- autoadmin
- អន្តរជាតិ
ទូរគមនាគមន៍ជាតិរបស់ប្រទេសថៃ (NT) បាននិយាយថា ខ្លួនកំពុងព្យាយាមស្វែងរក និងប្លុកការហៅទូរសព្ទ ពីជនបោកប្រាស់នៅក្រៅប្រទេស ដើម្បីការពារប្រជាជនថៃពីការធ្លាក់ខ្លួនជាជនរងគ្រោះរបស់ក្រុមបោកប្រាស់ទាំងនោះ។ លោក Sompong Assawaboonmee អ្នកគ្រប់គ្រងផ្នែកទូរសព្ទរបស់ NT បាននិយាយថា កន្លែងផ្លាស់ប្តូរខ្សែបណ្តាញអន្តរជាតិរបស់ NT ត្រូវបានបំពាក់ដោយប្រព័ន្ធមួយ ដើម្បីរកមើលការហៅទូរសព្ទដែលសង្ស័យពីបរទេសគ្រប់ម៉ោង។ លោកបាននិយាយថា ប្រសិនបើប្រព័ន្ធរកឃើញភាពមិនប្រក្រតីណាមួយ នោះការហៅទូរសព្ទនឹងត្រូវបានប្លុក ហើយប្រតិបត្តិករនៃលេខដែលត្រូវបានប្លុក នឹងត្រូវបានជូនដំណឹងឱ្យពិនិត្យមើលឡើងវិញ។ លោក Sompong បាននិយាយថា ការហៅទូរសព្ទមកពីបរទេសភាគច្រើន គឺចេញពីក្រុមក្មេងទំនើងបែប Call-centre មានទម្រង់មិនទៀងទាត់ ហើយពេលខ្លះពួកគេបានហៅទៅលេខគោលដៅ ដូចជាលេខដែលមិនបានកំណត់ម្ចាស់ ឬលេខដែលមានលេខកូដដកឃ្លា។ គាត់បាននិយាយថា លេខដែលធ្វើការហៅម្តងហើយម្តងទៀតមិនទៀងទាត់
June 23, 2022 - អន្តរជាតិ
ប្រទេសឡាវគ្រោងនឹងចាប់ផ្តើមលក់ទៅឱ្យប្រទេសសិង្ហបុរី ក្រោមគម្រោងថាមពលរួមបញ្ចូលគ្នា ឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហបុរី (LTMS-PIP)។ កិច្ចព្រមព្រៀងទិញថាមពលនេះត្រូវបានចុះហត្ថលេខាដោយលោក Chantaboon Sukalun នាយកគ្រប់គ្រងនៃអាជ្ញាធរអគ្គិសនីឡាវ (EDL) និងលោក Janice Bong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Keppel Infrastructure Holdings ក្នុងពិធីចុះហត្ថលេខាមួយដែលធ្វើឡើងក្នុងទីក្រុងវៀងចន្ទ កាលពីថ្ងៃសុក្រ ទី១៧ ខែមិថុនាកន្លងមក។ ពិធីចុះហត្ថលេខានេះមានការចូលរួមពីលោក Daowong Phonkaew រដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែនៃប្រទេសឡាវ លោក Putanupet Saisombat អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ និងលោក Liao Xiulin ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំប្រទេសឡាវ ព្រមទាំងមន្ត្រីរដ្ឋាភិបាល
June 23, 2022 - អន្តរជាតិ
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ បានរាយការណ៍ថា ខ្លួនបានបញ្ជាក់ពីករណីដំបូងបំផុតនៃជំងឺអុតស្វា monkeypox ហើយសន្យាថា នឹងពង្រឹងប្រព័ន្ធតាមដាន និងឆ្លើយតប ខណៈបានប្រកាសឱ្យមានការបន្ថែម «ការប្រុងប្រយ័ត្ន» សម្រាប់ជំងឺឆ្លងមួយនេះ។ ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយថា អ្នកជំងឺគឺជាពលរដ្ឋកូរ៉េម្នាក់ ដែលត្រឡប់ពីប្រទេសអាល្លឺម៉ង់កាលពីរសៀលថ្ងៃអង្គារ ហើយពេលនេះកំពុងទទួលការព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Incheon ។ ទីភ្នាក់ងារនឹងបង្កើនការត្រួតពិនិត្យផ្សេងៗ ដោយកំណត់តំបន់ដែលទាមទារឱ្យមានការពង្រឹងការគ្រប់គ្រង ការដាក់ឱ្យនៅដាច់ពីគេ ដែលភាគច្រើនក្នុងចំណោមប្រជាជនមកពីប្រទេសដែលកើតជំងឺអុតស្វាញឹកញាប់។ ស្នងការរបស់ KDCA លោកស្រី Peck Kyong-ran បាននិយាយថា៖«KDCA បាននិងកំពុងជំរុញឱ្យមានវ៉ាក់សាំង និងការព្យាបាលដែលមានសុវត្ថិភាព…ខណៈពេលដែលទីភ្នាក់ងារកំពុងបន្តពង្រីកសមត្ថភាពធ្វើតេស្តរោគវិនិច្ឆ័យរបស់ខ្លួន»។ លោកស្រី
June 23, 2022 - អន្តរជាតិ
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃពុធ នៅអាហ្វហ្គានីស្ថាន បានកើនឡើងលើសពី ១,០០០ នាក់ ខណៈចំនួនអ្នកស្លាប់ត្រូវបានរំពឹងថា នឹងមានការកើនឡើងបន្ថែមទៀត ដោយសារមនុស្សជាច្រើននៅតែជាប់នៅក្រោមអគារដែលដួលរលំ។ ការរញ្ជួយដីកម្រិត ៥.៩ រ៉ិចទ័រ បានកើតឡើងនៅក្នុងទីក្រុង Khost ភាគខាងកើតកាលពីព្រឹកថ្ងៃពុធ ហើយអាជ្ញាធរនៅខេត្ត Paktika ដែលនៅជិតខាងបានឱ្យដឹងថា មានពលរដ្ឋចំនួន ១,៥០០ នាក់ផ្សេងទៀត បានរងរបួសដោយសារគ្រោះរញ្ជួយដីនេះ។ អ្នកស្រុកម្នាក់បាននិយាយថា៖«ការរញ្ជួយដីបានវាយប្រហារនៅម៉ោងប្រហែល ២:០០ ព្រឹក។ វាគ្រោះថ្នាក់ខ្លាំងណាស់។ យើងបានចាកចេញពីផ្ទះ។ មនុស្សជាច្រើននាក់បានរងរបួស។» មន្ត្រីជំនួយរបស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា យ៉ាងហោចណាស់ផ្ទះចំនួន ២,០០០ ខ្នង ត្រូវបានបំផ្លាញនៅក្នុងតំបន់
June 23, 2022 - អន្តរជាតិ
យោងតាមសារព័ត៌មាន South China Morning Post កាលពីថ្ងៃទី២១ ខែមិថុនា បានចុះផ្សាយពីករណីក្មេងស្រីជនជាតិចិនម្នាក់ ដែលបានលួចលុយចំនួន ១២០,០០០ យន់ ពីម្តាយដែលឈឺធ្ងន់ ហើយប្រាក់នោះជាប្រាក់ដែលម្តាយនាងបានសន្សំសម្រាប់ការវះកាត់។ យោងតាមសេចក្តីរាយការណ៍ ហេតុការណ៍នេះបានកើតឡើងនៅទីក្រុង Baoding ខេត្ត Hebei ប្រទេសចិន ដោយឪពុកនិងម្ដាយបាននិយាយថា កូនស្រីអាយុ ១៤ ឆ្នាំរបស់ពួកគេបានចំណាយលុយចាយវាយតាមអ៉ីនធឺណេត ដោយសារតែលុយដែលកូនស្រីយកមកខ្ជះខ្ជាយនោះ វាជាប្រាក់ដែលបានពីការសន្សំដើម្បីចំណាយលើការវះកាត់ឆ្អឹងខ្នងផ្នែកខាងក្រោមរបស់លោកស្រី Jia ដែលត្រូវជាម្ដាយ។ ដូច្នេះហើយក្រុមគ្រួសារបានមកប្តឹងប៉ូលិស ដើម្បីសូមជួយយកប្រាក់ទាំងនេះមកវិញតាមដែលអាចធ្វើទៅបាន ។ បើតាមប៉ូលិសបានអោយដឹងថា ក្មេងស្រីនេះបានភ្ជាប់គណនីធនាគាររបស់ម្តាយនាងទៅនឹងគណនី WeChat របស់នាងដើម្បីចំណាយលើអ៉ីនធឺណិត ដោយចំណាយ ៣០,០០០យន់ លើហ្គេមអនឡាញ
