autoadmin
  • អន្តរជាតិ

    ថៃ៖កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅប៉ុស្តិ៍នគរបាល Muang Rayong លោកយាយ Suchin Phaenpha អាយុ ៨០ឆ្នាំ បានធ្វើដំណើរទៅដាក់ពាក្យបណ្តឹង អោយចាប់ខ្លួនសន្តិសុខក្រុមហ៊ុនមួយដែលមានឈ្មោះថា Sorachat Wongchan ដោយបានលួចប្តូរកាត ATM ហើយដកលុយអស់ពីកាត ចំនួនជាង២មុឺនដុល្លារ។ លោកយាយបានរៀបរាប់ទាំងទឹកភ្នែកថា លុយដែលសន្តិសុខលួចដកនោះ គឺដកអស់ខ្ទេចគ្មានសល់ឡើយ ដោយលោកយាយជឿថា ពិតជាស្នាដៃរបស់សន្តិសុខនេះហើយ ព្រោះកាលពី២ខែមុន លោកយាយបានអោយកាតទៅកាន់សន្តិសុខម្នាក់នឹងអោយជួយដកលុយអោយចំនួន  ៧០០ដុល្លារ ដោយលោក Surachat បានទៅដកប្រាក់ ហើយយកកាត ATM មកវិញ ដោយមិនដឹងថាកាតត្រូវបានប្តូរនោះទេ។ រហូតមកទល់និងពេលនេះលោកយាយក៏បានពឹងអោយអ្នកជិតខាងជូនទៅដកលុយ

    May 17, 2022
  • អន្តរជាតិ

    McDonald’s បាននិយាយថា ខ្លួននឹងចាកចេញពីប្រទេសរុស្ស៊ីជាអចិន្ត្រៃយ៍ បន្ទាប់ពីជាង ៣០ឆ្នាំ នៃការបើកអាជីវកម្មរបស់ខ្លួន ហើយពួកគេក៏បានចាប់ផ្តើមលក់ហាងនានាទៅឱ្យពលរដ្ឋផងដែរ។ ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីក្រុមហ៊ុនអាហាររហ័សមួយនេះ បានបិទទ្វារហាងចំនួន ៨៥០ កន្លែង ជាបណ្តោះអាសន្ននៅក្នុងខែមីនា។ កាលពីថ្ងៃចន្ទ នាយកប្រតិបត្តិ McDonald’s បានប្រកាសថា និមិត្តសញ្ញា Golden Arches នៅទូទាំងប្រទេសរុស្ស៊ីនឹងត្រូវទម្លាក់ចុះ ពោលគឺគ្មានហាង McDonald’s ទៀតទេ។ ខ្លួនបានធ្វើការសម្រេចចិត្តដោយសារតែ «វិបត្តិមនុស្សធម៌» និង «បរិយាកាសប្រតិបត្តិការដែលមិនអាចទាយទុកជាមុនបាន» ព្រោះតែវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ នាយកប្រតិបត្តិរបស់ McDonald’s គ្រោងនឹងលក់ហាងចំនួន ៨៥០ របស់ពួកគេទាំងអស់ ទៅឱ្យអ្នកទិញក្នុងស្រុក។ ហាងទាំងនោះនឹងមិនអាចប្រើប្រាស់ឈ្មោះ

    May 17, 2022
  • អន្តរជាតិ

    ចិន៖ស្រ្តីជនជាតិចិនម្នាក់ មានបញ្ហាខាងផ្នែកហិរញ្ញវត្ថុ គ្មានប្រាក់បង់ថ្លៃជួលផ្ទះ ក៏ខ្ចីលុយពីកូនស្រីអាយុ១៤ឆ្នាំ ប៉ុន្តែរូបគាត់ ស្រឡាំងកាំងយ៉ាងខ្លាំង ដោយកូនស្រីយកលុយចំនួន ១៧,០០០យ៉ន់ រឺ ជិត៣ពាន់ដុល្លារមកឱ្យខ្ចី។ តាមសេចក្តីរាយការណ៍របស់ times.hinet បានអោយដឹងថា ស្ត្រី​ម្នាក់​ត្រកូល Zhao មក​ពី​ទីក្រុង Nantong ខេត្ត Jiangsu ប្រទេស​ចិន កំពុងប្រឈមមុខនឹងស្ថានភាពលំបាក ​មិន​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​បង់​ថ្លៃ​ជួល​នោះ​ទេ។ ដោយ​គ្មាន​ជម្រើស គាត់ក៏ខ្ចី​លុយ​ពីកូន​ស្រី​អាយុ​១៤​ឆ្នាំ​ ដោយពីដំបូងកូនស្រីមិនពេញចិត្តអោយខ្ចីនោះទេ ប៉ុន្តែដោយសារតែម្តាយបានសន្យាថានឹងសងត្រឡប់មកវិញគុណនឹងពីរ ទើបធ្វើអោយកូនស្រីប្តូរចិត្តអោយម្តាយខ្ចីប្រាក់វិញ។ ស្ត្រី​ជា​ម្តាយ​បាន​និយាយ​ថា៖ ដំបូង​ឡើយ​គាត់​គិត​ថា​កូនស្រី​គាត់​មាន​តែ​ប៉ុន្មាន​ពាន់​យ៉ន់​ប៉ុណ្ណោះ ប៉ុន្តែគាត់មាន​ការ​ភ្ញាក់​ផ្អើល​ពេល​កូន​ស្រី​​យក​លុយ​ទាំង​អស់​ដែល​នាង​សន្សំ​ទុកជាង ១៧,០០០យ៉ន់ រឺជិត ៣ពាន់ដុល្លារ។ តាមប្រភពពីម្ដាយលុយទាំងនេះកូនស្រីបានមកពីការសន្សំអាំងប៉ៅពេលចូលឆ្នាំចិន

