- autoadmin
- បច្ចេកវិទ្យា
ប្រព័ន្ធប្រតិបត្តិការ iOS16 កាន់តែមានការកែលម្អច្រើនជាងមុន ដែលធ្វើឱ្យអ្នកប្រើប្រាស់ស្មាតហ្វូន iPhone អាចទទួលបាននូវបទពិសោធន៍រីករាយជាងមុន ហើយ ១ ក្នុងចំណោមការកែលម្អទាំងនោះ គឺការចូលមើលពាក្យសម្ងាត់របស់ WiFi ដែលអ្នកកំពុងភ្ជាប់នាពេលបច្ចុប្បន្ន។ នេះមានន័យថា ប្រសិនបើអ្នកនៅផ្ទះរបស់មិត្តភ័ក្តិ ឬសមាជិកគ្រួសារ ហើយពួកគេមិនបានចាំពាក្យសម្ងាត់ WiFi របស់ពួកគេ (ទាំងដែលពួកគេកំពុងប្រើប្រាស់ WiFi មួយនោះ) អ្នកអាចរកវាឃើញបាននៅក្នុង Settings តំណភ្ជាប់ WiFi នោះតែម្ដង។ ដើម្បីឆែករកមើលពាក្យសម្ងាត់របស់ WiFi ណាមួយដែលអ្នកកំពុង ឬធ្លាប់បានភ្ជាប់ អ្នកត្រូវចូលទៅការកំណត់ WiFi នៅក្នុង Settings (ដូចក្នុងរូបភាព)
June 7, 2022 - អន្តរជាតិ
ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងកង្វះខាតសាឡាត់យ៉ាងធ្ងន់ធ្ងរ ដែលនាំឱ្យតម្លៃកើនឡើង ហើយបានជំរុញឱ្យហាងអាហាររហ័ស KFC ត្រូវដាក់ស្ពៃក្តោប នៅក្នុងប៊ឺហ្គឺរបស់ខ្លួនជំនួសវិញ។ ក្រុមហ៊ុន KFC បានជូនដំណឹងដល់អតិថិជនថា ខ្លួននឹងប្រើប្រាស់ការលាយបញ្ចូលគ្នានៃសាឡាត់ស្រួយ និងស្ពៃក្តោប នៅទូទាំងភោជនីយដ្ឋានរបស់ខ្លួនទាំងអស់ ដោយលើកឡើងពីការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទាប់ពីទឹកជំនន់នៅទូទាំងឆ្នេរសមុទ្រភាគខាងកើត បានបំផ្លាញដំណាំសាឡាត់ជាច្រើនកាលពីដើមឆ្នាំនេះ។ សម្រាប់អ្នកទិញធម្មតាក៏រងផលប៉ះពាល់ទាក់ទងនឹងតម្លៃកើនឡើងផងដែរ ដោយសាឡាត់ស្រួយមួយដើម អាចមានតម្លៃរហូតដល់ទៅ ១២ ដុល្លារអូស្ត្រាលី (៨.៦៥ ដុល្លារអាមេរិក) ហើយតម្លៃកាន់តែខ្ពស់សម្រាប់ផលិតផលផ្សេងទៀត ដូចជាឪឡឹកមួយផ្លែកើនឡើងដល់ ២៥ ដុល្លារអូស្ត្រាលី (១៨ ដុល្លារអាមេរិក)។ យោងតាមអ្នកព្យាករណ៍របស់រដ្ឋាភិបាល Abares បានឱ្យដឹងថា ការឡើងថ្លៃសម្រាប់បន្លែ និងផ្លែឈើនៅក្នុងប្រទេសអូស្ត្រាលី គឺបណ្តាលមកពីបញ្ហាអាកាសធាតុ
June 7, 2022 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ខេត្តភូកេត បានចេញសេចក្តីប្រកាសអនុញ្ញាតឲ្យប្រជាជនដោះម៉ាស់ នៅក្នុងបរិយាកាសបើកចំហដូចជា តាមឆ្នេរសមុទ្រ ឧទ្យាន ឬកន្លែងផ្សេងទៀតដែលមានខ្យល់ចេញចូលបានល្អ ប៉ុន្តែថ្មីៗនេះនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ ខេត្តភូកេតបានចេញបទបញ្ជា លេខ ៣៧៩៣/២៥៦៥ ទាក់ទងនឹងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់ភូកេត។ ក្នុងបទបញ្ជានោះចំណុចសំខាន់ គឺត្រូវលុបចោល «បទបញ្ជាខេត្តភូកេតលេខ ៣៦៦០/២៥៦៥» ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ទាក់ទងនឹងវិធានការទប់ស្កាត់ការរីករាលដាល និងការផ្ទុះឡើងនៃមេរោគកូវីដ-១៩ នៅភូកេត ហើយបញ្ជាអោយពាក់ម៉ាសឡើងវិញ ដើម្បីការពារការរីករាលដាលនៃជំងឺកូវិត១៩ និងដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង និងការពារក្នុងករណីគ្មានអនាម័យ ដើម្បីមិនអោយរាតត្បាតជំងឺ នៅពេលចេញពីលំនៅដ្ឋាន យានជំនិះផ្ទាល់ខ្លួន ឬពេលនៅទីសាធារណៈជាដើម។
June 7, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា អ្នកពន្លត់អគ្គីភ័យចំនួន ៩នាក់ នៅក្នុងចំណោមមនុស្សច្រើនជាង ៤០នាក់ បានបាត់បង់ជីវិត បន្ទាប់ពីអគ្គីភ័យដ៏សន្ធោសន្ធៅមួយបានឆាបឆេះដេប៉ូកុងតឺន័រ BM នៅតំបន់ Sitakunda ចម្ងាយ ៤០គីឡូម៉ែត្រ ពីទីក្រុងកំពង់ផែ Chittagong របស់ប្រទេសបង់ក្លាដែស។ ក្រុមមន្ត្រីបានបន្ទោសបញ្ហានេះ ទៅលើការទុកដាក់មិនត្រឹមត្រូវរបស់ប្រតិបត្តិករកុងតឺន័រ ដោយសារទីតាំងកើតហេតុ មានកុងតឺន័រផ្ទុកសារធាតុអ៊ីដ្រូសែនពែរ៉ូស៊ីត (Hydrogen peroxide) ហើយអ្នកពន្លត់អគ្គីភ័យបានព្យាយាមពន្លត់ភ្លើង ដោយការប្រើទឹក ជំនួសឱ្យការប្រើទឹកហ្វម។ គួរឱ្យដឹងដែរថា សារធាតុអ៊ីដ្រូសែនពែរ៉ូស៊ីតដែលឆាបឆេះ មិនអាចពន្លត់ដោយប្រើប្រាស់ទឹកធម្មតាបាននោះឡើយ ទើបធ្វើឱ្យស្ថានភាពអគ្គិភ័យមិនអាចគ្រប់គ្រងបានទាន់ពេលវេលា។ អគ្គិភ័យបានឆាបឆេះរយៈពេល ៣ថ្ងៃ ទម្រាំតែក្រុមពន្លត់អគ្គិភ័យអាចគ្រប់គ្រងវាបាន ប៉ុន្តែស្ថានភាពភ្លើងឆេះនៅមិនទាន់រលត់អស់ទាំងស្រុងនោះទេ។
June 7, 2022 - អន្តរជាតិ
ព្រះអង្គម្ចាស់ Harry និងនាង Meghan ដែលជា Duchess of Sussex បានបញ្ចេញរូបថតថ្មីមួយរបស់ Lilibet ដែលជាកូនទី២ របស់ពួកគេ បន្ទាប់ពីថ្ងៃខួបកំណើតគម្រប់ ១ខួប របស់នាងតូចកាលពីថ្ងៃសៅរ៍ នៅឯ Frogmore Cottage ក្នុងក្រុង Windsor ក្នុងចក្រភពអង់គ្លេស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។ អ្នកនាំពាក្យបាននិយាយថា គូស្នេហ៍មួយគូនេះ «មានអារម្មណ៍រំភើបយ៉ាងខ្លាំងចំពោះការជូនពរថ្ងៃខួបកំណើតរាប់មិនអស់ សម្រាប់កូនស្រីរបស់ពួកគេគឺ Lilibet Diana Mountbatten-Windsor» ដោយបន្ថែមថា ពួកគេមានការរំភើបយ៉ាងខ្លាំងដែលបានដឹងថា ការបរិច្ចាគជាកិត្តិយសក្រោមឈ្មោះរបស់ Lilibet
June 7, 2022 - អន្តរជាតិ
