- autoadmin
- អន្តរជាតិ
យោងតាមប្រភពព័ត៌មាន Thairath បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Somsak Aunkhamsin អគ្គនាយកដ្ឋានវេជ្ជសាស្ត្រ បានថ្លែងថា «ជំងឺមហារីកមាត់ធ្មេញកើតឡើងពីការខុសប្រក្រតីនៃការវិវដ្តរបស់កោសិកានៅក្នុងមាត់ធ្មេញ»។ បើទោះបីជានៅមិនទាន់ដឹងច្បាស់នៃការខុសប្រក្រតីនេះក៏ដោយ ប៉ុន្តែក៏មានការរកឃើញថា «មានកត្តាខ្លះដែលបង្កើនជាហានិភ័យ» ចំពោះការកើតជាមហារីកមាត់ធ្មេញបានដូចជា ការជក់បារី ,ផឹកស្រា ,ការទទួលទានម្លូ និងការឆ្លងមេរោគ Human papilloma virus (HPV) រឺការមានរបួសរុំារ៉ៃនៅក្នុងមាត់ រឺធ្មេញជាដើម។ ចំពោះអាការៈភាគច្រើននៃមហារីកមាត់ធ្មេញ មានច្រើនលក្ខណៈដូចជា មានច្រាំងសៗនៅបរិវេណអណ្តាត អញ្ចាញធ្មេញ និងក្រអូមមាត់ ជាដើម។ នៅពេលដែលមានអាការៈរុំារ៉ៃលើសពី១ខែ មានឈាមចេញពីមាត់ធ្មេញដោយមិនដឹងពីមូលហេតុ។ មួយវិញទៀត មហារីកអណ្តាត បំពង់ក រឺនៅក្នុងបរិវេណខ្លះទៀត
May 18, 2022 - អន្តរជាតិ
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងត្រូវជួបជាមួយប្រធានាធិបតីហ្វាំងឡង់ និងនាយករដ្ឋមន្ត្រីស៊ុយអែត នៅចុងសប្តាហ៍នេះ បន្ទាប់ពីប្រទេសទាំង ២ បានចាប់ផ្តើមដំណើរការផ្លូវការនៃការដាក់ពាក្យសុំចូលជាសមាជិកអង្គការណាតូ។ សេតវិមានបានប្រកាសកាលពីថ្ងៃអង្គារថា លោក បៃដិន នឹងជួបជាមួយនាយករដ្ឋមន្ត្រីស៊ុយអែតលោកស្រី Magdalena Andersson និងប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto។ មូលហេតុនៃការសុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសទាំង ២ គឺដោយសារមើលឃើញពីហានិភ័យ តាមរយៈសង្គ្រាមដែលកំពុងមានស្រាប់នៅអ៊ុយក្រែន។ កិច្ចប្រជុំនេះនឹងត្រូវធ្វើឡើង មួយសប្តាហ៍បន្ទាប់ពីលោក បៃដិន បានធ្វើការហៅទូរស័ព្ទជាមួយមេដឹកនាំទាំង ២ ដែលក្នុងនោះពួកគេបានពិភាក្សាអំពី «កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខយ៉ាងជិតស្និទ្ធ» ក្នុងចំណោមប្រទេសទាំង ៣ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីថ្ងៃទី២៤
May 18, 2022 - អន្តរជាតិ
កាសែត Wall Street Journal កាលពីថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២ បានរាយការណ៍ថា បើតាមការវិភាគលើប្រអប់ខ្មៅ អ្នកស៊ើបអង្កេតរបស់អាមេរិកជឿជាក់ថា មាននរណាម្នាក់នៅលើយន្តហោះ Boeing 737-800 របស់ក្រុមហ៊ុន China Eastern ដែលបានធ្លាក់កាលពីក្នុងខែមីនា មានបំណងឱ្យយន្ដហោះនោះធ្លាក់ចុះមកតែម្ដង។ រំលឹកផងដែរថា យន្ដហោះរបស់ក្រុមហ៊ុន China Eastern ជើងហោះហើរលេខ MU5375 បានធ្លាក់ពីកម្ពស់ ២៩,០០០ ហ្វីត (ជិត៩គីឡូម៉ែត្រ) ចូលទៅក្នុងភ្នំមួយ នៅពេលដែលវាកំពុងធ្វើដំណើរពីទីក្រុង Kunming ទៅកាន់ទីក្រុង Guangzhou របស់ប្រទេសចិន
