- autoadmin
- អន្តរជាតិ
សហភាពអឺរ៉ុបបានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីដាក់កូតាយេនឌ័រលើក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្នុងប្លុក ដើម្បីបង្កើនការចូលរួមរបស់ស្ត្រីនៅលើក្រុមប្រឹក្សាសាជីវកម្ម។ កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចរវាងក្រុមប្រឹក្សាគណៈកម្មការអឺរ៉ុប និងសភាអឺរ៉ុបកាលពីថ្ងៃអង្គារ។ ពោលគឺនៅពាក់កណ្តាលឆ្នាំ២០២៦ ក្រុមហ៊ុនទាំងអស់នឹងត្រូវបានគេទាមទារឱ្យមានយ៉ាងហោចណាស់ ៤០% ដែលមិនមែនជាក្រុមប្រឹក្សាភិបាល ឬថ្នាក់ក្រោម (non-executive board) និង ៣៣% ដែលជាក្រុមប្រឹក្សាភិបាល ឬសមាជិកជាន់ខ្ពស់ ត្រូវតែជាក្រុមភេទដែលកំពុងមានតិចតួចនៅក្នុងក្រុមហ៊ុនមួយនោះផ្ទាល់ (underrepresented sex)។ ម្យ៉ាងទៀត នៅពេលដែលបេក្ខជន ២នាក់ ដែលមានភេទផ្សេងគ្នា មានលក្ខណៈសម្បត្តិស្មើគ្នា ក្រុមហ៊ុនត្រូវជ្រើសរើសយកបេក្ខភាព ភេទស្រី ឬប្រុស ដែលមានចំនួនតិចជាងគេនៅក្នុងក្រុមហ៊ុនមួយនោះ។ ក្រុមហ៊ុនដែលខកខានមិនបានបំពេញតាមកូតា នឹងត្រូវតម្រូវឱ្យរាយការណ៍ពីហេតុផល និងវិធានការនានា ដើម្បីអាចសម្រេចវាទៅបាន។ ការផាកពិន័យអាចនឹងត្រូវដាក់ឡើង
June 9, 2022 - អន្តរជាតិ
សមាជិកសភាអឺរ៉ុបកាលពីថ្ងៃពុធនេះ បានបោះឆ្នោតដើម្បីគាំទ្រសំណើរបស់គណៈកម្មការអឺរ៉ុប សម្រាប់ការហាមឃាត់ទាំងស្រុងលើយានយន្ត ដែលបញ្ចេញឧស្ម័នកាបូនិកថ្មីនៅត្រឹមឆ្នាំ២០៣៥។ គណៈកម្មាការកាលពីឆ្នាំមុន ក៏បានបង្ហាញផែនការដើម្បីបញ្ឈប់ការលក់យានយន្តប្រើម៉ាស៊ីនចំហេះខាងក្នុង ដែលជាផ្នែកមួយនៃគោលដៅអាកាសធាតុរបស់ខ្លួន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នលើសពីពាក់កណ្តាលក្នុងទសវត្សរ៍នេះ និង ៩០% នៅឆ្នាំ ២០៣៥។ វិធានការនេះទទួលបានសំឡេង ៣៣៩ ទល់នឹង ២៤៩ ជាមួយនឹងការដកខ្លួនមិនបោះឆ្នោត ២៤ សំឡេង នៅសម័យប្រជុំនៅទីក្រុង Strasbourg ប្រទេសបារាំង ដើម្បីការអនុវត្តកំណត់ការលក់នាពេលអនាគត ចំពោះម៉ូដែលអគ្គិសនីទាំងអស់ ដែលមិនបញ្ចេញឧស្ម័ន។ បច្ចុប្បន្នរថយន្ត បានចូលរួម ១២% នៅក្នុងការបំភាយឧស្ម័ន CO2 ទាំងអស់នៅក្នុងប្លុកសហភាពអឺរ៉ុប ដែលមានសមាជិក ២៧ ប្រទេស
June 9, 2022 - អន្តរជាតិ
