- autoadmin
- សិល្បៈ
កំពូងលតារាចម្រៀងដ៏ល្បីឈ្មោះគឺលោក Justin Bieber បានប្រកាសនៅលើបណ្ដាញសង្គម Instagram ថា លោកបានឆ្លងជំងឺ Ramsay Hunt syndrome ឬ Herpes zoster oticus ដែលជាជំងឺសរសៃប្រសាទដ៏កម្រមួយ ប៉ុន្តែមានលក្ខណៈធ្ងន់ធ្ងរ ដែលធ្វើឱ្យមុខរបស់លោកមួយចំហៀងមិនអាចកម្រើកបាន។ រំលឹកដែរថា ថ្មីៗនេះលោក Bieber បានលុបចោលការប្រគុំតន្ត្រីផ្សេងៗ ដោយមិនមានការពន្យល់ច្បាស់លាស់ឡើយ គឺទើបតែពេលនេះ គាត់បង្ហាញពីស្ថានភាពរបស់គាត់ ហើយអ្នកគាំទ្រក៏បានដឹងពីមូលហេតុនោះ។ គួរឱ្យដឹងដែរថា ជំងឺ Ramsay Hunt syndrome គឺបណ្តាលមកពីមេរោគម្យ៉ាង ដែលប៉ះពាល់ដល់សរសៃប្រសាទនៅលើមុខ នៅជិតត្រចៀកម្ខាងទៀតរបស់អ្នកជំងឺ។ ក្រៅពីមិនអាចកម្រើកមុខបាន ជំងឺ
June 11, 2022 - អន្តរជាតិ
អ្នកនាំពាក្យរបស់កងកម្លាំងអ៊ុយក្រែននិយាយថា រុស្ស៊ីបានបន្ថែមនាវាមុជបំពាក់ដោយទឹកមីស៊ីល ទៅកងនាវារបស់ខ្លួននៅក្នុងសមុទ្រខ្មៅ។ អ្នកនាំពាក្យរូបនេះ និយាយថា រុស្ស៊ីឥឡូវនេះមាននាវាបាញ់មីស៊ីលចំនួន ៤០ គ្រឿង សំដៅលើអ៊ុយក្រែនពីសមុទ្រ។ កងកម្លាំងអ៊ុយក្រែនបាននិយាយថា កងទ័ពជើងទឹករុស្ស៊ីកំពុងរារាំងការរុករកនាវាអ៊ុយក្រែននៅភាគពាយព្យនៃសមុទ្រខ្មៅ ហើយបានដាក់ពង្រាយនាវាឱ្យចុះចតនៅទីនោះ។ ពួកគេក៏និយាយដែរថា កងកម្លាំងជើងគោករុស្ស៊ីដែលចូលលុកលុយភាគខាងត្បូងអ៊ុយក្រែន បាននិងកំពុងដាំគ្រាប់មីននៅលើផ្លូវថ្នល់ ស្ពាន និងកន្លែងផ្សេងទៀតផងដែរ៕ អត្ថបទ៖ លីដា ប្រភព៖ NHK
June 11, 2022 - អន្តរជាតិ
ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បាននិយាយនៅថ្ងៃសុក្រនេះថា ទីក្រុង Mariupol ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន កំពុងប្រឈមនឹងហានិភ័យនៃការផ្ទុះឡើងនៃជំងឺអាសន្នរោគធំមួយ (Cholera) ខណៈដែលសេវាវេជ្ជសាស្រ្តរបស់ប្រទេសនេះ ទំនងជាជិតដួលរលំរួចទៅហើយដោយសារសង្គ្រាមជាមួយរុស្ស៊ី។ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយនៅក្នុងការអាប់ដេតនៅលើបណ្ដាញ Twitter ថា ក្នុងទីក្រុង Kherson របស់អ៊ុយក្រែនទំនងជាកំពុងខ្វះខាតថ្នាំយ៉ាងធ្ងន់ធ្ងរ ខណៈដែលរុស្ស៊ីក៏មានលំបាកដូចគ្នា នៅក្នុងការផ្តល់សេវាសាធារណៈជាមូលដ្ឋាន ដល់ប្រជាជននៅក្នុងទឹកដីដែលខ្លួនបានរឹបអូសមួយនេះ។ កាលពីខែមុន លោក Dorit Nitzan ប្រធានគ្រប់គ្រងឧប្បត្តិហេតុអ៊ុយក្រែនរបស់អង្គការសុខភាពពិភពលោក បាននិយាយថា ទីក្រុង Mariupol ដែលឥឡូវនេះត្រូវបានគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីបន្ទាប់ពីការឡោមព័ទ្ធ និងការទម្លាក់គ្រាប់បែកជាច្រើនសប្តាហ៍ គឺស្ថិតក្នុងចំណោមតំបន់កាន់កាប់ដែលមានហានិភ័យនៃជំងឺអាសន្នរោគនេះ។ គួរឱ្យដឹងដែរថា ប្រទេសអ៊ុយក្រែនធ្លាប់មានការផ្ទុះឡើងយ៉ាងទូលំទូលាយនៅក្នុងប្រទេស ជាមួយនឹងជំងឺអាសន្នរោគ Cholera កាលពីឆ្នាំ១៩៩៥