ចិន៖ ក្លាយជាប្រធានបទដែលមានការរិះគន់ខ្លាំងពេញពិភពលោកតាមអ៉ីនធឺណិត បន្ទាប់ពីបុរសជនជាតិចិនម្នាក់នៅទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន បានបើកម៉ូតូទៅបុករថយន្ត Lamborghini បណ្តាលអោយខូចដំបូលម៉ាស៊ីនរថយន្ត។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ យុវជនរូបនេះបានលុតជង្គង់យំសុំទោសម្ចាស់រថយន្ត Lamborghini ហើយប្រការនេះដែរបានធ្វើឱ្យម្ចាស់រថយន្តទំនើបតម្លៃ ៣លានយ័ន (ប្រហែល ជាង៤០មុឺនដុល្លារ) អាណិត ហើយមិនបានទាមទារសំណងអ្វីទាំងអស់។ ប៉ុន្តែក្រោយមកគាត់បានអួតក្នុងក្រុម Chat ថា លុតជង្គង់សុំទោស គ្រប់យ៉ាងគ្រាន់តែជាការសំដែងដើម្បីអោយម្ចាស់រថយន្តអាណិត មិនទាមទារសំណងតែប៉ុណ្ណោះ តាមពិតទៅ គាត់មិនមានអារម្មណ៍សោកស្ដាយ និងមិនចង់សុំទោសទាល់តែសោះ មិនមែនត្រឹមតែប៉ុណ្ណោះ យុវជនរូបនេះក៏បាននិយាយថា បានបុករថយន្ត Lamborghini
June 7, 2022 - អន្តរជាតិ
រដ្ឋាភិបាលថៃទំនងជានឹងដកចេញនូវច្បាប់ពាក់ម៉ាស់ជាកាតព្វកិច្ច នៅតាមទីសាធារណៈមួយចំនួន និងអនុញ្ញាតឱ្យកន្លែងកម្សាន្តពេលយប់ អាចដំណើរការរហូតដល់ម៉ោង ២ ទៀបភ្លឺឆាប់ៗនេះ ទោះបីជាការសម្រេចចិត្តនឹងត្រូវធ្វើឡើងលុះត្រាតែមានការពិចារណាយ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពជំងឺ COVID-19 របស់ប្រទេសក៏ដោយ នេះបើយោងតាមមជ្ឈមណ្ឌលសម្រាប់ស្ថានភាពជំងឺ COVID-19 (CCSA) ។ ប្រធានមជ្ឈមណ្ឌលលោក Supoj Malaniyom បាននិយាយថា ការបន្ថែមម៉ោងប្រតិបត្តិការកន្លែងកម្សាន្តពេលយប់ នឹងអាស្រ័យលើការវាយតម្លៃនៃតួលេខនៃការឆ្លង បន្ទាប់ពីច្បាប់ត្រូវបានបន្ធូរបន្ថយកាលពីសប្តាហ៍មុន ដោយបន្ថែមការវាយតម្លៃនឹងធ្វើឡើងរៀងរាល់ ១០ ថ្ងៃម្តង។ លោកឧត្តមសេនីយ៍ Supoj បាននិយាយថា ដោយសារច្បាប់ត្រូវបានបន្ធូរបន្ថយជាលើកដំបូងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ការផ្លាស់ប្តូរណាមួយបន្ថែមទៀតចំពោះពួកវា នឹងកើតឡើងបន្ទាប់ពីអាជ្ញាធរបានជួបប្រជុំគ្នានៅថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីការបន្ថែមម៉ោងប្រតិបត្តិការរបស់កន្លែងកម្សាន្តពេលយប់។ លោកបាននិយាយថា
June 7, 2022 - អន្តរជាតិ
