autoadmin
  • អន្តរជាតិ

    ថៃ៖ តាមការបង្ហាញអំពីជីវប្រវត្តិរបស់ម្ចាស់ហាងរូបនេះតាមរយៈទំព័ររបស់ sentangsedtee បានអោយដឹងថា បុរសជនជាតិថៃម្នាក់មានឈ្មោះ កេង ធ្លាប់ធ្វើការងារខុសច្បាប់ ហើយត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារដល់ទៅ ១២ឆ្នាំ រហូតដល់ថ្ងៃមួយលោកប្តេជ្ញាចិត្តថា នឹងកែខ្លួនគ្មានថ្ងៃដើរចូលទៅក្នុងមន្ទីរឃុំខ្លួនអោយគ្រួសារត្រូវអាម៉ាស់ទៀតឡើយ។ ក្រោយពីលោកកេង ភ្ញាក់ខ្លួនបែបនេះ លោកក៏បានប្រឹងប្រែងធ្វើការងារ និងប្រព្រឹត្តខ្លួនល្អរហូតបានចេញពីមន្ទីរឃុំខ្លួន។ លុះមានថ្ងៃមួយនៅផ្ទះលោកកេង បានជួយប្អូនស្រីធ្វើស្វាយទឹកត្រីស្ករ។ ក្រោយពីលោកឃើញប្អូនលក់ដាច់ដូចនេះ លោកក៏បានសុំប្អូនស្រីលក់ដែរ ចំណែកប្អូនស្រីឃើញបងប្រុសតាំងចិត្តដូច្នេះ ក៏បានផ្ដល់ដើមទុនដល់បងប្រុសចំនួន ៧០០ដុល្លារ។ ទម្រាំតែលោកឈានដល់ចំនុចនេះលោកបានឆ្លងកាត់ការដើរលក់នៅទីប្រជុំជន តាមផ្សារនិងទីកន្លែងមនុស្សកកកុញជាដើម។ លោកតែងរត់រកភ្ញៀវ រហូតអាចចងចិត្តអតិថិជនអោយជាប់ចិត្តទៅនឹងរសជាតិស្វាយទឹកត្រីស្ករនេះបាន។ ទាំងអស់នេះគឺបានមកពីការឧស្សាហ៍ព្យាយាម និងចេះកែប្រែទៅតាមតម្រូវការ ក៏ដូចជាទទួលស្តាប់នៅការណែនាំផ្សេងៗពីអ្នកជុំវិញខ្លួន ទើបលោក កេង ទទួលបានជោគជ័យបន្តិតម្តងៗ រហូតឈានដល់គោលដៅដ៏ធំ។ ការលក់របស់លោកមានការកើនឡើងជារឿយៗ

    May 20, 2022
  • អន្តរជាតិ

    មន្ត្រីសុខាភិបាលក្នុងរដ្ឋ Massachusetts របស់សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មីនៃជំងឺអុតស្វាយ Monkeypox លើបុរសម្នាក់ដែលទើបនឹងត្រឡប់មកពីប្រទេសកាណាដា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail ។ នាយកដ្ឋាន​សុខាភិបាលអាមេរិក​បាន​និយាយ​ថា បុគ្គល​នោះកំពុង​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ ហើយគាត់​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរជាធម្មតា ខណៈនាយកដ្ឋានកំពុងតាមដានអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ។ នេះគឺជាការបញ្ជាក់ជាលើកដំបូងហើយ នៅក្នុងសហរដ្ឋអាមេរិកសម្រាប់ឆ្នាំនេះ ពោលគឺមួយថ្ងៃបន្ទាប់ពីមន្ត្រីរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានឱ្យដឹងថា ពួកគេកំពុងតាមដានករណីសង្ស័យចំនួន ៦ ករណីផ្សេងទៀត។ ក្នុងចំណោមអ្នកជំងឺសង្ស័យទាំង ៦នាក់ ដែល CDC កំពុងដាក់ការតាមដាន មានបុគ្គលសង្ស័យចំនួន ៣នាក់ បានអង្គុយនៅជួរខាងមុខ អ្នកជំងឺអុតស្វាយ Monkeypox ដែលកំពុងហោះហើរពីប្រទេសនីហ្សេរីយ៉ាទៅកាន់ចក្រភពអង់គ្លេស កាលពីថ្ងៃទី០៤

