autoadmin
  • អន្តរជាតិ

    គេហទំព័រព័ត៌មាន Gulf News បានរាយការណ៍កាលពីចុងសប្តាហ៍ថា ប្រជាជន​ដែល​រស់​នៅ​ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៉ីរ៉ាក់ កំពុង​ប្រឈម​នឹង​រលក​កម្ដៅ​ដែល​កំពុង​កើនឡើង ដោយសីតុណ្ហភាពបានកើនឡើងលើសពី ៤៨ អង្សាសេ។ ការកើនឡើងកម្ដៅនេះ  ប្រជាជន​ក្រុង​បាកដាដ ​ត្រូវ​ជ្រើសរើស​សកម្មភាព​ដើម្បី​បន្ធូរ​អារម្មណ៍ ដូចជាការធ្វើដំណើរទៅសួនទឹក និងសម្រាកនៅលើទន្លេ Tigris បន្ទាប់ពីតំបន់ជាច្រើនត្រូវផ្ដាច់ចរន្តអគ្គិសនីនៅពេលថ្ងៃ ដើម្បីសន្សំថាមពលទុកប្រើប្រាស់។ ការិយាល័យឧតុនិយមរបស់ប្រទេសអ៉ីរ៉ាក់បានរាយការណ៍ថា សីតុណ្ហភាពនៅអ៉ីរ៉ាក់ក្តៅបំផុត ត្រូវបានវាស់កាលពីចុងសប្តាហ៍មុននៅ Amara  ភាគអាគ្នេយ៍នៃប្រទេស ជាមួយនឹងសីតុណ្ហភាពរហូតដល់ ៥០អង្សាសេ។ អ្នកជំនាញព្រមានដូច្នេះថា តំបន់មជ្ឈិមបូព៌ាកំពុងរងផលប៉ះពាល់ ដោយការប្រែប្រួលអាកាសធាតុ ហើយអាកាសធាតុទំនងជាកាន់តែក្តៅ និងស្ងួតជាងមុន ហើយនឹងអាចកាន់តែអាក្រក់ថែមទៀត ព្រមទាំងមានគ្រោះធម្មជាតិដូចជាព្យុះខ្សាច់ ព្យុះដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង និង ការរអិលបាក់ដី

    June 22, 2022
  • អន្តរជាតិ

    អង្គការសហប្រជាជាតិបាននិយាយថា ខ្លួននឹងផ្លាស់ប្តូរកិច្ចពិភាក្សាអំពីជីវចម្រុះ (COP15 biodiversity) ចេញពីប្រទេសចិនទៅកាន់ប្រទេសកាណាដា បន្ទាប់ពីមានការពន្យារពេលជាច្រើនទាក់ទងនឹងជំងឺ COVID-19 នៅក្នុងប្រទេសចិនដែលជាម្ចាស់ផ្ទះ។ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីភាពចម្រុះជីវសាស្រ្ត ដែលគេហៅថា «COP15» គឺមានគោលបំណងអនុម័តក្របខ័ណ្ឌជីវចម្រុះថ្មី ដើម្បីជំនួសគោលដៅឆ្នាំ២០២០ ដែលបានអនុម័តនៅក្នុងសន្និសីទឆ្នាំ២០១០ នៅក្នុងខេត្ត Aichi របស់ប្រទេសជប៉ុន។ កាលនោះ គោលដៅជីវចម្រុះ Aichi ត្រូវបានគេសន្មត់ថា នឹងបញ្ឈប់ការថយចុះនៃចំនួនសត្វព្រៃ និងការបំផ្លាញព្រៃឈើ ប៉ុន្តែគោលដៅជាច្រើនរបស់វាមិនអាចសម្រេចបាននោះទេ។ កិច្ចប្រជុំលើកនេះ ដំបូងឡើយគ្រោងនឹងរៀបចំនៅទីក្រុងគុនមីង ភាគនិរតីនៃប្រទេសចិនក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេលតាំងពីនោះមក។ បន្ទាប់ពីកិច្ចប្រជុំតាមអ៉ីនធឺណិតក្នុងខែតុលា ឆ្នាំ២០២១ ការប្រជុំដោយផ្ទាល់ត្រូវបានគេកំណត់ពេលនឹងធ្វើឡើងនៅទីក្រុងគុនមីង ចាប់ពីខែមេសា ដល់ខែឧសភាឆ្នាំនេះ។ ប៉ុន្តែ​ការ​ប្រជុំ​ត្រូវ​បាន​ពន្យារ​ពេល​ជា​ថ្មី​ម្តង​ទៀត