June 10, 2022 - អន្តរជាតិពលរដ្ឋថៃច្រើនជាង ១៥ ម៉ឺននាក់ បានចុះឈ្មោះសុំដាំដើមកញ្ឆា បន្ទាប់ពីរដ្ឋាភិបាលថៃដកកញ្ឆាចេញពីបញ្ជីហាមឃាត់
ពលរដ្ឋថៃច្រើនជាង ១៥០,០០០ នាក់ បានចុះឈ្មោះជាមួយរដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) ដើម្បីសុំធ្វើការដាំដុះដើមកញ្ឆា បន្ទាប់ពីការដកកញ្ឆាចេញពីបញ្ជីហាមឃាត់ ត្រូវបានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍ ។ លោកវេជ្ជបណ្ឌិត Paisarn Dunkum អគ្គលេខាធិការរបស់ FDA បាននិយាយថា ពលរដ្ឋអាចធ្វើការដាំដុះកញ្ឆាបាន បន្ទាប់ពីការចុះឈ្មោះជាមួយ FDA តាមរយៈវេបសាយ plookganja.fda.moph.go.th ឬកម្មវិធីទូរស័ព្ទ «ปลูกกัญ» ដោយមិនចាំបាច់សុំច្បាប់ដាំដុះបន្ថែមទៀតនោះទេ។ លោកបាននិយាយថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ កម្មវិធីនេះត្រូវបានទាញយកច្រើនជាង ៥០,០០០ ដង ហើយពលរដ្ឋច្រើនជាង ១៥០,០០០ នាក់ បានបញ្ចប់ដំណើរការចុះឈ្មោះរួចរាល់។
June 10, 2022 - អន្តរជាតិ
ចិនកំពុងតែព្រួយបារម្មណ៍នឹងខ្យល់បក់បោកមកពីកូរ៉េខាងជើង ដែលអាចនាំមេរោគកូរ៉ូណាមកជាមួយ ថែមទាំងបានបញ្ជាឱ្យប្រជាជនបិទទ្វានិងបង្អួចទៀតផង។ មន្ត្រីរដ្ឋាភិបាលនៅទីក្រុង Dandong ប្រទេសចិន ជាប់ព្រំដែនកូរ៉េខាងជើង បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា « ខ្ញុំមិនដឹងថាករណីជំងឺកូវីដ-១៩ថ្មីមានប្រភពមកពីណាទេ ប៉ុន្តែត្រូវបានគេជឿថាបានបក់នាំមេរោគពីកូរ៉េខាងជើង ខណៈពេលបច្ចុប្បន្នមេរោគនេះកំពុងរីករាលដាលយ៉ាងធ្ងន់ធ្ងរ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ Dandong បាននិយាយដូច្នេះថា ការឆ្លងថ្មីបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលថ្មីៗនេះ ជាពិសេសកាលពីសប្តាហ៍មុន ហើយពួកគេភាគច្រើនគ្មានប្រវត្តិចេញក្រៅទាល់តែសោះ ព្រោះមានបញ្ជាបិទក្រុងទាំងមូលតាំងពីចុងខែមេសាកន្លងមក ដោយអ្នកភូមិម្នាក់ បានបង្ហាញប្រាប់ Bloomberg ថា «សមត្ថកិច្ចបានណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងទន្លេយ៉ាលូ ឬទន្លេអាម៉ុក ជាភាសាកូរ៉េ សូមបិទបង្អួចទាំងអស់នៅថ្ងៃដែលខ្យល់បក់មកពីប្រទេសកូរ៉េខាងជើង ពួកគេថែមទាំងស្នើសុំការត្រួតពិនិត្យតេស្តរហ័សរកមេរោគកូវីដអោយបានញឹកញាប់ផងដែរ»។ ទោះជាយ៉ាងណាក៏ដោយ ការសន្មត់នេះត្រូវបានគាំទ្រដោយភស្តុតាងវិទ្យាសាស្ត្រដ៏រឹងមាំ ជាមួយគ្នានេះដែរក៏មានការសិក្សាជាច្រើនបានបង្ហាញថា
June 10, 2022 - អន្តរជាតិ