តាមសេចក្តីរាយការណ៍របស់ The new Indian Express ចៅក្រម M.L បាននិយាយអំពីករណីមួយដែលបានកើតឡើង ដោយសារតែបញ្ហាតិចតួចបង្កទៅជាបញ្ហាប្តឹងលែងលះគ្នា។ ក្នុងនោះស្វាមីបានលើកហេតុផលឡើងថា៖ «ភរិយារបស់លោកមិនចេះធ្វើម្ហូបទាល់តែសោះ ក្រៅពីឆុងមីអោយញាំ ដោយបុរសដែលជាប្តីត្រូវទ្រាំទទួលទានមីឆុងដល់ទៅ ៣ពេល រៀងរាល់ថ្ងៃ។ បុរសដែលជាប្តីថែមទាំងលើកឡើងបន្ថែមថា រាល់ពេលដែលប្រពន្ធរបស់លោកដើរចូលទៅផ្សារទំនើបនាងតែងតែទិញ មីកញ្ចប់ រហូត»។ លោក Raghunath បានដាក់ឈ្មោះករណីនេះថា រឿង «Maggie Noodle Case» ហើយថា ទីបំផុតគូស្នេហ៍បានលែងលះគ្នាដោយស្ម័គ្រចិត្តទាំងសងខាង។ លោក Raghunath ក៏បានលើកឡើងពីមូលហេតុផ្សេងទៀតថា មូលហេតុដែលនាំឱ្យប្តីប្រពន្ធសម្រេចចិត្តលែងលះ គឺភាគីទាំងសងខាងមិនព្រមនិយាយពីបញ្ហាដែលបានកើតឡើងមួយចំនួនផ្សេងទៀត៕ (រូបតំណាង) អត្ថបទ៖
June 9, 2022 - អន្តរជាតិ
ថៃ៖ កាលពី ថ្ងៃទី 5 ខែមិថុនា អ្នកយកព័ត៌មានខេត្ត Udon Thani បានរាយការណ៍ថាស្ត្រីអាយុ 27 ឆ្នាំម្នាក់មកពីស្រុក Ban Dung ខេត្ត Udon Thani បានត្អូញត្អែរប្រាប់អ្នកសារព័ត៌មានថាមានដង្កូវចម្លែកឬប៉ារ៉ាស៊ីតបានវារឡើងចេញពីខ្លួនរបស់នាង ធ្វើអោយនាងពិបាកយ៉ាងខ្លាំង។ ក្រោយមកអ្នកយកព័ត៌មានបានធ្វើដំណើរទៅផ្ទះមួយកន្លែងនៅ Ban Wang Phra Ong ភូមិលេខ១២ ឃុំ Ban Dung ស្រុក Ban Dung ខេត្ត Udon Thani ដើម្បីជួបជាមួយកញ្ញា ភិន
June 8, 2022 - បច្ចេកវិទ្យា
សហភាពអឺរ៉ុប (EU) បានរៀបចំសេចក្ដីព្រាងច្បាប់ថ្មីមួយ ដែលមានគោលដៅធ្វើឱ្យផលិតផលអេឡិចត្រូនិក ដែលនឹងត្រូវដាក់លក់នៅក្នុងតំបន់អឺរ៉ុប កាន់តែមានភាពងាយស្រួលជាងមុន និងកាត់បន្ថយកាកសំណល់អេឡិចត្រូនិក ខណៈវានឹងជួយឱ្យអ្នកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកទាំងនោះ ត្រូវការប្រើប្រាស់ឆ្នាំងសាកស្ដង់ដារដូចគ្នាទាំងអស់។ ពោលគឺ ចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំ២០២៤ រាល់ឧបករណ៍អេឡិចត្រូនិកចល័តខ្នាតតូច និងមធ្យមទាំងអស់ រួមទាំងទូរសព្ទដៃ ថេប្លេត និងកាស ដែលដាក់លក់ក្នុងសហភាពអឺរ៉ុប នឹងត្រូវប្ដូរមកប្រើប្រាស់រន្ធសាក USB-C ទាំងអស់។ ផលិតផលអេឡិចត្រូនិកចំនួន ១២ ដោយរួមមាន៖ កម្មវិធីអានអេឡិចត្រូនិក (e-reader), ឧបករណ៍លេងហ្គេមចល័ត និងកាមេរ៉ា នឹងត្រូវមានភារកិច្ចក្នុងការសម្របសម្រួលឱ្យមានឆ្នាំងសាក ឬរន្ធសាក ប្រភេទស្ដង់ដារតែមួយ។ ចំណែកកុំព្យូទ័រយួរដៃ ក៏នឹងត្រូវអនុវត្តតាមសេចក្តីសម្រេចថ្មី ក្នុងរយៈពេល ៤០
June 8, 2022 - អន្តរជាតិ
គណៈកម្មាធិការប្រឹក្សារបស់រដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក បានបោះឆ្នោតណែនាំឱ្យមានការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Novavax។ ក្រុមអ្នកជំនាញឯករាជ្យបានសន្និដ្ឋានកាលពីថ្ងៃអង្គារថា អត្ថប្រយោជន៍នៃការប្រើប្រាស់វ៉ាក់សាំង ២ដូស របស់ក្រុមហ៊ុនឱសថអាមេរិកមួយនេះ គឺមានលើសពីហានិភ័យ។ FDA