autoadmin
  • អន្តរជាតិ

    ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានព្រមានថា លោក វ្ល៉ាឌីមៀ ពូទីន កំពុងរៀបចំសម្រាប់សង្រ្គាមដ៏យូរអង្វែងនៅអ៊ុយក្រែន ដោយសូម្បីតែជ័យជំនះនៅភាគខាងកើត ក៏មិនអាចបញ្ចប់សង្គ្រាមនេះបានដែរ នេះបើតាមការចុះផ្សាយរបស់ BBC។ ការ​ព្រមាន​នេះ​កើត​ឡើង​ខណៈ​ដែល​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ​តែ​បន្ត​នៅ​ភាគ​ខាង​កើតអ៊ុយក្រែន ហើយទីក្រុងមូស្គូ ក៏បានកំណត់កងទ័ពរបស់ខ្លួនឡើងវិញ សម្រាប់ការដណ្តើមយកតំបន់ Donbas បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយករដ្ឋធានីកៀវ។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងរបស់រុស្ស៊ី នៅតែស្ថិតក្នុងភាពគាំងដំណើរនៅឡើយ។ លោកស្រី Avril Haines នាយកផ្នែកចារកម្មជាតិបានប្រាប់សវនាការគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអង្គារថា លោក ពូទីន នៅតែមានបំណងចង់ដណ្ដើមយកការគ្រប់គ្រងលើសពីតំបន់ Donbas ប៉ុន្តែមហិច្ឆតា និងសមត្ថភាពយោធាធម្មតារបស់រុស្ស៊ី មិនបានសមប្រកបជាមួយបំណងនោះទេ។ លោកស្រីបានបន្ថែមថា ប្រធានាធិបតីរុស្ស៊ី ពូទីន កំពុងចាំមើលដំណោះស្រាយរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប

    May 11, 2022
  • អន្តរជាតិ

    ថៃ៖ លោក Nanphat Wongphakdeewirakul វ័យ ៦៣ឆ្នាំ បានប្រែវាសនាខ្លួនឯងពីកម្មករលីសែងអង្ករអោយគេ មកជាតំណាងចែកចាយទឹកប្រហុកខ្នាតធំប្រចាំតំបន់ Rangsit ទទួលបោះដុំ ទឹកប្រហុកយីហោល្បីៗជាង ៥០ ក៏ដូចជា គ្រឿងផ្សំអាហារច្រើនជាង ២០០មុខ ទទួលបានចំណូលខ្ទប់ ៥លានបាត (ជាង ១៤មុឺនដុល្លារ) ក្នុងមួយខែ។ យោងតាមប្រភពព័ត៌មានរបស់​ sentangsedtee បានឱ្យដឹងថា កាលពីមុនលោក Nanphat គឺកម្មករលីសែងអង្ករអោយគេ ចំណែកម្តាយក្មេក ប្រកបរបរ លក់ទឹកប្រហុក ដោយម្តាយក្មេកឃើញកូនប្រសារប្រុសធ្វើការធ្ងន់ ត្រូវលីសែងអង្ករអោយគេរាប់បាវ ទើបម្តាយក្មេកក៏បានបបួលលោក Nanphat ដែលត្រូវជាកូនប្រសារប្រុសចូលមកជួយលក់ទឹកប្រហុក ក៏ដូចជា ជួយបន្តមុខរបរនេះអោយបានតកូនតចៅផងដែរ។ ដោយសារតែសង្គមសម័យមុន

    May 11, 2022
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនទទួលបានរបាយការណ៍ស្ដីពីករណីជំងឺរលាកថ្លើមស្រួចស្រាវយ៉ាងអាថ៌កំបាំង ដែលមិនដឹងពីប្រភពដើមពិតប្រាកដ រហូតដល់ទៅ ៣៤៨ ករណី នៅលើកុមារតូចៗ។ លោកស្រី Philippa Easterbrook អ្នកជំនាញខាងជំងឺរលាកថ្លើមរបស់ WHO បានប្រកាសអំពីតួលេខនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ ហើយភាគច្រើននៃករណីទាំងនោះ គឺមាននៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង។ លោកស្រី Easterbrook បាននិយាយថា កាលពីសប្តាហ៍មុន មានអ្នកជំងឺប្រហែលជា ៧០% បានធ្វើតេស្តវិជ្ជមានជាមួយវីរុសម្យ៉ាងហៅថា adenovirus ខណៈជារួមគឺអ្នកជំងឺរហូតដល់ទៅ ១៧% បានឆ្លងវីរុសនេះ ហើយរោគសញ្ញាដែលគេបានស្គាល់មានដូចជា ការឈឺបំពង់ក និងរាគជាដើម។ អ្នកជំនាញរបស់ WHO រូពនេះបានបង្ហាញថា៖«ការផ្តោតអារម្មណ៍ដ៏ធំនៅសប្តាហ៍ក្រោយ គឺនឹងផ្តោតលើការធ្វើតេស្តសេរ៉ូម

