- autoadmin
- អន្តរជាតិ
ថៃ៖ រឿងចតឡានខាងមុខផ្ទះ គឺជាបញ្ហាចាក់ស្រេសខ្លាំងមួយនៅក្នុងសង្គម ហើយពេលខ្លះអាចបង្កជាជម្លោះថែមទៀតផង។ យ៉ាងណាមិញ នាពេលថ្មីៗនេះ មានយុវជនម្នាក់កំពុងល្បីនៅលើបណ្ដាញសង្គមថៃ ដោយសារគំនិតដ៏ល្អមួយ ដែលអាចធ្វើឱ្យម្ចាស់ឡានដែលចេះតែដើរចតគ្មានសណ្ដាប់ធ្នាប់ លែងហ៊ានធ្វើដូច្នេះទៀត។ យុវជនរូបនោះបានបង្ហោះនៅលើហ្វេសប៊ុកដោយណែនាំថា៖ “ម្ចាស់ផ្ទះគួរតែឈប់ប្រើផ្លាកសញ្ញាហាមចតមុខផ្ទះ ដោយប្រើស្លាកថ្មីហើយសរសេរថា មានចំណតឡានជួលមួយខែ ៣ពាន់បាត ឬ ជិត ១០០ដុល្លារជំនួសវិញ”។ យ៉ាងណាមិញ ក្រោយធ្វើបែបនេះ លុះព្រឹកឡើងបើកទ្វារមកមើល គ្មានឡានសូម្បីតែ ១គ្រឿង ហើយក្រោយមកត្រូវបានចែករំលែកពីបងប្អូនក្នុងសង្គមអនឡាញជាច្រើន៕ អត្ថបទ៖ Bee ប្រភព៖ thairath
May 31, 2022 - អន្តរជាតិ
ថៃ៖ នាថ្ងៃទី 30 ខែឧសភា ឆ្នាំ 2022 ថ្មីៗនេះ លោកវេជ្ជបណ្ឌិត Chakrarat Pittayawong Anon ប្រធាននាយកដ្ឋានរោគរាតត្បាត និងនាយកដ្ឋានគ្រប់គ្រងជំងឺ បានបង្ហាញអំពីស្ថានភាពជំងឺអុតស្វា (Monkeypox) ថា «ថៃបានរកឃើញករណីអ្នកជម្ងឺអុតស្វាមួយករណី» ដែលមានប្រវត្តិឆ្លងកាត់ និងផ្ទេរជើងយន្តហោះនៅអាកាសយានដ្ឋានក្នុងប្រទេសថៃ រយៈពេល ២ម៉ោង ដែលមានគោលដៅបន្តដំណើរទៅប្រទេសអូស្ត្រាលី ហើយមានមនុស្សចំនួន ១២នាក់ទៀតប្រឈមនឹងហានិភ័យ។ ក្នុងនោះដែររួមមាន ជាអ្នកដំណើរ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ដែលស្ថិតក្នុងដំណើរការតាមដានរោគសញ្ញា។ ខណៈពេលនេះទាំង ១២ នាក់មិនទាន់មានរោគសញ្ញានៅឡើយទេស្ថិតក្នុងការតាមដាន។ ខណៈពេលនេះដែរក៏មានសេចក្តីរាយការណ៍បន្ថែមពីករណីផ្សេងទៀត គឺករណីដែលមានការសង្ស័យមនុស្សចំនួន ៥
May 31, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេសនេប៉ាល់ បានរកឃើញសាកសពចំនួន ១៤ នាក់ នៅអំឡុងការរុករកមួយនៅតាមជួរភ្នំហិម៉ាឡៃ បន្ទាប់ពីយន្ដហោះខ្នាតតូចមួយគ្រឿង ជាមួយអ្នកដំណើរ ២២ នាក់ បានធ្លាក់នៅទីនោះ។ ក្រុមមន្ត្រីបាននិយាយថា ឱកាសនៃការស្វែងរកអ្នកនៅរស់រានមានជីវិតមានតិចតួចណាស់។ យន្តហោះមួយគ្រឿងនោះ ដំណើរការដោយក្រុមហ៊ុនឯកជន Tara Air បានធ្លាក់ចុះអំឡុងពេលអាកាសធាតុអាក្រក់កាលពីថ្ងៃអាទិត្យ ហើយត្រូវបានប្រទះឃើញដោយកងទ័ពរបស់ប្រទេសនេប៉ាល់ កាលពីថ្ងៃចន្ទ បន្ទាប់ពីប្រតិបត្តិការស្វែងរកបានបន្ដឡើងវិញ ក្រោយពេលផ្អាកពេញមួយយប់។ អ្នកស្រី Deo Chandra Lal Karna អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់បានថ្លែងថា៖
