autoadmin
  • អន្តរជាតិ

    បរទេស៖ ស្ត្រីជនជាតិសឹង្ហបុរីម្នាក់បាននាំម្តាយរបស់នាងត្រឡប់ទៅទិញទំនិញម៉ាកប្រណិត Dior បន្ទាប់ពីម្តាយរបស់នាងបាននិយាយថា គាត់ត្រូវបានបុគ្គលិកផ្នែកលក់មិនអើពើ ដោយសារតែការស្លៀកពាក់។ Amgia បានបង្ហោះវីដេអូនៅលើកម្មវិធី TikTok របស់នាង nahtyourbby កាលពីថ្ងៃទី១៧ ឧសភា ដោយនិយាយថាម្តាយរបស់នាងដែលបានទៅមើលទំនិញនៃហាងប្រ៊ែនដ៏ប្រណិត Dior តែត្រូវត្រលប់មកផ្ទះដោយដៃទទេ ព្រោះអ្នកលក់មិនចាប់អារម្មណ៍ទៅលើការបំរើសេវាកម្ម ព្រមទាំងបដិសេដដល់ការនាំយកទំនិញដែលម្តាយនាងចាប់អារម្មណ៍មកអោយមើលផងដែរ។ ហើយពួកកគេបានទុកម្តាយរបស់ខ្ញុំឱ្យឈរនៅទីនោះអស់រយៈពេល ជាង ១០នាទី ហើយម្តាយរបស់ខ្ញុំបានឃើញថា ពួកគេបម្រើសេវាកម្ម ដល់គ្រួសារមួយផ្សេងទៀតតាមរបៀបខុសគ្នាទាំងស្រុង ក្នុងខណៈពេលដែលម៉ាក់នៅតែរង់ចាំនៅទីនោះ។ Amgia សន្មត់ថា អ្នកលក់មិនមានឆន្ទៈក្នុងការបម្រើសេវាកម្ម ព្រោះគេនឹងទទួលបានភាគរយពីការលក់ផលិតផល ហើយប្រហែលជាគិតថា ម្តាយរបស់នាងក្រីក្រ ដោយមើលតែលើសម្លៀកបំពាក់របស់ម្តាយនៅថ្ងៃនោះ។ដូច្នេះ​នាង​បាន​នាំ​ម្តាយ​នាង​ត្រឡប់​ទៅ​ហាង​វិញ​នៅ​ថ្ងៃ​បន្ទាប់ ខណៈ​ដែល​ម្តាយ​របស់​នាង​បដិសេធ​ ប៉ុន្តែនាង​ចង់​ត្រឡប់​ទៅ​វិញ។

    June 4, 2022
  • អន្តរជាតិ

    រដ្ឋញូវយ៉កត្រូវបានកំណត់ថា នឹងក្លាយទៅជារដ្ឋមួយក្នុងចំណោមរដ្ឋដំបូងគេនៅសហរដ្ឋអាមេរិក ដែលអនុម័តការរឹតបន្តឹងការប្រើប្រាស់កាំភ្លើង ក្នុងការឆ្លើយតបដោយផ្ទាល់ទៅនឹងការបាញ់ប្រហារនៅក្រុង Buffalo និង Texas ដែលបានធ្វើឱ្យប្រទេសមួយនេះពេញដោយភាពច្របូកច្របល់ និងជំរុញឱ្យមានការអំពាវនាវជាថ្មីឱ្យចាត់វិធានការថ្មីៗ។ ជាមួយគ្នានេះដែរ ខែមិថុនា គឺជាខែនៃការយល់ដឹងអំពីអំពើហិង្សាដោយកាំភ្លើងរបស់អាមេរិក ដូច្នេះនៅចុងសប្តាហ៍នេះ អគារនានានឹងត្រូវបានបំភ្លឺពណ៌ទឹកក្រូច ដែលជាពណ៌តំណាងឱ្យការការពារអំពើហិង្សាដោយកាំភ្លើង។ នោះក៏រាប់បញ្ចូលទាំងនៅទីក្រុង Buffalo ក្នុងរដ្ឋញូវយ៉ក ដែលជាកន្លែងដែលមនុស្ស ១០ នាក់ បានស្លាប់ និង ៣នាក់ ផ្សេងទៀតបានរងរបួស នៅក្នុងការបាញ់ប្រហារដ៏ធំមួយកាលពីខែមុន។ ការសម្លាប់រង្គាលបានជំរុញឱ្យសភារដ្ឋញូវយ៉ក អនុម័តលើការរឹតបន្តឹងកាំភ្លើងថ្មី។ គួរឱ្យដឹងដែរថា កន្លងមកការបាញ់ប្រហារនៅរដ្ឋញូវយ៉ក និងរដ្ឋតិចសាស់ បានបណ្តាលឱ្យមនុស្សសរុបយ៉ាងហោចណាស់ ៣១ នាក់