    May 16, 2022
  • អន្តរជាតិ

    កាលពីថ្ងៃទី១២ ខែឧសភា ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ថា មហាសេដ្ឋី Jack Ma ស្ថាបនិកក្រុមហ៊ុន e-commerce Alibaba បង្ហាញខ្លួននៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅទីក្រុង Hangzhou កាលពីថ្ងៃទី ១០ ខែឧសភា។ ការបង្ហាញខ្លួនរបស់មហាសេដ្ឋីរូបនេះ គឺដើម្បីពិភាក្សាអំពីសប្បុរសធម៌ និងបច្ចេកវិទ្យាកសិកម្មជាមួយបុគ្គលិកប្រមាណ ២០ នាក់នៅក្នុងបន្ទប់ប្រជុំរបស់ក្រុមហ៊ុន។  យោងតាមកាសែត China Philanthropy Times រូបភាពនេះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Weibo ដ៏ពេញនិយមរបស់ប្រទេសចិនមួយថ្ងៃក្រោយមក។ យ៉ាងណាមិញ នេះគឺជាការបង្ហាញមុខជាសាធារណៈលើកទីពីររបស់លោក Jack Ma ចាប់តាំងពីការវិលត្រឡប់ទៅកាន់ប្រទេសចិនពីដំណើរសិក្សាទៅកាន់អឺរ៉ុបកាលពីខែវិច្ឆិកាឆ្នាំមុន។ គួរបញ្ជាក់ថា មហាសេដ្ឋីរូបនេះបានស្ងប់ស្ងាត់ខុសពីធម្មតា បន្ទាប់ពីថ្លែងសុន្ទរកថានៅទីក្រុងសៀងហៃកាលពីខែតុលា

    May 16, 2022
  • អន្តរជាតិ

    ថៃ៖ យោងតាមការចុះផ្សាយរបស់ Khaosod កាលពីថ្ងៃទី ១២ ឧសភា កន្លងមកជុំវិញករណីដែលបានកើតឡើង កាលពីថ្ងៃទី ០៧ ឧសភា ក្រោយកូនប្រុសដែលមានឈ្មោះថា Wuttisak អាយុ ៣៩ឆ្នាំ បានលួចដកលុយពីកាត ATM អ្នកម្តាយជាង ១មុឺនដុល្លារ ដើម្បីយកទៅបាចនិងទិញទំនិញចែកនៅផ្សារ។ ក្រោយមកម្តាយរបស់លោក Wuttisak បានទៅដាក់ពាក់បណ្តឹងដើម្បីទុកជាមេរៀនដល់កូនប្រុស ក៏ដូចជាចង់អោយតម្រួតជួយតាមប្រមូលលុយដែលមានអ្នករើសបានត្រឡប់មកវិញ ប៉ុន្តែចុងក្រោយម្តាយរបស់លោក Wuttisak ក៏បានលើកលែងទោសអោយកូនវិញ ក្រោយកូនប្រុសបានទិញឆ្នោតជាតិថៃជូនអ្នកម្តាយវិញក្រែងម្តាយត្រូវឆ្នោតបានរង្វាន់ទី១។ លុះមកដល់ថ្ងៃទី ១២ ឧសភា កន្លងមក លោកវរសេនីយ៍ឯក Wachirawit Wannathani អធិការនគរបាលក្រុង