May 30, 2022 - អន្តរជាតិ
យ៉ាងហោចណាស់មនុស្សចំនួន ៧៩ នាក់ បានស្លាប់នៅក្នុងទឹកជំនន់ និងការរអិលបាក់ដីដ៏ធំ ដែលបង្កឡើងដោយភ្លៀងធ្លាក់នៅភាគឦសាននៃប្រទេសប្រេស៊ីល ខណៈមនុស្សជាច្រើនផ្សេងទៀតកំពុងបាត់ខ្លួន។ ភ្លៀងធ្លាក់ខ្លាំងបាន និងកំពុងវាយលុករដ្ឋ Pernambuco និងរដ្ឋធានី Recife របស់ប្រទេសប្រេស៊ីល ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន។ អាជ្ញាធររដ្ឋបាននិយាយថា មនុស្សមួយចំនួនធំបានស្លាប់ ឬបាត់ខ្លួន បន្ទាប់ពីផ្ទះរបស់ពួកគេត្រូវបានជន់លិចដោយការរអិលបាក់ដី។ ពួកគេនិយាយថា បុគ្គលិកយោធា និងអ្នកពន្លត់អគ្គីភ័យកំពុងស្វែងរកអ្នកនៅរស់។ ប្រជាជនប្រេស៊ីលក្រីក្រជាច្រើននាក់ បានរស់នៅចង្អៀតជាមួយគ្នានៅលើភ្នំ និងនៅតំបន់ផ្សេងទៀត ដែលទំនងជាការរអិលបាក់ដី។ មនុស្សប្រហែល ៤,០០០ នាក់ បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ហើយត្រូវបង្ខំឱ្យជម្លៀសចេញពីតំបន់ទាំងនោះ។ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បាននិយាយថា
May 30, 2022 - អន្តរជាតិអ្នកភូមិនៅខេត្ត ផាយ៉ាវ ប្រទេសថៃ អាចរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយឆ្នាំៗ ដោយរបរលក់ផ្សិតនៅរដូវវស្សា
ថៃ៖ អ្នកភូមិនៅសង្កាត់ Dongchen ស្រុក Phu Kam Yao ខេត្ត Phayao អាចរកចំណូលបានយ៉ាងច្រើនដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរ ដោយរបរលក់ផ្សិត នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន khaosod។ តាមប្រភពដដែលបានឱ្យដឹងថា ជាប្រចាំថ្ងៃឱ្យតែចូលដល់រដូវវស្សាអ្នកភូមិបានយកផ្សិតដែលរកបានពីព្រៃនៅជិតភូមិ មកដាក់លក់នៅតាមផ្លូវទាំងសងខាងផ្លូវពី ផាយ៉ាវ-ទៅប៉ាដេត ។ បន្ទាប់ពីដើមរដូវវស្សា ហើយភ្លៀងធ្លាក់នៅតំបន់នោះ ធ្វើអោយផ្សិតច្រើនប្រភេទបានដុះចេញមកជួយឱ្យអ្នកភូមិអាចរកប្រាក់ចំណូលបានគួរសម។ អ្នកស្រី ប៊ុណ្ណាក់ ណាំវង ជាអ្នកភូមិលេខ ៨ ឃុំដុងជេន ស្រុកភូកាមយ៉ាវ ខេត្តផាយ៉ាវ បានបង្ហើបថា អំឡុងពេលនេះ គាត់ចាប់យកអាជីពបររកផ្សិតទៅលក់ ព្រោះព្រៃក្បែរភូមិនោះសំបូរដោយផ្សិតច្រើន។ អ្នកភូមិហៅភូមិនោះថា ព្រៃភ្នំយ៉ាវ ហើយបានចាត់ទុកថា ជាព្រៃដែលរកលុយបានរាប់លានបាត
May 30, 2022 - អន្តរជាតិ
