autoadmin
  • អន្តរជាតិ

    អាជ្ញាធរនៃប្រទេសហូឡង់បាននិយាយថា ពួកគេបានរារាំងមន្ត្រីចារកម្មរបស់រុស្ស៊ី ពីការព្យាយាមចូលធ្វើការនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ ខណៈ ICC កំពុងស៊ើបអង្កេតលើការចោទប្រកាន់ពីបទ «ឧក្រិដ្ឋកម្មសង្គ្រាម» របស់រុស្ស៊ីនៅអ៊ុយក្រែន។ សេវាស៊ើបការណ៍សម្ងាត់របស់ហូឡង់ (AIVD) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា បុរសនោះមានឈ្មោះថា Sergey Vladimirovich Cherkasov មានអាយុ ៣៦ឆ្នាំ ហើយបានមកដល់ប្រទេសហូឡង់ក្នុងខែមេសា ដោយប្រើប្រាស់អត្តសញ្ញាណមិនពិត ដែលមានឈ្មោះថា Viktor Muller Ferreira ជាជនជាតិប្រេស៊ីល ដែលមានអាយុ ៣៣ឆ្នាំ។ អាជ្ញាធរហូឡង់បាន​និយាយ​ថា បុរសរូប​នោះ​បាន​ដាក់​ពាក្យ​ចូល​បម្រើ​ការងារ​នៅ ICC ក្នុង​នាម​ជា​អ្នក​ហាត់ការ ហើយបានធ្វើដំណើរមកប្រទេសហូឡង់ក្នុងខែមេសា ដើម្បីចាប់ផ្តើមការងាររបស់គាត់ ប៉ុន្តែក៏ត្រូវបានអាជ្ញាធរកំណត់មុខសញ្ញាបានភ្លាមៗផងដែរ។ លោក Cherkasov

    June 17, 2022
  • អន្តរជាតិ

    យោងតាមគេហទំព័រ Khaosod  បានរាយការណ៍ថា ក្មេងស្រីអាយុ 9 ឆ្នាំនៅរដ្ឋ Arizona ត្រូវបានគេប្រទះឃើញថាស្លាប់ ដោយសារតែភាពស្លេកស្លាំង និងកង្វះអាហារូបត្ថម្ភដែលបណ្តាលមកពីការឆ្លងមេរោគនៅក្បាល។ ឆ្លងតាមការពិនិត្យបានអោយដឹងថា ក្មេងស្រីនេះមានចៃជាច្រើន ហើយមុខរបស់នាងពោរពេញទៅដោយសត្វល្អិតទៀតផង។ ពាក់ព័ន្ធនឹងករណីនេះ ម្តាយរបស់ក្មេងនោះដែលមានឈ្មោះ Sandra Craykovich អាយុ ៣៨ឆ្នាំ និងជីដូនរបស់នាងឈ្មោះ Elizabeth Craykovich អាយុ ៦៤ឆ្នាំត្រូវបានចាប់ខ្លួនភ្លាមៗ ដោយសង្ស័យពីបទឃាតកម្ម។ ហើយ បន្ទាប់ពីការស៊ើបអង្កេត បានរកឃើញថា Sandra Craykovic បានផ្ញើសារទៅកាន់មិត្តប្រុសរបស់នាង ដោយនិយាយថា “ម៉ាក់ចង់ឱ្យខ្ញុំពិនិត្យមើលថា តើកូនស្រីរបស់ខ្ញុំបានស្លាប់ឬនៅ” ដែលនេះបង្ហាញអោយឃើញថាម្តាយនិងជីដូនរបស់ក្មេងម្នាក់នោះ