    May 11, 2022
  • អន្តរជាតិ

    អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២ បាននិយាយថា យុទ្ធសាស្ត្រ zero-COVID ដើម្បីកម្ចាត់ជំងឺរាតត្បាតគឺគ្មាននិរន្តរភាពទេ ហើយបានអំពាវនាវឱ្យមានការផ្លាស់ប្តូរគោលនយោបាយបែបនោះ។ ប្រទេសចិនបានដាក់វិធានការយ៉ាងតឹងរ៉ឹង ដោយបានបិទខ្ទប់ប្រជាជនមួយចំនួនធំនៅទីក្រុងសៀងហៃ ឱ្យនៅតែក្នុងផ្ទះអស់រយៈពេលជាច្រើនសប្តាហ៍ ខណៈដែលប្រទេសនេះបានប្រយុទ្ធប្រឆាំងនឹងការរីករាលដាលដ៏អាក្រក់បំផុតរបស់ខ្លួនចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«នៅពេលយើងនិយាយអំពីយុទ្ធសាស្ត្រ zero-COVID យើងមិនគិតថា វាមាននិរន្តរភាពទេ ដោយពិចារណាលើអាកប្បកិរិយារបស់មេរោគឥឡូវនេះ និងអ្វីដែលយើងរំពឹងទុកនាពេលអនាគត»។ លោកថា៖«​យើង​បាន​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​អ្នកជំនាញ​ចិន ហើយ​យើង​បាន​បង្ហាញថា ​វិធីសាស្ត្រ​នេះ​នឹង​មិនមាន​និរន្តរភាព​ឡើយ​។

    May 11, 2022
  • អន្តរជាតិ

    តៃវ៉ាន់៖ ក្លាយជារឿងដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសង្គមអនឡាញ ចំពោះករណីដែល «ស្ត្រីជនជាតិតៃវ៉ាន់ម្នាក់បានបង្ហោះរូបសត្វចិញ្ចឹមរបស់ខ្លួនដែលជាសត្វក្រពើដល់ទៅ ៧ក្បាល ដោយមិនមានការភ័យខ្លាចឡើយ។ ការចិញ្ចឹមក្រពើនៅក្នុងផ្ទះមិនត្រឹមតែជារឿងដ៏ចម្លែកនោះទេ តែជាសត្វដ៏គ្រោះថ្នាក់បំផុត ប៉ុន្តែចំពោះស្រ្តីជនជាតិតៃវ៉ាន់ម្នាក់នេះបែរជាយល់ថា វាជាសត្វដ៏គួរអោយស្រឡាញ់ទៅវិញ»។ ស្រ្តីដែលជាទីស្រឡាញ់របស់ពពួកសត្វចិញ្ចឹមទាំងឡាយ បានឱ្យដឹងថា នាងជាគ្រូបង្វឹកក្រពើ ដែលមកពីប្រទេសតៃវ៉ាន់។ នាងតែងតែផុសរូបនិងវិដេអូនៅក្នុងផេក 鱷鄰居&沙西米 (Sashimi.caiman) ដែលក្នុងនោះដែរបានសរសេរសាររៀបរាប់ថា ទោះបីជាមុខឯងមើលទៅឃោឃៅគួរអោយខ្លាច ប៉ុន្តែពេលខ្លះមើលឯងគួរអោយស្រឡាញ់ម្យ៉ាងដែរ។ គាត់​បាន​បន្ថែម​ថា “តាម​ពិត​ទៅ ខ្ញុំ​ស្រឡាញ់​សត្វ​តាំង​ពី​ក្មេង។ ខ្ញុំ​ចិញ្ចឹម​កណ្ដុរ​មាស ទន្សាយ ឬ​កំប្រុក​ដែល​មាន​របួស»រហូតដល់ថ្ងៃមួយ ឪពុករបស់ខ្ញុំបាននាំខ្ញុំទៅហាងលក់សត្វចិញ្ចឹមនៅពេលខ្ញុំអាយុ ៨ឆ្នាំ ហើយ​ខ្ញុំ​បាន​ឃើញ Caeman(ឈ្មោះក្រពើ) តូច​ក្នុង​ប្រអប់​កញ្ចក់ ហើយ​ក៏ចាប់អារម្មណ៍ស្រលាញ់នៅ​ពេល​ឃើញ​ដំបូង ដោយនិយាយ​ទៅ​ឪពុក​ខ្ញុំ​ភ្លាម​ថា ខ្ញុំ​ចង់​បាន​វា!” ក្នុង​ចំណោម​ក្រពើ​ទាំង​ប្រាំពីរ​ក្បាល​នោះ មាន​ក្រពើ​អាយុ​ ២៤​ឆ្នាំ​មួយ​ក្បាល