    May 20, 2022
  • អន្តរជាតិ

    ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានស្វាគមន៍យ៉ាងកក់ក្ដៅដល់មេដឹកនាំនៃប្រទេសស៊ុយអែត និងហ្វាំងឡង់ ទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីផ្តល់ឱ្យពួកគេនូវ «ការគាំទ្រពេញលេញ» របស់គាត់ នៅក្នុងដំណើរការដាក់ពាក្យចូលរួមជាសមាជិកអង្គការណាតូ។ លោក ចូ បៃដិន បានបើកការស្វាគមន៍របស់គាត់នៅឯសេតវិមាន ដើម្បីបង្ហាញពីការគាំទ្ររបស់គាត់ចំពោះនាយករដ្ឋមន្រ្តីស៊ុយអែតលោកស្រី Magdalena Andersson និងប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto ។ លោក​បាន​និយាយ​ថា ប្រទេសរបស់ពួកគេទាំង ២ នឹងធ្វើឱ្យអង្គការ​ណាតូ​កាន់​តែ​ខ្លាំងក្លាជាងមុន។ ជម្រាបដែរថា រាល់សមាជិកអង្គការណាតូទាំង ៣០ ត្រូវតែផ្ដល់សំឡេងគាំទ្រដល់អ្នកចូលថ្មីណាមួយ ប៉ុន្តែគិតមកទល់ពេលនេះ មាន​ប្រទេសជាសមាជិកមួយរបស់ណាតូ​​ បាន​និយាយ​រួច​ហើយ​ថា​ គាត់​នឹង​ប្រឆាំង​ជាមួយ​ការ​ដាក់​ពាក្យ​នេះ។ នោះគឺ ប្រធានាធិបតីទួរគីលោក

    May 20, 2022
  • កូវីដ-១៩

    ប្រទេសកូរ៉េខាងជើងបានរាយការណ៍ថា ខ្លួនបានរកឃើញករណីសង្ស័យថ្មីជាង ២៦០,០០០ ករណី ទាក់ទងនឹងជំងឺ COVID-19 ដែលជំរុញឱ្យចំនួនអ្នកឆ្លងសង្ស័យមានសរុបដល់ទៅជាង ២ លានករណី។ កាសែត Rodong Sinmun របស់គណបក្សកាន់អំណាច បានរាយការណ៍នៅថ្ងៃសុក្រនេះថា ករណីគ្រុនក្តៅថ្មីជាង ២៦៣,០០០ ករណី និងការស្លាប់ចំនួន ២ ករណី ត្រូវបានបញ្ជាក់ក្នុងកំឡុងពេល ២៤ ម៉ោងចុងក្រោយ គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃព្រហស្បតិ៍នេះ។ តួលេខនេះបាននាំឱ្យចំនួនមនុស្សដែលមានរោគសញ្ញាគ្រុនក្តៅ ចាប់តាំងពីចុងខែមេសា កើនដល់ជាង ២.២៤ លានករណី ជាមួយនឹងចំនួនអ្នកស្លាប់កើនឡើងដល់ ៦៥ នាក់។