    June 17, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា អង្គការឱសថរដ្ឋាភិបាលរបស់ថៃ (GPO) ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផលិតវ៉ាក់សាំងអង់ទីក័រប្រភេទ​ស្ព្រៃ​យ៍បាញ់តាមច្រមុះ សម្រាប់បង្ការជំងឺ COVID-19 នៅត្រីមាសទី៣ ក្នុងឆ្នាំនេះ។ នាយក GPO លោក Rangsee Padlee បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាយកដ្ឋានវ៉ាក់សាំងបង្ការរបស់ GPO ក្រោមនាយកដ្ឋានផលិតផលជីវសាស្រ្ត បានទទួលវិញ្ញាបនបត្រ ចុះបញ្ជីនៅថ្ងៃទី០៦ ខែមិថុនា ដែលនឹងអាចអនុញ្ញាតឱ្យ​ស្ព្រៃ​យ៍ IgG1 Anti-SARS-CoV-2 ផលិតបាននៅឆ្នាំនេះ។ ​ស្ព្រៃ​យ៍បាញ់តាមច្រមុះរបស់ GPO ត្រូវបានណែនាំជាលើកដំបូងសម្រាប់ការសាកល្បងនៅក្នុងខែកុម្ភៈ ដោយសហការជាមួយសាកលវិទ្យាល័យ Chulalongkorn, សាកលវិទ្យាល័យ Silpakorn,

    June 17, 2022
  • អន្តរជាតិ

    ថៃ៖  ក្រុមប្រឹក្សាអង្គការអ្នកបរិភោគប្រទេសថៃ បានជំរុញ​រដ្ឋាភិបាលថៃ អោយជួយ​ដោះស្រាយ​បញ្ហា​រត់ពន្ធ នៃ​ម្នាស់ GMO ដែលមានពណ៌​ផ្កាឈូក ដោយ​បារម្ភ​ខ្លាច​ប៉ះពាល់​ ដល់​ការ​នាំ​ចេញ​ផ្លែ​ឈើ​របស់​ថៃ។           កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ លោកស្រី Prokchon Wusub សមាជិកនៃអនុគណៈកម្មាធិការអាហារ ឱសថ និងផលិតផលសុខភាព នៃក្រុមប្រឹក្សាអង្គការអ្នកប្រើប្រាស់ ថ្លែង​ក្នុង​វេទិកា​ស្ដីពី​ ​បន្លែ​ផ្លែឈើ GMOs ដែលបានឈ្លានពាន​ចូលប្រទេស​ថៃថា លោកស្រីមានការភ័យខ្លាចចំពោះម្នាស់ពណ៌ផ្កាឈូក ដែលអាចបំពុលផ្លែឈើក្នុងស្រុក និងបង្កហានិភ័យដល់អ្នកបរិភោគ ហើយផ្តល់ផលប៉ះពាល់លើការនាំចេញផ្លែឈើរបស់ប្រទេសថៃ។   ជាមួយគ្នានេះដែរថ្នាក់ដឹកនាំក្រុមប្រឹក្សា បានទទួលការរាយការណ៍ពីអ្នកបរិភោគថា

    June 17, 2022
  • អន្តរជាតិ

    ក្រុមហ៊ុន Boring Company ដែលបង្កើតឡើងដោយ Elon Musk ទើបតែទទួលបានការយល់ព្រមពីទីក្រុង Las Vegas របស់សហរដ្ឋអាមេរិក ដើម្បីពង្រីកប្រព័ន្ធដឹកជញ្ជូនក្រោមដីរបស់ខ្លួនដែលមានឈ្មោះថា «Vegas Loop» ។ ជម្រាបដែរថា នៅពេលដែលគណកម្មការ Clark County បានអនុម័តជាលើកដំបូងលើ Vegas Loop វាត្រូវបានសន្មត់ថា ជាបណ្តាញផ្លូវរូងក្រោមដីប្រវែង ២៩ ម៉ាយ ឬប្រមាណ ៤៦ គីឡូម៉ែត្រ ដែលតភ្ជាប់ស្ថានីយចំនួន ៥១ នៅក្នុងទីក្រុង។ ឥឡូវនេះ បណ្តាញនេះនឹងលាតសន្ធឹងចម្ងាយ ៣៤ ម៉ាយ

