autoadmin
  • អន្តរជាតិ

    កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅទៅលើរដ្ឋធានីគៀវរបស់អ៊ុយក្រែន ជាមួយនឹងការវាយប្រហារដោយមីស៊ីលជាបន្តបន្ទាប់កាលពីថ្ងៃអាទិត្យ ខណៈដែលមេដឹកនាំនៃបណ្តាប្រទេស G7 កំពុងប្រមូលផ្តុំគ្នានៅក្នុងប្រទេសអាល្លឺម៉ង់ សម្រាប់ថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ពួកគេ។ មនុស្ស​ម្នាក់​បាន​ស្លាប់ និង​យ៉ាង​ហោច​ណាស់​ ៦​នាក់​ រង​របួស​ នៅក្នុង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​ ដែល​បាន​បាញ់​ទៅ​លើ​ប្លុក​ផ្ទះ​ល្វែង​មួយ​ក្នុង​ទីក្រុងគៀវ។ អភិបាលរងក្រុងលោក Volodymyr Bondarenko បាននិយាយថា អ្នករបួស ៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត។ លោក Bondarenko ក៏បាននិយាយផងដែរថា សាលាមត្តេយ្យមួយត្រូវបានវាយប្រហារដោយគ្រាប់មីស៊ីល ប៉ុន្តែគ្មាននរណាម្នាក់រងរបួសនោះទេ ហើយវីដេអូពីក្រសួងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ៊ុយក្រែន ក៏បានបង្ហាញពីសំបកមីស៊ីលដ៏ធំមួយ នៅក្នុងទីធ្លាខាងក្រោយសាលាមត្តេយ្យនោះ។ លោក​បាន​បន្ត​ថា អ្នក​ដែល​រង​របួស​នៅ​ក្នុង​ប្លុក​លំនៅឋាន​រួម​មាន ក្មេង​ស្រី​អាយុ ៧ឆ្នាំ​ម្នាក់ ដែលម្តាយរបស់នាងឈ្មោះ

    June 27, 2022
  • អន្តរជាតិ

    អាមេរិកគ្រោងនឹងប្រកាសឱ្យបានឆាប់នៅក្នុងសប្តាហ៍នេះថា ខ្លួនបានទិញប្រព័ន្ធការពារមីស៊ីលពីដីទៅអាកាស រយៈចម្ងាយមធ្យមទៅឆ្ងាយ សម្រាប់ប្រទេសអ៊ុយក្រែន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានCNN។ ប្រធានាធិបតីលោក ចូ បៃដិន ដែលបច្ចុប្បន្នកំពុងជួបជាមួយមេដឹកនាំ G7 នៅប្រទេសអាល្លឺម៉ង់ សម្រាប់កិច្ចប្រជុំកំពូលដែលផ្តោតលើអ៊ុយក្រែន បានប្រកាសកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ុយក្រែននូវ «ប្រព័ន្ធរ៉ុក្កែត និងគ្រាប់បែកទំនើបៗ» ដើម្បីទប់ទល់នឹងកងកម្លាំងរុស្ស៊ី។ ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក៏គ្រោងនឹងថ្លែងទៅកាន់លោក បៃដិន និងមេដឹកនាំ G7 ផ្សេងទៀតនៅថ្ងៃចន្ទនេះផងដែរ។ ជាការឆ្លើយតបទៅនឹងសំណើរបស់កងកម្លាំងអ៊ុយក្រែន ជំនួយយោធាផ្សេងទៀតក៏ទំនងជាត្រូវបានប្រកាសក្នុងសប្តាហ៍នេះ រួមទាំងគ្រាប់កាំភ្លើងធំ និងប្រព័ន្ធរ៉ាដា counter-battery ។ មន្ត្រីអ៊ុយក្រែនក៏បានស្នើសុំប្រព័ន្ធប្រឆាំងមីស៊ីល NASAMS