May 18, 2022 - អន្តរជាតិ
កូរ៉េខាងត្បូងបាននិយាយថា ប្រជាជនកូរ៉េខាងជើងនៅតែមិនឆ្លើយតបចំពោះការស្នើផ្ដល់ជូនរបស់ខ្លួន ដើម្បីជួយដោះស្រាយការរីករាលដាលនៃជំងឺ COVID-19 ។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយនៅក្នុងសុន្ទរកថាមួយ នៅឯរដ្ឋសភាកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រចាំបាច់ណាមួយ រួមទាំងថ្នាំពេទ្យ វ៉ាក់សាំង ឧបករណ៍វេជ្ជសាស្ត្រ និងបុគ្គលិកថែទាំសុខភាព។ បន្ទាប់ពីសុន្ទរកថារួច ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បានផ្តល់សារមួយទៅកាន់កូរ៉េខាងជើង ដែលស្នើឱ្យមានកិច្ចសន្ទនារវាងកូរ៉េទាំង ២ ដើម្បីពន្លឿនជំនួយផ្នែកវេជ្ជសាស្រ្តនេះ។ ប៉ុន្តែក្រុមមន្ត្រីបានលាតត្រដាងថា កូរ៉េខាងជើងមិនបាននិយាយថា នឹងទទួល ឬមិនទទួលយកសារនោះទេ។ ជាមួយគ្នានេះដែរ ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអង្គារ ក៏ទើបតែបានរិះគន់កូរ៉េខាងត្បូង នៅលើគេហទំព័ររបស់គណៈកម្មាធិការសម្រាប់ការបង្រួបបង្រួមដោយសន្តិវិធីរបស់ខ្លួនផងដែរ។ វាបានរិះគន់លោក Yoon សម្រាប់ការនិយាយនៅក្នុងសន្ទរកថាមួយ នៅថ្ងៃឡើងកាន់អំណាចជាប្រធានាធិបតីថ្មីរបស់គាត់ថា គាត់ត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញពីផែនការដ៏ក្លាហានមួយ
May 18, 2022 - អន្តរជាតិ
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៃប្រទេសស៊ុយអែត និងហ្វាំងឡង់ គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសទួរគី សម្រាប់ការពិភាក្សាលើការគាំទ្រប្រទេស Nordic ទាំង ២ នៅក្នុងដំណើរការចូលរួមជាមួយអង្គការណាតូ ដែលភាគីទួរគីបានជំទាស់ជាដាច់ខាត នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសស៊ុយអែត។ ជាមួយគ្នានេះដែរ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានីអង់ការ៉ា កាលពីថ្ងៃចន្ទថា គណៈប្រតិភូស៊ុយអែត និងហ្វាំងឡង់ នឹងមកដល់ប្រទេសទួរគីនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។ លោកបាននិយាយថា ប្រទេសទាំង ២ មិនចាំបាច់ខំប្រឹងធ្វើដំណើរមកនោះទេ ពីព្រោះទីក្រុងអង់ការ៉ា នឹងមិនអនុម័តសមាជិកភាពណាតូ សម្រាប់នរណាដែលដាក់ទណ្ឌកម្មលើប្រទេសរបស់គាត់ឡើយ។ លោក Erdogan បានកត់សម្គាល់ថា ទាំងស៊ុយអែត និងហ្វាំងឡង់ មិនបានយល់ព្រមប្រគល់សមាជិកនៃក្រុមសកម្មប្រយុទ្ធឃឺដ ដែលទួរគីចាត់ទុកថាជាអង្គការភេរវករឡើយ។
May 17, 2022 - បច្ចេកវិទ្យា
