- autoadmin
- អន្តរជាតិ
ថៃ៖ កាលពីពេលកន្លងទៅថ្មីៗនេះ មានការចាប់អារម្មណ៍នៅលើបណ្តាញសង្គម ក្រោយហាងកាហ្វេ និងតែគុជមួយនៅប្រទេសថៃ បានប្រើថង់មានរូបរាងដូចប្រម៉ោយដំរី ដើម្បីច្រកកាហ្វេឲ្យភ្ញៀវ។ ប៉ុន្តែក្រោយពីផ្ទុះការចាប់អារម្មណ៍ពេញហ្វេសប៊ុកប៉ុន្មានថ្ងៃកន្លងមកនេះ ម្ចាស់ហាងកាហ្វេនោះ បានចេញមកសុំទោសអតិថិជន ហើយថែមទាំងប្រកាសថា នឹងឈប់លក់ភេសជ្ជៈដាក់ថង់បែបនេះទៀតហើយ។ យោងតាមការសេចក្ដីរាយការណ៍មួយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ម្ចាស់ហាងបានធ្វើការបង្ហោះនៅលើទំព័រហ្វេសប៊ុក ដោយរៀបរាប់ដូច្នេះថា៖ ” យើងខ្ញុំសូមអភ័យទោសដល់អតិថិជនទាំងអស់ សម្រាប់ថង់តែ និងកាហ្វេបែបនេះ វានឹងមិនមានសម្រាប់ច្រកលក់ទៀតទេ ដោយសារតែវាពាក់ព័ន្ធនឹងរឿងជាច្រើនដែលមិនសមរម្យ សូមអរគុណចំពោះការចាប់អារម្មណ៍និងការគាំទ្ររបស់អ្នកទាំងអស់គ្នា“។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Cha Deen កាហ្វេ និងតែទឹកដោះគោ សាខា Yek
May 27, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០២២ បានរកឃើញករណីជំងឺអុតស្វា Monkeypox ចំនួន ៩ ករណី នៅក្នុងរដ្ឋចំនួន ៧ ហើយករណីខ្លះមិនមានប្រវត្តិធ្វើដំណើរចេញចូលក្រៅប្រទេសនាពេលថ្មីៗនេះទេ។ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក (CDC) បានឱ្យដឹងថា គិតត្រឹមថ្ងៃពុធនេះ ករណី Monkeypox ចំនួន ៩ ត្រូវបានបញ្ជាក់នៅក្នុងរដ្ឋម៉ាសាឈូសេត, ផ្លរីដា, យូថាហ៍, វ៉ាស៊ីនតោន, កាលីហ្វ័រញ៉ា, វឺជីនៀ និងញូវយ៉ក។ រោគសញ្ញារបស់ជំងឺ Monkeypox រួមមានគ្រុនក្តៅ និងមានកន្ទួលរមាស់ ហើយកន្លងមកគេមិនទាន់រកឃើញករណីធ្ងន់ធ្ងរនៅឡើយទេ។ នាយក
May 27, 2022 - អន្តរជាតិ
វាមិនមែនជារឿងងាយស្រួលនោះទេ នៅពេលដែលការប្រជុំសភាណាមួយត្រូវបានធ្វើឡើង ហើយសមាជិកសំខាន់ៗសម្រាប់ការប្រជុំមួយនោះត្រូវអវត្តមាន ឬភ្លេចថាខ្លួនត្រូវមានកិច្ចប្រជុំ។ ដើម្បីដោះស្រាយបញ្ហាអវត្តមានរបស់សមាជិកសភាទាំងនោះ លេខាធិការដ្ឋាននៃរដ្ឋសភាថៃបានបង្កើតកម្មវិធីទូរស័ព្ទមួយឈ្មោះថា «TH Parliament» ដើម្បីជូនដំណឹងជាមុន ទៅដល់សមាជិកសភាទាំងឡាយ ពាក់ព័ន្ធនឹងកិច្ចប្រជុំដែលនឹងមកដល់ណាមួយ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger ។ ការពិតទៅ ជាធម្មតាសភាថៃនឹងមានកិច្ចប្រជុំនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ប៉ុន្តែដោយសារតែសមាជិកមួយចំនួននៅតែភ្លេចតួនាទីរបស់ខ្លួន ទើបគេបង្កើតកម្មវិធីទូរស័ព្ទនេះឡើង ដើម្បីបង្កើនប្រសិទ្ធភាព និងផលិតភាពនៅក្នុងកិច្ចប្រជុំ។ កាលពីថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញនេះ លោក Nattakarn Chochana លេខាធិការនៃក្រុមការងារនយោបាយថៃបានប្រកាសថា ការិយាល័យព័ត៌មានវិទ្យា បានបង្កើតកម្មវិធីមួយឈ្មោះថា TH Parliament ដើម្បីកែលម្អទំនាក់ទំនងសភា។
May 26, 2022 - អន្តរជាតិ
