autoadmin
  • អន្តរជាតិ

    លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ទីក្រុងមូស្គូនឹងឆ្លើយតបទៅតាមស្ថានភាពជាក់ស្ដែង ប្រសិនបើអង្គការណាតូដាក់ពង្រាយកងទ័ព និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត។ ឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់អង្គការណាតូ នៅក្នុងការចេញលិខិតអញ្ជើញជាផ្លូវការទៅកាន់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដើម្បីចូលរួមជាសមាជិកផ្លូវការ លោក ពូទីន បាននិយាយថា ប្រទេសរុស្ស៊ីមិនមានបញ្ហាជាមួយប្រទេសទាំង ២ ដូចដែលខ្លួនមានជាមួយអ៊ុយក្រែននោះទេ ប៉ុន្តែ​បាន​និយាយ​ថា «បើ​គេ​ចង់​បានបែបនោះ ក៏ធ្វើវាទៅចុះ»។ ប្រធានាធិបតីរុស្ស៊ីរូបនេះ បានបន្ថែមថា ប្រសិនបើកងទ័ពណាតូ និងហេដ្ឋារចនាសម្ព័ន្ធណាមួយ ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសទាំង ២ នោះប្រទេសរុស្ស៊ីនឹងត្រូវបង្ខំចិត្តឆ្លើយតបទៅតាមនោះ ហើយធ្វើឱ្យដូចគ្នា ទៅតាមទំហំនៃការគំរាមកំហែងដែលមានមកលើរុស្ស៊ី។ លោកបានបន្ថែមថា អ្វីៗដំណើរការល្អរវាងរុស្ស៊ី និងប្រទេសទាំង

    June 30, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា លោក Ferdinand Marcos Jr នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន បន្តវេនពីមេដឹកនាំអស់អាណត្តិ គឺលោក Rodrigo Duterte នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២២នេះ។ លោក Marcos Jr ដែលមានឈ្មោះហៅក្រៅថា Bong Bong បានឈ្នះបានសំឡេង ៦០% នៅក្នុងការបោះឆ្នោត យកឈ្នះគូប្រជែងរបស់គាត់គឺលោកស្រី Leni Robredo។ ជ័យជម្នះរបស់គាត់ គឺជាការត្រឡប់មកវិញដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់គ្រួសារត្រកូល Marcos ដែលធ្លាប់ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីការបះបោរដ៏ពេញដ៏ធំនៅឆ្នាំ១៩៨៦។ ជាមួយគ្នានេះ កូនស្រីរបស់ប្រធានាធិបតី Rodrigo Duterte

    June 30, 2022
  • អន្តរជាតិ

    ថៃ៖ ក្លាយជាករណីមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឳពុកម្នាក់បានផុសចូលទៅក្នុងបណ្ដាញសង្គម ចំពោះករណីកូនប្រុសរបស់ខ្លួន ដែលជាសិស្សសាលាម្នាក់ បានដួលសន្លប់បាត់ស្មារតី បណ្តាលអោយបោកក្បាលទៅនឹងឥដ្ឋ រហូតមានបញ្ហាខួរក្បាលហើម។ មូលហេតុដែលសន្លប់នោះគឺ មកពីគ្រូដាក់កិច្ចការផ្ទះច្រើនពេក រហូតធ្វើអោយមិនមានពេលសម្រាកបានគ្រប់គ្រាន់។ ចំពោះកិច្ចការផ្ទះដែលគ្រូដាក់អោយនោះ យោងតាមសម្តីរបស់ឳពុកបានអះអាងថា មានច្រើនជាង ៣០កិច្ចការក្នុងមួយសប្តាហ៍។ ជុំវិញ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត អូ ជំនួយការ​សាស្ត្រាចារ្យ Jiraporn Arunakul ដែលជាគ្រូពេទ្យ​កុមារ​ផ្នែក​វេជ្ជសាស្ត្រ​វ័យ​ជំទង់ នៃមន្ទីរពេទ្យ Ramathibodi ម្ចាស់ទំព័រហ្វេសប៊ុក “ចិញ្ចឹមកូនក្រៅផ្ទះ” បានបញ្ចេញមតិលើគេហទំព័រថា៖ កិច្ចការផ្ទះបំផ្លាញខ្លួនឯង ដែលអ្នកជំងឺនៅក្នុងគ្លីនិកវ័យជំទង់ត្អូញត្អែរច្រើនអំពីរឿងនេះ ថាចូលគេងស្ទើរតែពាក់កណ្តាលអាធ្រាត្រជារៀងរាល់ថ្ងៃ ព្រោះកិច្ចការផ្ទះច្រើនណាស់។ ពួកគេមិនអាចធ្វើកិច្ចការផ្ទះទាន់ពេលទេ។ ភាគច្រើនពួកគេចម្លងកិច្ចការពីមិត្តភក្តិរបស់ខ្លួន ដើម្បីបញ្ជូនកិច្ចការទៅអោយគ្រូ