ត្រូវបានគេរំពឹងថា នឹងអនុម័តវ៉ាក់សាំងនេះក្នុងពេលឆាប់ៗនេះ ដែលនឹងធ្វើឱ្យវាក្លាយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៤ ដែលទទួលបានការបើកផ្លូវឱ្យមានការប្រើប្រាស់ ចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅក្នុងសហរដ្ឋអាមេរិក។ វ៉ាក់សាំងរបស់ Novavax គឺជាអ្វីដែលគេស្គាល់ថា ជាវ៉ាក់សាំងដែលមានមូលដ្ឋានលើប្រូតេអ៊ីន ហើយវាក៏ត្រូវបានអនុញ្ញាតឱ្យមានការប្រើប្រាស់នៅក្នុងប្រទេសជាច្រើនរួចមកហើយ។ ក្រុមប្រឹក្សាយោបល់បានរាយការណ៍នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអង្គារថា ថ្វីបើមានករណីចំនួន ៦ នៃការរលាកនៃសាច់ដុំបេះដូង ឬភ្នាសដែលរុំព័ទ្ធបេះដូង ត្រូវបានរកឃើញនៅក្នុងអ្នកចូលរួមនៃការធ្វើតេស្តព្យាបាលរបស់ Novavax
June 8, 2022 - អន្តរជាតិ
ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បាននិយាយថា ជំងឺអុតស្វា Monkeypox នឹងត្រូវកំណត់ថា ជាជំងឺឆ្លងដែលតម្រូវឱ្យមានការជូនដំណឹង (notifiable infectious disease) ចាប់ពីថ្ងៃពុធនេះ ដែលមានន័យថា គ្រូពេទ្យនៅក្នុងប្រទេសអង់គ្លេសទាំងអស់ នឹងត្រូវជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន នៅពេលដែលពួកគេសង្ស័យថា នរណាម្នាក់មានផ្ទុកជំងឺនេះ។ លោក Wendi Shepherd នាយកឧប្បត្តិហេតុជំងឺ Monkeypox នៅ UKHSA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការធ្វើរោគវិនិច្ឆ័យ និងការរាយការណ៍យ៉ាងឆាប់រហ័ស គឺជាគន្លឹះក្នុងការរំខានដល់ការឆ្លង និងការទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនៃជំងឺអុតស្វា Monkeypox។ ច្បាប់ថ្មីនេះនឹងគាំទ្រដល់យើង និងដៃគូសុខភាពរបស់យើង ក្នុងការកំណត់អត្តសញ្ញាណ ព្យាបាល និងគ្រប់គ្រងជំងឺនេះបានយ៉ាងឆាប់រហ័ស»៕ អត្ថបទ៖ លីដា
June 8, 2022 - អន្តរជាតិ
មន្ត្រីជាន់ខ្ពស់អាមេរិក ទទួលបន្ទុកកិច្ចការកូរ៉េខាងជើងបាននិយាយថា កូរ៉េខាងជើងអាចនឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៧ របស់ខ្លួននៅពេលណាក៏បាន។ អ្នកតំណាងពិសេសរបស់អាមេរិកប្រចាំប្រទេសកូរ៉េខាងជើងលោក Sung Kim បាននិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានតាមទូរស័ព្ទកាលពីថ្ងៃអង្គារថា កូរ៉េខាងជើងពិតជាបានត្រៀមលក្ខណៈជាស្រេច សម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរនៅតំបន់ Punggye-ri ។ អ្នកតំណាងរូបនេះបាននិយាយថា ប្រសិនបើកូរ៉េខាងជើងធ្វើការសាកល្បងនុយក្លេអ៊ែរ សហរដ្ឋអាមេរិកនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន កូរ៉េខាងត្បូង និងដៃគូដទៃទៀត ដើម្បីធ្វើការឆ្លើយតបទៅនឹងសកម្មភាពនោះ។ លោក Sung Kim បាននិយាយថា៖«យើងនឹងព្យាយាមឱ្យលឿនតាមដែលអាចធ្វើទៅបាន និងធ្វើឱ្យមានការឆ្លើយតបយ៉ាងច្បាស់លាស់ និងច្បាស់លាស់ថា ការសាកល្បងនុយក្លេអ៊ែរមិនអាចទទួលយកបានសម្រាប់យើង និងសហគមន៍អន្តរជាតិ»។ រំលឹកដែរថា កាលពីថ្ងៃទី២៦ ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រ លើការជំរុញមួយដែលដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់ការដាក់ទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលជាញឹកញាប់របស់ទីក្រុងព្យុងយ៉ាង
June 8, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបង្ហាញកងកម្លាំងនៅលើអាការបស់ខ្លួន ទៅកាន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃអង្គារ ដោយបានហោះហើរយន្តហោះចម្បាំងចំនួន ២០ គ្រឿង នៅលើផ្ទៃទឹកភាគខាងលិចនៃឧបទ្វីបកូរ៉េ ដើម្បីឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង។ សម្ព័ន្ធមិត្តទាំង ២ បានបញ្ជូនយន្តហោះចម្បាំង F-35A, F-15K និង FK-16 របស់កូរ៉េខាងត្បូង និងយន្តហោះចម្បាំងអាមេរិក F-16 ទៅកាន់សមុទ្រលឿង ដែលត្រូវបានគេស្គាល់ថា ជាសមុទ្រខាងលិចក្នុងប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃអង្គារ បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលចំនួន ៨ គ្រាប់ របស់ភាគីកូរ៉េខាងជើង។ កាលពីសប្តាហ៍មុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក
June 8, 2022 - អន្តរជាតិចក្រភពអង់គ្លេសកំពុងចាប់ផ្ដើមសាកល្បងម៉ោងការងារថ្មី ដោយឱ្យបុគ្គលិកធ្វើការចំនួន ៤ថ្ងៃ នៅក្នុងមួយសប្តាហ៍
បុគ្គលិកនៅទូទាំងចក្រភពអង់គ្លេសនឹងអាចសាកល្បងម៉ោងការងារថ្មី ដែលតម្រូវឱ្យធ្វើការរយៈពេល ៤ថ្ងៃ នៅក្នុងមួយសប្ដាហ៍ (four-day work) ចាប់ពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នេះតទៅ។ ការសាកល្បងម៉ោងការងារថ្មីនេះ នឹងមានរយៈពេល ៦ខែ ហើយវាគឺជាកម្មវិធីដ៏ធំបំផុតមិនធ្លាប់មានពីមុន ដោយមានការចូលរួមពីបុគ្គលិកចំនួន ៣,៣០០ នាក់ មកពី ៧០ ក្រុមហ៊ុន ដែលមានចាប់ពីសេវាកម្មហិរញ្ញវត្ថុរហូតដល់ភោជនីយដ្ឋាន។ ក្នុងអំឡុងពេលសាកល្បង បុគ្គលិកនឹងបន្តទទួលបាន ១០០% នៃប្រាក់ខែរបស់ពួកគេ បើទោះបីជាកាត់បន្ថយម៉ោងការងារនៅត្រឹម ៨០% ប៉ុន្តែពួកគេក៏ត្រូវរក្សាឱ្យបាន ១០០% នៃផលិតភាពការងាររបស់ពួកគេផងដែរ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីអង្គការមិនរកប្រាក់ចំណេញ 4 Day Week
June 7, 2022