June 23, 2022 - អន្តរជាតិ
ប្រិយមិត្តអ្នកអានទាំងអស់គ្នាប្រហែលជានៅចាំបាន កាលពីអំឡុងពេលមានជំងឺរាតត្បាត COVID-19 ដំបូងៗ នៅពេលដែលអ្នកជំនាញជាច្រើននៅទូទាំងពិភពលោក បានព្យាយាមបង្ហាត់សត្វសុនកឱ្យចេះហិតក្លិនសំណាក់នៃជំងឺ COVID-19 ហើយជាការពិតណាស់ ការរំពឹងទុករបស់អ្នកវិទ្យាសាស្ដ្រគឺអាចសម្រេចបានមែន។ ប៉ុន្តែបញ្ហានៅត្រង់ថា តើពួកគេអាចពង្រីកការប្រើប្រាស់សុនកបានប៉ុនណា នៅពេលដែលការចំណាយលើការហ្វឹកហ្វឺនរបស់វា ក៏មានតម្លៃមិនថោកប៉ុន្មានដែរ។ យ៉ាងណាក៏ដោយ សម្រាប់លើកនេះវិញវាប្លែកជាងមុនបន្ដិច ដោយសារថា អ្នកវិទ្យាសាស្ត្រមិនបានប្រើប្រាស់សត្វជើង ៤ ឱ្យជួយដល់ការងាររបស់ពួកគេនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានប្រើសត្វកណ្ដូប សម្រាប់ការហិតរកមើលវត្តមានជំងឺមហារីកវិញម្ដង។ បើតាមការចុះផ្សាយដោយ Yahoo News បានឱ្យដឹងថា ការសិក្សាថ្មីមួយដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ bioRXiv ដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Michigan State University និងរាយការណ៍ដោយទស្សនាវដ្តី MIT Technology Review
June 23, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឱ្យដឹងថា កំពូលតារាបាល់ទាត់លោក Cristiano Ronaldo នឹងត្រូវបង់ថ្លៃខូចខាតទៅឱ្យម្ចាស់ផ្ទះនៅទីក្រុង Mallorca ដែលត្រូវបានរថយន្ត Bugatti តម្លៃ ២ លានដុល្លារ ដែលបើកបរដោយអង្គរក្សរបស់លោក បានបើកបុកកាលពីពេលថ្មីៗនេះ។ ម្ចាស់ផ្ទះដែលមិនបញ្ចេញឈ្មោះបានបង្ហើបឱ្យដឹងថា កីឡាកររបស់ក្រុម Manchester United រូបនេះ បានសន្យានឹងផ្តល់សំណងដល់គាត់ បន្ទាប់ពីគាត់បានទៅផ្ទះរបស់លោក Cristiano កាលពីថ្ងៃអង្គារ ដើម្បីព្យាយាមនិយាយទៅកាន់គាត់។ គាត់បានបន្ថែមទៀតថា សូម្បីតែសត្វឆ្កែដែលគាត់ចិញ្ចឹម ក៏នៅតែមានភាពភ័យខ្លាច ចំពោះហេតុការណ៍ដែលបានកើតឡើងផងដែរ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅលើផ្លូវតូចមួយ ក្បែរមន្ទីរពេទ្យ Joan March ក្នុងតំបន់ Bunyola
June 22, 2022 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា រដ្ឋាភិបាលសិង្ហបុរីសម្រេចផ្តល់ប័ណ្ណពិសេសសម្រាប់អ្នកដែលមានចំណូលទាបក្នុងតម្លៃ ៣០០ដុល្លារសិង្ហបុរី។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Lawrence Wong បានប្រកាសកាលពីថ្ងៃអង្គារ ទី២១ មិថុនានេះថា ប្រជាជនសិង្ហបុរីប្រហែល ១.