សារព័ត៌មាន Reuters បានរាយការណ៍ថា លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវកាលពីថ្ងៃពុធទី០៨ ខែមិថុនា ឆ្នាំ២០២២ អំពីចំនួនករណីនៃមេរោគជំងឺអុតស្វា មានការផ្ទុះឡើងនាពេលបច្ចុប្បន្ននៅខាងក្រៅទ្វីបអាហ្រ្វិក កើនដល់ជាង ១ពាន់នាក់ ប៉ុន្តែមិនទាន់មានអ្នកស្លាប់នោះទេ។ រលកនៃការផ្ទុះឡើងនាពេលបច្ចុប្បន្ននេះ បានចាប់ផ្តើមកាលពីខែឧសភាកន្លងទៅនេះ បន្ទាប់ពីមានករណីត្រូវបានគេរាយការណ៍ក្នុងប្រទេសចំនួន ២៩ ដោយមិនរាប់បញ្ចូលប្រទេសក្នុងទ្វីបអាហ្រ្វិកទេ។ លោកវេជ្ជបណ្ឌិត Adhanom Ghebreyesus បានបន្ថែមថា វាមានហានិភ័យដែលវីរុសជំងឺគ្រុនស្វា និងតាំងទីលំនៅក្នុងប្រទេសទាំងឡាយដែលមិនមែនជាការរាតត្បាតប្រចាំតំបន់ ប៉ុន្តែនេះក៏ជាអ្វីដែលអាចការពារបានផងដែរ ហើយនេះគឺជាការឆ្លុះបញ្ចាំងដ៏អកុសលនៃពិភពលោកដែលយើងរស់នៅ ចំណែកសហគមន៍អន្តរជាតិទើបតែយកចិត្តទុកដាក់ចំពោះជំងឺអុតស្វា ព្រោះវាលេចឡើងនៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់” នាយក WHO បាននិយាយដោយបន្ថែមថាការផ្ទុះឡើងបានចាប់ផ្តើមបង្ហាញសញ្ញានៃការឆ្លងរួចហើយនៅក្នុងសហគមន៍នៃប្រទេសមួយចំនួន។ ជាមួយគ្នានេះ WHO បានណែនាំអ្នកឆ្លងជម្ងឺអុតស្វា
June 10, 2022 - អន្តរជាតិម៉ាឡេស៊ីបានរកឃើញវត្តមាននៃជំងឺកូវីដ១៩ វ៉ារ្យ៉ង់អូមីក្រុងបំប្លែងរងចំនួន ២ ប្រភេទ គឺ BA.5 និង BA.2.12.1
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានរាយការណ៍ថា ប្រទេសម៉ាឡេស៊ីបានរកឃើញវត្តមាននៃជំងឺ COVID-19 វ៉ារ្យ៉ង់អូមីក្រុងបំប្លែងរង (subvariants) ចំនួន ២ ប្រភេទ គឺ BA.5 និង BA.2.12.1 នេះបើតាមការឱ្យដឹងដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Khairy Jamaluddin កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។ លោកបានបន្តថា៖«រហូតមកដល់ពេលនេះ កត្តាហានិភ័យនៅតែមានដដែល»។ ពោលគឺ ប្រភេទបំប្លែងរងទាំង ២ ត្រូវបានគេរាយការណ៍ថា ជាការបំប្លែងដែលអាចចម្លងបានលឿនជាងប្រភេទដើម ហើយវាក៏ត្រូវបានចាត់ថ្នាក់ជាក្រុមដែលស្ថិតក្រោមការត្រួតពិនិត្យដោយអង្គការសុខភាពពិភពលោកផងដែរ។ លោក Khairy Jamaluddin បាននិយាយនៅក្នុងបណ្ដាញធ្វីតធឺថា ក្នុងចំណោមករណីថ្មីៗទាំងនេះ មានករណីចំនួន
June 10, 2022 - អន្តរជាតិ
សាលាសេដ្ឋកិច្ចទីក្រុងគៀវ (Kyiv School of Economics) បានបង្ហាញការប៉ាន់ប្រមាណនៅក្នុងរបាយការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសរបស់ខ្លួន ដែលបន្សល់ពីការលុកលុយរបស់កងកម្លាំងរុស្ស៊ី បានកើនឡើងដល់ ១០៣.៩ ពាន់លានដុល្លារ។ របាយការណ៍បាននិយាយថា ការខូចខាតដោយផ្ទាល់ដល់អគារលំនៅដ្ឋានមានចំនួន ៣៩.៣ ពាន់លានដុល្លារ គិតត្រឹមថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ។ ផ្លូវថ្នល់ត្រូវបានប៉ាន់ប្រមាណថា បានខូចខាតក្នុងតម្លៃ ៣០ ពាន់លានដុល្លារ ខណៈសហគ្រាសឧស្សាហកម្ម និងរោងចក្រមានចំនួន ១១.៤ ពាន់លានដុល្លារ, អាកាសយានដ្ឋានស៊ីវិលមានតម្លៃ ៦.៨ ពាន់លានដុល្លារ និងស្ថានីយ៍រថភ្លើង និងភាគហ៊ុនវិលជុំ ២.៦