    June 27, 2022
  • អន្តរជាតិ

    យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់ បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីកន្លែងឈរមើលការបញ្ជល់គោមួយកន្លែង បានដួលរលំនៅកណ្តាលប្រទេសកូឡុំប៊ី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។ វីដេអូ​បង្ហោះលើអ៉ីនធឺណិត​ បានបង្ហាញ​ពី​កន្លែង​ឈរ​មើលកម្ពស់ ៣ជាន់ ​ដែល​ពោរពេញ​ទៅ​ដោយ​អ្នក​ទស្សនា បាន​ដួលរលំ​នៅ​កីឡដ្ឋានមួយ​ក្នុង​ក្រុង El Espinal។ វាគឺស្ថិតនៅក្នុងព្រឹត្តិការណ៍ប្រពៃណីមួយ មានឈ្មោះថា «corraleja» ហើយវាតែងតែត្រូវបានប្រារព្ធឡើង បើទោះបីប្រធានាធិបតីលោក Gustavo Petro បានជំរុញឱ្យមន្ត្រីក្នុងតំបន់ហាមឃាត់ព្រឹត្តិការណ៍ដែលនាំឱ្យមានហានិភ័យទាំងជីវិតមនុស្ស និងសត្វក៏ដោយ។ អភិបាលក្រុង Tolima លោក Jose Ricardo Orozco បាននិយាយថា អ្នកស្លាប់រួមមានស្ត្រី ២នាក់, បុរស ១នាក់

    June 27, 2022
  • អន្តរជាតិ

    កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា គេហទំព័រ Indian Times បានរាយការណ៍អំ​ពី​រឿង​រ៉ាវស្នេហា​រវាងប្តី​ប្រពន្ធមួយគូរ ​ដែល​ប្រពន្ធ​មានអាយុ​ ២០​ឆ្នាំ បាន​រត់​ចោល​ប្តី​ទៅ​រស់នៅ​ជាមួយ​សង្សារចាស់វិញ។ បើទោះបីជារឿងលក្ខណៈនេះតែងធ្លាប់កើតឡើងជារឿយៗក្តី ប៉ុន្តែរឿងនេះវាបែរជាប្តូរក្រឡាស់ច្រើនលើសពីការគិត។  យោងតាមរបាយការណ៍ នៅទីក្រុង Nabatpur ប្រទេសឥណ្ឌា លោក Bihar Satyanan និង Rani Kumari បានរៀបការនៅថ្ងៃទី២៧ ខែមេសា ដោយពិធីអាពាហ៍ពិពាហ៍ត្រូវបានរៀបចំឡើងយ៉ាងល្អប្រណិត និងធ្វើ​ឡើង​ដោយ​ក្តី​ស្រឡាញ់ និង​ស្ម័គ្រ​ចិត្ត​របស់​គូស្នេហ៍​ ពោលគឺ​មិន​មែន​ជា​ការ​ចាប់បង្ខំ​ដូច​ដែល​គេ​ធ្លាប់ឃើញ​ជា​ញឹក​ញាប់នោះទេ។ យ៉ាង​ណា​មិញ គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​ពេលដឹងថា​ប្តី​នាងដែលមានឈ្មោះថា Satyanan ដាក់​ពាក្យ​បណ្តឹង​ទៅ​ប៉ូលិស ថែមទាំងរៀបរាប់ពីការឈឺចាប់របស់គាត់ ដែល Rani បានលួច​សោ​រសុវត្ថិភាព​រត់​គេច​ខ្លួន​ជាមួយ​លុយ​២០,០០០​រូពី​

    June 26, 2022
  • អន្តរជាតិ

    ជប៉ុន៖ អាជ្ញាធរក្នុងតំបន់នៃទីក្រុង Amagasaki ខេត្ត Hyogo ភាគខាងលិចនៃប្រទេសជប៉ុន បានចេញមកសុំទោសជាសាធារណៈ ដោយសារតែទិន្នន័យផ្ទាល់ខ្លួនរបស់ប្រជាជនប្រហែល ៤៦០,០០០ នៅក្នុង flash drive ត្រូវបានបាត់បង់។   អាជ្ញាធរ Amagasaki ដែលជាឥស្សរជននយោបាយបាននិយាយថា ព័ត៌មានដែលបាត់បង់រួមមានឈ្មោះ អាសយដ្ឋាន និងថ្ងៃខែឆ្នាំកំណើតរបស់ប្រជាពលរដ្ឋ ក៏ដូចជា លេខគណនីធនាគាររបស់គ្រួសារ ដែលទទួលបានអត្ថប្រយោជន៍ផ្នែកសុខុមាលភាព។ តាមប្រភពដដែលបានបន្តទៀតថា ជាដំបូងនេះមិន​មាន​ភស្តុតាង​ណា​មួយ​បង្ហាញ​ថា​ទិន្នន័យនៅក្នុង “flash drive”​នេះ​ត្រូវ​បាន​បែក​ធ្លាយ​នោះ​ទេ ព្រមទាំងបានធានានូវការគ្រប់គ្រងសុវត្ថិភាពហ្មត់ចត់ក្នុងការគ្រប់គ្រងទិន្នន័យខាងអេឡិចត្រូនិចនេះ។ គួរបញ្ជាក់ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ បុគ្គលិក​ក្រុមហ៊ុន​ម្នាក់មាន​ភារកិច្ច​ត្រូវចុះជួយ​កម្មវិធី​មូលនិធិ​សង្គ្រោះ​កូវីដ-១៩ នៅទីក្រុង Amagasaki ហើយបុគ្គលិកម្នាក់នោះបានជ្រុះបាត់កាបូប ដែលក្នុងនោះមាន “flash drive”

