autoadmin
  • អន្តរជាតិ

    សត្វចៀម​មួយ​ក្បាល​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​គុក​រយៈពេល ៣​ឆ្នាំ​ បន្ទាប់​ពី​វា​ត្រូវ​បានគេ​រក​ឃើញ​ថា​ មាន​ពិរុទ្ធ​នៅក្នុង​ករណីសម្លាប់​ស្ត្រី​វ័យកណ្ដាលម្នាក់ នៅឯប្រទេសស៊ូដង់​ខាងត្បូង។ សត្វចៀមឈ្មោលមួយក្បាលនោះ ត្រូវបានគេចាប់ឃុំឃាំងនៅប៉ុស្តិ៍ប៉ូលីស Maleng Agok Payam កាលពីដើមខែនេះ បន្ទាប់ពីវាបានវាយប្រហារលើស្ត្រីម្នាក់ ដែលមានឈ្មោះថា Adhieu Chaping មានអាយុ ៤៥ឆ្នាំ ឱ្យរងរបួសធ្ងន់ធ្ងរ និងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ វរសេនីយ៍ត្រីលោក Elijah Mabor បាននិយាយថា៖«សត្វចៀមនោះបានវាយប្រហារ ដោយការជល់ទៅលើឆ្អឹងជំនីររបស់គាត់ ហើយស្ត្រីម្នាក់នោះក៏បានស្លាប់ភ្លាមៗ»។ លោកវរសេនីយ៍ត្រី Mabor បានពន្យល់ពីមូលហេតុនៃការចាប់ខ្លួនសត្វចៀមនោះថា៖«ម្ចាស់វាគ្មានកំហុសទេ ហើយចៀមមួយក្បាលនោះ គឺជាអ្នកប្រព្រឹត្តបទឧក្រិដ្ឋ ដូច្នេះសមនឹងទទួលបានការចាប់ខ្លួន បន្ទាប់មកសំណុំរឿងនឹងបញ្ជូនបន្តទៅតុលាការទំនៀមទំលាប់ ដើម្បីចាត់ការតាមនីតិវិធី»។ ឥឡូវនេះចៀមឈ្មោលមួយក្បាលនោះ នឹងត្រូវចំណាយពេល

    May 24, 2022
  • អន្តរជាតិ

    មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយថា អង្គការសុខភាពពិភពលោកមិនជឿថា ការផ្ទុះឡើងនៃជំងឺអុតស្វា Monkeypox នៅខាងក្រៅទ្វីបអាហ្រ្វិក ទាមទារឱ្យមានការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនោះទេ ព្រោះវិធានការដូចជាអនាម័យល្អ និងអាកប្បកិរិយាផ្លូវភេទប្រកបដោយសុវត្ថិភាព នឹងជួយគ្រប់គ្រងការរីករាលដាលរបស់វាបាន។ លោក Richard Pebody ដែលដឹកនាំក្រុមភ្នាក់ងារពិនិត្យលើការបង្ករោគ ដែលមានការគំរាមកំហែងខ្ពស់នៅ WHO Europe បានប្រាប់រ៉យទ័រនៅក្នុងបទសម្ភាសន៍មួយថា ការផ្គត់ផ្គង់វ៉ាក់សាំង និងថ្នាំប្រឆាំងមេរោគភ្លាមៗ អាចនៅមានកម្រិតតិចតួចនៅឡើយ។ ការអត្ថាធិប្បាយរបស់គាត់បានកើតឡើងនៅពេលដែល មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនកំពុងស្ថិតក្នុងដំណើរការបញ្ចេញវ៉ាក់សាំង Jynneos មួយចំនួន សម្រាប់ប្រើប្រាស់នៅក្នុងករណីជំងឺអុតស្វាមួយនេះ។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនកំពុងវាយតម្លៃជម្រើសសម្រាប់ការចាក់វ៉ាក់សាំង ខណៈដែលចក្រភពអង់គ្លេសក៏បានចាប់ផ្ដើមផ្តល់ជូនវ៉ាក់សាំងទៅបុគ្គលិកថែទាំសុខភាពមួយចំនួន។ ចំណែកអាជ្ញាធរសុខាភិបាលសាធារណៈនៅអឺរ៉ុប