ថ្ងៃទី 24 ខែឧសភា ឆ្នាំ 2022 – នៅ Phimai Agricultural Cooperative Limited ស្រុក Phimai ខេត្ត នគររាជសីម៉ា លោកស្រី Panchaya Buadsantia ប្រធានសហករណ៍កសិកម្ម Phimai បានរៀបចំគម្រោងតភ្ជាប់បណ្តាញផលិតផលសហករណ៍ដែលមានឈ្មោះថា “Phimai Rice Exchange Seasonal Chanthaburi Fruits” ដើម្បីជួយជំរុញសេដ្ឋកិច្ចសង្គម ជាពិសេសគឺជួយកសិករនៅក្នុងខេត្តចាន់ថាបុរី និងខេត្ត នគររាជសីម៉ា។ គម្រោងនេះ ត្រូវអនុវត្តដោយយកអង្ករភីម៉ៃ ទៅប្តូរយកផ្លែឈើពីខេត្តចាន់ថាបុរីតាមរដូវកាល
May 26, 2022 - អន្តរជាតិ
យោងតាមទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានឱ្យដឹងថា ចំនួនករណីជំងឺអុតស្វា Monkeypox បានកើនឡើងដល់ ៧៨ ករណី នៅក្នុងចក្រភពអង់គ្លេស។ តួលេខចុងក្រោយនេះកើតឡើង បន្ទាប់ពីអ្នកជំងឺថ្មីចំនួន ៧នាក់ ត្រូវបានរកឃើញនៅក្នុងប្រទេសអង់គ្លេស។ ប៉ុន្តែគិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ មិនមានករណីណាមួយ ត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងប្រទេសវែល ឬអៀរឡង់ខាងជើង ដែលជាប្រទេសនៅក្នុងចក្រភពអង់គ្លេសដូចគ្នានោះឡើយ។ ក្រុមការពារសុខភាព UKHSA កំពុងទាក់ទងទៅមនុស្សដែលត្រូវបានចាត់ទុកថា មានមានហានិភ័យខ្ពស់ ឬមានទំនាក់ទំនងជាមួយអ្នកជំងឺ ហើយកំពុងណែនាំពួកគេអំពីការថែទាំសុខភាព និងឱ្យពួកគេនៅដាច់ដោយឡែកនៅផ្ទះរហូតដល់ ២១ ថ្ងៃ។ លើសពីនេះ UKHSA បានទិញការវ៉ាក់សាំងជំងឺអុតធំ (smallpox) គឺវ៉ាក់សាំង Imvanex
May 26, 2022 - សង្គមមិនគួរឱ្យជឿ! ពពែចម្លែក ១ក្បាល កើតមកភ្លាមនាំលាភនាំជ័យជួយឱ្យជីវិតម្ចាស់ផ្លាស់ប្ដូរពីតោកយ៉ាកមកប្រសើរឡើង
អ្នកស្រី Malai Chupralom អាយុ ៥២ឆ្នាំ នៅខេត្ត Uthai Thani ដែលជាម្ចាស់ពពែជាងមួយរយក្បាលបានលាតត្រដាងថា ” មានកូនពពែញី ១ក្បាលអាយុទើបតែ ១ខែ បានជួយផ្លាស់ប្ដូរជីវិតគ្រួសាររបស់គាត់បានច្រើន។ ពពែនោះមានឈ្មោះថា «ចាវ ក្លួយហម» កើតមកចម្លែកដោយមានត្រចៀកខ្លីម្ខាង វែងម្ខាង ខុសគេ ហើយចាប់តាំងពីគាត់ចិញ្ចឹមពពែបាន ៣ឆ្នាំមក គាត់មិនដែលឃើញកូនពពែបែបនេះឡើយ “។ អ្នកស្រី ម៉ាឡៃ បន្តទៀតថា ក្លួយហមជាពពែដែលចេះស្រលាញ់ និងចេះស្តាប់ម្ចាស់ វាមានឪពុកឈ្មោះ ចៅ សាប និងម្តាយឈ្មោះ ជូលី។
May 26, 2022 - អន្តរជាតិ
នាយកដ្ឋានឧតុនិយមថៃ បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ភ្លៀងធ្លាក់ច្រើននិងខ្លាំង អាចនឹងមានឡើងនៅភាគឦសាន តំបន់កណ្តាល បូព៌ា និងភាគខាងត្បូង ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែឧសភា។ ក្នុងអំឡុងពេលនេះ ខ្យល់មូសុងមកពីភាគនិរតី នៅសមុទ្រ Andaman និងឈូងសមុទ្រថៃ នឹងកាន់តែមានកម្លាំងខ្លាំងជាងមុន។ សមុទ្រ Andaman អាចនឹងមានរលកកម្ពស់ពី ២ ទៅ ៣ ម៉ែត្រ ដោយមានកម្ពស់ ២ ម៉ែត្រ នៅឈូងសមុទ្រខាងលើ និង ៣ ម៉ែត្រ នៅពេលដែលវាមានផ្គររន្ទះ។ បន្ថែមពីលើនេះ មានខ្យល់មូសុងមួយបានឆ្លងកាត់ទៅភាគខាងជើង ដែលធ្វើឱ្យមានសម្ពាធទាប នៅពេលដែលវាផ្លាស់ទីពីលើឈូងសមុទ្រតុងកឹង។
May 26, 2022 - អន្តរជាតិ