    June 4, 2022
  • អន្តរជាតិ

    ថៃ៖ កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមរបស់ថៃ បន្ទាប់ពីមានការបង្ហោះឃ្លីប ជាមួយនឹងសារថា «លក់២០ឆ្នាំព្រោះជំពាក់លុយ ថ្ងៃនេះខ្ញុំយកវាមកជូនម្តាយខ្ញុំវិញ ដោយក្តីស្រលាញ់ និងការតាំងចិត្ត #ជីវិតពិតប្រសើរជាងប្រឌិត #មើលប៉ុន្មានដងក៏សប្បាយចិត្ត។ ដោយវីដេអូឃ្លីបបង្ហាញពីហេតុការណ៍ដែលកូនស្រីនាំម្តាយទៅចម្ការដំឡូងមី ព្រមទាំងសរសេរចំណងជើងថា៖ ” ដី​នេះ​កាលពី​២០​ឆ្នាំមុន​ ធ្លាប់​ជា​របស់​ម្តាយ​នាង​ ប៉ុន្តែត្រូវលក់វាទៅឱ្យអ្នកផ្សេង ដោយសារតែមានបំណុលដែលត្រូវសង។ ថ្ងៃ​នេះ​បាន​នាំ​ម្ដាយ​ទៅ​ឈរ​នៅ​លើ​ដី​ដដែលនោះ ព្រម​ទាំង​ជូន​ប័ណ្ណ​កម្ម​សិទ្ធិ និង​កម្រង​ផ្កា និង​ផ្កា​ជូន​ម្តាយ ដំបូង​ឡើយ ម្ដាយ​ខ្ញុំ​ឆ្ងល់​ថា​ជា​អ្វី នៅ​ទី​បំផុត​កូន​ស្រី​ឆ្លើយ​ថា នេះជាប័ណ្ណ​កម្ម​សិទ្ធិ​​ដី​នេះ វាជាអ្វីដែលម្តាយរបស់ខ្ញុំចង់បាន ហើយ​កូន​ម្នាក់នេះ យកត្រឡប់អោយម្តាយវិញបានហើយ។ ធ្វើអោយម្តាយនាងទន់ជង្គង់ ដោយសេចក្តីត្រេកអរ ព្រមទាំងយំអោយគ្នា ២នាក់ម្តាយនិងកូន “៕ អត្ថបទ៖ Bee ប្រភព៖