    May 16, 2022
  • អន្តរជាតិ

    គូស្វាមីភរិយាមួយគូ រស់នៅរដ្ឋ Uttarakhand ភាគខាងជើងនៃប្រទេសឥណ្ឌា បានដាក់ពាក្យបណ្ដឹងប្ដឹងកូនប្រុសតែមួយគត់របស់គាត់ បូករួមទាំងប្រពន្ធរបស់កូនប្រុស ពីបទមិនទាន់មានចៅឱ្យពួកគាត់ពបាន ក្រោយពីរៀបការជាមួយគ្នាបាន ៦ឆ្នាំ មកហើយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ បើតាមសម្ដីរបស់លោកតា Sanjeev Prasad ដែលមានវ័យ ៦១ឆ្នាំ និងលោកយាយ Sadhana Prasad ដែលមានវ័យ ៥៧ឆ្នាំ បានឱ្យដឹងថា ពួកគាត់បានចំណាយលុយយ៉ាងច្រើន ដើម្បីចិញ្ចឹមកូនប្រុស ផ្គត់ផ្គង់ការសិក្សាល្អៗ និងបានចេញថ្លៃរៀបមង្គលការឱ្យទៀត ប៉ុន្តែរហូតមកទល់ពេលនេះ កូនប្រុសរបស់ពួកគាត់មិនទាន់មានចៅឱ្យពួកគាត់នៅឡើយទេ។ អ្នកទាំង ២ បានដាក់ពាក្យប្ដឹងទាមទារសំណងពីកូនប្រុសឈ្មោះថា Shrey Sagar អាយុ ៣៥ឆ្នាំ

    May 13, 2022
  • អន្តរជាតិ

    កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន REUTERS  បានអោយដឹងថា «សហរដ្ឋអាមេរិកបានក្លាយជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែលមានចំនួនអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ឈានចូលដល់ខ្ទង់លាននាក់។ យោងតាមរបាយការណ៍បញ្ជាក់ថា ចំនួនតួលេខរបស់សហរដ្ឋអាមេរិកពេលនេះ ជាការក្រើនរំលឹកទៅដល់សេចក្តីទុក្ខនិងភាពសោកសៅរបស់អ្នកបាត់បង់សមាជិករបស់ខ្លួន។ បើទោះជាភាពដែលគួរអោយខ្លាចរបស់មេរោគនេះ កំពុងតែសាបរលាបចេញពីដួងចិត្តរបស់អ្នកគ្រប់គ្នា ប៉ុន្តែតួលេខនោះបានឆ្លុះបញ្ចាំងអោយឃើញថា វាជាមូលហេតុចម្បងមួយនៃការស្លាប់របស់ជនជាតិអាមេរិក។ » ប្រធានាធិបតីអាមេរិក Joe Biden ​បានចេញសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់លើសពី ១ លាននាក់ គឺជាសោកនាដ..កម្មមួយ។ ក្នុងនោះលោកបានអំពាវនាវអោយប្រជាជនអាមេរិករស់នៅដោយមិនប្រហែស ខណៈការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតែមិនទាន់បញ្ចប់។ ជាមួយគ្នានេះប្រធានាធិបតី​អាមេរិក​ទទួល​ស្គាល់​ថា សោកនាដ..កម្ម​ដែលបានកើតឡើងនេះបានធ្វើអោយមានការសោកសៅយ៉ាងក្រៃលែង ថែមទាំងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំទាន់សុំាជាមួយនឹងភាពសោកសៅដែលបានកើតឡើង។ព្រមទាំងបញ្ជាក់ថា ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩ បានផ្លាស់ប្តូរប្រទេសជារៀងរហូត។ មិនតែប៉ុណ្ណោះលោក Biden ក៏​បាន​បញ្ជា​ឱ្យ​បង្ហូត​ទង់ជាតិ​ត្រឹមពាក់​កណ្តាល ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដោយសារ​មេរោគ​កូវីដ-១៩