    June 22, 2022
  • អន្តរជាតិ

    កូនប្រុសរបស់មហាសេដ្ឋី Elon Musk គឺ Xavier Alexander Musk កាលពីពេលថ្មីៗនេះ បានដាក់ពាក្យប្ដឹងទៅតុលាការស្រុក LA Santa Monica ដើម្បីប្ដូរឈ្មោះ និងភេទ បន្ទាប់ពីបានវះកាត់កែភេទទៅជាស្រីបានសម្រេច។ Xavier Alexander អាយុ ១៨ឆ្នាំ បានដាក់ញត្តិទៅតុលាការដើម្បីសុំប្ដូរឈ្មោះ និងភេទថ្មី ដោយសារ​យុវជនរូបនេះ មិនចង់មានទំនាក់ទំនងជាមួយឪពុករបស់ខ្លួន គឺលោក Musk ទោះក្នុងទំនាក់ទំនងអ្វីក៏ដោយ។ ជាមួយគ្នានេះដែរ Xavier ស្នើសុំប្ដូរឈ្មោះទៅជា Vivian Jenna Wilson ហើយចង់ប្ដូរពីភេទប្រុស ទៅស្រី

    June 22, 2022
  • អន្តរជាតិ

    ក្រសួង​សុខាភិបាលសិង្ហបុរី (MOH) ​បាន​បញ្ជាក់​ពី​ករណី​ជំងឺអុតស្វា monkeypox ​ចេញពីបុរសជនជាតិអង់គ្លេសម្នាក់ អាយុ ៤២ឆ្នាំ ដែលធ្វើការជាអ្នកបម្រើការលើយន្តហោះ ហើយបានស្ថិតនៅក្នុងប្រទេសសិង្ហបុរីនៅចន្លោះថ្ងៃពុធ និងថ្ងៃសុក្រសប្ដាហ៍មុន ហើយម្តងទៀតគឺនៅថ្ងៃអាទិត្យ នៅពេលដែលគាត់កំពុងហោះហើរទាំងក្នុង និងក្រៅប្រទេស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ គាត់​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​ជំងឺ​អុតស្វាកាលពី​ថ្ងៃ​ចន្ទ ហើយ​បច្ចុប្បន្ន​គាត់ត្រូវ​បាន​គេ​ដាក់​នៅ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ជំងឺឆ្លង (NCID)។ ឥឡូវនេះ ស្ថានភាពរបស់គាត់មានស្ថេរភាពល្អ ខណៈ MOH នៅបន្ដតាមដានអ្នកមានទំនាក់ទំនង។ អ្នកមានទំនាក់ទំនងជិតស្និទ្ធចំនួន ១៣នាក់ ត្រូវបានកំណត់អត្តសញ្ញាណគិតត្រឹមថ្ងៃអង្គារ ហើយពួកគេនឹងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ២១ ថ្ងៃ ចាប់តាំងពីទំនាក់ទំនងចុងក្រោយរបស់ពួកគេជាមួយអ្នកជំងឺ។ អ្នកមានទំនាក់ទំនងចំនួន ២

    June 22, 2022
  • អន្តរជាតិ

    កាលពីថ្ងៃទី២០ មិថុនា ថ្មីៗនេះ អ្នកយកព័ត៌មានបានទទួលពាក្យបណ្ដឹងពីអ្នកលក់គុយទាវសាច់មាន់ម្នាក់នៅម្តុំ Ban Chak Mai Rua ផ្លូវ 3141 ផ្ទះលេខ 289/2 ភូមិ 11 ឃុំ Nong Ralok ស្រុក Ban Khai ខេត្ត Rayong ដែលបាន​ទៅ​ទិញ​ទឹកដោះគោ​ជូរ​​​មក​ញ៉ាំ ហើយ​បាន​រក​ឃើញ​ថា​ មាន​អ្វី​មួយ​នៅ​ក្នុង​កែវ​ទឹកដោះគោ​ជូរ​ដែល​ស្រដៀង​នឹង​ក្រចក​ដៃ​មនុស្ស។ តាម​ការ​សាកសួរ អ្នកស្រី នីត យ៉ា អាយុ ​៤២​ឆ្នាំ ប្រាប់​អ្នក​សារព័ត៌មាន​ថា​ គាត់ចូលចិត្តទឹកដោះគោជូរណាស់ គាត់បានហូបទឹកដោះគោជូរជាង ២០ឆ្នាំមកហើយ លុះដល់ថ្ងៃទី១៩ ខែមិថុនា វេលាម៉ោងប្រហែល ៧យប់ គាត់បានទៅទិញទឹកដោះគោជូរមកហូបនៅមុខផ្ទះ