    May 24, 2022
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ ប្រទេសបែលហ្ស៊ិក បានធ្វើការណែនាំវិធានការថ្នាក់ជាតិដ៏តឹងរឹងជាលើកដំបូង ដោយមនុស្ស​ម្នាក់​ដែល​ឆ្លង​ជំងឺអុត​ស្វា​ តម្រូវ​ឱ្យ​ដាក់នៅ​ដាច់​ដោយ​ឡែក​រយៈពេល ២១ ថ្ងៃ​បន្ទាប់​ពី​ជិត១០០​ករណីនៃជំងឺអុតស្វា​ត្រូវ​បាន​គេ​រកឃើញក្នុង​ប្រទេស​ចំនួន ១២។ កាលពីថ្ងៃទី ២៣ ខែឧសភា ទីភ្នាក់ងារសារព័ត៌មាន Daily Mail បានរាយការណ៍ថា ប្រទេសបែលហ្ស៊ិក គឺជាប្រទេសដំបូងគេ ដែលចេញវិធានការទាក់ទងនឹងជំងឺអុតស្វា (monkeypox) ដោយក្រសួងសុខាភិបាលបែលហ្ស៊ិក បាន​ចេញ​វិធានការ​បង្ខំ​អ្នក​ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ និង​បញ្ជាក់​ថា​មាន​ផ្ទុក​ជំងឺ​អុត​ស្វា ពួកគេត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេរយៈពេល ២១ថ្ងៃ ឬ  ៣សប្តាហ៍ដើម្បីការពារកុំឱ្យមេរោគនេះឆ្លងទៅអ្នកដទៃ។ វិធានការ​បែប​នេះ​ត្រូវ​បាន​ដាក់ឡើង បន្ទាប់​ពីអង្គការសុខភាពពិភពលោក (WHO) រាយការណ៍ពីស្ថានភាពជំងឺរាតត្បាតរបស់មេរោគអុតស្វា (Monkeypox)។ គួរបញ្ជាក់ថា មានការបញ្ជាក់ចំនួន 92 ករណី

    May 24, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់ បានស្លាប់ បន្ទាប់ពីសាឡាងល្បឿនលឿនមួយគ្រឿង ដែលដឹកមនុស្សទាំងអស់ ១៣៤ នាក់ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅព្រឹកថ្ងៃច័ន្ទនេះផ្ទាល់តែម្ដង។ សាឡាង MV Mercraft 2 បានឆាបឆេះឡើង នៅមុនពេលវាទៅដល់កំពង់ផែ Real ក្នុងខេត្ត Quezon ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ ភាគខាងកើតនៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។ វាបាន​ចាក​ចេញ​ពី​កោះ Polilio នៅ​ម៉ោង ៥ព្រឹក (ម៉ោង​ក្នុង​តំបន់) ហើយ​បានទូរសព្ទរាយការណ៍ពីគ្រោះថ្នាក់បន្ទាន់ នៅម៉ោង ៦ និង

    May 23, 2022
  • អន្តរជាតិ

    ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានផ្ដល់ដំបូន្មានថា អ្នកដែលមានហានិភ័យខ្ពស់ក្នុងការប៉ះពាល់ទៅនឹងជំងឺអុតស្វា Monkeypox ដូចជាអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធ ឬជាគ្រួសាររបស់អ្នកជំងឺ គួរតែនៅដាច់ដោយឡែកពីគេ រយៈពេល ២១ថ្ងៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC ។ UKHSA បានណែនាំថា អ្នកដែលសង្ស័យថា បានឆ្លង ឬបានប៉ះពាល់ជាមួយអ្នកជំងឺ មិនគួរមានការធ្វើដំណើរ ប៉ះពាល់បន្ដទៅអ្នកមានភាពស៊ាំចុះខ្សោយ នៅជិតអ្នកមានផ្ទៃពោះ ឬ កុមារដែលមានអាយុក្រោម ១២ ឆ្នាំនោះឡើយ។ ការណែនាំនេះបានធ្វើឡើង បន្ទាប់ពីនៅចក្រភពអង់គ្លេសតែមួយ មានករណី Monkeypox រហូតដល់ទៅ ២០ ករណី ដែលត្រូវបានគេបញ្ជាក់ ហើយមានករណីប្រមាណ ៨០

