autoadmin
  • អន្តរជាតិ

    វៀតណាម៖ “Do Ngoc Thuan” ឬ “Seven Ball” គឺជាបុរសជនជាតិវៀតណាមអាយុ ៣៤ឆ្នាំ ដែលចាប់អារម្មណ៍នឹងមាសតាំងពីគាត់ធំដឹងក្តី លុះនៅពេលគាត់ធំឡើង គាត់​បាន​សម្រេច​ក្តី​សុបិន្ត​របស់គាត់ដោយ​ទិញ​មាស​ ដើម្បី​ពាក់​ និង​បង្ហាញដល់​ភ្នែក​មហាជន ហើយអ្វីដែលសំខាន់​ជាងនេះទៅទៀត គឺធ្វើឱ្យគាត់មានអារម្មណ៍ប្រសើរឡើងខ្លាំង ដូច្នេះគាត់ត្រូវតែបន្ថែមពាក់មាសកាន់តែច្រើនឡើង។ ក្រោយ​មក​គាត់​បាន​បើក​ភោជនីយដ្ឋាន និង​ហាង​បង្អែម​នៅ​ហូជីមិញ ដូច្នេះ​ហើយ​ទើប​លោក​សម្រេច​ចិត្ត​ពាក់​មាស​ដែល​មាន​តម្លៃថ្លៃ ​ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​មក​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋានរបស់ខ្លួន រហូត​ធ្វើ​ឱ្យ​រឿងរ៉ាវរបស់លោក​ក្លាយ​ជាប្រធានបទដែលមាន​អ្នក​និយាយ​នៅ​លើ​ពិភព​សង្គម​អនឡាញយ៉ាង​ច្រើន។   បច្ចុប្បន្ននេះ លោកត្រូវបានមហាជនដាក់រហ័សនាមថា ជាបុរសមាស ព្រោះលោកពាក់ចិញ្ចៀន ១០វង់ កងដៃ ៣០កង ខ្សែក ១២ខ្សែ ដោយមិនរាប់បញ្ចូលក្រវិលមាស កងជើងមាស និងចិញ្ចៀនម្រាមជើងជាច្រើន

    June 14, 2022
  • អន្តរជាតិ

    រដ្ឋបាលចំណីអាហារ និងឪសថរបស់សហរដ្ឋអាមេរិក (FDA) នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ បានអនុម័តថ្នាំគ្រាប់មួយហៅថា Baricitinib សម្រាប់ការព្យាបាលជំងឺ Alopecia Areata ធ្ងន់ធ្ងរ ដែលបានប៉ះពាល់ដល់មនុស្សជាង ៣០០,០០០ នាក់ នៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ។ ជំងឺ Alopecia បណ្តាលឱ្យមានការជ្រុះសក់ជាបណ្ដោះអាសន្ន ឬជាអចិន្ត្រៃយ៍ ដែលវាអាចប៉ះពាល់ដល់ទីតាំងដែលមានសក់ទាំងអស់នៃរាងកាយ ដែលនឹងជះឥទ្ធិពលដល់អារម្មណ៍អ្នកជំងឺផងដែរ។ វានាំឱ្យមានការចាប់អារម្មណ៍ខ្លាំងនាពេលថ្មីៗនេះ ពាក់ពា័ន្ធនឹងរឿងរ៉ាវជាច្រើន រួម​ទាំង​តារា​សម្ដែង​ហូលីវូដ Jada Pinkett Smith និង​សមាជិក​សភា Ayanna Pressley។ Baricitinib គឺជាថ្នាំគ្រាប់ផលិតដោយក្រុមហ៊ុនឱសថអាមេរិក