    June 17, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា មេដឹកនាំនៃប្រទេសក្នុងសហភាពអឺរ៉ុបដូចជា៖ បារាំង អាល្លឺម៉ង់ អ៉ីតាលី និងរូម៉ានី បានគាំទ្រការដេញថ្លៃរបស់អ៊ុយក្រែនក្នុងការចូលរួមជាសមាជិកសហភាពអឺរ៉ុប ដោយនិយាយថា ប្រទេសនេះគួរតែត្រូវបានផ្តល់ឋានៈជាបេក្ខភាពភ្លាមៗ។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយនៅក្នុងសន្និសីទរួមមួយនៅទីក្រុងគៀវថា៖«អ៊ុយក្រែនជាកម្មសិទ្ធិរបស់គ្រួសារអឺរ៉ុប»។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា អ៊ុយក្រែន​នៅ​តែ​ត្រូវ​ការបំពេញ​ តាម​លក្ខខណ្ឌ​នៃ​ការ​ចូល​ជា​សមាជិក​ពេញលេញ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានសង្កត់ធ្ងន់ដែរថា EU ដែលមានសមាជិក ២៧ ប្រទេស នឹងឈរក្បែរអ៊ុយក្រែនរហូតដល់ជ័យជម្នះរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានពណ៌នាការឈ្លានពានរបស់រុស្ស៊ីថា ជាសង្រ្គាមប្រឆាំងនឹងអឺរ៉ុបរួម ដោយបន្ថែមថា

    June 17, 2022
  • អន្តរជាតិ

    របបយោធាមីយ៉ាន់ម៉ា បានអះអាងជាថ្មីកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនមានបំណងអនុវត្តការកាត់ទោសប្រហារជីវិត ទៅកាន់មនុស្សចំនួន ៤នាក់ ដែលខ្លួនសម្រេចកាត់ទោសប្រហារជីវិត កាលពីដើមខែនេះ។ ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង ៤ ​គឺ​ជា​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ​និង​ជា​អតីត​សមាជិក​សភា​ជាមួយ​គណបក្ស​ ដែល​ដឹកនាំ​ដោយ​លោកស្រី​ អ៊ុងសាន ស៊ូជី។ ការកាត់ទោសនេះត្រូវបានថ្កោលទោសយ៉ាងខ្លាំងដោយអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត។ ឥឡូវនេះ មិន​ទាន់​មាន​កាលបរិច្ឆេទ​នៃ​ការ​ប្រហារ​ជីវិត​ត្រូវ​បាន​គេ​ប្រកាស​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​គ្រប់​គ្រង​យោធា​ បាន​ព្យាយាមលើកឡើងពីភាពត្រឹមត្រូវ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន ​ចំពេល​មាន​ការ​រិះគន់​យ៉ាងខ្លាំងពី​អន្តរជាតិ។ អ្នកនាំពាក្យក្រុម​ប្រឹក្សា​គ្រប់​គ្រង​យោធាបានអះអាងថា ការញុះញង់របស់ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ «បានបណ្តាលឱ្យមនុស្សស្លូតត្រង់ចំនួន ៥០ នាក់ ត្រូវបានគេសម្លាប់» ដោយបន្ថែមថា មីយ៉ាន់ម៉ាមានឯករាជ្យ និងមានអំណាចលើដែនសមត្ថកិច្ចរបស់ខ្លួន។ គួរឱ្យដឹងដែរថា ប្រទេស​មីយ៉ាន់ម៉ា​មាន​ភាព​ចលាចល​ចាប់​តាំង​ពី​យោធា ​ដណ្តើម​បាន​ការ​គ្រប់​គ្រង​ក្នុង​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​មុន។

    June 17, 2022
  • អន្តរជាតិ

    ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Zipair Tokyo Inc របស់ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងលុបចោលស្លាកសញ្ញារបស់ខ្លួនដែលមានអក្សរ «Z» ដើម្បីជៀសវាងការយល់ច្រឡំ ដោយសារកន្លងមកអក្សរ «Z» គឺជានិមិត្តសញ្ញាគាំទ្រសង្រ្គាម ដែលតែងតែឃើញមាននៅលើរថយន្តយោធារុស្ស៊ី។ ប្រធានក្រុមហ៊ុន ដែលជាបុត្រសម្ព័ន្ធរបស់ Japan Airlines Co បានប្រាប់សន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋាន Narita កាលពីថ្ងៃពុធថា មនុស្សមួយចំនួនអាចយល់ច្រឡំថា យើងគាំទ្រលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយសារតែឡូហ្គោរបស់ក្រុមហ៊ុន។ លោក Shingo Nishida បាននិយាយថា៖«ខ្ញុំគិតថាមនុស្សមួយចំនួនអាចមានអារម្មណ៍បែបនេះ នៅពេលដែលពួកគេឃើញវា ដោយមិនអាចពន្យល់បានឡើយ»។ ក្រុមហ៊ុន​បាន​បន្ត​ថា ឡូហ្គោ​ថ្មី​នឹង​មាន​លំនាំ​ធរណីមាត្រ​ជា​ពណ៌​បៃតង ខ្មៅ និង​ស។ គួរឱ្យដឹងដែរថា