ករណីជំងឺអុតស្វា Monkeypox នៅតែបន្តកើនឡើង ខណៈដែលការផ្ទុះឡើងនាពេលថ្មីៗនេះ បានចម្លងទៅដល់ប្រទេសនៅអាមេរិកខាងជើង និងតំបន់អឺរ៉ុបជាច្រើន។ គិតត្រឹមថ្ងៃពុធ ការឆ្លងចំនួន ១៨៩ ករណី ត្រូវបានបញ្ជាក់ ហើយមាន ៩៤ ករណី ត្រូវបានគេសង្ស័យថា បានកើតនៅប្រទេសដែលកម្រនឹងមានជំងឺនេះពីមុនមក នេះបើយោងតាមទិន្នន័យរបស់ Global health ។ សហរដ្ឋអាមេរិកក៏កំពុងរាយការណ៍ពីករណីថ្មីចំនួន ៨ ដោយក្នុងនោះមាន ១ ករណី ត្រូវបានបញ្ជាក់ និង ៧ ករណី ស្ថិតក្រោមការសង្ស័យ នេះបើតាមការរាយការណ៍របស់លោកស្រីវេជ្ជបណ្ឌិត Jennifer McQuiston អនុប្រធានផ្នែកជំងឺឆ្លង
May 30, 2022 - អន្តរជាតិ
នាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ (DDC) បានបញ្ឈប់ការរាយការណ៍អំពីករណីឆ្លងជំងឺ COVID-19 ដោយការប្រើប្រាស់ឧបករណ៍តេស្តអង់ទីហ្សែន (Antigen Test Kit) នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ ។ អ្នកនាំពាក្យរបស់ CCSA បាននិយាយថា សំណើមួយផ្សេងទៀតសម្រាប់ការផ្លាស់ប្តូរនៅក្នុងរបាយការណ៍ COVID-19 ក៏នឹងត្រូវដាក់ជូន នៅក្នុងកិច្ចប្រជុំនៃមជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់របស់ក្រសួងសុខភាពសាធារណៈផងដែរ។ សំណើមួយនោះបានចែងថា ចាប់ពីថ្ងៃទី០១ ខែមិថុនា DDC នឹងរាយការណ៍តែករណី ដែលតម្រូវឱ្យចូលសម្រាកនៅមន្ទីរពេទ្យប៉ុណ្ណោះ។ អ្នកនាំពាក្យលោកវេជ្ជបណ្ឌិត Sumanee Wacharasint បាននិយាយថា ក្រសួងសុខាភិបាលសាធារណៈ បានកែសម្រួលរបាយការណ៍ករណីរបស់ខ្លួន ឱ្យមានការប្រកាសជាមធ្យម ២ សប្តាហ៍ម្ដង ប៉ុន្តែ
May 30, 2022 - អន្តរជាតិ
ហូឡង់៖ ដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩ ធ្វើអោយសិស្សមួយចំនួនត្រូវរៀនអនឡាញ មិនបានមកជួបមុខគ្រូនៅសាលាបានដូចធម្មតា។ នេះទើបជាមូលហេតុមួយទាំងគ្រូហើយនិងសិស្សនឹកគ្នា ដូចទៅនឹងករណីមួយរបស់ លោកអ្នកគ្រូ Ingeborg Meinster-Van der Duin ជាគ្រូបង្រៀនបឋមនៅសាលា Dr. H. Bavinck ក្នុងប្រទេសហូឡង់ មានសិស្ស ២៣នាក់នៅក្នុងថ្នាក់របស់គាត់ ហើយគាត់នឹកកូនសិស្សរបស់នាងខ្លាំងណាស់ ដូច្នេះហើយគាត់ចំណាយពេលទំនេររបស់នាងពេលដែលស្ថិតក្នុងការធ្វើចត្តាឡីស័ក ប៉ាក់តុក្កតាដ៏គួរឱ្យស្រលាញ់ជំនួសអោយមុខកូនសិស្សរបស់ខ្លួន។ តុក្កតានីមួយៗមានលក្ខណៈប្លែកៗពីគ្នា មិនថាជា ម៉ូដសក់ ស្នាមប្រជ្រុយ ហើយនិងលក្ខណៈពិសេសផ្សេងៗទៀត។ ជាមួយគ្នានោះ ដោយអ្នកគ្រូក៏បានដេរប៉ាក់រូបខ្លួនឯងចូលទៅក្នុងនោះដែរ ដើម្បីអោយគ្រប់ចំនួនមួយថ្នាក់តែម្តង ព្រោះការដេរប៉ាក់រូបទាំងនេះគឺដើម្បីជួយកាត់បន្ថយការនឹកសិស្សរហូតក្លាយទៅជាការងារដែលចូលចិត្តធ្វើនៅពេលទំនេរបាត់ទៅហើយ៕ អត្ថបទ៖ Bee ប្រភព៖ sanook