    June 30, 2022
  • អន្តរជាតិ

    ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែនបាននិយាយថា ប្រទេសអ៊ុយក្រែនបានធ្វើការផ្លាស់ប្តូរអ្នកទោសសង្គ្រាមដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីប្រទេសរុស្ស៊ីបានចូលឈ្លានពាន ដោយការទទួលបានមកវិញនូវទាហានចំនួន ១៤៤នាក់ រួមទាំង ៩៥នាក់ ដែលជាកម្លាំងការពារនៅតំបន់ Mariupol។ ទីភ្នាក់ងារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram ថា ភាគច្រើននៃពលរដ្ឋទាំងនោះបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយគ្រាប់កាំភ្លើង និងគ្រាប់ផ្ទុះ ក៏ដូចជាការរលាក បាក់ឆ្អឹង និងការដាច់អវយវៈផ្សេងៗ។ មិនមានការអត្ថាធិប្បាយណាមួយពីភាគីរុស្ស៊ីអំពីការដោះដូរអ្នកទោសនោះទេ ប៉ុន្តែប្រមុខនៃសាធារណរដ្ឋប្រជាមានិត Donetsk ដែលជាអាយ៉ងរបស់រុស្ស៊ី បាននិយាយថា ខ្លួនបានធានាការដោះលែងទាហាន ១៤៤នាក់ រួមទាំងអ្នកប្រយុទ្ធអ៊ុយក្រែន និងទាហានរុស្ស៊ីផងដែរ។ យ៉ាងណាក៏ដោយ ជនជាតិអ៊ុយក្រែនរាប់រយនាក់ទៀតនៅតែត្រូវបានគេជឿថា នៅជាប់ឃុំខ្លួននៅឡើយ ប៉ុន្តែកន្លែងលាក់ខ្លួនច្បាស់លាស់របស់ពួកគេ មិនត្រូវបានគេដឹងនោះទេ។ រដ្ឋធានីគៀវ ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជោគវាសនារបស់អ្នកប្រយុទ្ធរាប់រយនាក់

    June 30, 2022
  • អន្តរជាតិ

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើផ្សារទំនើបមួយនៅទីក្រុង Kremenchuk កាលពីថ្ងៃចន្ទ។ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខបន្ទាន់មួយកាលពីថ្ងៃអង្គារ លោក ​Zelenskyy បាន​ហៅ​ទង្វើនោះថា ជា​អំពើ​ភេរវកម្ម ហើយ​បាន​និយាយ​ថា រុស្ស៊ី​គួរ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ជម្រាបផងដែរថា កិច្ចប្រជុំ​ត្រូវ​បាន​រៀបចំ​ឡើង​ភ្លាម បន្ទាប់​ពី​ការ​វាយប្រហារ​ដោយមីស៊ីលរបស់​រុ​ស្ស៊ី​ មានសន្ទុះកាន់តែ​ខ្លាំងក្លា​នៅ​ភាគ​កណ្តាលប្រទេស​អ៊ុយ​ក្រែ​ន។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា មនុស្សយ៉ាងហោចណាស់ ២០នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ នៅក្នុងការវាយប្រហារនោះ ខណៈយ៉ាងហោចណាស់មានពលរដ្ឋ ៤០នាក់ ផ្សេងទៀតត្រូវបានបាត់ខ្លួន។ លោក Zelenskyy បាននិយាយថា៖«យើងត្រូវធ្វើសកម្មភាពភ្លាមៗ ហើយធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឱ្យរុស្ស៊ីបញ្ឈប់ការសម្លាប់កុមារ មនុស្សទូទៅ – អ្នករាល់គ្នា»។ លោក​បាន​និយាយ​ថា៖«រុស្ស៊ី​គ្មាន​សិទ្ធិ​បន្ត​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិនោះ​ទេ