    June 21, 2022
  • អន្តរជាតិ

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានជាច្រើនទស្សវត្សរ៍ បានបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី នៅភាគខាងត្បូងប្រទេសចិន ដោយបង្ខំឱ្យមានការជម្លៀសប្រជាជនរាប់សែននាក់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ជំនន់ទឹកភ្លៀងបានហូរចូលទៅទន្លេគុជ (Pearl River) ក្នុងកម្រិតគ្រោះថ្នាក់នាពេលថ្មីៗនេះ ដោយបានគំរាមកំហែងដល់ការផលិត ការដឹកជញ្ជូន និងប្រតិបត្តិការដឹកជញ្ជូន នៅពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានតានតឹងរួចស្រាប់ទៅហើយ ដោយសារតែការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់ប្រទេសចិន ពាក់ព័ន្ធនឹងជំងឺ COVID-19។ ទឹកភ្លៀងជាមធ្យមនៅក្នុងខេត្ត Guangdong, Fujian និង Guangxi នៅចន្លោះដើមខែឧសភា និងពាក់កណ្តាលខែមិថុនា បានឈានដល់ ៦២១ មីលីម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ១៩៦១ នេះបើយោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិន។ អាជ្ញាធរខេត្តក្វាងទុង

    June 21, 2022
  • អន្តរជាតិ

    កាលពីកំឡុងពេលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនដំបូងៗ មានអ្នកកាសែតរុស្ស៊ីម្នាក់បានប្រកាសថា គាត់ចង់ដាក់ដេញថ្លៃរង្វាន់ណូបែលសន្ដិភាព ដែលគាត់បានឈ្នះកាលពីឆ្នាំ២០២១ (2021 Nobel Peace Prize) ដើម្បីរៃអង្គាសថវិកា សម្រាប់ជួយដល់ជនភៀសខ្លួននៅអ៊ុយក្រែន។ ឥឡូវនេះគាត់ពិតជាធ្វើវាបានមែន ដោយគាត់រៃអង្គាសបាន ១០៣.៥ លានដុល្លារ ពីការដាក់ដេញថ្លៃរង្វាន់ណូបែលរបស់គាត់ តាមរយៈក្រុមហ៊ុនដេញថ្លៃ Heritage Auctions នៅទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ ហើយឈ្មោះអ្នកទិញមិនត្រូវបានកំណត់អត្តសញ្ញាណទេ។ ក្រុមហ៊ុនដេញថ្លៃ Heritage Auctions និយាយថា ប្រាក់ចំណូលទាំងអស់នឹងផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់ការឆ្លើយតបផ្នែកមនុស្សធម៌របស់អង្គការយូនីសេហ្វ សម្រាប់កុមារដែលផ្លាស់ទីលំនៅរបស់ប្រទេសអ៊ុយក្រែន។ អ្នកកាសែតម្នាក់នោះមានឈ្មោះថា Dmitry Muratov ហើយគាត់គឺជានិពន្ធនាយករបស់កាសែតរុស្ស៊ីឯករាជ្យ Novaya Gazeta ។ គាត់បានឈ្នះរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១

    June 21, 2022
  • អន្តរជាតិ

    កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ អ្នកសារព័ត៌មានបានរាយការណ៍ ពីករណីយុវជនដែលជាជាងសាក់រូបមកពីស្រុកសឹងសាង ខេត្តនគររាជសីមា បានបង្ហោះវីដេអូឃ្លីប យុវជនមួយក្រុមមានគ្នា ៣នាក់ បើកម៉ូតូឌុបគ្នា យ៉ាងព្រហើនដោយអ្នកបើកបរ​បានដេក​​ផ្កាប់ខ្លួនហើយបើកម៉ូតូ ចំណែក​អ្នក​រួម​ដំណើរ​ពីរ​នាក់​ទៀត​បាន​ដេក​យ៉ាង​ស្រួល​នៅ​លើ​រុឺម៉ក នៅលើកំណាត់ផ្លូវជាតិលេខ ៣១០៨ ប្រហែល ៣គីឡូម៉ែត្រ មុនចូលស្រុក សឹងសាង។  យ៉ាងណាមិញក្រោយ​ការ​បង្ហោះ​ដែលត្រូវបានគេរិះគន់យ៉ាងចាស់ដៃក្នុងង​សង្គមអនឡាញ មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ មិន​នៅស្ងៀមឡើយព្រមទាំងបើកការស៊ើបអង្កេត​ករណីនេះ​អស់​រយៈពេល​ ២​ថ្ងៃ​មក​ហើយ ទើបអាចតាមដាន និងចាប់អ្នកបើកបរ និងអ្នកដំណើរទាំងអស់នៅក្នុងក្រុមនេះបានសម្រេច ហើយក៏បាន​ឃាត់ខ្លួន​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ សឹងសាង កាលពី​វេលា​ម៉ោង ​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា កន្លងមកនេះ។ អ្នកបើកបរ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅឃុំ Sukphaiboon ស្រុក Soeng