    May 11, 2022
  • អន្តរជាតិ

    សភាតំណាងរាស្រ្តដឹកនាំដោយប្រជាធិបតេយ្យបានបោះឆ្នោត ៣៦៨ ទល់នឹង ៥៧ កាលពីល្ងាចថ្ងៃអង្គារ ដើម្បីអនុម័តវិក័យប័ត្រប្រហែល ៤០ ពាន់លានដុល្លារ ដើម្បីផ្តល់ជំនួយដល់អ៊ុយក្រែន ខណៈដែលអ៊ុយក្រែននៅតែបន្តប្រឈមមុខនឹងការវាយលុកដ៏ឃោរឃៅរបស់រុស្ស៊ី។ សន្លឹកឆ្នោតទាំង ៥៧ សំឡេង ដែលជំទាស់នោះ គឺចេញមកពីគណបក្សសាធារណរដ្ឋ។ វិធានការបន្ទាប់នឹងត្រូវអនុម័តដោយព្រឹទ្ធសភា មុនពេលវាអាចទៅដល់ប្រធានាធិបតី ចូ បៃដិន ដើម្បីចុះហត្ថលេខាលើច្បាប់នោះ។ មេដឹកនាំភាគច្រើននៃព្រឹទ្ធសភា គឺលោក Chuck Schumer បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា បន្ទាប់ពីសភាបានអនុម័តកញ្ចប់នេះ ព្រឹទ្ធសភា«នឹងធ្វើការឱ្យបានលឿនបំផុត» ដើម្បីឱ្យវិធានការនេះទទួលបានការយល់ព្រម ហើយត្រូវបានបញ្ជូនទៅតុរបស់លោក ចូ បៃដិន។ ជំនួយដល់អ៊ុយក្រែន គឺជាចំណុចដែលអាចប្ដូរភាពតានតឹងនៅវិមាន Capitol

    May 11, 2022
  • អន្តរជាតិ

    ថៃ៖ កាលពីពេលថ្មីៗនេះ សារព័ត៌មាន sanook បានចុះផ្សាយពីករណីមួយដែល « នារីម្នាក់ខំប្រឹងធ្វើការដើម្បីសន្សំលុយទិញទូរស័ព្ទទំនើបជូនឳពុក ក្រោយឳពុកបើកប្រអប់ចេញមកបែរជាខកចិត្តទៅវិញ ដោយសារតែនៅពីក្នុងប្រអប់ទូរស័ព្ទទំនើបនោះ បែជាមានបាយទៅវិញ។ ក្រោយមកក្រៅពីការខកចិត្ត ឪពុកនិងកូនក៏ផ្ទុះសំណើចយ៉ាងខ្លាំង ហើយថែមទាំងបាននិយាយថា (ញាំបាយអោយច្រើនៗណាប៉ា)។ យ៉ាងណាមិញនេះ គ្រាន់តែជាការលលេងជាមួយ ឪពុកនោះទេ ចុងក្រោយនាងក៏បានប្រគល់ទូរស័ព្ទពិតជូនចំពោះលោកប៉ាវិញថែមទាំង បញ្ជាក់ប្រាប់ថា នេះជាទូរស័ព្ទពិតមែនលោកប៉ា»។ ចំណែកលោកប៉ាវិញ នៅពេលដែលបើកឃើញបាយនៅក្នុងប្រអប់បាយភ្លាមៗនោះ លោកប៉ាបានពោលថា «សងទឹកភ្នែកប៉ាវិញមក កំពុងតែចូលតួរំភើបផង…មិនទាន់បាននិយាយចប់កូនស្រី បែរជាប្រញាប់ប្រគល់ទូរស័ព្ទពិតជូនលោកប៉ា ព្រមទាំងនិយាយថា កូន Surprise លោកប៉ាទេ នេះប៉ាកូនជូនប៉ាពិតប្រាកដមែន» លុយនេះកូនខំប្រឹងលក់ដូររាល់ថ្ងៃ ដើម្បីអោយប៉ាមានទូរស័ព្ទទំនើបដូចគេ៕ អត្ថបទ៖