    May 23, 2022
  • អន្តរជាតិ

    ទូរទស្សន៍ជប៉ុន NHK នៅថ្ងៃចន្ទ ទី២៣ ខែឧសភា បានរាយការណ៍ថា ប្រទេសជប៉ុនគ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលក្រុមទាំងប្រាំពីរ (G7) នៅឆ្នាំក្រោយ នៅឯទីក្រុងហ៊ីរ៉ូស៊ីម៉ា នេះបើតាមការដកស្រង់សម្តីនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ។ លោក Kishida បានប្រាប់ទៅកាន់ប្រធានាធិបតីអាមេរិក Joe Biden អំពីផែនការនេះ ហើយគំនិតនេះក៏បានទទួលការគាំទ្រពីលោក Biden ផងដែរ នៅក្នុងកំឡុងពេលកិច្ចពិភាក្សារបស់ភាគីទាំង ២ នៅទីក្រុងតូក្យូ។ គួរឱ្យដឹងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានទៅដល់ប្រទេសជប៉ុនកាលពីរសៀលថ្ងៃអាទិត្យ ដែលវាជាដំណើរទស្សនកិច្ចទី២ នៅក្នុងតំបន់អាស៊ីរបស់លោក។ ការស្នាក់នៅរយៈពេល

    May 23, 2022
  • អន្តរជាតិ

    ចិន៖ តាមប្រភពព័ត៌មានរបស់វេបសាយ new.qq  ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៩ ឧសភា បានអោយដឹងពីរឿងរ៉ាវគូស្នេហ៍មកពីខេត្ត Jiangxi ប្រទេសចិន ដែលជាគូស្នេហ៍រវាងស្ត្រីអាយុ ៤២ឆ្នាំ និងបុរសអាយុ ២៧ឆ្នាំ ដែលស្រលាញ់គ្នារហូតដល់រៀបការ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាង​នេះ​ទៅ​ទៀត​នោះ គឺខាងបុរស ​ជា​កូន​ប្រុសរបស់​មិត្ត​ជិត​ស្និទ្ធ​របស់ស្រ្តីនោះ ដែលនាង​បាន​ស្គាល់​​តាំង​ពី​នៅ​ក្មេង មុនពេលក្លាយជារឿងស្នេហានៅពេលគាត់ធំឡើង។ តាមសារព័ត៌មានដដែល ស្រ្តីរូបនោះបានកើតនៅឆ្នាំ១៩៨០ រីឯក្មេងប្រុសកើតនៅឆ្នាំ១៩៩៥ ។ នាង គឺជាមិត្តជិតស្និទ្ធរបស់ម្ដាយក្មេងប្រុសនោះអស់រាប់សិបឆ្នាំមកហើយ ដោយស្រ្ដីរូបនោះបានឃើញក្មេងប្រុសតាំងពីកើតមកម្ល៉េះ ហើយពួកគេទាំងពីរស្និទ្ធស្នាលជាមួយគ្នាណាស់។ លុះដល់កូនប្រុសធំឡើងក្លាយជាបុរសសង្ហា គឺចំពេល​ជាមួយ​គ្នា​ដែល​ស្រ្តីវ័យ ៤២ឆ្នាំ បានលែងលះ​ជាមួយ​ប្តី​ដោយសារ​បញ្ហា​អាពាហ៍​ពិពាហ៍​។ ក្រោយមកអ្នក​ទាំង​ពីរ​នៅ​តែ​ស្និទ្ធស្នាល​ដូច​ម្ដាយ​មីង និង​ក្មួយ​ប្រុសដដែល  មុនពេលដែលទំនាក់ទំនងអភិវឌ្ឍបន្តិចម្តងៗទៅជាស្នេហារបស់បុរសនិងស្ត្រី ហើយចុងក្រោយ