    May 20, 2022
  • អន្តរជាតិ

    នៅថ្ងៃបញ្ចប់ការសិក្សា យើងតែងតែឃើញឪពុកម្តាយមកអបអរសាទរកូនៗដោយក្តីរីករាយ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ឃើញ​កូន​សម្លឹង​មើល​ថ្ងៃ​បញ្ចប់​ការ​សិក្សា​របស់​ឪពុក​ម្តាយ​ដោយ​ទឹក​ភ្នែក​រីករាយ​ទេ? តាមប្រភពព័ត៌មាន khoasod បានអោយដឹងថា រឿងរ៉ាវដ៏គួរអោយរំភើបបានកើតឡើងកាលពី ថ្ងៃទី ១៥ ខែឧសភា អ្នកប្រើប្រាស់ Twitter @elenaxlugo បានបង្ហោះរូបថតឪពុក-កូនមួយសន្លឹក ដែលធ្វើឲ្យនាងមានភាពកក់ក្តៅ និងអ្នកនិយមលេង twitter ក៏ទទួលបានអារម្មណ៍កក់ក្តៅនេះដូចគ្នា នៅពេលដែលឃើញ រូបភាពនោះ។ នាងបានរៀបរាប់ថា « នាងបានធ្វើដំណើរទៅចូលរួមកម្មវិធីប្រគល់សញ្ញាប័ត្ររបស់ប្អូនប្រុស ដោយចៃដន្យនាងបានសង្កេតឃើញមានក្រុមគ្រួសារមួយដែលមានតែ ឳពុកនិងកូនស្រី អាយុប្រហែល ៥ទៅ៦ឆ្នាំ កំពុងតែថតរូបជាមួយគ្នាយ៉ាងមានក្តីសុខ។ ក្នុងនោះកូនស្រីធ្វើជាអ្នកថតរូបឱ្យឪពុកដោយប្រើទូរស័ព្ទដៃខ្នាតតូចថតអោយឳពុក ព្រមជាមួយនឹងក្រសែភ្នែកយ៉ាងមោទនភាពចំពោះឳពុករបស់នាង ចំណែកឳពុកនាងគឺដៃកាន់បាច់ផ្កាព្រមទាំងពាក់មួកទទួលសញ្ញាប័ត្រឈរញញឹមទៅកាន់កូនស្រីតែ២នាក់ឳពុកកូន» ចំណែកអ្នកលេង twitter នោះក៏បានរៀបរាប់បន្ថែមថា នៅថ្ងៃនោះ នាងបានថតរូបជាមួយឪពុក

    May 20, 2022
  • អន្តរជាតិ

    តាមប្រភពព័ត៌មានរបស់តៃវ៉ាន់បានចុះផ្សាយពីករណីដែលកំពុងតែល្បីមួយ ដោយបុរសចំណាស់ម្នាក់បានប្រកាសរកកូនប្រសារប្រុស ដោយមិនខ្វល់ពីលុយកាក់ហើយថែមទាំងឱ្យប្រាក់ខែថែមទៀត ដើម្បីរៀបការជាមួយកូនស្រីរបស់ខ្លួនដែលកំពុងមានផ្ទៃពោះ។ បើតាមសារដែលបុរសជាឪពុកបានបង្ហោះ គឺគាត់ត្រូវការបុរសដែលជាមនុស្សសាមញ្ញៗ ចិត្តល្អ ហើយមិនចាំបាច់ជាមនុស្សមានទ្រព្យ ព្រោះគ្រួសារគាត់មានសេដ្ឋកិច្ចល្អ ដើម្បីមករៀបការជាមួយកូនស្រីរបស់ខ្លួនដែលមានវ័យទើបតែ ២៣ឆ្នាំ មានផ្ទៃពោះ ៤ខែទាំងមិនទាន់រៀបការ ដោយសារមិត្តប្រុសមិនទទួលខុសត្រូវហើយគេចខ្លួនបាត់។ ជាមួយគ្នានេះ គាត់នឹងផ្ដល់ប្រាក់ខែសម្រាប់ចាយវាយក្នុងមួយខែ ២០០,០០០យ៉ន់ ដោយរស់នៅហូបចុកលើគាត់មួយចប់ តែត្រូវមើលថែកូនស្រីក៏ដូចជាចៅរបស់គាត់ឱ្យបានល្អ។   យ៉ាងណាមិញ ក្រោយពីបុរសជាឪពុកបានបង្ហោះដូច្នេះ ក្រោយមកក៏មានគណនីហ្វេសប៊ុក របស់មេធាវីជនជាតិតៃវ៉ាន់ម្នាក់ បានធ្វើការ repost សារដែលឳពុករូបនោះបានបង្ហោះ ថែមទាំងបញ្ចេញមតិថា នៅក្នុងច្បាប់រដ្ឋប្បវេណីមិនបានបង្គាប់អោយក្មេងត្រូវប្រើនាមត្រកូលរបស់ឳពុកទៀតហើយ គឺកូនងាចប្រើនាមត្រកូលរបស់ម្ដាយបាន។ ប៉ុន្តែចំពោះរឿងប្រកាសរកឪពុកឱ្យក្មេងក្នុងផ្ទៃនេះ អាចនឹងមិនមែនជារឿងងាយទេ ទោះបុរសនោះពេញចិត្តក៏ដោយ ព្រោះនៅមានឧបសគ្គខាងផ្លូវច្បាប់។ ជាក់ស្ដែងបុរសម្នាក់នោះមិនអាចក្លាយជា