៥លាននាក់ នឹងទទួលបានប័ណ្ណពិសេស ឬ GST Voucher ពីការដំឡើងពន្ធ GST របស់រដ្ឋាភិបាលដែលមានតម្លៃ ៣០០ដុល្លារសិង្ហបុរីក្នុងម្នាក់នៅក្នុងខែសីហា ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយសម្រាប់ប្រជាជនម្តងទៀត។ ជាមួយគ្នានេះដែរ គ្រួសារនីមួយៗ ក៏នឹងទទួលបានឥណទាន ១០០ដុល្លារសិង្ហបុរីផងដែរនៅខែកញ្ញា ដើម្បីជួយទូទាត់វិក្កយបត្រទឹក ភ្លើងរបស់ពួកគេ។ លោក Wong បានបន្តថា ប័ណ្ណពិសេសនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្មករដែលមានចំណូលមធ្យម ,កម្រិតទាប
June 22, 2022 - អន្តរជាតិ
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសអាហ្វហ្គានីស្ថានបានរាយការណ៍ថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយនៅក្នុងស្រុក Gayan នៃខេត្ត Paktika របស់ប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៥៥ នាក់ និងរបួស ១៥៥ នាក់ផ្សេងទៀត។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក បាននិយាយថា ការរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារផ្នែកខ្លះនៃប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នៅព្រឹកព្រលឹមថ្ងៃពុធនេះផ្ទាល់។ រូបថតដែលបានបង្ហោះលើបណ្តាញសង្គម បានបង្ហាញពីផ្ទះភក់ជាច្រើនខ្នងដែលរងការខូចខាតយ៉ាងខ្លាំង នៅតំបន់ជនបទដាច់ស្រយាល។ ជម្រាបដែរថា អាហ្វហ្គានីស្ថានតែងតែរងគ្រោះដោយការរញ្ជួយដី ជាពិសេសនៅតំបន់ជួរភ្នំ Hindu Kush ដែលស្ថិតនៅជិតចំនុចប្រសព្វនៃស្រទាប់តិចតូនិច របស់តំបន់អឺរ៉ាសៀ និងឥណ្ឌា៕ អត្ថបទ៖ លីដា ប្រភព៖ CGTN
June 22, 2022 - អន្តរជាតិ
ប្រតិបត្តិកររថភ្លើងលើអាកាស Bangkok Mass Transit System (BTS) បានសរសេរនៅលើបណ្ដាញហ្វេសប៊ុក កាលពីថ្ងៃអង្គារ ដើម្បីជំរុញអ្នកដំណើរដែលមានសក់វែង គួរចងសក់របស់ពួកគេឱ្យបានសមរម្យ នៅពេលដែលរថភ្លើងមានមនុស្សពេញកកកុញ ដើម្បីការពារពីការចូលភ្នែក ឬមាត់អ្នកដទៃ ដោយអចេតនា។ BTS បាននិយាយថា៖«សូមប្រយ័ត្នចំពោះសក់របស់អ្នក ព្រោះវាអាចប៉ះអ្នកដទៃដែលឈរ/អង្គុយជិតអ្នក នៅពេលដែលអ្នកងាកក្បាលរបស់អ្នក»។ BTS បាននិយាយថា៖«ចុងសក់របស់អ្នក អាចចូលទៅក្នុងភ្នែក ឬមាត់អ្នកដទៃដោយចៃដន្យ»។ ប្រតិបត្តិកររថភ្លើង BTS បានផ្តល់យោបល់ថា អ្នកដំណើរដែលមានសក់វែងគួរតែចងសក់របស់ពួកគេ នៅក្នុងអំឡុងពេលម៉ោងមមាញឹក ឬគ្រាន់តែកាន់ចុងសក់របស់ពួកគេពេលងាកក្បាល ឬនៅពេលដើរកាត់អ្នកផ្សេងទៀតនៅក្នុងរថភ្លើង ពេលដែលមានមនុស្សច្រើនកកកុញ។ ក្រុមហ៊ុនបានបន្ថែមថា៖«ការធ្វើដូច្នេះគឺជាការបង្ហាញពីការគួរសមចំពោះអ្នកដទៃ និងជួយរក្សាបរិយាកាសវិជ្ជមានពេញមួយការធ្វើដំណើរ នៅលើការដឹកជញ្ជូនសាធារណៈ»៕ អត្ថបទ៖
June 22, 2022