    May 13, 2022
  • អន្តរជាតិ

    រុស្ស៊ី​បាន​ព្យាយាម​ព្រមាន​ហ្វាំងឡង់​ជាថ្មី​ពី​ការ​ចូល​ជា​សមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ ណាតូ​ ខណៈ​រដ្ឋ​អឺរ៉ុប​ខាង​ជើង​មួយនេះ កាន់តែរំកិលខ្លួនក្នុងការចូល​រួម​ជា​សម្ព័ន្ធភាពអង្គការណាតូ។ កាសែត The Guardian បានរាយការណ៍ថា លោក Dmitry Peskov អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចូលរួមរបស់ហ្វាំងឡង់ គឺពិតជាគំរាមកំហែងដល់ប្រទេសរុស្ស៊ី។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា៖«រុស្ស៊ីនឹងត្រូវបង្ខំចិត្តចាត់វិធានការសងសឹកទាំងបច្ចេកទេសយោធា និងលក្ខណៈផ្សេងទៀត ដើម្បីបញ្ឈប់ការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួន ដែលកើតឡើងក្នុងបញ្ហានេះ»។ ការអត្ថាធិប្បាយរបស់រុស្ស៊ី បានកើតឡើងបន្ទាប់ពីប្រធានាធិបតីលោក Sauli Niinistö និងនាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី Sanna Marin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេចង់ឱ្យប្រទេសហ្វាំងឡង់ចូលរួមជាមួយអង្គការណាតូ ហើយថា ពួកគេចង់ឱ្យការដាក់ពាក្យសុំត្រូវបានធ្វើឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្រទេសស៊ុយអែតក៏ត្រូវបានគេរំពឹងថា នឹងដាក់ពាក្យសុំសមាជិកភាពក្នុងពេលឆាប់ៗនេះផងដែរ។ គួរឱ្យដឹងដែរថា

    May 13, 2022
  • កូវីដ-១៩

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៣ ខែឧសភា ឆ្នាំ២០២២ បានរាយការណ៍ថា កូរ៉េខាងជើងបានបញ្ជាក់ពីការស្លាប់ដំបូងរបស់ខ្លួន ទាក់ទងនឹងជំងឺ COVID-19 ខណៈមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត កំពុងមានរោគសញ្ញាគ្រុនក្តៅ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា មនុស្សចំនួន ៦នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ បន្ទាប់ពីពួកគេបានចេញរោគសញ្ញាគ្រុនក្តៅខ្លាំង និងបានតេស្តវិជ្ជមានជាមួយជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុង។ ប្រភពបាននិយាយថា មនុស្សចំនួន ១៨៧,០០០ នាក់ ដែលមានរោគសញ្ញាគ្រុនក្តៅ កំពុងត្រូវបានដាក់ឱ្យ «នៅដាច់ដោយឡែក និងទទួលការព្យាបាល»។ អ្នកជំនាញជឿជាក់ថា ជំងឺ COVID-19 ទំនងជាបានផ្ទុះឡើងនៅកូរ៉េខាងជើងអស់មួយរយៈមកហើយ ប៉ុន្តែរដ្ឋាភិបាលប្រទេសនេះ ទើបតែប្រកាសករណីដំបូងរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះប៉ុណ្ណោះ។

    May 13, 2022
  • អន្តរជាតិ

    យោងតាមប្រភពព័ត៌មានរបស់ Daily mail ដែលបានចុះផ្សាយកាលពីថ្ងៃទី១១ ឧសភា បានអោយដឹងថា មានករណីដ៏គួរអោយភ្ញាក់ផ្អើលមួយបានកើតឡើយ ដោយមានអ្នកដំណើរម្នាក់ស្ថិតនៅលើយន្តហោះ ដែលហោះចេញពីរដ្ឋ Bahamas ទៅកាន់រដ្ឋ Florida សហរដ្ឋអាមេរិក បានបើកយន្តហោះចុះចតដោយជោគជ័យកាលពីថ្ងៃទី ១០ ខែឧសភាកន្លងទៅ បើទោះជាមិនមានបទពិសោធន៍ក្នុងការបើកយន្តពីមុនមកក៏ដោយ ដោយសារតែពីឡុតបានដួលសន្លប់។ ទោះជាយ៉ាងណាការបើកបរយន្តហោះនេះអ្នកដំណើរមិនបានបើកបរតែម្នាក់ឯងឡើយ ប៉ុន្តែលោកទទួលបានការណែនាំពីលោក Robert Morgan ដែលជាអ្នកគ្រប់គ្រង​ចរាចរណ៍​ផ្លូវអាកាស ដែលបានបោះពុម្ពរូបភាពនៃផ្ទាំងបញ្ជា និងប៊ូតុងនៅក្នុងកាប៊ីនយន្ដហោះរួមជាមួយនឹងដំណាក់កាលនៃការហោះហើរ និងបញ្ជាយន្តហោះឱ្យចុះចត ដើម្បីឱ្យអ្នកដំណើរនេះចុះចតយន្តហោះដូចដែលពួកគេណែនាំ។ លោក Morgan បានផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍ទូរទស្សន៍ WBPF ថា នៅ​ពេល​កើតហេតុ គាត់​កំពុង​អាន​សៀវភៅ​នៅ​ខាង​ក្រៅ

    May 13, 2022