    May 20, 2022
  • អន្តរជាតិ

    ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យជាផ្លូវការ សម្រាប់សមាជិកភាពអង្គការណាតូ (The North Atlantic Treaty Organization)។ ឯកអគ្គរដ្ឋទូតមកពីប្រទេស Nordic ទាំង ២ បានដាក់ឯកសារស្នើសុំរបស់ពួកគេ ទៅកាន់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg នៅទីក្រុងប្រ៊ុចសែល នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ នេះផ្ទាល់តែម្ដង។ លោក Stoltenberg បានហៅវាថាជា «ពេលវេលាប្រវត្តិសាស្ត្រ» ហើយបាននិយាយថា លោកស្វាគមន៍យ៉ាងកក់ក្តៅចំពោះសំណើរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូ។ លោកបានបន្ថែមថា៖«អ្នកគឺជាដៃគូជិតស្និទ្ធបំផុតរបស់យើង ហើយសមាជិកភាពរបស់អ្នកនៅក្នុងអង្គការណាតូ នឹងបង្កើនសន្តិសុខរួមរបស់យើង»៕

    May 18, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ បានរាយការណ៍ថា ព្រះសង្ឃជាជនជាតិខ្មែរចំនួន ៤ ព្រះអង្គ ត្រូវបានចាប់ខ្លួននៅវត្តមួយ ក្នុងស្រុកមឿង កាលពីយប់ថ្ងៃអង្គារ ហើយត្រូវបានឱ្យចាក​ផ្នួសភ្លាម ដោយសារព្រះអង្គទាំង៤អង្គបានចូលទៅក្នុងទឹកដីប្រទេសថៃដោយខុសច្បាប់។ លោក Pol Col Preecha Kengsarikij អធិការនគរបាលស្រុកមឿង បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានទៅវត្តវត្ថារាម ក្នុងសហគមន៍ Non Nong Wat បន្ទាប់ពីទទួលបានដំណឹងថា មានព្រះសង្ឃខ្មែរគង់នៅទីនោះ ហើយបាននិមន្ដបិណ្ឌបាតជារៀងរាល់ព្រឹក។ ពួកគេក៏បានសួររកឯកសារពាក់ព័ន្ធនានាពីព្រះសង្ឃទាំង ៤ អង្គ ហើយគ្រប់ព្រះអង្គសុទ្ធតែមានឯកសារបញ្ជាក់ថា ជាព្រះសង្ឃត្រឹមត្រូវ លើកលែងតែម្យ៉ាង គឺពួកព្រះអង្គគ្មានឯកសារបញ្ជាក់ពីការចូលទៅក្នុងប្រទេសថៃនោះទេ។ ព្រះសង្ឃជាជនជាតិខ្មែរទាំង ៤