May 30, 2022 - អន្តរជាតិ
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង់គ្លេស បានច្រានចោលនូវលទ្ធភាពដែលទីក្រុងមូស្គូ អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។ ឯកអគ្គរដ្ឋទូតលោក Andrei Kelin បានប្រាប់ BBC កាលពីថ្ងៃសៅរ៍ថា យោងតាមគោលលទ្ធិយោធារុស្ស៊ី អាវុធបែបនេះមិនត្រូវបានប្រើនៅក្នុងជម្លោះប្រភេទនេះឡើយ។ លោកបានបន្ថែមថា ប្រទេសរុស្ស៊ីមានបទប្បញ្ញត្តិដ៏តឹងរ៉ឹងបំផុតលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ហើយនឹងគិតជាសំខាន់ «នៅពេលអត្ថិភាពរបស់រដ្ឋមានគ្រោះថ្នាក់»។ លោកបានសង្កត់ធ្ងន់ថា៖ «វាមិនមានពាក់ព័ន្ធនឹងប្រតិបត្តិការបច្ចុប្បន្នទេ»។ នៅពេលសួរអំពីការប្រយុទ្ធគ្នានៅភាគខាងកើតរបស់អ៊ុយក្រែន លោក Andrei Kelin បាននិយាយថា ប្រទេសរុស្ស៊ីនឹងដោះស្រាយវាជាមួយនឹង «ប្រតិបត្តិការធម្មតាដែលមានកំណត់»។ គាត់បន្ថែមថា៖«ប្រហែលជាអ្នកក៏បានកត់សម្គាល់ឃើញថា យើងមិនបង្កើនចំនួនកងកម្លាំងនៅទីនោះទេ។ យើងជឿថា វាគ្រប់គ្រាន់ដើម្បីដោះស្រាយស្ថានភាព»។ ការអត្ថាធិប្បាយរបស់លោក Kelin ធ្វើឡើងចំពេលមានការព្រួយបារម្ភជាខ្លាំងពីអន្តរជាតិ អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី។ ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីលោក
May 30, 2022 - អន្តរជាតិ
កាលពីថ្ងៃទី២៦ ខែឧសភា អ្នកយកព័ត៌មានបានទទួលដំណឹងពីអ្នកភូមិណងមឿង ឃុំនិគម ស្រុក Satueuk ខេត្ត Buriram ថា មានបុរសម្នាក់នៅក្នុងភូមិត្រូវបានឃ្មុំរាជទិចស្ទើរស្លាប់។ ដើម្បីជាមេរៀន សម្រាប់មហាជនទូទៅឲ្យមានការប្រុងប្រយ័ត្នអោយបានខ្ពស់ ក៏បានតាមរកអត្តសញ្ញាណ និងសាកសួរទៅកាន់បុរសរងគ្រោះ ដោយគាត់មានឈ្មោះថា ថារ៉ាថេប ក្រមារ៉ាម អាយុ៤៧ឆ្នាំ មានទីលំនៅផ្ទះលេខ១៥៤ ភូមិ១៧ ឃុំនិគម ស្រុកស្ទូច ខេត្តបុរីរាម ។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី២៣ ឧសភា កន្លងទៅ ដោយនៅថ្ងៃកើតហេតុវេលាម៉ោង ១៣ថ្ងៃត្រង់ ដែលជាថ្ងៃឈប់សម្រាកពីការងារ ដូច្នេះលោកបានសម្អាតផ្ទះ ហើយក៏មានឃ្មុំប្រហែល ៣ ទៅ
May 30, 2022