    May 11, 2022
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Apple ទើបតែបានប្រកាសពីចុងបញ្ចប់នៃខ្សែផលិតផលដ៏សំខាន់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនគឺ iPod touch ខណៈដែល iPod touch ដែលកំពុងលក់តាមហាងនានាគឺជា «ការផ្គត់ផ្គង់ចុងក្រោយ» គ្មានការផលិតថ្មីទៀតទេ។ ក្រុមហ៊ុននិយាយថា «ព្រលឹង iPod» នៅតែបន្តនៅក្នុងផលិតផលផ្សេងទៀត រួមទាំង iPhone, iPad និង Apple Watch។ ការពិតទៅ ការផ្លាស់ប្តូរនេះត្រូវបានរំពឹងទុកជាយូរមកហើយ នៅពេលដែល Apple បានអាប់ដេត iPod touch លើកចុងក្រោយក្នុងឆ្នាំ២០១៩ ហើយវាគ្រាន់តែជាការផ្តល់នូវដំណើរការលឿនជាងមុន នៅក្នុងការរចនាដែលមិនមានការផ្លាស់ប្តូរជាមូលដ្ឋានចាប់តាំងពីឆ្នាំ២០១២។ iPod មិនបានដើរតួនាទីសំខាន់នៅក្នុងយុទ្ធសាស្ត្រផលិតផលរបស់

    May 11, 2022
  • អន្តរជាតិ

    ថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន Tesla គឺលោក Elon Musk បានបង្ហោះសារយ៉ាងចម្លែកមួយ នៅលើបណ្ដាញសង្គម Twitter ថា៖«ប្រសិនបើខ្ញុំស្លាប់ក្រោមកាលៈទេសៈអាថ៌កំបាំង វាពិតជាល្អណាស់ដែលខ្ញុំបានស្គាល់អ្នក»។ ការបង្ហោះរបស់លោក បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្ដាញសង្គម ហើយជាមួយគ្នានេះដែរ លោក MrBeast ដែលជាកំពូល YouTuber ដ៏ល្បីបំផុតម្នាក់ បានចូលទៅសរសេរថា៖«ប្រសិនវាកើតឡើងពិតមែន តើខ្ញុំអាចយក Twitter បានទេ» ហើយបន្ទាប់មកលោក Musk ក៏បានតបថា៖ «Ok»។ មិនត្រឹមតែប៉ុណ្ណឹងទេ MrBeast បាន screenshot ការសន្ទនានោះ ហើយបានសរសេរបែបលេងសើចថា [Musk] មិនអាចលេបសម្ដីវិញបានទេ។ គួរឱ្យដឹងដែរថា MrBeast មានឈ្មោះពិតថា

    May 10, 2022
  • អន្តរជាតិ

    ទីក្រុង Odesa របស់ប្រទេសអ៊ុយក្រែន បានរងការវាយប្រហារយ៉ាងដំណំពីកងកម្លាំងរុស្ស៊ី ដែលធ្វើឱ្យមានការដួលរលំអាគារនានានៅក្នុងទីក្រុង ពោលគឺមួយថ្ងៃបន្ទាប់ពីកងកម្លាំងរុស្ស៊ី បានវាយលុកទីក្រុងកំពង់ផែភាគខាងត្បូងមួយនេះ ដោយគ្រាប់មីស៊ីលចំនួន ៧គ្រាប់ ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងដឹកនាំការប្រារព្ធពិធីដ៏រឹងម៉ាំ ដែលបង្ហាញពីជ័យជំនះរបស់សូវៀតលើពួកណាស៊ីអាល្លឺម៉ង់ កាលពីក្នុងសង្គ្រាមលោកលើកទី២ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ។ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន បាននិយាយនៅលើបណ្ដាញ Facebook ថា នៅទីក្រុង Odesa ដែលជាកំពង់ផែសមុទ្រខ្មៅដ៏សំខាន់សម្រាប់នាំចេញកសិផល, មានមនុស្សម្នាក់បានស្លាប់ និង ៥នាក់បានរងរបួស នៅពេលដែលមីស៊ីលចំនួន ៧គ្រាប់ បានវាយប្រហារលើមជ្ឈមណ្ឌលលក់ទំនិញ និងដេប៉ូលក់ទំនិញមួយកន្លែង។ ខ្សែអាត់វីដេអូពីកន្លែងកើតហេតុមួយ ក៏បានបង្ហាញឱ្យឃើញពីក្រុមអ្នកពន្លត់អគ្គីភ័យ និងក្រុមអ្នកជួយសង្គ្រោះ ដែលកំពុងព្យាយាមពន្លត់ភ្លើងដែលកំពុងឆាបឆេះផងដែរ៕

    May 10, 2022