ចំនួនករណីជំងឺអុតស្វា Monkeypox នៅទូទាំងពិភពលោកពេលនេះ បានកើនឡើងដល់ ២១៩ ករណី នៅខាងក្រៅប្រទេសដែលធ្លាប់ប្រឈមនឹងជំងឺនេះពីមុន នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារជំងឺរបស់សហភាពអឺរ៉ុប។ មជ្ឈមណ្ឌលអឺរ៉ុបសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (ECDC) កាលពីថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសជាង ១០ ដែលកំពុងមានជំងឺអុតស្វាខុសពីធម្មតា ភាគច្រើននៅអឺរ៉ុប បានរាយការណ៍ពីករណីដែលបានបញ្ជាក់យ៉ាងហោចណាស់ ១ ករណី។ ខ្លួនបាននិយាយថា៖«នេះគឺជាលើកទីមួយហើយ ដែលដំណើរការឆ្លងត្រូវបានរាយការណ៍នៅក្នុងទ្វីបអឺរ៉ុប ដោយមិនមានទំនាក់ទំនង ជាមួយនឹងអាហ្វ្រិកខាងលិច ឬកណ្តាល ដែលជំងឺនេះជាប្រភេទកើតយូរៗម្ដង (endemic)»។ ចក្រភពអង់គ្លេសបច្ចុប្បន្នកំពុងមានករណីច្រើនជាងគេគឺ ៧១ ករណី តាមពីក្រោយដោយប្រទេសអេស្ប៉ាញ
May 26, 2022 - អន្តរជាតិ
ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានបញ្ចប់កិច្ចពិភាក្សាជាមួយភាគីទួរគី នៅក្នុងការជម្នះការគាំទ្រសម្រាប់ប្រទេស Nordic ទាំងពីរ ដើម្បីចូលរួមជាមួយអង្គការណាតូ (The North Atlantic Treaty Organization)។ ប៉ុន្តែក្រុងអង់ការ៉ានិយាយថា ខ្លួននៅតែមានការព្រួយបារម្ភមួយចំនួន ដោយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានរិះគន់ប្រទេសទាំងពីរ ចំពោះការគាំទ្រជាក់ស្តែងរបស់ពួកគេលើក្រុមសកម្មប្រយុទ្ធឃឺដ ដែលជាក្រុមមានសកម្មនៅក្នុងប្រទេសទួរគី និងស៊ីរី។ លោកក៏ចង់ប្រទេសទាំងពីរដកទណ្ឌកម្មលើអាវុធ ដែលពួកគេបានដាក់ឡើងប្រឆាំងនឹងទួរគីដែរ។ អ្នកនាំពាក្យប្រធានាធិបតីតួកគី លោក Ibrahim Kalin បាននិយាយថា៖«យើងបានឃើញអាកប្បកិរិយាវិជ្ជមាននៅក្នុងកិច្ចប្រជុំនេះ ឆ្ពោះទៅរកការដកទណ្ឌកម្មប្រឆាំងនឹងឧស្សាហកម្មការពារជាតិ។ ពិតណាស់ នេះគឺជាការអភិវឌ្ឍន៍ដ៏រីករាយ»។ ជម្រាបដែរថា ប្រទេសហ្វាំងឡង់
May 26, 2022 - អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន នៅថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២ បានរាយការណ៍ថា យោធារបស់ចិនបានធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ ដើម្បីជាការព្រមានដោយបើកចំហប្រឆាំងនឹងការឃុបឃិតរបស់តៃវ៉ាន់ជាមួយសហរដ្ឋអាមេរិក។ ជាក់ស្ដែងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានធ្វើឱ្យប្រទេសចិនខឹងសម្បារយ៉ាងខ្លាំងកាលពីថ្ងៃចន្ទ ដោយបានបង្ហាញពីសញ្ញានៃការផ្លាស់ប្តូរគោលនយោបាយដែលអាចឱ្យមានការយល់ច្រឡំពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយខ្លួននិយាយថា សហរដ្ឋអាមេរិកនឹងចូលរួមក្នុងផ្នែកយោធា ប្រសិនបើប្រទេសចិនចង់វាយប្រហារកោះនេះ។ ប៉ុន្តែលោក បៃដិន បាននិយាយកាលពីថ្ងៃអង្គារថា មិនមានការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក ទៅលើការគោរពតាមគោលនយោបាយ «ចិនតែមួយ» នោះទេ។ អង្គបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយថា ខ្លួនបានអនុវត្តការដាក់ពង្រាយ និងសមយុទ្ធនាពេលថ្មីៗនេះ នៅក្នុងដែនអាកាស និងសមុទ្រជុំវិញកោះតៃវ៉ាន់។ អ្នកនាំពាក្យលោក Shi Yi បាននិយាយថា៖«នេះគឺជាការព្រមានដ៏ឧឡារិក ប្រឆាំងនឹងការឃុបឃិតនាពេលថ្មីៗនេះ
May 25, 2022