    June 4, 2022
  • អន្តរជាតិ

    អាជ្ញាធរអាមេរិកបានរារាំងការប្រើប្រាស់ទូកទេសចរណ៍ប្រណីតៗ ដែលមានទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលជាផ្នែកមួយនៃទណ្ឌកម្មបន្ថែមទៀត ឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទូកប្រណីតម៉ូដែល Graceful និង Cayman Islands-Olympia ត្រូវបានគេកំណត់ថា ជាទ្រព្យសម្បត្តិដែលត្រូវបានហាមឃាត់។ ប្រភពបាននិយាយថា លោក ពូទីន ចូលចិត្តទូកទាំង ២ ម៉ូដែលនេះណាស់ ហើយថា គាត់បានធ្វើដំណើរដោយប្រើទូកប្រភេទទាំងនេះជាច្រើនដង។ មួយក្នុងចំណោមការធ្វើដំណើរទាំងនោះ គឺនៅសមុទ្រខ្មៅកាលពីឆ្នាំមុន ហើយក៏មានការចូលរួមពីប្រធានាធិបតីបេឡារុស្ស Alexander Lukashenko ផងដែរ។ ជាមួយគ្នានេះដែរ នាយកដ្ឋានរតនាគារក៏បានរាយបញ្ជីទូកប្រណីតចំនួន ២ ផ្សេងទៀត ចូលជាទ្រព្យសម្បត្តិដែលត្រូវបានរារាំង ដែលទូកទាំងនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរុស្ស៊ី

    June 4, 2022
  • សិល្បៈ

    ថៃ៖ កាលពីថ្ងៃទី29 ខែឧសភា ឆ្នាំ2022 កន្លងទៅ មានប្រធានបទក្តៅមួយបានកើតឡើង នៅពេលដែលអ្នកប្រើប្រាស់ហ្វេសប៊ុក Thiti Kettam បានបង្ហោះរូបភាពការងារ និងរូបភាពរាហ៊ូចាប់ច័ន្ទ ដែលបានយកចេញពីទំព័រ Miss Universe Cambodia 2022 ដោយបានស្លៀកសម្លៀកបំពាក់ដែលលោក Thiti Kettam អះអាងថា ជាកម្មសិទ្ធិបញ្ញារបស់លោក ហើយលោកបានបន្ថែមទៀតថា «ហេតុអ្វីបានជាមិនមានការទាក់ទងមកសួរនាំ រឺ ស្នើសុំទៅកាន់លោកអញ្ចឹង?»  ក្រោយមកនៅលើទំព័រហ្វេសបុកមួយរបស់ថៃ បានចេញមុខអំពាវនាវឱ្យអាជ្ញាធរថៃជួយការពារ និងគ្រប់គ្រង ចំពោះករណី «ការលួចចំលងកម្មសិទ្ធិបញ្ញា នៃហាងកាត់ដេរខ្មែរ» ទៅលើឈុតរាហ៊ូចាប់ច័ន្ទនេះ។ ជុំវិញករណីនេះ នាយកដ្ឋានកម្មសិទ្ធិបញ្ញានឹងពន្លឿនការសម្របសម្រួលរបស់នាយកដ្ឋានរក្សាសិទ្ធិ និងសិទ្ធិពាក់ព័ន្ធនៃប្រទេសកម្ពុជា

    June 2, 2022
  • អន្តរជាតិ

    ថៃ៖ កាលពីពេលថ្មីៗនេះអ្នកលេងសង្គមអនឡាញមួយបានចែករំលែក វីដេអូដែលជាសកម្មភាពរបស់ ក្មេងប្រុស អាយុ ១២ឆ្នាំម្នាក់ ធាក់កង់ព្រមទាំងស្រែកច្រៀងពពាយនាយ ហៅភ្ញៀវយ៉ាងពីរោះ។ ក្រោយមកអ្នកសារព័ត៌មានបានធ្វើដំណើរទៅជួបជាមួយក្មេងប្រុសខាងលើ នាស្រុក Sri Maha Phot ខេត្ត Prachinburi ប្រទេសថៃ។ ក្រោយធ្វើដំណើរទៅដល់ក៏ប្រទះឃើញក្មេងប្រុសដ៏ឧស្សាហ៍ម្នាក់នេះ កំពុងតែធាក់កង់ព្រមជាមួយនឹងកន្រ្តកដាក់បាយប្រអប់លក់ផងស្រែកច្រៀង ហៅអតិថិជនផង។ ក្រោយពីបានសាកសួរ អ្នកសារព័ត៌មានបានអោយដឹងថា ក្មេងប្រុសម្នាក់នេះឈ្មោះថា «ថាណេត ចាន់ថាណាត ឬ ណងហ្វើស » អាយុ ១២ឆ្នាំ ជាសិស្សថ្នាក់ទី៦ ដែលជាសិស្សល្អរៀនពូកែ ថែមទាំងទទួលបានពិន្ទុ (3.8 GPA )។ Nong

    June 2, 2022
  • អន្តរជាតិ

    ថៃ៖ អ្នកស្រី វណ្ណា តាខាម អាយុ ៥៦ឆ្នាំ ទទួលបានលាភសំណាងក្រោយទិញឆ្នោតជាតិថៃចំនួន ២សន្លឹកកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ហើយបានត្រូវឆ្នោតជាតិរង្វាន់លើកទី១ ទទួលបានទឹកប្រាក់រហូតដល់​ ១២លានបាត ឬ ជាង ៣០ម៉ឺនដុល្លារ។ អ្នកស្រី  វណ្ណា តាខាម  ដែលមានមុខរបរជាអ្នកលក់បាយម្ហូបនៅមុខពីមន្ទីរពេទ្យខេត្ត បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានថា៖ «កាលពីខែមុន រថយន្តភីកអាប់ Isuzu របស់លោកស្រី ស្លាកលេខ ៣១៩៦ បានចតនៅមុខហាងលក់គ្រឿងទេសមួយ នៅលើយានដ្ឋានអាកាសនៅ​មុខ​មន្ទីរពេទ្យ​ឡាំប៉ាង ស្រាប់តែ​មាន​រថយន្ត​បុក​ពីក្រោយ​។ បន្ទាប់មកក៏មានអ្នកលក់ឆ្នោតជាតិកំពុងតែលក់នៅពីមុខមន្ទីរពេទ្យខេត្ត ដើរចូលមកហៅអោយទិញលេខ ១៩៦ ទៅ គាត់គិតថា ចង់ទិញសាកល្បងក្រែងចៃដន្យត្រូវឆ្នោត ទើបលោកស្រីក៏សាកទិញទៅ

    June 2, 2022
  • អន្តរជាតិ

    ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft គឺជាក្រុមហ៊ុនមួយផ្សេងទៀតដែលបានសម្រេចចិត្តពន្យារពេលការជួលបុគ្គលិកថ្មី ជាមួយនឹងការជួលជាបន្តបន្ទាប់ ទាំងអស់នៅក្រុមហ៊ុន Microsoft ស្ថិតនៅក្រោមការយល់ព្រមពីអនុប្រធានប្រតិបត្តិ Rajesh Jha។  អ្នកនាំពាក្យរបស់ Microsoft បានឱ្យដឹងថា ក្រុមហ៊ុនចង់ធានាថាការជួល គឺសមរម្យសម្រាប់ស្ថានភាព បើនិយាយសរុបមក ក្រុមហ៊ុន Microsoft បន្តផ្តល់ការងារថ្មី ប៉ុន្តែទាមទារឱ្យមានការប្រុងប្រយ័ត្នបន្ថែម ចំពេលដែលសេដ្ឋកិច្ចពិភពលោកប្រែប្រួល។  បញ្ហាដែលបានរៀបរាប់ខាងលើប៉ះពាល់ដល់ផែនការរបស់ក្រុមហ៊ុន Microsoft ក្នុងការពង្រីកក្រុមនៅក្នុងផ្នែក Windows, Microsoft Teams និង Microsoft Office ដែលជាផ្នែកមួយដ៏សំខាន់របស់ Microsoft ។ កន្លងមកក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ ប្រកាសពន្យារពេលជួលបុគ្គលិកថ្មីក្នុងកម្រិតខ្លះ