ក្រុមហ៊ុន Apple កាលពីថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២ បានប្រកាសថា ម្ចាស់សេវាកម្មកម្មវិធីស្មាតហ្វូន (App) អាចគិតប្រាក់បន្ថែមពីអតិថិជនដោយមិនចាំបាច់សុំការអនុញ្ញាត ដោយបន្ថែមថា «ខ្លួនបន្តកំណត់របារក្នុងការធ្វើឱ្យមានភាពងាយស្រួល និងមានតម្លាភាពសម្រាប់អតិថិជនក្នុងការមើល លុបចោល ឬគ្រប់គ្រងការជាវរបស់ពួកគេ»។ ក្រុមហ៊ុន Apple យល់ថា ការអាប់ដេតថ្មីនេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់អាចបន្ដការជួល ឬ subscribe ទៅលើសេវាកម្មណាមួយរបស់ពួកគេ ដោយមិនចាំបាច់បារម្ភថា ពួកគេអាចនឹងភ្លេចបន្ដការជួល ឬថា ពួកគេមិនបានទទួលសារ opt-in ដើម្បីរំលឹកពីការបន្ដជួលរបស់ពួកគេ។ យ៉ាងណាក៏ដោយ ការអាប់ដេតថ្មីនេះមិនមានន័យថា គណនីធនាគាររបស់អតិថិជនត្រូវបានគេកាត់លុយដោយគ្មានប្រណីដៃនោះឡើយ ព្រោះក្រុមហ៊ុន Apple បានពន្យល់ថា
May 17, 2022 - អន្តរជាតិ
ប្រជាជនជប៉ុនជាច្រើនមានចម្ងល់ជាច្រើនអំពីសុខភាពស្បែកក្បាល ឬសក់របស់ពួកគេ ដូចជា តើចាំបាច់ត្រូវកក់សក់រាល់ថ្ងៃដែរឬទេ? តើការដកសក់ស្កូវនឹងធ្វើឱ្យសក់សដុះលឿនឬអត់? និងទទួលទានអ្វីដែលធ្វើឱ្យសក់ស្អាតនិងរឹងមាំជាដើម។ តោះមកស្វែងរកចម្លើយចំពោះសំណួរដែលគេសួរញឹកញាប់ ពីអ្នកឯកទេសសក់ជនជាតិជប៉ុន និងស្វែងយល់ពីវិធីសាស្រ្តផ្សេងៗនៃការព្យាបាល ការថែទាំ និងថែទាំសក់ឱ្យបានត្រឹមត្រូវ៖ សំណួរ៖ តើខ្ញុំគួរកក់សក់រាល់ថ្ងៃទេ? ចម្លើយ៖ មិនចាំបាច់កក់សក់រាល់ថ្ងៃទេ ប្រសិនបើអ្នកនៅផ្ទះ ឬមិននៅកន្លែងដែលធ្វើឱ្យសក់របស់អ្នកកខ្វក់។ ប៉ុន្តែប្រសិនបើចេញក្រៅហើយមានញើស ឬធូលីលើសក់ អ្នកគួរកក់សក់ដើម្បីឲ្យសក់ស្អាត។ ទោះជាយ៉ាងណាក៏ដោយជម្រើសនៃសាប៊ូកក់សក់ត្រូវតែត្រូវបានជ្រើសរើសដោយយោងទៅតាមស្ថានភាពនៃស្បែកក្បាល នឹងការពារស្បែកក្បាលមិនឱ្យស្ងួត និងមិនធ្វើឱ្យស្បែកក្បាលរមាស់ រហូតបង្កទៅជាបញ្ហារលាក។ សំណួរ៖ តើការដកសក់ស្កូវនឹងធ្វើឱ្យដុះសក់ស្កូវមកវិញរឺទេ? ចម្លើយ៖ មិនមានភស្តុតាងដែលថាការដកសក់ស្កូវនឹងពន្លឿនការលូតលាស់សក់ស្កូវទេ។ ប៉ុន្តែការដកសក់ស្កូវចេញធ្វើឲ្យខូចអេពីធីលីយ៉ូមលើស្បែកក្បាល ដូច្នេះហើយសក់ថ្មីមិនអាចផុសចេញពីក្រោមស្បែកឡើយ ទើបបណ្តាលអោយវាលូតលាស់នៅក្រោមស្បែកក្បាល បង្កអោយកើតជាបញ្ហារលាកស្បែកក្បាល។ លើសពីនេះ ការដកសក់ស្កូវម្តងហើយម្តងទៀត នឹងធ្វើឱ្យខូចឫសសក់ ហើយនៅទីបំផុតនាំឱ្យសក់ស្តើង។ សំណួរ៖
May 17, 2022 - អន្តរជាតិ
អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ីមានឆន្ទៈពិចារណាលើសំណើណាមួយពីកូរ៉េខាងជើង សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ។ យោងតាមរបាយការណ៍របស់ រ៉យទ័រ បានឱ្យដឹងថា លោក Dmitry Peskov បាននិយាយថា ប្រសិនបើសំណើបែបនេះត្រូវបានធ្វើឡើង ប្រទេសរុស្ស៊ីនឹងឆ្លើយតបទៅវិញភ្លាមៗ។ លោកថា៖«សមមិត្តកូរ៉េខាងជើងយល់ដឹងយ៉ាងច្បាស់អំពីការបង្ការផ្សេងៗរបស់យើង។ ពួកគេដឹងពីបទពិសោធន៍ដ៏ទូលំទូលាយរបស់យើងជាមួយ COVID-19 ។ ប្រសិនបើមានការអំពាវនាវពីក្រុងព្យុងយ៉ាង ពួកគេនឹងត្រូវដោះស្រាយបានភ្លាមៗ»។ ប្រទេសកូរ៉េខាងជើង បានរក្សាភាពស្ងប់ស្ងាត់យ៉ាងជាយូរមកហើយអំពីស្ថានភាពជំងឺ COVID-19 របស់ខ្លួន ប៉ុន្តែឥឡូវនេះ ខ្លួនបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ១នាក់ បានស្លាប់ ហើយមនុស្សរាប់សែននាក់កំពុងបង្ហាញរោគសញ្ញាគ្រុនក្តៅ ខណៈពលរដ្ឋជាង ១ លាននាក់ កំពុងវិជ្ជមានជាមួយជំងឺ
May 17, 2022 - អន្តរជាតិ
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្រីលង្កាគឺលោក Ranil Wickremesinghe បាននិយាយថា ប្រទេសរបស់លោកពុំមានប្រេងសាំងទៀតនោះទេ ដោយអាចផ្គត់ផ្គង់បានតែ ១ ថ្ងៃទៀតប៉ុណ្ណោះ ខណៈដែលប្រទេសនេះប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៧០ឆ្នាំ។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ លោក Wickremesinghe បាននិយាយថា ប្រទេសស្រីលង្កាត្រូវការរូបិយប័ណ្ណបរទេសចំនួន ៧៥ លានដុល្លារ ជាបន្ទាន់ ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ដើម្បីទូទាត់ថ្លៃដើមសម្រាប់ការនាំចូលសំខាន់ៗ។ លោក Wickremesinghe ក៏បានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ស្រីលង្កាដែលគ្រប់គ្រងដោយរដ្ឋ អាចនឹងត្រូវប្រែក្លាយជាក្រុមហ៊ុនរបស់ឯកជនវិញ។ សេដ្ឋកិច្ចរបស់ប្រទេសកោះមួយនេះ ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាត COVID-19, ការកើនឡើងតម្លៃថាមពល និងការកាត់បន្ថយពន្ធប្រជាជន។ ជាមួយគ្នានេះដែរ កង្វះខាតរូបិយប័ណ្ណបរទេសរ៉ាំរ៉ៃ និងអតិផរណាកើនឡើង (លុយហើម)
May 17, 2022 - អន្តរជាតិ
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានតែងតាំងលោកស្រី Elisabeth Borne ធ្វើជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសបារាំង ហើយនេះគឺជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល ៣០ឆ្នាំ របស់ប្រទេសបារាំង ដែលស្ត្រីត្រូវបានគេតែងតាំងឱ្យដើរតួនាទីនេះ។ លោក Macron បានធ្វើការតែងតាំងលោកស្រីកាលពីថ្ងៃចន្ទ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីគាត់បានជាប់អាណត្តិទី២ ជាប្រធានាធិបតីរបស់ប្រទេសបារាំង ក្រោយឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែមេសា។ មុននេះ លោក Jean Castex ដែលជានាយករដ្ឋមន្ត្រីនៅអាណត្តិមុន ក៏គាត់បានផ្ញើលិខិតលាលែងពីតំណែងរបស់គាត់ ទៅកាន់លោក Macron ផងដែរ។ នាយករដ្ឋមន្ត្រីថ្មី Elisabeth Borne ដែលមានវ័យ ៦១ ឆ្នាំរូបនេះ បានបម្រើការជារដ្ឋមន្ត្រីដឹកជញ្ជូន រដ្ឋមន្ត្រីបរិស្ថាន
May 17, 2022