    June 29, 2022
  • អន្តរជាតិ

    ថៃ៖ ជាការពិតណាស់អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ក្រោយលោកគ្រូម្នាក់បានផុសរូប លោកយាយជនជាតិថៃ វ័យ ៨៤ឆ្នាំម្នាក់ ស្លៀកសម្លៀកបំពាក់សិស្សសាលាធាក់កង់ទៅប្រឡងបញ្ចប់ថ្នាក់ទី៦ បានជោគជ័យព្រមទាំងបានទទួលការសរសើរលើកទឹកចិត្តពីសំណាកបងប្អូនបណ្តាញសង្គមអនឡាញជាច្រើន។​ ទន្ទឹមនឹងនេះ លោកយាយក៏ត្រូវបានលោកគ្រូដែលបានបង្ហោះរូបលោកយាយឈ្មោះថា Wutthichai បានកោតសរសើរ និងលើកធ្វើជាគំរូសម្រាប់យុវវ័យសម័យថ្មី។ បើតាមលោកគ្រូ Wutthichai បានអោយដឹងថា លោកយាយវ័យ ៨៤ឆ្នាំរូបនេះមានឈ្មោះថា កេសន សុខស៊ើម ដោយសារតែកាលពីដើមឡើយលោកយាយរៀនបានត្រឹមថ្នាក់ទី៤តែប៉ុណ្ណោះ ទើបថ្មីៗនេះលោកយាយបានទទួលឱកាសពី NSO ឬ ការអប់រំក្រៅប្រព័ន្ធ ដែលបានផ្តល់ឱកាសអោយលោកយាយបានរៀនសូត្ររហូតបានសម្រេចបំណងប្រាថ្នា។ លោកយាយបានមានប្រសាសន៍ថា កាលពីមុនលោកយាយ បានរៀនត្រឹមថ្នាក់ទី៤ទេ មិនមានឱកាសបានរៀនខ្ពស់ដូចក្មេងជំនាន់នេះទេ នៅពេលដែលលោកយាយមានឱកាសបានមករៀន គឺលោកយាយសប្បាយណាស់ ព្រោះមានមិត្តភក្តិច្រើន។ ចំណែកមិត្តរួមថ្នាក់សុទ្ធតែវ័យកូន ចៅទាំងអស់ ពួកគេញញឹមដាក់យាយ ស្នាមញញឹមទាំងនោះធ្វើអោយយាយមានសេចក្តីសុខណាស់។

    June 29, 2022
  • អន្តរជាតិ

    ការផ្គត់ផ្គង់ប្រេងឥន្ធនៈសម្រាប់រថយន្តនៅក្នុងប្រទេសស្រីលង្កា ត្រូវបានផ្អាកដោយសារតែវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួន ខណៈមានតែឡានក្រុង រថភ្លើង រថយន្តសង្គ្រោះបន្ទាន់ និងការដឹកជញ្ជូនអាហារចាំបាច់ប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យចាក់ប្រេងឥន្ធនៈបាន នៅក្នុងរយៈពេល ២ សប្តាហ៍ខាងមុខ។ អាជ្ញាធរ​បាន​ប្រកាស​ថា ប្រទេសស្រីលង្កានៅសល់ប្រេងម៉ាស៊ូត​តែ ៩,០០០ តោន និង​សាំង ៦,០០០ តោន​ប៉ុណ្ណោះ ដើម្បីបម្រើដល់ការដឹកជញ្ជូនដែលចាំបាច់​ ហើយ​ការ​ទិញ​ប្រេងសាំង និង​ម៉ាស៊ូត​ សម្រាប់​រថយន្ត​ឯកជន​ត្រូវ​បាន​ហាមឃាត់​រហូត​ដល់​ថ្ងៃ​ទី១០ ខែ​កក្កដា។ អាជ្ញាធរក៏បានបញ្ជាឱ្យពលរដ្ឋទាំង ២២ លាននាក់ របស់ប្រទេសនេះ ត្រូវធ្វើការពីផ្ទះ ហើយសាលារៀននៅក្នុងតំបន់ទីក្រុងបានបិទទ្វារបណ្ដោះអាសន្ន។ លោក Nathan Piper ប្រធានផ្នែកស្រាវជ្រាវប្រេង និងឧស្ម័ននៅក្រុមហ៊ុន Investec