    June 21, 2022
  • អន្តរជាតិ

    នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃច័ន្ទ ទី២០ ខែមិថុនា ឆ្នាំ២០២២ បានទទូចថា រដ្ឋាភិបាលរបស់លោកមិនទាន់អាចលុបចោលក្រឹត្យស្តីពីការដាក់ប្រទេសក្នុងគ្រាអាសន្នជុំវិញបញ្ហាជំងឺ COVID-19 នៅឡើយទេ ដោយសារនៅតែមានការព្រួយបារម្ភថា ក្រឹត្យពិសេសនេះនៅតែត្រូវការចាំបាច់ ទោះបីជាមានការបន្ធូរបន្ថយការរឹតបន្តឹងជាបន្តបន្ទាប់ក៏ដោយ ហើយគណៈរដ្ឋមន្ត្រីនឹងវាយតម្លៃស្ថានភាពជំងឺ COVID-19 ឡើងវិញ នៅពេលដែលពេលវេលាសមស្រប នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន បាងកកប៉ុស្ដិ៍។ ការកត់សម្គាល់របស់លោក ប្រាយុទ្ធ បានធ្វើឡើងបន្ទាប់ពីសមាជិកសភារបស់គណបក្សឆ្ពោះទៅមុខ (Move Forward Party) លោក Rangsiman Rome បានជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការបន្តក្រឹត្យគ្រាអាសន្ន ដែលត្រូវបានពន្យារពេលរហូតដល់ទៅ ១៨ដង ក្នុងរយៈពេល ២ឆ្នាំ មួយនេះ។

    June 21, 2022
  • អន្តរជាតិ

    ហេតុការណ៍មួយបានកើតឡើងនៅក្នុងខេត្ត Hualien របស់តៃវ៉ាន់ ដោយមានស្ត្រីម្នាក់នៅក្នុងវីដេអូឃ្លីបបានចុះពីលើរថយន្តរបស់រដ្ឋាភិបាលនៅឯទីភ្នាក់ងារអភិរក្សសត្វព្រៃ បានចូលមកសុំចូលបន្ទប់ទឹកក្នុងហាងកាហ្វេ ប៉ុន្តែបុគ្គលិកបាននិយាយថា បន្ទប់ទឹកកំពុងជួសជុល ដូច្នេះមិនអាចប្រើប្រាស់បានទេ នាងគួរតែដើរចេញទៅរកកន្លែងផ្សេងប៉ុន្តែផ្ទុយទៅវិញ នាងបាននៅឈរក្នុងហាងចាំ ហើយនៅពេលដែលបុគ្គលិកនោះភ្លេចខ្លួន នាងក៏លួចចូលទៅក្នុងការិយាល័យរបស់ហាង និងធ្វើបត់ជើងតូចនៅក្នុងនោះដោយទឹកមុខស្មើ។ កាមេរ៉ាសុវត្ថិភាពបានចាប់យករូបភាព ដែលនាងប្រើក្រដាស់ជូតសម្អាតកំរាលឥដ្ឋយ៉ាងប្រញាប់មុន​នឹង​ដើរ​ចេញ​ទៅ​ហាក់​ដូច​ជា​មិន​មាន​អ្វី​កើត​ឡើង។ រឿងរ៉ាវ​នេះបានដឹងដល់បុគ្គលិកនៅ​ពេល​បុគ្គលិក​ចូល​ទៅ​ខាង​ក្រោយ​ហាង​ដើម្បី​យក​របស់​របរ ហើយធំក្លិនដូចទឹកនោម ដូច្នេះក៏បានពិនិត្យមើល កាមេរ៉ាសុវត្ថិភាព  រហូតដល់ឃើញរូបភាពដ៏គួរឱ្យហួសចិត្តនេះ មុន​នឹង​បង្ហោះ​នៅលើបណ្ដាញសង្គមរហូត​ក្លាយ​ជា​ប្រធានបទ​ក្តៅ​ក្នុង​ពិភព​អនឡាញ​ភ្លាមៗ៕ អត្ថបទ៖ Bee ប្រភព៖ ettoday

    June 21, 2022