    June 26, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី២៥ ខែមិថុនា បានឱ្យដឹងថា ស្ថានទូតថៃប្រចាំនៅទីក្រុងតូក្យូ បានជូនដំណឹងដល់ប្រជាជនថៃ ហាមនាំចូលកញ្ឆា ឬផលិតផលដែលមានសារធាតុពីរុក្ខជាតិនោះចូលទៅក្នុងប្រទេសជប៉ុន ប្រសិនបើល្មើស នឹងត្រូវទទួលទោសតាមច្បាប់ជប៉ុន។ យោងទៅតាមការបញ្ជាក់របស់ស្ថានទូតបានឲ្យដឹងថា ការ​កាន់កាប់​សម្រាប់​ការ​នាំ​ចូល និង​នាំ​ចេញកញ្ឆា​ នៅក្នុងប្រទេសជប៉ុន នឹងត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​លើស​ពី​ ៧​ឆ្នាំ។ ជាមួយគ្នានេះ ចំពោះការលក់វិញ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៣ លានយ៉េន។ ទន្ទឹមនឹងនេះដែរ ស្ថានទូតថៃប្រចាំនៅទីក្រុងតូក្យូក៏បានក្រើនរំលឹកឱ្យមានការប្រុងប្រយត្ន័ ចំពោះការដាក់ទំនិញខុសច្បាប់ចូលប្រទេសជប៉ុនផងដែរ៕ អត្ថបទ៖ Bee ប្រភព៖ thairath

    June 26, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន thairath បានឱ្យដឹងថា រថភ្លើងលើអាកាសថៃ (BTS SkyTrain) ជូនដំណឹងដល់អ្នកដំណើរ ដោយតម្រូវឱ្យពាក់ម៉ាស់គ្រប់ពេលពេលប្រើប្រាស់សេវាកម្ម ដើម្បីសុវត្ថិភាពសាធារណៈ បន្ទាប់​ពី​រដ្ឋាភិបាលបាន​ប្រកាស​ឱ្យ​ផ្អាកពាក់ម៉ាស់ និងពាក់​ដោយ​ស្ម័គ្រ​ចិត្តនោះ។ គួរបញ្ជាក់ផងដែរថា ការពាក់ម៉ាស់នៅទីធ្លាសាធារណៈខាងក្រៅអាគារបិទជិតលែងក្លាយជាកាតព្វកិច្ចសម្រាប់ពលរដ្ឋថៃទៀតហើយ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ-១៩ ថៃ ដែលត្រូវបានធ្វើឡើងតបតាមការណែនាំដោយផ្ទាល់ពីសំណាក់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា៕ អត្ថបទ៖ Bee ប្រភព៖ thairath

    June 25, 2022
  • អន្តរជាតិ

    សភាអាមេរិកបានអនុម័តច្បាប់គ្រប់គ្រងកាំភ្លើង ដែលជាច្បាប់អាវុធដ៏សំខាន់បំផុតក្នុងរយៈពេលជិត ៣០ ឆ្នាំ។ ច្បាប់នេះ​ដាក់​ការ​ត្រួតពិនិត្យ​កាន់តែ​តឹងរ៉ឹង​លើ​អ្នកទិញ​វ័យក្មេង និង​លើកទឹកចិត្ត​ឱ្យ​រដ្ឋ​ដក​កាំភ្លើង​ចេញពី​មនុស្ស​ដែល​ចាត់ទុកថា ​ជាការ​គំរាមកំហែង​។ វិធានការ​នេះ​ទទួល​បាន​ការ​គាំទ្រ​ទ្វេភាគី ដោយ​មាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​ចំនួន ១៤នាក់ ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​សភា ​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ដោយ​សំឡេង​គាំទ្រ ២៣៤ ទល់​នឹង ១៩៣។ ច្បាប់នេះក៏ត្រូវបានបញ្ជូនទៅប្រធានាធិបតីលោក Joe Biden ដើម្បីចុះហត្ថលេខាលើច្បាប់ ខណៈដែលកាលពីថ្ងៃព្រហស្បតិ៍ សេចក្តីព្រាងច្បាប់នេះក៏បានអនុម័តនៅក្នុងព្រឹទ្ធសភាផងដែរ ដោយមានសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋចំនួន ១៥នាក់ បានបោះឆ្នោតរួមជាមួយនឹងសហសេវិកប្រជាធិបតេយ្យរបស់ពួកគេ ដើម្បីគាំទ្រចំពោះសេចក្តីព្រាងច្បាប់នេះ។ ទីបំផុត​វា​បានឈ្នះ ក្នុង​ការ​បោះឆ្នោតជាមួយនឹងលទ្ធផល ៦៥-៣៣៕ អត្ថបទ៖ លីដា ប្រភព៖ BBC