    June 29, 2022
  • អន្តរជាតិ

    សារព័ត៌មាន AFP និង France 24 បានរាយការណ៍ថា គណៈកម្មការឧបករណ៍ប្រើប្រាស់ស្រីលង្កា (PUCSL) បាននិយាយថាក្រុមហ៊ុនថាមពលរបស់រដ្ឋាភិបាលស្រីលង្កាគឺ Ceylon Electricity Board (CEB) បានស្នើសុំដំឡើងថ្លៃអគ្គិសនីរហូតដល់ ៨៣៥ ភាគរយ បន្ទាប់ពីបានជួបប្រទះការខាតបង់ជាង ៦៥ពាន់លានរូពី​របស់​ស្រីលង្ការ ក្នុងត្រីមាសទី១ ឆ្នាំ២០២២ ហើយ CEB នឹងកែសម្រួលតម្លៃសេវាកម្មថ្មីសម្រាប់អ្នកប្រើប្រាស់ថាមពលខ្នាតតូច។ របាយការណ៍​បញ្ជាក់​ដូច្នេះថា អ្នកប្រើប្រាស់តិចជាង ៣០គីឡូវ៉ាត់ក្នុងមួយខែ និងការកែសម្រួលតម្លៃថ្មីរបស់ CEB នឹងធ្វើឱ្យអតិថិជនតូចៗមានការកើនឡើងជិត ២ដុល្លារក្នុងមួយខែសម្រាប់អគ្គិសនី ខណៈដែលវិក្កយបត្រអគ្គិសនីពាណិជ្ជកម្មនិងឧស្សាហកម្ម ត្រូវបានគេរំពឹងថានឹងកើនឡើងពី ៤៣ភាគរយដល់ ៦១ភាគរយ។ ទោះជាយ៉ាងណាក៏ដោយ

    June 29, 2022
  • អន្តរជាតិ

    លោក Leonardo del Vecchio ប្រធានក្រុមហ៊ុន EssilorLuxottica ដែលជាក្រុមហ៊ុនផលិតវ៉ែនតាដ៏ល្បីល្បាញ និងជាអ្នកជំនួញដែលមានជាងគេបំផុតរបស់អ៉ីតាលីបានទទួលមរណៈភាពហើយនៅអាយុ ៨៧ឆ្នាំ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Reuters។ ក្រុមហ៊ុន Essilor Luxottica បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទទី27 ខែមិថុនា ថា “ក្រុមហ៊ុន EssilorLuxottica មានការសោកស្តាយយ៉ាងក្រៃលែងដែលត្រូវប្រកាសនៅថ្ងៃនេះថា ប្រធានក្រុមហ៊ុនបានទទួលមរណភាពហើយ ហើយក្រុមប្រឹក្សាភិបាលនឹងជួបប្រជុំដើម្បីកំណត់ការប្រារព្ធពិធីជាបន្តបន្ទាប់”។ ទោះបីជាយ៉ាងណាក្ដី ខាងក្រុមហ៊ុនមិនបានបញ្ជាក់ពីមូលហេតុដែលបណ្ដាលឱ្យលោក Leonardo បាត់បង់ជីវិតឡើយ។ គួរបញ្ជាក់ផងដែរថា លោក Dale Vecchio ធំធាត់ឡើងនៅក្នុងមណ្ឌលកុមារកំព្រា រហូតក្លាយជាអ្នកមានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ។ នេះក៏ជា​រឿង​ដ៏​ល្បី​មួយ​ក្នុង​ចំណោម​រឿង​រ៉ាវ​ដ៏​ល្បី​បំផុតនានា ដែលពី​អ្នកក្រក្លាយទៅ​ជា​អ្នក​មាន

    June 29, 2022
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា ប្រទេសទួរគី​បាន​យល់ព្រម​គាំទ្រ​ ប្រទេសស៊ុយអែត ​និង​ហ្វាំងឡង់ ក្នុងចូលរួមជាមួយអង្គការណាតូ បន្ទាប់ពីខ្លួនបានជំទាស់យ៉ាងដាច់អហង្ការ កាលពីកំឡុងពេលប្រទេស Nordic ទាំង ២ បានដាក់ពាក្យជាសមាជិកភាពដំបូងៗ។ រំលឹកផងដែរថា ទួរគីមិនបានគាំទ្រប្រទេសស៊ុយអែត និង​ហ្វាំងឡង់ នៅក្នុងដំណើរចូលរួមជាសមាជិកអង្គការណាតូនោះទេ ដោយសារខ្លួននៅមានការខឹងសម្បារចំពោះប្រទេសទាំង ២ ជុំវិញការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធឃឺដ ដែលទួរគីចាត់ទុកថា ពួកគេជាក្រុមភេរវករ។ ស៊ុយអែត ​និង​ហ្វាំងឡង់ នឹងមិនអាចចូលរួមជាមួយណាតូបានពេញលេញនោះឡើយ ប្រសិនគ្មានការគាំទ្រពីប្រទេសណាមួយដែលជាសមាជិកណាតូ។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសមកពីប្រទេសទាំង ៣ បានចុះហត្ថលេខាលើកតិកាសញ្ញាសន្តិសុខរួមគ្នាមួយ ដែលដោះស្រាយកង្វល់របស់ប្រទេសទួរគីចំពោះភាគីទាំងសងខាង។ ប្រធានអង្គការណាតូលោក Jens Stoltenberg បាននិយាយថា

    June 29, 2022