតែបន្តដំណើរកម្មវិធីទៅមុខហើយចប់សព្វគ្រប់។ ជាមួយគ្នានេះដែរបណ្តាអ្នកលេងសង្គមអនឡាញបានបង្ហោះសារដោយប៉ាន់ស្មានថា ស្លាកខាងលើអាចជាការលេងសើចរបស់មិត្តភក្តិកូនកំលោះ ដោយបញ្ជាក់ថា បើជាការពិតខាងក្រុមគ្រួសាររបស់កូនកំលោះប្រាកដជាប្រញ៉ាប់ចាត់ការស្លាកនោះទៅហើយ៕ អត្ថបទ៖ Bee ប្រភព៖sanook
May 6, 2022 - អន្តរជាតិ
រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសអាល្លឺម៉ង់នឹងផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន នូវរថពាសដែកបាញ់ដោយខ្លួនឯងចំនួន ៧ គ្រឿង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle ។ រថពាសដែកទាំងនោះត្រូវបានគេស្គាល់ថាជា Panzerhaubitzen 2000 ដែលជាយានជំនិះដែលបំពាក់ដោយកាណុងកាំភ្លើងធំ ដែលអាចបាញ់ផ្លោងបានចម្ងាយ ៤០គីឡូម៉ែត្រ ហើយភាគីអាល្លឺម៉ង់ ក៏នឹងផ្តល់ការហ្វឹកហ្វឺនពីរបៀបប្រើប្រាស់របស់វាទៅឱ្យអ៊ុយក្រែនផងដែរ។ លោកស្រី Lambrecht បានធ្វើសេចក្តីប្រកាសក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសស្លូវ៉ាគី ដើម្បីជួបជាមួយទាហានអាល្លឺម៉ង់ ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអឺរ៉ុបខាងកើត ដែលមានព្រំដែនតូចមួយជាមួយអ៊ុយក្រែន។ ក្រសួងការពារជាតិអាឡឺម៉ង់មិនបានបញ្ជាក់ពេលវេលាសម្រាប់ការបញ្ជូនរថពាសដែកចម្បាំងទាំងនោះទេ ប៉ុន្តែការបណ្តុះបណ្តាលទៅទាហានអ៊ុយក្រែនគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។ លោកស្រី Lambrecht បាននិយាយថា Panzerhaubitzen 2000 នឹងត្រូវបញ្ជូនទៅអ៊ុយក្រែន នៅពេលដែលទាហានអ៊ុយក្រែនចេះពីរបៀបប្រើវា៕ អទ្ថបទ៖
May 6, 2022