    June 1, 2022
  • អន្តរជាតិ

    ថៃ៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ទំព័រហ្វេសប៊ុក សមាគមពាណិជ្ជកម្មឱសថឈៀងម៉ៃ បាន​បង្ហោះ​អំពី​ករណី​នៃ​ពិភព​អនឡាញ ជាវីដេអូឃ្លីបពី TikTok ដែលបានផ្សព្វផ្សាយអំពីជំនឿថា «ម្សៅម្យ៉ាងម៉ាកឆ័ត្រយោងអាចប្រើសម្រាប់បិទធ្មេញដែលចន្លោះប្រហោងបាន »។ សមាគមពាណិជ្ជកម្មឱសថ បានបញ្ជាក់ថា មានមនុស្សមួយចំនួនបានជឿទុកចិត្តលើការមើលក្នុង Tik Tok ហើយបានទិញម្សៅនោះមកប្រើ ប៉ុន្តែជាសំណាងល្អ ឱសថការីបានសួរត្រឡប់មកវិញ តើអ្នកដឹងមកពីណាថា អាចយកម្ស៉ៅនេះមកបិទធ្មេញប្រហោងបាន? ហើយចម្លើយដែលបានទទួលនោះគឺឃើញគេធ្វើក្នុង  TikTok ។ គួរឱ្យដឹងថា ម្ស៉ៅ​នោះ​ គឺ​ជា​ថ្នាំ​ខាង​ក្រៅ ដែល​មាន​ន័យ​ថា ​វា​ត្រូវ​បាន​គេ​លាប​ខាង​ក្រៅ  មិនអាចបរិភោគ ឬប្រើវានៅលើមាត់ លាបអញ្ចាញធ្មេញ ឬការបិទធ្មេញប្រហោងនោះទេ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺថាម្ស៉ៅនោះមានផ្ទុកថ្នាំ

    June 1, 2022
  • អន្តរជាតិ

    ថៃ៖ មាន​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍មួយ​របស់​អ្នក​បើក​យន្តហោះវ័យក្មេងម្នាក់នៅខេត្ត Udon  ដែលផ្លាស់ប្ដូរអាជីពពីអ្នកបើកយន្តហោះ​មក​បើក Grab តស៊ូ​ដើម្បី​ជីវិត។ នៅក្នុងទំព័រហ្វេសប៊ុកមួយដែលមានឈ្មោះថា Ditthawat Wongkamchan បានបង្ហោះរូបថត និងសារបង្ហាញពីអារម្មណ៍យ៉ាងសោកស្ដាយថា “មានវាហើយ ប៉ុន្តែមិនបានប្រើទៅវិញ” ប៉ុន្តែមានហើយកក់ក្តៅចិត្ត មកបន្តអាយុកាលនៃប័ណ្ណបើកបរយន្តហោះ នាកន្លែងចាស់។ នៅពេលដែលត្រូវដើរទៅយកប័ណ្ណក៏មានអារម្មណ៍ខ្មាស់គួរសមដែរណាបាទ បន្ទាប់មកក៏មានបុគ្គលិកមកសួរថា បងអញ្ជើញមកទទួលឯកសារជំនួសមែនទេ?  អ្នក​ដែល​បង្ហោះ​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ គឺ​លោក Ditthawat Wongkhamchan ឬហៅក្រៅ Eddie មាន​ស្រុក​កំណើត​នៅ​ស្រុក Muang ខេត្ត Udon Thani បានប្រឡងជាប់អ្នកបើកយន្តហោះអោយក្រុមហ៊ុនពាណិជ្ជកម្ម​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយក៏បានផ្លាស់ទៅរស់នៅទីក្រុងបាងកកវិញ។ លោក Eddie  បង្ហើបប្រាប់អ្នកសារព័ត៌មានដូច្នេះថា

    May 31, 2022