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់មីស៊ីលចំនួន ៨គ្រាប់ ឆ្ពោះទៅកាន់សមុទ្រជប៉ុន ក្នុងគោលបំណងឆ្លើយតបនឹងកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងមួយថ្ងៃមុននេះ។ យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីសរុបចំនួន ៨ គ្រាប់ពីទីតាំងចំនួន ៤ រួមទាំងពីតំបន់ Sunan ក្បែរទីក្រុងព្យុងយ៉ាង ឆ្ពោះទៅភាគខាងកើតក្នុងរយៈពេលជាង ៣០ នាទី។ ដូច្នេះហើយ កងកម្លាំងយោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់បង្ហោះមីស៊ីល ATACMS ក្នុងចំនួនដូចគ្នា ក្នុងរយៈពេល ១០ នាទី ចាប់ពីម៉ោង ៤:៤៥ នាទីព្រឹក កាលពីថ្ងៃចន្ទ។ មីស៊ីលចំនួន ៧ គ្រាប់
June 6, 2022 - អន្តរជាតិ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ប្រទេសរបស់លោកនឹងវាយលុកទីតាំងនានា ប្រសិនបើប្រព័ន្ធរ៉ុក្កែតរយៈចម្ងាយឆ្ងាយ ត្រូវបានផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន។ លោក ពូទីន បានធ្វើការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋរបស់រុស្ស៊ីកាលពីថ្ងៃអាទិត្យ បន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ទើបតែបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតចល័តទំនើប ឬ HIMARS ទៅកាន់ប្រទេសអ៊ុយក្រែន។ លោក ពូទីន បានសង្កត់ធ្ងន់ថា ប្រព័ន្ធរ៉ុក្កែតទាំងនោះ គឺស្រដៀងទៅនឹងប្រព័ន្ធដែលធ្លាប់កាន់កាប់ដោយអ៊ុយក្រែនពីមុន ហើយលោកថា វាគ្មានអ្វីថ្មីចំពោះរឿងនេះនោះទេ។ ប៉ុន្តែលោក ពូទីន បាននិយាយថា ប្រសិនបើគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ ត្រូវបានផ្គត់ផ្គង់ដល់អ៊ុយក្រែន រុស្ស៊ីនឹងប្រើប្រាស់អាវុធរបស់ខ្លួន ដើម្បីវាយប្រហារលើគោលដៅ ដែលខ្លួនមិនទាន់បានវាយប្រហារពីមុន ហើយខ្លួនមានសព្វាវុធក្នុងបរិមាណគ្រប់គ្រាន់សម្រាប់បំណងនេះ។ ជាមួយគ្នានេះដែរ
June 6, 2022 - អន្តរជាតិ
ការបាញ់ប្រហារនៅក្នុងរដ្ឋ Pennsylvania និង Tennessee របស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥ នាក់ និងរបួសជាង ២០ នាក់។ ការបាញ់ប្រហារបានផ្ទុះឡើងនៅតាមផ្លូវដ៏មមាញឹកមួយ នៅក្នុងទីក្រុង Philadelphia នៃរដ្ឋ Pennsylvania កាលពីល្ងាចថ្ងៃសៅរ៍ ដែលបានបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់ និងយ៉ាងហោចណាស់ ១១ នាក់រងរបួស។ ប៉ូលីសមូលដ្ឋានបានសង្ស័យថា មានខ្មាន់កាំភ្លើងជាច្រើននាក់បានបើកការបាញ់ប្រហារ ប៉ុន្តែពួកគេបានរត់គេចពីកន្លែងកើតហេតុ ហើយកន្លែងលាក់ខ្លួនរបស់ពួកគេនៅមិនទាន់ដឹងនៅឡើយទេ។ ជាមួយគ្នានេះដែរ មានមនុស្ស ២ នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ និងយ៉ាងហោចណាស់
June 6, 2022