June 10, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ប្រទេសថៃបានធ្វើឱ្យស្របច្បាប់សម្រាប់ការដាំដុះ និងការប្រើប្រាស់កញ្ឆា នៅក្នុងម្ហូបអាហារ និងភេសជ្ជៈ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមិថុនា ឆ្នាំ២០២២ នេះផ្ទាល់ ដែលធ្វើឱ្យខ្លួនក្លាយជាប្រទេសអាស៊ីដំបូងគេ ដែលមានការអនុញ្ញាតបែបនេះ ដោយមានគោលបំណងជំរុញវិស័យកសិកម្ម និងទេសចរណ៍របស់ខ្លួន ប៉ុន្តែការជក់កញ្ឆានៅតែខុសច្បាប់។ អ្នកដើរទិញឥវ៉ាន់នៅថៃ បានតម្រង់ជួរនៅតាមហាងលក់ភេសជ្ជៈ បង្អែម និងរបស់របរផ្សេងៗទៀត ដែលប្រើប្រាស់កញ្ឆា ខណៈអ្នកគាំទ្រកញ្ឆាជាច្រើននាក់ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការកែទម្រង់ នៅក្នុងប្រទេសដែលមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរឹងមួយនេះ។ រដ្ឋាភិបាលថៃក៏គ្រោងនឹងផ្តល់កញ្ឆា ១ លានដើម ទៅឱ្យពលរដ្ឋរបស់ខ្លួន ដើម្បីជំរុញកសិករឱ្យមានការដាំដុះដំណាំនេះ។ ប៉ុន្តែយ៉ាងណា អាជ្ញាធរមានការដាក់កម្រិតលើផលិតផលកញ្ឆា ដើម្បីឱ្យពលរដ្ឋចៀសឆ្ងាយពីការប្រើប្រាស់វាផ្ទុយពីច្បាប់ ដោយសារការជក់ ឬការប្រើប្រាស់ជាឯកជនពាក់ព័ន្ធនឹងកញ្ឆា នៅតែខុសច្បាប់នៅក្នុងប្រទេសថៃ។
June 9, 2022 - អន្តរជាតិ
នារីវ័យក្មេងម្នាក់បានរៀបរាប់ពី នាទីជិតស្លាប់ បន្ទាប់ពីភ្លេចខ្លួនញ៉ាំទុរេន និងផឹកស្រាបៀរ ភ្លាមៗនោះក៏ស្រាប់តែដកដង្ហើមមិនរួច សំណាងល្អមិត្តភ័ក្តិរបស់នាង បានបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា។ តាមរយៈ បានបង្ហោះវីដេអូឃ្លីបជារូបភាព បន្ទាប់ពីខ្លួននាងបានញ៉ាំទុរេន និងផឹកស្រាបៀរ រហូតដល់មានការភ្ញាក់ផ្អើល ដោយនាងត្រូវបានដឹកដោយរថយន្តសង្គ្រោះទៅមន្ទីរពេទ្យជាបន្ទាន់។ ជាមួយគ្នានេះនាងបានសរសេរសារដើម្បីទុករំលឹកខ្លួនឯង សម្រាប់ហេតុការណ៍មួយនេះ និងសូមអរគុណអ្នកនៅក្បែរនាង និងមិត្តភ័ក្តិដែលមិនបោះបង់ចោលនាងផងដែរ។ នៅក្នុងវីដេអូឃ្លីប គេឃើញនាងនៅលើរថយន្តសង្គ្រោះបន្ទាន់ ក្នុងសភាពស្ទើរសន្លប់ បើកភ្នែកធំៗ ស្រាប់តែមានយុវជនម្នាក់ ចាំទះកំផ្លៀងនាង ដើម្បីហៅអោយនាងដឹងខ្លួននិងស្រែកថាកុំដេកៗ។ យ៉ាងណាមិញ បន្ទាប់ពីចេញពីមន្ទីរពេទ្យ នាងបានបង្ហោះឃ្លីបរៀបរាប់ពីហេតុការណ៍នេះ ដោយផ្តើមចេញពីពេលដែល « នាងញ៉ាំទុរេន ៣ដុំ ផឹកស្រាបៀរអស់ ២ដប ប៉ុន្តែដបទី២ មិនអស់ផង ខ្ញុំក៏មានរោគសញ្ញាក្តៅពេញខ្លួន តឹងទ្រូង
June 9, 2022