    May 18, 2022
  • អន្តរជាតិ

    រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានអនុញ្ញាតឱ្យមានការប្រើប្រាស់ជាបន្ទាន់នូវដូសជំរុញ របស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលរួមគ្នាផលិតដោយក្រុមហ៊ុន Pfizer-BioNTech សម្រាប់កុមារដែលមានអាយុពី ៥ ទៅ ១១ឆ្នាំ បន្ទាប់ពីខ្លួនបានធ្វើវិសោធនកម្មបន្ថែមចំពោះការប្រើប្រាស់វ៉ាកសាំងនេះ។ ជម្រាបដែរថា នៅសហរដ្ឋអាមេរិក ការចាក់វ៉ាក់សាំងលើកទី៣ ឬដូសជំរុញរបស់ Pfizer-BioNTech អនុញ្ញាតឱ្យចាក់បានតែមនុស្សដែលមានអាយុចាប់ពី ១២ ឆ្នាំឡើងទៅប៉ុណ្ណោះ ដូច្នេះការអនុញ្ញាតនេះនឹងក្លាយជាជំហានថ្មីមួយទៀត។ ក្រុមហ៊ុន Pfizer បាននិយាយកាលពីខែមេសាថា ការធ្វើតេស្តព្យាបាលរបស់ខ្លួនបានបង្ហាញថា កម្រិតនៃអង្គបដិប្រាណបន្សាបជាតិពុលបានកើនឡើង ៦ដង ចំពោះកុមារដែលមានអាយុចន្លោះពី ៥ ទៅ ១១ឆ្នាំ បន្ទាប់ពីពួកគេបានចាក់ដូសជំរុញ ឬវ៉ាក់សាំងទី៣។

    May 18, 2022
  • អន្តរជាតិ

    ថៃ៖ អ្នកនាង Kwang-Kachamon Tawiphaktheerachot វ័យ២៧ឆ្នាំ បានលាឈប់ពីការងារក្រុមហ៊ុនមកទទួលជាការងារឯករាជ្យហើយថែមទាំងរៀបចំផ្ទះធ្វើជាស្ទូឌីយ៉ូសម្រាប់អោយក្រុមការងារថតរូបថែមទៀតផង។ ដំបូងឡើយអ្នកនាង Kwang ត្រឹមតែជាបុគ្គលិកក្រុមហ៊ុនសុីប្រាក់ខែអស់រយៈពេលជាង ៣ឆ្នាំ នាងលែងមានកំលាំងចិត្តក្នុងធ្វើការទៀតឡើយ ដោយសារតែការងារក្រមហ៊ុនដែលនាងធ្វើមានពេលខ្លះត្រូវនៅបង្ហើយការងារដល់យប់ជ្រៅស្ទើរតែរាល់ថ្ងៃ ថែមទាំងមិនអាចរកចំណូលពីការងារក្រៅម៉ោងដូចមុនបានទៀត។ ពីមុនអ្នកនាងទទួលការងារថតម៉ូតសម្លៀកបំពាក់ ក៏ដូចជាលក់សម្លៀកបំពាក់មួយទឹកដែលនាងមិនបានពាក់ រឺក៏លក់សម្លៀកបំពាក់ថ្មីៗផងដែរ ដោយអ្នកនាង Kwang ក៏អាចរកចំណូលពីការងារក្រៅម៉ោងនេះបានច្រើនគួរសម។ ការសម្រេចចិត្តលាឈប់ពីការងារនេះពីដំបូងឡើយ លោកប៉ារបស់អ្នកនាង គឺមិនយល់ស្របទេ ដោយលោកបានបារម្មណ៍អំពីចំណាយប្រចាំខែរបស់នាងទៅលើ ការរំលស់ឡាន ក៏ដូចជាចំណាយផ្សេងៗទៀត ប៉ុន្តែដោយលោកប៉ាបានឃើញថា នាងពិតជាហត់នឹងការងារក៏ដូចជាគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ ទីបំផុតលោកប៉ាក៏យល់ស្រប។ សម្រាប់ការដេគ័រផ្ទះឡើងវិញនេះ ចំណាយលុយជាង៦មុឺនដុល្លារ រឺជាង ២លានបាត បូករួមទាំងការទិញឥវ៉ាន់រៀបចំផ្ទះផងដែរ ដោយការចំណាយលើថ្លៃដេគ័រ គឺលោកប៉ា ជាអ្នកជួយចេញអោយទាំងអស់។

    May 18, 2022