    June 14, 2022
  • អន្តរជាតិ

    គូស្នេហ៍វ័យចំណាស់មួយគូ មកពីខេត្ត Phetchabun ភាគខាងជើងប្រទេសថៃ បានរៀបការជាប្ដីប្រពន្ធនឹងគ្នា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បន្ទាប់ពីពួកគាត់បានស្គាល់គ្នាត្រឹមរយៈពេល ១០ ថ្ងៃប៉ុណ្ណោះ នេះបើតាមការចុះផ្សាយរបស់ The Thaiger។ គូស្នេហ៍ទាំង ២នាក់ បានជួបគ្នានៅលើទំនប់ទឹក Pak Huay ក្នុងខេត្ត Khon Kaen ហើយមិនយូរប៉ុន្មាន ពួកគាត់ក៏បានសម្រេចចិត្តរៀបការ និងរស់នៅជាមួយគ្នាតែម្ដង។ លោកតា មានឈ្មោះថា Nuan Mala មានអាយុ ៧២ឆ្នាំ ហើយគាត់មានកូន ៣នាក់ ជាមួយប្រពន្ធមុនរបស់គាត់

    June 14, 2022
  • អន្តរជាតិ

    យោងតាមសារព័ត៌មាន Reuters និង Straits Times បានរាយការណ៍កាលពីថ្ងៃទី១៣ ខែមិថុនា អំពីស្ថានភាពនៃជំងឺ កូវីដ-១៩ នៅទីក្រុងប៉េកាំង រដ្ឋធានីរបស់ប្រទេសចិនដែលបានរកឃើញការផ្ទុះឡើងជាថ្មីម្តងទៀត។ អ្នកនាំពាក្យរដ្ឋាភិបាលក្នុងតំបន់របស់ទីក្រុងប៉េកាំងបាននិយាយថា យ៉ាងហោចណាស់ករណីកូវីដ-១៩ ចំនួន ១៦៦ ត្រូវបានផ្សារភ្ជាប់ទៅនឹងចង្កោមនៃផ្សារទំនើប Chaoyang Heaven ដែលបានរកឃើញអ្នកជំងឺក្រុមដំបូងកាលពីសប្តាហ៍មុន។ ហើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ករណីដែលត្រូវបានបញ្ជាក់បានកើនឡើងចំនួន ៣៣ ករណីទៀតនៅទីក្រុងប៉េកាំង ដែលត្រូវបានបញ្ជាក់នាំឱ្យចំនួនសរុបកើនឡើងចាប់តាំងពីថ្ងៃទី២២ ខែមេសា ដោយកើនឡើងយ៉ាងហោចណាស់ ១,៩៩៧នាក់ ខណៈចំនួនករណីថ្មីនៅទូទាំងប្រទេសត្រូវបានរកឃើញចំនួន ៨៩នាក់ទៀត និងករណីគ្មានរោគសញ្ញាសរុបចំនួន ១៣១នាក់ សរុប ២២៤.៨៨២ ករណី

    June 14, 2022
  • អន្តរជាតិ

    អង់គ្លេសបានរកឃើញករណីជំងឺអុតស្វា monkeypox ចំនួន ១០៤ ករណី បន្ថែមទៀត ដែលបានធ្វើឱ្យវាក្លាយជាការផ្ទុះដ៏ធំបំផុតមួយនៅក្រៅទ្វីបអាហ្រ្វិក។ ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃច័ន្ទថា គិតមកទល់នឹងពេលនេះ អង់គ្លេសមានករណីជំងឺអុតស្វាចំនួន ៤៧០ ករណី នៅទូទាំងប្រទេស ដោយភាគច្រើនជាបុរសស្រឡាញ់ភេទដូចគ្នា ឬអ្នកស្រឡាញ់ភេទដូចគ្នា។ អ្នកវិទ្យាសាស្ត្របានព្រមានថា អ្នកណាក៏ដោយ ដោយមិនគិតពីទំនោរផ្លូវភេទ គឺងាយនឹងកើតជំងឺអុតស្វានេះខ្លាំងណាស់ ប្រសិនបើពួកគេនៅជិត ប៉ះរាងកាយជាមួយអ្នកដែលមានមេរោគ ឬសម្លៀកបំពាក់រួមគ្នា ឬមិនមានអនាម័យកម្រាលពូក។ យោងតាមទិន្នន័យរបស់ចក្រភពអង់គ្លេសបានឱ្យដឹងថា រហូតមកដល់ពេលនេះ ៩៩% នៃករណីជំងឺអុតស្វា monkeypox បានកើតលើបុរស ហើយភាគច្រើនគឺនៅទីក្រុងឡុងដ៍ ដែលជារាជធានីរបស់ប្រទេសនេះតែម្ដង។ កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា

    June 14, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Sanook បានបង្ហាញនូវទិដ្ឋភាពពិធីបុណ្យសព មួយនៅ​វត្ត​ឥន្ទ្រារាម ឃុំមឿងម៉ៃ ស្រុក Amphawa ខេត្ត Samut Songkhram ដែលជាទីតាំងនៃពិធីបុណ្យសពរបស់អតីតលេខាធិការនាយករដ្ឋបាលសង្លាត់ Muang Mai ស្រុក Amphawa ខេត្ត Samut Songkhram ដែល​ជា​ទី​ស្រលាញ់​របស់ប្រជាជន បានបាត់បង់ជីវិត​ដោយសារ​ជំងឺ​គាំងបេះដូង ទើបនាំអោយប្រជាពលរដ្ឋ​ដែលគោរព​រាប់អាន​លោកយ៉ាងច្រើន​កុះករ​បាន​ចូលរួម​បុណ្យសព​នៅ​យប់​ថ្ងៃទី​៩-១១ ខែមិថុនា​ កន្លងទៅ។ យ៉ាងណាមិញ អ្វីដែលធ្វើឲ្យអ្នកចូលរួមមានការភ្ញាក់ផ្អើលនោះគឺ អង្ករមួយដុំធំ ដែលមានជាកញ្ចប់តូចៗទម្ងន់ ៥គីឡូក្រាម ត្រូវបានដាក់នៅមុខមឈូស ជាមួយនឹងសាររំលែកទុក្ខ និងកម្រងផ្កាដាក់ឈ្មោះអ្នកបរិច្ចាគ។ ក្រោយសួរម្ចាស់បុណ្យទើបដឹងថា នេះជាគំនិតរបស់ព្រះគ្រូ ភីស៊ីត ប្រាជ្ញណាត បណ្ឌិត

    June 14, 2022
  • អន្តរជាតិ

    រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ហាក់ដូចជាមានសុវត្ថិភាព និងមានប្រសិទ្ធភាព សម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ។ ការវិភាគនេះក៏ត្រូវបានបង្ហោះនៅលើអ៉ីនធឺណេតផងដែរ មុនកិច្ចប្រជុំដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃពុធនេះ ដើម្បីឱ្យអ្នកជំនាញឯករាជ្យរបស់ទីភ្នាក់ងារ ពិចារណាលើឯកសារពាក់ព័ន្ធរបស់វ៉ាក់សាំងចំនួន ២ គឺវ៉ាក់សាំង Pfizer និង Moderna ថាតើគួរឱ្យមានការចាក់វ៉ាក់សាំងឱ្យកុមារក្នុងក្រុមនេះ ឬទេ។ នៅក្នុងការវិភាគរបស់ខ្លួនលើទិន្នន័យរបស់ Pfizer ទីភ្នាក់ងារ FDA បាននិយាយថា អត្រានៃការចូលមន្ទីរពេទ្យ និងការស្លាប់ដោយសារ COVID-19 ក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ

    June 14, 2022
  • អន្តរជាតិ

    ប្រាក់ឈ្នួលជាអប្បបរមារបស់វៀតណាម នឹងត្រូវកើនឡើងចំនួន ៦% ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីអស់រយៈពេល ២ឆ្នាំ មកហើយ ដែលប្រទេសនេះមិនមានការផ្លាស់ប្តូរអ្វីសោះ។ ការដំឡើងនេះត្រូវបានប្រកាសឡើង នៅក្នុងក្រិត្យរបស់រដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ ដែលនេះគឺជាលើកទី១ ចាប់តាំងពីឆ្នាំ២០០៩ ដែលការដំឡើងប្រាក់ឈ្នួលអប្បបរមា បានចូលជាធរមាននៅពាក់កណ្តាលឆ្នាំ ជំនួសឱ្យដើមឆ្នាំដូចដែលបានកើតឡើងកាលពីឆ្នាំមុនៗ។ ការដំឡើងប្រាក់បៀវត្សរ៍ត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើងយ៉ាងហោចណាស់ពី ១៨០,០០០ – ២៦០,០០០ ដុង ក្នុងមួយខែ (៧.៧៥-១១.១៩ ដុល្លារ) សម្រាប់កម្មករនិយោជិតម្នាក់ៗ អាស្រ័យលើប្រាក់ខែតាមតួនាទីចំនួន ៤ ដែលកំណត់ដោយរដ្ឋាភិបាល។ វាមានន័យថា ប្រាក់ខែអប្បបរមាថ្មីនឹងមានចាប់ពី ៣.២៥ លានដុង

    June 14, 2022
  • អន្តរជាតិ

    ម្ចាស់ក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេស បានបំបែកកំណត់ត្រាថ្មីមួយ ដោយបានក្លាយជាព្រះមហាក្សត្រដែលកាន់អំណាចយូរជាងគេបំផុតទី២ ក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក។ បើតាមសារព័ត៌មាន BBC និងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសផ្សេងទៀត បានរាយការណ៍ថា គិតត្រឹមថ្ងៃច័ន្ទនេះ ព្រះម្ចាស់ក្សត្រី Elizabeth បានឡើងសោយរាជ្យអស់រយៈពេល ៧០ ឆ្នាំ និង ១២៧ ថ្ងៃ ដោយបានវ៉ាដាច់ស្តេចថៃ Bhumibol Adulyadej (ភូមិពលអតុល្យតេជ) ដែលទ្រង់បានសោយទីវង្គត់ក្នុងឆ្នាំ២០១៦ ។ ព្រះមហាក្សត្រី ឥឡូវនេះគឺជាស្តេចទី២ បន្ទាប់ពីស្តេច Louis ទី១៤ របស់ប្រទេសបារាំង ដែលសោយរាជ្យអស់រយៈពេល ៧២ ឆ្នាំ

    June 13, 2022
  • អន្តរជាតិ

    រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានកត់ត្រាករណីដំបូងនៃជំងឺអុតស្វា Monkeypox ពីបុរសម្នាក់ ដែលបានចូលមកប្រទេសនេះ តាមរយៈអាកាសយានដ្ឋានសំខាន់របស់ខ្លួននៅជិតទីក្រុងការ៉ាកាស ក្រោយពីបានត្រឡប់មកពីទីក្រុងម៉ាឌ្រីត របស់ប្រទេសអេស្ប៉ាញ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Magaly Gutierrez បាននិយាយនៅលើបណ្ដាញ Twitter ថា ឥឡូវនេះ ក្រុមការងារកំពុងការតាមដានរកមើលអ្នកដែលមានទំនាក់ទំនងជាមួយអ្នកជំងឺ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«គាត់ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ ការធ្វើតេស្តពាក់ព័ន្ធត្រូវបានអនុវត្ត ហើយសំណាករបស់គាត់ត្រូវបានបញ្ជាក់ថាវិជ្ជមាន»។ យ៉ាងណា រដ្ឋាភិបាល​មិន​បាន​បញ្ជាក់​ពី​អាយុ​របស់​បុរស​ម្នាក់នោះ​ទេ។ គួរឱ្យដឹងដែរថា អាហ្សង់ទីន គឺជាប្រទេសអាមេរិកឡាទីនដំបូងគេ ដែលបញ្ជាក់ពីករណីនៃជំងឺអុតស្វា ខណៈដែលអេស្ប៉ាញ ចក្រភពអង់គ្លេស និងព័រទុយហ្គាល់ បានកត់ត្រាករណីភាគច្រើន ប៉ុន្តែសុទ្ធតែជាករណីស្រាលៗប៉ុណ្ណោះ៕ អត្ថបទ៖ លីដា ប្រភព៖ រ៉យទ័រ

    June 13, 2022