    June 16, 2022
  • អន្តរជាតិ

    រដ្ឋបាលក្រុងបាងកក (BMA) នៅថ្ងៃព្រហស្បតិ៍នេះ បានចេញបញ្ជាឱ្យសាលារៀនក្រោមការគ្រប់គ្រងរបស់ខ្លួនទាំងអស់ ត្រូវអនុវត្តយ៉ាងតឹងរ៉ឹងនូវវិធានការចំនួន ៩ ដើម្បីការពារ និងត្រួតពិនិត្យការប្រើប្រាស់កញ្ឆា និងដើម Hemp (រុក្ខជាតិម្យ៉ាងដូចនឹងកញ្ឆា) នៅក្នុងចំណោមសិស្សានុសិស្ស បន្ទាប់ពីរុក្ខជាតិទាំង ២ ត្រូវបានដកចេញពីបញ្ជីគ្រឿងញៀនខុសច្បាប់កាលពីសប្តាហ៍មុន។ បទបញ្ជាដែលចុះហត្ថលេខាយ៉ាងច្បាស់ ដោយអភិបាលលោក Chadchart Sitthiphan បានកំណត់ថា សាលារៀនទាំងអស់ដែលគ្រប់គ្រងដោយ BMA ត្រូវតែអនុវត្តតាមវិធានការដែលបានចែងខាងក្រោមនេះ៖ ១. សាលារៀនទាំងអស់ត្រូវតែជាតំបន់គ្មានកញ្ឆា និងដើម Hemp ២. គ្មានការលក់អាហារ ចំណី ឬ ភេសជ្ជៈ ដែលមានលាយសារធាតុកញ្ឆា និងដើម

    June 16, 2022
  • អន្តរជាតិ

    យោងតាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail នៅ​ថ្ងៃ​ទី ១៥ ខែ​មិថុនា ការសិក្សាថ្មីរបស់អ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យ Imperial មហាវិទ្យាល័យនៅប្រទេសអង់គ្លេសបានរកឃើញថា អ្នកឆ្លងកូវីដ-១៩ ប្រភេទ អូមីក្រុង មិនអាចបង្កើតភាពស៊ាំដើម្បីការពារការឆ្លងឡើងវិញនៃជំងឺកូវីដអូមីក្រុង និងប្រភេទរងរបស់វានោះទេ។ ​បើ​តាមលទ្ធផល​នៃ​ការ​សិក្សា​កន្លង​មក រកឃើញថា អ្នកជំងឺកូវីដ-១៩ អាចផ្តល់ឱ្យរាងកាយនូវប្រព័ន្ធការពារប្រឆាំងនឹងការឆ្លងឡើងវិញជាមួយនឹងជំងឺកូវីដ-១៩ ប៉ុន្តែការស្រាវជ្រាវថ្មីបង្ហាញថា វាមិនកើតឡើងចំពោះអ្នកដែលឆ្លងវ៉ារ្យង់អូក្រុង និងប្រភេទរងនៃអូមីក្រុងនោះទេ។ ក្រោយពីការប្រមូលសំណាកឈាមពីបុគ្គលិកពេទ្យ ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៣ រួមទាំងការឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រភេទផ្សេងៗគ្នា។ ដើម្បីយល់ពីប្រព័ន្ធភាពស៊ាំ T Cell (T cells) និង B Cell (B cells) ការស្រាវជ្រាវបានរកឃើញថា វ៉ារ្យង់អីមីក្រុង អាចបង្កើតភាពស៊ាំដើម្បីការពារប្រឆាំងនឹងជំងឺកូវីដ-១៩

    June 16, 2022