    May 23, 2022
  • អន្តរជាតិ

    ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កំពុងនៅប្រទេសជប៉ុន ដើម្បីចាប់ផ្តើមផែនការសេដ្ឋកិច្ចក្នុងតំបន់ ទប់ទល់នឹងឥទ្ធិពលប្រទេសចិន និងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់មួយនេះ ហើយលោកបានចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោក នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ដោយទៅជួបផ្ទាល់ជាមួយព្រះចៅអធិរាជ Naruhito ។ មូលដ្ឋានគ្រឹះនៃដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ របស់លោក បៃដិន ដែលរួមមានកិច្ចប្រជុំជាមួយមេដឹកនាំនៃប្រទេសជប៉ុន ឥណ្ឌា និងអូស្ត្រាលី «Quad» នឹងត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃចន្ទក្រោមក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលជាផែនការទូលំទូលាយមួយ ផ្តល់នូវសសរទ្រូងដល់សេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រទេសដែលពាក់ព័ន្ធ។ លោក បៃដិន បានមកជួបព្រះចៅ Naruhito នៅឯព្រះបរមរាជវាំង ហើយអ្នកទាំង ២ បានសាកសួរសុខទុក្ខគ្នាភ្លាម បន្ទាប់ពីលោក

    May 23, 2022
  • អន្តរជាតិ

    ប្រទេសកូរ៉េខាងជើងបានប្រារព្ធពិធីបុណ្យសពសម្រាប់មន្ត្រីយោធាកំពូលម្នាក់ ទោះបីជាប្រទេសនេះកំពុងផ្ទុះឡើងនៃករណី «គ្រុនក្តៅ» ជាបន្ដបន្ទាប់ក៏ដោយ។ កាសែត Rodong Shinmun របស់បក្សដែលកំពុងកាន់អំណាចបាននិយាយនៅថ្ងៃចន្ទថា ពិធីបុណ្យសពដែលរៀបចំដោយរដ្ឋាភិបាលសម្រាប់លោក Hyon Chol Hae មេទ័ពនៃកងទ័ពប្រជាជនកូរ៉េ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដោយមានមេដឹកនាំលោក គីម ជុងអ៊ុន ចូលរួមជាអធិបតីផងដែរ។ លោក គីម ដែលជាប្រធានគណៈកម្មាធិការបុណ្យសពមួយនេះ បាននិយាយថា ព្រលឹងដ៏ថ្លៃថ្នូរបស់លោក Hyon នឹងរស់នៅជារៀងរហូត រួមជាមួយនឹង «ការពង្រឹង និងការអភិវឌ្ឍន៍ដ៏អស្ចារ្យ» នៃយោធារបស់ប្រទេស។ លោកសេនាប្រមុខ Hyon ​ត្រូវ​បាន​គេ​ជឿ​ថា​ គឺជាអ្នក​ផ្តល់​ការ​ហ្វឹកហ្វឺន​យោធា​ដល់​លោក គីម

    May 23, 2022
  • អន្តរជាតិ

    ថៃ៖ ពិតជារឿងរ៉ាវមួយដែលគួរឱ្យហួសចិត្ត ក៏ដូចជាគួរឱ្យអស់សំណើចមួយ នៅពេលដែលនៅសុខៗស្រាប់តែម្តាយរកកូនស្រីដែលទើបនឹងកើតបាន៦ថ្ងៃមិនឃើញ។ លុះក្រោយពេលដែលនាំគ្នារកចុះរកឡើង ម្តាយឳពុកដល់ថ្នាក់ហួសចិត្ត ព្រោះដោយសារកូនប្រុសច្បងបានយកប្អូនដាក់ក្នុងកាតាបបម្រុងនឹងនាំយកទៅរៀនជាមួយ ខណៈពេលដែលសាលាទើបតែបើកឱ្យចូលរៀនឡើងវិញកាលពីពេលថ្មីៗនេះ។ ដោយនៅក្នុងរូបភាពដែលបានផុស ឃើញថា បងប្រុសបានយកប្អូនស្រីដាក់ចូលកាតាបរៀន ត្រៀមនាំប្អូនទៅសាលជាមួយ។ ប៉ុន្តែសំណាងល្អទៅវិញ ដែលអ្នកម៉ាក់បានមកឃើញទាន់ កុំអីផ្អើលផ្ទះតែម្តង៕ អត្ថបទ៖ Bee ប្រភព៖ sanook

    May 23, 2022