    June 25, 2022
  • អន្តរជាតិ

    អ្នកនាំពាក្យរដ្ឋាភិបាលបានបង្ហើបថា លោកឧត្តមសេនីយ៍ ប្រាយុធ ចានអូចា នាយករដ្ឋមន្ត្រីថៃ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងសេចក្តីសោមនស្សរីករាយ ដោយទីក្រុងបាងកកជាប់ចំណាត់ថ្នាក់ជាទីក្រុងល្អបំផុតលំដាប់ទី២ លើពិភពលោកសម្រាប់ក្រុម “Digital Nomads” ក្នុងឆ្នាំ២០២២ និងជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ីក្នុងចំណោមទីក្រុងចំនួន ៨០ ទូទាំងពិភពលោក។ លោក Thanakorn Wangboonkongchana អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីបានបង្ហើបថា លោក ប្រាយុធ បានបង្ហាញភាពសប្បាយរីករាយដោយ Instant Offices ដែលស្ថិតនៅក្រោម The Instant Group ដែលជាក្រុមហ៊ុនស្វែងរកការងារដែលអាចបត់បែនបាន ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានចាត់ចំណាត់ថ្នាក់ទីក្រុងបាងកកឱ្យជាប់ចំណាត់ថ្នាក់ជាទីក្រុងល្អបំផុតលំដាប់ទី២ នៅលើពិភពលោកសម្រាប់ប្រភេទ “Digital

    June 25, 2022
  • អន្តរជាតិ

    ចិន៖ ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗនេះ ដោយកូនក្រមុំជនជាតិចិនម្នាក់ បានអញ្ជើញអតីតសង្សារដល់ទៅ ៩នាក់មកចូលរួមមង្គលការរបស់ខ្លួន។ កូនក្រមុំមានឈ្មោះថា Je Ting ដោយពិធីមង្គលការនេះត្រូវបានរៀបចំឡើងនៅក្នុង ទីក្រុង Meizhou ខេត្ត Guangdong ប្រទេសចិន ដោយអតីតមិត្តប្រុសរបស់កូនក្រមុំ ចំនួន ៩ នាក់បានចូលរួមអបអរសាទរមង្គលការរបស់នាង ហើយសុំថតរូបជាមួយកូនក្រមុំ។  រឿងរ៉ាវនេះ​បាន​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅគគុក​នៅក្នុង​ពិភព​អន​ឡាញ​ ដោយសារតែគំនិតវិជ្ជមានរបស់កូនក្រមុំ ដែលបានអញ្ជើញអតីតមិត្តប្រុសមកចូលរួមអបអរសាទរដល់នាង ចំណែកអតីតមិត្តប្រុសរបស់កូនក្រមុំបានសូមអបអរសាទរ ថែមទាំងជូនពរអោយកូនក្រមុំ  ជួបតែសេចក្តីសុខ និងថតរូបជាមួយអតីតមិត្តស្រី ស្លៀកឈុតមង្គលការយ៉ាងស្រស់ស្អាតទៀតផង។ ជាមួយគ្នានេះ បន្ទាប់​ពី​ឃ្លីប​នេះ​ត្រូវ​បាន​គេ​ចែក​រំលែក​ជុំវិញ​ពិភព​​អ៉ីនធឺណិត វាបានក្លាយជាការស្វែងរកដ៏ក្តៅគគុកនៅក្នុងបណ្ដាញសង្គមរបស់ប្រទេសចិនភ្លាមៗ និងអ្នក​និយម​លេង​អ៉ីនធឺណិត​មួយ​ចំនួន ដោយ​និយាយ​ថា​កូនក្រមុំ​ពិត​ជា​ស្រស់​ស្អាត

    June 25, 2022